35 C
Phnom Penh

TAG

បណ្ឌិត កែម ឡី

ពិធីដង្ហែសព​លោក កែម​ ឡី ទៅកាន់ស្រុក​​​កំណើត​​​របស់​​​លោក​​​គ្រោង​ធ្វើ​នៅ​ថ្ងៃអាទិត្យ​ខាង​មុខ​នេះ​

មិត្តភក្តិរបស់អ្នកវិភាគនយោបាយដែល ត្រូវបានឃាតករបាញ់សម្លាប់ បាននិយាយកាលពីម្សិលមិញថា ពិធីដង្ហែសពលោក កែម ឡី ចេញពីរាជធានីភ្នំពេញទៅកាន់ស្រុកកំណើតរបស់លោកនៅក្នុងខេត្តតាកែវ នោះ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ។ ដោយដំបូងឡើយគ្រោងដង្ហែនៅថ្ងៃអាទិត្យកន្លងទៅនេះ ពិធីដង្ហែនេះត្រូវបានលុបចោលវិញដើម្បីផ្តល់ពេលវេលាបន្ថែមទៀតដល់ក្រុមអ្នករៀបចំដើម្បីរៀបចំកន្លែងបញ្ចុះសពលោកនៅក្នុងខេត្តតាកែវ ហើយទុកពេលវេលាបន្ថែមទៀតដល់សាធារណជនដើម្បីបានមកមើលសព ដែលកំពុងដាក់តម្កល់នៅវត្តចាស់ក្នុងរាជធានីភ្នំពេញ។ កាលពីម្សិលមិញ ព្រះតេជគុណ ប៊ុត ប៊ុនតិញ សកម្មជនជាព្រះសង្ឃបានមានសង្ឃដីកាថា អ្នករៀបចំបានព្រមព្រៀងធ្វើពិធីដង្ហែសពនៅថ្ងៃទី២៤។ ព្រះអង្គបានមានសង្ឃដីកាថា ក្បួនរថយន្តកំពុងត្រូវបានរៀបចំសម្រាប់ចម្ងាយផ្លូវប្រហែល៩០គីឡូម៉ែត្រ ដោយពិធីដង្ហែនោះរំពឹងថា នឹងមានអ្នកចូលរួមកាន់ទុក្ខរាប់ពាន់នាក់។ អាជ្ញាធររាជធានីភ្នំពេញបានព្រមព្រៀងផ្តល់ការការពារសន្តិសុខចំពោះកាលបរិច្ឆេទដង្ហែសពដំបូង។ ប៉ុន្តែលោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ ថា...

ពិធី​ដង្ហែ​សព​​លោក​បណ្ឌិត​ កែម ឡី អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​​ដ៏លេចធ្លោ​​​ត្រូវ​បាន​ពន្យារ​ពេល​

ក្រុមមិត្តភក្ដិដែលជួយរៀបចំពិធីដង្ហែសពលោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវខ្មាន់កាំភ្លើងធ្វើឃាត បានកែប្រែគម្រោងដង្ហែសពរបស់លោកពីរាជធានីភ្នំពេញទៅស្រុកកំណើតរបស់លោកក្នុងខេត្តតាកែវកាលពីម្សិលមិញ ហើយមិនទាន់កំណត់កាលបរិច្ឆេទថ្មីនៅឡើយទេ។ លោក ទឹម ម៉ាឡៃ ជាអ្នករៀបចំពិធីបុណ្យសពម្នាក់បានលើកឡើងថា ការដង្ហែសពនឹងធ្វើឡើងមិនលើសពីថ្ងៃអាទិត្យនោះទេ។ លោកបានបន្តថា ការដង្ហែសពកាលពីម្សិលមិញ ត្រូវបានពន្យារពេលដោយសារតែការទាមទាររបស់ប្រជាពលរដ្ឋដែលនៅតែចង់សម្ដែងការគោរពវិញ្ញាណក្ខន្ធសពលោក កែម ឡី ដែលដាក់តម្កល់នៅវត្តចាស់ និងដោយសារតែអ្នករៀបចំត្រូវការពេលវេលាបន្ថែមទៀត ដើម្បីត្រៀមរៀបចំ។ លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា សាលារាជធានីបានអនុម័តសំណើដំបូងរបស់អ្នករៀបចំសម្រាប់ការហែសពកាត់រាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យ ហើយថា ខ្លួនបើកចំហសម្រាប់ការពិចារណាកាលបរិច្ឆេទផ្សេង។ សូមរំឭកថា លោក កែម ឡី វ័យ៤៦ឆ្នាំ ដែលជាអ្នកអត្ថាធិប្បាយនយោបាយ និងជាអ្នករិះគន់រដ្ឋាភិបាលដ៏ល្បីល្បាញត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅខាងក្នុងស្ដាម៉ាតនៃស្ថានីយប្រេងឥន្ធនៈមួយ (កាល់តិច) នៅកណ្ដាលរាជធានីកាលពីថ្ងៃទី១០ ខែកក្កដា។ បុរសម្នាក់ដែលត្រូវបានចាប់ខ្លួនពីបទឃាតកម្មនេះនិយាយថា ខ្លួនសម្លាប់លោក កែម ឡី ដោយសារជំពាក់ប្រាក់មិនសង ប៉ុន្តែមជ្ឈដ្ឋានជាច្រើនអះអាងថា វាជាការវាយប្រហារដែលបញ្ជាដោយរដ្ឋាភិបាល៕ សុខុម

ជនសង្ស័យ​​​និយាយ​​​មុននឹង​​​មាន​​​ឃាតកម្ម​​​លើ​​​ កែម ឡី៖ ខ្ញុំ​​​ជា​​​ទាហាន

ស្រុកអង្គរជុំ ខេត្តសៀមរាប - កាលពីចុងសប្តាហ៍មុន អ៊ំ អឿង បានទទួលការហៅទូរស័ព្ទពីមិត្តរបស់គាត់ឈ្មោះ អឿត អាង។ មានរយៈពេលប្រហែល១០ថ្ងៃចាប់តាំងពីលោក អាង បានចាកចេញពីភូមិដ៏ស្ងាត់ជ្រងំនេះក្នុងខេត្តសៀមរាប។ អង្គុយនៅខាងក្រៅផ្ទះមិត្តភក្តិរបស់គាត់បន្ទាប់ពីសម្ភាសដោយនគរបាល លោក អឿង បាននិយាយថា  "ខ្ញុំបាន សួរគាត់ ឯងមានការងារអីធ្វើ?” គាត់និយាយថា គាត់ធ្វើទាហាននៅភ្នំពេញ"។ បុរសរូបនេះនិយាយថា លោក អាង ដូចជាមានជំនឿចិត្ត អ៊ីចឹង បុរសរូបនេះក៏និយាយលេងសើចនឹងគាត់ ដោយសុំឲ្យគាត់រកការងារឲ្យធ្វើផង។ បុរសរូបនេះនិយាយថា "ខ្ញុំបានប្រាប់គាត់ថា ឯងមានការងារនិងប្រាក់ខែ រកឲ្យគ្នាផង"។ បន្ទាប់មកទូរស័ព្ទបានដាច់។ បុរសរូបនេះបានព្យាយាមហៅត្រឡប់ទៅវិញ ប៉ុន្តែ ទូរស័ព្ទមិនចូលសោះ។ ក្រោយមកបុរសរូបនេះបានឃើញលោក អាង នៅតាមកញ្ចក់ទូរទស្សន៍ ដែលគេបង្ហាញឲ្យអ្នកកាសែតថតកាលពីរសៀលថ្ងៃអាទិត្យ ក្រោយពីត្រូវចាប់ខ្លួនទាក់ទងនឹងការបាញ់សម្លាប់លោក កែម ឡី អ្នកធ្វើអត្ថាធិប្បាយនយោបាយដ៏មានប្រជាប្រិយភាពនៅព្រឹកនោះ។ យោងតាមប៉ូលិស លោក អាង បានចូលទៅក្នុងហាងមួយនៅឯស្ថានីយសាំងកាល់តិច នៅកាច់ជ្រុងមហាវិថីមុនីវង្ស និងម៉ៅសេងទុង ហើយក៏បាញ់ពីរគ្រប់ មួយគ្រប់ចំក្បាល កែម ឡី និងមួយគ្រប់ទៀតចំទ្រូង។ ខ្មាន់កាំភ្លើងបានរត់គេចខ្លួនពីកន្លែងកើតហេតុដោយថ្មើរជើង ហើយក៏ត្រូវដេញតាមដោយនគរបាលនិងប្រជាពលរដ្ឋនៅក្បែរផ្សារអុីអន។ ខ្មាន់កាំភ្លើងរូបនេះត្រូវគេចោមវាយបែកឈាម មុននឹងនគរបាលទាញចេញពីហ្វូងមនុស្ស។ បុរសរូបនេះបានប្រាប់ថាឈ្មោះ ជួប សម្លាប់ ហើយក៏មានវីដេអូដែលនិយាយសារភាពបានបង្ហោះតាមអុីនធើណិតក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីការចាប់ខ្លួន។ លោក អឿង បាននិយាយថា លោកភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយស្គាល់បុរសម្នាក់ដែលសារភាពថាបានសម្លាប់ ដែលមជ្ឈដ្ឋានភាគច្រើនជឿថាជាឃាតកម្មនយោបាយ។ បុរសរូបនេះបាននិយាយថា "ពេលខ្ញុំឃើញគាត់ ខ្ញុំតក់ស្លុតណាស់ ព្រោះវាទៅទីនោះដើម្បីសម្លាប់គាត់ វាមិនស្គាល់ កែម ឡី ទេ។ វានិយាយថា វាគ្រាន់តែធ្វើទាហាននៅភ្នំពេញប៉ុណ្ណោះ"។ លោក អឿង បាននិយាយថា ដំបូងគាត់បានជួបលោក អាង វ័យ៤៣ឆ្នាំក្នុងឆ្នាំ១៩៨៨ នៅពេលដែលពួកគេធ្វើជាកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលគាំទ្រដោយវៀតណាម។ អ្នកទាំងពីរជួបគ្នាយូរៗម្តងក្នុងអំឡុងពេល២០ឆ្នាំក្រោយពីពួកគេឈប់ធ្វើទាហាន ប៉ុន្តែ បានបាត់ការទាក់ទងគ្នាមួយរយៈ នៅពេលដែលលោក អាង ទៅរកការងារធ្វើនៅប្រទេសថៃ។ លោក អាង បានវិលមកខេត្តវិញបីឆ្នាំកន្លងមកហើយ ហើយបានបួសជាព្រះសង្ឃដោយគង់នៅវត្តចំនួនបីមុននឹងសឹក។ លោក អឿង បាននិយាយថា លោកបានជួបអតីតមិត្តរួមអាវុធរូបនេះម្តងទៀតនៅពេលដែលលោក អាង