35.6 C
Phnom Penh

TAG

សម រង្ស៊ី

លោក សម រង្ស៊ី ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​ជាន់ថ្នាក់​គិត​ដូច​ពលរដ្ឋ​បង់ក្លាដេស ដើម្បី​កូនចៅ​ជំនាន់​ក្រោយ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​កងទ័ព​ជាតិ យក​គំរូ​តាម​ប្រជាពលរដ្ឋ និង​កងទ័ព​ជាតិ​បង់ក្លាដេស ដែល​បាន​ក្រោក​ឈរ​ជាមួយ​ប្រជាជន ទម្លាក់​មេដឹកនាំ​ផ្ដាច់ការ​ដើម្បី​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ដោយ​ភ្ជាប់​ជាមួយ​វីដេអូ​កងទ័ព​បង់ក្លាដេស ជួយ​ប្រជាពលរដ្ឋ​ក្នុង​ការ​ទម្លាក់​នាយករដ្ឋមន្ត្រី​របស់​ខ្លួន​នៅ​ថ្ងៃទី​៩ សីហា នេះ ដែល​ទំនង​ជា​លោក​ចង់​បង្ហាញ​ទៅ​ដល់​ប្រជាពលរដ្ឋ និង​កងទ័ព​ទាំងអស់​នៅ​ប្រទេស​កម្ពុជា ថា​កងទ័ព​មាន​កាតព្វកិច្ច​ការពារ​ប្រជាជន ការពារ​ប្រទេស ការពារ​ទឹកដី​របស់​ខ្លួន មិនមែន​ធ្វើ​អ្វីៗ​តាម​តែ​បញ្ជា​របស់​មេដឹកនាំ​ផ្ដាច់ការ​នោះ​ទេ។ លោក សម រង្ស៊ី បញ្ជាក់​ថា...

លោក សម រង្ស៊ី ចោទ​ថា​លោក ហ៊ុន សែន កំពុង​កាត់​ទឹកដី​ខ្មែរ​ដូច​នំ​ខេក​លក់​ឱ្យ​វៀតណាម​និង​ចិន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចោទ​ថា​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន កំពុង​កាត់​ទឹកដី​ខ្មែរ​ជា​កង់ៗ​ដូច​នំអន្សម តាមរយៈ​នៃ​ការ​ដាក់​ខេត្ត​ខ្មែរ​ចូល​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ម្តង​មួយ​ដំណាក់កាលៗ ដើម្បី​លក់​ទៅ​ឱ្យ​វៀតណាម និង​ចិន។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៥ សីហា នេះ​ថា ប្រទេស​កម្ពុជា​ក្នុង​សម័យ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់គ្រង​ប្រទេស លោក ហ៊ុន សែន បាន​កាត់​ទឹកដី​ខ្មែរ​ជា​ដុំៗ​លក់​ទៅ​ប្រទេស​ចិន និង​លក់​ទៅ​ឱ្យ​វៀតណាម ដូច្នេះ​មិន​ដឹង​ថា​តើ​ប្រទេស​កម្ពុជា​នឹង​នៅ​សល់​ទឹកដី​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ...

បណ្ឌិត សុខ ទូច ថា​លោក ហ៊ុន សែន មិន​អាច​កាត់​ទឹកដី​ខ្មែរ​ឱ្យ​វៀតណាម​ឡើយ ព្រោះ​គាត់​មាន​ឪពុក​ម្ដាយ​ជា​ខ្មែរ

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច អះអាង​ថា មេដឹកនាំ​ខ្មែរ​លោក ហ៊ុន សែន មិន​មាន​បំណង​ផ្តល់​ទឹកដី​ខ្មែរ​ឱ្យ​វៀតណាម គ្រប់គ្រង ឬ​កាត់​ទឹកដី​ខ្មែរ​ឱ្យ​វៀតណាម ឡើយ ព្រោះ​លោក ហ៊ុន សែន មាន​ឪពុកម្ដាយ​ជា​ជនជាតិ​ខ្មែរ។ បណ្ឌិត សុខ ទូច លើកឡើង​ក្នុង​កម្មវិធី​ជជែក​ពិភាក្សា​ស្ដីពី «តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV)»...

លោក សម រង្ស៊ី ថា​គ្រួសារ​លោក ហ៊ុន សែន នឹង​ជាប់​ឈ្មោះ​ជា​វង្ស​ត្រកូល​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចោទ​ថា​ក្រុម​គ្រួសារ​លោក ហ៊ុន សែន នឹង​ជាប់​ឈ្មោះ​ជា​វង្ស​ត្រកូល​បំផ្លាញ​ជាតិ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ត​ជំនាន់ ព្រោះ​បាន​គប់គិត​ជាមួយ​បរទេស​បំផ្លាញ​ទឹកដី និង​ភោគទ្រព្យ​របស់​ខ្មែរ​ឱ្យ​វិនាស​សាបសូន្យ​ក្នុង​របប​ដឹកនាំ​របស់​គាត់។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ សីហា នេះ​ថា ពលរដ្ឋ​បាត់បង់​ទឹកដី បាត់បង់​ឯករាជភាព​ជាតិ បាត់បង់​សេរីភាព បាត់បង់​លទ្ធិប្រជាធិបតេយ្យ បាត់បង់​ព្រៃឈើ និង​ធនធាន​ធម្មជាតិ បាត់បង់​អត្តសញ្ញាណ​របស់​ជាតិ បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប និង​អាមេរិក ជាដើម...

