TAG
កឹម សុខា
អាជ្ញាធរកំពុងស៊ើបអង្កេតករណីឃាតកម្មសម្លាប់ និងកាត់ក្បាល ជីដូន និងចៅស្រីនៅខេត្តកំពង់ចាម
អាជ្ញាធរខេត្តកំពង់ចាមបញ្ជាក់ថា កម្លាំងចម្រុះកំពុងស៊ើបអង្កេតករណីសម្លាប់និងកាត់ក្បាលជីដូននិងចៅស្រី ប៉ុន្តែមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិទួលថ្ម ឃុំថ្មពួន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
រដ្ឋាភិបាលច្រានចោលអនុសាសន៍សមាជិកអ.ស.ប. ដែលទាមទារឱ្យគោរពសិទ្ធិមនុស្ស
រដ្ឋាភិបាលលោកហ៊ុន សែនបានសម្រេចទាត់ចោលនូវអនុសាសន៍មួយចំនួនដែលលើកឡើងនៅក្នុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តកំពង់ស្ពឺឡើងមករកកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល
ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនឧកញ៉ាលី យ៉ុងផាត់មកពីស្រុកចំនួន២ក្នុងខេត្តកំពង់ស្ពឺបាននាំគ្នាឡើងមកសុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលពិសេសពីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ដោយស្នើឱ្យក្រសួងនេះផ្ដល់សំណងឱ្យបានសមរម្យដល់ពួកគាត់ពីព្រោះពួកគាត់មិនអាចទទួលយកបានឡើយចំពោះការដោះស្រាយកន្លងមក។
កម្មវិធីIdea Talk៖តើសមាជអ្នកប្រជាធិបតេយ្យនៅកូរ៉េខាងត្បូងពីថ្ងៃទី១៩ដល់ថ្ងៃទី២១មានអត្ថប្រយោជន៍យ៉ាងណាខ្លះ?
កម្មវិធីIdea Talk តាមបណ្តាញ Facebook Liveរបស់The Cambodia Daily ថ្ងៃទី៤មេសាឆ្នាំ២០១៩។
ស្រ្តីពាក់ម៉ាស់មួយក្រុមអុកឡុកមិនឱ្យភរិយាលោករ៉ាត់ រត្នមុនីតវ៉ានៅមុខស្ថានទូតរុស្ស៊ី
ស្ត្រីពាក់ម៉ាស់មួយក្រុមមានគ្នាប្រមាណ៦នាក់បាននាំគ្នាទៅរារាំងសកម្មភាពរបស់ភរិយា និងអ្នកគាំទ្រលោករ៉ាត់ រត្នមុនីដើម្បីបញ្ឈប់កុំឲ្យពួកគេធ្វើការតវ៉ានៅមុខស្ថានទូតរុស្ស៊ីបន្តទៀត។
តុលាការសម្រេចឃុំខ្លួនមន្ត្រីយោធានិងជាអ្នកប្រើប្រាស់បណ្តាញសង្គមល្បីម្នាក់នៅពន្ធនាគារជាបណ្តោះអាសន្ន
តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនមន្ត្រីយោធានិងជាអ្នកប្រើប្រាស់បណ្តាញសង្គមដ៏ល្បីម្នាក់ ឈ្មោះ ផែង វណ្ណៈ នៅពន្ធនាគារព្រៃសជាបណ្តោះអាសន្ន។
អាជ្ញាធរអះអាងថា គ្មានការលុបដៃទន្លេបាសាក់នោះឡើយ
អាជ្ញាធរក្រុងភ្នំពេញអះអាងថា គ្មានការចាក់ដីលុបដៃទន្លេបាសាក់ នៅទីតាំងចន្លោះកោះពេជ្រនិងផ្សារអ៊ីអន១នោះឡើយដោយបញ្ជាក់ថា នោះគឺជាគម្រោងសាងសង់អាងចម្រោះទឹកស្អុយរបស់សាលារាជធានីភ្នំពេញប៉ុណ្ណោះ។
កម្មវិធីIdea Talk៖តើអ្នកមានជម្ងឺទឹកនោមផ្អែមត្រូវថែរក្សាសុខភាពរបស់ខ្លួនយ៉ាងណាដើម្បីរស់បានយូរ?
កម្មវិធីIdea Talk តាមបណ្តាញ Facebook Liveរបស់The Cambodia Daily ថ្ងៃទី៣មេសាឆ្នាំ២០១៩។
លោកហ៊ុន សែនព្រមានផ្តាច់ភ្លើងផ្ទះរបស់ក្រុមអ្នកវិភាគ
លោកហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរអគ្គីសនីកម្ពុជាផ្អាកការចែកចាយភ្លើងជាបណ្តោះអាសន្នដល់ក្រុមអ្នករិះគន់ទាំងឡាយណាដែលថា ការដាច់ភ្លើងជាផែនការរបស់រដ្ឋាភិបាលក្នុងការធ្វើវារីអគ្គិសនីបន្ថែម។
លោកហ៊ុន សែនប្រកាសជាថ្មីទៀតថា គ្មានការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែងទេ
មេដឹកនាំរដ្ឋាភិបាលលោកហ៊ុន សែនថ្លែងជាថ្មីទៀតថា នៅតំបន់អារ៉ែងក្នុងខេត្តកោះកុងគឺមិនអនុញ្ញាតឱ្យសាងសង់ទំនប់វារីអគ្គិសនីជាដាច់ខាត ពីព្រោះជាតំបន់អេកូទេសចរណ៍ធម្មជាតិ។