ធ្វើការជាមួយក្រុមអង្គការក្រៅរដ្ឋាភិបាល ជាអង្គការអភិវឌ្ឍនិងការពារបរិស្ថាន។ នៅក្នុងផ្ទះរបស់លោក អាង គាត់បានបង្ហាញឲ្យអ្នកយកព័ត៌មានឃើញសៀវភៅមួយដែលមានស្លាកសញ្ញាអង្គការ និងរូបថតរបស់លោក អាង ពាក់ស្បង់ចីវរ។ តំណាងអង្គការនេះមិនអាចទាក់ទងបានទេ។ រាល់អ្នកភូមិដែលបានសម្ភាសនៅក្នុងភូមិនគរភាស ដែលឡោមព័ទ្ធទៅដោយវាលស្រែខៀវខ្ចីស្រស់បំព្រង បាននិយាយថា ពួកគេតក់ស្លុតពេលឃើញអ្នកជិតខាងដ៏ស្រគត់ស្រគំរបស់គេដែលគេចោទថា ជាប់ពាក់ព័ន្ធក្នុងឃាតកម្មដ៏លេចធ្លោបំផុត ចាប់តាំងពីមានឃាតកម្មទៅលើលោក ជា វិជ្ជា មេដឹកនាំសហជីពក្នុងឆ្នាំ២០០៤។ និយាយនៅខាងក្រោមផ្ទះរបស់ខ្លួន អ្នកស្រី ហឿម ហ៊ត់ វ័យ៤៥ឆ្នាំ ដែលនិយាយថា ជាប្រពន្ធរបស់លោក អាង ទោះបីជាអ្នកទាំងពីរមិនបានរៀបការជាផ្លូវការក៏ដោយ បាននិយាយថា ប្តីរបស់គាត់ហាក់ដូចជាធម្មតានៅពេលគាត់បានប្រាប់អ្នកស្រីថា គាត់ទៅលេងមិត្តភក្តិជិតស្និទ្ធម្នាក់នៅភ្នំពេញ។ អ្នកស្រី ហ៊ត់ បាននិយាយថា "ពេលចុងក្រោយដែលខ្ញុំឃើញគាត់ គាត់បាននិយាយថា គាត់ទៅជួបប្អូនធម៌នៅភ្នំពេញ។ ខ្ញុំមិនចាំច្បាស់ទេ ប៉ុន្តែប្រហែល១០ថ្ងៃមុន"។ អ្នកស្រីបាននិយាយថា "ពេលគាត់ទៅដល់ភ្នំពេញ គាត់បានទូរស័ព្ទមកខ្ញុំ ហើយក៏សួរខ្ញុំថា ខ្ញុំហូបបាយហើយនៅ។ គាត់ដូចជាធម្មតា ដូចគ្មានអ្វីប្លែកសោះ។ គាត់ឈប់ទូរស័ព្ទមកខ្ញុំនៅថ្ងៃទី១០" គឺចំថ្ងៃដែល កែម ឡី ត្រូវគេបាញ់សម្លាប់។ អ្នកស្រី ហ៊ត់ បាននិយាយថា អ្នកស្រីប្រឹងគិតថា ហេតុអ្វីប្តីអ្នកស្រីបាញ់សម្លាប់អ្នកវិភាគនយោបាយនោះ ព្រោះអ្នកស្រីមិនជឿថា ពួកគេស្គាល់គ្នាទេ។ លោក អាង អះអាងថា បានសម្លាប់លោក កែម ឡី ដោយសារតែជំពាក់ប្រាក់ ៣.០០០ដុល្លារដែលអ្នកវិភាគរូបនេះមិនព្រមសង។ អ្នកស្រីបាននិយាយថា "ខ្ញុំព្រួយចិត្តណាស់ ខ្ញុំមិនជឿថា គាត់ធ្វើបែបនេះសោះ។ ខ្ញុំមើលចិត្តគាត់មិនធ្លុះទេ។ ពេលគាត់នៅផ្ទះ គាត់មិនទាំងហ៊ានសម្លាប់មាន់ផង"។ អ្នកស្រីបាននិយាយថា "គាត់មិនស្គាល់ កែម ឡី ទេ ហើយក៏មិនដែលនិយាយអំពីឈ្មោះ កែម ឡី ដែរ"។ អ្នកជិតខាងនិងសាច់ញាតិផ្សេងទៀតបានអះអាងដូចគ្នាដែរ ដោយនិយាយថា លោក អាង រស់រាយនៅក្នុងភូមិ ហើយតែងតែជួយអ្នកជិតខាង ដោយចិត្តមេត្តា ឬតាមរយៈអង្គការក្រៅរដ្ឋាភិបាល។ ទោះជាយ៉ាងនេះក្តី ចៅអធិការវត្តដែលលោក អាង បានស្នាក់នៅពីឆ្នាំ២០១៣ដល់ឆ្នាំ ២០១៥ បានរ៉ាយរាប់រឿងរ៉ាវខុសស្រឡះទាក់ទងនឹងឃាតកររូបនេះ។ ព្រះតេជគុណ ណៃ នឿន អធិការវត្តជុំកំពរ ក្នុងឃុំដូនពេង មានសង្ឃដីកាថា "ចរិតគាត់អាក្រក់ណាស់"។ ព្រះសង្ឃអង្គនេះបានមានសង្ឃដីកាថា ទាស់ទែងគ្នានឹងថ្នាក់ដឹកនាំវត្តដ៏តូចមួយនេះប្រហែលមួយឆ្នាំកន្លះ ដែលកើតឡើងដោយសារតែលោក អាង យកបច្ច័យដែលប្រមូលបានពីអ្នកភូមិដាក់ហោប៉ៅនោះ លោក អាង បានចាកចេញទៅនៅចុងឆ្នាំ២០១៤។ ព្រះតេជគុណ ណៃ នឿន បានមានសង្ឃដីកាថា "គាត់តែងតែទៅប្រមូលបច្ច័យពីអ្នកស្រុក ហើយចាយវាយសម្រាប់ខ្លួនឯង ដូចជាកាតទូរស័ព្ទជាដើម"។ មានចម្ងាយប្រហែល១៥គីឡូម៉ែត្រស្ថិតនៅជើងភ្នំមានព្រៃក្រាស់នៅក្នុងឃុំគោកដូងដាច់ស្រយាល ព្រះតេជគុណ តោ ញិល ព្រះជន្ម២៦ឆ្នាំ នៅវត្តពើងតានន្ទ បានចាត់ទុកលោក អាង ថា ជាមនុស្សចរិតកោងកាច។ យោងតាមព្រះតេជគុណ តោ ញិល បន្ទាប់ពីមកដល់ក្នុងខែមេសា ឆ្នាំ២០១៤ លោក អាង បានវាយលោកនេន ហើយគំរាមបាញ់ព្រះសង្ឃអង្គណាដែលហ៊ានផ្សឹកគាត់ក្នុងពេលគាត់នៅវត្តរយៈពេល១៨ខែ។ ព្រះតេជគុណ តោ ញិល បានមានសង្ឃដីកាក្នុងពេលឈរក្នុងចំណោមព្រះសង្ឃនិងអ្នកភូមិផ្សេងទៀតថា "គាត់និយាយថា បើហ៊ានផ្សឹក អាត្មានឹងបាញ់ឲ្យងាប់។ គាត់បាននិយាយថា គាត់ធ្លាប់ធ្វើទាហាន ហើយបើត្រូវបាញ់ គឺបាញ់ហើយ"។ សួរថាតើព្រះតេជគុណចាត់ទុកការគំរាមរបស់លោក អាង ថាធ្ងន់ធ្ងរប៉ុណ្ណានោះ ព្រះសង្ឃអង្គនេះបានមានសង្ឃដីកាថា ព្រះអង្គមិនដឹងថាត្រូវគិតយ៉ាងម៉េចទេ។ ព្រះសង្ឃអង្គនេះបានមានសង្ឃដីកាថា "យើងគិតថា ៥០ភាគរយគាត់អាចធ្វើអ៊ីចឹង"។ ព្រះសង្ឃអង្គនេះបានមានសង្ឃដីកាថា "គាត់មិនប្រើហិង្សាច្រើនទេ ប៉ុន្តែគាត់គំរាមគេឯង ហើយជួនកាលវាយលោកនេន។ គាត់វាយព្រះសង្ឃនឹងរំពាត់ នឹងក្បាលមេក្រូ នៅពេលដែលលោកនេនមិនស្តាប់គាត់"។ ព្រះសង្ឃអង្គនេះបានមានសង្ឃដីកាថា លោក អាង ក៏បានប្រាប់ព្រះសង្ឃផ្សេងទៀតថា គាត់មានទំនាក់ទំនងជាមួយមនុស្សសក្តិខ្ពស់នៅក្នុងយោធានិងនគរបាល។ ព្រះសង្ឃអង្គនេះបានមានសង្ឃដីកាថា "គាត់ធ្លាប់និយាយថា គាត់ស្គាល់មេបញ្ជាការធំៗនិងស្នងការប៉ូលិសនៅភ្នំពេញ"។ ព្រះតេជគុណបានបញ្ជាក់ថា គ្មាននរណាដេញដោលសួរឈ្មោះអ្នកធំនោះទេ។ លោក ជុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បាននិយាយថា ឈ្មោះ អឿត អាង មិនមាននៅក្នុងបញ្ជីយោធាទេ។ ជាការចម្លែក តុលាការក្រុងភ្នំពេញបានចោទប្រកាន់លោក អាង ពីបទឃាតកម្មគិតទុកជាមុននៅសប្តាហ៍នេះដោយប្រើឈ្មោះ ជួប សម្លាប់ ដែលជាឈ្មោះហៅក្រៅ និងមានអាយុ៣៨ឆ្នាំ។ ត្រឡប់មកភូមិនគរភាសវិញ ម្តាយរបស់លោក អាងឈ្មោះ ឯក តាប់ វ័យ៦៤ឆ្នាំ បាននិយាយថា អ្នកស្រីប្រឹងនឹករកអ្វីដែលកូនគាត់បានធ្វើ។ អ្នកស្រី តាប់ បាននិយាយថា "ខ្ញុំគិតថា ចុះមេ៉ចបានវាធ្វើអ៊ីចឹង? ពេលនៅទីនេះ វាមិនដែលធ្វើអ៊ីចឹងទេ"។ អ្នកស្រីបានបញ្ជាក់ថា អ្នកស្រីបានជួបកូនចុងក្រោយក្នុងខែឧសភា នៅពេលដែលកូនមកលេងគាត់ ហើយឲ្យលុយគាត់ខ្លះ។ អ្នកស្រីបាននិយាយថា "គេគិតថា ប្រហែលមានគេបញ្ជាវាឲ្យធ្វើអ៊ីចឹងហើយ។ ខ្ញុំមិនដែលបង្រៀនវាឲ្យធ្វើអ៊ីចឹងទេ។ ខ្ញុំគិតថា បើគេមិនបញ្ជាវាឲ្យធ្វើអ៊ីចឹងទេ វាមិនធ្វើទេ"។ ព្រះតេជគុណ តោ ញិល ជឿថា លោក អាង អាចសម្លាប់មនុស្ស ប៉ុន្តែ បានយល់ស្របថា គាត់ធ្វើតាមបញ្ជាគេ។ ព្រះសង្ឃអង្គនេះបានមានសង្ឃដីកាថា "អាត្មាជឿថា គាត់ជាឃាតករ ព្រោះ គាត់តែងតែនិយាយថា បើគេប្រឆាំងនឹងគាត់ គាត់នឹងបាញ់។ គាត់បាននិយាយថា នៅពេលគាត់ធ្វើជាទាហាន គាត់គោរពតែមេប៉ុណ្ណោះពេលបញ្ជាឲ្យធ្វើអ្វីមួយ។ ពេលបញ្ជា គាត់តែងតែធ្វើតាម"៕  

