27.3 C
Phnom Penh

TAG

សេរីភាព​សារព័ត៌មាន

CCHR៖ អ្នក​ការពារ​សិទ្ធិមនុស្ស​និង​អ្នក​សារព័ត៌មាន​នៅតែ​បន្ត​រង​ការ​គាបសង្កត់​និង​រឹតត្បិត​សេរីភាព​បញ្ចេញមតិ

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា រក​ឃើញ​ថា ស្ថានភាព​សេរីភាព​នៃ​ការ​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ទទួល​ព័ត៌មាន​សម្រាប់​សាធារណជន នៅតែ​បន្ត​រង​ការ​គាបសង្កត់ និង​រឹតត្បិត​ក្នុង​ឆ្នាំ​២០២៣ ក្នុង​នោះ​យ៉ាងហោចណាស់​អ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នក​សារព័ត៌មាន​ជាង ១០០​នាក់ ត្រូវ​បាន​រដ្ឋាភិបាល​គាបសង្កត់​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញមតិ។ យោង​តាម​របាយការណ៍​កម្រាស់ ៦៦​ទំព័រ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​២២ ខែ​វិច្ឆិកា បាន​រក​ឃើញ​ថា អ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នក​សារព័ត៌មាន​ជាង ១០០​នាក់ ត្រូវ​បាន​រដ្ឋាភិបាល​គាបសង្កត់​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញមតិ។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​កត់សម្គាល់​ថា គោលការណ៍​ច្បាប់​របស់​កម្ពុជា​បាន​ក្លាយ​ជា​ឧបសគ្គ​រារាំង​ដល់​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញមតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ...

កាសែត​អាមេរិកាំង​ផ្សាយ​ករណី​គំរាម​សម្លាប់​អ្នកកាសែត​ខ្មែរ-អាមេរិកាំង​ប្រចាំ The Cambodia Daily

កាសែត​អាមេរិកាំង​ដ៏​ល្បីល្បាញ ទាំង​ក្នុង​សហរដ្ឋ​អាមេរិក ទាំង​លើ​ពិភពលោក The Washington Post បាន​ផ្សាយ​អត្ថបទ​មួយ​អំពី​លោក តាំង សារ៉ាដា ពលរដ្ឋ​ខ្មែរ-អាមេរិកាំង ដែល​មាន​អាជីព​ជា​អ្នក​កាសែត​ធ្វើការ​ឱ្យ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ឈ្មោះ The Cambodia Daily ដែល​ផ្សាយ​ជា​ភាសា​ខ្មែរ​នៅ​ទូទាំង​ពិភពលោក។ លោក​ជា​អ្នក​បង្កើត​កម្មវិធី​ពិភាក្សា​មួយ​ដែល​មាន​ឈ្មោះ​ថា Idea Talk។ វា​ជា​កម្មវិធី​ដ៏​ល្បីល្បាញ​មួយ​ដែល​អាច​ទាក់ទាញ​អ្នក​ចូល​ទស្សនា​ពី​រវាង ៥​ម៉ឺន​ទៅ ៨​ម៉ឺន​នាក់ និង​មាន​អ្នក​ចូល​ទស្សនា​តាម​អនឡាញ​រហូត​ដល់​ទៅ​ជាង ១២​លាន​នាក់​ក្នុង​មួយ​ខែ។ លោក តាំង...

លោក ហ៊ុន ម៉ាណែត សម្រេច​ឱ្យ​ក្រសួង​ព័ត៌មាន​ចាត់​វិធានការ​ច្បាប់​លើ​អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផុត​អាជ្ញាបណ្ណ

