ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
26.6
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
រុស្ស៊ី-អ៊ុយក្រែន
ព័ត៌មានអន្តរជាតិ
UN ប្រជុំគ្នាបន្ទាន់អំពីមហន្តរាយនៃការបាក់ទំនប់វារីអគ្គិសនី Kakhovka ប្រទេសអ៊ុយក្រែន
ឌឹ ខេមបូឌា ដេលី
-
June 8, 2023
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមាន ១៥ប្រទេស បានបើកប្រជុំបន្ទាន់មួយតាមសំណើប្រទេសអ៊ុយក្រែន ដើម្បីពិនិត្យមើលទំហំប៉ះពាល់ និងការបង្កវិនាសកម្មមនុស្សជាតិទៅលើប្រជាជនអ៊ុយក្រែន ដែលរងគ្រោះដោយសារទឹកជន់លិចស្រុកភូមិពីការបាក់ទំនប់វារីអគ្គិសនី Kakhovka នៅក្នុងតំបន់ Kherson នៃភាគខាងត្បូងនៃទឹកដីអ៊ុយក្រែន។ តាមសារព័ត៌មាននៃប្រទេសអ៊ុយក្រែន Kyiv Post បានឱ្យដឹងថា ក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជូនសំណើរបស់លោក ហ្សេឡេនស្គី ដោយស្នើបើកកិច្ចប្រជុំជាបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីថ្កោលទោសរុស្ស៊ី ដែលក្រុងគៀវ ចោទថាជាអ្នកបង្កឱ្យបាក់ទំនប់វារីអគ្គិសនី Kakhovka ដោយការវាយប្រហារកម្ទេចទំនប់ទប់ទឹកដ៏សំខាន់មួយនេះ។ ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ុយក្រែន បានហៅរុស្ស៊ី ជារដ្ឋភេរវកម្មដែលបំផ្លាញទំនប់វារីអគ្គិសនីដ៏ធំមួយ...
ព័ត៌មានអន្តរជាតិ
សង្គ្រាមនៅអ៊ុយក្រែនប្រែប្រួលហើយខណៈអ៊ុយក្រែនចាប់ផ្ដើមវាយបកលើទីតាំងទ័ពរុស្ស៊ី
ឌឹ ខេមបូឌា ដេលី
-
June 7, 2023
ការវាយបកដើម្បីរំដោះទឹកដីពីរុស្ស៊ី មកវិញចាប់ផ្ដើមហើយ ដោយអ៊ុយក្រែន ចាប់បើកទ្វារសង្គ្រាមវាយរំដោះទឹកដីរបស់ខ្លួនពីរុស្ស៊ី មកវិញនៅភាគខាងកើត និងខាងត្បូងប្រទេស ខណៈឧបទ្វីបគ្រីមៀរ ដែលធ្លាក់ក្នុងរុស្ស៊ី នៅឆ្នាំ២០១៤ ក៏នឹងក្លាយជាសមរភូមិចុងក្រោយផងដែរ។ នៅថ្ងៃទី៦ មិថុនា នេះ មានសេចក្ដីរាយការណ៍ជាច្រើន ដូចជាបណ្ដាញផ្សាយព័ត៌មានអង់គ្លេស BBC បណ្ដាញផ្សាយព័ត៌មានអាល្លឺម៉ង់ DW និងសារព័ត៌មានអ៊ុយក្រែន The Kyiv Post បានធ្វើសេចក្ដីរាយការណ៍មកថា អ៊ុយក្រែនបញ្ចេញរថពាសដែក ១៨០គ្រឿង...
ព័ត៌មានអន្តរជាតិ
មេក្រុមទាហានស៊ីឈ្នួលឱ្យរុស្ស៊ីថាទ័ពរបស់លោក ពូទីន ស្លាប់២ម៉ឺននាក់នៅសមរភូមិបាកមូត
ឌឹ ខេមបូឌា ដេលី
-
May 29, 2023
មេក្រុមទាហានស៊ីឈ្នួល Wagner Group របស់រុស្ស៊ី លោក Yevgeny Prigozhin បាននិយាយថា ទាហានរបស់លោកប្រហែល ២ម៉ឺននាក់បានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាក្នុងរយៈពេលជាច្រើនខែ ដើម្បីគ្រប់គ្រងទីក្រុងបាកមូត ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា។ លោក Prigozhin បានឲ្យដឹងថា លោកបានជ្រើសរើសអ្នកទោសចំនួន ៥ម៉ឺននាក់ឲ្យចូលរួមប្រយុទ្ធជាមួយក្រុម Wagner នៅក្នុងសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន...
ព័ត៌មានអន្តរជាតិ
លោក ហ្សេឡេនស្គី ទៅសួរសុខទុក្ខកងទ័ពនៅសមរភូមិជួរមុខក្រោយពីលោកវិលចូលប្រទេសវិញ
ឌឹ ខេមបូឌា ដេលី
-
May 25, 2023
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅថ្ងៃអង្គារនេះបានធ្វើដំណើរទៅសួរសុខទុក្ខកងទ័ពអ៊ុយក្រែន នៅឯសមរភូមិជួរមុខក្នុងតំបន់ដូណេត ភាគខាងកើតប្រទេស ជាទីដែលកងកម្លាំងរបស់រុស្ស៊ី បើកការវាយប្រហារយ៉ាងខ្លាំងដើម្បីពង្រីកទឹកដីបន្ថែមទៀត ជាពិសេសនៅតំបន់បាកមូត។ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែឧសភា នេះ បានរាយការណ៍មកថា ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានចេញសេចក្តីថ្លែងការណ៍ដែលបញ្ជាក់អំពីលោក ហ្សេឡេនស្គី ទៅសមរភូមិជួរមុខដើម្បីសួរសុខទុក្ខកងទ័ព។ សេចក្ដីថ្លែងការណ៍នោះបានឲ្យដឹងថា លោក ហ្សេឡេនស្គី បានធ្វើដំណើរទៅកាន់ទីតាំងសមរភូមិជួរមុខរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ស្ថិតនៅខ្សែបន្ទាត់ការពារនៅតំបន់...
ព័ត៌មានអន្តរជាតិ
អ៊ុយក្រែនសច្ចាវាយយកគ្រីមៀរមកវិញ ខណៈប្រាប់ប្រេសិតចិនថាកុំបង្ខំឱ្យអ៊ុយក្រែនកាត់ដីឱ្យរុស្ស៊ី
ឌឹ ខេមបូឌា ដេលី
-
May 23, 2023
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា បានសច្ចាវាយរំដោះដែនដីនៃឧបទ្វីបគ្រីមៀរ ពីរុស្ស៊ីមកវិញដោយបញ្ជាក់ថា ការវាយរំដោះដែនដីនេះនឹងត្រូវធ្វើឡើងអំឡុងទ័ពអ៊ុយក្រែនត្រូវបើកវាយបកទ្រង់ទ្រាយធំនៅពេលខាងមុខនេះ។ តាមទីភ្នាក់ងារសារព័ត៌មាន Reuters ឱ្យដឹងថា លោក ហ្សេឡេនស្គី ធ្វើការកត់សម្គាល់ដូចនេះនៅឯពិធីមួយរៀបចំឡើងក្នុងទីក្រុងគៀវ ដើម្បីរំឭកខួបនៃការបណ្ដេញចេញជនជាតិតាតា ចេញពីតំបន់គ្រីមៀរ ដោយអាជ្ញាធរសហភាពសូវៀត កាលពីឆ្នាំ១៩៤៤។ ក្នុងឱកាសនោះ លោក ហ្សេឡេនស្គី បានបង្កើតក្រុមប្រឹក្សាបង្រួបបង្រួមជាតិមួយដែលមានតួនាទីប្រឹក្សាយោបល់ស្ដីពីការស្ដារឡើងវិញនូវការគ្រប់គ្រងរបស់អ៊ុយក្រែន លើតំបន់គ្រីមៀរ។ លោកប្រកាសថា ការរំដោះឧបទ្វីបមួយនេះដែលត្រូវបានរុស្ស៊ីដណ្ដើមយកកាលពីឆ្នាំ២០១៤...
