TAG
ម៉ែន ណាត
ភរិយាបណ្ឌិត កែម ឡី ចេញមុខសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ
ភរិយាបណ្ឌិត កែម ឡី បានចេញមុខសុំអភ័យទោសចំពោះពលរដ្ឋខ្មែរ និងសាធារណជនទាំងអស់ចំពោះការនិយាយរបស់អ្នកស្រីក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Cambodia Daily ដែលអ្នកស្រីមិនបានបញ្ជាក់ឲ្យអស់សេចក្តី និងខ្លឹមសារនៃការលើកឡើងទាំងនោះ ក្រោយពីមានការរិះគន់ពីអ្នកនយោបាយមួយចំនួន។
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ភរិយាបណ្ឌិត កែម ឡី គឺអ្នកស្រី ប៊ូ រចនា បានសរសេរលើគណនី Facebook របស់អ្នកស្រីថា អ្នកស្រីសូមអភ័យទោសចំពោះលោកយាយ លោកតា...
អ្នកឃ្លាំមើលសង្គមថារដ្ឋាភិបាលកម្ពុជាមានបំណងគេចពីការប្រជុំអាស៊ី-អឺរ៉ុបដោយចំមុខជាមួយតំណាងប្រទេសលោកសេរី
ក្រុមអ្នកសង្កេតការណ៍នយោបាយខ្មែរនៅឯនាយសមុទ្រលើកឡើងថា ការប្រជុំអាស៊ី-អឺរ៉ុបតាមប្រព័ន្ធវីដេអូ គឺពិតជាជួយបន្ធូរបន្ថយភាពតានតឹងចំពោះការប្រឈមរបស់រដ្ឋាភិបាលកម្ពុជាយ៉ាងខ្លាំងពីការសួរដេញដោលអំពីការធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្ស និងការជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ។
ការលើកឡើងនេះ ធ្វើឡើងហាក់រិះគន់ចំៗទៅរដ្ឋាភិបាលកម្ពុជាដែលមានបំណងគេចវេសពីការប្រជុំដោយចំមុខជាមួយតំណាងប្រទេសលោកសេរីក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ នេះ។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ ខែកក្កដា ថា ពិភពលោកនឹងគ្មានហេតុផលណាដែលអាចជំរុញឲ្យកម្ពុជាត្រូវបើកកិច្ចប្រជុំដោយផ្ទាល់នោះទេ ប៉ុន្តែបំណងគេចវេសពីការប្រជុំដោយចំមុខនេះ រដ្ឋាភិបាលកម្ពុជាបានរៀបចំតាមរយៈនៃការបំប៉ោងសភាពការណ៍ Covid-19 នេះអស់រយៈពេលរាប់ខែមកហើយ។
លោកអះអាងថា បើទោះបីជាមិនមានវិបត្តិ...
លោក សុខ ទូច ថាខ្មែរត្រូវឈឺចាប់នៅពេលដែលខ្លួនឯងមិនអាចការពារទ្រព្យសម្បត្តិជាតិខ្លួនបាន
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ប្រតិកម្មថា ពលរដ្ឋខ្មែរដែលសម្ដែងការឈឺចាប់ពីបរទេសជិតខាងលួចចម្លងវប្បធម៌របស់ខ្លួនជារឿងត្រឹមត្រូវហើយ ប៉ុន្តែខ្មែរក៏ត្រូវឈឺចាប់នៅពេលដែលខ្លួនមិនអាចការពារទ្រព្យសម្បត្តិជាតិរបស់ខ្លួនបាន ខណៈខ្លួនឯងកំពុងមានមោទកភាពលើវប្បធម៌បរទេស ជាជាងវប្បធម៌ និងសម្បត្តិជាតិរបស់ខ្លួនក្នុងពេលបច្ចុប្បន្ននេះ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលអ្នកលេងបណ្ដាញសង្គមបាននាំគ្នាប្រតិកម្មយ៉ាងខ្លាំងទៅលើស្ថាបត្យករថៃ ដែលបានសាងសង់ប្រាសាទនៅក្នុងប្រទេសខ្លួនមានគំនូសប្លង់ដូចទៅនឹងប្រាសាទអង្គរវត្តរបស់ខ្មែរ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច បានបង្ហោះវីដេអូបកស្រាយទាក់ទិនទៅនឹងបញ្ហាដែលប្រទេសថៃ ចម្លងវប្បធម៌ពីកម្ពុជា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ថា ថៃមិនអាចចម្លងវប្បធម៌ ឬអរិយធម៌របស់កម្ពុជាធ្វើជារបស់ខ្លួនបានទេ ព្រោះថាប្រាសាទអង្គរវត្ត និងអរិយធម៌មួយចំនួនផ្សេងទៀតរបស់ខ្មែរ ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ រួចទៅហើយ...
