28.4 C
Phnom Penh

TAG

ទោស​ក្បត់​ជាតិ

តុលាការ​ផ្ដន្ទាទោស​លោក សម រង្ស៊ី ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​និង​ដក​សិទ្ធិ​ធ្វើ​នយោបាយ

សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​លោក សម រង្ស៊ី ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ព្រម​ទាំង​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ជា​ស្ថាពរ ដោយ​ចោទប្រកាន់​ពី​បទ «ប្រគល់​ឲ្យ​រដ្ឋ​បរទេស» ពាក់ព័ន្ធ​នឹង​លោក​ចុះ​កិច្ចព្រមព្រៀង​កាត់​ទឹកដី​កម្ពុជា​ចំនួន ៤​ខេត្ត​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា។ លោក យុង ផានិត មេធាវី​ការពារ​ក្ដី​ឲ្យ​លោក សម រង្ស៊ី ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន នៅ​ថ្ងៃ​ពុធ ទី​១៩ តុលា នេះ...

មន្ត្រី​បក្ស​ប្រឆាំង​ថា​ការ​ទាមទារ​អំណាច​ក្រោយ​បោះឆ្នោត​គឺ​ជា​ទម្រង់​សន្ទនា​នយោបាយ​ដោយ​សន្តិវិធី

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ការ​ទាមទារ​ឱ្យ​មាន​ការ​បែងចែក​អំណាច​នៅ​ក្រោយ​ការ​បោះឆ្នោត គឺជា​ទម្រង់​នៃ​ការ​សន្ទនា​នយោបាយ​ដោយ​សន្តិវិធី​រវាង​អ្នក​នយោបាយ និង​អ្នក​នយោបាយ ដើម្បី​បញ្ចៀស​នូវ​ជម្លោះ​ផ្ទៃក្នុង​ជាតិ ពុំ​មែន​ជា​សកម្មភាព​នៃ​ការ​ផ្តួល​រំលំ​ដើម្បី​ដណ្តើម​អំណាច​តាមរយៈ​ទម្រង់​រដ្ឋប្រហារ​ឡើយ។ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​អង្គារ ទី​១៧ តុលា នេះ ទំនង​សំដៅ​ដល់​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៣ ថា ទិសដៅ និង​គោលបំណង​របស់​គណបក្ស​នយោបាយ​សំខាន់​បំផុត​នោះ គឺ​ការ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត ដើម្បី​ផ្លាស់ប្ដូរ​ការ​ដឹកនាំ​ដោយ​អហិង្សា ឬ​អាច​ចាត់ទុក​ថា​ជា​ការ​ដណ្តើម​អំណាច​តាមរយៈ​សន្លឹកឆ្នោត​ដែល​ពលរដ្ឋ​ប្រើប្រាស់​ឆន្ទៈ និង​សិទ្ធិ​សេរីភាព​របស់​ពួកគាត់ ក្នុង​ការ​ជ្រើសរើស​តំណាង​របស់​ខ្លួន​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​ជាតិ​ទាំងមូល។ លោក មុត...

ពលរដ្ឋ​រិះគន់​ក្រសួង​អប់រំ​ចេញ​ញត្តិ​ថ្កោល​រឿង​លោក សម រង្ស៊ី តាម​សម្ដី​លោក ហ៊ុន សែន

សាធារណជន​រិះគន់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ចេញ​ញត្តិ​ប្រឆាំង និង​ថ្កោលទោស​រឿង​លោក សម រង្ស៊ី ក្រោយពី​មាន​ការ​ថ្លែង​របស់​លោក ហ៊ុន សែន ខណៈ​កន្លងមក ក្រសួង​មួយ​នេះ​បាន​ហាមឃាត់​មិន​ឲ្យ​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​និយាយ​រឿង​នយោបាយ។ កាលពី​ថ្ងៃទី​១៧ ខែ​តុលា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​ញត្តិ​ថ្កោលទោស​លោក សម រង្ស៊ី ភ្លាមៗ​ក្រោយ​ពេល​លោក ហ៊ុន សែន គំរាម​បង្ក្រាប​រាល់​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល...

