31.8 C
Phnom Penh

TAG

របប​ប្រជាធិបតេយ្យ

IDEA TALK៖ តើ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ នឹង​មាន​ការ​វិវឌ្ឍ​ទៅ​បែប​ណា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ នឹង​មាន​ការ​វិវឌ្ឍ​ទៅ​បែប​ណា?»។

មេដឹកនាំ​ខ្លាច​បាត់​អំណាច​គឺ​មិន​ហ៊ាន​ទម្លាក់​ចោល​បទ​ចោទ​នយោបាយ​ដើម្បី​ផ្សះផ្សា​ជាតិ​នោះ​ទេ

នៅ​បណ្ដា​ប្រទេស​ប្រកាន់​នូវ​គោលការណ៍​អត់ឱន និង​យោគយល់​ក្នុង​ស្ថានភាព​ដែល​គេ​ហៅថា ការ​ផ្សះផ្សា​ជាតិ គឺ​តែងតែ​ធ្វើ​ទៅ​បាន ព្រោះតែ​មេដឹកនាំ​នោះ​គាត់​មិន​ខ្វល់ ហើយ​ក៏​មិន​បារម្ភ​ពី​ការ​សងសឹក ឬ​ការ​បាត់បង់​អំណាច​ដោយ​ការ​ចាញ់​ឆ្នោត​នោះ​ទេ។ តែ​សម្រាប់​មេដឹកនាំ​ក្រាញ​អំណាច ឬ​ចង់​ផ្ទេរ​អំណាច​ទៅ​កូនចៅ​របស់​ខ្លួន គឺ​ពុំ​មាន​ទេ​ការ​លើកលែង​ទោស ឬ​ទម្លាក់​ចោល​បទ​ចោទ​ទៅ​គូប្រជែង​របស់​ខ្លួន។ គេ​សង្កេត​ឃើញ​មេដឹកនាំ​ដែល​មិន​ហ៊ាន​យក​គោលការណ៍​ផ្សះផ្សា​ជាតិ​មក​លេង​ក្នុង​ល្បែង​នយោបាយ គឺ​ច្រើន​តែ​មេដឹកនាំ​នៃ​ប្រទេស​ផ្ដាច់ការ និង​បក្សពួក​និយម។ មេដឹកនាំ​ដែល​មាន​ចរិត​បែប​នេះ​មាន​ច្រើន​នៅ​លើ​ពិភពលោក ដែល​មិន​ទុក​ឱ្យ​គូប្រជែង​របស់​ខ្លួន​មាន​ឱកាស​ឡើង​កាន់​អំណាច​នោះ​ទេ។ មេដឹកនាំ​ប្រភេទ​នេះ​តែងតែ​ចាប់​យក​កងទ័ព​ជា​ឧបករណ៍​របស់​ខ្លួន និង​ដាក់​គំនាប​ទៅ​លើ​ស្ថាប័ន​ប្រជាធិបតេយ្យ​ជាតិ​ធំ មាន​ដូចជា​ស្ថាប័ន​សភា ស្ថាប័ន​តុលាការ និង​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត។ មេដឹកនាំ​មាន​ចរិត​ដូចនេះ មាន​ទាំង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ។ ប្រទេស​មួយ​ដែល​គេ​កត់សម្គាល់ មេដឹកនាំ​ប្រទេស​នោះ​តែងតែ​កម្ចាត់​គូប្រកួត​ឱ្យ​ខ្ទាត់​ចេញពី​សង្វៀន​ប្រកួត ហើយ​ទុក​ឱកាស​ខ្លួនឯង​ជា​កីឡាករ​គ្មាន​គូប្រកួត គឺ​ព្រះរាជាណាចក្រ​កម្ពុជា។...

លោក ហ៊ុន សែន ថា​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​មិន​អាច​អនុវត្ត​ក្រោម​គ្រាប់​កាំភ្លើង​បាន​ទេ

បុរស​ខ្លាំង​ដែល​ចូលចិត្ត​អួត​ពី​សន្តិភាព​ក្រោម​អំណាច​ផ្ដាច់មុខ​របស់​ខ្លួន លោក ហ៊ុន សែន ព្រមាន​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ គឺ​មិន​អាច​អនុវត្ត​ក្រោម​គ្រាប់​កាំភ្លើង​បាន​ទេ ដូច្នេះ​ការ​ថែរក្សា​សន្តិភាព​សម្រាប់​កម្ពុជា គឺជា​កត្តា​សំខាន់ និង​ចម្បង​បំផុត។ មេដឹកនាំ​ខ្មែរ​ដែល​គ្រប់គ្រង​អំណាច​តាម​តាម​បែប​យោធា លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​ខួប ១១​ឆ្នាំ​នៃ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​មីនីបៀ (Minebea) នៅ​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា កុំ​រង់ចាំ​ទាល់តែ​បាត់​សន្តិភាព​អស់​ហើយ ទើប​នាំគ្នា​ស្រែក​រក​សន្តិភាព ព្រោះ​កម្ពុជា​បាន​ឆ្លងកាត់​នូវ​បទពិសោធន៍​ដ៏​ជូរចត់​ក្នុង​ពេល​អតីតកាល​ម្តង​រួច​មក​ហើយ គឺ​របប​ប្រល័យ​ពូជសាសន៍...

