ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
26.6
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
សិទ្ធិមនុស្ស
នយោបាយ
ក្រុមសិទ្ធិមនុស្ស៖ ការសហការគ្នាហាមឃាត់ការបញ្ចេញមតិរបស់ពលរដ្ឋខ្មែរនៅថៃជាការរំលោភច្បាប់
ខេមបូឌា ដេលី
-
September 17, 2021
មន្ត្រីសង្គមស៊ីវិលទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ប្រតិកម្មថា ប្រសិនបើមន្ត្រីជាន់ខ្ពស់របស់កម្ពុជា និងរដ្ឋមន្ត្រីថៃ ពិតជាសហការគ្នាទប់ស្កាត់ការបញ្ចេញមតិរបស់ពលរដ្ឋខ្មែរក្នុងប្រទេសថៃ មែននោះ វាគឺជាទង្វើរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ ហើយជាងនេះទៀត វាក៏បង្ហាញនូវរូបភាពដ៏អាក្រក់ចំពោះការរំលោភសិទ្ធិពលរដ្ឋផងដែរក្នុងនាមជាប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យ។ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ថា សេរីភាពបញ្ចេញមតិរបស់ពលរដ្ឋត្រូវបានធ្វើឡើង និងអនុញ្ញាតយ៉ាងពេញលេញក្នុងសង្គមប្រជាធិបតេយ្យដែលពលរដ្ឋគ្រប់រូបមានសិទ្ធិរិះគន់ ឬជ្រើសរើសគណបក្សនយោបាយដែលពួកគេគាំទ្រ។ ដោយឡែកសង្គមផ្ដាច់ការមិនអនុញ្ញាតឱ្យអនុវត្តសិទ្ធិបែបនេះទេ...
ច្បាប់
ក្រុមអាជ្ញាធរសន្តិសុខខណ្ឌដូនពេញរារាំងក្រុម «ស្ត្រីថ្ងៃសុក្រ» តវ៉ានៅមុខស្ថានទូតអាមេរិក
ឌឹ ខេមបូឌា ដេលី
-
September 11, 2021
ក្រុមអាជ្ញាធរសន្តិសុខរបស់ខណ្ឌដូនពេញ បានរារាំងក្រុម «ស្ត្រីថ្ងៃសុក្រ» តវ៉ានៅមុខស្ថានទូតអាមេរិក នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ដោយលើកហេតុផលថា សម័យ Covid-19 អាជ្ញាធរហាមការជួបជុំគ្នា។ ក្រុម «ស្ត្រីថ្ងៃសុក្រ» ជាក្រុមដែលភាគច្រើនជាភរិយា និងកូនរបស់អតីតមន្ត្រី និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់ខ្លួន និងកំពុងជាប់ពន្ធនាគារ។ ក្រុមស្ត្រីថ្ងៃសុក្រទាំងនោះមានគ្នាប្រមាណ ១០នាក់ បានស្រែកទាមទារឲ្យរដ្ឋាភិបាល «ដោះលែង» សមាជិកគ្រួសាររបស់គាត់...
ព័ត៌មានជាតិ
សមត្ថកិច្ចរំដោះស្ត្រីខ្មែរមួយរូបដែលរងការជួញដូរនៅប្រទេសចិនឲ្យមានសុវត្ថិភាពវិញ
ខេមបូឌា ដេលី
-
September 1, 2021
ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងក្វាងចូវ សហការជាមួយអាជ្ញាធរចិន បានរំដោះស្ត្រីខ្មែរមួយរូបដែលចាញ់បោកមេខ្យល់ទៅធ្វើការ និងត្រូវលក់បន្តនៅឯប្រទេសចិន ឲ្យមានសុវត្ថិភាព និងត្រៀមបញ្ជូនត្រឡប់មកប្រទេសកំណើតវិញហើយ។ គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ថា ការចុះជួយស្ត្រីជាជនរងគ្រោះក្នុងអំពើជួញដូរនៅប្រទេសចិន នេះ គឺបន្ទាប់ពីក្រុមគ្រួសារស្ត្រីរងគ្រោះបានផ្ញើសារតាមបណ្ដាញសង្គម ប្ដឹងនិងសុំអន្តរាគមន៍ជួយសង្គ្រោះពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ។ ប្រភពដដែលបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មាន និងការចាត់ចែងតាមជំនាញរួចមក លោក ជីវ ផល្លី...
