34.7 C
Phnom Penh

TAG

មុំ អស្សនី

លោក មុំ អស្សនី ទម្លាយ​ថា​ការ​ប្រកាស​ផ្អាក​ពិធី​បុណ្យ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៤ នេះ ដោយសារ​រដ្ឋាភិបាល​ខ្វះ​លុយ

អតីត​មន្ត្រី​ជំនិត​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ការ​ប្រកាស​ផ្អាក​ពិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៤ នេះ​ពី​សំណាក់​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) លោក ហ៊ុន ម៉ានី ដោយសារតែ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ខ្វះ​លុយ​ធ្ងន់ធ្ងរ​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ក្នុង​ស្រុក​របស់​កម្ពុជា​កំពុង​ធ្លាក់​ចុះ ដោយសារ​ឧបសគ្គ​ចាក់ស្រេះ​ដែល​រដ្ឋាភិបាល​ដោះស្រាយ​មិន​ចេញ។ អតីត​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​ប្រចាំ​ខេត្ត​កោះកុង លោក មុំ អស្សនី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៦...

អតីត​មន្ត្រី​បក្ស​កាន់​អំណាច​ទម្លាយ​ថា​លោក ហ៊ុន ម៉ាណែត ជា​អ្នក​នៅ​ពីក្រោយ​អំពើ​បោកប្រាស់​របស់​ឧកញ៉ា ឡេង ចាន់ណា

អតីត​មន្ត្រី​ជំនិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទម្លាយ​ថា ទង្វើ​បោកប្រាស់​លុយកាក់​រាប់​សិប​លាន​ដុល្លារ​អាមេរិក​របស់​ឧកញ៉ា ឡេង ចាន់ណា ពី​ពលរដ្ឋ​ក្រីក្រ គឺ​មាន​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ជា​អ្នក​នៅ​ពីក្រោយ​ខ្នង ហើយ​ការ​ចាប់​ខ្លួន​ឧកញ៉ា​រូប​នេះ ដែល​ធ្វើឡើង​នៅ​ពេលនេះ ក៏​ដើម្បី​បំបិទ​មាត់​កុំ​ឱ្យ​បែកធ្លាយ​ដល់​សមាសភាព​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឆបោក​នេះ​តែប៉ុណ្ណោះ។ អតីត​មន្ត្រី​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​ប្រចាំ​ខេត្ត​កោះកុង លោក មុំ អស្សនី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ចន្ទ...

អ្នក​ឃ្លាំមើល​ថា​កម្ពុជា​កំពុង​ប្រឈម​បញ្ហា​បន្ថែម​បន្ទាប់ពី​រដ្ឋាភិបាល​រក​ឃើញ​មន្ត្រី​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​កាន់តែ​ច្រើន

អ្នក​ស្រាវជ្រាវ​អំពី​បញ្ហា​សង្គម ព្រមាន​ថា កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​គ្រឿងញៀន ចែកចាយ ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ការ​រក​ឃើញ​នូវ​ការ​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​លើ​មន្ត្រី​មាន​សមត្ថកិច្ច​របស់​ខ្លួន​កាន់តែ​ច្រើន។ អ្នក​ប្រឹក្សា​យោបល់​ដើម្បី​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ មករា នេះ​ថា បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា​មិន​មែន​ជា​រឿង​តូចតាច​នោះ​ទេ ព្រោះ​ថា​បញ្ហា​នេះ​ក៏​ទំនង​ជា​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល និង​អ្នក​រកស៊ី​ធំៗ​នៅ​កម្ពុជា​ដែរ ដូច្នេះ​វិធានការ​ក្នុង​ការ​បង្ក្រាប​ប្រាកដ​ជា​ប្រឈម​នឹង​ឧបសគ្គ ហើយ​ដោយសារតែ​វិធានការ​គ្មាន​ប្រសិទ្ធភាព បាន​ទាញ​យុវជន​ខ្មែរ​ឱ្យ​រងគ្រោះ​ដោយសារតែ​បញ្ហា​គ្រឿងញៀន​នេះ។ លោក សេក...

លោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាល​ថ្មី​របស់​លោក​មិន​មែន​ជា​រដ្ឋាភិបាល​ដេក​អេះ​ពោះ ហើយ​ដើរ​ខ្ចី​លុយ​បរទេស​ទេ

រដ្ឋាភិបាល​ត​ពូជ​ថ្មី​ដែល​មាន​អាយុ ៩០​ថ្ងៃ លោក ហ៊ុន ម៉ាណែត បដិសេធ​ថា រដ្ឋាភិបាល​លោក​មិន​មែន​ជា​រដ្ឋាភិបាល​ដេក​អេះ​ពោះ ហើយ​ដើរ​ខ្ចី​តែ​លុយ​បរទេស​ទេ ប៉ុន្តែ​ជា​រដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍ និង​សម្ពោធ​សមិទ្ធផល​ជាច្រើន​ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​ពលរដ្ឋ។ លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ព្រែកក្តាម ដល់​បាត់ដំបង នៅ​ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវការ​ថវិកា​ច្រើន​ណាស់​ដើម្បី​យក​ទៅ​វិនិយោគ​លើ​វិស័យ​ផ្សេងៗ រួម​ទាំង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជា​សរសៃ​ឈាម​ដ៏​សំខាន់​របស់​ប្រទេស​ផង​ដែរ ដូច្នេះ បញ្ហា​នេះ​បាន​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ត្រូវតែ​ខ្ចី​លុយ​ពី​បរទេស ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​របស់​ខ្លួន។ លោក...

អ្នក​ឃ្លាំមើល៖ ករណី​ប្រើ​និង​ជួញដូរ​គ្រឿងញៀន​ក្នុង​ជួរ​នគរបាល​បង្ហាញ​ពី​ការ​រីក​រាលដាល​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ

ក្រុម​អ្នក​ឃ្លាំមើល​ព្រមាន​ថា ការ​លេច​ឡើង​នូវ​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ក្នុង​ជួរ​កងកម្លាំង​នគរបាល គឺ​បង្ហាញ​ពី​ការ​រីក​រាលដាល​នៃ​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ ដែល​បាន​ធ្វើ​ឱ្យ​កើត​មាន​នូវ​អសន្តិសុខ​សង្គម​នៅ​មូលដ្ឋាន​រហូត​មក។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ វិច្ឆិកា នេះ​ថា ការ​រក​ឃើញ​នូវ​ការ​ប្រើប្រាស់ និង​ការ​ជួញដូរ​គ្រឿងញៀន​លើ​មន្ត្រី​នគរបាល​កម្ពុជា គឺជា​ឧទាហរណ៍​ជាក់ស្តែង​មួយ​ដែល​ក្រសួង​មហាផ្ទៃ​ត្រូវតែ​រក​ឱ្យ​ឃើញ​ដល់​ឫសគល់ ថា​តើ​ការ​ប្រើប្រាស់ និង​ការ​ជួញដូរ​នេះ​មាន​ពាក់ព័ន្ធ ឬ​ការ​សហការ​គ្នា​ជា​ប្រព័ន្ធ​ដែរ​ឬ​ក៏​អត់ បាន​ជា​ទង្វើ​របស់​ពួកគេ​កន្លងមក​ត្រូវ​បាន​លាក់បាំង​យ៉ាង​មាន​សុវត្ថិភាព។ លោក សេក សុជាតិ...

លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ឱ្យ​អស់​ពី​កម្ពុជា

នាយករដ្ឋមន្ត្រី​ត​ពូជ​លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​ទប់ស្កាត់​គ្រឿងញៀន​ឲ្យ​អស់​ពី​កម្ពុជា តាមរយៈ​កំណែ​ទម្រង់​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ខណៈ​គ្រួសារ​របស់​លោក​ត្រូវ​គេ​រក​ឃើញ​ថា​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​ចរាចរ​គ្រឿងញៀន​ដ៏​ធំ​នៅ​តាម​ក្លឹប​រាត្រី​ក្នុង​ប្រទេស​កម្ពុជា។ ការ​ប្ដេជ្ញា​ចិត្ត​នេះ បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត បាន​តែងតាំង​លោក នេត សាវឿន អតីត​អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ក្មួយ​ប្រសា​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ជា​ប្រធាន​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ជំនួស​លោក កែ គឹមយ៉ាន កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៣។ ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល​ថ្មី និង​សមិទ្ធផល​នៅ​ខេត្ត​កំពង់ស្ពឺ និង​ប្រកាស​ជា​ខេត្ត​អស់​មីន​នា​ថ្ងៃទី​៣០...