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីកំពុងផ្ដោតការយកចិត្តទុកដាក់យូរអង្វែងលើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
មន្ត្រីការទូតជាន់ខ្ពស់របស់ប្រទេសអូស្ត្រាលី អះអាងថា អូស្ត្រាលីកំពុងផ្ដោតការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយអូស្ត្រាលីក៏កំពុងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងតួនាទីជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំ២០២២ ខាងមុខនេះទៀតផង។
រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី អ្នកស្រី Marise Payne បានសរសេរលើគណនី Facebook របស់អ្នកស្រីកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ នេះថា ក្នុងនាមជាដៃគូយូរអង្វែង ប្រទេសអូស្ត្រាលីមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍ និងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
អ្នកស្រីលើកឡើងថា អ្នកស្រីបានជជែកជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន អំពីការព្រួយបារម្ភរួមគ្នាករណីវិបត្តិនយោបាយ...
ក្រុមអ្នកឃ្លាំមើល៖ ការលើកឡើងពីអធិបតេយ្យភាពរបស់ប្រមុខរដ្ឋាភិបាលខ្មែរ គឺផ្ទុយពីការពិតទាំងស្រុង
ក្រុមអ្នកតស៊ូមតិបានទាត់ចោលការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ដែលបានអះអាងថា ជំនួយរបស់មិត្តចិន អាចជួយពង្រឹងឯករាជភាពរបស់កម្ពុជានោះ គឺជាការនិយាយខុសពីការពិតនៃខ្លឹមសារឯករាជភាពរបស់ជាតិទាំងស្រុង។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានរិះគន់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលបានថ្លែងកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំបក្សកុម្មុយនីស្តចិន និងបក្សនយោបាយលើពិភពលោក ថាជំនួយចិន មិនត្រឹមតែជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានជួយកម្ពុជាក្នុងការពង្រឹងនូវឯករាជភាពខាងនយោបាយទៀតផង។
លោក ហ៊ុន សែន...
អ្នកឃ្លាំមើល៖ ការត្អូញត្អែររបស់មន្ត្រីយោធាតាមព្រំដែនកម្ពុជា-វៀតណាមពីបញ្ហាអ៊ីនធឺណិតជាការបង្ហាញពីបញ្ហាអសន្តិសុខជាតិមួយ
ក្រុមអ្នកតស៊ូមតិ ប្រតិកម្មថា ការលើកឡើងរបស់មន្ត្រីយោធាតាមព្រំដែនពីផលលំបាកនៃការប្រើអ៊ីនធឺណិតរបស់វៀតណាម គ្រាន់តែជាបញ្ហាអសន្តិសុខជាតិមួយប៉ុណ្ណោះដែលពួកគេបានត្អូញត្អែរ ប៉ុន្តែនៅមានបញ្ហាអសន្តិសុខជាតិជាច្រើនទៀត ដូចជាការខ្វះខាតផ្លូវក្រវាត់តាមព្រំដែនសម្រាប់ដើរល្បាត ខ្វះទីកន្លែងស្នាក់នៅដើម្បីប្រចាំការ និងបញ្ហាជាច្រើនផ្សេងទៀតដែលពួកគេមិនអាចនិយាយជាចំហ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមានការត្អូញត្អែរពីមន្ត្រីយោធាខ្មែរដែលកំពុងប្រចាំការនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ថាពួកគេមានការលំបាកក្នុងការប្រើប្រាស់ប្រព័ន្ធសាវាអ៊ីនធឺណិតរបស់ប្រទេសវៀតណាម ដែលពិបាកក្នុងការនិយាយកិច្ចការរបស់ប្រទេសជាតិ។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ កក្កដា ថា ការបណ្តែតបណ្តោយឲ្យសន្តិសុខជាតិរបស់ខ្លួនធ្លាក់ក្នុងការក្តោបក្តាប់ដោយបរទេសជិតខាង ជាពិសេសប្រទេសដែលមានបំណងឈ្លានពានខ្មែរដូចជាវៀតណាមជាដើម គឺជាកំហុសធំណាស់របស់រដ្ឋាភិបាលខ្មែរ។
លោកអះអាងថា...
