31 C
Phnom Penh

TAG

កម្មករ

តំណាង ADIDAS ជំរុញ​ឱ្យ​កម្ពុជា​ស៊ើប​អង្កេត​ការ​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​ខេន​ស្ព័ត​ស៊ូ

តំណាង​ក្រុមហ៊ុន​សម្លៀកបំពាក់​បរទេស ADIDAS ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេត​លើ​សកម្មភាព​របស់​អាជ្ញាធរ​ខ្មែរ​ដែល​បាន​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព អំឡុង​ពេល​មាន​វិវាទ​រវាង​កម្មករ និង​ក្រុមហ៊ុន ខេន ស្ព័ត ស៊ូ (Can Sports Shoes) ដើម្បី​ការពារ​កុំ​ឱ្យ​មាន​ហេតុការណ៍​នេះ​កើតឡើង​បន្ត​ទៀត​នៅ​ពេល​ក្រោយ។ តំណាង​ក្រុមហ៊ុន​សម្លៀកបំពាក់​បរទេស ADIDAS លោក វីល្លៀម អាឌឺសាន់ បាន​ផ្ញើ​លិខិត​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២...

ក្រសួង​ការងារ​ថា​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ច្រានចោល​សំណើ​របស់​កម្មករ​និយោជិត

ក្រសួង​ការងារ​កម្ពុជា អះអាង​ថា ការ​ចរចា​រក​ដំណោះស្រាយ​វិវាទ​រវាង​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) និង​ថៅកែ​ក្រុមហ៊ុន មិន​ទាន់​អាច​ឈាន​ទៅ​រក​ការ​បញ្ចប់​បាន​នៅឡើយ​ទេ ខណៈ​ភាគី​ខាង​ក្រុមហ៊ុន​បាន​ច្រានចោល​សំណើ​ទាំងស្រុង​របស់​កម្មករ​និយោជិត។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កាលពី​ថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ​២០២២ ថា ខាង​ក្រុម​សហជីព និង​តំណាង​ភាគី​កម្មករ​និយោជិត បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​កម្មករ​និយោជិត​ដែល​ខ្លួន​បាន​បញ្ឈប់​ជិត ២០០​នាក់​ចូល​ធ្វើ​ការងារ​វិញ ដោយ​ដោះដូរ​ជាមួយ​កម្មករ​និយោជិត​ដែល​កំពុង​បម្រើ​ការងារ​ដែល​ស្ម័គ្រចិត្ត​លាឈប់​ជំនួស​ប្រហែល​ជា ៣០០​នាក់។ ជាង​នេះ​ទៀត ខាង​ក្រុម​សហជីព និង​តំណាង​ភាគី​កម្មករ​និយោជិត​ទាំងនោះ ក៏​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​លើ​ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​ដែល​ត្រូវ​បាន​ចោទប្រកាន់...

ក្រសួង​ការងារ​ដាក់​កំហិត​ឱ្យ​ម្ចាស់​រោងចក្រ​អនុវត្ត​លក្ខខណ្ឌ​ទូទៅ​នៃ​ការងារ​សម្រាប់​កម្មករ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៃ​ប្រទេស​កម្ពុជា បាន​ចេញ​លិខិត​ដាក់​កំហិត​មួយ​កាលពី​ថ្ងៃទី​២៧ ខែ​ឧសភា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៣១ ឧសភា ដោយ​កម្រិត​ឱ្យ​ម្ចាស់​រោងចក្រ​សហគ្រាស​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ ឲ្យ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​ច្បាប់​ស្តីអំពី​ការងារ អនុវត្ត​លក្ខខណ្ឌ​ទូទៅ​នៃ​ការងារ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ជាធរមាន​នៃ​ប្រទេស​កម្ពុជា ក្នុង​នោះ រោងចក្រ​សហគ្រាស​ត្រូវតែ​រៀបចំ​បទបញ្ជា​ផ្ទៃក្នុង និង​ផ្សព្វផ្សាយ​ក្នុង​រោងចក្រ​សហគ្រាស​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​ជូន​ដល់​កម្មករ​និយោជិត​ទាំងអស់។ ក្រសួង​ការងារ អះអាង​ថា រោងចក្រ​សហគ្រាស​ត្រូវ​តែ​ផ្តល់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​សាកល្បង​ការងារ និង​កម្មករ​និយោជិត​ពេញ​សិទ្ធិ រួម​ទាំង​ប្រាក់​រំឭក​បំណាច់​អតីតភាព​ការងារ​ដែល​មាន​មុន​ឆ្នាំ​២០១៩ ជូន​កម្មករ​និយោជិត​ទាំងនោះ​ឱ្យ​បាន​ត្រឹមត្រូវ​ជាទីបំផុត។ ប្រភព​ដដែល​បញ្ជាក់​ថា ក្រៅពី​រៀបចំ​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​និយោជិត រោងចក្រ​សហគ្រាស​ក៏​ត្រូវ​ចុះ​បញ្ជិកា​កម្មករ​និយោជិត​នៅ​បេឡា​ជាតិ​ផ្នែក​សន្តិសុខ​សង្គម ព្រមទាំង​ត្រូវ​បង់​វិភាគទាន​ឱ្យ​ពួកគេ​ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​ថែទាំ​សុខភាព​ផង​ដែរ។...

