28 C
Phnom Penh

TAG

សេរីភាព​សារព័ត៌មាន

បុរស​ខ្លាំង​ប្ដេជ្ញា​គាំពារ​សេរីភាព​សារព័ត៌មាន​បន្ទាប់ពី​បញ្ជា​ក្រសួង​ព័ត៌មាន​ឱ្យ​បិទ​វិទ្យុ VOD

លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា​នៅតែ​ប្ដេជ្ញា​ចិត្ត​គាំពារ​សេរីភាព​សារព័ត៌មាន បន្ទាប់ពី​បាន​បញ្ជា​ទៅ​ក្រសួង​ព័ត៌មាន ឲ្យ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD ដែល​ជា​វិទ្យុ​ឯករាជ្យ​ចុងក្រោយ​នៅ​កម្ពុជា​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២៣។ ការ​ប្ដេជ្ញា​របស់​បុរស​ខ្លាំង​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា ធ្វើឡើង​នា​ឱកាស​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​លើក​ទី​៣០ នៅ​ថ្ងៃទី​៣ ឧសភា នេះ ខណៈ​ប្រទេស​លោក​សេរី​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បន្ទាប់ពី​លោក ហ៊ុន សែន បញ្ជា​ឲ្យ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD។ ក្នុង​សារ​លិខិត​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន​លើក​ទី​៣០ នេះ លោក ហ៊ុន...

សង្គម​ស៊ីវិល​ទាមទារ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ឡើងវិញ

អង្គការ​សង្គម​ស៊ីវិល​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) បើក​ដំណើរ​ឡើងវិញ ដើម្បី​ធានា​ថា​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​មិន​រង​ការ​គំរាម​កំហែង និង​រឹតត្បិត។ នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប ៣០​ឆ្នាំ​នៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក នា​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៣ នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព លើកឡើង​ថា ថ្មីៗ​នេះ​រដ្ឋាភិបាល​កម្ពុជា​បាន​អនុគ្រោះ​ឲ្យ​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​រង​ការ​ចោទប្រកាន់ និង​ជាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ជា​បន្តបន្ទាប់ រហូត​ជួយ​អន្តរាគមន៍​ឲ្យ​ដោះលែង​ផង​ដែរ។ អ្នកស្រី​ថា ក្រៅពី​អន្តរាគមន៍​ហើយ រដ្ឋាភិបាល​ក៏​បាន​ផ្ដល់​តួនាទី តំណែង​ជា​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​ដល់​សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ...

លោក ខៀវ កាញារីទ្ធ៖ អ្នក​សារព័ត៌មាន​ត្រូវ​និយាយ​ការពិត​ដែល​កើតមាន​នៅ​ក្នុង​សង្គម

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លើកឡើង​ថា អ្នក​សារព័ត៌មាន​មិន​ត្រូវ​វាយតម្លៃ​អ្វី​ថា​ល្អ ឬ​អាក្រក់​នោះ​ទេ ក៏ប៉ុន្តែ​ត្រូវ​ឈរ​នៅ​ផ្លូវ​កណ្តាល និង​និយាយ​តែ​ព្រឹត្តិការណ៍​ណា​ដែល​បាន​កើតមាន​ឡើង​នៅ​ក្នុង​សង្គម​ប៉ុណ្ណោះ។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​លើកឡើង​ក្នុង​សិក្ខាសាលា​ស្ដីពី​តួនាទី ភារកិច្ច និង​សីលធម៌​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៣ ថា ការ​ប្រើប្រាស់​ភាសា​ថ្លៃថ្នូរ និង​ការ​រក្សា​ភាព​ថ្លៃថ្នូរ​របស់​អ្នក​សារព័ត៌មាន និង​មន្ត្រី​ព័ត៌មាន​ជាង​នេះ​ទៀត ក៏​បង្ហាញ​ឲ្យ​ដឹង​ពី​កម្រិត​សិក្សា​អប់រំ ការ​យល់ដឹង​របស់​អ្នក​សារព័ត៌មាន​ផង​ដែរ។ លោក ខៀវ កាញារីទ្ធ អះអាង​ថា...

អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រកាស​ធ្វើ​យុទ្ធនាការ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រកាស​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក ធ្វីតធឺ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ជាច្រើន​ទៀត ចាប់ពី​ថ្ងៃទី​២៤ មេសា តទៅ ដើម្បី​ត្រៀម​អបអរ​សាទរ​ខួប​លើក​ទី​៣០ នៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​នៅ​ថ្ងៃទី​៣ ខែ​ឧសភា ខាងមុខ​នេះ ដោយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព​សារព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ​ឡើងវិញ។ សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (Adhoc) បាន​ប្រកាស​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៤ មេសា នេះ​ថា ក្រុម​សង្គម​ស៊ីវិល​នឹង​រៀបចំ​ព្រឹត្តិការណ៍​មួយ​នៅ​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៣ ខាងមុខ​នេះ ដើម្បី​ចូលរួម​ក្នុង​ឱកាស​អបអរ​ខួប​លើក​ទី​៣០ នៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក នៅ​ថ្ងៃទី​០៣ ខែ​ឧសភា...

IDEA TALK៖ ប្រសិទ្ធភាព​នៃ​ការ​ទទួល​បាន​ព័ត៌មាន​របស់​ពលរដ្ឋ​ខ្មែរ

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២៣ ស្តីអំពី៖ «ប្រសិទ្ធភាព​នៃ​ការ​ទទួល​បាន​ព័ត៌មាន​របស់​ពលរដ្ឋ​ខ្មែរ»។

លោក ខៀវ កាញារីទ្ធ ថា​កម្ពុជា​បាន​បើក​សិទ្ធិ​បញ្ចេញមតិ​និង​សេរីភាព​សារព័ត៌មាន​ទូលំទូលាយ

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ អះអាង​ថា សព្វថ្ងៃ​នេះ កម្ពុជា​មាន​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​ចំនួន ១៧​អង្គភាព និង​សមាគម​សារព័ត៌មាន​សរុប​មាន​ចំនួន ៥១​អង្គភាព ដែល​បង្ហាញ​ថា​កម្ពុជា​បាន​បើក​ឱ្យ​មាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​ខាង​សារព័ត៌មាន​យ៉ាង​ទូលំទូលាយ។ លោក ខៀវ កាញារីទ្ធ លើកឡើង​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ៥​ឆ្នាំ និង​លើក​ទិសដៅ​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៣ ដល់​ឆ្នាំ​២០២៨ របស់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​៥ ខែ​មេសា នេះ​ថា ប្រទេស​កម្ពុជា​គឺជា​ប្រទេស​តែ​មួយ​គត់​ដែល​បាន​រាប់​បញ្ចូល​អ្នក​សារព័ត៌មាន​ជា​ក្រុម​អាទិភាព​នៅ​អំឡុង​ពេល​យុទ្ធនាការ​ប្រឆាំង​ជំងឺ​កូវីដ-១៩ ដោយ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​គ្រប់ៗ​គ្នា...

លោក ហ៊ុន សែន ប្រកាស​មិន​ឱ្យ​សារព័ត៌មាន​ដែល​មាន​មតិ​ផ្ទុយ​រដ្ឋាភិបាល​ដំណើរការ​នៅ​កម្ពុជា

បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា ប្រកាស​ហាម​មិន​ឲ្យ​សារព័ត៌មាន​ដែល​មាន​មតិ​ផ្ទុយ​រដ្ឋាភិបាល ដំណើរការ​នៅ​កម្ពុជា​ឡើយ ដោយ​លោក​ចោទ​ថា​ជា​សារព័ត៌មាន​អាក្រក់ និង​ទុច្ចរិត។ ក្នុង​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​៣ មេសា លោក ហ៊ុន សែន ប្រកាស​ថា​មនុស្ស​មួយ​ចំនួន​ចូលចិត្ត​តែ​និយាយ​អំពី​សារព័ត៌មាន​ដែល​ប្រព្រឹត្ត​ខុស ហើយ​ត្រូវ​ដក​អាជ្ញាប័ណ្ណ ប៉ុន្តែ​មិន​បាន​និយាយ​អំពី​សារព័ត៌មាន​ជាច្រើន​ដែល​កំពុង​ដំណើរការ​នា​ពេល​បច្ចុប្បន្ន​នៅ​កម្ពុជា។ ក្រៅពី​លើកឡើង​ដូច្នេះ​ហើយ បុរស​ខ្លាំង​រូប​នេះ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​ទៅ​ខ្វល់​ជាមួយ​អ្នក​ដែល​លើកឡើង​អំពី​សារព័ត៌មាន​ដែល​លោក ហ៊ុន សែន ចាត់ទុក​ថា​ប្រព្រឹត្ត​ខុស ហើយ​ត្រូវ​បាន​លោក​លុប ឬ​ដក​អាជ្ញាប័ណ្ណ​ចោល​ទៀត។ លោក ហ៊ុន សែន ចាត់ទុក​សារព័ត៌មាន​ដែល​ហ៊ាន​និយាយ​ការពិត និង​មាន​មតិ​ផ្ទុយ...

