ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
35.4
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
សិទ្ធិមនុស្ស
នយោបាយ
លោក ហ៊ុន សែន អួតប្រាប់នាយករដ្ឋមន្ត្រីជប៉ុនថាកម្ពុជាគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យបានល្អប្រសើរ
ឌឹ ខេមបូឌា ដេលី
-
March 22, 2022
មេដឹកនាំខ្មែរដែលគេចោទពីការរំលោភសិទ្ធិមនុស្ស និងសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា លោក ហ៊ុន សែន លើកឡើងថា កម្ពុជាបានសម្រេចនូវការអភិវឌ្ឍ ការគោរពសិទ្ធិមនុស្ស និងការគោរពលទ្ធិប្រជាធិបតេយ្យបានល្អប្រសើរដូចសព្វថ្ងៃនេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។ បុរសខ្លាំងនៅកម្ពុជា លោក ហ៊ុន សែន បានចេញសេចក្តីថ្លែងការណ៍រួមមួយក្រោយពីជំនួបពិភាក្សារបស់ខ្លួនជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ (Kishida Fumio) នៅវិមានសន្តិភាព ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២...
ច្បាប់
លោក ស ខេង អះអាងថាឃាតកម្មកន្លងមកកំពុងស្ថិតក្នុងការស្រាវជ្រាវរបស់សមត្ថកិច្ច
ឌឹ ខេមបូឌា ដេលី
-
March 17, 2022
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា ករណីឃាតកម្មមួយចំនួនដែលបានកើតឡើងនាពេលកន្លងមក កំពុងស្ថិតក្នុងការតាមដានស្រាវជ្រាវរបស់សមត្ថកិច្ច។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងទៅកាន់អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារបស់អង្គការសហប្រជាជាតិ លោក Vitit Muntarbhorn តាមប្រព័ន្ធវីដេអូសន្និសីទកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ថា ចំពោះករណីឃាតកម្មដែលបានកើតឡើងនៅកម្ពុជាមួយចំនួន អាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តនីតិវិធីស្រាវជ្រាវនៅឡើយ។ លោកបញ្ជាក់ថា ឃាតកម្មដែលបានកើតឡើងនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកនោះ មានមួយចំនួនត្រូវបានស្ថាប័នតុលាការកម្ពុជាធ្វើការសម្រេចរួចរាល់ហើយ ប៉ុន្តែក្នុងចំណោមរឿងទាំងនោះ ករណីខ្លះកំពុងស្ថិតក្នុងការស៊ើបអង្កេតរបស់អាជ្ញាធរ និងករណីខ្លះទៀតកំពុងដំណើរតាមនីតិវិធីរបស់តុលាការតាមលំដាប់លំដោយ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិរិះគន់ជាបន្តបន្ទាប់នូវការទទួលខុសត្រូវរបស់រដ្ឋាភិបាលកម្ពុជា...
ច្បាប់
បុគ្គលិកនិងអតីតបុគ្គលិកអាដហុកនឹងចូលសវនាការក្នុងសំណុំរឿងសូកប៉ាន់សាក្សីនៅចុងខែនេះ
ខេមបូឌា ដេលី
-
March 16, 2022
បុគ្គលិក និងអតីតបុគ្គលិកសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក ចំនួន ៥នាក់ នឹងចូលរួមសវនាការសាលាឧទ្ធរណ៍រាជធានីភ្នំពេញលើបណ្តឹងសារទុក្ខរបស់ពួកគេ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្នុងសំណុំរឿងសូកប៉ាន់សាក្សីទៅតាមដីកាកោះរបស់តុលាការ។ សេចក្ដីប្រកាសព័ត៌មានរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក នៅថ្ងៃអង្គារ ទី១៥ មីនា នេះ បានឱ្យដឹងថា បុគ្គលិកសមាគមអាដហុកចំនួន ៣រូបរួមមាន លោក នី សុខា លោក យី សុខសាន្ត...
