38 C
Phnom Penh

ពិធី​ដង្ហែ​សព​​លោក​បណ្ឌិត​ កែម ឡី អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​​ដ៏លេចធ្លោ​​​ត្រូវ​បាន​ពន្យារ​ពេល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមិត្តភក្ដិដែលជួយរៀបចំពិធីដង្ហែសពលោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវខ្មាន់កាំភ្លើងធ្វើឃាត បានកែប្រែគម្រោងដង្ហែសពរបស់លោកពីរាជធានីភ្នំពេញទៅស្រុកកំណើតរបស់លោកក្នុងខេត្តតាកែវកាលពីម្សិលមិញ ហើយមិនទាន់កំណត់កាលបរិច្ឆេទថ្មីនៅឡើយទេ។

cam-photo-funeral-satoshi-800x533លោក ទឹម ម៉ាឡៃ ជាអ្នករៀបចំពិធីបុណ្យសពម្នាក់បានលើកឡើងថា ការដង្ហែសពនឹងធ្វើឡើងមិនលើសពីថ្ងៃអាទិត្យនោះទេ។

លោកបានបន្តថា ការដង្ហែសពកាលពីម្សិលមិញ ត្រូវបានពន្យារពេលដោយសារតែការទាមទាររបស់ប្រជាពលរដ្ឋដែលនៅតែចង់សម្ដែងការគោរពវិញ្ញាណក្ខន្ធសពលោក កែម ឡី ដែលដាក់តម្កល់នៅវត្តចាស់ និងដោយសារតែអ្នករៀបចំត្រូវការពេលវេលាបន្ថែមទៀត ដើម្បីត្រៀមរៀបចំ។

លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា សាលារាជធានីបានអនុម័តសំណើដំបូងរបស់អ្នករៀបចំសម្រាប់ការហែសពកាត់រាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យ ហើយថា ខ្លួនបើកចំហសម្រាប់ការពិចារណាកាលបរិច្ឆេទផ្សេង។

សូមរំឭកថា លោក កែម ឡី វ័យ៤៦ឆ្នាំ ដែលជាអ្នកអត្ថាធិប្បាយនយោបាយ និងជាអ្នករិះគន់រដ្ឋាភិបាលដ៏ល្បីល្បាញត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅខាងក្នុងស្ដាម៉ាតនៃស្ថានីយប្រេងឥន្ធនៈមួយ (កាល់តិច) នៅកណ្ដាលរាជធានីកាលពីថ្ងៃទី១០ ខែកក្កដា។

បុរសម្នាក់ដែលត្រូវបានចាប់ខ្លួនពីបទឃាតកម្មនេះនិយាយថា ខ្លួនសម្លាប់លោក កែម ឡី ដោយសារជំពាក់ប្រាក់មិនសង ប៉ុន្តែមជ្ឈដ្ឋានជាច្រើនអះអាងថា វាជាការវាយប្រហារដែលបញ្ជាដោយរដ្ឋាភិបាល៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស