26.9 C
Phnom Penh

TAG

ទោស​ក្បត់​ជាតិ

មន្ត្រី​ក្រសួង​យុត្តិធម៌​ថា​ការ​ស្នើសុំ​ឲ្យ​រដ្ឋ​បរទេស​ចូល​បំភ្លឺ​គឺ​ជា​ល្បិច​របស់​ភាគី​ជន​ជាប់ចោទ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​យុត្តិធម៌ ចោទ​ថា ការ​ស្នើសុំ​ឲ្យ​រដ្ឋ​បរទេស​ចូល​បំភ្លឺ​ក្នុង​សវនាការ​ជុំវិញ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គ្រាន់តែ​ជា​ល្បិច​របស់​ភាគី​ជន​ជាប់ចោទ ដើម្បី​រុញ​ឱ្យ​រដ្ឋ​បរទេស​ចូល​ក្នុង​សំណុំរឿង​របស់​ខ្លួន ក្នុង​ចេតនា​ប្រើប្រាស់​ឥទ្ធិពល​នៃ​រដ្ឋ​បរទេស​នោះ​ដើម្បី​ដាក់​សម្ពាធ​លើ​កម្ពុជា ក្នុង​បំណង​ជួយ​ដក​ខ្លួន​ចេញពី​សំណុំរឿង​ដែល​តុលាការ​បាន​ចោទប្រកាន់​ប៉ុណ្ណោះ។ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២២ បាន​លើកឡើង​ថា យោង​តាម​ទិដ្ឋភាព​ច្បាប់ និង​អនុសញ្ញា​ទីក្រុង​វីយ៉ែន ស្ដីពី​ទំនាក់ទំនង​ការទូត​រវាង​រដ្ឋ និង​រដ្ឋ មន្ត្រី​ទូត​បរទេស​តែង​មាន​អភ័យ​ឯកសិទ្ធិ​ជានិច្ច មិន​ចំណុះ​ទៅ​នឹង​អំណាច​តុលាការ​នៃ​រដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស​នោះ​ឡើយ។ លោក ជិន...

មេធាវី​របស់​លោក កឹម សុខា ថា​តុលាការ​សាកសួរ​ផ្ទុយ​ពី​បទ​ចោទប្រកាន់​ដើម្បី​អូស​បន្លាយ​ពេល

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ដំណើរការ​សវនាការ​លើ​សំណុំរឿង​លោក កឹម សុខា លើក​ទី​៣៨ នេះ តុលាការ​សាកសួរ​សំណួរ​ផ្ទុយ​ពី​បទ​ចោទ​របស់​ខ្លួន «សន្ទិដ្ឋភាព​ជាមួយ​រដ្ឋ​បរទេស» គឺជា​ចេតនា​រំខាន​ពេលវេលា និង​ធ្វើ​ឲ្យ​យឺតយ៉ាវ​សវនាការ​តែប៉ុណ្ណោះ។ សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង លោក ចាន់ ចេន បាន​លើកឡើង​បន្ទាប់ពី​សវនាការ​លោក កឹម សុខា នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២២ នេះ​ថា ការ​សាកសួរ​ដេញដោល​របស់​តុលាការ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ គឺ​ឃ្លាត​ចាក​ឆ្ងាយ​ពី​បទ​ចោទ​ដែល​ខ្លួន​បាន​ចោទ​លើ​កូនក្ដី​របស់​ខ្លួន​ទាំងស្រុង ដែល​បង្ក​ជា​ការ​រំខាន​ដល់​កូនក្ដី​របស់​លោក​ទៅវិញ។ លោក...