ច្បាប់
សង្គមស៊ីវិលស្នើដោះលែងអ្នកទោសមនសិការដើម្បីលើកកម្ពស់សិទ្ធិមនុស្សនិងបន្ថយភាពតានតឹងនយោបាយ
ខេមបូឌា ដេលី
-
March 16, 2022
ក្រុមអង្គការសង្គមស៊ីវិលស្នើទៅតុលាការ និងរដ្ឋាភិបាល ដោះលែងអ្នកទោសមនសិការទាំងអស់ ដើម្បីលើកកម្ពស់សិទ្ធិជាមូលដ្ឋានដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងបន្ថយភាពតានតឹងនយោបាយ។ ការស្នើនេះ ធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍រួមគ្នាមួយដែលមានអង្គការសង្គមស៊ីវិលចំនួន ២០ស្ថាប័នចូលរួម ក្នុងនោះរួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) សហជីពទ្រទ្រង់ការងារបុគ្គលិកខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (NAGA World) មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ជាដើម។ អង្គការសង្គមស៊ីវិលបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា អ្នកទោសមនសិការត្រូវបានចាប់ដាក់គុកដោយសារតែការបញ្ចេញមតិដោយសន្តិវិធី ទាក់ទងនឹងបញ្ហានយោបាយ សង្គម ជំនឿសាសនា...
ព័ត៌មានជាតិ
ក្រសួងការបរទេសកម្ពុជាបដិសេធថាគ្មានការជួញដូរសរីរាង្គស្ត្រីជនជាតិថៃនៅកម្ពុជាទេ
ខេមបូឌា ដេលី
-
March 15, 2022
ក្រសួងការបរទេសកម្ពុជា បដិសេធចំពោះការចុះផ្សាយរបស់សារព័ត៌មានថៃ ដែលលើកឡើងថា មានស្ត្រីជនជាតិថៃម្នាក់ប្រឈមគ្រោះថ្នាក់នៃការជួញដូរសរីរាង្គនៅកម្ពុជា ដោយថាការលើកឡើងនោះគ្មានមូលដ្ឋានត្រឹមត្រូវឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានបំភ្លឺក្នុងក្រុមតេឡេក្រាមនៅថ្ងៃទី១៣ ខែមីនា ថា ពាក់ព័ន្ធព័ត៌មានចុះផ្សាយក្នុងសារព័ត៌មានរបស់ Thai Examiner កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ អំពីករណីមានស្ត្រីជនជាតិថៃម្នាក់បានអះអាងថា ខ្លួនបានប្រឈមនឹងគ្រោះថ្នាក់នៃការជួញដូរសរីរាង្គនៅកម្ពុជា។ អាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសបដិសេធរួចហើយថានោះគឺជាការលើកឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវពិតប្រាកដ។ លោកបន្តថា ក្រោយពីទទួលបានព័ត៌មាននោះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ...
គ្រឿងញៀន
លោក ស ខេង ដាស់តឿនអាជ្ញាធរខេត្តព្រះសីហនុបញ្ឈប់ករណីឧក្រិដ្ឋក្នុងខេត្តឲ្យបានមុនការបោះឆ្នោតឃុំ-សង្កាត់
ខេមបូឌា ដេលី
-
March 12, 2022
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សកាន់អំណាច ដាស់តឿនឲ្យអាជ្ញាធរខេត្តព្រះសីហនុ ដាក់ចេញនូវវិធានការបញ្ឈប់ករណីឧក្រិដ្ឋនៅក្នុងខេត្តនេះឲ្យបានមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ ខាងមុខនេះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំនៅខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះថា ករណីឧក្រិដ្ឋសាហាវឃោរឃៅនាពេលកន្លងមកក្នុងខេត្តព្រះសីហនុ បានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ជាពិសេសប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងអ្នកវិនិយោគចិនដែលមានបំណងធ្វើវិនិយោគនៅកម្ពុជា។ លោក ស ខេង ថាលោកទទួលបានរបាយការណ៍ពីស្នងការប៉ូលិសខេត្តព្រះសីហនុ បង្ហាញពីបទល្មើសសាហាវៗកន្លងមក ដូចជាករណីចាប់ជំរិត អំពើឃាតកម្ម ការធ្វើទារុណកម្ម និងការឆក់ប្លន់ ជាដើម។ លោកថា ប្រសិនបើអាជ្ញាធរខេត្តមិនទប់ស្កាត់ឲ្យបានទាន់ពេលទេ...
