ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
26.9
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
បណ្ឌិត មាស នី
ព័ត៌មានជាតិ
អ្នកវិភាគ៖ រដ្ឋាភិបាលថ្មីប្រឈមខ្វះលុយធ្ងន់ធ្ងរសម្រាប់ចំណាយក្នុងឆ្នាំ២០២៤ ជាង ៦ពាន់លានដុល្លារអាមេរិក
ឌឹ ខេមបូឌា ដេលី
-
November 4, 2023
ក្រុមអ្នកវិភាគថារដ្ឋាភិបាលថ្មីរបស់កម្ពុជាគ្មានសមត្ថភាពរកចំណូលដើម្បីផ្គត់ផ្គង់ការចំណាយរបស់ខ្លួនដែលបានអនុម័តរហូតដល់ជាង ៩ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២៤ ទេ ព្រោះថាផ្អែកតាមស្ថានភាពសេដ្ឋកិច្ចកម្ពុជាសព្វថ្ងៃនេះ បើទោះបីជារដ្ឋាភិបាលអាចប្រមូលពន្ធបានត្រឹមត្រូវក៏ដោយ ក៏អាចទទួលបានចំណូលត្រឹមតែរង្វង់ប្រមាណជាង ៣ពាន់លានដុល្លារប៉ុណ្ណោះ។ អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ វិច្ឆិកា នេះថា ថវិកាជាង ៩ពាន់លានដុល្លារអាមេរិកដែលរដ្ឋាភិបាលកម្ពុជាបានអនុម័តសម្រាប់ឆ្នាំបន្ទាប់ បើរដ្ឋាភិបាលអាចប្រមូលពន្ធបានពេញលេញនោះ នឹងមិនធ្វើឲ្យរដ្ឋាភិបាលខ្វះថវិកាក្នុងចរន្តចំណាយធ្ងន់ធ្ងរទេ ប៉ុន្តែចំណុចគន្លឹះនៅត្រង់ថា តើរដ្ឋាភិបាលនឹងប្រមូលបានថវិកាឱ្យគ្រប់ការចំណាយជាង ៩ពាន់លានដុល្លារអាមេរិកពីប្រភពណា...
នយោបាយ
អង្គការនៅក្រៅស្រុកប្ដេជ្ញាស្ដារប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សដោយឈរលើគោលការណ៍កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ឌឹ ខេមបូឌា ដេលី
-
October 27, 2023
អ្នកប្រជាធិបតេយ្យ និងអង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅក្រៅស្រុក ប្ដេជ្ញាបន្តបេសកកម្មរួមគ្នាការពារយុត្តិធម៌សង្គម ស្ដារប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការប្រកួតប្រជែងនយោបាយដោយឈរលើគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងកតិកាសញ្ញាអន្តរជាតិ។ អ្នកប្រជាធិបតេយ្យ អង្គការសង្គមស៊ីវិល និងសហគមន៍ខ្មែរនៅឯនាយសមុទ្រ បានចេញសេចក្តីសម្រេចមួយបន្ទាប់ពីសន្និសីទរំលឹកខួប ៣២ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ នេះថា ពួកគេបានឯកភាពគ្នាក្នុងការជំរុញរដ្ឋាភិបាលកម្ពុជាឱ្យអនុវត្តនូវចំណុចមួយចំនួនដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដូចជា ទប់ស្កាត់មិនឱ្យមានរដ្ឋាភិបាលដែលបង្កើតឡើងដោយការបោះឆ្នោតក្លែងក្លាយមិនស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាដើម។ ជាងនេះទៀត ត្រូវទាមទារឱ្យរដ្ឋាភិបាលបច្ចុប្បន្នលុបចោលកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាមជាបន្ទាន់ផងដែរ ព្រោះថាកិច្ចសហប្រតិបត្តិការនេះបានរំលោភលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ។ ក្រុមនេះបញ្ជាក់ថា...
