31.8 C
Phnom Penh

TAG

រស់ សេរីសុទ្ធា

សមត្ថ​កិច្ច​បញ្ជូន​បុរស​ជាតិចិន​ទៅ​តុលាការ​ ករណី​នាំ​លុយ​ខុស​ច្បាប់​ជិត​១​លាន​ដុល្លារ​ចូល​កម្ពុជា​

សមត្ថ​កិច្ច​កម្ពុជា​បាន​សម្រេច​បញ្ជូន​ជនជាតិ​ចិន​ម្នាក់​ ​ទៅ​កាន់​តុលាការ​ក្រោយ​កសាង​សំណុំ​រឿង​រួច​រាល់​ ក្នុង​ករណី​នាំ​ប្រាក់​ជិត​១​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ចូល​មក​កម្ពុជា​ដោយ​ខុស​ច្បាប់។​

លោក​ហ៊ុន សែន​ថា​ បំណុល​ចិន​ជា​ចំណែក​នៃ​ការ​អភិវឌ្ឍ​ មិន​មែន​អន្ទាក់​បំណុល​ឡើយ​

លោក​ ហ៊ុន សែន​ អះអាង​ជា​ថ្មី​ទៀត​ថា ​​កម្ពុជា​នឹង​មិន​ធ្វើ​ឱ្យ​ប្រាក់​កម្ចី​ពី​ចិន​ក្លាយ​ជា​អន្ទាក់​បំណុល​ដូច​មជ្ឈដ្ឋាន​មួយ​ចំនួន​លើក​ឡើង​នោះ​ទេ​ ហើយ​ថា​ កម្ចី​ពី​ចិន​ក៏​ជា​ផ្នែក​មួយ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ផង​ដែរ។​

អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​​ជប៉ុន​​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោក​ហ៊ុន សែន​ចុះ​ពីតំណែង​

ដូច​ការ​គ្រោង​ទុក​ អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ជប៉ុន​បាន​នាំ​គ្នា​ជួប​ជុំ​ធ្វើ​បាតុកម្ម​លើក​បដារ​ និង​ស្រែក​ទាមទារ​ឲ្យ​លោក​ហ៊ុន សែន​ចុះ​ចេញ​ពី​តំណែង។​

ថ្នាក់​ដឹក​នាំ​សហជីព​មួយ​ចំនួន​សម្តែង​ការ​ខក​ចិត្ត​ចំពោះ​ស្ថាប័ន​រដ្ឋ​ចំនួន​២​ដែល​មិន​ទទួល​យក​ញ្ញត្តិ​ពួកគេ​

ថ្នាក់ដឹក​នាំ​សហជីព​មក​ពី​វិស័យ​មួយ​ចំនួន​បាន​បង្ហាញ​ការ​ខក​ចិត្ត​ចំពោះ​ស្ថាប័ន​រដ្ឋ​ចំនួន​២​ក្នុង​ចំណោម​ស្ថាប័ន​រដ្ឋ​ចំនួន​៩ ​ដែល​ពុំព្រម​ទទួល​យក​ញ្ញត្តិ​ដែល​បាន​ដាក់​បញ្ចូល​នូវ​ខ្លឹមសារ​នៃ​សេចក្តី​ត្រូវ​ការ​របស់​កម្មករ​ ពលករ​ កសិករ​ ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​ផ្សេងៗ​គ្នា។​

គ្រូប៉ូលិស​ដែល​ទាត់ធាក់​សិក្ខាកាម​តាម​ចិត្ត​ចេញ​ក្នុង​ការ​ហ្វឹក​ហាត់​ចេះ​មុខ​បកស្រាយ​ក្រោយ​រង​ការ​រិះគន់​

គ្រូ​ប៉ូលិស​ជំនាញ​ផ្នែក​ក្បាច់​គុន​យុទ្ធ​ក្រម​ខម​ ដែល​បាន​ ទាត់​ធាក់​សិក្ខា​កាម​តាម​ចិត្ត​ក្នុង​ការ​ហ្វឹកហាត់​​បាន​ចេញ​មុខ​បក​ស្រាយ​ក្រោយ​រង​ការ​រិះគន់​ថា​ នេះ​មិន​មែន​ជា​ការ​ធ្វើ​ទារុណ​កម្ម​ទេ។​