ព័ត៌មានជាតិ
CCIM៖ ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២២ នឹងកាន់តែអាក្រក់ថែមទៀត
ខេមបូឌា ដេលី
-
March 11, 2022
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ព្យាករថា ស្ថានភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ២០២២ កាន់តែអាក្រក់ថែមទៀត ដោយសារការបន្តរឹតត្បិតផ្នែកនយោបាយ និងបទដ្ឋានច្បាប់ផ្សេងៗដែលផ្ដល់អំណាចកាន់តែខ្លាំងដល់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានចេញរបាយការណ៍របស់ខ្លួនស្ដីពីសេរីភាពសារព័ត៌មាននៅកម្ពុជាសម្រាប់ឆ្នាំ២០២២ នេះថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ២០២១ បានធ្លាក់ចុះកាន់តែអាក្រក់ បើប្រៀបធៀបនឹងឆ្នាំ២០២០ កន្លងទៅ។ បើតាមការសិក្សាស្រាវជ្រាវនេះ អ្នកជំនាញផ្នែកព័ត៌មាន និងអ្នកពាក់ព័ន្ធ គ្មានសង្ឃឹមថាស្ថានភាពសារព័ត៌មាននៅឆ្នាំ២០២២ អាចនឹងល្អឡើងវិញនោះទេ ដោយសារការបន្តរឹតត្បិតផ្នែកនយោបាយ និងបទដ្ឋានច្បាប់ផ្សេងៗដែលផ្ដល់អំណាចកាន់តែច្រើនដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។ របាយការណ៍ដដែលអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ២០២១ បានធ្លាក់ចុះកាន់តែអាក្រក់ ក្នុងនោះការបៀតបៀនលើអ្នកសារព័ត៌មានជាង...
ជម្លោះដីធ្លី
ស្ត្រីរងគ្រោះដោយសារក្រុមហ៊ុនស្ករសដ៏ធំបំផុតនៅអាស៊ី ស្នើរដ្ឋាភិបាលផ្តល់យុត្តិធម៌និងឈប់ធ្វើបាបស្ត្រីដែលតវ៉ារកយុត្តិធម៌
ខេមបូឌា ដេលី
-
March 9, 2022
នៅក្នុងថ្ងៃអបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨ មីនា លោកស្រី ហុយ ម៉ៃ ជនរងគ្រោះនៅក្នុងជម្លោះដីធ្លីដែលបានបាត់បង់គ្រប់យ៉ាងតាំងពីទ្រព្យសម្បត្តិ គ្រួសារ ដោយសារតែតស៊ូប្រឆាំងជាមួយក្រុមហ៊ុន Mitr Phol ដែលជាក្រុមហ៊ុនស្ករសដ៏ធំបំផុតនៅអាស៊ី និងអ្នកផ្គត់ផ្គង់ដ៏សំខាន់មួយក្នុងចំណោមអ្នកផ្គត់ផ្គង់ធំបីរបស់ក្រុមហ៊ុនកូកាកូឡា ស្នើទៅដល់រដ្ឋាភិបាលផ្តល់យុត្តិធម៌ដល់ជនរងគ្រោះទាំងអស់ និងឈប់ធ្វើបាបស្ត្រីដែលរងគ្រោះនៅក្នុងជម្លោះដីធ្លី។ ស្ត្រីវ័យ ៦០ឆ្នាំ មានកូន ៨នាក់ អ្នកស្រី ហុយ ម៉ៃ បានខិតខំតស៊ូប្រឆាំងជាមួយក្រុមហ៊ុន Mitr...
