30.7 C
Phnom Penh

TAG

ឃុន ថារ៉ូ

CNRP ភាគី​លោក សម រង្ស៊ី ថា​លោក ហ៊ុន សែន ជា​អ្នក​ទទួល​ខុសត្រូវ​លើ​បទឧក្រិដ្ឋ​នានា​នៅ​កម្ពុជា

គណបក្ស​សង្គ្រោះ​ជាតិ​ពី​ខាង​ភាគី​លោក សម រង្ស៊ី ព្រមាន​ថា ការ​ទម្លាក់​ចោល​បទ​ចោទ​របស់​តុលាការ​ប្រទេស​បារាំង លើ​លោក សម រង្ស៊ី គឺជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា បទឧក្រិដ្ឋ​នានា​ដែល​កើតមាន​ឡើង​នៅ​កម្ពុជា គឺជា​ការ​ទទួល​ខុសត្រូវ​របស់​បុរស​ខ្លាំង​លោក ហ៊ុន សែន។ សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក សម រង្ស៊ី កាលពី​ថ្ងៃទី​១១ ខែ​តុលា បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​ថា សេចក្តី​សម្រេច​របស់​តុលាការ​ទីក្រុង​ប៉ារីស ដែល​បាន​សម្រេច​ឲ្យ​លោក សម រង្ស៊ី រួច​ផុត​ពី​បទ​ចោទប្រកាន់ មិនមែន​គ្រាន់តែ​ជា​ជ័យជម្នះ​ផ្ទាល់ខ្លួន​របស់​លោក...

សមត្ថកិច្ច​រារាំង​ក្រុម​កូដករ​ណាហ្គា​វើលដ៍ ស្រប​ពេល​ដែល​ពួកគេ​នាំគ្នា​ធ្វើ​កូដកម្ម​ជា​ថ្មី​ទៀត

សមត្ថកិច្ច​ជាច្រើន​នាក់​បាន​ដាក់​របាំង​បិទ​កំណាត់​ផ្លូវ​សុធារស មិន​ឱ្យ​កូដករ និង​តំណាង​សហជីព​ប្រមាណ ១០០​នាក់​ដែល​ព្យាយាម​ប្រមូលផ្ដុំ​ធ្វើ​កូដកម្ម​ជា​ថ្មី ស្រប​ពេល​អង្គការ​សមាគម​ជិត ៤០​ស្ថាប័ន​អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន ចាត់​វិធានការ​ដោះស្រាយ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​កម្មករ​និយោជិត ស្ថាប័ន​ជាតិ និង​អន្តរជាតិ។ ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) នៅ​ថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ​២០២២ នេះ បាន​នាំគ្នា​ចេញ​ទាមទារ​ដោយ​យក​ក្រមា​ចង​ក្រវាត់​ក្បាល​សរសេរ​ថា កុំ​យក​លុយ​ទិញ​សិទ្ធិ ចំណែក​នៅ​លើ​បដា​បាន​សរសេរ​ថា ណាហ្គា​វើលដ៍ បាន​រំលោភ​ច្បាប់​របស់​កម្ពុជា និង​បដា​ខ្លះ​ទៀត​សរសេរ​ថា ណាហ្គា​វើលដ៍...

ការ​ចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​កាត់ដេរ​នឹង​ត្រូវ​ធ្វើ​៣​ដំណាក់កាល

រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា បាន​កំណត់​កាលវិភាគ​នៃ​ការ​ចរចា​អំពី​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ​កាត់ដេរ ផលិតផល​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប​សម្រាប់​ឆ្នាំ​២០២៣ ដែល​នឹង​ត្រូវ​ធ្វើឡើង​ជា ៣​ដំណាក់កាល​ក្នុង​ឆ្នាំ​២០២២ នេះ។ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​កាលវិភាគ​នៃ​ការ​ចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៣ នឹង​ត្រូវ​ធ្វើ​ឡើង​ជា ៣​ដំណាក់កាល ក្នុង​នោះ​ខែ​កក្កដា ឆ្នាំ​២០២២ គឺ​ត្រូវ​ចាប់ផ្តើម​ការ​ពិភាក្សា​ជា​លក្ខណៈ​ផ្ទៃក្នុង​របស់​ភាគី​នីមួយៗ។ ចំណែក​ខែ​សីហា ឆ្នាំ​២០២២...

