ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
29.5
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
សេរីភាពសារព័ត៌មាន
ព័ត៌មានជាតិ
អាជ្ញាធរដោះលែងអ្នកកាសែតវីអូឌីនិងយុវជនខ្មែរថាវរៈក្រោយពីឃាត់ខ្លួនពេលចុះទៅបរិវេណភ្នំតាម៉ៅ
ឌឹ ខេមបូឌា ដេលី
-
August 17, 2022
អ្នកសារព័ត៌មាន វីអូឌី (VOD) ៥នាក់ និងក្រុមយុវជនខ្មែរថាវរៈ ៤នាក់ ត្រូវបានអាជ្ញាធរខេត្តតាកែវ ដោះលែងវិញក្រោយពីអាជ្ញាធរឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ ខណៈពួកគេចុះថតរូបនៅបរិវេណភ្នំតាម៉ៅ និងចុះទៅប្រមូលស្នាមមេដៃគ្រោងដាក់ញត្តិទៅកាន់មន្ទីរកសិកម្មខេត្តតាកែវ។ អ្នកសារព័ត៌មានវីអូឌី ចំនួន ៥នាក់ដែលចុះទៅយកព័ត៌មាន និងថតរូបសកម្មភាពដាំដើមឈើលើទីតាំងដីភ្នំតាម៉ៅ ដែលត្រូវបានក្រុមហ៊ុន ឡេង ណាវ៉ាត្រា ឈូសឆាយកាលពីពេលថ្មីៗនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនសាកសួរ។ ចំណែកក្រុមយុវជនខ្មែរថាវរៈចំនួន ៤នាក់ទៀត ក្នុងនោះរួមមានលោក ហ៊ុន វណ្ណៈ...
ព័ត៌មានជាតិ
ភ្នាក់ងារ UN ព្រមានពីការកើនឡើងនៃការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
August 5, 2022
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លើកឡើងថា ការកើនឡើងនៃការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយ គឺជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។ របាយការណ៍របស់ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បានចេញនាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ឲ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ អាជ្ញាធរនៅកម្ពុជាបានអនុម័តយ៉ាងសកម្មនូវច្បាប់ដែលបានរឹតបន្តឹងលើលំហសេរីភាពពលរដ្ឋទូទៅ ហើយជាពិសេសលើសេរីភាពសារព័ត៌មាន។ ចំពោះច្បាប់ និងឯកសារច្បាប់ផ្សេងទៀត រដ្ឋាភិបាលកម្ពុជាបានអនុម័តនោះ បានផ្តល់អំណាចដល់អាជ្ញាធរក្នុងការរឹតត្បិតដាក់អ្នកសារព័ត៌មាន ព្រមទាំងអ្នកផ្សេងទៀតឲ្យស្ថិតនៅក្រោមការឃ្លាំមើល និងបានពង្រីកសមត្ថភាពរបស់រដ្ឋាភិបាលដើម្បីកាត់បន្ថយការងារប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពក្នុងការបញ្ចេញមតិតាមរយៈប្រព័ន្ធតុលាការ។ របាយការណ៍ដដែលបញ្ជាក់ថា អ្នកសារព័ត៌មាននៅកម្ពុជាបច្ចុប្បន្នកំពុងទទួលរងនូវការបៀតបៀន សម្ពាធតាមទម្រង់ផ្សេងៗ និងអំពើហិង្សាកាន់តែច្រើន ស្របពេលដែលមានការរឹតត្បិតកាន់តែខ្លាំងលើលំហសេរីភាពរបស់ពលរដ្ឋ និងសេរីភាពសារព័ត៌មាននៅក្នុងប្រទេស។ ករណីនេះវាជាឧបសគ្គជាក់លាក់ដែលបុគ្គលិកសារព័ត៌មានជាស្ត្រីជួបប្រទះ...
