ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
28
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ម៉ែន ណាត
ព័ត៌មានជាតិ
ភរិយាបណ្ឌិត កែម ឡី ថាបុគ្គលម្នាក់ៗមានសិទ្ធិក្នុងការសម្រេចចិត្តរៀងៗខ្លួនក្នុងការជ្រើសផ្លូវដើរ
ឌឹ ខេមបូឌា ដេលី
-
February 24, 2023
ភរិយាបណ្ឌិត កែម ឡី និងក្រុមអ្នកឃ្លាំមើលសង្គមនៅក្រៅស្រុក លើកឡើងថា បុគ្គលម្នាក់ៗមានសិទ្ធិក្នុងការសម្រេចចិត្តរៀងៗខ្លួនក្នុងការជ្រើសរើសផ្លូវដើររបស់គេ គ្មាននរណាម្នាក់មានសិទ្ធិទៅហាមឃាត់អ្នកដទៃឡើយ។ ភរិយាបណ្ឌិត កែម ឡី គឺអ្នកស្រី ប៊ូ រចនា ប្រតិកម្មថា បណ្ឌិត កែម ឡី បានលាចាកលោកនេះទៅជិត ៧ឆ្នាំហើយ ហេតុអ្វីមានមនុស្សខ្លះយកគាត់មកពាក់ព័ន្ធក្នុងការសម្រេចចិត្តរបស់អ្នកដទៃទៀត ព្រោះថាមនុស្សម្នាក់ៗមានសិទ្ធិជ្រើសរើសផ្លូវដើររបស់គេ គ្មាននរណាម្នាក់មានសិទ្ធិទៅហាមឃាត់អ្នកដទៃឡើយ។ អ្នកស្រី ប៊ូ រចនា លើកឡើងថា...
នយោបាយ
អ្នកឃ្លាំមើលថាទស្សនកិច្ចលោក ហ៊ុន សែន ទៅចិន-ឡាវ-វៀតណាមដើម្បីផែនការផ្ទេរអំណាច
ឌឹ ខេមបូឌា ដេលី
-
February 21, 2023
ក្រុមអ្នកឃ្លាំមើលនិយាយថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ទៅកាន់ប្រទេសចិន ឡាវ និងវៀតណាម នៅមុនការបោះឆ្នោតឆ្នាំ២០២៣ នេះ គឺដើម្បីបញ្ចុះបញ្ចូលឱ្យមេដឹកនាំទាំងនោះគាំទ្រលោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាចបន្តពីខ្លួនតែប៉ុណ្ណោះ។ អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ កុម្ភៈ នេះថា...
ព័ត៌មានជាតិ
បុរសខ្លាំងប្រើផែនទីខ្នាត ១លើ៥០ពាន់ ចុះសន្ធិសញ្ញាកំណត់ព្រំដែនជាមួយឡាវដែលផ្ទុយពីរដ្ឋធម្មនុញ្ញ
ឌឹ ខេមបូឌា ដេលី
-
February 14, 2023
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន អះអាងថា ការព្រមព្រៀងគ្នាឱ្យអ្នកជំនាញបារាំងមកជួយគូរចម្លងផែនទីរបស់កម្ពុជាឡើងវិញ ដោយសារតែផែនទីបោនខ្នាត ១លើ ១០០ពាន់មានលក្ខណៈតូច ដូច្នេះកម្ពុជាពង្រីកផែនទីនោះឱ្យទៅជាផែនទីបោនខ្នាត ១លើ ៥០ពាន់ ដើម្បីឱ្យមានលក្ខណៈកាន់តែងាយស្រួលក្នុងការប្រើប្រាស់។ មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុប លោក ហ៊ុន សែន លើកឡើងក្នុងកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឡាវ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា រដ្ឋាភិបាលបានខិតខំខ្លាំងណាស់មិនឱ្យទឹកដីកម្ពុជាបាត់បង់សូម្បីមួយមិល្លីម៉ែត្រទៅបរទេស ចាប់តាំងពីកម្ពុជាត្រូវបានរំដោះកាលពីឆ្នាំ១៩៧៩...
ព័ត៌មានជាតិ
អ្នកតស៊ូមតិជំរុញឱ្យអង្គការសមាគមនិងបក្សនយោបាយធ្វើធម្មយាត្រាលើកកម្ពស់សីលធម៌សង្គម
ឌឹ ខេមបូឌា ដេលី
-
February 9, 2023
ក្រុមអ្នកតស៊ូមតិជំរុញឲ្យក្រុមអង្គការ សមាគម សហជីព និងគណបក្សនយោបាយដែលកំពុងរងនូវភាពអយុត្តិធម៌ពីការគាបសង្កត់របស់បក្សកាន់អំណាច គួរនាំគ្នាចេញធ្វើធម្មយាត្រាដើម្បីឲ្យមានការកែប្រែរបៀបដឹកនាំតាមបែបគាបសង្កត់ មកជាការបើកលំហសេរីភាព និងគោរពសិទ្ធិមនុស្ស។ អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ កុម្ភៈ នេះថា វត្ថុបំណងសំខាន់ៗរបស់ក្បូនធម្មយាត្រាដែលដឹកនាំសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គឺជារឿងល្អ ដើម្បីជួយស្ដារសីលធម៌សង្គមនៅកម្ពុជាឲ្យល្អប្រសើរឡើងវិញ ជាពិសេសគឺជាសញ្ញានៃការជំរុញឲ្យអ្នកដឹកនាំនយោបាយ និងអ្នកដឹកនាំប្រទេស គិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ...
