29 C
Phnom Penh

TAG

ស៊ឹង សែនករុណា

លោក ហ៊ុន សែន ប្រាប់​មន្ត្រី UN ថា​កម្ពុជា​ចង់​ឲ្យ​តួអង្គ​ទាំងអស់​ធ្វើការ​រិះគន់​ដោយ​ស្ថាបនា

លោក ហ៊ុន សែន អះអាង​ទៅ​កាន់​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ថា កម្ពុជា​ចង់​ឲ្យ​តួអង្គ​ទាំងអស់​នៅ​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​មាន​ការ​ទទួល​ខុសត្រូវ ធ្វើការ​រិះគន់​ដោយ​ស្ថាបនា មិន​បង្កើត​ការ​ស្អប់ខ្ពើម​រវាង​ពូជសាសន៍ ហើយ​ការ​អនុវត្ត​ច្បាប់​នានា​របស់​កម្ពុជា​កន្លង​មក គឺ​ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​សាធារណៈ និង​ការពារ​អាយុជីវិត។ បុរស​ខ្លាំង​ដែល​ចូលចិត្ត​ប្រើ​កណ្ដាប់ដៃ​ដែក លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ជំនួប​ជាមួយ​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit MUNTARBHORN) នៅ​ថ្ងៃ​អង្គារ ទី​១៦ សីហា...

សាលា​រាជធានី​ព្រមាន​ប្ដឹង​កូដករ​ណាហ្គា​ទៅ​តុលាការ​ដោយ​ចោទ​ប្រើប្រាស់​ហិង្សា​លើ​សមត្ថកិច្ច

សាលា​រាជធានី​ភ្នំពេញ អះអាង​ថា ខ្លួន​នឹង​បញ្ជូន​សំណុំរឿង​កូដករ​ណាហ្គា​វើលដ៍ (Naga World) ទៅ​តុលាការ ដោយ​ចោទ​ថា​ក្រុម​កូដករ​ដែល​ជា​ស្ត្រី​បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​សមត្ថកិច្ច​ដែល​ជា​បុរស។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១១ ខែ​សីហា ដោយ​ចាត់ទុក​ការ​ប្រមូលផ្ដុំ​តវ៉ា​របស់​ក្រុម​កូដករ​ថា​ធ្វើឡើង​ដោយ​ខុស​ច្បាប់។ អាជ្ញាធរ​ក្រុង​ភ្នំពេញ​ក៏​បាន​ចោទប្រកាន់​ចំពោះ​ការ​តវ៉ា​របស់​កូដករ ថា​ជា​ការ​រៀបចំ​ដោយ​ក្រុម​មនុស្ស​មួយ​ក្តាប់​តូច​ដែល​នៅ​ពីក្រោយ​ការ​រៀបចំ​ឈុត​ឆាក​សម្ដែង ក្នុង​ន័យ​បង្កើត​រូបភាព​អវិជ្ជមាន បង្ក​ការ​ប៉ះពាល់​ដល់​មុខមាត់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ដោយ​ក្រុម​នេះ​បាន​បន្ត​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​យ៉ាង​គឃ្លើន​ជា​ដដែលៗ។ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ចោទ​ថា អ្នក​ដែល​នៅ​ពីក្រោយ​ការ​តវ៉ា​របស់​ក្រុម​កូដករ​នោះ បាន​ធ្វើ​សកម្មភាព​ញុះញង់ ដុត​កម្តៅ បញ្ឆេះ​កំហឹង បន្ត​ការ​ជេរ​ប្រមាថ​មក​លើ​មន្ត្រី​សាធារណៈ ហើយ​ថែម​ទាំង​ជាន់​កម្ទេច​បំផ្លាញ​បារ៉ាស់ ធ្វើ​ឲ្យ​ខូចខាត​ជិត ២០​ផ្ទាំង ហើយ​សមត្ថកិច្ច​នៅតែ​បន្ត​ស្រាក់​ដៃ​គ្នា​ធ្វើ​ជា​បារ៉ាស់​ការពារ​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ...

