27.3 C
Phnom Penh

TAG

បោះឆ្នោត​ថ្នាក់​ជាតិ

គ.ជ.ប រង​ការ​រិះគន់​ដែល​មិន​ចាត់​វិធានការ​លើ​លោក ខាន់ ចាន់សុផល សកម្មជន​បក្ស​កាន់​អំណាច

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​បាន​ចេញ​ប្រតិកម្ម​រិះគន់​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដែល​ប្រកាស​មិន​ចាត់​វិធានការ​ទៅ​លើ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ខាន់ ចាន់សុផល ទោះបី​បុគ្គល​រូប​នេះ​បាន​បំភ័យ និង​បង្ខំ​ពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​ក៏ដោយ។ បើ​តាម​ហ្វេសប៊ុក​ឈ្មោះ Sovan Ran បាន​សរសេរ​រិះគន់​ថា អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​ខុស ហើយ​សុំទោស​វិញ ពួកគេ​រួច​ពី​សំណាញ់​ច្បាប់ ប៉ុន្តែ​បើ​អ្នក​មិន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ពួកគេ​ជៀស​មិន​ផុត​ពី​ការ​ជាប់​គុក និង​ការ​ពិន័យ​ជា​ប្រាក់​នោះ​ទេ។ សកម្មជន​ការពារ​សិទ្ធិមនុស្ស លោក សាន់ ម៉ាឡា បង្ហាញ​ការ​ហួសចិត្ត​ក្រោយពី​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ឆ្លើយតប​ថា ឝ.ជ.ប មិន​ចាត់​វិធានការ​ច្បាប់​លើ​លោក ខាន់ ចាន់សុផល...

អ្នក​ឃ្លាំមើល​ថា​អ្វី​ដែល​ពលរដ្ឋ​ចង់​បាន​គឺ​ដំណើរការ​បោះឆ្នោត​ដែល​សេរី ត្រឹមត្រូវ និង​យុត្តិធម៌

ក្រុម​អ្នក​ឃ្លាំមើល​សង្គម និង​នយោបាយ​នៅ​កម្ពុជា លើកឡើង​ថា អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​ចង់​បាន​នោះ គឺ​ដំណើរការ​នៃ​ការ​បោះឆ្នោត​មួយ​ដែល​ឆ្ពោះ​ទៅ​រក​ការ​កាន់​អំណាច​ដោយ​មាន​ការ​ប្រកួតប្រជែង​ដោយ​ស្រប​ច្បាប់​ពី​គ្រប់​ភាគី​និន្នាការ​នយោបាយ​ទាំងអស់​ដោយ​ស្មើ​ភាព​គ្នា ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៦ កក្កដា នេះ​ថា បើ​អ្នក​នយោបាយ​ខ្មែរ​នៅតែ​បន្ត​ដឹកនាំ​នយោបាយ​ដោយ​ការ​យក​ឈ្នះ​ចាញ់​គ្នា​ដូច​សព្វថ្ងៃ​នេះ មិន​ដឹង​ថា​ប៉ុន្មាន​រយ​ឆ្នាំ​ទៀត​ទើប​ខ្មែរ​អាច​បញ្ចប់​ការ​សងសឹក ឬ​គុំកួន​រវាង​ជាតិ​ឯង​បាន​ទេ។ លោក​បន្ថែម​ថា ជាតិ​ខ្មែរ​បាន​រង​ទុក្ខ​ច្រើន​ជំនាន់​មក​ហើយ ដូច្នេះ​ពួកគេ​គួរ​ដឹកនាំ​នយោបាយ​ទៅ​រក​ការ​បញ្ចប់​វប្បធម៌​លាប​ពណ៌ ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​ប្រើ​អំពើ​ហិង្សា​ដាក់​ជាតិ​សាសន៍​ខ្លួនឯង ព្រោះ​ថា​អំពើ​ទុច្ចរិត​ទាំងនោះ​មិនមែន​ជា​ដំណោះស្រាយ​សម្រាប់​ការ​ផ្សះផ្សា​ជាតិ​នោះ​ទេ។ លោក ស៊ឹង សែនករុណា...

លោក ហ៊ុន សែន៖ លោក ហ៊ុន ម៉ាណែត នឹង​បន្ត​ចុះ​សួរ​សុខទុក្ខ​កម្មករ​ជំនួស​រូបលោក​សម្រាប់​អាណត្តិ​ទី​៧

មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ត​ត្រកូល​លោក ហ៊ុន សែន សម្ដែង​ការ​សោកស្តាយ​ដែល​លោក​មិន​បាន​ចុះ​សួរ​សុខទុក្ខ​កម្មករ​តាម​រោងចក្រ​ដូច​ការ​សន្យា​នៅ​មុន​ការ​បោះឆ្នោត ប៉ុន្តែ​រដ្ឋាភិបាល​ថ្មី​លោក ហ៊ុន ម៉ាណែត ដែល​កើត​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ នេះ នឹង​ចុះ​សួរ​សុខទុក្ខ​កម្មករ​ទាំងនោះ​ជំនួស​លោក​វិញ។ មេដឹកនាំ​ដែល​ទើប​នឹង​ឈ្នះ​ឆ្នោត​ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា​បាន​លួច​បន្លំ​សន្លឹកឆ្នោត​លោក ហ៊ុន សែន បាន​អះអាង​នៅ​ថ្ងៃទី​២៦ ខែ​កក្កដា នេះ​ថា លោក​ធ្លាប់​បាន​សន្យា​ថា​នឹង​បន្ត​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​តាម​រោងចក្រ​សហគ្រាស​ចំនួន ១០​ទីតាំង​ទៀត​នៅ​ក្រោយ​ការ​បោះឆ្នោត ប៉ុន្តែ​ដោយសារតែ​កត្តា​ពេលវេលា​ក្នុង​ការ​រៀបចំ​រាជរដ្ឋាភិបាល​ថ្មី ទើប​ត្រូវ​អាក់ខាន​មិន​បាន​ចុះ​សួរ​សុខទុក្ខ​តាម​ការ​សន្យា​បែប​នេះ។ បុរស​ខ្លាំង​រូប​នេះ​បញ្ជាក់​ថា ពិត​មែន​តែ​កម្ពុជា​មាន​នាយករដ្ឋមន្ត្រី​ថ្មី ប៉ុន្តែ​លោក​មិន​ទៅ​ណា​ទេ ហើយ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី និង​ការ​តែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​នេះ លោក​នឹង​បកស្រាយ​ឱ្យ​អស់​សេចក្តី​នៅ​ដើម​ខែ​សីហា...

បុរស​ខ្លាំង​ប្រកាស​ផ្ទេរ​អំណាច​ឱ្យ​កូនប្រុស​ច្បង​គឺ​លោក ហ៊ុន ម៉ាណែត ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​នៅ​ថ្ងៃទី​២២​សីហា

នាយករដ្ឋមន្ត្រី​ខ្មែរ​ដែល​កងទ័ព​វៀតណាម​លើក​បន្តុប​តាំងពី​ឆ្នាំ​១៩៨៥ លោក ហ៊ុន សែន ប្រកាស​លាលែង​តំណែង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ចាប់ពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ នេះ​តទៅ ដោយ​លោក ហ៊ុន ម៉ាណែត នឹង​ត្រូវ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​បន្ទាប់ពី​រដ្ឋសភា​បើក​កិច្ចប្រជុំ​លើកដំបូង ខណៈ​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​កាន់​អំណាច​ចាស់ៗ​ក៏​ត្រូវ​លាលែង​ពី​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ផង​ដែរ។ មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ត​ត្រកូល​ពី​ឪពុក​ទៅ​កូន គឺ​លោក ហ៊ុន សែន ផ្សាយ​ផ្ទាល់​ពិសេស​តាម​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នៅ​ថ្ងៃទី​២៦ កក្កដា នេះ​ថា ក្រោយ​ចាកចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក​នឹង​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា​ប្រធាន​ឧត្ដមក្រុមប្រឹក្សា​ព្រះមហាក្សត្រ និង​ជា​ប្រធាន​ព្រឹទ្ធសភា​នៅ​ដើម​ឆ្នាំ​២០២៤ ដើម្បី​កាន់​តួនាទី​ជា​ប្រមុខ​រដ្ឋ​ស្តីទី​ពេល​អវត្តមាន​ព្រះមហាក្សត្រ​ផង​ដែរ...

ក្រសួង​ការបរទេស​កម្ពុជា​ថា​ដំណើរការ​បោះឆ្នោត​មាន​លក្ខណៈ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌ ខណៈ​បារាំង-អូស្ត្រាលី-អាល្លឺម៉ង់​សម្ដែង​ការ​ខកចិត្ត

ក្រសួង​ការបរទេស​កម្ពុជា លើកឡើង​ថា ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​២៣ កក្កដា កន្លង​ទៅ​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​មាន​គណបក្ស​នយោបាយ​ច្រើន​បាន​ចូលរួម ខណៈ​ប្រទេស​បារាំង អូស្ត្រាលី និង​អាល្លឺម៉ង់ បាន​សម្ដែង​ការ​ខកចិត្ត​ដោយសារ​ការ​បោះឆ្នោត​នេះ​គ្មាន​បក្ស​ប្រឆាំង​ចូលរួម។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៤ កក្កដា នេះ​ថា ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ នេះ បាន​ឆ្លុះបញ្ចាំង​យ៉ាង​ពិតប្រាកដ​ពី​ភាព​ចាស់ទុំ​ខាង​ប្រជាធិបតេយ្យ​របស់​កម្ពុជា តាមរយៈ​ចំនួន​អ្នក​ចូលរួម​បោះឆ្នោត​ដ៏​ច្រើន​លើសលប់​ដែល​ជា​ការ​ស្ម័គ្រចិត្ត​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​គ្រប់​រូប។ ប្រភព​ដដែល​លើកឡើង​ថា កម្ពុជា​នៅតែ​ប្រកាន់ខ្ជាប់​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ខ្លួន​ចំពោះ​ពហុបក្ស​នយោបាយ និង​ប្រជាធិបតេយ្យ​ប្រកប​ដោយ​សន្តិភាព ក្នុង​នាម​ជា​ប្រទេស​អធិបតេយ្យ និង​ឯករាជ្យ...

