31 C
Phnom Penh

TAG

កឹម សុខា

លោក កឹម សុខា អះអាង​ថា​រដ្ឋាភិបាល​អាល្លឺម៉ង់​កំពុង​តាមដាន​សិទ្ធិ​សេរីភាព​របស់​លោក

លោក កឹម សុខា ថ្លែង​ថា ប្រធានាធិបតី និង​រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​និង​កំពុង​តាមដាន​ករណី​សិទ្ធិ​សេរីភាព​របស់​លោក​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។ ការ​លើកឡើង​នេះ បន្ទាប់ពី​ប្រធានាធិបតី​អាល្លឺម៉ង់ លោក Frank-Walter Steinmeier និង​ភរិយា​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៦ ខែ​កុម្ភៈ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ប្រធានាធិបតី​អាល្លឺម៉ង់ លោក Frank-Walter Steinmeier ក៏​បាន​ចូល​ពិភាក្សា​ការងារ​ជាមួយ​លោក កឹម សុខា ដែរ។ បើ​តាម​លោក កឹម...

អ្នក​ឃ្លាំមើល៖ ចាប់​ពី​ពេលនេះ​ដល់​ថ្ងៃ​បោះឆ្នោត នឹង​មាន​ការ​គំរាម​កំហែង​និង​បង្ក្រាប​លើ​ក្រុម​អ្នក​ប្រជាធិបតេយ្យ

អ្នក​ឃ្លាំមើល​សង្គម​និយាយ​ថា ចាប់​ពេលនេះ​ទៅ​រហូត​ដល់​ថ្ងៃ​បោះឆ្នោត​ចុង​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ នឹង​មាន​ការ​គំរាមកំហែង និង​ការ​បង្ក្រាប​លើ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ដែល​ជា​បក្ស​ក្រៅ​រដ្ឋាភិបាល​ជាមិនខាន។ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៣០ ខែ​មករា នេះ​ថា ដើម្បី​ធានា​នូវ​បរិយាកាស​នយោបាយ​ល្អ​សម្រាប់​ការ​ចូលរួម​របស់​បក្ស​នយោបាយ​ទាំងអស់​មុន​ការ​បោះឆ្នោត​មក​ដល់ ទាល់តែ​គណបក្ស​ទាំងនោះ​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ស្រប​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង​ដូច​គ្នា ប៉ុន្តែ​ជា​អកុសល​សម្រាប់​ប្រទេស​កម្ពុជា គណបក្ស​ក្រៅ​រដ្ឋាភិបាល​មិន​អាច​មាន​លទ្ធភាព​ពេញ​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ​របស់​ខ្លួន​ដូច​បក្ស​កាន់​អំណាច​ឡើយ។ លោក​អះអាង​ថា ការ​រារាំង...

ឯកអគ្គរាជទូត​ថ្មី​អង់គ្លេស​ពិភាក្សា​បញ្ហា​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ជាមួយ​លោក កឹម សុខា

លោក ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូត​ថ្មី​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា និង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ពិភាក្សា​លើ​បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស។ លោក កឹម សុខា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៤ មករា នេះ​ថា នៅ​ក្នុង​ជំនួប​ប្រព្រឹត្ត​ទៅ​នៅ​និវេសនដ្ឋាន​របស់​ឯកអគ្គរាជទូត​អង់គ្លេស លោក ដូមីនិក វីលៀម នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ស្និទ្ធស្នាល ការ​គោរព និង​ការ​ផ្តល់​តម្លៃ​គ្នា​ទៅវិញ​ទៅមក។ មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​សរសេរ​ថា...

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន ប្រគល់​បក្ស​សង្គ្រោះ​ជាតិ​ឱ្យ​លោក កឹម សុខា វិញ​ដើម្បី​រឹត​ចំណង​នយោបាយ​ការទូត

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អំពាវនាវ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ប្រគល់​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា វិញ ដើម្បី​ឱ្យ​រដ្ឋាភិបាល​ទទួល​បាន​នូវ​ការ​ស្វាគមន៍​ពី​ទំនាក់ទំនង​នយោបាយ​ការទូត​ជាមួយ​ប្រទេស​លោក​សេរី​ឡើងវិញ និង​ជា​ការ​លើក​ទឹកចិត្ត​ដល់​អ្នក​នយោបាយ​អហិង្សា​ផង​ដែរ។ អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​ប្រជាធិបតេយ្យ លោក សារ៉ូ សូវិជ័យ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៧ មករា...