GDPព្រមាន​ថា​កម្ពុជា​កំពុង​តែ​ប្រែ​ក្លាយ​ទៅ​ជា​ប្រទេស​ដឹកនាំ​បែប​គ្រួសារ​និង​បក្សពួក​និយម

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ព្រមាន​ថា កម្ពុជា​កំពុងតែ​ប្រែ​ក្លាយ​ពី​ប្រទេស​ដែល​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ ទៅ​ជា​ប្រទេស​ដែល​មាន​ការ​ដឹកនាំ​ដែល​រៀបចំ​រចនាសម្ព័ន្ធ​បែប​គ្រួសារ និង​បក្សពួក​និយម ដោយ​មិន​គិត​អំពី​សមត្ថភាព និង​ផល​ប្រយោជន៍​ជាតិ។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ថា ប្រទេស​មួយ​ដែល​ធ្លាប់​មាន​សន្តិភាព ប៉ុន្តែ​មិន​បើក​ឱ្យ​មាន​ការ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​តាម​ដំណើរ​នៃ​លំហ​ប្រជាធិបតេយ្យ និង​ខ្វះ​ការ​ចូលរួម​កែលំអ​ការ​ដឹកនាំ​ពី​អង្គការ​សង្គម​ស៊ីវិល នឹង​បោះ​ជំហាន​ទៅ​ជា​ប្រទេស​មួយ​ដែល​នឹង​បង្កើត​រចនាសម្ព័ន្ធ​ដឹកនាំ​បែប​គ្រួសារ និង​បក្សពួក​និយម​ជាមិនខាន។ ប្រភព​ដដែល​លើកឡើង​ថា នៅ​ពេល​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ដឹកនាំ​បែប​នេះ ពលរដ្ឋ​ខ្មែរ​នឹង​មិន​មាន​មោទកភាព​ជាតិ​ពិតប្រាកដ ដោយ​គ្រាន់តែ​ប្រើ​ពាក្យ​ថា អរគុណ​សន្តិភាព នោះ​ទេ ព្រោះ​ថា​ការ​ដឹកនាំ​បែប​នេះ​មាន​តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខាត​ប្រយោជន៍ ហើយ​ប្រទេស​ជាតិ​អាច​នឹង​ជួប​ភាព​វឹកវរ​នៅ​ពេល​ខាងមុខ​ថែម​ទៀត...

អង្គការ​អន្តរជាតិ​ជាច្រើន​ទាមទារ​ឱ្យ​អាមេរិក​និង​ឥណ្ឌូនេស៊ី​ជំរុញ​លោក ហ៊ុន សែន ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​ជិត ៤០​ស្ថាប័ន ទាមទារ​ឲ្យ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន និង​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ស្នើ​ទៅ​មេដឹកនាំ​នានា​ដែល​នឹង​ចូលរួម​កិច្ចប្រជុំ G20 នៅ​ថ្ងៃទី​១៥ និង​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ​នេះ ជំរុញ​ឲ្យ​លោក ហ៊ុន សែន ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​ធានា​ឱ្យ​មាន​ការ​បោះឆ្នោត​នៅ​កម្ពុជា​ប្រកប​ដោយ​សេរី និង​យុត្តិធម៌។ អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ ៣៦​ស្ថាប័ន...

លោក ហ៊ុន សែន បដិសេធ​ឆ្លើយ​សំណួរ​រឿង​លោក បៃដិន ជំរុញ​ឱ្យ​បើក​លំហ​សេរីភាព​សង្គម​ស៊ីវិល​និង​នយោបាយ​នៅ​កម្ពុជា

បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ លោក ហ៊ុន សែន បដិសេធ​មិន​ឆ្លើយ​សំណួរ​អ្នក​សារព័ត៌មាន​ដែល​បាន​ចោទ​សួរ​រឿង​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន (Joe Biden) ដែល​ជំរុញ​ឲ្យ​បើក​លំហ​សេរីភាព​ដល់​សង្គម​ស៊ីវិល ព្រមទាំង​នយោបាយ​នៅ​កម្ពុជា និង​ដោះលែង​កញ្ញា សេង ធារី ដោយ​លោក​បង្វែរ​ឲ្យ​ទៅ​សួរ​សហរដ្ឋ​អាមេរិក​ដោយ​ខ្លួនឯង​វិញ។ ប្រតិកម្ម​របស់​លោក ហ៊ុន សែន ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​បាន​បញ្ចប់​កាល​ថ្ងៃ​អាទិត្យ ទី​១៣ វិច្ឆិកា នេះ។ ក្នុង​សន្និសីទ​នោះ អ្នក​សារព័ត៌មាន​បាន​សួរ​លោក...

