ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
27.4
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
អាស៊ាន
នយោបាយ
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានចេញសេចក្ដីថ្លែងការណ៍រួមអំពីស្ថានការណ៍ភូមានិងក្នុងតំបន់
ឌឹ ខេមបូឌា ដេលី
-
August 6, 2022
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃសមាគមអាស៊ាន បានបិទបញ្ចប់ហើយនៅថ្ងៃទី៥ សីហា ដោយសម្រេចចេញសេចក្ដីថ្លែងការណ៍រួមអំពីបញ្ហាជាច្រើនជុំវិញស្ថានការណ៍ចុងក្រោយនៅក្នុងតំបន់ ហើយក្នុងនោះ សមាគមអាស៊ានបានថ្កោលទោសរបបសឹកដែលប្រហារជីវិតអ្នកទោសនយោបាយ និងសម្ដែងការខកចិត្តជាខ្លាំងចំពោះរបបសឹកដែលមិនព្រមអនុវត្តតាមផែនការប្រាំចំណុចរបស់មេដឹកនាំអាស៊ានកាលពីខែមេសា ឆ្នាំ២០២១។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះផ្ដល់ផែនការប្រាំចំណុចដែលមេដឹកនាំយោធាភូមា ទទួលយកមកអនុវត្តហើយ បែរជាមិនមានភាពរីកចម្រើនទៅមុខ គឺជាការសោកស្ដាយយ៉ាងខ្លាំង។ ផែនការប្រាំចំណុចនេះរួមមាន៖ ការដោះលែងអ្នកទោសនយោបាយបញ្ចប់ហិង្សានយោបាយការចាប់ផ្ដើមចរចាការទទួលយកជំនួយមនុស្សធម៌ការផ្ដល់សិទ្ធិឱ្យប្រេសិតអាស៊ានធ្វើសកម្មភាពសម្របសម្រួលនយោបាយបើកផ្លូវទៅរកការចរចាគ្រប់ភាគីពាក់ព័ន្ធ និងការបង្កើតយន្តការផ្ទេរអំណាចទៅឱ្យរដ្ឋាភិបាលស៊ីវិលវិញ។ សេចក្ដីថ្លែងការណ៍រួមនៃជំនួបរដ្ឋមន្ត្រីការបរទេសអាស៊ាន បានហៅការដែលពួកយោធាមិនអាចអនុវត្តបាននូវផែនការប្រាំចំណុចនេះ គឺជាការខ្វះឆន្ទៈ និងកាន់តែធ្វើឱ្យស្ថានភាពនៃទុក្ខវេទនារបស់ពលរដ្ឋភូមា និងហិង្សានយោបាយនៅតែបន្ត។ សេចក្ដីថ្លែងការណ៍បានសង្កត់ដូចនេះថា៖ «អាស៊ានសូមរំឭកនូវការប្ដេជ្ញាចិត្តរបស់សមាគមនេះឡើងវិញ គឺភូមាត្រូវតែធ្វើដំណើរទៅរកសន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយសម្រាប់អាស៊ានបានត្រៀមអស់ហើយដើម្បីជួយឱ្យមានកិច្ចចរចាដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។ អាស៊ានគាំទ្រប្រេសិតរបស់ខ្លួនឱ្យបានជួបគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្របស្ថានការណ៍ទៅរកការចរចា»។ ចំពោះសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនវិញ សេចក្ដីថ្លែងការណ៍របស់ក្រុមរដ្ឋមន្ត្រីការបរទេសបានបញ្ជាក់អំពីការគោរពអធិបតេយ្យភាព ឯករាជភាព...
នយោបាយ
លោក ហ៊ុន សែន ចូលរួមបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥នៅចុងខែកក្កដា
ខេមបូឌា ដេលី
-
July 31, 2022
ក្រសួងការបរទេសអះអាងថា ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នឹងចូលរួមពិធីបើកជាផ្លូវការនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ដែលនឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នេះនៅក្នុងប្រទេសកម្ពុជា។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងធ្វើឡើងនៅចុងខែកក្កដា នេះ រួមមាន៖ កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាននិងកិច្ចប្រជុំស្ដីពីសិទ្ធិមនុស្សរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ជាដើម។ ប្រភពដដែលបញ្ជាក់ថា ក្រៅពីកិច្ចប្រជុំខាងលើ ក៏មានសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយដៃគូសន្ទនារបស់អាស៊ាន...
នយោបាយ
កម្ពុជាថាសមាជិកអាស៊ានទាំង៩បដិសេធមិនឲ្យតំណាងរបបសឹកភូមាចូលរួមកិច្ចប្រជុំលើកទី៥៥
ឌឹ ខេមបូឌា ដេលី
-
July 24, 2022
ប្រេសិតពិសេសរបស់ប្រធានអាស៊ាន អះអាងថា សមាជិកអាស៊ានទាំង៩ មិនអនុញ្ញាតឱ្យតំណាងរបបសឹកភូមា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅចុងខែកក្កដា ឆ្នាំ២០២២ នេះទេ ដោយសារតែភូមាមិនទាន់បានអនុវត្តនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ានដែលបានសម្រេចនាពេលកន្លងមក។ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន លោក ប្រាក់ សុខុន បានលើកឡើងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP) កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ថា ដោយមានការបដិសេធពីសមាជិកអាស៊ាន រដ្ឋាភិបាលកម្ពុជាក្នុងនាមជាប្រធានអាស៊ានបានសម្រេចមិនអញ្ជើញតំណាងរបបសឹកភូមា លោក វ៉ុនណា ម៉ោងល្វីន...
