TAG
ស ខេង
លោក ស ខេង៖ កម្ពុជាបន្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្រោយរកឃើញមានអំពើជួញដូរមនុស្សធ្ងន់ធ្ងរ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងថា រដ្ឋាភិបាលកម្ពុជានៅតែប្ដេជ្ញាក្នុងការអនុវត្តច្បាប់ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោយពេលរកឃើញថាមានអំពើជួញដូរមនុស្សធ្ងន់ធ្ងរនៅកម្ពុជា តាមរយៈមេខ្លោងនៅក្នុងប្រទេសរបស់ពួកគេ និងមានបក្សពួកនៅកម្ពុជាឆបោកឱ្យឆ្លងដែនដោយខុសច្បាប់ ក្រោមការសន្យាផ្តល់ការងារដែលទទួលបានប្រាក់ឈ្នួលខ្ពស់។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញលិខិតអំពាវនាវនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នេះថា ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ អាជ្ញាធរកម្ពុជាបានទទួលសំណើសុំអន្តរាគមន៍ជួយសង្គ្រោះជាច្រើន ដោយអះអាងថា ពួកគេជាជនរងគ្រោះនៃអំពើជួញដូរ និងរត់ពន្ធមនុស្សដែលជាបទល្មើសដ៏ធ្ងន់ធ្ងរមួយក្នុងចំណោមឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំងច្បាស់លាស់។
លោក ស ខេង...
តើលោក ស ខេង ជានរណា?
លោក ស ខេង ត្រូវបានគេមើលឃើញថាជាអ្នកនយោបាយចាស់ទុំមួយរូបក្នុងចំណោមឥស្សរជននយោបាយមួយចំនួនទៀតក្នុងគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចនៅកម្ពុជា។
ថ្វីបើប្រធានគណបក្សនេះ គឺលោក ហ៊ុន សែន ត្រូវបានមហាជនចាត់ទុកថាកំពុងអនុវត្តអំណាចផ្ដាច់ការ ឃោរឃៅ និងហិង្សាទៅលើមន្ត្រីរបស់បក្សខ្លួន និងពលរដ្ឋខ្មែរស្លូតត្រង់ក៏ដោយ ប៉ុន្តែទស្សនៈភាគច្រើនតែងមើលឃើញថា លោក ស ខេង គឺជាបុគ្គលដែលមានលក្ខណៈសម្បត្តិប្រជាធិបតេយ្យនៅក្នុងបក្សកាន់អំណាច ដែលជាអតីតបក្សកុម្មុយនីស្តមួយនេះ។
តើរបៀបដឹកនាំរបស់លោក ស ខេង ដូចលោក ហ៊ុន សែន ដែរឬទេ?...
លោក ស ខេង ថាការបោះឆ្នោតនៅកម្ពុជាស្របតាមគោលការណ៍ប្រជាធិបតេយ្យជានិច្ច
អនុប្រធានបក្សកាន់អំណាច លោក ស ខេង អះអាងថា ការបោះឆ្នោតនៅកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិស្របតាមគោលការណ៍ប្រជាធិបតេយ្យជានិច្ច និងប្រព្រឹត្តទៅដោយគ្មានអំពើហិង្សា ហើយពលរដ្ឋបានចូលរួមដោយសេរី។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងក្នុងជំនួបជាមួយអ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក វីទិត ម៉ុនតាប៊ន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ថា កម្ពុជាតែងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ក្នុងនោះ កម្ពុជាបានអនុវត្តនូវការបោះឆ្នោតយ៉ាងទៀងទាត់ ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់...
លោក ស ខេង ព្រមានចាត់វិធានការច្បាប់លើគ្រូនគរបាលម្នាក់ បើមិនប្រគល់ដីសាលាជូនរដ្ឋវិញ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ព្រមានដកតំណែង និងចាត់វិធានការច្បាប់លើអតីតនាយកសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង លោក យស ផន និងជាគ្រូនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជាបច្ចុប្បន្ន ក្នុងករណីដែលអតីតគ្រូនគរបាលជាតិរូបនេះមិនព្រមប្រគល់ដីដែលខ្លួនកាន់កាប់សព្វថ្ងៃនេះជូនសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង វិញ។
ថ្លែងក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខសិស្សនគរបាលជាតិនៃសាលានគរបាលជាតិភូមិភាគ១ នៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា...
ក្រសួងបរិស្ថានអំពាវនាវឱ្យមន្ត្រីពាក់ព័ន្ធចូលរួមអភិរក្សតំបន់ការពារធម្មជាតិដើម្បីការពារព្រៃឈើខ្មែរ
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អំពាវនាវឱ្យមន្ត្រីកងកម្លាំងប្រដាប់អាវុធ មន្ត្រីឧទ្យានុរក្ស មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរដែនដី ចូលរួមការពារ និងអភិរក្សតំបន់ការពារធម្មជាតិ ដើម្បីថែរក្សាព្រៃឈើខ្មែរទុកជាឧត្តមប្រយោជន៍របស់កម្ពុជាតកូនតចៅជំនាន់ក្រោយ និងមនុស្សជាតិទាំងមូលទៅថ្ងៃអនាគត។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សៅ សុភាព បានលើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នេះថា មន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ត្រូវតែចូលរួមគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព ទើបអាចសម្រេចតាមផែនការ និងគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងកិច្ចគាំពារបរិស្ថានបាន។
ប្រភពដដែលអះអាងថា ក្រសួងបរិស្ថានមានគោលការណ៍ផ្សព្វផ្សាយ និងបញ្ជ្រាបដល់ភាគីពាក់ព័ន្ធ ដើម្បីឱ្យពួកគេបានយល់ដឹងអំពីទិដ្ឋភាពច្បាប់...