ព័ត៌មានជាតិ
ក្រុមអ្នកវិភាគថាសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ធ្លាក់ចុះធ្ងន់ធ្ងរ ដោយសារតែរដ្ឋាភិបាលខ្វះលុយទ្រទ្រង់ការចំណាយរបស់ខ្លួន
ឌឹ ខេមបូឌា ដេលី
-
October 6, 2023
ក្រុមអ្នកវិភាគព្រមានថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣ នេះ កំពុងប្រឈមនឹងការធ្លាក់ចុះធ្ងន់ធ្ងរ ព្រោះឆ្នាំ២០២៣ នេះ រដ្ឋាភិបាលកម្ពុជានៅខ្វះថវិការាប់ពាន់លានដុល្លារអាមេរិកទៀតដើម្បីបង្គ្រប់ផែនការចំណាយរបស់ខ្លួន ដូច្នេះហើយបានជានៅចុងឆ្នាំនេះ រដ្ឋាភិបាលដាក់ផែនការរឹតបន្តឹងការប្រមូលពន្ធពីប្រជាពលរដ្ឋយ៉ាងតក់ក្រហល់បែបនេះ។ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៤ តុលា នេះថា រដ្ឋាភិបាលកម្ពុជាបានអនុម័តផែនការចំណាយរបស់ខ្លួនសម្រាប់ឆ្នាំ២០២៣ ចំនួន...
ព័ត៌មានជាតិ
ក្រុមឃ្លាំមើល៖ អង្គការក្រៅរដ្ឋាភិបាលអាចនឹងមានវាសនាដូចបក្សប្រឆាំងនិងសារព័ត៌មានឯករាជ្យ បើរដ្ឋាភិបាលមិនគោរពច្បាប់
ឌឹ ខេមបូឌា ដេលី
-
June 8, 2023
ក្រុមអ្នកឃ្លាំមើលសង្គមអះអាងថា អង្គការក្រៅរដ្ឋាភិបាលអាចនឹងមានវាសនាដូចគណបក្សប្រឆាំង និងសារព័ត៌មានឯករាជ្យ ប្រសិនបើច្បាប់នានាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញមិនត្រូវបានរដ្ឋាភិបាលគោរពដោយម៉ឺងម៉ាត់ទេនោះ។ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៦ មិថុនា ថា ការបង្កើតច្បាប់ដើម្បីឱ្យអង្គការក្រៅរដ្ឋាភិបាលធ្វើរបាយការណ៍ជូនរដ្ឋាភិបាលស្ដីពីប្រភពប្រាក់ចំណូលរបស់ពួកគេ មិនមែនជាបញ្ហាចោទសម្រាប់អង្គការសង្គមស៊ីវិលនោះទេ ប៉ុន្តែត្រូវតែធ្វើឡើងតាមនីតិវិធី និងយន្តការសមស្របដែលមានការព្រមព្រៀងគ្នា ជាជាងការចាប់បង្ខំ ដែលជាហេតុធ្វើឱ្យមានការមិនទុកចិត្តគ្នារវាងរដ្ឋាភិបាល និងក្រុមអង្គការក្រៅរដ្ឋាភិបាលកាន់តែខ្លាំងជាងពេលបច្ចុប្បន្ននេះ។ បណ្ឌិត...
ព័ត៌មានជាតិ
អ្នកឃ្លាំមើល៖ កត្តាចម្បងធ្វើឱ្យសីលធម៌សង្គមធ្លាក់ចុះដោយសារមេដឹកនាំបាត់បង់ក្រមសីលធម៌
ឌឹ ខេមបូឌា ដេលី
-
April 21, 2023
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា កត្តាចម្បងដែលនាំឱ្យសីលធម៌សង្គមកម្ពុជាធ្លាក់ចុះ មិនមែនដោយសារតែវប្បធម៌បរទេសហូរចូលនោះទេ ហើយក៏មិនមែនដោយសារពលរដ្ឋជ្រួលជ្រើមនឹងវប្បធម៌បរទេសទាំងនោះដែរ ប៉ុន្តែដោយសារការដឹកនាំរបស់អ្នកនយោបាយធូររលុង និងការបាត់បង់ក្រមសីលធម៌របស់មេដឹកនាំខ្មែរប៉ុណ្ណោះ។ អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (SMD) លោក សារ៉ូ សុវិជ័យ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃពុធថា នៅពេលដែលមេដឹកនាំខ្មែរជាមនុស្សដែលគ្មានសីលធម៌ ជាមនុស្សដែលមិនឱ្យតម្លៃនៃការគោរពច្បាប់ ពលរដ្ឋ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នឹងក្លាយជាមនុស្សអាវាសែបាត់បង់នូវមោទនភាពជាតិឯង ហើយងាកទៅរកវប្បធម៌បរទេសពីខាងក្រៅជាងវប្បធម៌ជាតិរបស់ខ្លួន។ លោក សារ៉ូ...