បញ្ញវន្តខ្មែរនៅក្រៅស្រុក៖ កម្ពុជាជាប្រទេសដែលមានអធិបតេយ្យភាពត្រឹមតែសម្បកក្រៅប៉ុណ្ណោះ
ក្រុមអ្នកតស៊ូមតិរិះគន់ថា កម្ពុជា គឺជាប្រទេសដែលមានអធិបតេយ្យភាពត្រឹមតែសម្រកក្រៅប៉ុណ្ណោះ ប៉ុន្តែរចនាសម្ព័ន្ធផ្ទៃក្នុងជាតិ គឺស្ថិតក្នុងការគ្រប់គ្រងរបស់បរទេសឈ្លានពានទាំងស្រុង បើទោះបីជានាយករដ្ឋមន្ត្រីខ្មែរអួតពីការការពារអធិបតេយ្យភាពជាតិពេញៗមាត់ក៏ដោយ ប៉ុន្តែការប្រព្រឹត្តគឺផ្ទុយពីការអួតអាងរបស់គាត់ដាច់ស្រឡះតែម្តង។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ ខែកក្កដា នេះថា រដ្ឋអធិបតេយ្យ គឺជារដ្ឋដែលមានឯករាជភាពពេញលេញស្របតាមច្បាប់កំពូលរបស់ខ្លួន ដោយមិនចំណុះឲ្យបរទេសជិតខាងនោះទេ។ ប៉ុន្តែផ្ទុយទៅវិញ កម្ពុជាស្ថិតក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន...
ក្រុមអ្នកតស៊ូមតិ៖ មានតែមេដឹកនាំនយោបាយពីររូបប៉ុណ្ណោះដែលអាចបញ្ចប់វិបត្តិនយោបាយនៅកម្ពុជាបាន
បញ្ញវន្តខ្មែរនៅក្រៅស្រុកអះអាងថា មេដឹកនាំនយោបាយដែលអាចដោះស្រាយវិបត្តិនយោបាយនៅកម្ពុជាបាននៅពេលបច្ចុប្បន្ននេះ មានតែ ២នាក់ប៉ុណ្ណោះ គឺមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន និងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៩ ខែមិថុនា នេះថា ក្នុងពេលបច្ចុប្បន្ននេះ...
បញ្ញវន្តខ្មែរក្រៅស្រុកថាបើបក្សកាន់អំណាចរំឭកថ្ងៃខួប គួរតែរំឭកគុណវៀតណាម ហូ ជីមិញ ផងដែរទៅ
ក្រុមអ្នកតស៊ូមតិលើកឡើងថា បើគណបក្សកាន់អំណាចរំឭកខួបថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា គួរតែបង្ហាញពីគុណសម្បត្តិរបស់មេដឹកនាំវៀតណាម លោក ហូ ជីមិញ ដែលបានបង្កើតគណបក្សនេះឡើងកាលពីឆ្នាំ១៩៥១ ផងដែរ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាកូនប្រុសរបស់លោក ហ៊ុន សែន បានលើកឡើងពីគុណសម្បត្តិនៃគណបក្សប្រជាជនកម្ពុជា មុនថ្ងៃខួប ៧០ឆ្នាំនៃការបង្កើតគណបក្សរបស់ពួកគេ។
នៅថ្ងៃទី២៥ ខែមិថុនា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសទី៣ របស់លោក ហ៊ុន សែន...
ក្រុមអ្នកតស៊ូមតិថាលិខិតក្រសួងមហាផ្ទៃបង្កប់ចេតនាទុច្ចរិតការពារអំពើអាក្រក់របស់រដ្ឋាភិបាលកម្ពុជា
បញ្ញវន្តខ្មែរនៅក្រៅប្រទេស ប្រតិកម្មថា លិខិតដែលបានបង្កប់នូវខ្លឹមសារទុច្ចរិតរបស់ក្រសួងមហាផ្ទៃ មិនបានឆ្លុះបញ្ចាំងពីកំហុសរបស់សកម្មជនបរិស្ថានទាំងនោះទេ តែបានបង្ហាញយ៉ាងច្បាស់ពីការការពារនូវអំពើទុច្ចរិតរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ទៅវិញ។
ការប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា យុវជនបរិស្ថានទាំងនោះបានសារភាពថា ពួកគេពិតជាមានគម្រោងផ្តួលរំលំរដ្ឋាភិបាល ដោយជ្រកក្រោមស្លាកអង្គការមាតាធម្មជាតិពិតប្រាកដមែន។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ ខែមិថុនា ថា...