មន្ត្រី​បក្ស​ប្រឆាំង​ថា​អាមេរិក​នៅតែ​យកចិត្ត​ទុកដាក់​អំពី​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឥត​ងាករេ

អតីត​អ្នកទោស​នយោបាយ​មួយ​រូប​អះអាង​ថា សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន​បង្ហាញ​យ៉ាង​ច្បាស់​ថា អាមេរិក​នៅតែ​បន្ត​យកចិត្ត​ទុកដាក់​បញ្ហា​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដោយ​ឥត​ងាករេ។ អតីត​អ្នកទោស​នយោបាយ និង​ជា​នាយក​បេសកកម្ម​ក្រៅ​ប្រទេស​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​សហរដ្ឋ​អាមេរិក លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ វិច្ឆិកា នេះ​ថា ក្នុង​ខ្លឹមសារ​នៃ​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន​ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព​នយោបាយ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ខាងមុខ​នេះ ទំនង​ជា​សំដៅ​ដល់​ការ​បើក​សិទ្ធិ​សេរីភាព​នយោបាយ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ផង​ដែរ ព្រោះ​ថា​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក...

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព​ប្រជាធិបតេយ្យ​ឡើងវិញ

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត ប្រព័ន្ធ​តុលាការ បើក​លំហ​ដល់​សង្គម​ស៊ីវិល​ឯករាជ្យ សេរីភាព​សារព័ត៌មាន និង​បើក​ទូលាយ​សិទ្ធិ​សេរីភាព​ដល់​អ្នក​នយោបាយ ដើម្បី​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ពិតប្រាកដ​ដែល​មាន​ការ​ជឿជាក់​ពី​សហគមន៍​អន្តរជាតិ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (adhoc) លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ វិច្ឆិកា នេះ​ថា ប្រព័ន្ធ​នៃ​ការ​ធានា​អនុវត្ត​នូវ​លំហ​សេរីភាព​របស់​ពលរដ្ឋ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ស្ថិត​នៅ​ក្នុង​ស្ថានភាព​ចង្អៀត​ណែន​នៅឡើយ ត្បិត​ពលរដ្ឋ​ខ្មែរ និង​អង្គការ​សង្គម​ស៊ីវិល រួម​ទាំង​មតិ​អន្តរជាតិ​នានា​ផង សុទ្ធតែ​បាន​ដឹង​យ៉ាង​ច្បាស់​ថា ទាំង​ស្ថាប័ន...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​អ្នក​នយោបាយ​ស្នើ​លោក បៃដិន ជួយ​ស្ដារ​ប្រជាធិបតេយ្យ​កម្ពុជា​ឡើងវិញ

អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក​អះអាង​ថា អ្នក​ដែល​ប្រាថ្នា​ប្រជាធិបតេយ្យ រឿង​ចាំបាច់​ដែល​ពួកគេ​ត្រូវតែ​ធ្វើ គឺ​ត្រូវ​ពួត​ដៃ​គ្នា​ស្នើ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ដែល​នឹង​មាន​វត្តមាន​នៅ​កម្ពុជា ឲ្យ​ជួយ​ជំរុញ​បើក​ផ្លូវ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ថា វត្តមាន​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន នៅ​កម្ពុជា​នៅ​ពេលនេះ គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​នយោបាយ​កម្ពុជា​បញ្ឈប់​ការ​ប្រទូសរ៉ាយ​គ្នា ក្នុង​នោះ​អ្នក​ដែល​ចូលចិត្ត​លេង​ល្បែង​នយោបាយ​បុគ្គល ក៏​គួរតែ​បញ្ចប់​ដែរ...

លោក កឹម សុខា ជួប​ពិភាក្សា​បញ្ហា​ប្រជាធិបតេយ្យ​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី​សហព័ន្ធ​អាល្លឺម៉ង់

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា ជួប​ពិភាក្សា​ការងារ​មួយ​ចំនួន​ជុំវិញ​ព្រឹត្តិការណ៍​ដែល​កំពុង​កើតឡើង​ថ្មីៗ​នៅ​កម្ពុជា​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សហព័ន្ធ​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា។ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​នូវ​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ​ថា ចូល​ខែ​ថ្មី​ចុង​ឆ្នាំ​២០២២ នេះ លោក​បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សហព័ន្ធ​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា លោក Stefan Messerer នៅ​ឯ​ស្ថានទូត​សហព័ន្ធ​អាល្លឺម៉ង់ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​ការងារ​មួយ​ចំនួន​ជុំវិញ​ព្រឹត្តិការណ៍​ដែល​កំពុង​កើតឡើង​ថ្មីៗ​នៅ​កម្ពុជា​នៅ​ពេលនេះ។ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​តស៊ូ​ដើម្បី​សេរីភាព និង​យុត្តិធម៌​សង្គម...

Latest news

© 2021, ដេលី. All rights reserved.