28.2 C
Phnom Penh

TAG

ហ៊ុន ម៉ាណែត

លោក ហ៊ុន សែន និង​កូនប្រុស​ប្រកាស​រង់ចាំ​បន្ត​ធ្វើការ​ជាមួយ​ប្រធានាធិបតី​បក្ស​កុម្មុយនីស្ត​ចិន

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន និង​កូនប្រុស គឺ​លោក ហ៊ុន ម៉ាណែត ដែល​ជា​បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី ប្រកាស​ថា ពួក​លោក​បាន​ទន្ទឹង​រង់ចាំ​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រធានាធិបតី​ពី​បក្ស​កុម្មុយនីស្ត​ចិន លោក ស៊ី ជីនពីង ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​មិត្តភាព​ជា​ប្រពៃណី​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​កុម្មុយនីស្ត​ចិន ក្នុង​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ។ មេដឹកនាំ​ខ្មែរ​ដែល​ចូលចិត្ត​ប្រើ​អំណាច​តាម​របៀប​កុម្មុយនីស្ត លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២២ នេះ...

អ្នក​ឃ្លាំមើល​ថា​ការ​ដក​តំណែង​លោក វេង សាខុន ជា​វិធី​កម្ចាត់​បន្លា​ចេញពី​កែវភ្នែក​នៅ​មុន​បោះឆ្នោត​ឆ្នាំ​២០២៣

អ្នក​ឃ្លាំមើល​និយាយ​ថា ការ​ដក​អតីត​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន អាច​ជា​វិធី​កម្ចាត់​បន្លា​ចេញពី​កែវភ្នែក​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។ ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ តុលា នេះ​ថា ក្នុង​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម...

លោក ហ៊ុន ម៉ាណែត ថា​លោក​ជាប់​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​មិនមែន​ជា​រឿង​ចម្លែក​ទេ

បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី​បន្ត​វេន​ន​របស់​គណបក្ស​កាន់​អំណាច លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា អះអាង​ថា នៅ​លើ​ពិភពលោក​នេះ​មិនមែន​ជា​រឿង​ចម្លែក​ទេ​ដែល​កូនចៅ​របស់​អ្នក​នយោបាយ​បាន​ទទួលយក​អាជីព​ជា​អ្នក​នយោបាយ​បន្ត​ពី​គ្រួសារ។ នៅ​ថ្ងៃទី​២៧ ខែ​កញ្ញា នេះ លោក ហ៊ុន ម៉ាណែត ដែល​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​បក្ស​កាន់​អំណាច បាន​បញ្ចេញ​វីដេអូ​បកស្រាយ​ ជុំវិញ​ការ​រិះគន់​ថា មនុស្ស​ដែល​នៅ​ក្នុង​វង្ស​ត្រកូល​អ្នក​នយោបាយ​ចាប់​អាជីព​ជា​អ្នក​នយោបាយ រហូត​ពួកគេ​អាច​ក្លាយ​ទៅ​ជា​ប្រធានាធិបតី ជា​នាយករដ្ឋមន្ត្រី ឬ​ជា​សមាជិក​សភា ឬ​កាន់​តួនាទី​សំខាន់ៗ​នៅ​ក្នុង​ស្ថាប័នរដ្ឋ​នានា មិនមែន​ជា​រឿង​ខុស​នោះ​ទេ ឱ្យ​តែ​ពួកគេ​អនុវត្ត​តាម​គោលការណ៍​ឱ្យ​បាន​ត្រឹមត្រូវ។ កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ត្រកូល​រូប​នេះ លើកឡើង​ថា អ្នកវិភាគ​បែប​ស៊ី​អារម្មណ៍​គ្រាន់តែ​ស្វែងរក​ទិន្នន័យ​ដែល​ពួកគេ​ចង់​បាន...

លោក ហ៊ុន ម៉ាណែត ថា​ការ​ចូល​ជា​សមាជិក​បក្ស​ប្រជាជន​គឺ​ដើម្បី​សងគុណ​បក្ស​ដែល​បាន​ជួយ​ជីវិត​មនុស្ស

កូនប្រុស​ច្បង​របស់​បុរស​ខាំ្លង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត អះអាង​ថា​បុព្វហេតុ​នៃ​ការ​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ដើម្បី​ធ្វើ​ការងារ​បម្រើ និង​តបស្នង​សងគុណ​ដល់​គណបក្ស​ដែល​បាន​សង្គ្រោះ​អាយុ​ជីវិត​មនុស្ស​កន្លងមក។ ការ​អះអាង​របស់​លោក ហ៊ុន ម៉ាណែត ធ្វើឡើង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ប្រចាំការ​នៅ​តាម​ប្រទេស​មួយ​ចំនួន ដូចជា​ប្រទេស​កូរ៉េ ជប៉ុន ម៉ាឡេស៊ី និង​ថៃ ជាដើម កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២២។ លោក ហ៊ុន ម៉ាណែត អះអាង​ថា ប្រសិនបើ​បក្ស​កាន់​អំណាច​នៅតែ​បន្ត​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខៗ...

លោក ហ៊ុន ម៉ានី ចំអក​ឱ្យ​អ្នកវិភាគ​ដែល​ថា​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ប្រជែង​អំណាច​គ្នា

លោក ហ៊ុន ម៉ានី កូនប្រុស​ពៅ​បុរស​ខ្លាំង​ក្រាញ​អំណាច​របស់​កម្ពុជា លោក ហ៊ុន សែន ចាត់ទុក​ការ​វិភាគ​ដែល​ថា​រូបលោក និង​បង​បង្កើត​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ប្រជែង​អំណាច​គ្នា គ្រាន់តែ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​អំពី​ការ​ភិតភ័យ​របស់​ក្រុម​អ្នកវិភាគ​ចំពោះ​កម្លាំង​សាមគ្គី​ដ៏​រឹងមាំ​របស់​ត្រកូល «ហ៊ុន» និង​គណបក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។ កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ដែល​ប្រាថ្នា​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៣១ ខែ​សីហា...

