28.4 C
Phnom Penh

TAG

រុស្ស៊ី-អ៊ុយក្រែន

បទវិភាគ៖ ពិភពលោក​មិន​អាច​បញ្ចប់​សង្គ្រាម​រុស្ស៊ី​និង​អ៊ុយក្រែន​ដោយ​ការ​ចរចា​បាន​ទេ

គិត​មក​ដល់​ថ្ងៃទី​១៥ ខែ​កុម្ភៈ នេះ គឺ​នៅ​ខ្វះ​តែ ៨​ថ្ងៃ​ទៀត​ប៉ុណ្ណោះ សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន​ដែល​ជា​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​ប្រទេស​ជិតខាង​មួយ​នេះ គឺ​ជិត​មួយ​ឆ្នាំ​មក​ហើយ។ សង្គ្រាម​នេះ​បង្ក​ឱ្យ​មាន​វិនាសកម្ម​យ៉ាង​ឈឺចាប់​បំផុត​ចំពោះ​ពលរដ្ឋ​អ៊ុយក្រែន។ បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​នានា​នៃ​ក្រុម​សារព័ត៌មាន​បស្ចិម​ប្រទេស បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​អ៊ុយក្រែន​ជាង ៤​ម៉ឺន​នាក់​បាន​ស្លាប់ និង​ជាង ១០​លាន​នាក់​ក្លាយ​ជា​ជនភៀសខ្លួន។ តែ​យ៉ាងណាក៏ដោយ សោកនាដកម្ម​ដ៏​អាក្រក់​បំផុត​នៅ​ពាសពេញ​ប្រទេស។ រចនាសម្ព័ន្ធ​ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ អគារ​របស់​ប្រជាជន​ត្រូវ​បាន​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​បាញ់​ដួល​រលំ។ មិន​ត្រឹមតែ​វិនាសកម្ម​ដូចនេះ​ទេ គឺ​សង្គ្រាម​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​របស់​ពិភពលោក ព្រោះតែ​អ៊ុយក្រែន គឺជា​ប្រទេស​ដែល​ផ្គត់ផ្គង់​គ្រាប់​ធញ្ញជាតិ​ដូចជា​ស្រូវ សាឡី...

តើ​ទស្សនកិច្ច​នៅ​អឺរ៉ុប​លើកដំបូង​របស់​លោក ហ្សេឡេនស្គី ឆ្លើយតប​នឹង​សង្គ្រាម​របស់​រុស្ស៊ី​ដូចម្ដេច?

ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី បាន​ជួប​ជា​បន្តបន្ទាប់​ជាមួយ​មេដឹកនាំ​នៅ​អឺរ៉ុប ដែល​ក្នុង​នោះ​លោក​បាន​ទៅកាន់​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។ ក្នុង​ទស្សនកិច្ច​របស់​មេដឹកនាំ​អ៊ុយក្រែន​នៅ​អង់គ្លេស លោក​បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​អង់គ្លេស រីហ្ស៊ី ស៊ូណាក់ និង​បាន​ទៅ​កាន់​សមាជិក​សភា​ទាំង​ពីរ​ថ្នាក់​នៃ​ប្រទេស​មហាអំណាច​មួយ​នេះ​ផង​ដែរ។ ក្រោយពី​បញ្ចប់​ទស្សនកិច្ច​នៅ​ក្រុង​ឡុងដ៍ លោក ហ្សេឡេនស្គី បាន​ទៅកាន់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ នៅ​ក្នុង​ទីក្រុង​ប៉ារីស លោក​បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី​បារាំង អេម៉ានូអេល ម៉ាក្រុង និង​បាន​ជួប​អធិការបតី​អាល្លឺម៉ង់ Olaf Scholz។ នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប្រ៊ុចសែល ដើម្បី​ជួប​មេដឹកនាំ​សហភាព​អឺរ៉ុប...