លោក ស ខេង ថាកម្ពុជាបន្តប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ខណៈសង្ស័យថាកំពុងប្រព្រឹត្តអំពើជួញដូរមនុស្សយ៉ាងធំ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងថា កម្ពុជាប្ដេជ្ញាបន្តប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សបន្តទៀត ខណៈរងនូវការសង្ស័យថាកំពុងប្រព្រឹត្តអំពើជួញដូរមនុស្សយ៉ាងធំដែលគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជនលាងលុយជនជាតិចិន។
លោក ស ខេង អះអាងក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ថា ការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ គឺដើម្បីការពារសិទ្ធិមនុស្សឱ្យមានភាពប្រសើរឡើង។
លោក ស ខេង អះអាងថា ការប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្សនេះ ក៏ជាការប្រយុទ្ធប្រឆាំង...
លោក ស ខេង ណែនាំសមាជិកបក្សរបស់ខ្លួនដែលជាប់ឆ្នោតត្រូវរួមគ្នាបម្រើពលរដ្ឋ
អនុប្រធានបក្សកាន់អំណាច លោក ស ខេង ណែនាំឱ្យសមាជិកបក្សរបស់ខ្លួនដែលបានជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវរួមគ្នាបំពេញតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋឱ្យបានល្អ ដោយយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានបក្សកាន់អំណាច លោក ស ខេង បានលើកឡើងក្នុងកិច្ចប្រជុំជាមួយសមាជិករបស់ខ្លួនក្នុងខេត្តព្រៃវែង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ថា សមាជិកគណបក្សកាន់អំណាចទាំងអស់ដែលបានជាប់ជាមេឃុំ ជំទប់ឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវតែខិតខំយកចិត្តទុកដាក់ដោះស្រាយក្ដីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមរបស់ពលរដ្ឋឱ្យបានឆាប់រហ័ស...
លោក ស ខេង ស្នើរដ្ឋាភិបាលរៀបចំច្បាប់ថ្មីដើម្បីគ្រប់គ្រងសារធាតុគីមីផ្សំនាំចូលកម្ពុជា
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប្រកាសថា ក្រសួងបានស្នើទៅរដ្ឋាភិបាលសុំធ្វើសេចក្ដីព្រាងច្បាប់ថ្មីមួយសម្រាប់គ្រប់គ្រងសារធាតុគីមីផ្សំដែលនាំចូលមកកម្ពុជា ដើម្បីទប់ស្កាត់កុំឱ្យមានការលួចកែច្នៃសារធាតុគីមីទាំងនោះទៅជា «គ្រឿងញៀន» ក្នុងប្រទេសកម្ពុជា។
ការស្នើរបស់លោក ស ខេង បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានបង្ក្រាប និងរឹបអូសបានសារធាតុគីមីដែលយកមកកែច្នៃ ដើម្បីផលិតជាគ្រឿងញៀនជាច្រើនតោននាពេលថ្មីៗនេះ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាមួយនៅស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី២៣ ខែកក្កដា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ឱ្យដឹងថា ការមានច្បាប់មួយសម្រាប់គ្រប់គ្រងសារធាតុគីមីនាំចូលកម្ពុជានេះ នឹងជួយទប់ស្កាត់ការចរាចរសារធាតុគីមីផ្សំដែលអាចយកមកកែច្នៃដើម្បីផ្សំធ្វើជាគ្រឿងញៀននៅប្រទេសកម្ពុជា។
លោកថា...
លោក ស ខេង ថាកម្ពុជាមិនដកថយចំពោះការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទោះបីជាអាមេរិកទម្លាក់មកកម្រិតអាក្រក់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង សម្ដែងការភ្ញាក់ផ្អើលនៅពេលដែលសហរដ្ឋអាមេរិកបានដាក់ប្រទេសកម្ពុជាក្នុងចំណាត់ថ្នាក់អាក្រក់ ពាក់ព័ន្ធនឹងការជួញដូរមនុស្សអន្តរជាតិ ប៉ុន្តែកម្ពុជានៅតែមានឆន្ទៈមិនដកថយចំពោះការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយនឹងខិតខំរកឱ្យឃើញអំពីចំណុចខ្សោយដើម្បីដោះស្រាយ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាសាលាបឋមសិក្សាមួយ និងសមិទ្ធផលនានានៅខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា ក្នុងឋានៈជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រូបលោកតែងសហការជាមួយដៃគូអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកតែម្ដង ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។
លោកបង្ហាញការព្រួយបារម្ភ និងភ្ញាក់ផ្អើលនៅពេលដែលរដ្ឋាភិបាលអាមេរិកសម្រេចដាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ៣ នៃប្រទេសដែលមានឈ្មោះអាក្រក់ខាងអំពើជួញដូរមនុស្ស។...
សមត្ថកិច្ចបង្ក្រាបនិងរឹបអូសគ្រឿងញៀនជិត២០០តោននិងសារធាតុគីមីផ្សំជិត៣០០តោន
សមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀន ឱ្យដឹងថា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ សមត្ថកិច្ចបង្ក្រាបកន្លែងកែច្នៃ និងផលិតគ្រឿងញៀននៅរាជធានីភ្នំពេញ និងខេត្តចំនួន ៣ ដោយរឹបអូសបានសារធាតុញៀនសរុបជិត ២០០តោន សារធាតុគីមីជិត ៣០០តោន និងឃាត់ខ្លួនជនជាតិចិនចំនួន ១១នាក់។
យោងតាមនាយកដ្ឋានប្រឆាំងគ្រឿងញៀន បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃពុធ ទី១៣ កក្កដា នេះ ថា ទីតាំងចំនួន៤ ដែលក្រុមជនជាតិចិនបានយកធ្វើជាកន្លែងកែច្នៃ...