អ្នក​នាំពាក្យ​ថា​បក្ស​នយោបាយ​និង​សង្គម​ស៊ីវិល​មិន​ហ៊ាន​ជជែក​ទល់​មុខ ខណៈ​សង្គម​ស៊ីវិល​ថា​គ្មាន​ភាព​ចាំបាច់

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ចាត់ទុក​អវត្តមាន​របស់​គណបក្ស​នយោបាយ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មិន​ហ៊ាន​ចូល​ទៅ​ជជែក​ទល់​មុខ ដោយសារ​ការ​លើកឡើង​កន្លងទៅ​ខ្វះ​មូលដ្ឋាន​ច្បាប់ ខណៈ​គណបក្ស​នយោបាយ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា គ្មាន​ភាព​ចាំបាច់​ទៅ​ចូលរួម​ស្ដាប់​ដោយសារ​យន្តការ​របស់​ក្រសួង​ដើរ​បញ្ច្រាស​ទិស។ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ទាំង​អ្នកវិភាគ​ផង អ្នក​អត្ថាធិប្បាយ និង​អ្នក​ដាក់​ញត្តិ​ផង បាន​នាំគ្នា​រិះគន់​គ្រប់​បែប​យ៉ាង​លើ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ នេះ ប៉ុន្តែ​នៅ​ពេល​ដែល​ក្រសួង​យុត្តិធម៌​អញ្ជើញ​ឱ្យ​ចូល​មក​ជជែក​តទល់​គ្នា​ដោយ​ផ្ទាល់ និង​បើក​ចំហ​រក​តម្លាភាព​ជា​សាធារណៈ បែរ​ជា​ពួកគេ​មិន​មក​ចូលរួម​ទៅវិញ។ កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២...

ពលរដ្ឋ​៧​រូប​តំណាង​ពលរដ្ឋ​២៥០​គ្រួសារ​រស់នៅ​ជាប់​បឹង​តាមោក​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ

ពលរដ្ឋ ៧​រូប តំណាង​ឲ្យ​ពលរដ្ឋ ២៥០​គ្រួសារ​រស់នៅ​ជាប់​បឹង​តាមោក បាន​ចូល​ឆ្លើយ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​បទ​ចោទ «រារាំង ញុះញង់ បង្កើត​សកម្មភាព​អនាធិបតេយ្យ​តាម​ដងផ្លូវ​សាធារណៈ» បន្ទាប់ពី​ពួកគេ​បាន​ចេញ​តវ៉ា​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​បញ្ហា​ដីធ្លី។ តំណាង​ប្រជាពលរដ្ឋ ២​រូប​ក្នុង​ចំណោម​តំណាង​ទាំង ៧​នាក់​ដែល​បាន​រង​នូវ​បណ្តឹង គឺ​អ្នកស្រី ប្រាក់ សុភា និង​អ្នកស្រី ផន សុខុម បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ការ​កោះហៅ​តំណាង​ពលរដ្ឋ​ឱ្យ​ទៅ​បំភ្លឺ​នេះ គឺជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគាត់ ព្រោះ​ថា​ពួកគាត់​គ្រាន់តែ​តវ៉ា​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ដីធ្លី​សម្រាប់​ពលរដ្ឋ​ចំនួន...

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា៖ ពលរដ្ឋ​ខ្មែរ​បញ្ចេញ​ទស្សនៈ​ដោយ​សេរី​គ្មាន​ការ​រឹត​បន្តឹង

