TAG
អាស៊ាន
IDEA TALK៖ តើឧបសគ្គ ឬវិបត្តិអ្វីខ្លះដែលកម្ពុជានឹងជួបប្រទះខណៈខ្លួនធ្វើជាប្រធានអាស៊ាន?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ស្តីអំពី៖ «តើឧបសគ្គ ឬវិបត្តិអ្វីខ្លះដែលកម្ពុជានឹងជួបប្រទះខណៈខ្លួនធ្វើជាប្រធានអាស៊ាន?»។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៖ គោលនយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអាស៊ានគួរតែសើរើឡើងវិញ
ក្នុងស្ថានភាពដែលប្រទេសភូមា ជាសមាជិកអាស៊ានបង្កអស្ថិរភាពក្នុងតំបន់ និងធ្វើឱ្យខូចឈ្មោះសមាគមអាស៊ាន ពោលគឺធម្មនុញ្ញអាស៊ានត្រូវបានចាត់ទុកថាជាឧបករណ៍របស់មេដឹកនាំប្រទេសមួយចំនួនធ្វើជាឈ្នាន់របស់ខ្លួនដើម្បីតោងអំណាច ឬក៏ធ្វើរដ្ឋប្រហារ ក៏ព្រោះតែមិនបារម្ភពីការដាក់ទណ្ឌកម្មដោយអង្គការតំបន់នេះឡើយ។
ជាក់ស្ដែង របបសឹកភូមាដែលបានប្លន់អំណាចពីរដ្ឋាភិបាលស៊ីវិល កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ គឺពួកគេមិនមានការព្រួយបារម្ភច្រើនទេ ថានឹងរងទណ្ឌកម្មពីប្រទេសក្នុងសមាគមអាស៊ាន ព្រោះតែមាត្រាមួយនៃធម្មនុញ្ញអាស៊ានបានចែងមិនឱ្យសមាជិកណាមួយចូលលូកលាន់កិច្ចការផ្ទៃក្នុង ឬចូលដោះស្រាយវិបត្តិរបស់ប្រទេសសមាជិកខ្លួនឡើយ។ មាត្រានេះ គឺចែងអំពីគោលនយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសជាសមាជិកអាស៊ាន (non-interference policy)។ ដោយសារតែគោលនយោបាយនេះហើយ សមាជិកអាស៊ានឯទៀតសឹងតែមិនហ៊ានលូកដៃចូលដោះស្រាយវិបត្តិនៅប្រទេសភូមានោះទេ ខណៈរបបសឹកប្រទេសនេះកាន់តែគឃ្លើនបង្ក្រាបបាញ់សម្លាប់ពលរដ្ឋខ្លួនឯងមិនញញើតឡើយ។
ដោយមើលឃើញបែបនេះ លោក Saifuddin Abdullah...
របបសឹកភូមាដឹកនាំដោយពួកយោធា ដើរដល់ក្រឡាទាល់ច្រកហើយ
ប្រទេសភូមា បានក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៧ នៅអំឡុងពេលដែលប្រទេសនេះធ្លាក់ក្នុងរបបសឹកនៅឡើយ។ ប៉ុន្តែពេលនោះ ពួកយោធាភូមាបានចាប់ផ្ដើមកែទម្រង់ការដឹកនាំដោយសន្យាជាមួយអាស៊ានធ្វើដំណើរទៅរកការគ្រប់គ្រងបែបស៊ីវិល។
ចាប់ពីពេលនោះមក គេសង្កេតឃើញថា ពួកយោធាក៏ចេះតែបន្ធូរដៃនៃការរឹតបន្តឹងទៅលើសេរីភាពរបស់ប្រជាជន តែសហគមន៍អន្តរជាតិនៅតែបន្តដាក់ទណ្ឌកម្មរហូតដល់មេដឹកនាំយោធាអនុវត្តការកែទម្រង់ជាក់ស្ដែងនៅឆ្នាំ២០១០ ហើយចាប់ពីពេលនោះមកក៏សម្រេចឱ្យមានការបោះឆ្នោតមួយ ដែលទីបំផុតជ័យជម្នះបានទៅលើគណបក្សប្រឆាំង គឺគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យដឹកនាំដោយអ្នកស្រី អ៊ុងសាន ស៊ូជី ដែលជាជើងឯកអ្នកប្រជាធិបតេយ្យនៅតំបន់អាស៊ី និងជាជ័យលាភីណូបែលសន្តិភាព។
គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ បានឡើងកាន់អំណាចក្រោមការចង្អុលវាស់វែងនៃរដ្ឋធម្មនុញ្ញ រៀបរៀងដោយពួកយោធាដោយការរឹតបន្តឹងសេរីភាពរបស់អ្នកស្រី អ៊ុងសាន ស៊ូជី មិនឱ្យឈរឈ្មោះជាប្រធានាធិបតីរបស់ប្រទេសនេះបានឡើយ ក៏ព្រោះតែអ្នកស្រីមានស្វាមីជាជនជាតិអង់គ្លេស ដែលរដ្ឋធម្មនុញ្ញពួកយោធាហាមប្រធានាធិបតីពាក់ព័ន្ធខ្សែលោហិតជាមួយជនបរទេស។
តែយ៉ាងណា អ្នកស្រីនៅតែយកអំណាចបាន គឺជាទីប្រឹក្សារដ្ឋឋានៈស្មើប្រធានាធិបតី។...