នយោបាយ
មន្ត្រីកម្ពុជានៅអង្គការសហប្រជាជាតិច្រានចោលកង្វល់របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ
ឌឹ ខេមបូឌា ដេលី
-
August 26, 2021
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ច្រានចោលលិខិតថ្កោលទោសរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ពាក់ព័ន្ធករណីផ្ដន្ទាទោសមេដឹកនាំសហជីព និងការបង្ក្រាបជាប្រព័ន្ធលើអ្នកការពារសិទ្ធិមនុស្ស ថាគ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនដែលពុំបានផ្តល់ការយកចិត្តទុកដាក់ចំពោះសារសំខាន់នៃការអនុវត្តច្បាប់ និងការប្រព្រឹត្តដោយស្មើភាពគ្នាចំពោះពលរដ្ឋទាំងអស់នៅកម្ពុជានោះទេ។ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ថា ការធ្វើអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេសមួយក្រុមតូចនេះ គឺបង្កឲ្យមានការភ័ន្តច្រឡំ និងជាការលើកឡើងតែមួយជ្រុងប៉ុណ្ណោះ។ ប្រភពដដែលអះអាងថា ការទាមទារឲ្យលុបចោលនូវបទប្បញ្ញត្តិមួយចំនួននៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា គឺស្មើនឹងជំរុញឲ្យកម្ពុជាធ្លាក់ទៅក្នុងភាពអនាធិបតេយ្យ និងបំផ្លិចបំផ្លាញដល់នីតិរដ្ឋរបស់ប្រទេស ហើយការចាត់ទុកការអនុវត្តច្បាប់ថាជាការគាបសង្កត់សេរីភាព គឺជាការប្រមាថចំពោះនីតិរដ្ឋរបស់កម្ពុជាដែលធានាដោយរដ្ឋធម្មនុញ្ញផងដែរ។ ច្បាប់ក្រមព្រហ្មទណ្ឌផ្នែកទី៣ ស្ដីពីការញុះញង់ឲ្យប្រព្រឹត្តបទល្មើស មាត្រា៤៩៤ ចែងថា ដើម្បីអនុវត្តច្បាប់នេះ ការញុះញង់អាចត្រូវផ្ដន្ទាទោស...
នយោបាយ
លោក ជិន ម៉ាលីន៖ ការបារម្ភរបស់ក្រុមសង្គមស៊ីវិលពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិបង្ហាញពីចរិតនយោបាយ
ខេមបូឌា ដេលី
-
August 26, 2021
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រតិកម្មថា ការបង្ហាញក្តីបារម្ភអំពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជារបស់ក្រុមអង្គការសង្គមស៊ីវិលជាច្រើននៅពេលនេះ បានបង្ហាញពីចរិតនយោបាយ និងភាពគ្មានការទទួលខុសត្រូវរបស់ក្រុមអង្គការសង្គមស៊ីវិលមួយក្តាប់តូចតែប៉ុណ្ណោះ។ ការប្រតិកម្មពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គឺបន្ទាប់ពីអង្គការសមាគមជាង ៦០ស្ថាប័ន បានសម្ដែងការព្រួយបារម្ភពីស្ថានភាពសិទ្ធិមនុស្សកាន់តែខ្លាំងចំពោះបំណងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ខណៈដែលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅតែប្រឈមជាបន្តបន្ទាប់។ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ថា ការបង្ហាញក្តីបារម្ភរបស់ពួកគេពីគោលការណ៍ទីក្រុងប៉ារីស និងគោលការណ៍អន្តរជាតិមួយចំនួនពាក់ព័ន្ធនឹងឯករាជភាពរបស់ស្ថាប័ននេះ បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេពិតជាមិនបានអានសេចក្ដីព្រាងដំបូងនៃច្បាប់នេះទេ ព្រោះគោលការណ៍ទាំងនោះបានដាក់បញ្ចូលរួចអស់ទៅហើយនៅក្នុងសេចក្ដីព្រាងដំបូងនៃច្បាប់នោះ។ លោក ជិន...