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត បាន​សម្រេច​ឲ្យ​ក្រសួង​ព័ត៌មាន ចាត់​វិធានការ​លើ​អង្គភាព ឬ​ស្ថាប័ន​ដែល​ធ្វើ​អាជីវកម្ម​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​ផុត​អាជ្ញាបណ្ណ​កំណត់​ហើយ ហើយ​នៅ​បន្ត​ធ្វើ​សកម្មភាព​ដោយ​មិន​សុំ​ការ​អនុញ្ញាត​ជា​ថ្មី​ឱ្យ​បាន​ត្រឹមត្រូវ នឹង​ត្រូវ​ប្រឈមមុខ​ផ្លូវ​ច្បាប់។ យោង​តាម​សេចក្តី​សម្រេច​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​៣០ តុលា បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​តាមរយៈ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ឯកភាព​ជា​គោលការណ៍​ឱ្យ​ក្រសួង​ព័ត៌មាន មាន​ចំណាត់ការ​លើ​អង្គភាព ឬ​ស្ថាប័ន​ផ្សព្វផ្សាយ​ដែល​មិន​គោរព​តាម​ច្បាប់។ សេចក្តី​សម្រេច​ដដែល​លើកឡើង​ថា ជា​គោលការណ៍​ដំបូង ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ឱ្យ​ក្រសួង​ព័ត៌មាន ណែនាំ​ទៅ​កាន់​ម្ចាស់​អង្គភាព ឬ​ស្ថាប័ន​ដែល​ធ្វើ​អាជីវកម្ម​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​កំពុង​ដំណើរការ​ដោយ​គ្មាន​អាជ្ញាបណ្ណ​នោះ ត្រូវ​មក​សុំ​ច្បាប់​អនុញ្ញាត​ប្រកប​អាជីវកម្ម​ពី​ក្រសួង​ព័ត៌មាន ដោយ​ទុក​រយៈពេល ៣​ខែ។ ផុត​រយៈពេល​កំណត់ (៣​ខែ) បុគ្គល​ណា​ដែល​ធ្វើ​អាជីវកម្ម​ផ្សព្វផ្សាយ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់។ ប្រភព​ដដែល​បាន​លើកឡើង​ថា...

រដ្ឋមន្ត្រី​ព័ត៌មាន​ថា​វិស័យ​សារព័ត៌មាន​កម្ពុជា​ផ្ដោត​សំខាន់​លើ​គុណភាព ជាពិសេស​ពង្រឹង​ក្រម​សីលធម៌​វិជ្ជាជីវៈ

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​ផ្ដោត​ជា​សំខាន់​ទៅ​លើ​គុណភាព​សារព័ត៌មាន ដែល​សំដៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​គុណភាព ស៊ីជម្រៅ ពិសេស​ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​ដល់​អ្នក​សារព័ត៌មាន​ឱ្យ​កាន់តែ​រឹងមាំ។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី លោក នេត្រ ភក្ត្រា លើកឡើង​ក្នុង​ជំនួប​ជាមួយ​លោក ចូសែហ្វ សូវ័រ អ្នក​សម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា កម្ពុជា​នឹង​រៀបចំ​ឱ្យ​មាន​ស្តង់ដារ​ប្រតិបត្តិ​រួម​មួយ​សម្រាប់​អ្នក​សារព័ត៌មាន​ទាំងអស់ ឱ្យ​អនុវត្ត​ប្រកប​ដោយ​វិជ្ជាជីវៈ និង​មាន​គុណភាព ដើម្បី​ការពារ​ដល់​អ្នក​សារព័ត៌មាន ពិសេស​ពង្រឹង​គុណភាព​សារព័ត៌មាន​ឱ្យ​បាន​ល្អ​ថែម​ទៀត។ លោក នេត្រ...

CCIM ប្រកាស​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ដំណើរការ​ផ្សាយ​ឡើងវិញ​របស់ VOD នៅ​អាមេរិក

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ CCIM ប្រកាស​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ដំណើរការ​ផ្សាយ​ឡើងវិញ​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) នៅ​ទីក្រុង​តាកូម៉ា នៃ​រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​នោះ​ឡើយ។ CCIM ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​២០ ខែ​កញ្ញា នេះ​ថា វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ CCIM ត្រូវ​បាន​ក្រសួង​ព័ត៌មាន​ដក​អាជ្ញាប័ណ្ណ និង​បញ្ឈប់​ការ​ផ្សាយ​កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ហើយ​គេហទំព័រ​របស់ VOD ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស ក៏​ត្រូវ​បាន​រាំង​ខ្ទប់ (Block)...

