30.5 C
Phnom Penh

TAG

ទោស​ក្បត់​ជាតិ

អាល្លឺម៉ង់​ជំរុញ​ឱ្យ​កម្ពុជា​គោរព​សេរីភាព​បញ្ចេញមតិ​និង​ការ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី

អាល្លឺម៉ង់​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សេរីភាព​បញ្ចេញមតិ និង​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី ក្រោយពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់ទោស​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​កញ្ញា សេង ធារី ដាក់​ពន្ធនាគារ​ចន្លោះ​ពី ៥ ដល់ ៨​ឆ្នាំ ពី​បទ «ញុះញង់ និង​រួម​គំនិត​ក្បត់» កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា។ ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០២២ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ការ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី ក្រោយពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​លើ​សមាជិក​គណបក្ស​ប្រឆាំង ថា​មាន​ទោស​ពី​បទ «ញុះញង់»...

សាខា​បក្ស​ប្រឆាំង​នៅ​អាមេរិក​ថា​តុលាការ​មាន​ចេតនា​ឱ្យ​ក្រុម​លោក សម រង្ស៊ី វាយប្រហារ​លោក កឹម សុខា

សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក ឬ​ហៅថា CNRP-USA ព្រមាន​ថា សំណួរ​អយ្យការ​ដែល​បាន​សាកសួរ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺ​មាន​ចេតនា​ផ្តល់​ឱកាស​ឱ្យ​ក្រុម​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី មាន​លេស​វាយប្រហារ និង​មួលបង្កាច់​លើ​លោក កឹម សុខា ដើម្បី​ធ្វើ​ឱ្យ​បាត់បង់​ប្រជាប្រិយភាព។ សេចក្តី​ថ្លែងការណ៍​របស់ CNRP-USA កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២២ បាន​កត់សម្គាល់​ថា មាន​ហេតុផល​មួយ​ចំនួន​ដែល​តំណាង​អយ្យការ​ប្រឹង​ជជីក​សួរ​លោក កឹម...

កូនស្រី​លោក កឹម សុខា ថា​សំណួរ​តំណាង​អយ្យការ​បង្កប់​ចេតនា​ទុច្ចរិត​បំភ្លៃ​ការពិត

កូនស្រី​ច្បង​មេដឹកនាំ​បក្ស​ប្រឆាំង កញ្ញា កឹម មនោវិទ្យា អះអាង​ថា សំណួរ​របស់​តំណាង​អយ្យការ​ក្នុង​សវនាការ​លោក កឹម សុខា កាលពី​ថ្ងៃ​ពុធ ទី​១៥ មិថុនា ដែល​បាន​សួរ​លោក កឹម សុខា ពី​មូលហេតុ​នៃ​ការ​រួបរួម​ជាមួយ​លោក សម រង្ស៊ី គឺជា​សំណួរ​បង្កប់​ចេតនា​ទុច្ចរិត​ក្នុង​គោលបំណង​បំភ្លៃ​ការពិត​នៃ​ការ​រួបរួម​ឱ្យ​មាន​គណបក្ស​សង្គ្រោះ​ជាតិ។ កូនស្រី​ច្បង​មេដឹកនាំ​បក្ស​ប្រឆាំង កញ្ញា កឹម មនោវិទ្យា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២២...

លោក កឹម សុខា ឆ្លើយតប​ព្រះរាជអាជ្ញា​ដែល​ចោទ​សួរ​ភ្ជាប់​ជាមួយ​លោក សម រង្ស៊ី

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ លោក កឹម សុខា បាន​ប្រតិកម្ម​ទៅ​នឹង​ព្រះរាជអាជ្ញា​តុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​ចោទ​សួរ និង​ភ្ជាប់​រូបលោក​ទៅ​នឹង​ករណី​លោក សម រង្ស៊ី។ លោក​បាន​ឆ្លើយតប​ថា លោក​មិន​មាន​ទំនាក់ទំនង​អ្វី​ជាមួយ​លោក សម រង្ស៊ី ទៀត​នោះ​ឡើយ ក្រោយ​ពេល​បក្ស​ភ្លើង​ទៀន​របស់​លោក សម រង្ស៊ី បាន​ដើរ​ចេញពី​ស្មារតី​រួបរួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចូលរួម​បោះឆ្នោត​ឃុំ-សង្កាត់។ លោក កឹម សុខា បាន​និយាយ​ទៅ​កាន់​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មិថុនា...

