35 C
Phnom Penh

TAG

បោះឆ្នោត​ថ្នាក់​ជាតិ

ហេតុ​អ្វី​អ្នក​នយោបាយ​ប្រមាថ​ព្រះមហាក្សត្រ​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​នៅ​មុន​រដូវ​បោះឆ្នោត?

ព្រះមហាក្សត្រ​ដែល​មាន​ឋានៈ​ជា​ព្រះ​ប្រមុខ​រដ្ឋ និង​មាន​ព្រះរាជ​តួនាទី​ជា​អាជ្ញាកណ្ដាល​ដើម្បី​ធានា​នូវ​អំណាច​សាធារណៈ ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ។ គេ​ក៏​សង្កេត​ឃើញ​ថា ពួក​អ្នក​នយោបាយ​តែង​បើក​ឆាក​ព្រឹត្តិការណ៍​នយោបាយ​របស់​ពួកគេ​រៀងរាល់​មុន​ការ​បោះឆ្នោត​មក​ដល់​ស្ទើរតែ​គ្រប់​អាណត្តិ​ទៅ​ហើយ ដោយ​យក​អង្គ​ព្រះមហាក្សត្រ​ដែល​ពលរដ្ឋ​ខ្មែរ​គោរព​ទូទាំង​ប្រទេស​នោះ យក​ព្រះអង្គ​ធ្វើ​ជា​ល្បែង​នយោបាយ​យក​ឈ្នះ​គូ​ជម្លោះ​របស់​ខ្លួន​ទាំង​រឿង​បុគ្គល និង​ក្រុម​គ្រួសារ។ តើ​មូលហេតុ​អ្វី​បាន​ជា​អ្នក​នយោបាយ​ចូលចិត្ត​ធ្វើ​ទង្វើ​បែប​នេះ? លោក តាំង សារ៉ាដា សូម​ជូន​សេចក្តី​រាយការណ៍​អំពី​រឿង​នេះ​ពិស្ដារ។ ព្រះមហាក្សត្រ​មាន​ព្រះរាជ​តួនាទី​ជា​ព្រះប្រមុខរដ្ឋ និង​ជា​អាជ្ញាកណ្ដាល​ដើម្បី​ធានា​នូវ​អំណាច​សាធារណៈ។ រដ្ឋធម្មនុញ្ញ​មាត្រា​៧ ចែង​ថា ព្រះមហាក្សត្រ​មិន​អាច​ត្រូវ​បាន​ជន​ណា​រំលោភ​បំពាន​បាន​ឡើយ។ ព្រះមហាក្សត្រ​បច្ចុប្បន្ន និង​អតីត​ព្រះមហាក្សត្រ​តែង​ត្រូវ​បាន​មេដឹកនាំ​នយោបាយ​កំពូលៗ​ខ្លះ​យក​ព្រះអង្គ​ធ្វើ​ជា​ល្បែង​នយោបាយ​យក​ឈ្នះ យក​ចាញ់​គូ​ជម្លោះ​របស់​ខ្លួន​ទាំង​រឿង​បុគ្គល និង​ក្រុម​គ្រួសារ ដែល​ធ្វើ​ឱ្យ​កំដៅ​នយោបាយ​របស់​កម្ពុជា​រាលដាល​កាន់តែ​ធំ​ឡើងៗ។ ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ម្តងៗ ក្រុម​អ្នក​នយោបាយ​តែង​បើក​ឆាក​ព្រឹត្តិការណ៍​នយោបាយ​របស់​ពួកគេ ដោយ​ការ​សម្ដែង​ក្បាច់​ដដែលៗ​តាមរយៈ​ការ​បង្ក​ជា​ជម្លោះ​បុគ្គល។ ជម្លោះ​បុគ្គល​របស់​អ្នក​នយោបាយ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ គឺ​ការ​ទាញ​ព្រះមហាក្សត្រ​ឲ្យ​ធ្វើ​ផ្ទាំង​ស៊ីប...