អ្នក​ឃ្លាំមើល​ថា​កម្ពុជា​មិន​ទាន់​មាន​ប្រព័ន្ធ​តុលាការ​ដែល​អាច​ធានា​នូវ​យុត្តិធម៌​សង្គម​នៅឡើយ

ក្រុម​សង្គម​ស៊ីវិល​ព្រមាន​ថា ប្រព័ន្ធ​តុលាការ​កម្ពុជា​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ​ដែល​មិន​អាច​ធានា​នូវ​យុត្តិធម៌​សង្គម​បាន ខណៈ​និយោជក និង​អ្នក​មាន​អំណាច​នៅតែ​អាច​បំពាន​លើ​ច្បាប់​ការងារ​ដោយ​ធ្វើ​ទុក្ខបុកម្នេញ​លើ​កម្មករ​និយោជិត​យ៉ាង​ធ្ងន់ធ្ងរ។ អ្នក​គ្រប់គ្រង​ខាង​ផ្នែក​សិទ្ធិ​ការងារ​នៃ​អង្គការ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក ឃុន ថារ៉ូ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​៥ ឧសភា ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​គឺ​មាន​ស្តង់ដារ​ពីរ ដែល​តែង​ធ្វើ​ទុក្ខបុកម្នេញ​លើ​កម្មករ​និយោជិត ខណៈ​និយោជក និង​អ្នក​មាន​អំណាច​នៅតែ​អាច​បំពាន​លើ​ច្បាប់​ការងារ​ដែល​ជា​គំរូ​អាក្រក់​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន និង​ពួក​អ្នក​មាន​អំណាច​ទាំងនោះ។ លោក...

អាជ្ញាធរ​ចាប់​ខ្លួន​កូដករ NAGA ជិត​២០០​នាក់​បញ្ជូន​ទៅ​ចត្តាឡីស័ក​បន្ទាប់​ពួកគេ​ធ្វើ​កូដកម្ម​សាជាថ្មី

សមត្ថកិច្ច​រាជធានី​ភ្នំពេញ វាយ និង​ចាប់​ខ្លួន​ក្រុម​កូដករ​ណាហ្គា​វើលដ៍ (NAGA World) ជិត ២០០​នាក់​ទាំង​បង្ខំ​ដាក់​រថយន្ត​បញ្ជូន​ទៅ​ទុក​នៅ​មណ្ឌល​ចត្តាឡីស័ក​ក្នុង​ខណ្ឌ​ព្រែកព្នៅ បន្ទាប់ពី​ពួកគេ​បាន​នាំគ្នា​ចេញ​ធ្វើ​កូដកម្ម​ជា​ថ្មី​ទៀត។ ក្នុង​វីដេអូ​ឃ្លីប​កងកម្លាំង​សមត្ថកិច្ច​ជាច្រើន​នៅ​ថ្ងៃ​ទី​៧ មីនា នេះ បាន​ចុះ​ទៅ​ចាប់​ខ្លួន ហើយ​ថែមទាំង​បាន​វាយ​ត្រូវ​ក្បាល​កូដករ និង​បាន​ចាប់​បង្ខំ​ឱ្យ​ចូល​រថយន្ត ដើម្បី​ដឹក​យក​ទៅ​មណ្ឌល​ចត្តាឡីស័ក​ជា​ថ្មី​ទៀត។ វិធានការ​របស់​សមត្ថកិច្ច បាន​ធ្វើឡើង​បន្ទាប់ពី​ពួកគេ​បាន​នាំគ្នា​បន្ត​ធ្វើ​កូដកម្ម​ជា​ថ្មី​ទៀត​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទី​២។ កូដករ​ម្នាក់​ក្នុង​ចំណោម​ជិត ២០០​នាក់ ឈ្មោះ Tulip Mar ដែល​ត្រូវ​បាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ចាប់​ទៅ​ដាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​ខណ្ឌ​ព្រែកព្នៅ បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឡាយ​រៀបរាប់​ថា សមត្ថកិច្ច​មិន​បាន​ជួយ​ដោះស្រាយ​វិវាទ​ជាមួយ​ក្រុមហ៊ុន​ណាហ្គា ប៉ុន្តែ​ថែមទាំង​ចាប់​ខ្លួន...

