26.9 C
Phnom Penh

TAG

ម៉ែន ណាត

ក្រុម​តស៊ូ​មតិ​ថា​លោក ហ៊ុន សែន គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​ផ្តល់​សេរីភាព​ដល់​លោក កឹម សុខា

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក ថា​រដ្ឋាភិបាល​កម្ពុជា​គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​បើក​លំហ​ប្រជាធិបតេយ្យ​តាមរយៈ​នៃ​ការ​ផ្តល់​សិទ្ធិ​សេរីភាព​នយោបាយ​ពេញលេញ​ឡើងវិញ​ដល់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នោះ​ឡើយ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​រាប់​ពាន់​លាន​ដុល្លារ​ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​បន្ត​ទៀត។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៣ ឧសភា នេះ​ថា តាម​សកម្មភាព​ខ្លះៗ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ក្នុង​រយៈពេល​ចុងក្រោយ​នេះ តាមរយៈ​នៃ​ការ​ជួល​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​ដើម្បី​ស្ដារ​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក...

អ្នក​ឃ្លាំមើល​ថា​លោក ហ៊ុន សែន បកស្រាយ​ការពារ​ខ្លួន​រឿង​កាត់​ដី​ឲ្យ​ប្រទេស​ជិតខាង

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​ថ្លែង​របស់​លោក ហ៊ុន សែន ដែល​ថា​មិន​កាត់​ដី​ខ្មែរ​ឱ្យ​ប្រទេស​ជិតខាង​សូម្បី​មួយ​មិល្លីម៉ែត្រ​នោះ គ្រាន់តែ​ជា​ការ​បកស្រាយ​ដើម្បី​ការពារ​ខ្លួន​យក​ភាព​ត្រឹមត្រូវ និង​ឱ្យ​ស្រប​តាម​ច្បាប់​ប៉ុណ្ណោះ ខណៈ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម ធ្វើឡើង​ផ្ទុយ​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។ ការ​លើកឡើង​របស់​អ្នក​ឃ្លាំមើល​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន ថ្លែង​កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​សហគមន៍​ខ្មែរ​រស់នៅ​ទ្វីប​អឺរ៉ុប ក្នុង​ទីក្រុង​ហ្សូរិក ប្រទេស​ស្វីស ថា​ក្រោយ​បញ្ចប់​សង្គ្រាម​ឆ្នាំ​១៩៩៨ រដ្ឋាភិបាល​កម្ពុជា​បាន​នាំ​មក​នូវ​សន្តិភាព ការពារ​បូរណភាព​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​ប្រទេស​ជិតខាង ស្រប​ពេល​ដែល​មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​ចោទប្រកាន់​លើ​រូបលោក​ថា​កាត់​ដី​ឱ្យ​ប្រទេស​ជិតខាង​នោះ។ លោក​បន្ត​ថា កន្លងមក កម្ពុជា-វៀតណាម បាន​ឯកភាព​គ្នា​ស្នើសុំ​អ្នកជំនាញ​ពី​ប្រទេស​បារាំង...

ព្រឹទ្ធសភា​អាមេរិក​ថា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​តែ​មាន​សុពលភាព​សម្រាប់​កម្ពុជា

សភា​ជាន់ខ្ពស់ ឬ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​មួយ​ដែល​ហៅថា Resolution S. Res. 427 ដោយ​បង្ហាញ​យ៉ាង​ច្បាស់​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ នៅតែ​ស្ថិត​ជា​ធរមាន ឬ​មាន​សុពលភាព​សម្រាប់​ប្រទេស​ហត្ថលេខី​ទាំងអស់ ជាពិសេស​ប្រទេស​កម្ពុជា​ផ្ទាល់​តែម្តង។ ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន-សហរដ្ឋ​អាមេរិក​មួយ​ថ្ងៃ បាន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​មួយ​ដែល​បាន​កំណត់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​លើកស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា និង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ជាដើម ព្រមទាំង​បាន​កំណត់​អនុវត្ត​ឱ្យ​បាន​តាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដើម្បី​ធានា​នូវ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។ ប្រភព​ដដែល​អះអាង​ថា សេចក្តី​សម្រេច​ចិត្ត​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​នេះ ធ្វើឡើង​ដើម្បី​រំឭក​ខួប ៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១...

ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ ប្តូរ​ឈ្មោះ​ទៅជា វេទិកា​ពលរដ្ឋ

ក្រុមប្រឹក្សាភិបាល និង​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) បាន​សម្រេច​ប្តូរ​ឈ្មោះ​របស់​ខ្លួន​ទៅជា «វេទិកា​ពលរដ្ឋ (People Forum)» បន្ទាប់ពី​ផ្លាស់ប្ដូរ​សមាសភាព​អ្នក​ដឹកនាំ។ អនុប្រធាន​វេទិកា​ពលរដ្ឋ (People Forum) ឬ​ហៅ​កាត់​ថា (វ.ព.រ) លោក ម៉ែន ណាត បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ ថា ក្រោយ​កិច្ចប្រជុំ​រួម ក្រុមប្រឹក្សាភិបាល និង​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ បាន​សម្រេច​ប្ដូរ​ឈ្មោះ​ជា​ផ្លូវការ​ពី «ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ...

សហភាព​អឺរ៉ុប​ជំរុញ​ឱ្យ​កម្ពុជា​ផ្តល់​ដំណោះស្រាយ​បន្ទាន់​លើ​សំណុំរឿង​លោក កឹម សុខា

អនុប្រធាន​សហភាព​អឺរ៉ុប ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ដំណោះស្រាយ​បន្ទាន់​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ធានា​ឱ្យ​បាន​នូវ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ តាមរយៈ​នៃ​ការ​បើក​ឱ្យ​មាន​គណបក្ស​ប្រឆាំង​មួយ​ដែល​មាន​តម្លៃ​ផ្លូវច្បាប់​ពេញលេញ។ អនុប្រធាន​សហភាព​អឺរ៉ុប ដែល​តំណាង​ឱ្យ​រដ្ឋ​សមាជិក​ទាំង ២៧​រដ្ឋ​ក្នុង​សហគមន៍​អឺរ៉ុប លោក ចូសឹប បូរ៉ែល (Josep Borrell) បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ដេញដោល​របស់​សភា​អឺរ៉ុប កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ ថា សហភាព​អឺរ៉ុប​បាន​បើក​ចំហ​ក្នុង​ការ​ចូលរួម​ឡើងវិញ​របស់​កម្ពុជា​លើ​ការ​ពិភាក្សា​អំពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ប្រសិនបើ​មាន​ការ​កែលំអ​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ច្រើន​ឡើង​លើ​បញ្ហា​នៃ​លំហ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។ តំណាង​សហភាព​អឺរ៉ុប លើកឡើង​ថា...

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ចប្រជុំ​សំខាន់ៗ​បី​ជាមួយ​ឥណ្ឌូនេស៊ី និង​ថៃ ក្នុង​ឆ្នាំ​២០២២​នេះ

កម្ពុជា​អះអាង​ថា ខ្លួន​ទទួល​បាន​ឯកសិទ្ធិ​ធ្វើជា​ម្ចាស់​ផ្ទះ​ក្នុង​កិច្ចប្រជុំ​មេដឹកនាំ​សំខាន់ៗ​ចំនួន​បី​ជាមួយ​ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​ថៃ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ឆ្នាំ​២០២២ នេះ ដើម្បី​ពង្រឹង​តួនាទី​ស្នូល​របស់​អាស៊ាន។ កម្ពុជា ឥណ្ឌូនេស៊ី និង​ថៃ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​មួយ​កាលពី​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០២២ ថា ខ្លួន​នឹង​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ព្រមទាំង​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស G20 និង​កិច្ចប្រជុំ​មេដឹកនាំ​សេដ្ឋកិច្ច APEC នៅ​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​រួម​ដែល​នៅ​ចំពោះ​មុខ និង​រក្សា​និរន្តរភាព​ដោយ​ស្មារតី​រួបរួម​រឹងមាំ ក្រោម​បាវចនា...

អតីត​មេដឹកនាំ​និស្សិត​ប្រកាស​ដឹកនាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅ​អាមេរិក

អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​ប្រជាធិបតេយ្យ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ពី​តាម​បណ្តា​រដ្ឋ​នានា​ក្នុង​សហរដ្ឋ​អាមេរិក នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែល​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅ​ថ្ងៃ​ទី​១២ និង​ទី​១៣ ខែ​ឧសភា ខាងមុខ​នេះ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​ព្រម​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឱ្យ​មាន​សេរីភាព និង​សិទ្ធិ​ធ្វើ​នយោបាយ​ពេញលេញ​ឡើងវិញ​ទេ​នោះ។ អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​ប្រជាធិបតេយ្យ (SMD) លោក សារ៉ូ សូវិជ័យ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន...