គណបក្ស​ខ្មែរ​រួបរួម​ជាតិ​និង​បក្ស​កម្ពុជា​និយម​រួម​បញ្ចូល​គ្នា​តែ​មួយ​ត្រៀម​បោះឆ្នោត​ជាតិ

គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​បញ្ចូល​គ្នា​ជាមួយ​គណបក្ស​កម្ពុជា​និយម ឲ្យ​ទៅ​ជា​គណបក្ស​តែ​មួយ ដើម្បី​ជា​ការ​ត្រៀម​លក្ខណៈ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ខាងមុខ​នេះ។ ការ​ប្រកាស​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​ដឹកនាំ​ដោយ​លោក ញឹក ប៊ុនឆៃ និង​គណបក្ស​កម្ពុជា​និយម ដឹកនាំ​ដោយ​លោក យ៉ែម បុញ្ញឫទ្ធិ បាន​ធ្វើឡើង​បន្ទាប់ពី​គណបក្ស​ទាំង​ពីរ​នេះ​ធ្វើ​សមាជ​វិសាមញ្ញ​ស្ដីពី​ការ​បញ្ចូល​គ្នា​ឲ្យ​ទៅ​ជា​គណបក្ស​តែ​មួយ​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​តុលា ឆ្នាំ​២០២២។ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ បាន​ថ្លែង​ក្នុង​ពិធី​សមាជ​វិសាមញ្ញ​ថា សមាជិក​របស់​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​មក​ចូលរួម​ជាមួយ​នឹង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​រូបលោក​កំពុង​ដឹកនាំ​បច្ចុប្បន្ន។ ក្រៅពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ គណបក្ស​ខ្មែរ​ក្រោក...

សង្គម​ស៊ីវិល៖ ការ​បោះឆ្នោត​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌ ជា​មូលដ្ឋានគ្រឹះ​នៃ​ការ​រក្សា​សន្តិភាព​ពិតប្រាកដ

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​អះអាង​ថា ការ​បោះឆ្នោត​ដែល​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គឺ​ជា​ប្រព័ន្ធ​ទប់ស្កាត់​ការ​រំលោភ​អំណាច ហើយ​មាន​ប្រព័ន្ធ​នៃ​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​យ៉ាង​មាន​ប្រសិទ្ធភាព ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ការ​រក្សា​សន្តិភាព​សម្រាប់​សង្គម​ជាតិ​យ៉ាង​ពិតប្រាកដ មិនមែន​បោះឆ្នោត​ឲ្យ​បក្ស​នេះ ឬ​បក្ស​នោះ ទើប​អាច​រក្សា​សន្តិភាព​បាន​នោះ​ទេ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២២ ថា មាន​តែ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ ទើប​អាច​ធានា​នូវ​ឆន្ទៈ​របស់​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស និង​ជា​ម្ចាស់​ឆ្នោត​បាន​ត្រឹមត្រូវ...

លោក ហ៊ុន សែន ថា​បើ​ចង់​ឱ្យ​កម្ពុជា​មាន​សុខ​សន្តិភាព​គឺ​ត្រូវ​បោះឆ្នោត​ឱ្យ​បក្ស​របស់​លោក

លោក ហ៊ុន សែន គំរាម​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជម្រើស​តែ​មួយ​គត់ បើ​ពិត​ជា​ចង់​ឲ្យ​ប្រទេស​កម្ពុជា​អាច​ធានា​នូវ​សន្តិភាព និង​អាច​រក្សា​នូវ​សន្តិភាព​បាន​យូរអង្វែង គឺ​មាន​តែ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ តើ​បុគ្គល​បក្សពួក​ណា​បង្ក​សង្គ្រាម? លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​គ្រប់គ្រង​អំណាច​ដូច​សព្វថ្ងៃ​នេះ នោះ​គណបក្ស​នឹង​អាច​រក​សន្តិភាព​ជូន​ប្រទេស​ជាតិ​បាន ដែល​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព​សុខសាន្ត​ពេញលេញ​ទាំងអស់​គ្នា។ មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ចូលចិត្ត​គំរាម​បំផ្ទុះ​សង្គ្រាម​លើ​ពលរដ្ឋ​ខ្លួនឯង លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​មិន​ទៅ​ណា​ចោល​ប្រជាពលរដ្ឋ​ជាដាច់ខាត ហើយ​លោក​នឹង​បន្ត​ថែរក្សា​ការពារ​សន្តិភាព​ដែល​រក​បាន​ដ៏​លំបាក​នេះ​ជូន​ប្រជាពលរដ្ឋ​បន្ត​ទៀត។...