នយោបាយ
អ្នកឃ្លាំមើល៖ ចាប់ពីពេលនេះដល់ថ្ងៃបោះឆ្នោត នឹងមានការគំរាមកំហែងនិងបង្ក្រាបលើក្រុមអ្នកប្រជាធិបតេយ្យ
ឌឹ ខេមបូឌា ដេលី
-
February 1, 2023
អ្នកឃ្លាំមើលសង្គមនិយាយថា ចាប់ពេលនេះទៅរហូតដល់ថ្ងៃបោះឆ្នោតចុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នឹងមានការគំរាមកំហែង និងការបង្ក្រាបលើក្រុមអ្នកប្រជាធិបតេយ្យដែលជាបក្សក្រៅរដ្ឋាភិបាលជាមិនខាន។ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី បានលើកឡើងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៣០ ខែមករា នេះថា ដើម្បីធានានូវបរិយាកាសនយោបាយល្អសម្រាប់ការចូលរួមរបស់បក្សនយោបាយទាំងអស់មុនការបោះឆ្នោតមកដល់ ទាល់តែគណបក្សទាំងនោះមានសិទ្ធិធ្វើសកម្មភាពនយោបាយស្របទៅតាមច្បាប់ដែលមានចែងដូចគ្នា ប៉ុន្តែជាអកុសលសម្រាប់ប្រទេសកម្ពុជា គណបក្សក្រៅរដ្ឋាភិបាលមិនអាចមានលទ្ធភាពពេញក្នុងការធ្វើសកម្មភាពនយោបាយរបស់ខ្លួនដូចបក្សកាន់អំណាចឡើយ។ លោកអះអាងថា ការរារាំង...
នយោបាយ
អ្នកឃ្លាំមើល៖ អ្នកប្រជាធិបតេយ្យបែកបាក់សាមគ្គីគឺកាន់តែនាំឱ្យចាញ់បក្សកាន់អំណាចរកទីបញ្ចប់គ្មាន
ឌឹ ខេមបូឌា ដេលី
-
January 21, 2023
ក្រុមអ្នកសង្កេតការណ៍ក្នុងស្រុកនិយាយថា ការបែកបាក់សាមគ្គីជាតិក្នុងស្ថានភាពនយោបាយនៅកម្ពុជាសព្វថ្ងៃនេះ ធ្វើឲ្យអ្នកប្រជាធិបតេយ្យបែកបាក់សាមគ្គីគ្នាចាប់តាំងពីថ្នាក់លើរហូតដល់មូលដ្ឋាន នឹងរុញច្រានឱ្យពួកគេចាញ់បក្សកាន់អំណាចរកទីបញ្ចប់គ្មាន។ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី១៩ មករា ថា សព្វថ្ងៃនេះចំណុចខ្សោយធំបំផុត និងត្រូវកែប្រែជាបន្ទាន់នោះ គឺអ្នកប្រជាធិបតេយ្យដូចគ្នាងាយនឹងលាបពណ៌គ្នាឯងជាងបក្សកាន់អំណាចទៅទៀត។ សកម្មភាពនេះ នឹងរុញច្រានឱ្យពួកគេចាញ់បក្សកាន់អំណាចរកទីបញ្ចប់គ្មាន ហើយអ្នកឈ្នះ...
នយោបាយ
ប្រធានវេទិកាពលរដ្ឋអំពាវនាវឱ្យបក្សក្រៅរដ្ឋាភិបាលរួមកម្លាំងឆ្ពោះទៅរកការផ្លាស់ប្ដូរជាវិជ្ជមាន
ឌឹ ខេមបូឌា ដេលី
-
June 10, 2022
ប្រធានវេទិកាពលរដ្ឋ អំពាវនាវឱ្យគណបក្សក្រៅរដ្ឋាភិបាលទាំងអស់ស្វែងរកការជួបជជែកគ្នា ដោយសុទ្ធចិត្ត និងស្មារតីជាតិជាមូលដ្ឋាន ដើម្បីបង្កើតកម្លាំងរួបរួមដ៏មានសក្ដានុពលធំមួយទប់ទល់នឹងការបោះឆ្នោតដ៏អាក្រក់ដែលបានកើតមាននៅអាណត្តិទី៥ ឆ្នាំ២០២២ និងឆ្ពោះទៅរកការផ្លាស់ប្ដូរជាវិជ្ជមានតាមបំណងប្រាថ្នារបស់ពលរដ្ឋម្ចាស់ឆ្នោត។ ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ថា ការបង្កើតកម្លាំងរួបរួមនេះ គួរតែធ្វើឡើងនៅមុនដំណាច់ឆ្នាំ២០២២ នេះ ឬកាន់តែឆាប់កាន់តែល្អ ចៀសវាងការខ្ជះខ្ជាយពេលវេលាដូចពេលដែលក្រោយការរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។ លោក គឹម សុខ...
