31.9 C
Phnom Penh

TAG

តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV)

អ្នកវិភាគ​ថា​ទង្វើ​របស់​លោក ហ៊ុន សែន មិន​ដោះលែង​អ្នក​ប្រឆាំង CLV គឺ​បំពាន​រដ្ឋធម្មនុញ្ញ​ធ្ងន់ធ្ងរ

អ្នកវិភាគ​អះអាង​ថា ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) បន្ទាប់ពី​រដ្ឋាភិបាល​បាន​បញ្ឈប់​ការ​អភិវឌ្ឍ​ជាមួយ​វៀតណាម និង​ឡាវ គឺ​បង្ហាញ​ពី​ការ​បំពាន​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ កញ្ញា នេះ​ថា រដ្ឋធម្មនុញ្ញ​តម្រូវ​ឲ្យ​អ្នក​ដឹកនាំ និង​អង្គការ​រដ្ឋ ដោះស្រាយ​សំណូមពរ​របស់​ពលរដ្ឋ​ដោយ​យកចិត្ត​ទុកដាក់​ជាទីបំផុត មិនមែន​ឲ្យ​កាត់ទោស​ពលរដ្ឋ​ដែល​សម្ដែង​មតិ​នោះ​ទេ។ លោក គឹម សុខ លើកឡើង​ថា...

IDEA TALK៖ តើ​ហេតុ​អ្វី​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មិន​អាច​បញ្ចប់​ការ​ធ្វើ​បាតុកម្ម​លើ​បញ្ហា CLV?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​ហេតុ​អ្វី​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មិន​អាច​បញ្ចប់​ការ​ធ្វើ​បាតុកម្ម​លើ​បញ្ហា CLV?»។

អតីត​សង្ឃ ហោ សុខុន ជាប់​ឃុំ​នៅ​ស្នងការដ្ឋាន​នគរបាល​ភ្នំពេញ ប៉ុន្តែ​មិន​ទាន់​បញ្ជាក់​បទល្មើស

អតីត​ព្រះសង្ឃ ហោ សុខុន ដែល​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​យប់​ថ្ងៃ​អង្គារ កំពុង​ឃុំ​ខ្លួន​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប៉ុន្តែ​សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់​ពី​បទល្មើស​ដែល​ត្រូវ​ចាប់​ខ្លួន​នៅឡើយ​ទេ។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហោ សុខុន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៩ កញ្ញា នេះ​ថា លោក ហោ សុខុន កំពុង​ឃុំ​ខ្លួន​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​ជូនដំណឹង​ដល់​សាច់ញាតិ និង​មិត្តភក្ដិ​របស់​គាត់​នៅ​ពេល​ដែល​ពួកគេ​សួរ​ដេញដោល​អំពី​ការ​ចាប់​ខ្លួន​នេះ​ទេ។ ទោះជា​យ៉ាងណាក៏ដោយ មតិ​ខ្លះ​សង្ស័យ​ថា ការ​ចាប់​ខ្លួន​អតីត​សង្ឃ​រូប​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​លោក ហោ...

សេចក្ដី​រាយការណ៍​ភាគ​២៖ ប្រៀបធៀប​ទំហំ​ដី​ខេត្ត​ខ្មែរ​បួន​ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) និង​ដែនដី​ជ្រោយ​គ្រីមៀ (Crimea)

ដោយ៖ ហាស់ សាន ក្នុង​សេចក្តី​រាយការណ៍​ភាគ​ទី​២ នេះ លោក ហាស់ សាន ពិនិត្យ​លទ្ធភាព​ថា​តើ​ទឹកដី​ខ្មែរ​នៅ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) ភាគី​ណា​ចំណេញ​អ្វី ភាគី​ណា​ខាត​អ្វី​នា​ពេល​បច្ចុប្បន្ន ហើយ​ការ​ធ្វើ​សម្បទាន​ទឹកដី នឹង​បាន​មក​ខ្មែរ​វិញ​ទេ​ទៅ​អនាគតកាល? ខេត្ត​ទាំង​៥ ខាង​ប្រទេស​យៀកណាម គឺ​ខេត្ត​កន់ទុម ចាឡាយ ដាក់ឡាក់ ដាក់ណុង និង​ប៊ិញហ្វឹក មាន​ពលរដ្ឋ​សរុប​ប្រមាណ ៥​លាន ៥​សែន​នាក់។ តើ​ពលរដ្ឋ​យៀកណាម នឹង​ចំណេញ​អ្វី​ពី​ទឹកដី​សុវណ្ណ​ភូមិ​ខ្មែរ? ក្រុមហ៊ុន​យៀកណាម ឈ្មោះ...

សេចក្ដី​រាយការណ៍​ភាគ​១៖ ប្រៀបធៀប​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) ទៅ​នឹង​ជ្រោយ​គ្រីមៀ (Crimea Peninsula)