សកម្មជន​សង្គម​ដាក់​ញត្តិ​ទៅ​ក្រសួង​ព័ត៌មាន​ស្នើសុំ​ឱ្យ​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់ VOD ឡើងវិញ

សកម្មជន​សង្គម​ជាច្រើន​នាក់ យក​ញត្តិ​ទៅ​ដាក់​ជូន​ក្រសួង​ព័ត៌មាន ដើម្បី​ស្នើសុំ​ឱ្យ​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​អង្គភាព​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ វីអូឌី ឡើងវិញ បន្ទាប់ពី​អង្គភាព​សារព័ត៌មាន​មួយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​បិទ​លែង​ឱ្យ​ដំណើរការ​កាលពី​ពាក់កណ្តាល​ខែ​កុម្ភៈ កន្លងទៅ។ យុវជន​សង្គម​ជាង ១០​នាក់ នៅ​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២៣ បាន​នាំគ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ព័ត៌មាន ដើម្បី​ស្នើសុំ​ឱ្យ​ក្រសួង​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​អង្គភាព​សារព័ត៌មាន វីអូឌី ឡើងវិញ ដើម្បី​ជួយ​ផ្តល់​ព័ត៌មាន​ពិត​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ទៅ​កាន់​រដ្ឋាភិបាល និង​ផ្តល់​ការ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​ទៅ​កាន់​ប្រជាពលរដ្ឋ​ផង​ដែរ។ ក្រុម​យុវជន​សង្គម​ខាងលើ​លើកឡើង​ថា អង្គភាព​សារព័ត៌មាន វីអូឌី បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពិត​ជូន​រដ្ឋាភិបាល​ពី​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត ហើយ​កាន់តែ​សំខាន់​ទៀត​នោះ កម្ពុជា​ក៏​នឹង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​នៅ​អាណត្តិ​ទី​៧ របស់​ខ្លួន​ថែម​ទៀត ដូច្នេះ​ដើម្បី​ធានា​នូវ​សេរីភាព​បញ្ចេញមតិ...

ក្រសួង​ព័ត៌មាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​អង្គភាព​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ខេមបូចា

ក្រសួង​ព័ត៌មាន ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ខេមបូចា (CamboJA) ប្រសិនបើ​អង្គភាព​សារព័ត៌មាន​មួយ​នេះ​មិន​ធ្វើការ​កែតម្រូវ​ឡើងវិញ​ទេ​នោះ បន្ទាប់ពី​សារព័ត៌មាន​មួយ​នេះ​បាន​ចុះផ្សាយ​ទាក់ទិន​នឹង​ការ​លុប​អាជ្ញាប័ណ្ណ​របស់​អង្គភាព​សារព័ត៌មាន​ចំនួន​៣ ពី​សំណាក់​ក្រសួង​ព័ត៌មាន កាលពី​ពេល​ថ្មីៗ​នេះ។ ក្រសួង​ព័ត៌មាន បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​ទៅ​កាន់​អង្គភាព​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ខេមបូចា កាលពី​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៣ ថា ការ​សម្រេច​លុប​អាជ្ញាប័ណ្ណ​អង្គភាព​សារព័ត៌មាន​ទាំង​៣ នោះ គឺ​ផ្អែក​លើ​ការ​ប្រមូល​ព័ត៌មាន​ពិត​ពី​ភាគី​ពាក់ព័ន្ធ មិនមែន​ដោយសារតែ​អង្គភាព​សារព័ត៌មាន​ទាំងនោះ​បាន​រាយការណ៍​នូវ​ព័ត៌មាន​ដែល​ប៉ះពាល់​ដល់​តួនាទី​របស់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​បន្ទាយមានជ័យ ដូច​ការ​ចុះផ្សាយ​របស់ ខេមបូចា នោះ​ឡើយ។ ប្រភព​ដដែល​លើកឡើង​ថា ការ​កាត់ចោល​នូវ​ចំណុច​សំខាន់​មួយ​ចំនួន​នៃ​ខ្លឹមសារ​បញ្ជាក់​អំពី​ការ​សម្រេច​ចិត្ត​របស់​ក្រសួង​ព័ត៌មាន គឺជា​ចេតនា​បំភាន់​សាធារណជន​ឱ្យ​យល់​ខុស...