នយោបាយ
អ្នកវិភាគ៖ ពលរដ្ឋអាចធ្វើអ្វីៗបានទាំងអស់ លើកលែងតែមានការហាមឃាត់ពីច្បាប់ដែលត្រឹមត្រូវតាមស្មារតីធម្មនុញ្ញភាព
ខេមបូឌា ដេលី
-
August 13, 2021
អ្នកឃ្លាំមើលសង្គម លើកឡើងថា ពលរដ្ឋអាចធ្វើអ្វីៗបានទាំងអស់ លើកលែងតែមានការហាមឃាត់ពីច្បាប់ ប៉ុន្តែប្រសិនបើច្បាប់ដែលបានហាមឃាត់នោះផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិនោះ គឺមិនមែនជាច្បាប់ទេ។ អ្នកវិភាគនយោបាយនិងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១២ ខែសីហា ថា កម្ពុជាបានប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស និងការគោរពច្បាប់ ដូច្នេះប្រសិនបើមានការបកស្រាយពន្លាតវិសាលភាពរបស់ច្បាប់ និងយកច្បាប់ទាំងនោះមកចោទប្រកាន់ដើម្បីដាក់ទោសទណ្ឌលើពលរដ្ឋខ្មែរដែលបានប្រើប្រាស់សិទ្ធិរបស់គេក្នុងរង្វង់ច្បាប់ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ នោះគឺជាការបង្កនូវភាពអយុត្តិធម៌ពីសំណាក់អ្នកបកស្រាយច្បាប់នោះតែប៉ុណ្ណោះ។ លោកអះអាងថា ការរំលោភបំពានរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដើម្បីទៅបង្ក្រាប...
នយោបាយ
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិព្រួយបារម្ភចំពោះការឃុំខ្លួនសកម្មជនការពារសិទ្ធិមនុស្សនៅកម្ពុជា
ខេមបូឌា ដេលី
-
August 10, 2021
អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បារម្ភចំពោះការបន្តឃុំខ្លួនលើសកម្មជនការពារសិទ្ធិមនុស្ស កញ្ញា ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ និងព្រះភិក្ខុ កើត សារ៉ាយ នៅក្នុងពន្ធនាគារសព្វថ្ងៃនេះ ថាជាការបំពានច្បាប់ស្ដីពីសិទ្ធិមនុស្សអន្តរជាតិ និងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋនៅកម្ពុជា។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) បានសម្ដែងក្តីកង្វល់នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ថា ការឃុំខ្លួន...
ជម្លោះដីធ្លី
សង្គមស៊ីវិលជិត១០០ស្ថាប័នជំរុញឲ្យបញ្ចូលកង្វល់និងតម្រូវការពលរដ្ឋរងគ្រោះក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ
ឌឹ ខេមបូឌា ដេលី
-
August 7, 2021
អង្គការសង្គមស៊ីវិលជិត ១០០ស្ថាប័ន ប្រកាសគាំទ្រលិខិតចំហរបស់សហគមន៍ពលរដ្ឋរងគ្រោះ ដែលស្នើឲ្យតំណាងអង្គការស្បៀងអាហារ និងតំណាងកសិកម្មប្រចាំប្រទេសកម្ពុជា ដាក់បញ្ចូលនូវក្ដីកង្វល់ និងសេចក្តីត្រូវការរបស់សហគមន៍ពលរដ្ឋរងគ្រោះ ចូលទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំស្ដីពីប្រព័ន្ធស្បៀងអាហាររបស់អង្គការសហប្រជាជាតិនាពេលខាងមុខនេះ។ អង្គការសង្គមស៊ីវិល សហជីព និងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម បានចេញលិខិតចំហមួយកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ទៅកាន់តំណាងអង្គការស្បៀងអាហារ និងកសិកម្មប្រចាំប្រទេសកម្ពុជា (FAO) ដោយស្នើឲ្យជួយលើកយកបញ្ហាប្រឈម និងតម្រូវការរបស់កសិករ ប្រជានេសាទ សហជីព និងសង្គមស៊ីវិលនៅកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលថ្នាក់ជាតិ និងសកលស្ដីពីប្រព័ន្ធស្បៀងអាហាររបស់អង្គការសហប្រជាជាតិនាពេលខាងមុខនេះ។ ប្រភពដដែលអះអាងថា ដំណើរការនៃកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិនេះ...
