29.5 C
Phnom Penh

TAG

សេរីភាព​សារព័ត៌មាន

លោក ហ៊ុន សែន៖ ជនបរទេស​គ្មាន​សិទ្ធិ​បង្គាប់​បញ្ជា​រដ្ឋាភិបាល​កម្ពុជា​ករណី​បិទ​VOD

លោក ហ៊ុន សែន អះអាង​ថា ជនបរទេស​គ្មាន​សិទ្ធិ​មក​បង្គាប់​បញ្ជា​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​អ្វី​តាម​ការ​ចង់​បាន​របស់​ពួកគេ​ឡើយ ខណៈ​សមាជិក​សហគមន៍​អឺរ៉ុប​ជាច្រើន​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ដកហូត​អាជ្ញាប័ណ្ណ​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ដែល​បង្ហាញ​ពី​ការ​រាំង​ខ្ទប់​ដំណើរការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។ បុរស​ខ្លាំង​ក្រាញ​អំណាច​យូរ​ជាងគេ​នៅ​លើ​ពិភពលោក ដែល​ល្បីល្បាញ​ខាង​ការ​រំលោភ​អំណាច និង​ដឹកនាំ​ដោយ​អំពើពុករលួយ​រូប​នេះ អះអាង​ថា ជនបរទេស​គ្មាន​សិទ្ធិ​មក​បង្គាប់​បញ្ជា​ឲ្យ​លោក​ធ្វើ​នេះ ឬ​ធ្វើ​នោះ​តាម​ការ​ចង់​បាន​របស់​ពួកគេ​ឡើយ ព្រោះ​នេះ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។ លោក​អះអាង​ថា ការ​បិទ​ចោល​វិទ្យុ​ដែល​គ្មាន​ក្រមសីលធម៌​មួយ វា​នឹង​មិន​ធ្វើ​ឲ្យ​ស្លាប់​នូវ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នោះ​ទេ តែ​ផ្ទុយទៅវិញ​វា​នឹង​ជួយ​ដល់​ការ​អនុវត្ត​ច្បាប់ និង​ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ទៅវិញ ដូច្នេះ​អ្នក​ដទៃ​មិន​ត្រូវ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នោះ​ទេ ហើយ​លោក​សូម​បញ្ជាក់​ថា នឹង​គ្មាន​ការ​ផ្លាស់ប្ដូរ​ការ​សម្រេច​ចិត្ត​អ្វី​ទាំងអស់​ជុំវិញ​បញ្ហា​នេះ។ យ៉ាងណាក៏ដោយ សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា...

ក្រសួង​ព័ត៌មាន​លុប​អាជ្ញាប័ណ្ណ​អង្គភាព​សារព័ត៌មាន VOD តាម​បញ្ជា​លោក ហ៊ុន សែន

ក្រសួង​ព័ត៌មាន​សម្រេច​លុប​អាជ្ញាប័ណ្ណ​របស់​អង្គភាព​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ (VOD) ដែល​បាន​ធ្វើ​សកម្មភាព​លើ​វិស័យ​សារព័ត៌មាន​ជាង ២០​ឆ្នាំ នៅ​ថ្ងៃ​ចន្ទ ទី​១៣ កុម្ភៈ នេះ បន្ទាប់ពី​មាន​បញ្ជា​ពី​លោក ហ៊ុន សែន ដែល​ខឹងសម្បា​ទៅ​លើ​អត្ថបទ​មួយ​បាន​ចុះផ្សាយ​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន ម៉ាណែត ដើរ​តួនាទី​ជំនួស​ឪពុក​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​ជំនួយ​ទៅ​ឲ្យ​ប្រទេស​តួកគី (Turkey)។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ​ថា ក្រសួង​បាន​សម្រេច​លុប​លិខិត​លេខ...