លោក ហ៊ុន សែន ថា​កូន​របស់​លោក​មិន​ប្រជែង​គ្នា​ធ្វើ​នាយករដ្ឋមន្ត្រី​ដូច​អ្នកវិភាគ​លើកឡើង​ឡើយ

បុរស​ខ្លាំង​កម្ពុជា​ដែល​កាន់​អំណាច​ជិត ៤០​ឆ្នាំ លោក ហ៊ុន សែន អះអាង​ថា កូនប្រុស​របស់​លោក​មិន​បាន​ប្រជែង​គ្នា​ដើម្បី​ដណ្តើម​តំណែង​ធ្វើ​នាយករដ្ឋមន្ត្រី​ទៅ​ថ្ងៃ​អនាគត​ដូច​អ្នកវិភាគ​លើកឡើង​នោះ​ទេ។ ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី​ចំនួន​២ នៅ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២២ នេះ លោក ហ៊ុន សែន បាន​ប្រតិកម្ម​អត្ថបទ​អត្ថាធិប្បាយ​របស់​អ្នកវិភាគ​មួយ​រូប​នៅ​លើ​សារព័ត៌មាន The Cambodia Daily ដែល​ថា កូនប្រុស​លោក​ពីរ​នាក់ គឺ​លោក ហ៊ុន ម៉ាណែត...

អ្នក​ឃ្លាំមើល​ថា​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ម៉ានី កំពុង​ដណ្តើម​យក​ប្រជាប្រិយភាព​គ្នា

លោក ហ៊ុន ម៉ាណែត បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​ដែល​ជា​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​ប្រើ​កណ្ដាប់ដៃ​ដែក លោក ហ៊ុន សែន បាន​ប្រកាស​ចែក​សៀវភៅ​របស់​លោក​ដែល​មាន​ចំណងជើង​ថា «កូនប្រុស​ច្បង​នាយករដ្ឋមន្ត្រី ដំណើរ​ឆ្ពោះ​ទៅ​បន្ត​វេន ហ៊ុន ម៉ាណែត»។ សៀវភៅ​នេះ​ត្រូវ​បាន​ចែកចាយ​ដោយ​ឥត​គិតថ្លៃ ស្រប​ពេល​ដែល​ក្រុម​អ្នក​ឃ្លាំមើល​ខ្លះ​ចាត់ទុក​ថា​ជា​សកម្មភាព​ប្រជែង​ប្រជាប្រិយភាព​គ្នា​ជាមួយ​លោក ហ៊ុន ម៉ានី។ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៩ សីហា នេះ​ថា ការ​ចែក​ជូន​សៀវភៅ​ដែល​មាន​ចំណងជើង​ថា «កូនប្រុស​ច្បង​នាយករដ្ឋមន្ត្រី ដំណើរ​ឆ្ពោះ​ទៅ​បន្ត​វេន ហ៊ុន...

មន្ត្រី​បក្ស​ប្រឆាំង​ថា​លោក ហ៊ុន សែន គំរាម​និង​បង្ខំ​អង្គសន្និបាត​បក្ស​ឱ្យ​ផ្ទេរ​អំណាច​ទៅ​កូនប្រុស

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​អះអាង​ថា លោក ហ៊ុន សែន បាន​គំរាមកំហែង​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ដោយ​បង្ខំ​ឱ្យ​អង្គសន្និបាត​បក្ស​បោះឆ្នោត​ជា​ចំហ​ដោយ​លើក​ដៃ​គាំទ្រ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ខណៈ​លោក ហ៊ុន ម៉ានី ដែល​ប្រាថ្នា​ចង់​បាន​តំណែង​នេះ​បង្ហាញ​ពី​ការ​ច្រណែន​បងប្អូន​ខ្លួនឯង​ក្នុង​វង្ស​ត្រកូល​បន្ត​វេន។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily...

IDEA TALK៖ តើ​កម្ពុជា​នឹង​មាន​សង្គ្រាម​ដែរ​ឬ​ទេ ប្រសិនបើ​លោក ហ៊ុន ម៉ាណែត ស្នង​តំណែង​មិន​បាន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​កម្ពុជា​នឹង​មាន​សង្គ្រាម​ដែរ​ឬ​ទេ ប្រសិនបើ​លោក ហ៊ុន ម៉ាណែត ស្នង​តំណែង​មិន​បាន?»។

លោក ហ៊ុន ម៉ានី អន់ចិត្ត​ដែល​លោក ហ៊ុន សែន បាត់បង់​ទំនុកចិត្ត​លើ​ខ្លួន​នា​ពេល​កន្លង​មក

លោក ហ៊ុន ម៉ានី កូនប្រុស​ពៅ​របស់​បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា លោក ហ៊ុន សែន ទម្លាយ​នូវ​ការ​អន់ចិត្ត​របស់​ខ្លួន​ដែល​លោក ហ៊ុន សែន ជា​ឪពុក​បាត់បង់​ទំនុកចិត្ត​លើ​រូបលោក​ជាច្រើន​ឆ្នាំ បន្ទាប់ពី​លោក​ធ្វើ​ឱ្យ​ខកខាន​កិច្ចការ​របស់​លោក ហ៊ុន សែន ដែល​ដាក់​ឲ្យ​នា​ពេល​កន្លងមក។ កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ដែល​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​ចលនា​មហាជន ដែល​ប្រាថ្នា​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា បាន​លើកឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​សៀវភៅ...

Latest news

© 2021, ដេលី. All rights reserved.