សកម្មជន​ពីរ​នាក់​បង​ប្អូន​ភ្លោះ​​​ដែល​បាន​ជួប​ជាមួយ​លោក កែម ឡី ភៀស​ខ្លួន​ទៅ​​ក្រៅ​ប្រទេស​

សកម្មជនពីរនាក់បងប្អូនភ្លោះដែលបានជួបជាមួយលោក កែម ឡី អ្នកវិភាគនយោបាយដ៏លេចធ្លោមួយថ្ងៃមុនពេលលោកត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ បានភៀសខ្លួនទៅប្រទេសថៃកាលពីម្សិលមិញ ដែលទំនងជាព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ខ្លួន។ យុវជន ជុំ ហួ និង ជុំ ហួត បានជួបជាមួយលោក កែម ឡី កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននៅស្តាម៉ាតដែលលោកត្រូវខ្មាន់កាំភ្លើងសម្លាប់កាលពីថ្ងៃអាទិត្យ ហើយអះអាងថាបានឃើញមនុស្សតាមឃ្លាំមើលសកម្មភាព និងយកការណ៍ពីពួកគេ។ ពួកគេបានបង្ហោះរូបថតរបស់ខ្លួនមួយសន្លឹកលើទំព័រហ្វេសប៊ុករួមគ្នារបស់ពួកគេទាំងពីរកាលពីម្សិលមិញ ដែលបង្ហាញពីពួកគេអង្គុយលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways និងកាន់លិខិតឆ្លងដែនក្នុងដៃ។ ពួកគេបានសរសេរសារមួយភ្ជាប់នឹងរូបថតថា "មានខោអាវមួយកំផ្លេជាប់នឹងខ្លួន ត្រូវបង្ខំចិត្តចាកចេញទៅទាំងអារម្មណ៍ក្ដុកក្ដួលក្រៃលែង។ លាហើយកម្ពុជាអើយ"។ កាលពីយប់ម្សិលម្ងៃ បងប្អូនទាំងពីរក៏បានបង្ហោះរូបថតពួកគេមួយសន្លឹកដែរ ដែលទំនងជាកំពុងសម្ងំលាក់ខ្លួន ហើយពួកគេបានសរសេរថា "ពេលនេះពួកខ្ញុំអត់មានសុវត្ថិភាពទេ ហើយកំពុងតែនៅកន្លែងមួយ"។ កាលពីថ្ងៃអង្គារ លោកស្រី ប៊ូ រចនា ភរិយារបស់លោក...

ជន​សង្ស័យ​ជា​ឃាតករ​​ធ្វើឃាត​​​​​​លោក កែម ឡី ត្រូវ​តុលាការ​​​ចោទ​​​​ប្រកាន់​ពីបទ​មនុស្ស​ឃាត