អាស៊ានសម្រេចបង្កើតប្រេសិតពិសេសដើម្បីភូមា បន្ទាប់ពីអាមេរិកព្រមាន
នៅទីបំផុត សមាគមអាស៊ានបានសម្រេចជាផ្លូវការតែងតាំងប្រធានក្រុមប្រេសិតពិសេស គឺអនុរដ្ឋមន្ត្រីការបរទេសទីពីរនៃប្រទេសព្រុយណេ គឺលោក Erywan Yusof បន្ទាប់ពីអាមេរិកព្រមានថាបើអាស៊ានពុំអាចបង្កើតក្រុមនេះបានទេ គឺអាមេរិកអាចនឹងទាញបញ្ហាប្រទេសភូមាទៅកាន់ស្ថាប័នអន្តរជាតិផ្សេងទៀត។
សេចក្ដីរាយការណ៍របស់កាសែតជប៉ុន Nikkei Asia បានចុះផ្សាយនៅថ្ងៃទី៤ ខែសីហា ថា ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន ទីបំផុតបានសម្រេចដោយមតិរួមគ្នាតែងតាំងលោក Erywan Yosof ឲ្យទៅបង្កើតការិយាល័យនៃក្រុមប្រេសិតពិសេសអាស៊ាននៅក្នុងទឹកដីភូមា ហើយបុរសនេះត្រូវដឹកនាំប្រតិភូអាស៊ានទៅកាន់ប្រទេសភូមា ដើម្បីសម្របសម្រួលឲ្យមានការចរចានយោបាយ និងឈានទៅដល់ការបញ្ចប់អំពើហិង្សា។
ប្រភពដដែលឲ្យដឹងថា របបសឹកភូមាក៏បានទទួលយកតំណាងមកពីប្រទេសព្រុយណេនេះ គឺបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាស៊ាន ៩ប្រទេស...
រដ្ឋការលោក ចូ បៃដិន ចាប់ផ្ដើមផ្ដោតលើភូមិសាស្ត្រនយោបាយអាស៊ីអាគ្នេយ៍ហើយ
គិតមកដល់ថ្ងៃទី២១ ខែកក្កដា លោក ចូ បៃដិន បានដឹកនាំសហរដ្ឋអាមេរិករយៈពេល ៦ខែមកហើយ។ ៦ខែដំបូងនេះ មានរឿងរ៉ាវជាច្រើនកើតឡើងក្នុងពិភពលោក ក្នុងនោះរឿងរ៉ាវលើទឹកដីអាស៊ីអាគ្នេយ៍ ក៏ត្រូវបានគេចាំមើលថាតើលោក បៃដិន មានគោលនយោបាយអភិបាលកិច្ចសកលដូចម្ដេច ជាពិសេសបញ្ហាភូមិសាស្ត្រនយោបាយនៅអាស៊ីអាគ្នេយ៍។
សេចក្ដីអស់សង្ឃឹមនៃប្រជាជនប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនដែលមិនអាចរើខ្លួនរួចពីប្រព័ន្ធដឹកនាំផ្ដាច់ការ បានញាំញីប្រជាធិបតេយ្យនៅក្នុងតំបន់នេះ។ យ៉ាងហោចណាស់ប្រទេសពីរនៅក្នុងតំបន់នេះ លើកលែងតែប្រទេសវៀតណាម និងឡាវដែលប្រកាន់របបសង្គមនិយមទៅហើយ។
ប្រទេសពីរនេះមានប្រទេសភូមា ដែលកំពុងធ្លាក់ក្នុងរបបរដ្ឋប្រហារ ហើយកម្ពុជាកំពុងស្ថិតក្នុងប្រព័ន្ធសភានិយមមានបក្សតែមួយប៉ុណ្ណោះ ដោយបក្សប្រឆាំងដ៏ធំរបស់រាជាណាចក្រនេះ ត្រូវបានវាយកម្ទេចដោយប្រព័ន្ធតុលាការដែលត្រូវមើលឃើញថាជាឧបករណ៍របស់បក្សកាន់អំណាច។
សភាកម្ពុជា ក៏មិនខុសពីប្រទេសវៀតណាម និងឡាវនោះដែរ...