លោក ហ៊ុន សែន ព្រមាន​ចាប់​លោក សម រង្ស៊ី ដាក់​គុក​ពេល​វិល​មក​ដល់​កម្ពុជា​វិញ

បុរស​ខ្លាំង​ក្រាញ​អំណាច​យូរ​ជាងគេ​នៅ​កម្ពុជា ព្រមាន​ចាប់ និង​បញ្ជូន​ខ្លួន​អតីត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី ចូល​ពន្ធនាគារ ពេល​វិល​មក​ដល់​កម្ពុជា​វិញ។ បុរស​ខ្លាំង​រូប​នេះ​បាន​ហៅ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ថា​ជា «ពូជ​ក្បត់​ជាតិ ៣​ជំនាន់»។ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង នា​ព្រឹក​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២២ នេះ លោក ហ៊ុន សែន ថ្លែង​ថា គណបក្ស​នយោបាយ​ណា​ក៏ដោយ​ដែល​ភ្ជាប់​ខ្លួន​ជាមួយ​លោក សម រង្ស៊ី នឹង​ប្រឈម​នឹង​ការ​ប្ដឹង​ផ្ដល់​តាម​ផ្លូវ​តុលាការ ដោយ​លោក​ចាត់ទុក​លោក...

តុលាការ​ឱ្យ​ភាគី​ពាក់ព័ន្ធ​សំណុំរឿង​លោក កឹម សុខា ធ្វើ​សេចក្ដី​សន្និដ្ឋាន​នៅ​សប្ដាហ៍​ក្រោយ

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឲ្យ​ភាគី​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​លោក កឹម សុខា ធ្វើ​សេចក្ដី​សន្និដ្ឋាន​នៅ​សប្ដាហ៍​ក្រោយ បន្ទាប់ពី​តុលាការ​ប្រកាស​បិទ​បញ្ចប់​នីតិវិធី​សួរ​ដេញដោល​ដ៏​ចម្រូងចម្រាស​ដែល​បាន​អូស​បន្លាយ​រយៈពេល ៥​ឆ្នាំ​មក​នេះ។ ការ​ប្រកាស​របស់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ តុលា នេះ បន្ទាប់ពី​តុលាការ​បាន​បន្ត​បើក​សវនាការ​សួរ​ដេញដោល​សាក្សី​ដែល​បាន​កោះហៅ ប៉ុន្តែ​ក្នុង​ចំណោម​សាក្សី ២៧​នាក់ តុលាការ​សួរ​បាន​តែ​ចំនួន ៩​នាក់​ប៉ុណ្ណោះ។ សវនាការ​រយៈពេល​មួយ​ថ្ងៃ​ដោយ​សួរ​ដេញដោល​ទៅ​លើ​សាក្សី​ទាំង ៩​នាក់ ក្នុង​នោះ​មាន​ទាំង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុន...

សហ​មេធាវី៖ លោក កឹម សុខា គ្មាន​កំហុស​ដូច​ការ​ចោទប្រកាន់​របស់​បក្ស​កាន់​អំណាច​ឡើយ

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា អះអាង​ថា សវនាការ​លើ​សំណុំរឿង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​បើក​ការ​ជំនុំជម្រះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ តុលា នេះ​បន្ត​ទៀត បន្ទាប់ពី​តុលាការ​បាន​បើក​ការ​ជំនុំជម្រះ​ពេញ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ពុធ។ មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង លោក ចាន់ ចេន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១២ តុលា នេះ​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គ្មាន​កំហុស​ដូច​ការ​ចោទប្រកាន់​របស់​បក្ស​កាន់​អំណាច​នោះ​ឡើយ ដូច្នេះ​បើ​ទោះបីជា​សវនាការ​នឹង​ត្រូវ​បន្ត​បើក​ដំណើរការ​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​១៣ តុលា...

