28.4 C
Phnom Penh

TAG

ជម្លោះ​ដីធ្លី

សមត្ថកិច្ច​បញ្ជូន​អ្នកឧកញ៉ា ហ៊ី គឹមហុង និង​អង្គរក្ស​១៣​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​នីតិវិធី​ច្បាប់

សមត្ថកិច្ច​បញ្ជូន​ខ្លួន​ឧកញ៉ា ហ៊ី គឹមហុង អគ្គនាយក​ក្រុមហ៊ុន ពិភព​ដី​មាស និង​អង្គរក្ស​ចំនួន ១៣​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​ក្រោយពី​មាន​ករណី​ប្រើ​ហិង្សា​ទៅ​លើ​ពលរដ្ឋ។ សមត្ថកិច្ច​បាន​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​អ្នកឧកញ៉ា និង​អង្គរក្ស​ចំនួន ១៣​នាក់ បន្ទាប់ពី​អ្នកឧកញ៉ា​រូប​នេះ​ទាមទារ​ឲ្យ​ពលរដ្ឋ​ដែល​ទិញ​អចលនទ្រព្យ​របស់​លោក ត្រូវ​បង់​ប្រាក់​ឲ្យ​គ្រប់​ចំនួន​ដោយ​មិន​ត្រូវ​បង់ ១៥០​ដុល្លារ​មក​ក្រុមហ៊ុន​ទៀត​ឡើយ​ចាប់ពី​ថ្ងៃទី​១៧ ខែ​សីហា តទៅ។ ការ​ទាមទារ​ប្រាក់​បន្ថែម​ពី​សំណាក់​អ្នកឧកញ៉ា ហ៊ី គឹមហុង បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជាច្រើន​នាក់​ផ្ទុះ​ការ​តវ៉ា និង​បាន​នាំគ្នា​សម្រុក​ទៅ​រក​អ្នកឧកញ៉ា​រូប​នេះ​ដើម្បី​ទាមទារ​ឲ្យ​សង​ប្រាក់​ដល់​ពួកគេ​វិញ។ ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា ប្រាក់​ដែល​ពួកគាត់​យក​ទៅ​ទិញ​អចលនទ្រព្យ និង​វិនិយោគ​ជាមួយ​អ្នកឧកញ៉ា ហ៊ី គឹមហុង នោះ...

ពលរដ្ឋ​ជាច្រើន​គ្រួសារ​នាំគ្នា​តវ៉ា​និង​រារាំង​មិន​ឱ្យ​អាជ្ញាធរ​អប្សរា​ចុះ​រុះរើ​តង់​និង​ផ្ទះ​របស់​ពួកគេ

ពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប នៅ​ថ្ងៃទី​៨ សីហា នេះ បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា ដើម្បី​រារាំង​អាជ្ញាធរ​អប្សរា​ដែល​បាន​ចុះ​រុះរើ​តង់​លក់ដូរ​របស់​ពួកគេ​ដោយ​គ្មាន​ការ​ជូនដំណឹង និង​គ្មាន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ។ អ្នក​ភូមិ​តាប្រាក់ ឃុំ​រលួស បាន​រៀបរាប់​អំឡុង​ពេល​ពួកគេ​ចុះ​ទៅ​រារាំង​អាជ្ញាធរ​អប្សរា​ថា ប្រសិនបើ​ពួកគាត់​មិន​ប្រមូលផ្ដុំ​គ្នា​ទេ អាជ្ញាធរ​អប្សរា​នឹង​ចុះ​រុះរើ​តង់ និង​ផ្ទះ​ពលរដ្ឋ​ក្នុង​ភូមិ​អស់​ជា​មិន​ខាន​ឡើយ។ បើ​តាម​វីដេអូ​ឃ្លីប​ជាង ១២​នាទី ដែល​អ្នក​ភូមិ​បាន​ឡាយ​លើ​បណ្ដាញ​សង្គម លើកឡើង​ថា ការ​ដែល​ពលរដ្ឋ​នាំគ្នា​ប្រមូលផ្ដុំ​តវ៉ា​ដូច្នេះ ដោយសារ​មិន​ពេញចិត្ត​ទង្វើ និង​សកម្មភាព​របស់​អាជ្ញាធរ​អប្សរា។ ពួកគេ​ព្រមាន​ថា​នឹង​មិន​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​រុះរើ​ផ្ទះ និង​តង់​ដែល​ត​ភ្ជាប់​នឹង​តូប​លក់ដូរ​របស់​ពួកគេ​តាម​អំពើ​ចិត្ត​នោះ​ឡើយ។ សារព័ត៌មាន The Cambodia...

រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ភរិយា​ឧកញ៉ា លី យ៉ុងផាត់ បង្កើត​រោងចក្រ​ផលិត​ស្ករស​នៅ​កំពង់ស្ពឺ

រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន កំពង់ស្ពឺ ស៊ូហ្គើរ របស់​អ្នកស្រី គីម ហ៊ាង ភរិយា​របស់​អ្នកឧកញ៉ា លី យ៉ុងផាត់ បង្កើត​រោងចក្រ​ផលិត​ស្ករស ជី​អេតាណុល និង​អាកុល នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ខណៈ​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​មិន​ទាន់​ដោះស្រាយ​ចប់​នៅឡើយ។ លោក លី យ៉ុងផាត់ ជា​សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​កាន់​អំណាច​ផង ជា​ប្រធាន​ក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា និង​ជា​ប្រធាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បណ្ដេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន​ដោយ​បង្ខំ​នៅ​ខេត្ត​កោះកុង...

អង្គការ​សង្គម​ស៊ីវិល​ជាង​៥០​ស្ថាប័ន​ស្នើ​តុលាការ​ទម្លាក់​បទ​ចោទប្រកាន់​លើ​សកម្មជន​ដីធ្លី​ខេត្ត​កោះកុង​១០​នាក់

អង្គការ​សង្គម​ស៊ីវិល សហគមន៍​មូលដ្ឋាន និង​សហជីព​ជាង ៥០​ស្ថាប័ន ស្នើ​តុលាការ​ឲ្យ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​សកម្មជន​ដីធ្លី​ខេត្ត​កោះកុង ១០​នាក់ និង​ដោះលែង​ពួកគេ​ដោយ​ឥត​លក្ខខណ្ឌ ដោយ​ថា​សកម្មជន​ដីធ្លី​ទាំងនេះ​មិន​បាន​ប្រព្រឹត្ត​កំហុស​ឡើយ។ ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល សហគមន៍​មូលដ្ឋាន និង​សហជីព​ចំនួន ៥១​ស្ថាប័ន​ចេញ​ផ្សាយ​នា​ថ្ងៃទី​០៦ ខែ​កក្កដា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា សកម្មជន​ដីធ្លី​ចំនួន ១០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទប្រកាន់​ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៣។ ក្នុង​ចំណោម​សកម្មជន​ដីធ្លី ១០​នាក់ ក្នុង​នោះ​មនុស្ស​ចំនួន ៩​នាក់​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង...

ពលរដ្ឋ​រាប់​រយ​នាក់​អង្វរ​សុំ​ឱ្យ​លោក ហ៊ុន សែន ជួយ​ដោះស្រាយ​បញ្ហា​ដី​និង​ផ្ទះ​ដែល​ពួកគេ​បាន​ទិញ​ពី​ក្រុមហ៊ុន​បុរី VIP នៅ​ខេត្ត​ព្រះសីហនុ