សហ​មេធាវី​លោក កឹម សុខា គ្រោង​ស្នើ​ឲ្យ​តុលាការ​កោះហៅ​រដ្ឋ​បរទេស​ពាក់ព័ន្ធ​មក​បំភ្លឺ

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គ្រោង​ស្នើ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ​ធ្វើ​លិខិត​កោះហៅ​រដ្ឋ​បរទេស​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​បាន​ចោទប្រកាន់​ថា ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​រួម​គំនិត​ក្បត់​ជាមួយ​លោក កឹម សុខា ក្នុង​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​មក​បំភ្លឺ​នៅ​តុលាការ ដើម្បី​ស្វែងរក​ការពិត។ សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង លោក អាង ឧត្តម បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២២ នេះ​ថា ការ​កោះហៅ​រដ្ឋ​បរទេស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺជា​នីតិវិធី​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​ជួយ​ឲ្យ​តុលាការ​ស្វែងរក​ការពិត​ឲ្យ​បាន​កាន់តែ​ឆាប់ និង​ជា​ភស្តុតាង​បញ្ជាក់​ថា ពួកគេ​ពិត​ជា​បាន​ឃុបឃិត​ជាមួយ​លោក កឹម សុខា ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​មែន​ឬ​យ៉ាង​ណា​នោះ។ មេធាវី​រូប​នេះ​បញ្ជាក់​ថា...

IDEA TALK៖ តើ​ការ​ចោទប្រកាន់​ពី​ទោស​ក្បត់​ជាតិ​ដោយសារ​ការ​ខ្វែង​គំនិត​ផ្នែក​នយោបាយ ជា​ភាព​ស៊ីវិល័យ​សម្រាប់​សង្គម​បច្ចុប្បន្ន​បែប​ណា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ការ​ចោទប្រកាន់​ពី​ទោស​ក្បត់​ជាតិ​ដោយសារ​ការ​ខ្វែង​គំនិត​ផ្នែក​នយោបាយ ជា​ភាព​ស៊ីវិល័យ​សម្រាប់​សង្គម​បច្ចុប្បន្ន​បែប​ណា?»។

សន្និសីទ​នៅ​អាមេរិក​វាយតម្លៃ​លោក កឹម សុខា ជា​វីរជន​ប្រកាន់​ជំហរ​សន្តិភាព​នៅ​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា អង្គ​សន្និសីទ​អន្តរជាតិ​មួយ​នៅ​សហរដ្ឋ​អាមេរិក បាន​ចាត់ទុក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថា​ជា​វីរជន​ប្រកាន់​ជំហរ​សន្តិភាព តស៊ូ​ដើម្បី​សេរីភាព និង​យុត្តិធម៌​សង្គម ដែល​ជា​កត្តា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គ្មាន​ជម្រើស​អ្វី​ក្រៅពី​បើក​ឱ្យ​លោក កឹម សុខា ទទួល​បាន​នូវ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នោះ​ទេ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​៧ មេសា ថា ការ​លើកឡើង​របស់​សន្និសីទ​អន្តរជាតិ​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា មេដឹកនាំ​បក្ស​ប្រឆាំង លោក...

តំណាង​សហភាព​អឺរ៉ុប​អំពាវនាវ​ឱ្យ​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លោក កឹម សុខា

សហភាព​អឺរ៉ុប អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ប្រឆាំង​នឹង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដើម្បី​អាច​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​ឡើងវិញ​សម្រាប់​ការ​បោះឆ្នោត​នៅពេល​ខាង​មុខ​ប្រកប​ទៅ​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ តំណាង​សហភាព​អឺរ៉ុប បាន​ថ្លែង​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​លើក​ទី​៤៩ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស នៃ​កិច្ចប្រជុំ​អន្តរ​សកម្ម​លើក​ទី​៥០ ស្ដីពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២២ ថា កម្ពុជា​ត្រូវតែ​បើក​លំហ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា អាច​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣...

តុលាការ​កាត់ទោស​លោក សម រង្ស៊ី ថ្នាក់​ដឹកនាំ​និង​សកម្មជន​២១​នាក់​ចន្លោះ​ពី​៥-១០​ឆ្នាំ

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​លោក សម រង្ស៊ី មេដឹកនាំ​របស់​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស និង​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់ ៦​នាក់​ផ្សេង​ទៀត​ដាក់​ពន្ធនាគារ​ម្នាក់ៗ ១០​ឆ្នាំ ចំណែក​ឯ​សកម្មជន ១៣​នាក់​ទៀត​ដាក់​ពន្ធនាគារ​ម្នាក់ ៥​ឆ្នាំ ដោយ​អនុវត្ត​ទោស ៣​ឆ្នាំ ៨​ខែ ខណៈ​ម្នាក់​ទៀត​ដាក់​ពន្ធនាគារ ៥​ឆ្នាំ ប៉ុន្តែ​ទោស​នោះ​ត្រូវ​ព្យួរ។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ នៅ​ថ្ងៃ​ទី​១៧ មីនា នេះ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ថ្នាក់​ដឹកនាំ...