ព័ត៌មានជាតិ
លោក ហ៊ុន សែន ផ្តល់ថវិកា៣៦ម៉ឺនដុល្លារទៅលោក ហ៊ុយ វណ្ណៈ ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាន
ខេមបូឌា ដេលី
-
July 22, 2022
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន សម្រេចបន្តផ្តល់ថវិកាផ្ទាល់ខ្លួនចំនួន ៣៦ម៉ឺនដុល្លាររយៈពេល ៣ឆ្នាំទៅដល់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដើម្បីលើកកម្ពស់គុណតម្លៃនៃសេរីភាពសារព័ត៌មាននៅកម្ពុជាឲ្យកាន់តែទូលំទូលាយថែមទៀត។ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នេះថា ការសម្រេចផ្តល់ថវិកាដ៏ច្រើនលើសលប់នេះបានបញ្ជាក់ពីការយកចិត្តទុកដាក់គ្រប់ទិដ្ឋភាព និងគ្រប់ជ្រុងជ្រោយរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាលើគ្រប់វិស័យ រួមទាំងការលើកកម្ពស់គុណភាពព័ត៌មាន និងការផ្សព្វផ្សាយការលើកកម្ពស់គុណតម្លៃនៃសេរីភាពសារព័ត៌មាននៅកម្ពុជាឲ្យកាន់តែទូលំទូលាយថែមទៀត។ លោក ហ៊ុយ វណ្ណៈ បញ្ជាក់ថា លោក...
ច្បាប់
សង្គមស៊ីវិលសុំអន្តរាគមន៍ពីលោក ហ៊ុន សែន រឿងសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន
ខេមបូឌា ដេលី
-
June 18, 2022
តំណាងអង្គការសង្គមស៊ីវិលជាង ៣០ស្ថាប័ន នាំគ្នាស្នើសុំកិច្ចអន្តរាគមន៍ពីលោក ហ៊ុន សែន ដើម្បីជំរុញឲ្យមានការអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានឱ្យបានឆាប់។ នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJa) លោក ណុប វី បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីការដាក់លិខិត នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នេះថា សេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ត្រូវបានបញ្ចប់ការពិនិត្យពីក្រុមបច្ចេកទេសរបស់អង្គការក្រៅរដ្ឋាភិបាល និងក្រសួងព័ត៌មាន តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ប៉ុន្តែសេចក្តីព្រាងនៃច្បាប់នេះនៅមិនទាន់អនុម័តដាក់ឱ្យប្រើប្រាស់នៅឡើយ ក្រោយបញ្ចប់ការពិនិត្យអស់រយៈពេល ៤ឆ្នាំទៅហើយនោះ។ តំណាងអង្គការសង្គមស៊ីវិលទាំងនោះលើកឡើងថា គោលបំណងសំខាន់នៃការដាក់លិខិតនេះ...
ព័ត៌មានជាតិ
CCIM៖ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាឆ្នាំ២០២១ កាន់តែមានភាពអាប់អួរ
ខេមបូឌា ដេលី
-
June 1, 2022
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលហៅកាត់ថា CCIM អះអាងថា សេរីភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ កាន់តែមានភាពអាប់អួរ និងយ៉ាប់យ៉ឺនជាងឆ្នាំ២០២០ ដែលមានការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាន។ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានបញ្ចេញសេចក្តីរាយការណ៍ស្ដីពីការវាស់ស្ទង់សេរីភាពសារព័ត៌មាននៅក្នុងរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នេះថា សេរីភាពសារព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយឯករាជ្យដែលរិះគន់ពីការដឹកនាំមិនត្រឹមត្រូវរបស់រដ្ឋាភិបាល និងអ្នកមានអំណាច បានប្រឈមនឹងការគំរាមកំហែង ការបំភិតបំភ័យកាន់តែខ្លាំងឡើងៗ បើប្រៀបធៀបនឹងឆ្នាំ២០២០ កន្លងទៅ។ ប្រភពដដែលអះអាងថា បញ្ហាដែលកាន់តែព្រួយបារម្ភបន្ថែមទៀតនោះ គឺកាលពីដើមខែកុម្ភៈ ឆ្នាំ២០២១...