ពលរដ្ឋ​ដែល​មកពី​តាម​បណ្តា​ខេត្ត​នានា​រាប់​រយ​នាក់ បាន​នាំគ្នា​ចេញ​តវ៉ា​លើក​បដា​ជា​សាធារណៈ​អង្វរ​សុំ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ឲ្យ​អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន អនុវត្ត​វិធានការ​ច្បាប់​ចាប់​ខ្លួន​ម្ចាស់​ក្រុមហ៊ុន​បុរី VIP លោក ហម រ៉ន និង​លោក វ៉ន វណ្ណៈ ដែល​បាន​រំលោភ​កិច្ចសន្យា ឱ្យ​មក​ដោះស្រាយ​បញ្ហា​ដីធ្លី និង​ផ្ទះ​ដែល​ពលរដ្ឋ​បាន​ទិញ​ជា​លុយ​សុទ្ធ និង​បង់​រំលស់​តាំងពី​ឆ្នាំ​២០១៨ មក។ ពលរដ្ឋ​រាប់​រយ​នាក់​ដែល​បាន​ទិញ​ដី និង​ផ្ទះ​ពី​ក្រុមហ៊ុន​បុរី VIP...

សហគមន៍​រងគ្រោះ​ដីធ្លី​នៅ​កោះកុង​ស្នើ​លោក ហ៊ុន សែន អន្តរាគមន៍​ដោះលែង​ពលរដ្ឋ​៩​នាក់

សហគមន៍​រងគ្រោះ​ដីធ្លី​ជាមួយ​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ឧកញ៉ា លី យ៉ុងផាត់ បាន​នាំគ្នា​អំពាវនាវ​ទៅ​កាន់​លោក ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​តុលាការ​ខេត្ត​កោះកុង ឲ្យ​ដោះលែង​ពលរដ្ឋ​ចំនួន ៩​នាក់ ឲ្យ​មាន​សេរីភាព​ឡើងវិញ ដោយ​ថា​ពួកគេ​ទាំងនោះ​មិន​បាន​ប្រព្រឹត្ត​បទ «ញុះញង់» ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​ឡើយ។ ការ​ស្នើ​នេះ បន្ទាប់ពី​សមត្ថកិច្ច​ខេត្ត​កោះកុង កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា បាន​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​ចំនួន ១១​នាក់​ករណី​ពួកគេ​នាំគ្នា​ធ្វើ​ដំណើរ​ពី​ខេត្ត​មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​យុត្តិធម៌។ បើ​តាម​យុវជន​សហគមន៍​តានី ១៩៧ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​០៤ ខែ​កក្កដា នេះ​ថា...

អាជ្ញាធរ​ខេត្ត​កោះកុង​ឃាត់​ខ្លួន​តំណាង​សហគមន៍​ដីធ្លី​បន្ទាប់ពី​ពួកគេ​ឡើង​មក​រក​អន្តរាគមន៍​ពី​ក្រសួង​យុត្តិធម៌

អាជ្ញាធរ​ខេត្ត​កោះកុង នៅ​ថ្ងៃទី​២៩ ខែ​មិថុនា នេះ បាន​ឃាត់​ខ្លួន​តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី​នៅ​ត្រង់​ចំណុច​អូរជ្រៅ ស្រុក​ស្រែអំបិល ដោយ​មិន​ឲ្យ​ពួកគេ​ឡើង​មក​រក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​យុត្តិធម៌ ដើម្បី​ជំរុញ​ឲ្យ​តុលាការ​ខេត្ត​កោះកុង ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​ពួកគេ និង​ជួយ​ដោះស្រាយ​រឿង​វិវាទ​ដីធ្លី​របស់​ពួកគេ​ផង​ដែរ។ យោង​តាម​វីដេអូ​ឃ្លីប​ជាង ២​នាទី ដែល​សហគមន៍​ដីធ្លី​ភូមិ​ព្រលាន ២៤៣​គ្រួសារ ខេត្ត​កោះកុង បាន​ផ្សាយ​នា​ថ្ងៃទី​២៩ ខែ​មិថុនា នេះ ឲ្យ​ដឹង​ថា សមត្ថកិច្ច​ជិត ១០​នាក់​បាន​ចុះ​មក​ឃាត់​ខ្លួន​សហគមន៍​រងគ្រោះ​ដីធ្លី​អំឡុង​ពេល​ដែល​ពួកគេ​នាំគ្នា​ធ្វើ​ដំណើរ​ឡើង​មក​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​ទៅ​ក្រសួង​យុត្តិធម៌។ តំណាង​សហគមន៍​ដីធ្លី​ក្រុម ១៧៥​គ្រួសារ លោកស្រី ផាវ...