“អ្នក​រិះគន់​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​ត្រូវ​ចាប់ខ្លួន ខណៈ​អ្នក​រិះគន់​កិច្ចព្រមព្រៀង​ជនជាតិ​វៀតណាម​ភាគតិច​ដេហ្កា​រួច​ខ្លួន”

អតីត​នាយទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស បង្ហាញ​ការ​ព្រួយបារម្ភ​ពី​រឿង​បាត់​ទឹកដី​ក្នុង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ត្រូវ​ចាប់​ខ្លួន ចំណែក​អ្នក​បារម្ភ​ពី​រឿង​បាត់​ទឹកដី​ជុំវិញ​កិច្ចព្រមព្រៀង​រវាង​លោក សម រង្ស៊ី និង​ជនជាតិ​វៀតណាម​ភាគតិច​ដេហ្កា ត្រូវ​រួច​ខ្លួន។ អតីត​នាយទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស​ជាតិ​រំដោះ​ពលរដ្ឋ​ខ្មែរ​លោក ជុំ ឈាង សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៣០ កក្កដា ថា គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ (CLV) និង​កិច្ចព្រមព្រៀង​រវាង​លោក សម រង្ស៊ី និង​មេដឹកនាំ​ជនជាតិ​ភាគតិច​ដេហ្កា កុកស សុទ្ធតែ​មិនមែន​ជា​ផែនការ​កាត់​ទឹកដី​ឱ្យ​ប្រទេស​វៀតណាម នោះ​ទេ។ លោក ជុំ...

លោក សម រង្ស៊ី អះអាង​ថា​អ្នកស្រី ប៊ុន រ៉ានី គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​បញ្ជា​ឃាតករ​ឱ្យ​បាញ់​សម្លាប់​អ្នកស្រី ពិសិដ្ឋ ពីលីកា

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​១៩៩៩ គឺជា​ថ្ងៃ​ដែល​នាដការី​របាំ​ព្រះរាជទ្រព្យ អ្នកស្រី ពិសិដ្ឋ ពីលីកា បាន​លាចាក​ភព​ផែនដី បន្ទាប់ពី​ប្រធាន​ពេទ្យ​លោក ហេង តៃគ្រី ទទួល​បញ្ជា​ពី​ភរិយា​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី ថា​ត្រូវតែ​សម្លាប់។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី...

កាលពី​២៧​ឆ្នាំ​មុន​នៅ​ថ្ងៃទី​៥ កក្កដា លោក ហ៊ុន សែន បញ្ជា​ឱ្យ​សម្លាប់​កងទ័ព​រាជា​និយម​និង​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​រាប់​រយ​នាក់

កាលពី ២៧​ឆ្នាំ​មុន គឺ​នៅ​ថ្ងៃទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ កងទ័ព​រាជា​និយម និង​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​រាប់​រយ​នាក់ ត្រូវ​បាន​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ក្រោម​បញ្ជា​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន។ ថ្ងៃទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ គឺជា​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​កណ្ដាល​ទីក្រុង​ភ្នំពេញ ដែល​ពលរដ្ឋ​ខ្មែរ​មិន​អាច​បំភ្លេច​បាន ព្រោះ​តែ​ព្រឹត្តិការណ៍​នេះ​បាន​បង្ក​ការ​ភ័យខ្លាច និង​ភាព​ជ្រួលច្របល់​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ព្រឹត្តិការណ៍​ខ្មែរក្រហម​ចូល​ក្រុង​ភ្នំពេញ កាលពី​ឆ្នាំ​១៩៧៥ ដែរ។ អំឡុង​ពេល​ផ្ទុះ​អាវុធ​ក្នុង​ព្រឹត្តិការណ៍​នោះ តាម​ដង​វិថី​ទាំង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​នៅ​ជាយ​ទីក្រុង​ភ្នំពេញ គេ​ឮ​សូរ​តែ​សំឡេង​គ្រាប់​ផ្លោង​ដាក់​គ្នា​រវាង​កម្លាំង​ទ័ព​រាជា​និយម​របស់​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ និង​កងកម្លាំង​ប្រដាប់​អាវុធ​របស់​លោក ហ៊ុន...