ព័ត៌មានជាតិ
អ្នកឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរិះគន់ថាលំហសេរីភាពសារព័ត៌មាននៅកម្ពុជានៅតែចង្អៀត
ខេមបូឌា ដេលី
-
August 5, 2021
ក្រុមអ្នកឃ្លាំមើលសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជា អះអាងថា ពួកគេមិនមានទំនុកចិត្តលើគណៈកម្មាធិការវាយតម្លៃ តាមដាន និងលើកសរសើរការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននោះទេ ព្រោះថាអ្នកអង្គភាពនោះ គឺស្ថិតក្រោមឥទ្ធិពលរបស់ក្រសួងព័ត៌មានប៉ុណ្ណោះ ខណៈក្រសួងមួយនេះតែងធ្វើកិច្ចការក្រោមខ្សែញាក់របស់រដ្ឋាភិបាលកម្ពុជារហូតមក។ ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ ខែសីហា ថា គោលបំណងនៃការបង្កើតគណៈកម្មការនេះ គឺជារឿងត្រឹមត្រូវ ប៉ុន្តែលោកនៅតែព្រួយបារម្ភពីឯករាជភាពវិជ្ជាជីវៈរបស់គណៈកម្មការទាំងនោះក្នុងការអនុវត្តជាក់ស្តែង ព្រោះថាសមាសភាពកំពូលនៃគណៈកម្មការនេះ គឺចេញមកតែពីក្រសួងព័ត៌មានតែប៉ុណ្ណោះ។ ក្រសួងព័ត៌មាន...
នយោបាយ
អ្នកវិភាគ៖ ការបោះបង់ចោលកិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺដូចជាការកាប់ព្រៃឫស្សីដែលការពារបន្ទាយលង្វែកដូច្នោះដែរ
ខេមបូឌា ដេលី
-
August 4, 2021
អ្នកឃ្លាំមើលបញ្ហាសង្គម ព្រមានថា ការបោះបង់ចោលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ គឺមិនខុសពីការកាប់ព្រៃឫស្សីដែលជាកំផែងសម្រាប់ការពារបន្ទាយលង្វែក ឲ្យទ័ពសៀមចូលវាយលុកយកបន្ទាយរបស់ខ្លួនដូច្នោះដែរ។ អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ថា ដើម្បីឲ្យខ្មែរអាចរក្សាអធិបតេយ្យជាតិរបស់ខ្លួនបាន កម្ពុជាត្រូវតែអនុវត្តតាមលិខិតុបករណ៍អន្តរជាតិដែលខ្លួនបានផ្តល់សច្ចាប័នកន្លងមក ដើម្បីចៀសវាងធ្វើខ្លួនជាស្មៅដែលរេតាមខ្យល់ដូចកាលពីទសវត្សឆ្នាំ១៩៧០ ដែលបានបោះបង់អព្យាក្រឹតភាពរបស់ខ្លួនលួចសហការជាមួយកងទ័ពវៀតណាមកុម្មុយនីស្ត ដែលនាំបញ្ហាដាក់ខ្លួនរហូតមកទល់សព្វថ្ងៃនេះ។ លោកអះអាងថា មេដឹកនាំកម្ពុជាគួរតែប្រើការគិតជាលក្ខណៈវិជ្ជមានថា ខ្លួនមិនមែនជាស្មៅ ហើយពួកប្រទេសមហាអំណាចក៏មិនមែនជាសត្វដំរីនោះដែរ...
1
...
24
25
26
...
35
Page 25 of 35
Latest news
លោក រ៉ុង ឈុន ស្នើតុលាការកំពូលស្ដារសិទ្ធិនយោបាយ ខណៈរង់ចាំសាលដីកាបណ្ដឹងសារទុក្ខ
June 15, 2026
ពលរដ្ឋថៃជិត ៣០០០នាក់ ចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ មុនការបិទជាបណ្តោះអាសន្ន
June 15, 2026
អាជ្ញាធរកម្ពុជារកឃើញសាច់បង្កកនាំចូលពីថៃជាង ២២០ តោន ខណៈរដ្ឋាភិបាលបង្កើនការបង្ក្រាបការរត់ពន្ធទំនិញ
June 12, 2026
កម្ពុជាបណ្ដេញជនជាតិចិន ១៥៦ នាក់ពាក់ព័ន្ធឆបោកអនឡាញ ខណៈ Amnesty ចោទសួរប្រសិទ្ធភាពយុទ្ធនាការបង្ក្រាប
June 12, 2026
នាយករដ្ឋមន្រ្តីខ្មែរនិងនាយករដ្ឋមន្រ្តីថៃ គ្រាន់តែជួបចាប់ដៃក្នុងកិច្ចប្រជុំអាស៊ាននៅក្រុងហាណូយ
June 12, 2026
© 2021,
ដេលី
. All rights reserved.