គ.ជ.ប ទុក​ពេល​៥០​ថ្ងៃ​ឱ្យ​ពលរដ្ឋ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២៣

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ហៅ​កាត់​ថា គ.ជ.ប អះអាង​ថា ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​អាណត្តិ​ទី​៧ នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ​មាន​រយៈពេល ៥០​ថ្ងៃ​គត់ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២០ ខែ​តុលា នេះ រហូត​ដល់​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២ ខាងមុខ។ គ.ជ.ប បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ-សង្កាត់ ត្រូវ​ចែក​ចេញ​ជា...

មន្ត្រី​បក្ស​ប្រឆាំង​ថា​ការ​ទាមទារ​អំណាច​ក្រោយ​បោះឆ្នោត​គឺ​ជា​ទម្រង់​សន្ទនា​នយោបាយ​ដោយ​សន្តិវិធី

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ការ​ទាមទារ​ឱ្យ​មាន​ការ​បែងចែក​អំណាច​នៅ​ក្រោយ​ការ​បោះឆ្នោត គឺជា​ទម្រង់​នៃ​ការ​សន្ទនា​នយោបាយ​ដោយ​សន្តិវិធី​រវាង​អ្នក​នយោបាយ និង​អ្នក​នយោបាយ ដើម្បី​បញ្ចៀស​នូវ​ជម្លោះ​ផ្ទៃក្នុង​ជាតិ ពុំ​មែន​ជា​សកម្មភាព​នៃ​ការ​ផ្តួល​រំលំ​ដើម្បី​ដណ្តើម​អំណាច​តាមរយៈ​ទម្រង់​រដ្ឋប្រហារ​ឡើយ។ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​អង្គារ ទី​១៧ តុលា នេះ ទំនង​សំដៅ​ដល់​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៣ ថា ទិសដៅ និង​គោលបំណង​របស់​គណបក្ស​នយោបាយ​សំខាន់​បំផុត​នោះ គឺ​ការ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត ដើម្បី​ផ្លាស់ប្ដូរ​ការ​ដឹកនាំ​ដោយ​អហិង្សា ឬ​អាច​ចាត់ទុក​ថា​ជា​ការ​ដណ្តើម​អំណាច​តាមរយៈ​សន្លឹកឆ្នោត​ដែល​ពលរដ្ឋ​ប្រើប្រាស់​ឆន្ទៈ និង​សិទ្ធិ​សេរីភាព​របស់​ពួកគាត់ ក្នុង​ការ​ជ្រើសរើស​តំណាង​របស់​ខ្លួន​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​ជាតិ​ទាំងមូល។ លោក មុត...

អូស្ត្រាលី​ចង់​ឃើញ​វត្តមាន​លោក កឹម សុខា និង​លោក សុន ឆ័យ ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២៣

ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ថ្លែង​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថា អូស្ត្រាលី​ចង់​ឃើញ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣ ខាងមុខ ប្រកប​ដោយ​យុត្តិធម៌​ពិតប្រាកដ ដោយ​បើក​ឲ្យ​លោក កឹម សុខា និង​លោក សុន ឆ័យ ចូលរួម​ដោយ​សេរី។ បើ​តាម​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ចន្ទ ទី​១៧ តុលា នេះ​ថា ក្នុង​ជំនួប​ជាមួយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃទី​១៣ ខែតុលា...