អាជ្ញាធរ​ព្រមាន​ចាត់​វិធានការ​លើ​កូដករ NAGA បើ​ពួកគេ​បន្ត​ធ្វើ​កូដកម្ម​នៅ​ទីតាំង​ចាស់​ជាប់​នឹង​ក្រុមហ៊ុន

អាជ្ញាធរ​រាជធានី​ភ្នំពេញ ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​ក្រុម​កូដករ​ណាហ្គា​វើលដ៍ (NAGA World) បើសិនជា​ពួកគេ​នៅតែ​បន្ត​នាំគ្នា​ធ្វើ​កូដកម្ម​នៅ​ទីតាំង​ចាស់​ជិត​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដើម្បី​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​ថ្នាក់​ដឹកនាំ និង​សកម្មជន​ជាង ១០​នាក់​កំពុង​ជាប់​ពន្ធនាគារ និង​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន។ ក្នុង​សេចក្ដី​ជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ចេញ​នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ នេះ​ឱ្យ​ដឹង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ប្រមូល​ផ្ដុំ​ធ្វើ​សកម្មភាព​បាតុកម្ម​ខុសច្បាប់​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ជាដាច់ខាត។ ការ​ប្រកាស​មិន​អនុញ្ញាត​នេះ ក្រោម​ហេតុផល​ថា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ Covid-19 បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​អូមីក្រុង ចូល​ក្នុង​សហគមន៍​កាន់តែ​ច្រើន​ឡើងៗ ក៏ដូចជា​ធានា​បាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់...

អ្នក​ឃ្លាំមើល​ថា​បុគ្គលិក NAGA កំពុង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អ្នក​មាន​អំណាច​និង​ថៅកែ​ក្រុមហ៊ុន

មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិ​ការងារ រិះគន់​ថា បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) ជាង ១​ពាន់​នាក់ កំពុង​ទទួល​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ធ្ងន់ធ្ងរ​ទាំង​អយុត្តិធម៌​ពី​សំណាក់​អ្នក​មាន​អំណាច និង​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​សព្វថ្ងៃ​នេះ។ អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់​ដែល​មាន​សកម្មភាព​ការងារ​គាំពារ​លើ​សិទ្ធិ​កម្មករ នឹង​ឈរ​នៅ​ជាមួយ​ក្រុម​កូដករ​កំពុង​ទាមទារ​សិទ្ធិ​ការងារ និង​បុគ្គលិក​ទាំង ១១​នាក់​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នោះ​ជានិច្ច។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ...