ព័ត៌មានជាតិ
កម្ពុជាជាប់ចំណាត់ថ្នាក់មិនល្អដដែលខាងសេរីភាពសារព័ត៌មាននៅឆ្នាំ២០២២នេះ
ឌឹ ខេមបូឌា ដេលី
-
May 6, 2022
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ដាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២២ នៅជាចំណាត់ថ្នាក់មិនល្អដដែល។ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានដាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាសម្រាប់ឆ្នាំ២០២២ ល្អជាងឆ្នាំមុនពីរលេខ ដោយស្ថិតក្នុងលំដាប់លេខរៀងទី១៤២ ក្នុងចំណោមប្រទេស១៨០ ដែលចំណាត់ថ្នាក់នេះបង្ហាញអំពីសេរីភាពសារព័ត៌មាននៅកម្ពុជានៅតែមិនអាចងើបចេញពីចំណាត់ថ្នាក់មិនល្អដដែល។ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានចេញផ្សាយរបាយការណ៍របស់ខ្លួនស្ដីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកសម្រាប់ឆ្នាំ២០២២ នេះថា សេរីភាពសារព័ត៌មាននៅកម្ពុជានៅតែមិនអាចងើបចេញពីចំណាត់ថ្នាក់មិនល្អដដែល បើទោះបីជាចំណាត់ថ្នាក់នៅឆ្នាំ២០២២ នេះ បង្ហាញពីភាពល្អប្រសើរជាងឆ្នាំមុនពីរកម្រិតក្តី។ ប្រភពដដែលលាតត្រដាងថា វិស័យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាត្រូវបានបំផ្លិចបំផ្លាញ និងបោសសម្អាតដោយរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ មក ក្នុងនោះស្ថាប័នកាសែតខ្លះត្រូវបិទទ្វារ ខ្លះទៀតត្រូវប្តូរម្ចាស់...
ព័ត៌មានអន្តរជាតិ
អ្នកកាសែតស្លាប់ជាង ២០នាក់ក្នុងសមរភូមិរុស្ស៊ីឈ្លានពានអ៊ុយក្រែន
ខេមបូឌា ដេលី
-
May 5, 2022
អ្នកធ្វើសេចក្ដីរាយការណ៍ព័ត៌មាន និងអ្នកកាសែតថតរូបសុទ្ធតែជាអ្នកដែលងាយគ្រោះថ្នាក់ដល់អាយុជីវិត បើពួកគេចុះស្រង់ព្រឹត្តិការណ៍នៅក្នុងសមរភូមិដោយផ្ទាល់។ សង្គ្រាមនៅលើទឹកដីនៃប្រទេសអ៊ុយក្រែន គឺជាសមរភូមិនៃសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ី។ អ្នកកាសែតមានភារកិច្ចផ្ទាល់នៅក្នុងសមរភូមិ គឺដូចកងទ័ពផងដែរ។ គិតមកដល់ពេលនេះ គឺជិត ៧០ថ្ងៃមកហើយ។ អាយុជីវិតកងទ័ពទាំងសងខាងស្លាប់រាប់ពាន់នាក់ ខណៈជនស៊ីវិលជាតិសាសន៍អ៊ុយក្រែន ក៏ត្រូវបានរាយការណ៍មកថាស្លាប់ជាង ៣ពាន់នាក់មកហើយ។ សារព័ត៌មាន Interfax Ukraine បានចុះផ្សាយនៅថ្ងៃទី៣ ខែឧសភា ដោយធ្វើការកត់សម្គាល់ថា កងទ័ពរុស្ស៊ីបានបាញ់សម្លាប់អ្នកសារព័ត៌មាន គឺមានជាង ២០នាក់ ខណៈពួកគេកំពុងធ្វើសេចក្ដីរាយការណ៍ផ្ទាល់អំពីការវាយប្រយុទ្ធគ្នារវាងកងទ័ពរុស្ស៊ី និងកងទ័ពអ៊ុយក្រែន ហើយជាពិសេសអ្នកកាសែតថតរូបដែលចូលថតយកព្រឹត្តិការណ៍ផ្ទាល់នៅពេលពួកគេចង់បានរូបភាពអំពីការឆេះមន្ទីរពេទ្យ...
នយោបាយ
លោក ហ៊ុន ម៉ាណែត ថាសារព័ត៌មានដើរតួនាទីសំខាន់ក្នុងការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យ
ខេមបូឌា ដេលី
-
May 5, 2022
លោក ហ៊ុន ម៉ាណែត អនាគតបេក្ខជននាយករដ្ឋមន្ត្រីអះអាងថា សារព័ត៌មានមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ដែលទាមទារឲ្យអ្នកសារព័ត៌មានត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្ដីពីសារព័ត៌មាន ដើម្បីទទួលបានទំនុកចិត្ត និងការគោរពស្រឡាញ់ពីសាធារណជន។ ថ្លែងជាអធិបតីភាពនៃការប្រារព្ធពិធីអបអរសាទរទិវាសេរីភាពសារព័ត៌មាន ៣ ឧសភា ដែលតំណាងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឪពុករបស់លោក លោក ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកសារព័ត៌មានត្រូវបំពេញការងារក្នុងសេរីភាពសារព័ត៌មាន ដោយគោរពក្រមសីលធម៌វិជ្ជាជីវៈ និងគោរពច្បាប់ស្ដីពីសារព័ត៌មាន ក៏ដូចជាច្បាប់នានារបស់ប្រទេស...