ដោយ៖ ហាស់ សាន សេចក្តី​រាយការណ៍ អំពី​វាសនា​ទឹកដី​ខ្មែរ​នៅ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) និង​វាសនា​ទឹកដី​ប្រទេស​អ៊ុយក្រែន នៅ​តំបន់​គ្រីមៀ ថា​តើ​ដូច​គ្នា ឬ​ស្រដៀង​គ្នា​ត្រង់​ចំណុច​ណា? នៅ​ក្នុង​ភាគ​ទី​១ លោក ហាស់ សាន សូម​ជូន​សេចក្តី​រាយការណ៍​ពិពណ៌នា​មួយ​ពិនិត្យ​មើល​ប្រវត្តិសាស្ត្រ​នៃ​តំបន់​ទាំង​ពីរ៖ មាន​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ម្នាក់​ដែល​មាន​ប្រវត្តិ​ស្នេហា​ជាតិ​មាតុភូមិ​ខ្មែរ និយាយ​ថា៖ មនុស្ស​ដេក​លក់​មែនទែន ងាយ​ដាស់​ឆាប់​ភ្ញាក់​ណាស់ រីឯ​មនុស្ស​ធ្វើ​ពុត​ដេក​លក់​វិញ មិន​ងាយ​ដាស់​ឲ្យ​ភ្ញាក់​ឡើយ។ យ៉ាងណា​មិញ មនុស្ស​ដែល​ធ្វើ​ពុត​ជា​មិន​ឃើញ (ធ្វើ​ខ្វាក់) មិន​ដឹង​មិន​ឮ (ធ្វើ​ថ្លង់) និង​មនុស្ស​មិន​និយាយ​ស្តី (ធ្វើ​គ)...

លោក ហ៊ុន សែន សម្រេច​ដក​ខេត្ត​ខ្មែរ​ទាំង​៤​ចេញពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ហើយ

មេដឹកនាំ​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន សម្រេច​ដក​ខេត្ត​មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ ចេញពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA) ហើយ​ចាប់ពី​ថ្ងៃ​២០ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ​តទៅ។ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ទាំង​យប់​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ​ថា កន្លង​ទៅ​នេះ...

លោក សម រង្ស៊ី ថា​ខេត្ត​ទាំង​បួន​ក្នុង​តំបន់​ត្រីកោណ នឹង​បាត់​ចេញពី​ផែនទី​ខ្មែរ​ដូច​កោះត្រល់

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​បញ្ឈប់​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ និង​វៀតណាម ជាបន្ទាន់ បើ​ពុំ​ដូច្នោះ​ទេ ខេត្ត​ទាំង​៤ ក្នុង​តំបន់​ត្រីកោណ​នេះ នឹង​បាត់​ចេញពី​ផែនទី​ប្រទេស​កម្ពុជា​ដូច​កោះត្រល់។ លោក សម រង្ស៊ី បញ្ជាក់​ថា លោក ហ៊ុន សែន ធ្លាប់​កាត់​កោះត្រល់​ឱ្យ​ប្រទេស​វៀតណាម​ម្តង​រួច​មក​ហើយ ដូច្នេះ​ថ្ងៃ​ក្រោយ ខេត្ត​ទាំង​៤ ក្នុង​តំបន់​ត្រីកោណ​នេះ...

សមត្ថកិច្ច​ចាប់​ខ្លួន​អតីត​សង្ឃ ហោ សុខុន បន្ទាប់ពី​រិះគន់​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ CLV

អតីត​សង្ឃ ហោ សុខុន ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​យប់​ថ្ងៃ​អង្គារ បន្ទាប់ពី​រិះគន់​រដ្ឋាភិបាល​ជុំវិញ​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​កាលពី​ពេល​ថ្មីៗ​នេះ។ មនុស្ស​ដែល​ស្និទ្ធ​នឹង​លោក ហោ សុខុន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៨ កញ្ញា ថា អំឡុង​ម៉ោង ១១ កាលពី​យប់​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៤ ស្រាប់​តែ​មាន​សំឡេង​គោះ​ទ្វារ​ផ្ទះ​របស់​លោក ហោ សុខុន ដែល​ស្ថិត​នៅ​ម្តុំ​ផ្សារ​ក្រមួន ស្ថិត​ក្នុង​សង្កាត់​ចាក់អង្រែក្រោម...

សង្គម​ស៊ីវិល​រក​ឃើញ​ថា​មនុស្ស​ជាង ៦០​នាក់​ជាប់​គុក​ដោយសារ​ប្រើ​សិទ្ធិ​រិះគន់​គម្រោង CLV

អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) អះអាង​ថា ចាប់តាំងពី​ចុង​ខែ​កក្កដា មក មនុស្ស​ជាង ១០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​ជាង ៦០​នាក់​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ដោយសារ​ការ​រិះគន់​កិច្ចព្រមព្រៀង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV-DTA)។ អង្គការ​លីកាដូ បាន​ចេញ​ផ្សាយ​សេចក្តី​រាយការណ៍​កាលពី​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៤ ថា ចាប់តាំងពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៤ មក មនុស្ស​ជាង...

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដឹក​ទេសចរ​គ្មាន​ជំនាញ​រឿង​ព្រំដែន​ទៅ​ទស្សនា​តំបន់​ត្រីកោណ​អភិវឌ្ឍន៍

ទន្ទឹម​គ្នា​នឹង​ការ​ពុះកញ្ជ្រោល​ជំទាស់​ពី​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​កូន គឺ​លោក ហ៊ុន ម៉ាណែត បាន​ប្រឹង​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​លេង​ខេត្ត​ប៉ែក​ឦសាន​ដោយ​ឥត​គិត​ថ្លៃ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ចាត់ទុក​ការ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​មើល​ខេត្ត​ភាគ​ឦសាន​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ថា​ជា​ឆាកល្ខោន​នយោបាយ​ប្រជាភិថុតិ​របស់​លោក ហ៊ុន សែន ដើម្បី​បង្វែរ​សភាពការណ៍​ពី​ការ​ទាមទារ​របស់​ពលរដ្ឋ​ដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​នេះ។ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ កញ្ញា នេះ​ថា...

Latest news

© 2021, ដេលី. All rights reserved.