នយោបាយ
លោក ទៀ បាញ់៖ ការប្រជែងភូមិសាស្ត្រនយោបាយនៅតែជាបញ្ហាប្រឈមធំបំផុតក្នុងតំបន់អាស៊ាន
ឌឹ ខេមបូឌា ដេលី
-
June 23, 2022
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លើកឡើងថា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៅតែជាបញ្ហាប្រឈមធំបំផុតនៅក្នុងតំបន់អាស៊ាន បើពុំមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវ អាចនឹងបង្កជាហានិភ័យដល់សន្តិភាព ស្ថិរភាព វិបុលភាពរបស់តំបន់ និងសកលលោក។ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ បានលើកឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នេះ នៅឯទីស្ដីការក្រសួងការពារជាតិកម្ពុជា ថា ការពង្រឹងសាមគ្គីភាព ឯកភាព ការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងរួមគ្នាដោះស្រាយបញ្ហា គឺជាវិធីឈ្នះឈ្នះទាំងអស់គ្នា។ លោក ទៀ...
នយោបាយ
ប្រេសិតពិសេសប្រធានអាស៊ានថាខ្លួនកំពុងទាញភូមាឱ្យចូលរួមគ្រួសារអាស៊ានឡើងវិញ
ខេមបូឌា ដេលី
-
March 24, 2022
ប្រេសិតពិសេសរបស់ប្រធានអាស៊ាន អះអាងថា ខ្លួនកំពុងរៀបចំគម្រោងមួយចំនួនក្នុងគោលដៅជំរុញឱ្យរបបសឹកភូមា អនុវត្តនូវគោលការណ៍ទាំង ៥ចំណុចរបស់អាស៊ានក្នុងគោលបំណងទាញមីយ៉ាន់ម៉ា ឱ្យចូលរួមក្នុងគ្រួសារអាស៊ានពេញលេញឡើងវិញ។ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន លោក ប្រាក់ សុខុន និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា បានអះអាងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ថា ក្រោយដំណើរទស្សនកិច្ចរបស់ខ្លួនទៅកាន់ប្រទេសមីយ៉ាន់ម៉ា លោកគ្រោងនឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់មួយនៅចុងខែមេសា ឬដើមខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីដាក់ចេញនូវយន្តការបង្កើតក្រុមមិត្តមីយ៉ាន់ម៉ា និងការរៀបចំច្រករបៀងជំនួយមនុស្សធម៌ ជាដើម ដើម្បីទាញឱ្យមីយ៉ាន់ម៉ា ងាកទៅរកលទ្ធិប្រជាធិបតេយ្យបណ្តើរៗ។ ប្រេសិតពិសេសរបស់ប្រធានអាស៊ានរូបនេះ...
នយោបាយ
ប្រេសិតពិសេសប្រធានអាស៊ាននឹងបំពេញទស្សនកិច្ចនៅភូមានៅសប្ដាហ៍នេះ
ខេមបូឌា ដេលី
-
March 21, 2022
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ថាប្រេសិតពិសេសរបស់ប្រធានអាស៊ាន លោក ប្រាក់ សុខុន នឹងទៅបំពេញទស្សនកិច្ចការងារនៅប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ដោយផ្អែកលើឯកសារមូលដ្ឋាននៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ថា ដំណើរទស្សនកិច្ចលើកដំបូងនៃប្រេសិតពិសេសរបស់ប្រធានអាស៊ានទៅកាន់ប្រទេសភូមា នៅពេលនេះ គឺមានការចូលរួមពីអគ្គលេខាធិការអាស៊ាន លោក លឹម ចុកហ៊ុយ...
នយោបាយ
អាមេរិកប្រកាសកំណត់ថ្ងៃបើកកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននៅចុងខែមីនាខាងមុខ
ខេមបូឌា ដេលី
-
March 3, 2022
សហរដ្ឋអាមេរិកប្រកាសកំណត់ថ្ងៃបើកកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន នៅថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីបើកកិច្ចប្រជុំកំពូលអាមេរិក-អាស៊ានក្នុងការពង្រឹងទំនាក់ទំនងអាមេរិក ជាមួយនឹងអាស៊ានឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកំពុងរាំងស្ទះ និងជាការរំឭកខួប ៤៥ឆ្នាំនៃទំនាក់ទំនងអាមេរិក-អាស៊ានផងដែរ។ អ្នកនាំពាក្យសេតវិមាន អ្នកស្រី Jen Psaki បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា កិច្ចប្រជុំកំពូលនេះគឺដើម្បីពង្រឹងទំនាក់ទំនងអាមេរិកជាមួយនឹងអាស៊ានឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកំពុងរាំងស្ទះនៅពេលនេះ។ អ្នកស្រីអះអាងថា សេតវិមានយល់ថាកិច្ចប្រជុំកំពូលនេះនឹងពង្រឹងការចូលរួមរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden)...