សកម្មជន៖ ចម្លើយ​លោក គង់ គាំ ថា​បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បដិវត្តន៍​ពណ៌​គឺ​មិន​អាច​យក​ជា​ការ​បាន​ទេ

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុក​ចម្លើយ​របស់​អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក គង់ គាំ ដែល​ថា​ការ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ការ​ធ្វើ​បាតុកម្ម​នៅ​កន្លែង​ផ្សេង​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការ​ធ្វើ​បដិវត្តន៍​ពណ៌​នោះ គឺជា​ចម្លើយ​មិន​ត្រឹមត្រូវ និង​មិន​អាច​យក​ជា​ការ​បាន។ សកម្មជន​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ទាប់ពី​សវនាការ​របស់​លោក កឹម សុខា ពេញ​មួយ​ព្រឹក​លើ​អង្គហេតុ​បដិវត្តន៍​ពណ៌ នៅ​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២២ ថា ការ​ផ្តល់​ចម្លើយ​ទៅ​កាន់​ចៅក្រម និង​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម...

តុលាការ​កំពូល​បដិសេធ​មិន​ដោះលែង​កញ្ញា សេង ធារី ដោយ​បារម្ភ​ខ្លាច​បង្ក​ចលាចល​ក្នុង​សង្គម

តុលាការ​កំពូល​សម្រេច​បដិសេធ​មិន​ដោះលែង​កញ្ញា សេង ធារី ឲ្យ​មាន​សេរីភាព ដោយ​សំអាង​ថា បើ​ធ្វើការ​ដោះលែង​កញ្ញា​រូប​នេះ នោះ​អាច​បង្ក​ចលាចល​ក្នុង​សង្គម និង​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ដោយ​តម្កល់​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ជា​រឿង​ត្រឹមត្រូវ។ នៅ​ថ្ងៃ​សុក្រ ទី​៣០ កញ្ញា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល លោក គង់ ស្រ៊ីម បាន​បើក​សវនាការ​សួរ​ដេញដោល​ចំពោះ​ការ​មិន​សុខចិត្ត​របស់​មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា សេង ធារី ដែល​ប្ដឹង​សាទុក្ខ។ ក្រោយ​ពេល​បើក​សវនាការ​ជិត ១​ម៉ោង លោក គង់ ស្រ៊ីម...

លោក កឹម សុខា ច្រានចោល​ការ​ចោទ​ធ្វើ​បដិវត្តន៍​ពណ៌​តាម​អង្គការ CANVAS

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា លោក កឹម សុខា បាន​ច្រានចោល​ទាំងស្រុង​នូវ​ការ​លើកឡើង​ដែល​ថា លោក​បាន​ធ្វើ​បដិវត្តន៍​ពណ៌​តាម​ការ​បណ្តុះបណ្តាល​របស់​អង្គការ CANVAS នៅ​ក្នុង​សវនាការ​លើក​ទី​៥៨។ សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង លោក ផែង ហេង បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​សវនាការ​របស់​លោក កឹម សុខា លើក​ទី​៥៨ នៅ​ថ្ងៃទី​២៨ ខែ​កញ្ញា នេះ​ថា លោក កឹម សុខា បាន​បញ្ជាក់​ទៅ​កាន់​តុលាការ​យ៉ាង​ច្បាស់​ថា លោក​មិន​ដែល​ស្គាល់​អង្គការ CANVAS...

លោក កឹម សុខា ថា​នឹង​មិន​ថ្លែង​សារ​នយោបាយ​ក្នុង​ពិធី​កាន់​បិណ្ឌ​និង​បុណ្យ​ភ្ជុំបិណ្ឌ​ឡើយ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​តស៊ូ​ដើម្បី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ លោក កឹម សុខា បាន​ថ្លែង​ទៅ​កាន់​ពលរដ្ឋ​ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​១២ វត្ត​សម្តេច​ពាន់ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ នៅ​ថ្ងៃទី​២២ កញ្ញា នេះ​ថា លោក​មិន​ថ្លែង​សារ​ណា​មួយ​ពាក់ព័ន្ធ​នឹង​នយោបាយ​នោះ​ឡើយ គឺ​លោក​អញ្ជើញ​ទៅ​ចូលរួម​ធ្វើ​បុណ្យ​តាម​បែប​ព្រះពុទ្ធសាសនា និង​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ។ លោក កឹម សុខា បាន​ដឹកនាំ​សហការី​របស់​ខ្លួន​ទៅ​ចូលរួម​ពិធី​វេន​កាន់បិណ្ឌ​ទី​១២ នៅ​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​វត្ត​សម្តេច​ពាន់ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ...

Latest news

© 2021, ដេលី. All rights reserved.