សហរដ្ឋ​អាមេរិក​ព្រមាន​ទៅ​ពលរដ្ឋ​របស់​ខ្លួន​ត្រូវ​ចាកចេញ​ពី​រុស្ស៊ី​ជាបន្ទាន់

សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​កាន់តែ​សាហាវ​ខ្លាំង​ទៅៗ​នៅ​ពេលនេះ ជាពិសេស​គឺ​នៅ​ភាគ​ខាងកើត​ប្រទេស។ ក្រោយ​ខួប​មួយ​ឆ្នាំ​នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ខាងមុខ​នេះ រុស្ស៊ី​អាច​នឹង​មាន​ផែនការ​ថ្មី​ផ្សេង​ទៀត​ទៅ​លើ​ប្រទេស​អ៊ុយក្រែន និង​ទៅ​លើ​ផល​ប្រយោជន៍​របស់​ពួក​បស្ចិម​ប្រទេស​ដែល​មាន​នៅ​លើ​ទឹកដី​រុស្ស៊ី។ បន្ថែម​លើស​ពី​នេះ ក៏​មាន​ការ​ព្រមាន​ថា ពលរដ្ឋ​ក្រុម​បស្ចិម​ប្រទេស ជាពិសេស​ពលរដ្ឋ​អាមេរិកាំង​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​រុស្ស៊ី អាច​ប្រឈម​នឹង​ការ​ចាប់​ខ្លួន ឬ​ករណី​បង្ក​គ្រោះថ្នាក់​ដោយ​ប្រការ​អ្វី​មួយ។ នៅ​ថ្ងៃទី​១៣ ខែ​កុម្ភៈ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ក្រុង​មូស្គូ ដែល​បាន​ទទួល​ការ​ណែនាំ​ពី​ក្រសួង​ការបរទេស​របស់​ខ្លួន បាន​ព្រមាន​ជា​ចំហ​ទៅ​កាន់​ពលរដ្ឋ​អាមេរិក ដែល​នៅ​បន្ត​ស្ថិត​ក្នុង​ប្រទេស​រុស្ស៊ី ត្រូវតែ​ចាកចេញ​ពី​ប្រទេស​នេះ​ជាបន្ទាន់។ ការ​ប្រកាស​របស់​ស្ថានទូត​អាមេរិក ដោយ​ផ្អែក​លើ​ស្ថានការណ៍​សឹក​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​កាន់តែ​អាក្រក់ និង​ធ្ងន់ធ្ងរ ជាពិសេស​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ភាគ​ខាងកើត​ប្រទេស។ ការ​ព្រមាន​នេះ ក៏​កើតឡើង​ទន្ទឹម​នឹង​ខួប​មួយ​ឆ្នាំ​ជិត​ចូល​មក​ដល់។ ខួប​មួយ​ឆ្នាំ​ដែល​រុស្ស៊ី​លើក​ទ័ព...

មេដឹកនាំ​សហភាព​អឺរ៉ុប​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​វត្តមាន​លោក ហ្សេឡេនស្គី នៅ​ទីក្រុង​ប្រ៊ុចសែល

នៅ​ថ្ងៃ​នេះ ប្រធានាធិបតី​អ៊ុយក្រែន បាន​ទៅ​ដល់​ទីក្រុង​ ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក ដើម្បី​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សភា​របស់​សហភាព​អឺរ៉ុប។ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ក្រៅ​ប្រទេស​ជា​លើក​ទី​២ បន្ទាប់ពី​បាន​ទៅ​ទីក្រុង​វ៉ាស៊ីនតោន ប្រធានាធិបតី​អ៊ុយក្រែន បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​អង់គ្លេស ដោយ​បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​អង់គ្លេស រីហ្ស៊ី ស៊ូណាក់ និង​បាន​ថ្លែង​ទៅ​កាន់​សភា​នៃ​ប្រទេស​មហាអំណាច​អឺរ៉ុប​មួយ​នេះ​ផង​ដែរ។ នៅ​ថ្ងៃ​នេះ លោក ហ្សេឡេនស្គី ត្រូវ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សភា​សហភាព​អឺរ៉ុប។ តាម​ការ​ចុះផ្សាយ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អាល្លឺម៉ង់ DW លោក ហ្សេឡេនស្គី ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ប្រ៊ុចសែល ដោយ​អមដំណើរ​ដោយ​ប្រធានាធិបតី​បារាំង អេម៉ានូអេល ម៉ាក្រុង។ វត្តមាន​របស់​លោក...

