31.7 C
Phnom Penh

TAG

បោះឆ្នោត​ថ្នាក់​ជាតិ

ក្រុមប្រឹក្សា «២៣​តុលា​១៩៩១» នៅ​បារាំង​ប្រកាស​បដិសេធ​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា​នា​ខែ​កក្កដា​ខាងមុខ​នេះ

ក្រុមប្រឹក្សា ២៣ តុលា ១៩៩១ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង ប្រកាស​បដិសេធ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា នា​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ​ជាដាច់ខាត និង​អំពាវនាវ​ឱ្យ​អង្គការ​សហប្រជាជាតិ និង​សហប្រធាន​សន្និសីទ​អន្តរជាតិ​ក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ចាត់​វិធានការ​ដ៏​សមស្រប​ជាបន្ទាន់​បំផុត ដើម្បី​ឲ្យ​មាន​ការ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ស្មារតី «កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១»។ ក្រុមប្រឹក្សា ២៣ តុលា ១៩៩១ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ដែល​សារព័ត៌មាន The...

រដ្ឋសភា​ឯក​បក្ស​អនុម័ត​ទាំងស្រុង​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត

រដ្ឋសភា​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​អនុម័ត​ទាំងស្រុង​ដោយ​សំឡេង ១១១ លើ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ត្រូវ​គេ​រំពឹង​ថា​នឹង​ចេញ​ជា​រូបរាង​យ៉ាង​ពិត​ប្រាកដ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ខាងមុខ​នេះ។ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ឯក​បក្ស​របស់​បក្ស​កាន់​អំណាច ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៩ នៅ​ថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នេះ គឺ​មាន​គោលបំណង​កែទម្រង់ “សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត” ដើម្បី​លើក​កម្ពស់​ការ​ទទួល​ខុសត្រូវ​របស់​អ្នក​ដឹកនាំ​នយោបាយ​ដែល​ត្រូវ​ជ្រើសរើស​តាមរយៈ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ទាំង​នៅ​ថ្នាក់​ជាតិ និង​នៅ​ថ្នាក់​ក្រោម​ជាតិ។ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​កម្ពុជា អះអាង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ក៏​ក្នុង​ន័យ​សំដៅ​លើក​ស្ទួយ​គុណតម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ ព្រោះ​ថា​កម្ពុជា​បាន​ប្រកាន់​យក​របប​នយោបាយ​ដឹកនាំ​ប្រទេស​តាម​បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​មេដឹកនាំ​ប្រទេស​ត្រូវ​ជ្រើសរើស​តាមរយៈ​នៃ​ការ​បោះឆ្នោត​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ...

រដ្ឋសភា​គ្រោង​បើក​កិច្ចប្រជុំ​ពេញ​អង្គ​អនុម័ត​កែ​ច្បាប់​បោះឆ្នោត​នៅ​ចុង​សប្ដាហ៍​នេះ

រដ្ឋសភា​ឯក​បក្ស​គ្រោង​បើក​កិច្ចប្រជុំ​ពេញ​អង្គ​នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​ពិនិត្យ និង​អនុម័ត​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត បន្ទាប់ពី​លោក ហ៊ុន សែន បាន​បញ្ជា​កាលពី​ពេល​ថ្មីៗ​នេះ។ សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​នា​ថ្ងៃទី​២១ ខែ​មិថុនា នេះ ឲ្យ​ដឹង​ថា អង្គប្រជុំ​បាន​កំណត់​បន្ត​បើក​កិច្ចប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៦ នា​ថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៣ នៅ​វេលា​ម៉ោង ៨​ព្រឹក ដឹកនាំ​កិច្ចប្រជុំ​ដោយ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ដើម្បី​ពិនិត្យ និង​អនុម័ត​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត។ ការ​ប្រកាស​កំណត់​ថ្ងៃ​អនុម័ត​ដើម្បី​កែ​ច្បាប់​បោះឆ្នោត​ភ្លាមៗ​របស់​រដ្ឋសភា​នេះ បន្ទាប់ពី​បុរស​ខ្លាំង​កាន់​អំណាច​ជិត...

លោក ហ៊ុន សែន សម្រេច​ឱ្យ​ប្រើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ផុត​សុពលភាព​អាច​បោះឆ្នោត​បាន​នៅ​ខែ​កក្កដា​ខាងមុខ

បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា លោក ហ៊ុន សែន សម្រេច​ឲ្យ​ពលរដ្ឋ​ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ផុត​សុពលភាព អាច​យក​ទៅ​បោះឆ្នោត​បាន ខណៈ​លោក​បាន​ផាត់​បក្ស​ភ្លើង​ទៀន​មិន​ឲ្យ​ចូលរួម​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ​នេះ។ ការ​សម្រេច​របស់​លោក ហ៊ុន សែន ធ្វើឡើង​នៅ​ក្នុង​អនុក្រឹត្យ​ស្ដីពី​ការ​បន្ត​សុពលភាព​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ដែល​បាន​ផុត​សុពលភាព អាច​ប្រើប្រាស់​សម្រាប់​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ចុះ​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២៣។ បើ​តាម​អនុក្រឹត្យ​ដដែល​ថា អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ដែល​បាន​ផុត​សុពលភាព​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ គឺ​ត្រូវ​បាន​បន្ត​សុពលភាព​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ រហូត​ដល់​ត្រឹម​ថ្ងៃ​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧។ ទោះបីជា​លោក ហ៊ុន សែន ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​យក​អត្តសញ្ញាណប័ណ្ណ​អស់​សុពលភាព​ទៅ​បោះឆ្នោត​ក្ដី ប៉ុន្តែ​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា...

សេចក្តី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​សម្រេច​ដាក់​ពិន័យ​អ្នក​ដែល​បំផ្លាញ​សន្លឹកឆ្នោត​ដោយ​ការ​លុប​ឈ្មោះ​និង​ដក​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត

រដ្ឋាភិបាល​កម្ពុជា បាន​ផ្សព្វផ្សាយ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​ច្បាប់​នេះ​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​យក​ទៅ​ពិនិត្យ និង​ពិភាក្សា​កាលពី​ថ្ងៃ​ចន្ទ ជាពិសេស​ច្បាប់​នេះ​បាន​ចែង​អំពី​ទោស​ទណ្ឌ​លើ​អ្នក​ដែល​បំផ្លាញ​សន្លឹកឆ្នោត​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ការ​លុប​ឈ្មោះ​ពី​បញ្ជី​បោះឆ្នោត និង​ដក​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​យ៉ាងតិច ៥​ឆ្នាំ​ថែម​ទៀត។ រដ្ឋាភិបាល​កម្ពុជា ផ្សព្វផ្សាយ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នៅ​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ ដោយ​កែប្រែ​ទៅ​លើ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ត្រង់​មាត្រា​២៣ មាត្រា​១៤២ និង​មាត្រា​១៤៣ ចំណែក​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ត្រូវ​កែប្រែ​ត្រង់​មាត្រា​៣៥ មាត្រា​១៧១ និង​មាត្រា​១៧២ ដោយឡែក​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ត្រូវ​កែប្រែ​ត្រង់​មាត្រា​១៣ ខណៈ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង...

IDEA TALK៖ តើ​ការ​បោះឆ្នោត​ក្នុង​អាណត្តិ​នេះ​នឹង​មាន​ភាព​ស្រប​ច្បាប់​កម្រិត​ណា​សម្រាប់​ក្រសែភ្នែក​ជាតិ និង​អន្តរជាតិ?

កម្មវិធី Idea Talk សម្រាប់​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ការ​បោះឆ្នោត​ក្នុង​អាណត្តិ​នេះ​នឹង​មាន​ភាព​ស្រប​ច្បាប់​កម្រិត​ណា​សម្រាប់​ក្រសែភ្នែក​ជាតិ និង​អន្តរជាតិ?»។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ចោទ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​អ.ស.ប​ ថា​កំពុង​ធ្វើ​នយោបាយូបនីយកម្ម​លើ​កម្ពុជា

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ចោទប្រកាន់​នូវ​ការ​លើកឡើង​របស់​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) លោក Volker Turk ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ឱ្យ​បាន​ឆាប់​រហ័ស ដើម្បី​បើក​បរិយាកាស​អំណោយ​ផល​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​នា​ខែ​កក្កដា ខាងមុខ ថា​ជា​ការ​ធ្វើ​នយោបាយូបនីយកម្ម​លើ​កម្ពុជា ឬ​ជា​ការ​ធ្វើ​ឲ្យ​ទៅ​ជា​រឿង​នយោបាយ និង​ជា​ការ​លើកឡើង​តែ​មួយ​ជ្រុង។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៨ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា កម្ពុជា​ប្ដេជ្ញា​ឥត​ងាករេ​ចំពោះ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស ហើយ​ភស្តុតាង​ដែល​មិន​អាច​ប្រកែក​បាន​នោះ គឺ​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​ដែល​កំពុង​ដំណើរការ​ដោយ​សេរី និង​បើក​ចំហ​ដល់​ទៅ ៦​ពាន់​ស្ថាប័ន ប្រព័ន្ធ​ផ្សព្វផ្សាយ​ជិត ២​ពាន់​ស្ថាប័ន...