កម្មករ​រោងចក្រ​ពីរ​នាំគ្នា​ដើរ​ហែ​ក្បួន​ដើម្បី​ជំរុញ​ឱ្យ​ក្រសួង​ការងារ​ដោះស្រាយ​វិវាទ​ការងារ

កម្មករ​កម្មការិនី​បម្រើ​ការងារ​ក្នុង​រោងចក្រ ឃែនធើរេន អីភែរឹល ខេ និង​រោងចក្រ ខ្វលីធី តេក្សស្ទីល (QUALITY TEXTILES) ដែល​មាន​ថៅកែ​តែ​មួយ​ជា​ជនជាតិ​ម៉ាឡេស៊ី នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បាន​នាំគ្នា​ដើរ​ថ្មើរជើង​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ការងារ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ដោះស្រាយ​វិវាទ​ការងារ ក្រោយ​ថៅកែ​បិទ​ទ្វារ​រោងចក្រ​មិន​ទូទាត់​សំណង​តាម​ផ្លូវ​ច្បាប់។ ការ​ដើរ​ហែ​ក្បួន​របស់​កម្មករ​កម្មការិនី​ប្រហែល ២០០​នាក់​ដែល​បម្រើ​ការងារ​នៅ​រោចក្រ ឃែនធើរេន នៅ​ថ្ងៃ​អង្គារ នេះ បាន​ធ្វើ​ឡើង​ក្រោយ​ថៅកែ​បិទ​ទ្វារ​រោងចក្រ​ដោយ​មិន​បាន​ដោះស្រាយ​សំណង​តាម​ផ្លូវ​ច្បាប់​ដល់​ពួកគេ។ កម្មករ​ផ្នែក​ជាង​ម៉ាស៊ីន​ដេរ​នៅ ឃែនធើរេន លោក ឈិម ឃន...

ក្រុម​កូដករ​ណាហ្គា​វើលដ៍​ជាង​១០០​នាក់​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ដោយ​ប្រើ​អំពើ​ហិង្សា

ក្រុម​កូដករ​នៃ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ជាង ១០០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ដោយ​ការ​ប្រើ​អំពើ​ហិង្សា និង​ចាប់​ដាក់​ចូល​ទៅ​ក្នុង​រថយន្តក្រុង​ទាំង​បង្ខំ ដើម្បី​បំបិទ​ការ​ទាមទារ​របស់​កូដករ​ទាំងនោះ​ក្នុង​ការ​រក​ដំណោះស្រាយ​ពី​សំណាក់​ក្រុមហ៊ុន ដែល​បាន​រំលោភ​សិទ្ធិ​របស់​ពួកគេ​នា​ពេល​កន្លងមក។ ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​ភាគច្រើន​ជា​ស្ត្រី កាលពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ បាន​បន្ត​ធ្វើ​ការ​ជួបជុំ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នៅ​ទីតាំង​ចំណុច​ច្រមុះជ្រូក សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ក្បែរ​នាគ​បាញ់​ទឹក ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​ពី​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​បាន​អូស​បន្លាយ​អស់​ពេល​ជាង ៤​ខែ​កន្លះ​មក​នេះ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចេញ​មុខ​បង្ក្រាប ដោយ​ចាប់​ពួកគេ​ដាក់​ឡាន​យក​ទៅ​ទម្លាក់​ចោល​នៅ​ទីលាន​ប្រជាធិបតេយ្យ​ខណ្ឌ​ឫស្សីកែវ ភ្លាមៗ។ ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែល​ជា​ស្ត្រី​ទាំងនោះ...