ព័ត៌មានអន្តរជាតិ
តុល្យការនៃសង្គ្រាម៤៥០ថ្ងៃ រុស្ស៊ីបាត់បង់ទ័ពហក់ឡើងជាង២០ម៉ឺននាក់
ឌឹ ខេមបូឌា ដេលី
-
May 19, 2023
តុល្យការនៃសង្គ្រាមឈានដល់ ៤៥០ថ្ងៃ រុស្ស៊ីបាត់បង់ទ័ពនៅលើសមរភូមិហក់ឡើង ២០១១០០នាក់ ដែលចំនួននេះធំជាង ២០ដង បើធៀបនឹងសង្គ្រាមសហភាពសូវៀតលើកទ័ពជួយការពាររដ្ឋាភិបាលកុម្មុយនីស្តនៃដែនដីអាហ្វហ្គានីស្ថាន កាលពីអំឡុងទសវត្ស១៩៨០។ អ្នកស្រាវជ្រាវឱ្យសារព័ត៌មាន Forbes លោក Volodymyr Dacenko បាននិយាយថា ការបាត់បង់ទ័ពរបស់រុស្ស៊ី នៅលើទឹកដីប្រទេសអ៊ុយក្រែន មានទំហំយ៉ាងធំនេះ គឺច្រើនជាងសហភាពសូវៀតលុកលុយប្រទេសអាហ្វហ្គានីស្ថាន ប្រហែលជាង ២០ដង។ នៅក្នុងសង្គ្រាមរយៈពេល ១០ឆ្នាំដែលវាចាប់ផ្ដើមផ្ទុះឡើងនៅចុងឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ សហភាពសូវៀតបាត់បង់ទ័ពជិត ២៥០០០នាក់។ លោកបញ្ជាក់ថា...
ព័ត៌មានអន្តរជាតិ
រុស្ស៊ីប្រារព្ធទិវាជ័យជម្នះលើរបបហ៊ីត្លែរ ខណៈលោក ពូទីន ថាពេលនេះជាសង្គ្រាមលោកខាងលិចវាយរុស្ស៊ី
ឌឹ ខេមបូឌា ដេលី
-
May 12, 2023
ថ្ងៃទី៨ ទី៩ ឧសភា ជាថ្ងៃខួប ៧៨ឆ្នាំនៃជ័យជម្នះរបស់ប្រទេសសម្ព័ន្ធមិត្ត ហើយក៏ជាជ័យជម្នះរបស់សហភាពសូវៀត ទៅលើរបប ហ៊ីត្លែរអាល្លឺម៉ង់ នៅក្នុងសង្គ្រាមលោកលើកទី២ ដែរ។ ពួកណាហ្ស៊ីអាល្លឺម៉ង់ដែលបរាជ័យក្នុងសមរភូមិ ប្រកាសចុះចាញ់ជាផ្លូវការនៅថ្ងៃទី៨ ឧសភា ប៉ុន្តែមេដឹកនាំសហភាពសូវៀត នៅពេលនោះ គឺកម្មាភិបាលស្តាលីន មិនព្រមទេ លុះត្រាតែតំណាងប្រទេសអាល្លឺម៉ង់នៅសម័យនោះចុះហត្ថលេខាជាផ្លូវការថាចុះចាញ់សង្គ្រាម ទើបយល់ព្រម។ ការប្រារព្ធទិវាជ័យជម្នះលើពួកណាហ្ស៊ីអាល្លឺម៉ង់ ត្រូវរៀបចំនៅថ្ងៃផ្សេងៗគ្នារវាងសហភាពសូវៀត និងអឺរ៉ុប។ សម្រាប់លោក វ៉្លាឌីមៀរ ពូទីន មេដឹកនាំជំនាន់ក្រោយនៃប្រទេសរុស្ស៊ី...
ព័ត៌មានអន្តរជាតិ
សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែននាំទៅរកការប្រើអាវុធទំនើបៗប្រយុទ្ធនឹងគ្នា
ឌឹ ខេមបូឌា ដេលី
-
May 11, 2023
គិតមកដល់ថ្ងៃទី៨ ខែឧសភា នេះ សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនចូលដល់ខែទី១៥ ហើយ។ យោងតាមរបាយការណ៍ភ្នាក់ងារចារកម្ម CIA របស់អាមេរិក រយៈពេល ៥ខែចុងក្រោយនេះ រុស្ស៊ីបាត់បង់ទ័ពនៅសមរភូមិភាគខាងកើត និងភាគខាងត្បូងប្រទេសអ៊ុយក្រែន មានជាង ១០ម៉ឺននាក់ ហើយក្នុងមួយថ្ងៃរុស្ស៊ីបាត់បង់ទ័ពពី ៣៨០នាក់ទៅ ៤០០នាក់។ តែជាមួយគ្នានេះ CIA អាមេរិកមិនបានបញ្ជាក់ថា ទ័ពអ៊ុយក្រែនបាត់បង់ប៉ុន្មានម៉ឺននាក់ក្នុងអំឡុង ៥ខែចុងក្រោយនេះទេ។ CIA បានបញ្ចេញរបាយការណ៍ថា ទ័ពរុស្ស៊ី និងទ័ពអ៊ុយក្រែន...