ជនសង្ស័យទី២ត្រូវបានតុលាការចោទប្រកាន់ពីបទលក់អាវុធខុសច្បាប់ កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុន និងបទកាន់កាប់ឬដឹកជញ្ជូនអាវុធគ្មានការអនុញ្ញាតលើជនដែលត្រូវបានចាប់ខ្លួនចំពោះការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយដ៏ល្បីល្បាញកាលពីថ្ងៃអាទិត្យ ប៉ុន្តែសមត្ថកិច្ចមិនបានបង្ហាញព័ត៌មានថ្មីស្ដីពីសំណុំរឿងនេះទេ ដោយធ្វើបានតិចតួចប៉ុណ្ណោះក្នុងការបំបាត់ការប៉ាន់ស្មានជាទូទៅថាឃាតកម្មនេះជារឿងនយោបាយ។ លោក កែម ឡី វ័យ៤៦ឆ្នាំ ដែលជាអ្នករិះគន់រដ្ឋាភិបាលមិនសំចៃមាត់ដ៏មានប្រជាប្រិយភាព ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារចំនួនពីរគ្រាប់ បន្ទាប់ពីលោកអង្គុយចុះដើម្បីពិសាកាហ្វេពេលព្រឹកក្នុងស្ដាម៉ាតមួយនៅកណ្ដាលរាជធានីភ្នំពេញ។ បន្ទាប់ពីចាប់ខ្លួនបាននៅចម្ងាយផ្លូវប៉ុន្មានប្លុកពីកន្លែងកើតហេតុ ជនសង្ស័យជាខ្មាន់កាំភ្លើងបានសារភាពថា ខ្លួនពិតជាបានធ្វើឃាតលោក កែម ឡី ពិតប្រាកដមែនដើម្បីសងសឹករឿងជំពាក់ប្រាក់ចំនួន៣.០០០ដុល្លារមិនព្រមសង។ លោក លី សុផាណា អ្នកនាំពាក្យតុលាការបានមានប្រសាសន៍ថា បន្ទាប់ពីសាកសួររយៈពេលបីថ្ងៃ ទីបំផុតចៅក្រមសាលាដំបូងរាជធានីបានចោទប្រកាន់ជននេះកាលពីព្រឹកម្សិលមិញ។ សូមបញ្ជាក់ថា បទចោទប្រកាន់មនុស្សឃាតគិតទុកជាមុនត្រូវមានទោសជាប់ពន្ធនាគារមួយជីវិត។ សមត្ថកិច្ចនៅក្នុងខេត្តសៀមរាប បានកំណត់អត្តសញ្ញាណជនដែលចាប់ខ្លួនបានថាមានឈ្មោះ អឿត អាង អាយុ៤៣ឆ្នាំ ជាពលរដ្ឋមូលដ្ឋានដែលធ្លាប់បួសជាសង្ឃ និងថ្មីៗនេះធ្លាប់បម្រើការងារឱ្យអង្គការបរិស្ថានមួយ។ ប៉ុន្តែរហូតមកទល់ពេលនេះ តុលាការនៅតែប្រើឈ្មោះ ជួប សម្លាប់ ដែលនគរបាលបានផ្ដល់ឱ្យ។ លោក លី សុផាណា បានមានប្រសាសន៍ថា "យើងបានសម្រេចចោទប្រកាន់ជនសង្ស័យដោយផ្អែកលើព័ត៌មានសាវតារដែលជននេះផ្ដល់ឱ្យ។ ជំហានបន្ទាប់គឺត្រូវស៊ើបអង្កេតប្រវត្តិរបស់ជននេះ។ ជនល្មើសនិយាយថា...

នគរបាល​បញ្ឈប់​ក្រុមមនុស្សបីនាក់​ដែល​ដឹករូប​ថត​លោក​ កែម​ ឡី

កាលម្សិលមិញ នគរបាលខេត្តកំពង់ចាមបានបញ្ឈប់ក្រុមមនុស្សបីនាក់ជាសកម្មជនដែលដឹករូបថតសពលោក កែម ឡី អ្នកវិភាគនយោបាយដែលគេបាញ់សម្លាប់កាត់តាមក្រុងកំពង់ចាមដោយសារពួកគេដើរប្រមូលលុយពីអ្នកស្រុកនៅតាមផ្លូវ។ លោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបាននិយាយថា អាជីវករនិងអ្នកភូមិបានចូលប្រាក់ឱ្យសកម្មជនសម្រាប់គ្រូសារសពលោក កែម ឡី ដែលត្រូវបានគេបាញ់សម្លាប់ក្នុងភ្នំពេញកាលពីថ្ងៃអាទិត្យ ក្នុងពេលដែលពួកគេដឹករូបថតក្របរបស់អ្នកវិភាគរូបនេះចេញពីហាងផ្តិតរូបមួយទៅកាន់ទីស្នាក់ការគណបក្សសង្គ្រោះជាតិខេត្តនៅម៉ោង១០ ព្រឹក។ លោក មុនីវណ្ណ បាននិយាយថា"សកម្មជនកំពុងតែដឹករូបថតតាមរទេះ ព្រោះរូបនេះធំ ហើយអាជីវករក៏សុំឱ្យឈប់រទេះ ដើម្បីបួងសួងដល់សពលោក កែម ឡី ហើយចូលបុណ្យ"។ លោក មុនីវណ្ណ បាននិយាយថា អាជ្ញាធរបានយល់ខុសថា សកម្មជនកំពុងតែហែរូបថត ដើម្បីប្រមូលប្រាក់កាស់។ លោកបាននិយាយថា "តាមពិត ពួកគេគ្រាន់តែដឹករូបថតលោក កែម ឡី ទៅកាន់ទីស្នាក់ការខេត្តប៉ុណ្ណោះ"។ លោក លន់ លឹមថៃ អភិបាលខេត្តបាននិយាយថា សមាជិកគណបក្សសង្គ្រោះជាតិបានហែក្បួន ដោយគ្មានការអនុញ្ញាត និងទារលុយពីអ្នកកាន់ទុក្ខ។ អភិបាលខេត្តរូបនេះបាននិយាយថា "ពួកគេចង់ប្រមូលប្រាក់ ដោយបង្ហាញរូបថតលោក កែម ឡី ដូច្នេះប្រជាជនក៏ចូលបុណ្យទៅ"។ លោក ហេង សម្បត្តិ ស្នងការរងនគរបាលខេត្តបាននិយាយថា ប៉ូលិសបានតាមទាន់សមាជិកទាំងនោះនៅខាងក្រៅផ្សារ ហើយបានសួរថា ហេតុអ្វីក៏ធ្វើដូច្នេះ ហើយបានសុំឱ្យពួកគេឈប់ទារលុយពីប្រជាជន។ មិនមានការចាប់ខ្លួនទេ។ ស្នងការរងនគរបាលរូបនេះបាននិយាយថា "នគរបាលបានទៅដល់ទីនោះដើម្បីកុំឲ្យគេហែរូបថត ដើម្បីប្រមូលលុយក្នុងក្រុងកំពង់ចាម"។ លោក សម្បតិ្ត បាននិយាយថា សកម្មជនបានបដិសេធថា ពួកគេមិនមែនធ្វើតាមការបង្គាប់ពីគណបក្សសង្គ្រោះជាតិ ឬក៏ទារលុយពីអ្នកកាន់ទុក្ខនោះទេ។ លោក សាន សឿង សមាជិកគណបក្សសង្គ្រោះជាតិខេត្តបាននិយាយថា នគរបាលបានរឹបអូសយករូបថត និងរទេះក្រោយពីសាកសួរសកម្មជនដែលបានចរចាយករូបថតនិងរទេះមកវិញ។ សមាជិករូបនេះបាននិយាយថា "យើងបានធ្វើកិច្ចសន្យាជាមួយនគរបាលថាមិនហែទេ"។ លោក សឿន បាននិយាយថា គេបានអនុញ្ញាតឱ្យទុកលុយបុណ្យដែលគេបានប្រមូល ហើយលុយនេះនឹងប្រគល់ជូនគ្រូសាររបស់លោក កែម ឡី ទោះបីជាលោកមិនបានដឹងថាមានចំនួនប៉ុន្មានក៏ដោយ៕ មាំ វិបុល      