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ទីក្រុង​ហ្សឺណែវ អះអាង​ថា ពលរដ្ឋ​ជិត ៨០% បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​យ៉ាង​សកម្ម និង​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​ដោយ​សេរី​គ្មាន​ការ​រឹត​បន្តឹង​ពី​រដ្ឋាភិបាល។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​ភាគី​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា ប្រចាំ​ទីក្រុង​ហ្សឺណែវ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ​ត្រូវ​បាន​បន្លឺ​ឡើង​បន្ថែម​ទៀត​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី និង​ឌីជីថល​ជិត ២​ពាន់​អង្គភាព ដែល​កំពុង​ដំណើរការ​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ជា​មុន និង​គ្មាន​ការ​រឹត​បន្តឹង​នោះ​ឡើយ ហើយ​ថែមទាំង​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ថែម​ទៀត។ ប្រភព​ដដែល​បាន​បន្ទោស​ការិយាល័យ​ឧត្ដមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា ថា​មិន​ត្រូវ​ជ្រើសរើស​ជ្រុង​ណា​មួយ ឬ​ផ្នែក​ណា​មួយ​នៃ​សង្គម ដើម្បី​វាយតម្លៃ​ពី​ស្ថានភាព​ទាំងមូល​របស់​កម្ពុជា​នោះ​ទេ។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​បញ្ជាក់​ថា កម្ពុជា​បាន​អនុវត្ត​នូវ​សេរីភាព​បញ្ចេញមតិ​ដោយ​ពេញលេញ ប៉ុន្តែ​ការ​បង្កើត​សមាគម និង​ការ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ករណីយកិច្ច​ទំនួល​ខុសត្រូវ​ដែល​កំណត់​ដោយ​ច្បាប់​ស្ដីពី​សិទ្ធិ​ពលរដ្ឋ...

លោក ស ខេង ជំរុញ​ឱ្យ​ដោះស្រាយ​បញ្ហា​អយុត្តិធម៌​ជូន​ពលរដ្ឋ​ដើម្បី​កុំ​ឱ្យ​បាត់​សន្លឹកឆ្នោត

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជំរុញ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ដោះស្រាយ​បញ្ហា​ដែល​បង្ក​ឱ្យ​មាន​ភាព​អយុត្តិធម៌​ជូន​ពលរដ្ឋ ដើម្បី​កុំ​ឱ្យ​បាត់​សន្លឹកឆ្នោត ពីព្រោះ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ ខាងមុខ​នេះ នឹង​មាន​ការ​តស៊ូ​ផ្នែក​នយោបាយ​តានតឹង​ជាង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ ការ​ជំរុញ​របស់​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​វាយតម្លៃ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នៅ​ខេត្ត​បាត់ដំបង កាលពី​សប្ដាហ៍​មុន។ លោក ស ខេង អះអាង​ថា សម្រាប់​ខេត្ត​បាត់ដំបង ការ​បោះឆ្នោត​ជាតិ​ខាងមុខ​ក៏​អាច​នឹង​មាន​ពលរដ្ឋ​ទៅ​បោះឆ្នោត​ច្រើន​ជាង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ដែរ ជាពិសេស​ក្រុម​ពលរដ្ឋ​ចំណាកស្រុក​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ ករណី​នេះ លោក​ណែនាំ​ឱ្យ​មន្ត្រី​រៀបចំ​រចនាសម្ព័ន្ធ​ពាក់ព័ន្ធ​របស់​គណបក្ស...

អ្នក​ឃ្លាំមើល៖ ការ​បាញ់​សម្លាប់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​និង​បណ្ឌិត កែម ឡី ដូច​គ្នា​ប៉ុន្តែ​ការ​ចាប់​ឃាតក​ខុស​គ្នា

ប្រធាន​វេទិកា​ពលរដ្ឋ​អះអាង​ថា ការ​បាញ់​សម្លាប់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក សិនហ្សូ អាបេ និង​បណ្ឌិត កែម ឡី ធ្វើឡើង​នៅ​កណ្ដាល​ពន្លឺ​ថ្ងៃ​ដូច​គ្នា ប៉ុន្តែ​ការ​ស្វែងរក​ភស្តុតាង​ចាប់​ឃាតក​ពិត គឺ​ធ្វើឡើង​ខុស​គ្នា​ទាំងស្រុង ខណៈ​ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​គ្មាន​ឆន្ទៈ​ស៊ើប​អង្កេត​លាតត្រដាង​រក​ជន​នៅ​ពីក្រោយ​អំពើ​ឃាតកម្ម​នេះ។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​ឱកាស​ប្រារព្ធ​ខួប ៦​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា...