VOD ប្រកាស​ចាប់ផ្តើម​ដំណើរការ​សកម្មភាព​ផ្សាយ​របស់​ខ្លួន​ឡើងវិញ​នៅ​ដើម​ខែ​ក្រោយ​ពី​ក្រៅ​ប្រទេស

វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (Voice of Democracy) ដែល​ហៅ​កាត់​ថា (VOD) ប្រកាស​ចាប់ផ្តើម​ដំណើរការ​សកម្មភាព​របស់​ខ្លួន​ឡើងវិញ​នៅ​ដើម​ខែ​ក្រោយ បន្ទាប់ពី​ត្រូវ​បាន​បិទ​ខ្ទប់​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​អស់​រយៈពេល ៨​ខែ​កន្លង​មក។ សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​ចាប់ផ្តើម​ដំណើរការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ខ្លួន​ឡើងវិញ​នៅ​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា ខ្លួន​នឹង​ចាប់ផ្តើម​ជីវិត​ទី​ពីរ​ដោយ​ដាក់​ដំណើរការ​ផ្សាយ​ព័ត៌មាន​សាជាថ្មី​ចាប់ពី​ថ្ងៃទី​២ ខែ​តុលា ឆ្នាំ​២០២៣ តាម​បណ្ដាញ​សង្គម Facebook, YouTube និង Tik Tok...

អ្នក​សារព័ត៌មាន VOA ខកចិត្ត​ដែល​រដ្ឋសភា​មិន​ឱ្យ​ចូល​យក​ព័ត៌មាន​សន្និសីទ​លោក ហ៊ុន សែន

អ្នក​យក​ព័ត៌មាន​ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) សម្ដែង​ការ​ខកចិត្ត​ដែល​រដ្ឋសភា​មិន​អនុញ្ញាត​ឲ្យ​ខ្លួន​អាច​មាន​លទ្ធភាព​ចូល​យក​ព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ លោក ហ៊ុន សែន ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ ខណៈ​សង្គម​ស៊ីវិល​ចាត់ទុក​ថា​ជា​ការ​ដៅ​មុខសញ្ញា និង​រើសអើង​ស្ថាប័ន​សារព័ត៌មាន។ រដ្ឋសភា​នៅ​ថ្ងៃទី​២១ ខែ​សីហា បាន​បើក​កិច្ចប្រជុំ​លើកដំបូង និង​សម័យ​ប្រជុំ​លើក​ទី​១ សម្រាប់​នីតិកាល​ទី​៧ និង​នៅ​ថ្ងៃទី​២២ ខែ​សីហា នេះ លោក ហ៊ុន សែន ក៏​បាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ក្រោយពី​រដ្ឋសភា​ក៏​បាន​បញ្ចប់​ការ​បោះឆ្នោត​អនុម័ត​រៀបចំ​ក្បាលម៉ាស៊ីន​រដ្ឋសភា និង​រាជរដ្ឋាភិបាល​នា​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា នេះ​ដែរ។ តែ​យ៉ាងណា​ក៏ដោយ ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ក្រោយ​ពេល​រដ្ឋសភា​បាន​បញ្ចប់​ការ​បោះឆ្នោត​អនុម័ត​រៀបចំ​ក្បាលម៉ាស៊ីន​រដ្ឋសភា...

រដ្ឋាភិបាល​បញ្ជា​ឱ្យ​បិទ/ប្លុក​វេបសាយ​ឌឹ​ខេមបូឌា​ដេលី អាស៊ីសេរី និង​កំណត់ត្រា​របស់ CCIM បន្ថែម​ទៀត