ក្រសួង​ព័ត៌មាន​លុប​អាជ្ញាប័ណ្ណ​អង្គភាព​សារព័ត៌មាន​៣​ក្នុង​ថ្ងៃ​តែ​មួយ​ពាក់ព័ន្ធ​ក្រមសីលធម៌​វិជ្ជាជីវៈ

ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​សម្រេច​លុប​អាជ្ញាប័ណ្ណ​របស់​អង្គភាព​សារព័ត៌មាន​ចំនួន​៣ ក្នុង​ថ្ងៃ​តែ​មួយ ក្រោម​ហេតុផល​ថា អង្គភាព​សារព័ត៌មាន​ទាំងនោះ​បាន​ប្រព្រឹត្ត​កំហុស​ដោយ​គឃ្លើន​ខាង​ក្រមសីលធម៌​វិជ្ជាជីវៈ​ធ្ងន់ធ្ងរ ដែល​ផ្ទុយ​នឹង​កិច្ចសន្យា​អាជីវកម្ម​របស់​ខ្លួន​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​កន្លងមក។ អង្គភាព​សារព័ត៌មាន​ចំនួន​បី​នោះ​រួមមាន អង្គភាព​សារព័ត៌មាន​កម្ពុជា-អាស៊ាន អង្គភាព​សារព័ត៌មាន​ដំណឹង​ក្នុង​ស្រុក និង​អង្គភាព​សារព័ត៌មាន​រស្មី​កំពង់ចាម។ ការ​លុប​អាជ្ញាប័ណ្ណ​អង្គភាព​សារព័ត៌មាន​ខាងលើ​នេះ ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​កំពុង​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ បន្ទាប់ពី​រដ្ឋាភិបាល​បាន​បោស​សម្អាត​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា​ជាបន្តបន្ទាប់​សព្វថ្ងៃ​នេះ។ កាលពី​ចុង​ឆ្នាំ​២០២២ សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ខេមបូចា (CamboJA) បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ត្រីមាស​របស់​ខ្លួន​ស្ដីពី​ស្ថានភាព​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​គ្មាន​ភាព​ប្រសើរ​ឡើង​នោះ​ទេ គឺ​មានតែ​វិវឌ្ឍ​ទៅ​រក​ស្ថានភាព​អាក្រក់​ទៅៗ ហើយ​ថា​ហានិភ័យ​ដែល​អ្នក​សារព័ត៌មាន​កម្ពុជា​កំពុង​ប្រឈម​នោះ គឺ​ការ​ភ័យខ្លាច​ចំពោះ​បញ្ហា​ផ្លូវច្បាប់​ដែល​រដ្ឋាភិបាល​ប្រើ​ដើម្បី​គាប​សង្កត់​ពួកគេ​សព្វថ្ងៃ​នេះ។ របាយការណ៍​ដដែល​លើកឡើង​ថា អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​តែងតែ​រង​នូវ​ការ​បំភិតបំភ័យ និង​ការ​គំរាមកំហែង​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ជាប់​ជានិច្ច ដូចជា​ការ​ហាមឃាត់​អ្នកកាសែត​មិន​ឲ្យ​ថត​សកម្មភាព​ដែល​អាជ្ញាធរ​បាន​រារាំង ជាដើម។...

Latest news

© 2021, ដេលី. All rights reserved.