UN៖ នីតិវិធី​តុលាការ​កម្ពុជា​ប្រឆាំង​នឹង​លោក ឆន ផល្លា គឺជា​ការ​សងសឹក​តាម​ប្រព័ន្ធ​ច្បាប់

ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (UN) ចាត់ទុក​ដំណើរការ​របស់​តុលាការ​កម្ពុជា​ប្រឆាំង​នឹង​សកម្មជន​ការពារ​ព្រៃឈើ លោក ឆន ផល្លា គឺជា​ការ​សងសឹក​របស់​អាជ្ញាធរ​តាម​ប្រព័ន្ធ​ច្បាប់​ដោយ​រំលោភ​បំពាន​លើ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច។ ឧត្ដមក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​៤ កក្កដា បាន​អះអាង​ថា អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ព័ត៌មាន​លម្អិត​ប្រកប​ដោយ​ការពិត និង​មូលដ្ឋាន​ច្បាប់​ក្នុង​ការ​ឃុំ​ខ្លួន​លោក ឆន ផល្លា រួម​ទាំង​ការ​ចាប់​ខ្លួន​លោក​ដោយ​គ្មាន​ដីកា​របស់​តុលាការ​កាលពី​ពេល​កន្លងទៅ។ ឧត្ដមក្រុមប្រឹក្សា​សិទ្ធិមនុស្ស​មួយ​នេះ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​ហេតុផល​នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​លោក ឆន ផល្លា និង​ពន្យល់​ថា​តើ​វិធានការ​អ្វី​ខ្លះ​ដែល​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ធានា​ថា លោក ឆន ផល្លា អាច​អនុវត្ត​សិទ្ធិ​របស់​លោក​បាន...

អ្នក​នាំពាក្យ៖ កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​គឺ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​កាន់តែ​ល្អ​ប្រសើរ

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​លើកឡើង​ថា ទិសដៅ​នៃ​ការ​ធ្វើ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា មាន​គោល​បំណង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង ព្រមទាំង​ដើម្បី​ធានា​នូវ​ការ​អនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឱ្យ​ពេញលេញ​ថែម​ទៀត។ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​លើកឡើង​អំពី​ទិសដៅ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ តាមរយៈ​វេទិកា​ពិភាក្សា​ដែល​រៀបចំ​ឡើង​ដោយ​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ថា ក្រសួង​យុត្តិធម៌​កម្ពុជា បាន​ដាក់​ចេញ​នូវ​ទិសដៅ​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​តាម​វិធី ២​យ៉ាង គឺ​កំណែ​ទម្រង់​ច្បាប់ និង​កំណែ​ទម្រង់​តុលាការ។ លោក​អះអាង​ថា កម្មវិធី​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​នេះ គឺ​មាន​គោលដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​ស្ថានភាព​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង...

សមាជិក​គណបក្ស​ភ្លើង​ទៀន ២​នាក់​ត្រូវ​បាន​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​រដ្ឋ

សមាជិក​បក្ស​ភ្លើង​ទៀន ២​នាក់​ត្រូវ​បាន​ស្ថាប័ន​ដែល​ខ្លួន​កំពុង​បម្រើ​ការងារ​បច្ចុប្បន្ន​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​រដ្ឋ បន្ទាប់ពី​អ្នក​ទាំងនោះ​បាន​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​កាលពី​ពេល​ថ្មីៗ។ បេក្ខជន​ជាប់​ឆ្នោត​ជា​ចៅសង្កាត់​រង​ទី​២ សង្កាត់​ច្បារអំពៅទី១ រាជធានី​ភ្នំពេញ លោក កែវ សុមុនី ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ចេញ​សេចក្តី​ប្រកាស​លុប​ឈ្មោះ​ចេញពី​ក្រសួង​សុខាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០២២ នេះ ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​លុប​ឈ្មោះ​នេះ​ទេ។ លោក កែវ សុមុនី បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ក្រសួង​បាន​លុប​ឈ្មោះ​របស់​លោក​ចេញពី​ក្របខ័ណ្ឌ​ភ្លាមៗ ដោយ​មិន​បាន​ហៅ​ទៅ​ណែនាំ និង​បង្ហាញ​ពី​វិន័យ​ដែល​លោក​ធ្វើ​ខុស​នោះ​ឱ្យ​បាន​ច្បាស់លាស់​ឡើយ។...

Latest news