ព័ត៌មានអន្តរជាតិ
លោក ហ្សេឡេនស្គី៖ លោក ពូទីន នឹងប្រឈមកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមនៅពេលអ៊ុយក្រែនឈ្នះសង្គ្រាម
ឌឹ ខេមបូឌា ដេលី
-
May 5, 2023
ប្រធានាធិបតីអ៊ុយក្រែន វូឡូឌឺមៀ ហ្សេឡេនស្គី ជឿជាក់ថាប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន នឹងត្រូវបាននាំខ្លួនទៅជំនុំជម្រះក្ដីនៅឯតុលាការឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិនៅពេលដែលអ៊ុយក្រែនឈ្នះសង្គ្រាម គឺពិភពលោកទាំងមូលក៏នឹងទទួលបានយុត្តិធម៌ផងដែរ។ សេចក្ដីថ្លែងការណ៍របស់លោក ហ្សេឡេនស្គី បានបញ្ជាក់ទៀតថា គ្មានសន្តិភាពណាអាចកើតមុនយុត្តិធម៌បានទេ គឺមានន័យថា គ្មានសន្តិភាពដោយគ្មានយុត្តិធម៌។ តាមបណ្ដាញផ្សាយព័ត៌មាន LBC បានចុះផ្សាយនៅថ្ងៃទី៤ ខែឧសភា នេះនៅទីក្រុងឡាអេ ប្រទេសហុឡង់ដ៍ ជាទីស្នាក់ការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដែលតុលាការអន្តរជាតិនេះហើយបានចេញដីកាចាប់ខ្លួនលោក ពូទីន ពីបទឧក្រិដ្ឋកម្មសង្គ្រាមទៅលើប្រជាជនអ៊ុយក្រែន។ នៅទីក្រុងឡាអេ...
ព័ត៌មានអន្តរជាតិ
អ្នកនាំពាក្យសន្តិសុខជាតិអាមេរិកថា៖ រុស្ស៊ីបាត់បង់ទ័ពជាង១០ម៉ឺននាក់ក្នុងសង្គ្រាម៥ខែចុងក្រោយ
ឌឹ ខេមបូឌា ដេលី
-
May 3, 2023
សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនមានរយៈពេលជាង ១៤ខែហើយ។ សហរដ្ឋអាមេរិកតាមរយៈភ្នាក់ងារចារកម្ម រកឃើញថា ក្នុងអំឡុង ៥ខែចុងក្រោយនេះ បើរាប់ពីខែធ្នូ ឆ្នាំ២០២២ មកដល់ត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ រុស្ស៊ីបាត់បង់ទ័ពរបស់ខ្លួនដល់ទៅ ១០ម៉ឺននាក់ ក្នុងនោះទ័ពដែលស្លាប់ក្នុងសមរភូមិមានជាង ២ម៉ឺននាក់។ បណ្ដាញផ្សាយព័ត៌មាន Defense Post បានចុះផ្សាយដោយស្រង់របាយការណ៍អានដោយអ្នកនាំពាក្យនៃក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក John Kirby មកចុះនៅថ្ងៃទី២ ឧសភា នេះថា...
1
...
25
26
27
...
43
Page 26 of 43
Latest news
មិត្តភាព ភាតរភាព ច្រើនវស្សាអសង្ឃេយ្យ រវាងរាជាណាចក្រ កម្ពុជា និង សាធារណរដ្ឋ សង្គមនិយម យៀកណាម
June 17, 2026
អាជ្ញាធរមានសមត្ថកិច្ច ចាប់ខ្លួនមនុស្ស៦នាក់ ទាក់ទងរឿងបើកគណនេយ្យ វញ្ចកម្ម ឬឆបោក
June 17, 2026
លោក រ៉ុង ឈុន ស្នើតុលាការកំពូលស្ដារសិទ្ធិនយោបាយ ខណៈរង់ចាំសាលដីកាបណ្ដឹងសារទុក្ខ
June 15, 2026
ពលរដ្ឋថៃជិត ៣០០០នាក់ ចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ មុនការបិទជាបណ្តោះអាសន្ន
June 15, 2026
អាជ្ញាធរកម្ពុជារកឃើញសាច់បង្កកនាំចូលពីថៃជាង ២២០ តោន ខណៈរដ្ឋាភិបាលបង្កើនការបង្ក្រាបការរត់ពន្ធទំនិញ
June 12, 2026
© 2021,
ដេលី
. All rights reserved.