រដ្ឋមន្ត្រី​មហាផ្ទៃ​ណែនាំ​មន្ត្រី​ឱ្យ​ពង្រឹង​ការ​ទប់ស្កាត់​អំពើ​ជួញដូរ​គ្រឿងញៀន​នៅ​មូលដ្ឋាន​ឱ្យ​មាន​ប្រសិទ្ធភាព

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា ណែនាំ​ឱ្យ​មន្ត្រី​រាជការ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់​អាវុធ ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​លើ​ការ​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម និង​ពង្រឹង​ការ​ទប់ស្កាត់​ការ​ជួញដូរ ចែកចាយ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​មូលដ្ឋាន រួម​ទាំង​ចាត់​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់​គ្រប់​ប្រភេទ​ឲ្យ​មាន​ប្រសិទ្ធភាព។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា លើកឡើង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ជា​អភិបាល​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​លើ​ការ​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម និង​សុវត្ថិភាព​នៅ​ក្នុង​ខេត្ត​ជូន​ពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ ហើយ​ត្រូវ​បន្ត​បង្កើន​ការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ខិតខំ​ដោះស្រាយ​បញ្ហា​ទំនាស់​នានា​របស់​ពលរដ្ឋ​ឲ្យ​អស់​ពី​លទ្ធភាព​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​ថែម​ទៀត។ លោក​ណែនាំ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​បន្ត​ពង្រឹង​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ...

អ្នកវិភាគ​ថា​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ការ​គ្រប់គ្រង​ផ្ដាច់មុខ​របស់​ត្រកូល​ហ៊ុន​ស្ទើរតែ​ទាំងស្រុង

អ្នកវិភាគ​នយោបាយ​និយាយ​ថា ការ​ដំឡើង​លោក ជីវ កេង ឲ្យ​ធ្វើ​ជា​ប្រធាន​តុលាការ​កំពូល គឺ​បង្ហាញ​ថា ស្ថាប័ន​កំពូលៗ​ទាំង ៤ របស់​ជាតិ និង​ប្រទេស​កម្ពុជា បាន​ធ្លាក់​ចូល​ក្នុង​ដៃ​នៃ​ការ​គ្រប់គ្រង​ផ្ដាច់មុខ​របស់​គ្រួសារ​ត្រកូល​ហ៊ុន។ ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ សីហា នេះ​ថា លោក ជីវ កេង គឺជា​មនុស្ស​គន្លឹះ​ក្នុង​ផែនការ​នយោបាយ​គ្រប់គ្រង​អំណាច​ពី​លោក...

លោក មុំ អស្សនី ចោទ​ថា​លោក ហ៊ុន ម៉ាណែត និង​សមាជិក​គ្រួសារ​ហ៊ុន ៣​នាក់​ទៀត​កាន់កាប់​ជំនួញ​ខុស​ច្បាប់​ធំៗ​នៅ​កម្ពុជា

អតីត​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ប្រចាំ​លំហ​សមុទ្រ​ខេត្ត​កោះកុង លោក មុំ អស្សនី ចោទ​សមាជិក​គ្រួសារ​ត្រកូល​ហ៊ុន ចំនួន ៤​នាក់ ដូចជា​បេក្ខជន​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានី អ្នកស្រី ហ៊ុន សេងនី និង​អ្នកស្រី ហ៊ុន ស៊ីណាត ថា​កំពុង​កាន់កាប់​ជំនួញ​ខុស​ច្បាប់​ធំៗ​នៅ​កម្ពុជា។ អតីត​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​ប្រចាំ​ខេត្ត​កោះកុង លោក មុំ អស្សនី បាន​លើកឡើង​ក្នុង​កម្មវិធី...

លោក មុំ អស្សនី ថា​វីដេអូ​បង្ហាញ​ពី​ការ​ចាប់​ខ្លួន​លោក​គឺជា​ការ​រៀបចំ​តាម​បញ្ជា​លោក ហ៊ុន ម៉ាណែត

អតីត​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​សន្តិសុខ​លំហ​សមុទ្រ​កម្ពុជា លោក មុំ អស្សនី ទម្លាយ​ថា ការ​បញ្ចេញ​វីដេអូ​ពាក់ព័ន្ធ​នឹង​សកម្មភាព​សមត្ថកិច្ច​ចាប់​ខ្លួន​លោក ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​ដែល​មាន​និន្នាការ​បម្រើ​នយោបាយ​ឲ្យ​បក្ស​កាន់​អំណាច Fresh News កាលពី​ពេល​ថ្មីៗ​នេះ គឺជា​ការ​ធ្វើ​ឡើង​តាម​បញ្ជា​របស់​លោក ហ៊ុន ម៉ាណែត ដើម្បី​បង្ខូច​កិត្តិយស​របស់​លោក​ប៉ុណ្ណោះ។ អតីត​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​ប្រចាំ​ខេត្ត​កោះកុង លោក អ៊ឹម សុផល ហៅ មុំ អស្សនី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន...

Latest news