លោក កឹម សុខា ថា​តែងតែ​ប្រាថ្នា​ចង់​បាន​ការ​សន្ទនា​រវាង​ខ្មែរ​និង​ខ្មែរ​ដើម្បី​ផល​ប្រយោជន៍​ជាតិ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ និង​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ លោក កឹម សុខា អះអាង​ថា លោក​តែងតែ​ប្រាថ្នា​ចង់​បាន​ការ​សន្ទនា​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ ដើម្បី​ផល​ប្រយោជន៍​ជាតិ។ លោក កឹម សុខា បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាលពី​ថ្ងៃទី​១០ ខែ​មករា ថា​ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង លោក Jacques PELLET នៅ​ក្នុង​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៣ លោក​បាន​ផ្លាស់ប្ដូរ​ព័ត៌មាន ទស្សនៈ និង​គោលជំហរ​ជុំវិញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា-បារាំង...

លោក កឹម សុខា៖ អាមេរិក​ឈរ​លើ​គុណតម្លៃ​ប្រជាធិបតេយ្យ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​និង​ក្នុង​តំបន់

លោក កឹម សុខា លើកឡើង​ថា សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ពី​ចេតនា​ក្នុង​ការ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​កម្ពុជា និង​តំបន់ ដោយ​ឈរ​លើ​គុណតម្លៃ​នៃ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​យុត្តិធម៌​សង្គម។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា នា​ថ្ងៃ​អង្គារ ទី​១០ មករា នេះ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក Patrick Murphy និង​សហការី​ដែល​បាន​ចូល​ជួប​លោក​ដល់​គេហដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ។ ក្នុង​ជំនួប​ទ្វេភាគី​នោះ ឯកអគ្គរដ្ឋទូត​អាមេរិក​ក៏​បាន​បញ្ជាក់​ថា...

លោក កឹម សុខា អំពាវនាវ​ឱ្យ​លុប​បំបាត់​វប្បធម៌​លាប​ពណ៌​គ្នា​ចាប់ពី​ឆ្នាំ​ថ្មី​នេះ​តទៅ

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សូម​ឲ្យ​លុបបំបាត់​ការ​បណ្ដុះ​នូវ​វប្បធម៌​លាប​ពណ៌​គ្នា ការ​ចោទប្រកាន់​គ្នា​ដោយ​មួលបង្កាច់ ជេរ​ប្រមាថ បញ្ចប់​ត្រឹម​ឆ្នាំ​ចាស់​ឆ្លង​ផុត​នេះ ដើម្បី​កុំ​បន្សល់​មរតក​អាក្រក់​ទុក​ឲ្យ​អ្នក​ជំនាន់​ក្រោយ​បន្ត​វេន​គុំកួន​សងសឹក​គ្នា​តទៅទៀត។ មេដឹកនាំ​ប្រឆាំង លោក កឹម សុខា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២២ ដែល​ជា​សារ​លោក​ជូនពរ​ប្រជាជន​ខ្មែរ​សម្រាប់​ឆ្នាំ​២០២៣ ដែល​ជា​ឆ្នាំ​ថ្មី​ថា ការ​យក​ខ្មែរ​ដូច​គ្នា​ជា​សត្រូវ​ដោយ​បង្ក​ជម្លោះ​ឈ្លោះ​គ្នា​មិន​ចេះ​ចប់ រហូត​ដល់​កម្ចាត់​គ្នា​តាមរយៈ​ការ​បណ្ដុះ​នូវ​វប្បធម៌​មាន​ឯង​អត់​អញ មាន​អញ​អត់​ឯង និង​ការ​ចោទប្រកាន់​គ្នា​ដោយ​មួលបង្កាច់ ជេរ​ប្រមាថ​យ៉ាង​អយុត្តិធម៌ និង​អសីលធម៌​តាមរយៈ​ការ​បណ្ដុះ​នូវ​វប្បធម៌​លាប​ពណ៌​គ្នា ជាដើម​នោះ...