រដ្ឋបាល​ខេត្ត​បាត់ដំបង​ចាត់ទុក​ការ​ចុះ​ផ្សាយ​រឿង​សង់​រីស៊ត​មាត់​ស្ទឹង​សង្កែ​ជា​ការ​ញុះញង់​ផ្នែក​នយោបាយ​របស់​អង្គការ​មាតា​ធម្មជាតិ

រដ្ឋបាល​ខេត្ត​បាត់ដំបង ចាត់ទុក​ការ​ចោទប្រកាន់​ជុំវិញ​ការ​សាងសង់​សំណង់​រឹង​នៅ​មាត់​ស្ទឹង​សង្កែ ពី​សំណាក់​អង្គការ​ចលនា​មាតា​ធម្មជាតិ ថា​ជា​ការ​ញុះញង់ បំភាន់​បំភ្លៃ​ការពិត ក្នុង​ចេតនា​ទុច្ចរិត​វាយប្រហារ​មក​លើ​អាជ្ញាធរ​ក្នុង​ផ្លូវ​នយោបាយ។ រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន​បន្ទាប់ពី​មាន​ការ​ផ្ទុះ​ការ​រិះគន់​លើ​ការ​សាងសង់​សំណង់​រឹង​នៅ​មាត់​ស្ទឹង​សង្កែ កាលពី​ពេល​ថ្មី​នេះៗ​ថា ខ្លួន​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​នៅ​ទីតាំង​ជាក់ស្ដែង​រួច​ហើយ ហើយ​ក៏​បាន​ដឹង​ថា ម្ចាស់​ដី​ដែល​កំពុង​សាងសង់​នោះ​ឈ្មោះ កៅ ម៉ាដូខេត្រ។ ប្រភព​ដដែល​បញ្ជាក់​ថា ការ​សាងសង់​អគារ​នៅ​លើ​ដី​នោះ គឺ​ស្រប​តាម​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់ មិន​ប៉ះពាល់​ដី​ចំណី​ស្ទឹង​សង្កែ​នោះ​ទេ ហើយ​ការ​ចាក់​បេតុង​សាងសង់​ច្រាំង​ស្ទឹង​ទៅ​តាម​លំនាំ​ច្រាំង​ចាស់ ក៏​មិនមែន​ជា​ការ​រំលោភ​យក​ស្ទឹង​ដូច​ការ​ចោទប្រកាន់​នោះ​ដែរ។ រដ្ឋបាល​ខេត្ត​បាត់ដំបង អះអាង​បន្ត​ថា ចំពោះ​បច្ចេកទេស​នៃ​ការ​សាងសង់ គឺ​គេ​លើក​ដី​ទប់​សិន បន្ទាប់ពី​សាងសង់​រួច គេ​នឹង​កាយ​ដី​នោះ​ចេញ​វិញ ដែល​នឹង​មិន​បង្ក​ដល់​ការ​រាំង​ស្ទះ​មុខ​ទឹក​នោះ​ទេ។...

អង្គការ​ចលនា​មាតា​ធម្មជាតិ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​តាមដាន​ករណី​សង់​រីស៊ត​រំលោភ​ចូល​ដី​ស្ទឹង​សង្កែ​របស់​ឧកញ៉ា ទុយ គី