តុលាការ​នឹង​ប្រកាស​សាលដីកា​អំពី​ភស្តុតាង​របស់​លោក កឹម សុខា នៅ​សប្តាហ៍​ក្រោយ

តុលាការ​នឹង​ប្រកាស​សាលដីកា​ទទួលយក និង​ច្រានចោល​នូវ​ភស្តុតាង​ដែល​ស្នើ​ដាក់​ដោយ​សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ក្នុង​សវនាការ​លើក​ទី​៣៤ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៣ សប្តាហ៍​ក្រោយ។ សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អាង ឧត្តម បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​សវនាការ​របស់​ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២២ ថា សាលាដំបូង​រាជធានី​ភ្នំពេញ​អះអាង​ថា ខ្លួន​នឹង​ធ្វើ​សេចក្ដី​សម្រេច​លើ​ការ​ដាក់​ភស្តុតាង​ថ្មី​ដើម្បី​ដោះ​បន្ទុក​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា...

អ្នកវិភាគ៖ លោក កឹម សុខា អាច​ប្តឹង​មន្ត្រី​ក្រសួង​យុត្តិធម៌​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​អំពី​ការ​រំលោភ​រដ្ឋធម្មនុញ្ញ

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា រិះគន់​មន្ត្រី​ក្រសួង​យុត្តិធម៌​ដែល​ជំរុញ​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សារភាព​ទោស ថា​បំពាន​ទៅលើ​គោលការណ៍​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ លោក កឹម សុខា អាច​ប្តឹង​អំពី​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៧ ខែ​មីនា ថា ការ​លើក​យក​សំណុំរឿង​លោក កឹម សុខា មក​បកស្រាយ​របស់​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន...

ក្រុម​មេធាវី​លោក កឹម សុខា ថា​វីដេអូ​ដែល​តុលាការ​យក​មក​ចោទប្រកាន់​ជា​វីដេអូ​កាត់ត​មិន​ដាក់​បន្ទុក​បាន

ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ថា វីដេអូ​ដែល​តុលាការ​យក​មក​ធ្វើជា​ដើមចម​នៃ​ការ​ចោទប្រកាន់​កូនក្ដី​របស់​ខ្លួន​មាន​រយៈពេល​ជិត ៣​នាទី​នោះ គឺជា​វីដេអូ​កាត់ត មិន​ឆ្លុះបញ្ចាំង​ពី​អត្ថន័យ​ពិតប្រាកដ​ដើម្បី​ធ្វើ​ការ​ចោទប្រកាន់​បាន​ឡើយ។ សហ​មេធាវី​ការពារ​ក្តី​ឱ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង អ្នកស្រី ម៉េង សុភារី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៧ មីនា នេះ​ថា ក្រុម​មេធាវី​បាន​ដាក់​វីដេអូ​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​ទាំងមូល​របស់​លោក កឹម សុខា កាលពី​ឆ្នាំ​២០១៣ ដែល​មាន​រយៈពេល​ជាង ១​ម៉ោង ជា​ភស្តុតាង​ដើម​ដំបូង​ដែល​អាច​បញ្ជាក់​ថា​វីដេអូ​ដែល​ភាគី​ខាង​ដើមចោទ​យក​មក​ធ្វើជា​ដើមចម​នៃ​ការ​ចោទប្រកាន់​ដែល​មាន​រយៈពេល​ជិត ៣​នាទី គឺជា​វីដេអូ​កាត់​ខុស​ខ្លឹមសារ​ដើម​សុទ្ធសាធ។ អ្នកស្រី...

Latest news

© 2021, ដេលី. All rights reserved.