មន្ត្រី​ជំនាញ​សម្រេច​បោស​សម្អាត​គ្រាប់​បែក​ធន់ធ្ងន់​២​គ្រាប់​នៅ​ទីតាំង​ពីរ​ផ្សេង​គ្នា​

លោក​ហេង រតនា​អគ្គ​នាយក​មជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត់មីន​កម្ពុជា​ហៅ​ថា​CMAC​បាន​អះអាង​កាលពី​ថ្ងៃទី​២៧ ឧសភា​ថា​ កម្លាំង​ជំនាញ​ជាតិ​ផ្ទុះ​ បាន​បោស​សម្អាត​គ្រាប់បែក​ប្រភេទ​ MK82​ដែល​ទម្លាក់​ពី​យន្តហោះ​ចំនួន​២​គ្រាប់​នៅ​ទីតាំង​២​ផ្សេង​គ្នា។​ លោក​ថា​  មួយ​គ្រាប់​នៅ​ឃុំអូរ​ ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​ កប់​ក្នុង​ដី​ជម្រៅ​ជិត​៨​ម៉ែត្រ​ និង​មួយ​គ្រាប់​ទៀត​ស្ថិត​នៅ​ឃុំ​កំពង់​សឹង្ហ​ ស្រុក​ព្រះ​ស្តេច​ ខេត្ត​ព្រៃវែង​ គ្រាប់​កប់​ក្នុង​ដីជាង​៤​ម៉ែត្រ។​

ក្រុម​អ្នក​ជំនាញ​កំពុង​សិក្សា​អំពី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​នៅ​កម្ពុជា​

ក្រុម​អ្នក​ជំនាញ​ផ្នែក​ស្បៀង​អាហារ​និង​កសិកម្ម​នៃ​អង្គការ​សហ​ប្រជាជាតិ​សហ​ប្រជាជាតិ​ដែល​ហៅ​កាត់​ថា​FAO​កំពុង​យក​ចិត្ត​ទុកដាក់​និង​សិក្សា​អំពី​ករណី​ជ្រូក​ខ្មែរ​ដែល​ឆ្លង​ជម្ងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក។​​

អ្នក​វិភាគ៖​គម្រោង​ចូល​ស្រុក​របស់​លោក​សម រង្ស៊ី​ធ្វើឱ្យ​ក្រុម​លោក​ហ៊ុន សែន​ភិតភ័យ​លោះ​ព្រលឹង ​ប៉ុន្តែ​បើ​មិន​ចូល​ ទេ ​គណបក្ស ​ប្រឆាំង​ ជា​លោះ​ព្រលឹង​

លោក​គឹម សុខ ​អ្នក​វិភាគ​នយោបាយ​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស​បាន​ឡើង​ថា​ គម្រោង​ចូល​ស្រុក​របស់​​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​គឺ​លោក​សម រង្ស៊ី​ពិត​ជា​ធ្វើ​ឲ្យ​បក្ខ​ពួក​របស់​លោក​ហ៊ុន សែន​កំពុង​ភ័យ​លោះ​ព្រលឹង។​

រដ្ឋាភិ​បាល​សម្រេច​ដំឡើង​ប្រាក់​បំណាច់​ឱ្យ​​ចៅក្រម ​និង​ព្រះរាជ​អាជ្ញា​បន្ថែម​ទៀត​

រដ្ឋាភិបាល​ឯកបក្ស​របស់​លោក​ហ៊ុន សែន​អាណត្តិ​ទី​៦​នេះ​បាន​សម្រេច​កែប្រែ​និង​ដំឡើង​ប្រាក់​បំណាច់​ឱ្យ​មន្ត្រី​ចៅក្រម ​និង​ព្រះ​រាជអាជ្ញា ​ចន្លោះ​ពី​៣០​ម៉ឺន​ទៅ​៥០​ម៉ឺន​រៀល​បន្ថែម​ទៀត។​ ​​

Latest news

© 2021, ដេលី. All rights reserved.