ប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន ប្ដេជ្ញា​គាំទ្រ​អ៊ុយក្រែន​ទោះ​ក្នុង​កម្រិត​ណា​ក៏ដោយ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន សច្ចា​ថា​សហរដ្ឋ​អាមេរិក​នឹង​ផ្ដល់​ការ​គាំទ្រ​ឥត​ងាករេ​ដល់​អ៊ុយក្រែន ដើម្បី​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​នឹង​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី ដែល​នឹង​ចូល​ដល់​គម្រប់​ខួប​មួយ​ឆ្នាំ​នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ខាងមុខ​នេះ។ បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ការ​សច្ចា​របស់​លោក បៃដិន ធ្វើឡើង​នៅ​ពេល​លោក​ថ្លែង​សុន្ទរកថា​ស្ដីពី «ស្ថានភាព​សហព័ន្ធ» ដោយ​លោក​រើស​ប្រធានបទ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន គឺជា​ចំណុច​ចាប់ផ្ដើម​នៃ​សុន្ទរកថា​របស់​លោក។ លោក បៃដិន បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​សច្ចា​ឈរ​នៅ​ជាមួយ​ប្រជាជន​អ៊ុយក្រែន ដរាបណា​ពលរដ្ឋ​អ៊ុយក្រែន​នៅតែ​ត្រូវការ​ជំនួយ​ពី​អាមេរិក។...

បទវិភាគ៖ យុទ្ធសាស្ត្រ​អាមេរិក​ចំពោះ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​គឺ​ចង់​យក​គ្រីមៀរ​ឱ្យ​មកវិញ

នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ចូល​ដល់​ខួប ១​ឆ្នាំ​ហើយ។ ក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​សហរដ្ឋ​អាមេរិក​នៅ​ក្រោម​រដ្ឋកាល​របស់​លោក ចូ បៃដិន ដោះដូរ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដោយ​សម្លឹង​ទៅ​រក​ការ​យក​ឧបទ្វីប​គ្រីមៀរ​ពី​រុស្ស៊ី​មកវិញ។ យ៉ាងណាក៏ដោយ មិន​ថា​ឡើយ​សហរដ្ឋ​អាមេរិក​ដែល​ចង់​ឲ្យ​អ៊ុយក្រែន យក​គ្រីមៀរ មក​វិញ​នោះ​ទេ សូម្បីតែ​ពួក​បស្ចិម​ប្រទេស និង​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត​ជាច្រើន​ក៏​យល់​ឃើញ​ដូចនេះ​ដែរ។ ដូច្នេះ គេ​សង្កេត​ឃើញ​សហរដ្ឋ​អាមេរិក​ដឹក​មុខគេ​ក្នុង​ការ​បញ្ជូន​សព្វាវុធ​ធុន​ធ្ងន់ៗ​ដែល​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​ការ​ប្រើប្រាស់​អាវុធ​ក្នុង​សមរភូមិ​រវាង​អ៊ុយក្រែន និង​រុស្ស៊ី។ ការ​បញ្ជូន​សព្វាវុធ​ទំនើបៗ​របស់​ពួក​បស្ចិម​ប្រទេស​ដែល​ដឹក​មុខ​ដោយ​សហរដ្ឋ​អាមេរិក គឺ​មាន​សព្វាវុធ​ដែល​រុស្ស៊ី​ពិបាក​នឹង​ទប់ទល់ ដូចជា​រថក្រោះ​អាមេរិក Abram M1 និង​រថក្រោះ Leopard-2 របស់​អាល្លឺម៉ង់ ដែល​ប្រទេស​សមាជិក​ណាតូ​ជាច្រើន​ប្រទេស​មាន​រថក្រោះ​ប្រភេទ​នេះ​កំពុង​បញ្ជូន​ទៅ​ឲ្យ​អ៊ុយក្រែន។ តាម​ដំណឹង​មក​ថា រថក្រោះ...

វិទ្យាស្ថាន​សិក្សា​សង្គ្រាម​ថា​លោក ពូទីន វាយតម្លៃ​ខុស​ពី​ការ​វាយ​យក​តំបន់​ដុនបាស់​ពី​អ៊ុយក្រែន​ត្រឹម​ខែ​មីនា