វិភាគ៖ កម្ពុជាប្រឈមនឹងផលវិបាកក្រោមឥទ្ធិពលចិនក្នុងឋានៈជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២
កម្ពុជាបានចូលជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅឆ្នាំ១៩៩៩។ រាជាណាចក្រនេះធ្លាប់ធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០១២។
កម្ពុជានៅពេលនោះ ត្រូវបានគេរិះគន់យ៉ាងខ្លាំងថាលម្អៀងទៅរកចិន ដោយធ្វើឱ្យអាស៊ានបរាជ័យក្នុងការចេញសេចក្តីថ្លែងការណ៍រួមជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររយៈពេល ៤៥ឆ្នាំរបស់សមាគមនេះ គឺនៅពេលនោះ កម្ពុជាត្រូវបានគេរាយការណ៍ថាបានបដិសេធមិនឱ្យបញ្ចូលភាសានូវការរិះគន់ ឬវាយប្រហារអំពីសកម្មភាពរបស់នាវាចិននៅសមុទ្រចិនខាងត្បូងនោះទេ។
ជម្លោះសមុទ្រចិនខាងត្បូងនៅពេលនោះ គឺត្រូវបានកត់សម្គាល់ថាពុំសូវមានភាពក្ដៅគគុកដូចពេលនេះទេ គឺឆ្នាំ២០១២ នោះ ចិនទើបងើបខ្លួនថ្មីថ្មោងជាមហាអំណាចសេដ្ឋកិច្ច ហើយជាមួយគ្នានោះ សហរដ្ឋអាមេរិកក៏ពុំទាន់ចាត់ទុកចិនថាជាគូប្រជែងខ្លាំងក្លាដែរ។ ចំណែកសមុទ្រចិនខាងត្បូងនៅពេលនោះ ក៏សហរដ្ឋអាមេរិកពុំសូវបញ្ជូននាវាចម្បាំងទៅកាន់ទីនោះដូចពេលនេះដែរ។
ក្នុងកាលៈទេសៈនេះហើយ ទំនងនឹងធ្វើឱ្យកម្ពុជាកាន់តែប្រឈមមុខនឹងផលវិបាកថែមទៀតក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ នៅឆ្នាំក្រោយនេះ។
បញ្ហាសមុទ្រចិនខាងត្បូង ត្រូវបានបារម្ភថា អាចបណ្តាលឱ្យមានការបែកបាក់រវាងសមាជិកអាស៊ាន ហើយអាចធ្វើឱ្យអន្តរាយដល់ការសាមគ្គីភាពក្នុងចំណោមសមាជិកនៃសមាគមតំបន់មួយនេះ។
បើទោះបីជាកម្ពុជាបានអះអាងអំពីជំហរអព្យាក្រឹតរបស់ខ្លួនជាប្រទេសដែលមិនទាមទារ និងបានលើកទឹកចិត្តដល់វិធីសាស្ត្រនៃការចរចាទ្វេភាគី ដើម្បីដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូងតាមការចង់បានរបស់ភាគីចិន...
របៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអាមេរិកអំពីសមុទ្រចិនខាងត្បូង ភូមា និងបញ្ហាជំងឺកូវីដ
ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអាមេរិក កំណត់បើកកិច្ចប្រជុំនៅថ្ងៃទី១៤ កក្កដា នេះ ដែលកិច្ចប្រជុំនេះធ្វើឡើងតាមរយៈ video conference។ នេះបើតាមរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសឱ្យដឹងកាលពីថ្ងៃទី១២ កក្កដា ហើយស្រង់មកចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
កិច្ចប្រជុំនេះ គឺជាលើកដំបូងចាប់តាំងពីលោក ចូ បៃដិន ចូលកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ កិច្ចប្រជុំនេះ គ្រោងធ្វើឡើងកាលពីខែឧសភា...
ប្រធានអាស៊ានជាន់ទឹកដីភូមាជួបមេរដ្ឋប្រហារ មីន អ៊ុងឡាំង
សមាគមអាស៊ានមាន ១០ប្រទេស ក្នុងនោះរាប់បញ្ចូលទាំងប្រទេសភូមាផងដែរ។ សមាគមនេះបានបញ្ចេញនូវផែនការប្រាំចំណុចរបស់ខ្លួនតាមរយៈកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ានកាលពីថ្ងៃទី២៤ មេសា។
ផែនការប្រាំចំណុច គឺក្នុងនោះបានកំណត់បញ្ជូនប្រេសិតអាស៊ានទៅកាន់ប្រទេសភូមា ប៉ុន្តែបានខកខានដោយសារតែអាស៊ានត្រូវបានគេរកឃើញថាមានមេដឹកនាំខ្លះប្រឆាំងនឹងការដែលអាស៊ានលូកដៃស៊ីជម្រៅក្នុងរឿងភូមា។ ឥឡូវនេះ ប្រធានអាស៊ានសម្រាប់ឆ្នាំ២០២១ គឺប្រទេសព្រុយណេ។ ក្នុងឋានៈប្រធានអាស៊ាន ប្រទេសនេះបានសម្រេចបញ្ជូនរដ្ឋមន្ត្រីម្នាក់ទៅប្រទេសភូមាដោយមិនអើពើពួកយោធាគំរាមកំហែងអំពីអស្ថិរភាពក្នុងប្រទេសនោះទេ។
សេចក្ដីរាយការណ៍របស់សារព័ត៌មានជប៉ុន Nikkei Asia ចុះផ្សាយថា រដ្ឋមន្ត្រីការបរទេសទី២ នៃប្រទេសព្រុយណេ គឺលោក Dato Erzwan Pehin Yusof និងអគ្គលេខាធិការអាស៊ាន Lim...