សហភាព​សហជីព​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​ចុះឈ្មោះ​និង​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​ជ្រើស​តំណាងរាស្ត្រ

សហភាព​សហជីព​កម្ពុជា អំពាវនាវ​ឲ្យ​សមាជិក និង​ពលរដ្ឋ​ឲ្យ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ខាងមុខ​នេះ បន្ទាប់ពី គ.ជ.ប នឹង​រៀបចំ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​នៅ​តាម​សាលា​ឃុំ-សង្កាត់​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី​២០ ខែ​តុលា រហូត​ដល់​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២។ ការ​អំពាវនាវ​របស់​សហភាព​សហជីព​កម្ពុជា ធ្វើឡើង​តាម​សេចក្ដី​ប្រកាស​ចុះ​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០២២ ដោយ​ឲ្យ​ថ្នាក់​ដឹកនាំ​សហព័ន្ធ សមាគម សហជីព​មូលដ្ឋាន គ្រូបង្រៀន កម្មករ និង​ពលរដ្ឋ...

មន្ត្រី​សិទ្ធិមនុស្ស UN បារម្ភ​ពី​ការ​បោះឆ្នោត​នៅ​កម្ពុជា​នា​ពេល​ខាងមុខ​ដោយសារ​បរិយាកាស​នយោបាយ​មិន​ល្អ

អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បង្ហាញ​ការ​ព្រួយបារម្ភ​អំពី​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​នា​ពេល​ខាងមុខ​នេះ ដោយសារ​លំហ​សិទ្ធិមនុស្ស និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​កាន់តែ​រួម​តូច​ចាប់តាំងពី​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧។ អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) បាន​ថ្លែង​នៅ​ក្នុង​សម័យប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​លើក​ទី​៥១ ដែល​ធ្វើឡើង​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃទី​៥ តុលា ដោយ​បាន​រំលឹក​ពី​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដោយ​អយុត្តិធម៌ ខណៈ​ការ​កាត់ទោស​ទ្រង់ទ្រាយ​ធំ​លើ​ក្រុម​បក្ស​ប្រឆាំង​ក៏​នៅតែ​បន្ត​ធ្វើ​នា​ពេល​បច្ចុប្បន្ន។ លោក វីទិត ម៉ុនតាប៊ន អះអាង​ថា ការ​បន្ត​កាត់ទោស​ទ្រង់ទ្រាយ​ធំ​នេះ បាន​និង​កំពុង​រារាំង​ដល់​ការ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣ របស់​ពួកគេ ខណៈ​លំហ​សិទ្ធិមនុស្ស និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​កាន់តែ​រួម​តូច​ចាប់តាំងពី​តុលាការ​កំពូល​កម្ពុជា...

បក្ស​ឆន្ទៈ​ខ្មែរ​នឹង​មិន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជាតិ​ទេ​បន្ទាប់ពី​ចុះចូល​ជាមួយ​បក្ស​ភ្លើង​ទៀន

គណបក្ស​ឆន្ទៈ​ខ្មែរ នឹង​មិន​ដាក់​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​សម្រាប់​អាណត្តិ​ទី​៧ នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ​ទេ បន្ទាប់ពី​ខ្លួន​បាន​សម្រេច​ចិត្ត​ចូល​ជ្រកកោន​ជាមួយ​អតីត​ទ្រនំ​ចាស់​គឺ​គណបក្ស​ភ្លើង​ទៀន​ឡើងវិញ។ គណបក្ស​ឆន្ទៈ​ខ្មែរ​របស់​លោក គង់ មុនីកា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​២០២២ ថា ខ្លួន​នឹង​មិន​ដាក់​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​សម្រាប់​អាណត្តិ​ទី​៧ នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ​ទេ ដោយសារតែ​គណបក្ស​នេះ​បាន​សម្រេច​ចុះចូល​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ហើយ បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ទាំង​ពីរ​បាន​ចរចា​គ្នា​កាលពី​ពេល​ថ្មីៗ​នេះ។ ប្រភព​ដដែល អំពាវនាវ​ឱ្យ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ និង​ពលរដ្ឋ​ដែល​ចង់​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​តាមរយៈ​នៃ​ការ​បោះឆ្នោត ចូលរួម​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​ឱ្យ​បាន​ទូលំទូលាយ និង​ខ្លាំងក្លា​ជាង​ពេល​ណាៗ​ទាំងអស់ ដើម្បី​អំណាច​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ទទួល​បាន​ជោគជ័យ ស្រប​តាម​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។ លោក គង់...

Latest news