វិទ្យាស្ថាន​សិក្សា​សង្គ្រាម ISW ដែល​មាន​ការិយាល័យ​នៅ​ក្រុង​វ៉ាស៊ីនតោន បាន​ហៅ​ការ​វាយតម្លៃ​របស់​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ថា​ជា​ការ​គិត​ហួស​ប្រមាណ ដែល​ថា​រុស្ស៊ី​មាន​លទ្ធភាព​វាយ​យក​បាន​ទាំងស្រុង​នូវ​តំបន់​ដុនបាស់ នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន។ ដុនបាស់ គឺជា​តំបន់​ដ៏​ធំ​មួយ​មាន​ព្រំដែន​គោក​ជាប់​នឹង​ប្រទេស​រុស្ស៊ី។ តំបន់​នេះ​មាន​ផ្ទៃដី​ជាង ២​ម៉ឺន ៦​ពាន់​គីឡូម៉ែត្រ​ក្រឡា ប៉ុន្តែ​តំបន់​នេះ​មាន​ខេត្ត​ចំណុះ​តែ ២ ប៉ុណ្ណោះ គឺ​ខេត្ត​លូហាន់ និង​ខេត្ត​ដូណេត។ បច្ចុប្បន្ន រុស្ស៊ី​កំពុង​បង្កើន​ទ័ព​វាយ​សម្រុក​យក​ទឹកដី​របស់​អ៊ុយក្រែន​មក​វិញ ដោយ​ក្រុង​មូស្គូ លើក​ទ័ព​ជាង ២០​ម៉ឺន​នាក់។ នេះ​បើ​តាម​ប្រធាន​ចារកម្ម​អ៊ុយក្រែន...

រុស្ស៊ី​បាញ់​មីស៊ីល​ជាង​៣០​គ្រាប់​លើ​អ៊ុយក្រែន​ឆ្លើយតប​បស្ចិម​ប្រទេស​បញ្ជូន​រថក្រោះ​ទំនើបៗ​ឱ្យ​អ៊ុយក្រែន

នៅ​វេលា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ មករា នេះ រុស្ស៊ី​បាន​បើក​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ជា​ថ្មី​ទៀត​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ដែល​មើល​ទៅ​ទំនង​ជា​ប្រតិកម្ម​ទៅ​នឹង​ក្រុម​បស្ចិម​ប្រទេស ដែល​សម្រេច​បញ្ជូន​រថក្រោះ Leopard-2 ចំនួន ១០០​គ្រឿង ហើយ​សហរដ្ឋ​អាមេរិក​សម្រេច​បញ្ជូន​រថក្រោះ Abrams ចំនួន ៣១​គ្រឿង​ឱ្យ​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​មករា ឆ្នាំ​២០២៣។ រដ្ឋាភិបាល​អ៊ុយក្រែន អះអាង​ថា រុស្ស៊ី​បាន​បាញ់​មីស៊ីល​ប្រហែល​ជាង ៣០​គ្រាប់ តែ​ក្នុង​នោះ ១៥​គ្រាប់​ត្រូវ​បាន​អ៊ុយក្រែន​បាញ់​ទម្លាក់...

ក្រុម​អ្នកវិភាគ៖ រុស្ស៊ី​ចង់​សាកល្បង​វាយ​សន្ធប់​លើ​អ៊ុយក្រែន​មួយ​ប្រាវ​ទៀត​តែ​អាច​បរាជ័យ​ធ្ងន់ធ្ងរ

សង្គ្រាម​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ជា​ប្រទេស​ជិតខាង បាន​ឈាន​ចូល​ដល់ ១២​ខែ​ហើយ។ ក្នុង​ពេលនេះ រុស្ស៊ី​នៅតែ​ពុំ​មាន​ឱកាស​ដើម្បី​ឈ្នះ​សង្គ្រាម​ជាមួយ​នឹង​ការ​វាយ​រំលំ​រដ្ឋាភិបាល​ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី បាន​ឡើយ។ តែ​មហាអំណាច​នេះ​នៅតែ​រក​មធ្យោបាយ​ដើម្បី​វាយលុក និង​វាយ​កាន់កាប់​ទឹកដី​អ៊ុយក្រែន ឱ្យ​បាន​មួយ​ចម្រៀក​ណា​មួយ​ច្បាស់លាស់ ហើយ​គ្រប់គ្រង​ឱ្យ​បាន​ជា​ស្ថាពរ។ រយៈពេល​ចុងក្រោយ​នេះ រុស្ស៊ី​បង្កើន​ការ​វាយលុក​ជា​ខ្លាំង​នៅ​ក្នុង​តំបន់​ភាគ​ខាងកើត និង​ខាងត្បូង ដោយ​សំដៅ​វាយ​កាន់កាប់​ទឹកដី​ដែល​ទ័ព​អ៊ុយក្រែន​វាយ​រំដោះ​បាន​មកវិញ​កាលពី​ជិត ២​ខែ​មក​នេះ។ ក្នុង​អំឡុង​សង្គ្រាម​ដ៏​ខ្លាំង​នេះ ទ័ព​រុស្ស៊ី​មាន​ប្រៀប​ជាង​ទ័ព​អ៊ុយក្រែន​បន្តិច​នៅ​ក្នុង​តំបន់​មួយ ស្ថិត​ក្នុង​ខេត្ត​ដូណេត ក្នុង​តំបន់​ដុនបាស់។ ទីក្រុង Soledar ជា​ទីក្រុង​តូច​មួយ​ទម្រាំ​តែ​រុស្ស៊ី​វាយ​យក​បាន​មួយ​ផ្នែក​ក្នុង​តំបន់​នេះ រុស្ស៊ី​ចំណាយ​ទ័ព​រាប់​រយ​នាក់ ហើយ​មក​ដល់​ពេលនេះ អ៊ុយក្រែន​នៅតែ​វាយបក​យក​មក​វិញ។ តើ​រុស្ស៊ី​មាន​លទ្ធភាព​អ្វី​ដើម្បី​វាយ​កាន់កាប់​បាន​ទាំងស្រុង​ដែនដី​ទាំងមូល​នៃ​ប្រទេស​អ៊ុយក្រែន? ត្រង់​នេះ​ហើយ​ដែល​ក្រុម​អ្នកវិភាគ និង​អ្នក​សង្កេតការណ៍​ជាច្រើន​មើល​ឃើញ​អំពី​ភាព​បរាជ័យ​របស់​រុស្ស៊ី...