តុលាការ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​លោក កឹម សុខា នៅ​ដើម​ខែ​មីនា​ឆ្នាំ​២០២៣

តុលាការ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​លោក កឹម សុខា នៅ​ដើម​ខែ​មីនា ឆ្នាំ​២០២៣ ខាងមុខ ខណៈ​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា ចាត់ទុក​ការ​ប្រកាស​នោះ​ថា​ប៉ះពាល់​សិទ្ធិ​កូនក្ដី​ដែល​ជា​អ្នក​នយោបាយ។ ការ​សម្រេច​របស់​តុលាការ ធ្វើឡើង​បន្ទាប់ពី​ភាគី​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​លោក កឹម សុខា បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២២។ ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា អ្នកស្រី ម៉េង សុភារី លើកឡើង​ថា សេចក្ដី​សន្និដ្ឋាន​មេធាវី​រដ្ឋាភិបាល​ចំនួន...

តំណាង​អយ្យការ​ស្នើ​ចៅក្រម​ចេញ​ដីកា​ឃាត់​ខ្លួន​លោក កឹម សុខា ឡើង​វិញ​ខណៈ​មេធាវី​រដ្ឋាភិបាល​ត្រៀម​ដាក់​បណ្ដឹង​បន្ថែម

ព្រះរាជអាជ្ញា​រង​ដែល​ជា​តំណាង​ម្នាក់​របស់​អយ្យការ ស្នើ​ទៅ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ឲ្យ​ចេញ​ដីកា​ឃាត់​ខ្លួន​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ ខណៈ​មេធាវី​ខាង​រដ្ឋាភិបាល​ត្រៀម​ដាក់​បណ្ដឹង​ដាច់ដោយឡែក​មួយ​ផ្សេង​ទៀត ដើម្បី​ប្តឹង​ទាមទារ​សំណង​ថ្លៃ​ខូចខាត រួម​ទាំង​ការ​ចំណាយ​កម្លាំង​រៀបចំ​សណ្ដាប់ធ្នាប់​ឡើងវិញ។ ថ្លែង​នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ លោក ប្លង់ សុផល ដែល​ជា​តំណាង​ម្នាក់​របស់​អយ្យការ ស្នើ​ទៅ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ឲ្យ​ចេញ​ដីកា​ឃាត់​ខ្លួន​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ។ លោក​ក៏​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ដាក់​ទោស​បន្ថែម​លើ​លោក កឹម សុខា ផង​ដែរ។ ចំណែកឯ​លោក គី...

លោក កឹម សុខា៖ ប្រទេស​ណា​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​គឺ​ប្រទេស​នោះ​គ្មាន​សន្តិភាព​ពិតប្រាកដ​ទេ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រង​នូវ​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា អះអាង​ថា បើ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ដែល​នាំ​ឲ្យ​មាន​ការ​ឈឺចាប់ បង្ហាញ​ថា​ប្រទេស​នោះ​គ្មាន​សន្តិភាព​ពិត។ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព លោក កឹម សុខា បាន​លើកឡើង​ដើម្បី​អបអរ​សាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថា គុណ​តម្លៃ​នៃ​សិទ្ធិមនុស្ស គឺ​មិន​អាច​កាត់ថ្លៃ​បាន​ឡើយ ព្រោះ​វា​ជា​មូលដ្ឋានគ្រឹះ​នៃ​សន្តិភាព និង​ការ​អភិវឌ្ឍ ហើយ​វា​ក៏​ជា​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​ដែល​មាន​តាំង​ពី​កំណើត​ដែល​មនុស្ស​គ្រប់​រូប​ត្រូវការ​ជា​ចាំបាច់។ លោក​អះអាង​ថា ការ​ផ្ទុះ​សង្គ្រាម​លើ​ពិភពលោក​កន្លងមក គឺជា​ទង្វើ​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​ជា​សកល ដែល​នាំ​ឲ្យ​មនុស្ស​មាន​ការ​ឈឺចាប់ ដូច្នេះ​ការ​លើកឡើង​ពី​ស្ថានភាព​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ខ្លះ​ដែល​មាន​កា​រំលោភ​សិទ្ធិ​ពលរដ្ឋ​ពី​សំណាក់​អង្គការ​សហប្រជាជាតិ មិន​មែន​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៃ​ប្រទេស​នោះ​ឡើយ។ កាលពី​ថ្ងៃទី​១០ ខែ​ធ្នូ...

Latest news