ក្រុម​អ្នក​តស៊ូ​មតិ​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ​នេះ​ថា​នឹង​គ្មាន​តម្លាភាព

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក ប្រឆាំង​ដាច់អហង្ការ​ចំពោះ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ខាងមុខ​នេះ ព្រោះ​ជា​ការ​បោះឆ្នោត​មួយ​ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​កាន់​អំណាច​ដែល​ធ្វើ​ឲ្យ​គ្មាន​យុត្តិធម៌ និង​គ្មាន​តម្លាភាព។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​១ ឧសភា ថា ការ​បោះឆ្នោត​ដែល​គ្មាន​យុត្តិធម៌ និង​គ្មាន​តម្លាភាព គ្រាន់តែ​ជា​ការ​រៀបចំ​នូវ​ផែនការ​មួយ​ដើម្បី​បោកប្រាស់​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស​ឱ្យ​ចូលរួម​ក្នុង​ល្បិចកល​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ។ លោក គឹម សុខ អះអាង​ថា ការ​ចូលរួម​នូវ​ការ​បោះឆ្នោត​ដែល​រំលោភបំពាន​រដ្ឋធម្មនុញ្ញ​បែប​នេះ គឺជា​ការ​ជួយ​លើក​តម្កើង​នូវ​សភាវៈ​អាក្រក់ ដើម្បី​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ ទង្វើ​បែប​នេះ...

ទូត​អូស្ត្រាលី​រៀបចំ​ពិព័រណ៍​រូបថត​រំឭក​ខួប​៣០​ឆ្នាំ​នៃ​ការ​ចាប់ផ្តើម​មាន​វត្តមាន​អ៊ុនតាក់​នៅ​កម្ពុជា

ស្ថានទូត​អូស្ត្រាលី កំពុង​រៀបចំ​ការ​តាំង​ពិព័រណ៍​រូបថត​នានា​ដើម្បី​រំឭក​ខួប​លើក​ទី​៣០​ឆ្នាំ​នៃ​ការ​ចាប់ផ្តើម​មាន​វត្តមាន​អាជ្ញាធរ​បណ្ដោះអាសន្ន​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា (United Nation Transitional Authority in Cambodia) ដែល​ហៅ​កាត់​ថា​អ៊ុនតាក់ (UNTAC) កាលពី​ឆ្នាំ​១៩៩២ រយៈពេល ១​ខែ​នៅ​កម្ពុជា។ ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២២ ថា ខ្លួន​កំពុង​រៀបចំ​ការ​តាំង​ពិព័រណ៍​រូបថត​នានា​ដើម្បី​រំឭក​ខួប​លើក​ទី​៣០​ឆ្នាំ​នៃ​ការ​ចាប់ផ្តើម​មាន​វត្តមាន​អាជ្ញាធរ​បណ្ដោះអាសន្ន​នៃ​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ដល់​ថ្ងៃ​ទី​២៨ ខែ​ឧសភា...

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ថា​បក្ស​កាន់​អំណាច​បាន​ប្រែ​ក្លាយ​កម្ពុជា​ជា​ប្រទេស​ជឿនលឿន

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អះអាង​ថា ក្រោម​ម្លប់​សន្តិភាព​ដែល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ បាន​ប្រែ​ក្លាយ​កម្ពុជា​ពី​ប្រទេស​ដែល​ស្ថិតនៅ​ក្នុង​ថ្លុក​ឈាម គំនរ​ឆ្អឹង និង​ការ​បំផ្លិចបំផ្លាញ ទៅ​ជា​ប្រទេស​ជឿនលឿន​ដែល​អាច​ប្រកួតប្រជែង​លើ​ទីផ្សារ​ក្នុង​តំបន់ និង​សកលលោក។ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បាន​លើកឡើង​នៅ​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​បរិស្ថាន ជាមួយ​នឹង​ក្រុមហ៊ុន ស្លេមិនស៍ (Slemenss) ស្ដីពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​មួយ​កាលពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២២ ថា បច្ចេកវិទ្យា​ឌីជីថល​កំពុង​ដើរ​តួនាទី​ស្នូល​សម្រាប់​ប្រតិបត្តិការ និង​ទំនាក់ទំនង​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ឲ្យ​មាន​សសរស្ដម្ភ​សម្រាប់​កម្ពុជា​យ៉ាង​សំខាន់ គឺ​ពលរដ្ឋ​ឌីជីថល រដ្ឋាភិបាល​ឌីជីថល...

Latest news

© 2021, ដេលី. All rights reserved.