ក្លឹប​អ្នកកាសែត​កម្ពុជា​គ្រោង​បង្កើត​ក្រុមប្រឹក្សា​ក្រមសីលធម៌​សារព័ត៌មាន

គណៈកម្មាធិការ​នាយក​ក្លឹប​អ្នកកាសែត​កម្ពុជា នឹង​បង្កើត​ក្រុមប្រឹក្សា​ក្រមសីលធម៌​សារព័ត៌មាន​កម្ពុជា ដើម្បី​តម្រង់​ទិស ដាក់​ពិន័យ និង​កែលំអ​វិជ្ជាជីវៈ​សារព័ត៌មាន​របស់​អ្នក​សារព័ត៌មាន​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន និង​ឲ្យ​ស្រប​តាម​ការ​វិវឌ្ឍ​នៃ​យុគសម័យ​ឌីជីថល។ គណៈកម្មាធិការ​នាយក​ក្លឹប​អ្នកកាសែត​កម្ពុជា (ក.អ.ក) ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ​ថា ការ​បង្កើត​ក្រុមប្រឹក្សា​ក្រមសីលធម៌​សារព័ត៌មាន​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​តម្រង់​ទិស ដាក់​ពិន័យ ក៏ដូចជា​កែលំអ​វិជ្ជាជីវៈ​សារព័ត៌មាន ជាពិសេស​សម្រាប់​ស្ថានភាព​សារព័ត៌មាន​បច្ចុប្បន្ន​នៅ​កម្ពុជា។ គណៈកម្មាធិការ​ក្លឹប​អ្នកកាសែត​កម្ពុជា អះអាង​ថា ខ្លួន​នឹង​បង្កើត​វេទិកា​ពិភាក្សា និង​ផ្សព្វផ្សាយ​ក្រមសីលធម៌​សារព័ត៌មាន​ជា​បន្តបន្ទាប់ និង​ជា​ទ្រង់ទ្រាយ​ធំ​ជា​លើកដំបូង​នៅ​ដើម​ខែ​មេសា ឆ្នាំ​២០២៣ ខាងមុខ​នេះ ដោយ​ចាប់ផ្តើម​ពី​សមាជិក​ក្លឹប​អ្នកកាសែត​កម្ពុជា ប្រមាណ​ជាង ៥០០​នាក់...

CCIM៖ អ្នក​សារព័ត៌មាន VOD តែង​ប្រឈម​នឹង​ការ​គំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ​គ្រប់​រូបភាព

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ថា​អ្នក​សារព័ត៌មាន​នៃ​អង្គភាព​សារព័ត៌មាន វីអូឌី (VOD) តែងតែ​ប្រឈម​នឹង​ការ​គំរាម​កំហែង​តាម​រូបភាព​ផ្សេងៗ និង​ការ​រឹតត្បិត​តាម​វិធី​ជាច្រើន​ពី​សំណាក់​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​កម្ពុជា។ លោក ប៉ា ងួនទៀង ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បញ្ចេញ​សុន្ទរកថា​របស់​ខ្លួន​ក្នុង​ពិធី​ប្រារព្ធ​ខួប ២០​ឆ្នាំ​នៃ​ការ​បង្កើត​អង្គភាព​សារព័ត៌មាន វីអូឌី កាលពី​ថ្ងៃ​អង្គារ ទី​៣១ មករា ថា ការ​ប្រឈម ការ​ប្រថុយប្រថាន និង​ការ​ពុះពារ​ឧបសគ្គ​គ្រប់​បែប​យ៉ាង មិនមែន​ដើម្បី​តែ​ឱ្យ​អង្គភាព​សារព័ត៌មាន វីអូឌី អាច​ដំណើរការ​បាន​ទៅ​មុខ​ប៉ុណ្ណោះ​ទេ...

លោក ហ៊ុន សែន បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ពង្រឹង​វិជ្ជាជីវៈ​ដល់​អ្នក​សារព័ត៌មាន​ក្រោយពី​មាន​ការ​រិះគន់​ចាងហ្វាង TVFB

លោក ហ៊ុន សែន បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ឲ្យ​ពង្រឹង​វិជ្ជាជីវៈ​ដល់​អ្នក​សារព័ត៌មាន​បន្ថែម​ទៀត ក្រោយពី​ចាងហ្វាង​សារព័ត៌មាន TVFB ដែល​ចុះ​យក​ព័ត៌មាន​បាន​ស្ដីបន្ទោស​ទៅ​លើ​អ្នក​ជួយ​លើក​ម៉ូតូ​ជនរងគ្រោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​លើ​ស្ពាន​ជ្រោយចង្វារ។ ការ​បញ្ជា​របស់​លោក ហ៊ុន សែន ធ្វើឡើង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី​២៦ មករា។ ក្នុង​ពិធី​នោះ លោក ហ៊ុន សែន បាន​បង្ហាញ​ការ​ហួសចិត្ត​ចំពោះ​ឥរិយាបថ​ចាងហ្វាង​សារព័ត៌មាន TVFB លោក សុវណ្ណ រិទ្ធី ដែល​បាន​ចុះផ្សាយ​ផ្ទាល់...