នយោបាយ
អ្នកឃ្លាំមើល៖ លោក ហ៊ុន សែន ប្រកាសកម្ទេចនយោបាយជ្រុលនិយមជាថ្មីគឺបារម្ភពីផែនការផ្ទេរអំណាច
ឌឹ ខេមបូឌា ដេលី
-
January 31, 2023
អ្នកឃ្លាំមើលនិយាយថា ការដែលលោក ហ៊ុន សែន ប្រកាសកម្ទេចនយោបាយ និងសកម្មភាពជ្រុលនិយមជាថ្មីទៀត ដោយសារបារម្ភពីផែនការផ្ទេរអំណាចមិនបានសម្រេចនាពេលខាងមុខតែប៉ុណ្ណោះ។ គណបក្សប្រជាជនកម្ពុជាបានប្ដេជ្ញាចិត្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខឱ្យបានរឹងមាំនៅគ្រប់កាលៈទេសៈ លើកកម្ពស់ការគោរព និងអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់ ហើយប្រឆាំងដាច់ខាតរាល់សកម្មភាពប្រទូសរ៉ាយដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍនៅកម្ពុជា។ ក្រៅពីប្ដេជ្ញាចិត្តថែរក្សាសន្តិភាពហើយ គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន ក៏ប្រកាសកម្ចាត់នយោបាយ និងសកម្មភាពជ្រុលនិយមគ្រប់រូបភាពឱ្យអស់ពីសង្គមកម្ពុជា មិនទុកឱ្យនិន្នាការនេះបង្កការបែកបាក់ជាតិឡើយ ដើម្បីពង្រឹងសាមគ្គីភាព ឯកភាពជាតិ និងធានាបរិយាកាសរស់នៅដ៏សុខសាន្តជូនប្រជាជន។ ការប្រកាសជាថ្មីនេះ...
នយោបាយ
ក្រុមតស៊ូមតិក្រៅស្រុកថាតំណែងនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន បានពីការលើកបន្តុបរបស់វៀតណាម
ឌឹ ខេមបូឌា ដេលី
-
January 17, 2023
ក្រុមអ្នកតស៊ូមតិនៅក្រៅស្រុក រិះគន់ថា តំណែងជានាយករដ្ឋមន្ត្រី ៣៨ឆ្នាំរបស់លោក ហ៊ុន សែន គឺជាតំណែងដែលបានមកពីការប្លន់អ្នកដទៃ ដោយមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលវៀតណាម ជាថ្នូរនឹងការបម្រើមហិច្ឆតាឈ្លានពានរបស់ពួកគេ។ អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ មករា នេះថា ក្រោមការជ្រោមជ្រែងរបស់កងទ័ពវៀតណាម លោក ហ៊ុន សែន បានដណ្តើមអំណាចពីលោក...
នយោបាយ
លោក ហ៊ុន សែន ព្រមានប្រើច្បាប់និងហិង្សាចំពោះអ្នកចោទបក្សលោកជាចោរលួចសន្លឹកឆ្នោត
ឌឹ ខេមបូឌា ដេលី
-
January 10, 2023
មេដឹកនាំបក្សកាន់អំណាចដែលឧស្សាហ៍ប្រើកណ្ដាប់ដៃដែក លោក ហ៊ុន សែន ព្រមានថា សម្រាប់អ្នកដែលចោទថាគណបក្សប្រជាជនកម្ពុជាជាចោរលួចសន្លឹកឆ្នោត អាចនឹងប្រើវិធានការច្បាប់ ឬប្រើអំពើហិង្សាដើម្បីបញ្ចប់វប្បធម៌ឡាំប៉ាក្រោយការបោះឆ្នោត។ បុរសខ្លាំងកម្ពុជាដែលប្ដេជ្ញាកម្ទេចក្រុមប្រឆាំង លើកឡើងក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នេះថា លោកនឹងមិនទុកឱ្យអ្នកដែលចោទគណបក្សប្រជាជនកម្ពុជាថាជាចោរលួចសន្លឹកឆ្នោតមួយជីវិតនោះទេ ត្បិតគណបក្សប្រជាជនកម្ពុជាមិនអាចទទួលយកបានឡើយនូវការចោទប្រកាន់នោះឡើយ។ មេដឹកនាំបក្សកាន់អំណាចដែលឧស្សាហ៍គំរាមចាប់ចងលោក ហ៊ុន សែន អះអាងថា អ្នកដែលចោទថាគណបក្សប្រជាជនកម្ពុជាជាចោរលួចសន្លឹកឆ្នោត គឺត្រូវតែប្តឹង ប៉ុន្តែបើពួកគេចោទថាតុលាការជាតុលាការតេឡេរបស់រដ្ឋាភិបាល លោកនឹងប្រមូលអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាធ្វើបាតុកម្ម ដោយការប្រើអំពើហិង្សាលើអ្នកទាំងនោះដល់ផ្ទះតែម្តង។ បុរសខ្លាំងដែលសល់ពីសម័យខ្មែរក្រហម...