អ្នក​ឃ្លាំមើល​ថា​ការ​កាត់ទោស​កញ្ញា សេង ធារី និង​សកម្មជន​ដូច​គ្នា​ការ​បង្ក្រាប​កាលពី​ឆ្នាំ​២០១៤

ក្រុម​អ្នក​ឃ្លាំមើល​សង្គម ថា​ការ​កាត់ទោស​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង កញ្ញា សេង ធារី ដែល​ជា​មេធាវី​អន្តរជាតិ និង​សកម្មជន​នយោបាយ​ជាច្រើន​នាក់​ទៀត​ដាក់​គុក​ច្រើន​ឆ្នាំ «ពី​បទ​ក្បត់​ជាតិ» ដូច​គ្នា​ទៅ​នឹង​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​អ្នក​តវ៉ា​ដើម្បី​សិទ្ធិ​សេរីភាព។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៥ មិថុនា ថា ការ​កាត់ទោស​មេធាវី​អន្តរជាតិ កញ្ញា សេង ធារី និង​សកម្មជន​នយោបាយ​ជាច្រើន​ទៀត​ដាក់​គុក​ច្រើន​ឆ្នាំ​ពី​បទ​ក្បត់​ជាតិ កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២...

មេធាវី​រដ្ឋាភិបាល​ច្រានចោល​ការ​អះអាង​របស់​លោក កឹម សុខា លើ​ភស្តុតាង​ឃ្លីប​វីដេអូ

ក្រុម​មេធាវី​រដ្ឋាភិបាល​កម្ពុជា បដិសេធ​នូវ​ការ​អះអាង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​បាន​ចោទ​ថា ក្រុម​មេធាវី​តំណាង​ឱ្យ​ដើមបណ្ដឹង​រដ្ឋប្បវេណី​បាន​យក​ឃ្លីប​វីដេអូ​មក​ចោទប្រកាន់​លើ​រូបលោក​ទាំង​បំពាន​ការពិត។ ក្រុម​មេធាវី​រដ្ឋាភិបាល​កម្ពុជា​ដែល​តំណាង​ឱ្យ​ដើមបណ្ដឹង​រដ្ឋប្បវេណី ត្រូវ​បាន​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន គឺ Fresh News ដកស្រង់​សម្ដី​ចុះផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ ទី​១២ មិថុនា ថា ពួកគេ​បដិសេធ​នូវ​ការ​អះអាង​របស់​លោក កឹម សុខា ដោយ​មូលហេតុ​ថា ភស្តុតាង​ជា​ឃ្លីប​វីដេអូ​ដែល​ក្រុម​មេធាវី​ដើមបណ្ដឹង​រដ្ឋប្បវេណី​បាន​លើក​យក​មក​សួរ​បញ្ជាក់​លោក កឹម សុខា...

លោក កឹម សុខា៖ រដ្ឋាភិបាល​ញូហ្សេឡែន​តាមដាន​ដំណើរការ​សវនាការ និង​សិទ្ធិ​សេរីភាព​លោក​ជានិច្ច

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា ថា​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ញូហ្សេឡែន (New Zealand) កំពុង​តាមដាន​នូវ​ដំណើរការ​សវនាការ និង​សិទ្ធិ​សេរីភាព​របស់​លោក​ជាប់​ជានិច្ច ជាពិសេស​សិទ្ធិ​ក្នុង​ការ​ចូលរួម​ធ្វើ​សកម្មភាព​នយោបាយ។ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​គាបសង្កត់​ពី​បក្ស​កាន់​អំណាច លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៣ មិថុនា ថា លោក​បាន​ជួប​ពិភាក្សា​ការងារ​នៅ​គេហដ្ឋាន​របស់​លោក​ជាមួយ​ឯកអគ្គរាជទូត​ថ្មី​នៃ​ប្រទេស​ញូហ្សេឡែន ប្រចាំ​នៅ​កម្ពុជា ថៃ និង​ឡាវ ជុំវិញ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។ មេដឹកនាំ​បក្ស​ប្រឆាំង លោក...