CCIM៖ រដ្ឋាភិបាល​កំពុង​ប្រើ​យុទ្ធនាការ​យ៉ាង​អនាធិបតេយ្យ​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើ​យុទ្ធនាការ​យ៉ាង​អណាធិបតេយ្យ​បង្ក្រាប​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដោយ​ការ​ចោទប្រកាន់ ការ​ចាប់​ឃុំ​ខ្លួន​អ្នក​សារព័ត៌មាន​ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​កម្ពុជា។ ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ ធ្នូ នេះ​ថា សព្វថ្ងៃ​នេះ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើ​យុទ្ធនាការ​យ៉ាង​អណាធិបតេយ្យ​បង្ក្រាប​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដោយ​ការ​ចោទប្រកាន់​រហូត​ឈាន​ដល់​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​សារព័ត៌មាន ដែល​ជា​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អ្នក​សារព័ត៌មាន​អាជីព​ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ។ លោក ប៉ា ងួនទៀង លើកឡើង​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ខ្លាំង​តាំងពី​ឆ្នាំ​២០១៧ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ...

ក្រុម​សង្គម​ស៊ីវិល​ថា​រដ្ឋាភិបាល​កម្ពុជា​គ្មាន​ចេតនា​បើក​លំហ​សេរីភាព​សារព័ត៌មាន​ទេ

ក្រុម​សង្គម​ស៊ីវិល​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​គ្មាន​ចេតនា​បើក​លំហ​សេរីភាព​សារព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ​តាម​ការ​ទទូច​របស់​សហគមន៍​អន្តរជាតិ និង​អង្គការ​សមាគម​ដែល​ធ្វើការ​លើក​កម្ពស់​វិស័យ​សារព័ត៌មាន​នោះ​ឡើយ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ វិច្ឆិកា នេះ​ថា ទង្វើ​របស់​រដ្ឋាភិបាល​ចំពោះ​អ្នក​សារព័ត៌មាន​បាន​បង្ហាញ​កាន់តែ​ច្បាស់​នូវ​ការ​រើសអើង​ចំពោះ​អ្នក​សារព័ត៌មាន ដែល​ផ្ទុយ​ពី​ខ្លឹមសារ​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ការ​ផ្តល់​សច្ចាប័ន​របស់​ខ្លួន​ក្នុង​ការ​ធានា​នូវ​ការ​អនុវត្ត​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឱ្យ​បាន​ល្អ​ប្រសើរ។ លោក ស៊ឹង សែនករុណា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចៀសវាង​នូវ​ទង្វើ​ទាំងឡាយ​ណា​ដែល​ជា​ហេតុ​នាំ​ឱ្យ​មាន​ការ​រារាំង​នូវ​ការ​បើក​លំហ​សេរីភាព​សារព័ត៌មាន ក៏ដូចជា​សេរីភាព​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ ដើម្បី​បញ្ឈប់​នូវ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា​ដែល​តែង​លើកឡើង​ពី​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ពី​សំណាក់​រដ្ឋាភិបាល​នា​ពេល​កន្លងមក។ លោក​ថា ជាក់ស្តែង ការ​ហាមឃាត់​អ្នក​សារព័ត៌មាន​នៅ​ពេលនេះ គឺជា​តឹកតាង​មួយ​ដ៏​ច្បាស់​ដែល​បញ្ជាក់​ថា...

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​ចាប់​ឧក្រិដ្ឋជន​ដែល​សម្លាប់​អ្នក​កាសែត​ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព

សង្គម​ស៊ីវិល​ធ្វើការ​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន និង​សិទ្ធិមនុស្ស​ជាង ៣០​ស្ថាប័ន ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​មាន​វិធានការ​បើក​ការ​ស៊ើបអង្កេត និង​ចាប់​ឧក្រិដ្ឋជន​សម្លាប់​អ្នក​សារព័ត៌មាន​មក​ផ្ដន្ទាទោស ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា។ ការ​ជំរុញ​នេះ ធ្វើឡើង​តាមរយៈ​សេចក្ដី​ថ្លែងការណ៍​រួម​មកពី​ស្ថាប័ន​សារព័ត៌មាន និង​សិទ្ធិមនុស្ស​ចំនួន ៣២​ស្ថាប័ន ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ឱកាស​ទិវា​អន្តរជាតិ​ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន នា​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ ស្ថាប័ន​ព័ត៌មាន និង​សិទ្ធិមនុស្ស​ទាំង ៣២​ស្ថាប័ន ក្នុង​នោះ​មាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ព្រមទាំង​សមាគម​ការពារ​អ្នក​កាសែត​កម្ពុជា ជាដើម។ បើ​តាម​សេចក្ដី​ថ្លែងការណ៍​រួម បាន​លើកឡើង​ថា អាជ្ញាធរ និង​រដ្ឋាភិបាល​កម្ពុជា​បាន​ខកខាន​ក្នុង​ការ​នាំ​យក​ជនល្មើស​ដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន​មក​ផ្ដន្ទាទោស​ជា​យូរ​មក​ហើយ។...