សមាជិក​គណបក្ស​ភ្លើង​ទៀន​ត្រៀម​បង្កើត​បក្ស​ថ្មី​ឈ្មោះ​ថា​គណបក្ស​កម្លាំង​ជាតិ

សមាជិក​ក្បាលម៉ាស៊ីន​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន លោក ស៊ុន ចន្ធី សម្រេច​លាឈប់​ពី​គណបក្ស​ចាស់​របស់​ខ្លួន និង​ត្រៀម​បង្កើត​បក្ស​ថ្មី​ដោយ​ខ្លួនឯង​ដែល​មាន​ឈ្មោះ​ថា «គណបក្ស​កម្លាំង​ជាតិ»។ សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ភ្លើង​ទៀន លោក ស៊ុន ចន្ធី បាន​ប្រកាស​ដើរ​ចេញពី​គណបក្ស​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៨ ខែ​មិថុនា ឆ្នាំ​២០២៣ ថា ការ​លាលែង​នេះ​គឺជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ ប៉ុន្តែ​លោក​បន្ថែម​ថា លោក​នឹង​បន្ត​សកម្មភាព​ជា​អ្នក​នយោបាយ​ទៅ​មុខ​ទៀត​ដដែល។ អតីត​ប្រធាន​បក្ស​ខេត្ត​នៃ​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​កំពង់ធំ រូប​នេះ​លើកឡើង​ថា លោក​ក៏​អាច​នឹង​ដឹកនាំ​គណបក្ស​នយោបាយ​ណា​មួយ​ដែល​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ពង្រឹង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​លើកស្ទួយ​សិទ្ធិមនុស្ស ព្រមទាំង​ដើម្បី​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ។ បន្ទាប់ពី​ការ​ប្រកាស​លាឈប់​ពី​សមាជិក​គណបក្ស​ភ្លើង​ទៀន សារព័ត៌មាន​ដែល​មាន​និន្នាការ​បម្រើ​នយោបាយ​ឱ្យ​បក្ស​កាន់​អំណាច Fresh News...

លោក សម រង្ស៊ី បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គូស​សញ្ញា​ខ្វែង​លើ​ឈ្មោះ​បក្ស​ទាំងអស់​លើ​សន្លឹកឆ្នោត

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បន្ត​អំពាវនាវ​ទៅ​ពលរដ្ឋ​ឲ្យ​គូស​សញ្ញា​ខ្វែង​ឈ្មោះ​គណបក្ស​ទាំងអស់​លើ​សន្លឹកឆ្នោត​ចោល ទោះបី​លោក ហ៊ុន សែន បាន​កែ​ច្បាប់​បោះឆ្នោត​បិទ​ផ្លូវ និង​ព្រមាន​រំលាយ​បក្ស​ភ្លើង​ទៀន​ក៏ដោយ។ ការ​បន្ត​អំពាវនាវ​របស់​លោក សម រង្ស៊ី កាលពី​ថ្ងៃទី​១៨ ខែ​មិថុនា ឆ្នាំ​២០២៣ ខណៈ​លោក​កំពុង​ស្នាក់នៅ​ប្រទេស​បារាំង ចាប់តាំងពី​មុន​ពេល​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ឆ្នាំ​២០១៧។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បាន​លើកឡើង​ថា នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ការ​ប្រកួតប្រជែង​មែនទែន​ដែល​ពិភពលោក​ទាំង​មូល​រង់ចាំ​មើល​លទ្ធផល គឺ​ការ​ប្រកួតប្រជែង​រវាង​សន្លឹកឆ្នោត​តែ ២​ប្រភេទ​ប៉ុណ្ណោះ ក្នុង​នោះ សន្លឹកឆ្នោត​ដែល​មាន​គូស​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា...

រដ្ឋសភា​ឯក​បក្ស​អនុម័ត​ទទួល​យក​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ទៅ​ពិនិត្យ​តាម​សំណើ​លោក ហ៊ុន សែន

រដ្ឋសភា​ឯក​បក្ស ១២៥​រូប​ដែល​សុទ្ធតែ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា អនុម័ត​ទទួល​យក​សេចក្ដី​ព្រាងច្បាប់​ស្ដីពី វិសោធនកម្ម​ច្បាប់​បោះឆ្នោត យក​ទៅ​ពិនិត្យ​ពិភាក្សា​តាម​សំណើ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ហើយ​នៅ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ។ អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា​ឯក​បក្ស​របស់​បក្ស​កាន់​អំណាច ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា រដ្ឋសភា​បាន​ទទួល​យក​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត និង​សេចក្ដី​ព្រាងច្បាប់​ចំនួន ៥ ទៀត ដើម្បី​ពិនិត្យ​ពិភាក្សា​តាម​ការ​ស្នើ​របស់​រាជរដ្ឋាភិបាល​ហើយ​នៅ​ពេលនេះ។ សេចក្តី​ព្រាងច្បាប់​នេះ​ធ្វើឡើង​តាម​សំណើ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ក្នុង​បំណង​ជំរុញ​ឱ្យ​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ចេញ​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃ​បោះឆ្នោត​នា​ខែ​កក្កដា ខាងមុខ​នេះ។ បុរស​ខ្លាំង​ដែល​គេ​ចាត់ទុក​ជា​ចោរ​លួច​សន្លឹកឆ្នោត លោក ហ៊ុន...

Latest news

© 2021, ដេលី. All rights reserved.