បទ​វិភាគ៖ ១១​ខែ​នៃ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន រុស្ស៊ី​ចង់​បង្កើត​សង្គ្រាម​នុយក្លេអ៊ែរ

គិត​មក​ដល់​ថ្ងៃទី​២០ ខែ​មករា នេះ សង្គ្រាម​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន មាន​រយៈពេល ៣៣២​ថ្ងៃ គឺ​ចូល​ដល់​ជាង ១១​ខែ​ហើយ។ មហាអំណាច​រុស្ស៊ី ត្រូវ​បាន​អ្នកជំនាញ​ផ្នែក​យោធា​មកពី​វិទ្យាសា្ថន​សិក្សា​សង្គ្រាម ISW ក្នុង​រដ្ឋធានី​ក្រុង​វ៉ាស៊ីនតុន មើល​ឃើញ​មហាអំណាច​នេះ​ដើរ​ដល់​ក្រឡា​ទាល់ច្រក​ហើយ។ ក្រឡា​ទាល់ច្រក​របស់​រុស្ស៊ី​នោះ គឺ​មិន​អាច​ឈ្នះ​សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន​បាន​នោះ​ទេ ព្រោះ​ថា​ការ​ដែល​រុស្ស៊ី​បាត់បង់​គ្រឿង​សាស្ត្រាវុធ​ធុន​ធ្ងន់​យ៉ាង​សម្បើម​នៅ​លើ​ទឹកដី​អ៊ុយក្រែន ជាមួយ​នឹង​កងទ័ព​របស់​ខ្លួន​ស្លាប់​ជិត ១២​ម៉ឺន​នាក់ បាន​បង្ហាញ​ថា រុស្ស៊ី​ថមថយ​យ៉ាង​ខ្លាំង​នូវ​អំណាច​យោធា​របស់​ខ្លួន។ មហាអំណាច​មួយ​ដែល​ធ្វើ​សង្គ្រាម​ឈ្លានពាន​ប្រទេស​មាន​ព្រំដែន​ជាប់​នឹង​ខ្លួន ហើយ​បែរ​ជា​មិន​អាច​យក​ឈ្នះ​សង្គ្រាម​នេះ​បាន មាន​ន័យ​ថា​មហាអំណាច​នេះ​លែង​ស័ក្ដិសម​ជា​ប្រទេស​ដែល​មាន​ឋានៈ​លំដាប់​ទី​២ នៃ​ពិភពលោក​ដែល​ខ្លាំង​ជាងគេ​ផ្នែក​កងទ័ព បន្ទាប់ពី​សហរដ្ឋ​អាមេរិក​ទៀត​ហើយ។ សមរភូមិ​ក្ដៅ​គគុក​នៅ​ពេលនេះ កំពុង​ផ្ទុះ​នៅ​ភាគ​ខាងកើត...

Latest news

© 2021, ដេលី. All rights reserved.