នយោបាយ
ក្រុមតស៊ូមតិស្នើឱ្យសមាជិកអាស៊ានដាក់បញ្ចូលរបៀបវារៈស្ដីពីការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា
ខេមបូឌា ដេលី
-
February 17, 2022
ចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ (PMD) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ស្នើឱ្យរដ្ឋជាសមាជិកអាស៊ានដាក់បញ្ចូលរបៀបវារៈក្នុងកិច្ចប្រជុំចង្អៀតរបស់ខ្លួន ដែលចាប់ផ្តើមនៅថ្ងៃទី១៦ ខែកុម្ភៈ នេះ ស្តីអំពីការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា ដែលមានការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិសព្វថ្ងៃនេះ។ ចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ (PMD) បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ថា ក្នុងកិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាននៅសប្ដាហ៍នេះ រដ្ឋដែលជាសមាជិកអាស៊ាន គួរតែដាក់បញ្ចូលនូវរបៀបវារៈមួយចំនួនដូចជា ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរលើប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម និងការរំលោភសិទ្ធិមនុស្សនៅប្រទេសថៃ ប្រទេសឡាវ និងប្រទេសហ្វីលីពីន ជាដើម។ ប្រភពដដែលលើកឡើងថា...
នយោបាយ
ក្រសួងការបរទេសសម្រេចបើកកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងភ្នំពេញសប្តាហ៍ក្រោយ
ខេមបូឌា ដេលី
-
February 12, 2022
ក្រសួងការបរទេសកម្ពុជា កំណត់យកថ្ងៃទី១៥ ដល់ទី១៧ ខែកុម្ភៈ ខាងមុខនេះ ដើម្បីបើកកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងទីក្រុងភ្នំពេញ ដែលមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូនៃតំណាងប្រទេសសមាគមអាស៊ាន បន្ទាប់ពីកម្ពុជាប្រកាសផ្អាកកាលពីអំឡុងខែមករា ឆ្នាំ២០២២ កន្លងទៅនោះ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ថា ការបើកកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននេះ គឺដើម្បីពិនិត្យមើលឡើងវិញនូវការសម្រេចនានារបស់ថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងលើកកម្ពស់សាមគ្គីភាពរបស់អាស៊ានផងដែរ។ ប្រភពដដែលអះអាងថា កិច្ចប្រជុំនេះនឹងពិភាក្សាគ្នាអំពីរបៀប និងវិធីសាស្ត្រដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការកសាងសហគមន៍អាស៊ានឲ្យកាន់តែធន់រឹងមាំឡើងប្រកបដោយថាមពល ពោរពេញដោយសន្តិភាព និងវិបុលភាព។ ទស្សនវិស័យនេះ...
ព័ត៌មានអន្តរជាតិ
អាស៊ានមិនអញ្ជើញរបបសឹកភូមាចូលប្រជុំ ប៉ុន្តែប្ដេជ្ញារកដំណោះស្រាយបញ្ចប់វិបត្តិនយោបាយ
ខេមបូឌា ដេលី
-
February 4, 2022
ប្រទេសជាសមាជិកអាស៊ានឯកភាពគ្នាមិនអញ្ជើញរដ្ឋមន្ត្រីការបរទេសភូមា (មីយ៉ាន់ម៉ា) ឱ្យចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ប៉ុន្តែបានប្ដេជ្ញាចិត្តក្នុងការស្វែងរកដំណោះស្រាយវិបត្តិនយោបាយនៅភូមា ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច និងធម្មនុញ្ញអាស៊ាន ដើម្បីទប់ស្កាត់ការអូសបន្លាយទុក្ខវេទនារបស់ប្រជាជន។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានប្រាប់សារព័ត៌មានក្នុងស្រុកថា កម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ប៉ុន្តែប្រទេសជាសមាជិកអាស៊ានបានឯកភាពគ្នាមិនអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ឱ្យចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានឡើយ ដោយសារតែមានវឌ្ឍនភាពតិចតួចក្នុងការអនុវត្តកិច្ចព្រមព្រៀង ៥ចំណុច ហើយសមាជិកអាស៊ានបានស្នើឱ្យមីយ៉ាន់ម៉ា បញ្ជូនអ្នកតំណាងដែលមិនជាប់ពាក់ព័ន្ធនយោបាយមកជំនួសវិញ។ លោកបានបន្តថា ប្រទេសជាសមាជិកអាស៊ានលើកទឹកចិត្តមីយ៉ាន់ម៉ា...
1
...
4
5
6
...
9
Page 5 of 9
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.