នយោបាយ
លោក សម រង្ស៊ី៖ កម្ពុជានឹងមានប្រជាធិបតេយ្យពិតប្រាកដនៅពេលដែលរបបផ្ដាច់ការត្រូវបានកម្ចាត់ចោល
ឌឹ ខេមបូឌា ដេលី
-
January 6, 2023
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ជូនពរឆ្នាំថ្មីឱ្យប្រទេសកម្ពុជាមានសេរីភាព យុត្តិធម៌ និងប្រជាធិបតេយ្យពិតប្រាកដ នៅពេលដែលរបបផ្ដាច់ការត្រូវបានកម្ចាត់ចោលឲ្យរលាយសាបសូន្យពីទឹកដីខ្មែរ។ អតីតមេដឹកនាំប្រឆាំងដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅស្រុក លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ថា សូមឲ្យមាតុភូមិកម្ពុជាទទួលបាននូវការផ្លាស់ប្ដូរជាវិជ្ជមាន ដូចអ្វីដែលប្រជារាស្ត្រខ្មែរប្រាថ្នាចង់បាន គឺការគោរពឆន្ទៈរបស់ប្រជារាស្ត្រ ដែលស្រឡាញ់សេរីភាព យុត្តិធម៌ និងប្រជាធិបតេយ្យពិតប្រាកដ បន្ទាប់ពីកម្ចាត់របបផ្ដាច់ការឱ្យរលាយសាបសូន្យពីមាតុភូមិដ៏បវរមួយនេះ។ ការអះអាងរបស់អតីតមេដឹកនាំប្រឆាំងនេះ ធ្វើឡើងស្របពេលដែលគេមើលឃើញថាប្រទេសកម្ពុជាកាន់តែធ្លាក់ចុះនូវប្រព័ន្ធយុត្តិធម៌សង្គម និងលទ្ធិប្រជាធិបតេយ្យត្រូវបានរំលោភ...
នយោបាយ
កម្ពុជាថារបបសឹកភូមាបង្ហាញកិច្ចប្រឹងប្រែងអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន
ឌឹ ខេមបូឌា ដេលី
-
December 25, 2022
ក្រសួងការបរទេសកម្ពុជា អះអាងថា របបសឹកភូមាកំពុងខិតខំប្រឹងប្រែងក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន ដែលបានដាក់ឱ្យរបបសឹកនេះអនុវត្តកន្លងមក បន្ទាប់ពីមានកិច្ចប្រជុំក្រៅផ្លូវការនៅទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ជាមួយរដ្ឋមន្ត្រីការបរទេសឡាវ វៀតណាម ថៃ និងភូមា។ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៣ ធ្នូ នេះថា កិច្ចប្រជុំក្រៅផ្លូវការនៅប្រទេសថៃនេះ ធ្វើឡើងដើម្បីរកដំណោះស្រាយដោយសន្តិវិធី និងដើម្បីជួយឱ្យប្រទេសភូមាវិលត្រឡប់ទៅរកមាគ៌ាប្រជាធិបតេយ្យវិញ ដែលជាផលប្រយោជន៍របស់ប្រជាជនភូមា និងអាស៊ានទាំងមូល។ ប្រភពដដែលលើកឡើងថា កិច្ចពិគ្រោះយោបល់នេះធ្វើឡើងស្របទៅតាមចំណុចទី១៤ នៃការត្រួតពិនិត្យ និងសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំអាស៊ានលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដោយគូសបញ្ជាក់ពីសារសំខាន់នៃការស្វែងរកវិធីសាស្ត្រនានា ដែលអាចគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន...
ព័ត៌មានជាតិ
ក្រុមតស៊ូមតិ៖ កម្ពុជារងសម្ពាធពីអឺរ៉ុបទើបអនុញ្ញាតឱ្យយុវជនធ្វើបាតុកម្មរឿងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ជនបរទេស
ឌឹ ខេមបូឌា ដេលី
-
December 19, 2022
ក្រុមអ្នកឃ្លាំមើលសង្គមរស់នៅក្រៅស្រុក រិះគន់ថា ការអនុញ្ញាតឱ្យយុវជនសង្គមធ្វើបាតុកម្មប្រឆាំងតវ៉ានឹងការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស និងលុបចោលគម្រោងបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាមរបស់សាលារាជធានីភ្នំពេញ គឺទំនងជាលោក ហ៊ុន សែន បានរងនូវសម្ពាធធ្ងន់ធ្ងរពីសហគមន៍អឺរ៉ុប កាលពីពេលថ្មីៗ។ ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៩ ធ្នូ នេះថា ការចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុប កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន...
1
...
15
16
17
...
28
Page 16 of 28
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.