ច្បាប់
ក្រុមអ្នកសារព័ត៌មានទាមទារកែសម្រួលសេចក្តីព្រាងច្បាប់ «ច្រកទ្វារអ៊ីនធឺណិតជាតិ»
ខេមបូឌា ដេលី
-
May 3, 2022
ក្រុមអ្នកធ្វើការលើកកម្ពស់ផ្នែកសារព័ត៌មាន ទាមទារឱ្យរដ្ឋាភិបាលកែសម្រួលសេចក្តីព្រាងច្បាប់ស្ដីពី «ច្រកអ៊ីនធឺណិតជាតិ» ដើម្បីបើកលំហសេរីភាពអ្នកសារព័ត៌មាន បន្ទាប់ពីរកឃើញអ្នកសារព័ត៌មានតាមប្រព័ន្ធឌីជីថលចំនួន ៨២% បង្ហាញថាខ្លួនបំពេញការងារទាំងគ្មានសុវត្ថិភាព។ ក្នុងពិធីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ មន្ត្រីគ្រប់គ្រងកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ហ៊ីម ខទៀត បានបង្ហាញរបាយការណ៍ថ្មីមួយថា អ្នកសារព័ត៌មាន ៨២% ដែលបំពេញការងារតាមប្រព័ន្ធឌីជីថលអះអាងថា ខ្លួនបំពេញការងារទាំងគ្មានសុវត្ថិភាព ខណៈចំនួន ៦០% ទៀតថា...
ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មានថាកម្ពុជាកំពុងអនុវត្តសិទ្ធិដោយស្មើភាពនិងមិនមានការភ័យខ្លាច
ខេមបូឌា ដេលី
-
May 1, 2022
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ លើកឡើងថា កម្ពុជាកំពុងបន្តអនុវត្តសិទ្ធិដោយស្មើភាព និងមិនមានការភ័យខ្លាច ប៉ុន្តែប្រទេសមួយចំនួននៅតែរិះគន់កម្ពុជា។ លោក ខៀវ កាញារីទ្ធ និយាយថា ការរិះគន់នេះមានស្តង់ដារពីរ។ ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើឡើងមុនទិវាសេរីភាពសារព័ត៌មានពិភពលោកនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។ លោក ខៀវ កាញារីទ្ធ លើកឡើងថា ក្រសួងព័ត៌មានបាននិងកំពុងបន្តគាំទ្រសេរីភាពនៃការបញ្ចេញមតិ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជាអាចអនុវត្តសិទ្ធិនេះដោយស្មើភាព និងមិនមានការភ័យខ្លាច ប៉ុន្តែសិទ្ធិនេះត្រូវស្ថិតក្រោមគោលការណ៍នៃច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។...
1
...
10
11
12
13
Page 11 of 13
Latest news
អាជ្ញាធរកម្ពុជារកឃើញសាច់បង្កកនាំចូលពីថៃជាង ២២០ តោន ខណៈរដ្ឋាភិបាលបង្កើនការបង្ក្រាបការរត់ពន្ធទំនិញ
June 12, 2026
កម្ពុជាបណ្ដេញជនជាតិចិន ១៥៦ នាក់ពាក់ព័ន្ធឆបោកអនឡាញ ខណៈ Amnesty ចោទសួរប្រសិទ្ធភាពយុទ្ធនាការបង្ក្រាប
June 12, 2026
នាយករដ្ឋមន្រ្តីខ្មែរនិងនាយករដ្ឋមន្រ្តីថៃ គ្រាន់តែជួបចាប់ដៃក្នុងកិច្ចប្រជុំអាស៊ាននៅក្រុងហាណូយ
June 12, 2026
អ្នកវិភាគនិយាយថា ការទទួលស្គាល់កំហុសនៃមេដឹកនាំ ជាការទទួលខុសត្រូវ
June 12, 2026
ក្រុមភ្នាក់ងារ ធនាគារពិភពលោក រាយការណ៍ថា ចំណូលធ្លាក់ចុះ GDP ទាបដោយប្រការមួយចំនួន
June 10, 2026
© 2021,
ដេលី
. All rights reserved.