អ្នក​ឃ្លាំមើល​ថា​កម្ពុជា​មិន​ទាន់​មាន​ប្រព័ន្ធ​តុលាការ​ដែល​អាច​ធានា​នូវ​យុត្តិធម៌​សង្គម​នៅឡើយ

ក្រុម​សង្គម​ស៊ីវិល​ព្រមាន​ថា ប្រព័ន្ធ​តុលាការ​កម្ពុជា​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ​ដែល​មិន​អាច​ធានា​នូវ​យុត្តិធម៌​សង្គម​បាន ខណៈ​និយោជក និង​អ្នក​មាន​អំណាច​នៅតែ​អាច​បំពាន​លើ​ច្បាប់​ការងារ​ដោយ​ធ្វើ​ទុក្ខបុកម្នេញ​លើ​កម្មករ​និយោជិត​យ៉ាង​ធ្ងន់ធ្ងរ។ អ្នក​គ្រប់គ្រង​ខាង​ផ្នែក​សិទ្ធិ​ការងារ​នៃ​អង្គការ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក ឃុន ថារ៉ូ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​៥ ឧសភា ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​គឺ​មាន​ស្តង់ដារ​ពីរ ដែល​តែង​ធ្វើ​ទុក្ខបុកម្នេញ​លើ​កម្មករ​និយោជិត ខណៈ​និយោជក និង​អ្នក​មាន​អំណាច​នៅតែ​អាច​បំពាន​លើ​ច្បាប់​ការងារ​ដែល​ជា​គំរូ​អាក្រក់​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន និង​ពួក​អ្នក​មាន​អំណាច​ទាំងនោះ។ លោក...

សង្គម​ស៊ីវិល​ស្នើ​លោក ហ៊ុន សែន ចេញ​មុខ​ដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ជំរុញ​ឲ្យ​លោក ហ៊ុន សែន ផ្ទាល់​ត្រូវ​ចេញ​មុខ​ដោះស្រាយ​លើ​ទំនាស់​រវាង​កម្មករ​និយោជិត និង​ក្រុមហ៊ុន​ណាហ្គា​វើលដ៏ (NAGA World) ខណៈ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​នេះ អំពាវនាវ​រក​ជំនួយ​សប្បុរសធម៌​ដោយសារ​វិវាទ​ការងារ​បាន​បន្ត​ជាង ៤​ខែ​មក​ហើយ។ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២២ ថា ដើម្បី​ឱ្យ​ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១៣៥ ឆ្នាំ​២០២២ នេះ​អាច​ធ្វើ​ឡើង​ដោយ​ក្តី​សប្បាយ​រីករាយ​ទៅ​បាន កម្ពុជា​គួរ​តែ​លើក​យក​ករណី​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៏ និង​កម្មករ​និយោជិត​មក​ដោះស្រាយ​ឱ្យ​បាន​ឆាប់...

សហជីព​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​អំពាវនាវ​រក​ជំនួយ​ពី​សាធារណជន​ជួយ​ដល់​ក្រុម​កូដករ

សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​ឲ្យ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) បាន​អំពាវនាវ​ស្វែងរក​ជំនួយ​ពី​សាធារណជន សប្បុរសជន​ជាតិ និង​អន្តរជាតិ ព្រមទាំង​ស្ថាប័ន​សប្បុរសធម៌​នានា ឲ្យ​ជួយ​ចូលរួម​ឧបត្ថម្ភ​ជា​ស្បៀងអាហារ ឬ​ថវិកា និង​សម្ភារៈ​ផ្សេងៗ​ដល់​ក្រុម​កូដករ​ដែល​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​សព្វថ្ងៃ​នេះ។ សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​ចេញ​សេចក្តី​ប្រកាស​ស្វែងរក​ជំនួយ​សប្បុរសធម៌​កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២២ ថា ដើម្បី​ការពារ​សេរីភាព​សហជីព សិទ្ធិ​ការងារ និង​យុត្តិធម៌​សង្គម កម្មករ​និយោជិត​ទាំងអស់​ដែល​ភាគច្រើន​ជា​ស្ត្រី សុខចិត្ត​ប្រឈម​នឹង​ជីវភាព​រស់នៅ​ដែល​លំបាក​គ្មាន​ប្រាក់ចំណូល ខណៈ​ការ​ចំណាយ​លើ​ជីវភាព​ប្រចាំ​ថ្ងៃ​នៅ​ជា​បន្ទុក​ធ្ងន់ធ្ងរ​ដដែល។ ប្រភព​ដដែល​អះអាង​ថា ទោះបីជា​មាន​ការ​ដោះលែង​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​កាល​ពី​ពេល​កន្លងទៅ​ក្តី ប៉ុន្តែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​មិន​មាន​ចេតនា​ដោះស្រាយ​បញ្ហា​ដែល​ខ្លួន​បាន​បង្ក​ឡើង​ជាមួយ​បុគ្គលិក​នោះ​ឡើយ ហើយ​តែងតែ​បដិសេធ​រាល់​សំណើ​របស់​កម្មករ​និយោជិត​គ្រប់​លក្ខខណ្ឌ​ទាំងអស់...