នយោបាយ
អ្នកវិភាគនិងអ្នកឃ្លាំមើលសង្គមប្រតិកម្មចំពោះសារនយោបាយរបស់លោក សុខ ឥសាន
ខេមបូឌា ដេលី
-
November 19, 2021
ពលរដ្ឋនៅលើបណ្ដាញសង្គម និងអ្នកវិភាគនយោបាយ ប្រតិកម្មចំពោះការថ្លែងរិះគន់របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលចំអកឱ្យអ្នកដែលចាត់ទុកសហរដ្ឋអាមេរិកថាជាបិតាប្រជាធិបតេយ្យ និងជាប្រទេសដែលជឿនលឿនផ្នែកការគោរពសិទ្ធិមនុស្ស។ សារនយោបាយរបស់លោក សុខ ឥសាន ត្រូវបានគេបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គម គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា នេះ ក្រោយពីលោកបានតិះទៀនអ្នកសរសើរសហរដ្ឋអាមេរិកថាជាប្រទេសដែលល្អឯកលើសគេក្នុងពិភពលោក។ ពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ ខែវិច្ឆិកា ថា វាពិតជាគួរឱ្យសោកស្តាយណាស់ដែលអ្នកនាំពាក្យចាស់វស្សារូបនេះអាចប្រើប្រាស់ភាសាដែលពិបាកទទួលយកដូច្នេះ។ ប្រភពបន្ថែមទៀតថា ប្រសិនបើអ្នកនយោបាយបន្តសាបព្រោះ និងប្រើភាសាអសុរោះបែបនេះ វានឹងនាំឱ្យមានផលនៃវប្បធម៌មិនល្អនៅក្នុងសង្គម។ ចំណែកលោក...
ច្បាប់
លោក ហ៊ុន សែន គំរាមចាប់ខ្លួនអ្នកវិភាគនយោបាយម្នាក់ទាក់ទងនឹងការគាំទ្ររដ្ឋាភិបាលក្រៅប្រទេស
ខេមបូឌា ដេលី
-
September 18, 2021
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមតាមចាប់ខ្លួនអ្នកវិភាគនយោបាយសង្គមម្នាក់ទាក់ទងទៅនឹងការគាំទ្ររដ្ឋាភិបាលក្រៅប្រទេស ថាសូមកុំគិតថារដ្ឋាភិបាលរបស់លោកមិនហ៊ានវ៉ៃខ្នោះរូបគេឱ្យសោះ ទោះពាក់កណ្តាលអាធ្រាត្រក៏សមត្ថកិច្ចអាចអនុវត្តការចាប់ខ្លួននេះបានដែរ។ លោក ហ៊ុន សែន គំរាមចាប់ខ្លួនបែបនេះ ទំនងជាសំដៅដល់អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី ដែលធ្លាប់បានលើកឡើងពីលក្ខខណ្ឌ ៦ចំណុចក្នុងការបង្កើតរដ្ឋាភិបាលក្រៅប្រទេស បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងប្រកាសឱ្យមានការចូលបង្កើតរដ្ឋាភិបាលក្រៅប្រទេសដែលយកគំរូតាមប្រទេសភូមា កាលពីពេលកន្លងទៅ។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងក្នុងសន្និសីទសារព័ត៌មានបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺ Covid-19 សម្រាប់កុមារនៅវិមានសន្តិភាពនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ថា តុលាការបានចេញដីកាចាប់ខ្លួនរួចហើយ...
1
2
3
4
Page 3 of 4
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.