អង្គការ​ចលនា​មាតា​ធម្មជាតិ អំពាវនាវ​ឱ្យ​ពលរដ្ឋ​តាមដាន​ករណី​សាងសង់​សំណង់​រឹង​រំលោភ​ចូល​ស្ទឹង​សង្កែ ដែល​ជា​គម្រោង​រីស៊ត​ឯកជន​របស់​ឧកញ៉ា ទុយ គី ដោយ​មាន​ការ​ការពារ​ពី​ស្នងការ​ខេត្ត​បាត់ដំបង លោក មៀន ឡាយ យ៉ាង​ហ្មត់ចត់​ថែម​ទៀត។ អង្គការ​ចលនា​មាតា​ធម្មជាតិ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​ភ្ជាប់​រូបថត​ជាច្រើន​សន្លឹក​ជុំវិញ​ការ​សាងសង់​កន្លែង​ស្នាក់នៅ​កម្សាន្ត (រីស៊ត) ឯកជន​មួយ​កន្លែង​ដែល​គេ​ដឹង​ថា​ជា​កម្មសិទ្ធិ​របស់​ឧកញ៉ា ទុយ គី មាន​ទីតាំង​ស្ថិតនៅ​ទល់​មុខ​នឹង​សាលាឃុំ​អូដំបង១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​អន្តរាគមន៍​លើ​ករណី​នេះ​ទេ ប៉ុន្តែ​បែរជា​បើក​ដៃ​ឱ្យ​ឧកញ៉ា​រូប​នោះ​រំលោភ​ដី​សាធារណៈ​តាម​អំពើ​ចិត្ត​ទៅវិញ។ ប្រភព​ដដែល​អះអាង​ថា ស្ទឹង​សង្កែ គឺជា​ស្ទឹង​ប្រវត្តិសាស្ត្រ​មួយ​របស់​ប្រទេស​កម្ពុជា ដែល​កំពុង​ត្រូវ​បាន​រំលោភ​បំពាន​ពី​សំណាក់​អ្នក​មាន​លុយ មាន​អំណាច...

លោក ហ៊ុន សែន ថា​មិន​បាន​ដឹង​អំពី​ទំហំ​នៃ​ការ​រឹបអូស​ផ្ទះ​ពី​ម្ចាស់​បុរី​ដែល​ជា​ឧកញ៉ា​លើ​អតិថិជន

មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ជិត ៤​ទសវត្សរ៍ លោក ហ៊ុន សែន សារភាព​ថា លោក​ពិត​ជា​មិន​បាន​ដឹង​អំពី​ទំហំ​នៃ​ការ​រឹបអូស​ផ្ទះសម្បែង​ពី​ម្ចាស់​បុរី​ដែល​ជា​ឧកញ៉ា​លើ​អតិថិជន​ដែល​ជា​អ្នក​បង់​រំលស់ ថា​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ ដូច្នេះ​លោក​បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ធ្វើ​របាយការណ៍​អំពី​បញ្ហា​នេះ​ឲ្យ​លោក​នូវ​ចំនួន​ជាក់លាក់​ជាបន្ទាន់ ដើម្បី​ឱ្យ​លោក​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ជូន​ជនរងគ្រោះ។ នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ដោយ​ឯក​បក្ស លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​និយោជិត​នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ ដោយ​អំពាវនាវ​ឱ្យ​ម្ចាស់​បុរី​ទាំងអស់​នៅ​កម្ពុជា​យោគយល់​ដល់​អ្នក​បង់​រំលស់​ផ្ទះ​ពី​ខ្លួន​ទាំងអស់ ដោយ​ការ​សម្រួល​គណនី​ឥណទាន​ដល់​អ្នក​ទាំងនោះ​ឡើងវិញ តាមរយៈ​នៃ​ការ​បន្ធូរបន្ថយ​រយៈពេល​បង់​ឱ្យ​វែង​ជាង​មុន និង​បន្ធូរបន្ថយ​ចំនួន​លុយ​បង់​ឲ្យ​តិច​ជាង​មុន ដើម្បី​ចៀសវាង​រឹបអូស​ផ្ទះ​របស់​ពួកគេ ដោយសារតែ​អ្នក​ទិញ​ផ្ទះ​បង់​រំលស់​ទាំងនោះ​ខ្វះ​លទ្ធភាព​បង់​លុយ​តាម​កាលកំណត់​ក្នុង​រយៈពេល​ណា​មួយ​នោះ។ មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ក្តោប​ក្តាប់​អំណាច​ផ្តាច់​មុខ​នៅ​កម្ពុជា...

Latest news

© 2021, ដេលី. All rights reserved.