និយ័តករ​ទូរគមនាគមន៍​កម្ពុជា​បាន​បញ្ជា​ទៅ​ក្រុមហ៊ុន​ចាត់​វិធានការ​បិទ​វេបសាយ​សារព័ត៌មាន The Cambodia Daily, RFA និង​វេបសាយ kamnotra ចេញ​ដោយ CCIM នា​ពេល​ថ្មីៗ​នេះ ក្រោម​លេស​ថា អង្គភាព​សារព័ត៌មាន​ទាំងនេះ​ផ្សាយ​ប៉ះពាល់​ដល់​កិត្តិយស និង​កិត្យានុភាព​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន។ ក្នុង​សេចក្ដី​ជូនដំណឹង​ចុះ​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា និយ័តករ​ទូរគមនាគមន៍​កម្ពុជា​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ចាត់​វិធានការ​បិទ​ខ្ទប់​ឈ្មោះ​ដែន​របស់​អង្គភាព​សារព័ត៌មាន ក្នុង​នោះ​មាន៖ https://www.instagram.com/cambodiadailykhmer https://www.youtube.com/@TheCambodiaDailyTM https://kamnotra.io/ https://www.rfa.org/khmer https://www.rfa.org/english https://t.me/withoutfearorfavorkh ក្រៅពី​វេបសាយ​ខាងលើ បណ្ដាញ​សង្គម twitter ក៏​ត្រូវ​បាន​និយ័តករ​ទូរគមនាគមន៍​កម្ពុជា​បញ្ជា​ឲ្យ​បិទ​ខ្ចប់​ដែរ ក្នុង​នោះ​មាន៖ https://twitter.com/RadioFreeAsiaKH https://twitter.com/kamnotra https://twitter.com/cambodiadaily...

CCIM ដាក់​ឱ្យ​ប្រើ​មូលទិន្នន័យ​ឈ្មោះ កំណត់ត្រា ដើម្បី​ពលរដ្ឋ​ងាយស្រួល​ទទួល​បាន​ទិន្នន័យ​ជា​សាធារណៈ

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បាន​ចាប់ផ្តើម​ដាក់​ឲ្យ​ប្រើ​នូវ​មូលទិន្នន័យ “កំណត់ត្រា” (https://kamnotra.io) ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ទិន្នន័យ​ដែល​មាន​ជា​សាធារណៈ។ សេចក្ដី​ប្រកាស​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ចុះ​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា កំណត់ត្រា​នេះ​បាន​កត់ត្រា​ទិន្នន័យ​អំពី​បញ្ហា​សំខាន់ៗ​ដែល​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​អ្នក​អាន​ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ​កាន់តែ​ងាយ​យល់។ CCIM ថា គោលដៅ​នៃ​កំណត់ត្រា​នេះ ធ្វើឡើង​ដើម្បី​ផ្ដល់​ឲ្យ​ពលរដ្ឋ​កម្ពុជា​នូវ​ព័ត៌មាន​ដែល​ពួកគាត់​ត្រូវការ ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​ប្រកប​ដោយ​ការ​យល់ដឹង ខណៈ​ពួកគាត់​អាច​ប្រើប្រាស់​ទិន្នន័យ​ទាំងនេះ​ក្នុង​ការ​ជជែក​ជាមួយ​នឹង​រដ្ឋាភិបាល ឬ​ក្រុមហ៊ុន​ឯកជន។ មួយ​វិញ​ទៀត កំណត់ត្រា​នេះ​ក៏​មាន​បំណង​ផ្តល់​នូវ​ទិន្នន័យ និង​ការ​វិភាគ​ដែល​ពួកគាត់​អាច​ប្រើប្រាស់​ក្នុង​ស្ថានភាព​ដែល​មិន​សូវ​សម្បូរ​ព័ត៌មាន​ផង​ដែរ។ កំណត់ត្រា នឹង​ចាប់ផ្ដើម​ដំណើរការ​ជាមួយ​នឹង​មូលដ្ឋាន​ទិន្នន័យ​ចំនួន​ពីរ...

RWB៖ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន រក​ឃើញ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ នេះ បាន​បន្ត​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង បន្ទាប់ពី​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន បញ្ជា​ឲ្យ​បិទ​វិទ្យុ វីអូឌី ខណៈ​អ្នក​សារព័ត៌មាន​បន្ត​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​គំរាមកំហែង។ ការ​ចេញ​របាយការណ៍​វាយតម្លៃ​អំពី​សេរីភាព​សារព័ត៌មាន​របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Border) ធ្វើឡើង​អំឡុង​ពេល​កម្ពុជា និង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​បាន​រៀបចំ​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន​ខួប​លើក​ទី​៣០ នៅ​ឆ្នាំ​២០២៣ នេះ។ បើ​តាម​សន្ទស្សន៍​របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Border) ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​៣...

Latest news

© 2021, ដេលី. All rights reserved.