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ CPP ទម្លាក់​កំហុស​​​​លើ​ CNRP​ ទាក់​ទិន​ការ​​ធ្វើ​ឃាត​លោក កែម ឡី

ប្រជាពលរដ្ឋរាប់ពាន់នាក់ដែលបានប្រមូលផ្តុំគ្នានៅស្ថានីយប្រេងឥន្ធនៈ កន្លែងដែលលោក កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃអាទិត្យ មានការសង្ស័យតិចតួចចំពោះមេខ្លោងនៅពីក្រោយការធ្វើឃាតអ្នករិះគន់គណបក្សប្រជាជនកម្ពុជា មិនសំចៃមាត់ និងដ៏មានប្រជាប្រិយភាពរូបនេះ។ ការធ្វើឃាតនៅទីសាធារណៈទាំងកណ្តាលថ្ងៃចែសនេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងករណីវាយប្រហារលើអ្នកផ្សេងៗទៀត ដែលបានចោទសួរអំពីការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរយៈពេលជាង ៣១ឆ្នាំមកនេះ ហើយប្រជាពលរដ្ឋយ៉ាងច្រើននេះមិនសង្ស័យលើអ្នកណាម្នាក់ផ្សេងទៀតឡើយ។ ទោះជាយ៉ាងណា ក្នុងរយៈពេល២ថ្ងៃមកនេះ ប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រគណបក្សប្រជាជនកម្ពុជា បានរៀបរាប់ផ្សេងពីនេះជុំវិញឃាតកម្មនេះ ហើយបែរជាបង្ហាញថា គណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធានគណបក្សនេះថាអាចជាពិរុទ្ធជនទៅវិញ។ អត្ថបទមួយស្តីពីការស្លាប់របស់លោក កែម ឡី បង្ហោះតាមគេហទំព័រហ្វ្រេសញូស (Fresh News)...

ភរិយាលោក កែម ឡី ស្វះស្វែង​​ភៀស​​​ខ្លួន​​​​ទៅ​រស់​នៅ​ក្រៅប្រទេស

ភរិយាមេម៉ាយរបស់សពលោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវបានបាញ់សម្លាប់បាននិយាយកាលពីម្សិលមិញថា អ្នកស្រីកំពុងស្វែងស្វែងចាកចេញពីប្រទេសកម្ពុជាជាមួយក្រុងគ្រួសាររបស់អ្នកស្រី ដោយសារភ័យខ្លាចអំពីសុវត្ថិភាពរបស់ខ្លួន ហើយបានទាក់ទងជាមួយតំណាងសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលីដែលផ្ដល់ការឧបត្ថម្ភដល់ពួកគាត់។ លោក កែម ឡី អាយុ៤៦ឆ្នាំ ជាអ្នករិះគន់រដ្ឋាភិបាលដ៏មានប្រជាប្រិយភាពនិងឥតសំចៃត្រូវបានបាញ់សម្លាប់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានដាក់គូទអង្គុយពិសាកាហ្វេពេលព្រឹកនៅស្តាម៉ាតមួយកន្លែងកណ្ដាលរាជធានីភ្នំពេញបានបន្តិចមក។ នគរបាលបានចាប់ខ្លួនខ្មាន់កាំភ្លើងជាប់សង្ស័យម្នាក់បន្តិចក្រោយមក ហើយបុរសរូបនេះបានសារភាពភ្លាមៗចំពោះអំពើឃាតកម្មនោះ ដោយអះអាងថា រូបគេបាញ់សម្លាប់លោក កែម ឡី ដោយសារតែអ្នកវិភាគរូបនេះជំពាក់លុយខ្លួន៣.០០០ដុល្លារមិនព្រមសង។ លោក កែម ឡី បានស្លាប់ចោលប្រពន្ធកំពុងមានផ្ទៃ និងកូនប្រុសបួននាក់។ នៅពិធីបុណ្យសពស្វាមីរបស់អ្នកស្រីនៅវត្តចាស់ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ អ្នកស្រី ប៊ូ...