លោក សម រង្ស៊ី អះអាង​ថា​នឹង​វិល​ចូល​កម្ពុជា​វិញ បន្ទាប់ពី​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស​តតាំង​ជាមួយ​លោក ហ៊ុន សែន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី គ្រោង​នឹង​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស ឬ​រដ្ឋាភិបាល​និរទេស​ជាមួយ​មន្ត្រី​បក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រៅ​ប្រទេស​ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​តតាំង​ជាមួយ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ហើយ​ក៏​ជា​ថ្ងៃ​លោក​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ផង​ដែរ។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បង្ហោះ​វីដេអូ​កិច្ចសម្ភាសន៍​ពិសេស​មួយ​ជាមួយ​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៥ កក្កដា ថា ថ្ងៃ​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស ក៏​ជា​ថ្ងៃ​ដែល​លោក​វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​ដែរ។ លោក​បញ្ជាក់​ថា ក្តី​សង្ឃឹម​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​ចង់​បាន​ប្រជាធិបតេយ្យ​ពិតប្រាកដ នឹង​ងើប​ឡើងវិញ​ដើម្បី​តតាំង​ជាមួយ​រដ្ឋាភិបាល​ខុស​ច្បាប់​ដែល​ដឹកនាំ​ដោយ​ត្រកូល​លោក...

ប្អូនស្រី​បង្កើត​លោក ហ៊ុន សែន ចោទ​មន្ត្រី​ក្រោម​ឱវាទ​ក្មួយ​ជា​នាយករដ្ឋមន្ត្រី​ថា​សុទ្ធតែ​ជា​មន្ត្រី​ពុករលួយ

ម្តាយមីង​បង្កើត​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា អ្នកស្រី ហ៊ុន ស៊ីណាត ចោទ​មន្ត្រី​ក្រោម​ឱវាទ​លោក ហ៊ុន ម៉ាណែត ថា​សុទ្ធតែ​ជា​មន្ត្រី​ពុករលួយ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​អ្វីៗ​គ្រប់​យ៉ាង សូម្បី​ភ្ញៀវ​ទេសចរ​ក៏​ខ្លាចរអា​មិន​ហ៊ាន​ទៅ​លេង​ស្រុក​ខ្មែរ។ ប្អូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ស៊ីណាត បាន​និយាយ​ក្នុង​វីដេអូ​ឃ្លីប​មួយ​ដែល​ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ចែកចាយ​ព្រោងព្រាត​នៅ​ថ្ងៃទី​៣ កក្កដា នេះ បាន​រិះគន់​ខ្លាំងៗ​ទៅ​កាន់​មន្ត្រី​រដ្ឋាភិបាល​ដែល​កំពុងតែ​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ថា​ដោយសារតែ​អំពើពុករលួយ​របស់​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​ទាំងនេះ ទើប​បាន​ជា​ប្រទេស​កម្ពុជា​មិន​រីកចម្រើន​ដូច​ប្រទេស​ជិតខាង។ អ្នកស្រី ហ៊ុន...

លោក ហ៊ុន សែន បញ្ជា​ឱ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​រំលាយ​បក្ស​នយោបាយ​ពាក់ព័ន្ធ​រដ្ឋាភិបាល​និរទេស​របស់​ក្រុម​ប្រឆាំង

មេដឹកនាំ​កំពូល​របស់​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បញ្ជា​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​ដទៃ​ទៀត ដើម្បី​រំលាយ​គណបក្ស​នយោបាយ​ណា​ដែល​ធ្វើ​ជា​ដៃ​ជើង ឬ​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​និរទេស​របស់​មន្ត្រី​បក្ស​ប្រឆាំង ដែល​កំពុង​រៀបចំ​បង្កើត​នៅ​ក្រៅ​ប្រទេស​នា​ពេលនេះ។ ថ្លែង​នៅ​ក្នុង​ពិធី​អបអរ​សាទរ​ខួបកំណើត ៧៣​ឆ្នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែ​មិថុនា នេះ លោក ហ៊ុន សែន គំរាម​ថា រដ្ឋាភិបាល​ត្រូវ​ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដើម្បី​ការពារ​សន្តិភាព ខណៈ​ប្រជាជន​កម្ពុជា​គ្រប់​គ្នា​ត្រូវតែ​រួម​គ្នា​បន្ត​ការពារ​សន្តិភាព​នេះ​ឱ្យខាងតែ​បាន ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ ដើម្បី​ទប់ស្កាត់​នូវ​ចរន្ត​ជ្រុល​និយម​ដែល​អាច​នាំ​គ្រោះថ្នាក់​ដល់​ប្រទេស​ជាតិ។ បុរស​ខ្លាំង​កាង​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​រូប​នេះ​អះអាង​ថា មន្ត្រី​បក្ស​ប្រឆាំង​ដែល​រស់នៅ​ក្រៅ​ប្រទេស កំពុង​ផ្ដួចផ្ដើម​បង្កើត​រដ្ឋាភិបាល​និរទេស​មួយ​នៅ​បរទេស ដែល​ជា​រដ្ឋាភិបាល​ខុស​ច្បាប់ ដើម្បី​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​នៅ​កម្ពុជា...

Latest news

© 2021, ដេលី. All rights reserved.