ក្រុម​សន្តិសុខ​ចាប់​អូស​និង​សែង​កូដករ​ណាហ្គា​វើលដ៍​ដាក់​រថយន្តក្រុង​បន្ទាប់ពី​ពួកគេ​បន្ត​ធ្វើ​កូដកម្ម

ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ចាប់​អូស និង​សែង​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) ដាក់​រថយន្តក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ ខណៈ​ពួកគេ​បាន​ចេញ​ធ្វើ​កូដកម្ម​ជា​ថ្មី​ម្ដង​ទៀត​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២។ កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​នាំគ្នា​បន្ត​ប្រមូលផ្ដុំ​នៅ​ក្បែរ​ក្រុមហ៊ុន​ជា​ថ្មី​ម្តង​ទៀត ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ថ្នាក់​ដឹកនាំ និង​សកម្មជន​ទាំង ១១​នាក់ រួម​ទាំង​ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន តែ​ការ​ប្រមូលផ្ដុំ​នេះ​ត្រូវ​បាន​អាជ្ញាធរ​រារាំង។ ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​ជាច្រើន​នាក់​បាន​រារាំង​កូដករ​មិន​ឱ្យ​ប្រមូលផ្ដុំ​គ្នា។ ការរារាំង​នេះ ក្រុម​សន្តិសុខ​បាន​ចាប់​អូស និង​សែង​ក្រុម​កូដករ​ជាង ៦០​នាក់​ដែល​សុទ្ធតែ​ជា​ស្ត្រី បង្ខំ​យក​ទៅ​ដាក់​ក្នុង​រថយន្តក្រុង​ចំនួន ២​គ្រឿង​របស់​សាលា​រាជធានី​ភ្នំពេញ រួច​ដឹក​ទៅកាន់​មណ្ឌល​ចត្តាឡីស័ក​នៅ​ខណ្ឌ​ព្រែកព្នៅ។ អំឡុង​ពេល​ពួកគេ​ជិះ​នៅ​លើ​រថយន្តក្រុង​ដែល​អាជ្ញាធរ​ដឹក​ទៅ​មណ្ឌល​ចត្តាឡីស័ក​នៅ​ខណ្ឌ​ព្រែកព្នៅ ក្រុម​កូដករ​បាន​នាំគ្នា​លើក​បដា​ភ្ជាប់​ជាមួយ​ពាក្យ...

សមត្ថកិច្ច​ចាប់​កូដករ NAGAយក​ទៅ​ធ្វើ​តេស្ដ Covid-19 ទាំង​បង្ខំ បន្ទាប់ពី​ពួកគេ​ចេញ​ធ្វើ​កូដកម្ម​ជា​ថ្មី

សមត្ថកិច្ច​ចាប់​បញ្ជូន​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) ប្រមាណ ៦០​នាក់​ទាំង​បង្ខំ​ឱ្យ​ឡើង​លើ​រថយន្ត​សាលា​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ធ្វើ​តេស្ដ Covid-19 នៅ​មណ្ឌល​ព្រែកព្នៅ ក្នុង​ពេល​ដែល​ពួកគេ​ចេញ​ធ្វើ​កូដករ​ជា​ថ្មី​ទៀត បន្ទាប់ពី​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​តាម​វិធានការ​សុខាភិបាល។ កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ បាន​ប្រមូលផ្ដុំ​គ្នា​ជិត​ក្រុមហ៊ុន ដើម្បី​បន្ត​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព និង​សកម្មជន​ជាង ១០​នាក់ រួម​ទាំង​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ក្រុមហ៊ុន​ល្បែង​មួយ​នេះ។ ការ​នាំគ្នា​បន្ត​ធ្វើ​កូដកម្ម​របស់​ក្រុម​កូដករ​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ចន្ទ នេះ បន្ទាប់ពី​ពួកគេ​ទាំងអស់​គ្នា​បាន​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​តាម​ការ​កំណត់​របស់​អាជ្ញាធរ និង​ក្រសួង​សុខាភិបាល ក្រោយ​ពី​ក្រសួង​សុខាភិបាល​អះអាង​ថា​រក​ឃើញ​កូដករ​ដែល​តវ៉ា​មាន​វិជ្ជមាន Covid-19។ កូដករ​ម្នាក់​ឈ្មោះ ពុទ្ធី លីណា...

Latest news