នគរបាល​នៅ​ស្ងៀម​ស្ងាត់​​​ចំពោះ​​​​ការ​ស៊ើប​អង្កេត​ករណី​ធ្វើឃាត​លោក​ កែម​ ឡី

ក្រុមមន្ត្រីបាននិយាយថា បុរសម្នាក់ដែលគេសង្ស័យថា ជាអ្នកសម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយដ៏ឆ្នើមមួយរូបកាលពីថ្ងៃអាទិត្យនោះ ធ្លាប់បួសជាសង្ឃនៅវត្តមួយក្នុងខេត្តសៀមរាបរហូតដល់ឆ្នាំមុន ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វះស្វែងបង្វែរការសង្ស័យរបស់សាធារណជនដែលថា ការសម្លាប់នេះជាហេតុផលនយោបាយ។ លោក កែម ឡី អាយុ៤៦ឆ្នាំ ជាអ្នកធ្វើអត្ថាធិប្បាយដ៏ល្បីឈ្មោះមួយរូប និងជាអ្នករិះគន់រដ្ឋាភិបាលជារឿយៗនោះ ត្រូវបានបាញ់សម្លាប់ខណៈលោកកំពុងពិសាកាហ្វេនៅស្តាម៉ាតមួយកន្លែងកណ្ដាលរាជធានីភ្នំពេញ បន្ទាប់ពីម៉ោង៨និង៣០នាទីព្រឹកបន្តិច។ នគរបាលបានចាប់ខ្លួនខ្មាន់កាំភ្លើងជាប់សង្ស័យម្នាក់ប្រហែល៣០នាទីក្រោយមក នៅជិតផ្សារទំនើបអុីអន ហើយបានលើកឡើងថា បុរសរូបនេះត្រូវបានកំណត់អត្តសញ្ញាណថា ឈ្មោះ ជួប សម្លាប់។ ពួកគេបានលើកឡើងថា កាលពីពេលថ្មីៗបំផុតនេះ ជននេះបានធ្វើការជាកសិករម្នាក់នៅក្នុងប្រទេសថៃ។ នគរបាលរាជធានីភ្នំពេញបានបដិសេធមិននិយាយអំពីករណីនេះទេកាលពីម្សិលមិញ ហើយបានបង្វែរសំណួរទៅលោក...

សំឡេង​​ដ៏​កម្រ​​មួយ​ត្រូវ​បាន​បំបិទ​ ក្រោយ​ពី​​​លោក​​ កែម ឡី ​​​​ត្រូវ​​ឃាត​ករ​​​ដៃ​ឆៅបាញ់​សម្លាប់​​

ដោយមិននឹកស្មានដល់នៅក្នុងសម័យកាលមួយដែលមនុស្សជាច្រើនជឿថា ការញាំញីចាស់របស់អ្នករិះគន់រដ្ឋាភិបាលដែលត្រូវបានធ្វើឃាតលែងមានទៅហើយនោះ ស្រាប់តែកើតមានករណីឃាតកម្មលើលោក កែម ឡី បង្កការតក់ស្លុតទូទាំងប្រទេស ខណៈលោកអង្គុយពិសាកាហ្វេម្នាក់ឯងនៅក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យ។ មិនលើសពី ៣០ នាទីផងក្រោយឃាតករបាញ់សម្លាប់អ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពរូបនេះចំនួនពីរគ្រាប់ រូបភាពសាកសពរបស់លោកដែលដេកស្តូកស្តឹងក្នុងស្តាម៉ាតនៃស្ថានីយប្រេងឥន្ធនៈមួយកន្លែង បានធ្វើឱ្យគ្រប់និន្នាការនយោបាយសម្ដែងទុក្ខក្រៀមក្រំជាសាធារណៈ។ សម្រាប់មនុស្សជាច្រើន មានទុក្ខក្រៀមក្រំដោយសារតែបុរសវ័យ៤៦ឆ្នាំរូបនេះបានក្លាយជាសំឡេងពន្យល់ហេតុផលដ៏កម្រក្នុងកម្មវិធីវិទ្យុរបស់ពួកគេ ដែលត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញការមិនសប្បាយចិត្តកាន់តែខ្លាំងឡើងចំពោះប្រព័ន្ធនយោបាយមួយ ដែលមានអំពើហិង្សា អំពើពុករលួយ និងគ្មានការឆ្លើយតបដែលមានមនុស្សតិចតួចហ៊ានបញ្ចេញដោយសារខ្លាចមានផលវិបាក។ លោក សឺន ស៊ូបែរ្តិ៍ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញបានមានប្រសាសន៍ក្នុងថ្ងៃទី១ ខែពិធីបុណ្យសពរបស់លោក កែម ឡី ថា “គាត់ត្រូវគេស្គាល់តាមរយៈបទសម្ភាសន៍របស់គាត់តាមវិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក (VOA) ហើយគាត់បានរំឭកយើងពីអ្វីដែលកំពុងកើតឡើង នៃស្ថានភាពពិតប្រាកដ”។ លោកបានថ្លែងថា សមត្ថភាពរបស់លោក កែម ឡី ក្នុងការពន្យល់អំពីបញ្ហានយោបាយដែលមានលក្ខណៈស្មុគស្មាញដោយប្រើភាសាសាមញ្ញប្រចាំថ្ងៃ និងដោយមិនលម្អៀង បានធ្វើឱ្យសំឡេងរបស់លោកក្លាយជាកម្លាំងមួយដ៏មានឥទ្ធិពលក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ខណៈគណបក្សប្រជាជនកម្ពុជា បានព្យាយាមទប់ស្កាត់ការប្រឆាំងដែលកាន់តែកើនឡើង។ លោកបានលើកឡើងទៀតថា...

Latest news