តំណាង​អយ្យការ​និង​មេធាវី​រដ្ឋាភិបាល​ចោទ​សួរ​លោក កឹម សុខា រឿង​ត្រូវរ៉ូវ​ជាមួយ​លោក សម រង្ស៊ី

សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា អះអាង​ថា មេធាវី​រដ្ឋាភិបាល​បាន​ចោទ​សួរ​លោក កឹម សុខា រឿង​ត្រូវរ៉ូវ​ជាមួយ​លោក សម រង្ស៊ី ខណៈ​សំណុំរឿង​ដែល​បទ​ចោទប្រកាន់​កូនក្ដី​កន្លងមក គឺ​ពាក់ព័ន្ធ «គប់គិត​ជាមួយ​បរទេស»។ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី​៨ មិថុនា បាន​បន្ត​បើក​សវនាការ​សំណុំរឿង​លោក កឹម សុខា លើក​ទី​៤៣ ក្រោម​បទ​ចោទប្រកាន់​ពី​បទ «សន្ទិដ្ឋភាព​ត្រូវរ៉ូវ​ជាមួយ​រដ្ឋ​បរទេស» ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល។ បើ​តាម​លោក ចាន់...

វេទិកា​ពលរដ្ឋ​អំពាវនាវ​សាជាថ្មី​ឱ្យ​រដ្ឋាភិបាល​ដោះលែង​លោក អៀ ចាន់ណា ដើម្បី​ធានា​នូវ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ

ប្រធាន​វេទិកា​ពលរដ្ឋ អំពាវនាវ​សាជាថ្មី​ទៅ​រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​ដោះលែង​លោក អៀ ចាន់ណា អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​តាកែវ ឱ្យ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ឡើងវិញ ដើម្បី​ធានា​នូវ​ការ​អនុវត្ត​តាម​បែប​ប្រជាធិបតេយ្យ និង​ធានា​នូវ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០២២ ថា វេទិកា​ពលរដ្ឋ​បាន​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ចំពោះ​ករណី​ចាប់​ឃុំ​ខ្លួន​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​តាកែវ លោក អៀ ចាន់ណា។ លោក​ថា នេះ​គឺជា​ចេតនា​របស់​បក្ស​កាន់​អំណាច​មាន​គោលដៅ​បំបិទ​សិទ្ធិ ដើម្បី​បំផ្លាញ​ឱកាស​នយោបាយ​របស់​គាត់​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ។ ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ធានា​នូវ​ការ​អនុវត្ត​តាម​បែប​ប្រជាធិបតេយ្យ...

សហ​មេធាវី​ថា​តុលាការ​មិន​ហ៊ាន​ចោទ​សួរ​លើ​អង្គហេតុ​រដ្ឋ​បរទេស​ឃុបឃិត​ជាមួយ​លោក កឹម សុខា

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថា​តុលាការ​នៅតែ​មិន​ហ៊ាន​សាកសួរ​លើ​អង្គហេតុ​ពិតប្រាកដ​ទាក់ទង​ទៅ​នឹង​រដ្ឋ​បរទេស​មួយ​ណា​ដែល​ថា​បាន​ឃុបឃិត​ជាមួយ​លោក កឹម សុខា ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា​នោះ។ សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង លោក ចាន់ ចេន បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​សវនាការ​លើក​ទី​៤២ លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពេញ​មួយ​ព្រឹក​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០២២ ថា សហ​មេធាវី​ការពារ​ក្តី​ទាំងអស់​របស់​លោក កឹម សុខា បាន​ទាមទារ​ឲ្យ​តុលាការ​សាកសួរ​លើ​អង្គហេតុ​ពិតប្រាកដ ប៉ុន្តែ​តុលាការ​បែរ​ជា​ព្យាយាម​ចោទ​សួរ​លើ​ខ្លឹមសារ​ក្នុង​វីដេអូ​ជាង​មួយ​ម៉ោង ដែល​តុលាការ​បាន​កាត់​ជា​កង់ៗ​ប្រវែង ១៦​នាទី​ម្តង...

Latest news

© 2021, ដេលី. All rights reserved.