ច្បាប់
ស្ថានទូតចិនច្រានចោលករណីទាសករលក់ឈាមថាជាការប្រឌិត និងអំពាវនាវឲ្យពលរដ្ឋខ្លួនគោរពច្បាប់កម្ពុជា-ចិន
ខេមបូឌា ដេលី
-
March 3, 2022
អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅកម្ពុជា ចេញសេចក្តីថ្លែងការណ៍ដោយច្រានចោលពាក់ព័ន្ធនឹងការចាប់បង្ខាំងជនជាតិចិន ឲ្យធ្វើជាទាសករលក់ឈាមនៅតំបន់ឆៃណាថោន (China Town) ខេត្តព្រះសីហនុ ថាជាការប្រឌិត ដោយអំពាវនាវដល់ពលរដ្ឋចិននៅកម្ពុជាឲ្យគោរពតាមច្បាប់របស់កម្ពុជា និងចិន ដើម្បីការពារសិទ្ធិរបស់ពួកគេ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានលើកឡើងថា ស្ថានទូតមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះករណី «ទាសករលក់ឈាម» ដែលបានផ្សាយតៗគ្នាតាមប្រព័ន្ធអ៉ីនធឺណិត បន្ទាប់មកបានជំរុញឱ្យប៉ូលិសកម្ពុជាបើកស៊ើបអង្កេតលើសំណុំរឿងនេះ។ ប្រភពដដែលឲ្យដឹងថា ប៉ូលិសកម្ពុជាបានចាប់ផ្តើមស៊ើបអង្កេតនៅថ្ងៃទី១៥ ខែកុម្ភៈ ហើយកាលពីថ្ងៃទី២៨ ខែកុម្ភៈ សមត្ថកិច្ចកម្ពុជាបានជូនដំណឹងទៅស្ថានទូតចិនអំពីលទ្ធផលស៊ើបអង្កេតបឋម និងបានចេញសេចក្តីប្រកាសថា សំណុំរឿងទាសករលក់ឈាមគឺជារឿងប្រឌិតសុទ្ធសាធ។ អ្នកនាំពាក្យបញ្ជាក់ថា...
ព័ត៌មានជាតិ
អង្គការឃ្លាំមើលសេរីភាពពិភពលោកដាក់ពិន្ទុកម្ពុជាជាប្រទេសដែលគ្មានសិទ្ធិសេរីភាព
ខេមបូឌា ដេលី
-
March 3, 2022
អង្គការឃ្លាំមើលសេរីភាពពិភពលោក (Freedom House) ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្ដីពី «សិទ្ធិនយោបាយ និងសេរីភាពជនស៊ីវិល» ថាកម្ពុជាជាប្រទេសដែលគ្មានសិទ្ធិសេរីភាពក្នុងចំណោមប្រទេសអាស៊ានចំនួន៥ ផ្សេងទៀត។ ក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២១ ដែលចេញផ្សាយនៅខែកុម្ភៈ ឆ្នាំ២០២២ របស់អង្គការឃ្លាំមើលសេរីភាពពិភពលោក (Freedom House) ក៏បានវាយតម្លៃប្រទេសសិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូនេស៊ី ស្ថិតក្នុងចំណោមប្រទេសមានសេរីភាពខ្លះ (Partly Freedom) ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ Freedom House បានឲ្យចំណាត់ថ្នាក់ទីម័រខាងកើត...
1
...
19
20
21
...
35
Page 20 of 35
Latest news
លោក រ៉ុង ឈុន ស្នើតុលាការកំពូលស្ដារសិទ្ធិនយោបាយ ខណៈរង់ចាំសាលដីកាបណ្ដឹងសារទុក្ខ
June 15, 2026
ពលរដ្ឋថៃជិត ៣០០០នាក់ ចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ មុនការបិទជាបណ្តោះអាសន្ន
June 15, 2026
អាជ្ញាធរកម្ពុជារកឃើញសាច់បង្កកនាំចូលពីថៃជាង ២២០ តោន ខណៈរដ្ឋាភិបាលបង្កើនការបង្ក្រាបការរត់ពន្ធទំនិញ
June 12, 2026
កម្ពុជាបណ្ដេញជនជាតិចិន ១៥៦ នាក់ពាក់ព័ន្ធឆបោកអនឡាញ ខណៈ Amnesty ចោទសួរប្រសិទ្ធភាពយុទ្ធនាការបង្ក្រាប
June 12, 2026
នាយករដ្ឋមន្រ្តីខ្មែរនិងនាយករដ្ឋមន្រ្តីថៃ គ្រាន់តែជួបចាប់ដៃក្នុងកិច្ចប្រជុំអាស៊ាននៅក្រុងហាណូយ
June 12, 2026
© 2021,
ដេលី
. All rights reserved.