កម្ពុជា​ប្ដេជ្ញា​លើក​កម្ពស់​សេរីភាព​បញ្ចេញមតិ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ ក្នុង​ក្រុង​ហ្សឺណែវ អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​ប្ដេជ្ញាចិត្ត​ឥត​ងាករេ​ក្នុង​ការ​លើក​កម្ពស់​សេរីភាព​បញ្ចេញមតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ត​ទៀត។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា​ក្នុង​ទីក្រុង​ហ្សឺណែវ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ព័ត៌មាន​កាលពី​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២២ បន្ទាប់ពី​ចូលរួម​កិច្ច​សន្ទនា​អន្តរជាតិ​ជាមួយ​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​រិះគន់​រដ្ឋាភិបាល​មាន​ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ និង​មាន​ភាព​រស់​រវើក​ដោយ​ការ​ធ្វើ​ប្រតិបត្តិការ​លើ​ការងារ​របស់​ពួកគេ ដែល​មាន​រហូត​ដល់​ទៅ​ជាង ២​ពាន់​អង្គភាព​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ពី​សំណាក់​រដ្ឋាភិបាល​ជា​មុន​នោះ​ទេ​នា​ពេល​កន្លងមក។ ប្រភព​ដដែល​លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​អាច​ទទួល​បាន​ប្រភព​ព័ត៌មាន​ចម្រុះ ហើយ​ការ​ផ្តល់​ព័ត៌មាន​ដោយ​សេរី​ក៏​មាន​សន្ទុះ​កាន់តែ​ខ្លាំង​ឡើងៗ​ផង​ដែរ ដោយសារតែ​កម្ពុជា​បាន​ធ្វើ​ឱ្យ​តម្លៃ​អ៊ីនធឺណិត​ស្ថិត​ក្នុង​កម្រិត​ទាប ក្នុង​គោលបំណង​ជួយ​ឱ្យ​ពលរដ្ឋ​អាច​មាន​លទ្ធភាព​ប្រើប្រាស់​ទូរស័ព្ទ​កាន់តែ​ច្រើន ដើម្បី​ទទួល​បាន​នូវ​ការ​ផ្សព្វផ្សាយ​នានា​ឱ្យ​កាន់តែ​ទូលំទូលាយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា...

ស្ថាប័ន​៤០ ទាមទារ​ឲ្យ​ស៊ើបអង្កេត​ករណី​ឃាត់​ខ្លួន​និង​ប្រើ​ហិង្សា​លើ​អ្នក​កាសែត​និង​សកម្មជន​នៅ​តំបន់​ភ្នំ​តាម៉ៅ

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ព័ត៌មាន​ចំនួន ៤០​ស្ថាប័ន ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ការ​ស៊ើបអង្កេត​ដោយ​ឥត​លម្អៀង ករណី​ក្រុម​អង្គរក្ស​ដែល​ឃាត់​ខ្លួន និង​ប្រើ​ហិង្សា​លើ​អ្នក​សារព័ត៌មាន និង​សកម្មជន​បរិស្ថាន​អំឡុង​ពេល​ពួកគេ​ចុះ​ទៅ​បរិវេណ​នៅ​តំបន់​ភ្នំ​តាម៉ៅ។ សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​សិទ្ធិមនុស្ស និង​សង្គម​ស៊ីវិល​ចំនួន ៤០​ស្ថាប័ន ចេញ​នៅ​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២២ បាន​ឲ្យ​ដឹង​ថា អ្នក​សារព័ត៌មាន​ចំនួន ៥​នាក់​មកពី​អង្គភាព​សារព័ត៌មាន​ឯករាជ្យ​វីអូឌី (VOD) និង​យុវជន​ខ្មែរ​ថាវរៈ​ចំនួន ៤​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ក្នុង​ព្រៃ​ភ្នំ​តាម៉ៅ​កាលពី​ថ្ងៃទី​១៦ ខែ​សីហា ដោយ​មន្ត្រី​កង​អង្គរក្ស​របស់​នាយករដ្ឋមន្ត្រី (BHQ) និង​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ខេត្ត​តាកែវ។ សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ថា...

Latest news

© 2021, ដេលី. All rights reserved.