CNRP ក្រៅ​ប្រទេស​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​កុំ​ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​និង​រដ្ឋាភិបាល​ថ្មី

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​កុំ​ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត និង​រដ្ឋាភិបាល​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​ក្លែងក្លាយ​ដែល​ជា​ឆាកល្ខោន​នយោបាយ​រៀបចំ​ឡើង​ដោយ​មេដឹកនាំ​ក្រាញ​អំណាច​លោក ហ៊ុន សែន ដើម្បី​បោក​បញ្ឆោត​ភ្នែក​ជាតិ និង​អន្តរជាតិ។ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ស្រុក ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​២៥ កក្កដា នេះ ដោយ​ទាត់​ចោល​លទ្ធផល​នៃ​ការ​បោះឆ្នោត​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ នេះ ដែល​គេ​ចាត់ទុក​ថា​ការ​បោះឆ្នោត​នេះ​គឺជា​ការ​បោះឆ្នោត​បង្គ្រប់កិច្ច​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​មេដឹកនាំ​រំលោភ​ច្បាប់​លោក ហ៊ុន សែន ប៉ុណ្ណោះ។ ប្រភព​ដដែល​លើកឡើង​ថា ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ គឺជា​ការ​បោះឆ្នោត​ក្លែងក្លាយ​ដ៏​គួរ​ឲ្យ​អាម៉ាស់​បំផុត ដោយសារ​គ្មាន​គណបក្ស​ប្រឆាំង​ចូលរួម...

មន្ត្រី​រដ្ឋាភិបាល​ថា​ការ​ផ្ទេរ​អំណាច​ទៅ​លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​បទពិសោធន៍​សម្រាប់​ប្រទេស​នានា

មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា លើកឡើង​ថា បើ​មាន​ការ​ផ្ទេរ​អំណាច​ភ្លាមៗ​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ទៅ​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ នេះ​មែន នោះ​ការ​ផ្ទេរ​អំណាច​នេះ​នឹង​ក្លាយ​ជា​រឿង​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្នុង​រយៈពេល​ជាង ៥០០​ឆ្នាំ​កន្លងមក​នេះ ហើយ​ក៏​នឹង​ក្លាយ​ជា​បទពិសោធន៍​មួយ​ដ៏​ធំ​សម្រាប់​ប្រទេស​នានា​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ផែនការ​យុវជន​បន្ត​វេន​ផង​ដែរ។ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​ថា ការ​បែក​ធ្លាយ​សមាសភាព​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នេះ អាច​ជា​ការ​សាកល្បង​សមរភូមិ​សតិ​អារម្មណ៍​សម្រាប់​មហាជន​មួយ​ដ៏​សំខាន់​ផង​ដែរ...

មេដឹកនាំ​កុម្មុយនីស្ត​សាទរ​បក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ឈ្នះ​ការ​បោះឆ្នោត

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) បាន​អបអរ​សាទរ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដែល​ឈ្នះ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ដោយ​មិន​មាន​គណបក្ស​ប្រឆាំង​ចូលរួម​ប្រកួត​ប្រជែង។ លោក ស៊ី ជីនពីង បាន​ចេញ​លិខិត​អបអរ​សាទរ​បុរស​ខ្លាំង​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា លោក ហ៊ុន សែន តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៣។ បើ​តាម​ខ្លឹមសារ​លិខិត​របស់​មេដឹកនាំ​ប្រទេស​កុម្មុយនីស្ត លោក ស៊ី...

IDEA TALK៖ តួលេខ​នៃ​អ្នក​បោះឆ្នោត និង​សន្លឹកឆ្នោត​មិន​បាន​ការ

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៤ ស្តីអំពី៖ «តួលេខ​នៃ​អ្នក​បោះឆ្នោត និង​សន្លឹកឆ្នោត​មិន​បាន​ការ»។

លោក ប្រេដ អាដាម៖ លោក ហ៊ុន ម៉ាណែត នឹង​មិន​អាច​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០២៣

នៅ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី លោក ប្រេដ អាដាម (Brad Adams) ប្រធាន​អង្គការ​សិទ្ធិ​បរិស្ថាន​អន្តរជាតិ មាន​ប្រសាសន៍​ថា លោក ហ៊ុន ម៉ាណែត នឹង​មិន​អាច​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ក្រោយ​ការ​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​ឡើយ។

Latest news

© 2021, ដេលី. All rights reserved.