សង្គម​ស៊ីវិល​បន្ត​ដាក់​លិខិត​ចំហ​ទៅ​ក្រសួង​ពាក់ព័ន្ធ​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍

ក្រុម​អង្គការ​សង្គម​ស៊ីវិល បន្ត​នាំគ្នា​ដាក់​លិខិត​ចំហ​ទៅ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​រក​កិច្ច​ជួយ​អន្តរាគមន៍​ឱ្យ​ដោះលែង និង​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ទៅលើ​តំណាង​សហជីព និង​សកម្មជន រួម​ទាំង​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (NAGA World) ដែល​បាន​អូស​បន្លាយ​ជិត ១​ឆ្នាំ​ហើយ​នោះ។ កាលពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ក្រុម​អង្គការ​សង្គម​ស៊ីវិល​តំណាង​ឱ្យ ១៣៤​ស្ថាប័ន​នេះ ក៏​បាន​រួម​គ្នា​ដាក់​លិខិត​ចំហ​ទៅកាន់​ក្រសួង​មហាផ្ទៃ និង​រដ្ឋសភា​ជាតិ ខណៈ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ កុម្ភៈ នេះ អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហជីព បាន​បន្ត​ដាក់​លិខិត​ចំហ​ទៅកាន់​ក្រសួង​យុត្តិធម៌...

សង្គម​ស៊ីវិល​ស្នើ​សភា​និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​រក​ដំណោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍

ក្រុម​អង្គការ​សង្គម​ស៊ីវិល​នាំគ្នា​ស្វែងរក​អន្តរាគមន៍​ពី​រដ្ឋសភា និង​ស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​ជួយ​រក​ដំណោះស្រាយ​វិវាទ​ការងារ និង​ដោះលែង​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ណាហ្គា​វើលដ៍ (NAGA World) ទាំង ៨​នាក់​វិញ ខណៈ​កូដករ​កំពុង​តវ៉ា​ត្រូវ​ហាមឃាត់​ក្រោម​ហេតុផល​រក​ឃើញ​មាន​ករណី​ឆ្លង​ជំងឺ Covid-19។ អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហជីព​ដែល​ធ្វើការ​លើ​វិស័យ​លើក​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស សិទ្ធិ​ស្ត្រី និង​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត​នៅ​កម្ពុជា​ចំនួន ១៣៤​ស្ថាប័ន បាន​ធ្វើ​លិខិត​ចំហ​ដាក់​ជូន​តំណាងរាស្ត្រ​នៅ​រដ្ឋសភា និង​ក្រសួង​មហាផ្ទៃ រួម​ទាំង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត។ ការ​ធ្វើ​លិខិត​ចំហ​រក​កិច្ច​អន្តរាគមន៍​ដាក់​ទៅ​ស្ថាប័ន​ធំៗ​ទាំងនោះ គឺ​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​ជាបន្ទាន់ និង​ទម្លាក់​ចោល​រាល់​ការ​ចោទប្រកាន់​ដោយ​ឥត​លក្ខខណ្ឌ​លើ​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ទាំង ៨​នាក់​ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ...

អ្នក​ឃ្លាំមើល៖ ចេតនា​ពិតប្រាកដ​របស់​ក្រុមហ៊ុន NAGA គឺ​ចង់​រំលាយ​សហជីព​ដែល​ការពារ​សិទ្ធិ​កម្មករ

ក្រុម​អ្នក​ការពារ​សិទ្ធិ​ការងារ ហៅ​កាត់​ថា​សង់ត្រាល់ រិះគន់​ថា ការ​មិន​ទទួលយក​បុគ្គលិក​ទាំង ៣៦៥​នាក់ មិនមែន​ជា​បញ្ហា​សម្រាប់​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (NAGA World) នោះ​ឡើយ ប៉ុន្តែ​អ្វី​ដែល​ជា​ចេតនា​ពិតប្រាកដ​របស់​ក្រុមហ៊ុន​នោះ គឺ​ពួកគេ​ចង់​រំលាយ​សហជីព​ចោល ដោយសារ​ថ្នាក់​ដឹកនាំ​សហជីព​ទាំងនោះ​យល់​ច្បាស់​ពី​ច្បាប់ និង​សិទ្ធិ​ការងារ​ដែល​ក្រុមហ៊ុន​មិន​អាច​រំលោភបំពាន​លើ​បុគ្គលិក​បាន។ អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២២ ថា...

Latest news

© 2021, ដេលី. All rights reserved.