TAG
រុនតាឯក
អាជ្ញាធរអប្សរាមិនអនុញ្ញាតឱ្យពលរដ្ឋកំពុងរស់នៅក្នុងតំបន់អង្គរជួសជុលលំនៅឋានដែលត្រូវកណ្ដៀរស៊ីជើងសសរដួលរលំ
អាជ្ញាធរជាតិអប្សរា ហាមឃាត់ពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់អង្គរ មិនឱ្យជួសជុលលំនៅឋាន ទោះបីជាផ្ទះរបស់ពួកគេត្រូវកណ្ដៀរស៊ីជើងសរសេរដួលរលំក៏ដោយ ក្រោមហេតុផលថាជាករណីខុសច្បាប់។
អាជ្ញាធរជាតិអប្សរា បានចេញលិខិតបដិសេធមួយទៅកាន់ប្រធានភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១ មីនា នេះថា ក្រោយការស្នើសុំតាមរយៈប្រធានភូមិគោកស្នួល លោក អ៊ុំ ឈិន អាជ្ញាធរជាតិអប្សរាពិនិត្យឃើញថាលោក ចាន់ ចិកហាយ ពិតជាមានទីកន្លែងកំណើតនៅក្នុងភូមិឃុំហ្នឹងប្រាកដមែន ពីព្រោះមានឈ្មោះជំរឿនក្នុងឆ្នាំ២០០៤...
ពលរដ្ឋដែលជម្លៀសដោយបង្ខំពីតំបន់អង្គរឱ្យទៅរស់នៅឃុំរុនតាឯក ភ័យខ្លាចរដ្ឋាភិបាលយកពួកគេទៅបោះបង់ចោល
ពលរដ្ឋដែលត្រូវបានជម្លៀសដោយបង្ខំពីតំបន់អង្គរ ឱ្យទៅរស់នៅឃុំរុនតាឯក កំពុងបារម្ភខ្លាចរដ្ឋាភិបាលយកពួកគេទៅបោះបង់ចោលតាមវិធីកាត់បន្ថយ ឬកាត់ផ្ដាច់ប្រាក់ប័ណ្ណសមធម៌ ខណៈបំណុលធនាគាររបស់ពួកគេកំពុងរឹតបន្តឹង។
ពលរដ្ឋរងគ្រោះដែលកំពុងរស់នៅក្នុងឃុំរុនតាឯក ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី២៩ មករា នេះថា ពួកគេកំពុងប្រឈមនឹងវិបត្តិធ្ងន់ធ្ងរគ្រប់បែបយ៉ាងដោយគ្មានការដោះស្រាយពីរដ្ឋាភិបាល ក្នុងនោះ ថវិកាដែលពួកគេធ្លាប់ទទួលបានតាមរយៈប័ណ្ណក្រីក្រ ឬប័ណ្ណសមធម៌ ត្រូវបានកាត់បន្ថយស្ទើរតែអស់នៅពេលនេះ ចំណែកដីដែលរដ្ឋាភិបាលចែកឱ្យ ក៏គ្មានសិទ្ធិលក់ មុខរបរក៏មិនអាចធ្វើបាន ខណៈបំណុលធនាគារក៏ត្រូវតែសងជារៀងរាល់ខែថែមទៀត។
ពលរដ្ឋទាំងនោះអះអាងថា ពលរដ្ឋដែលព្រមចាកចេញពីតំបន់អង្គរស្ទើរតែគ្រប់ក្រុមគ្រួសារ សុទ្ធតែជំពាក់លុយធនាគារស្រាប់ទៅហើយ ដូច្នេះការផ្លាស់ទីមកនៅទីតាំងថ្មីនេះ...
អត្ថបទស៊ើបអង្កេត៖ រដ្ឋាភិបាលជួលដីក្នុងតំបន់អង្គរទៅឱ្យក្រុមហ៊ុនចិនកាន់កាប់៥០ឆ្នាំ បន្ទាប់ពីជម្លៀសពលរដ្ឋរាប់ម៉ឺនគ្រួសារចេញពីលំនៅឋាន
អត្ថបទដោយ៖ ហាស់ សាន
រដ្ឋាភិបាលបានជម្លៀសពលរដ្ឋរាប់ម៉ឺនគ្រួសារចេញពីតំបន់រមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោមលេសថា ដើម្បីកុំឱ្យប្រាសាទអង្គរត្រូវគេដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ (UNESCO)។
ផ្ទុយទៅវិញ គេបានរកឃើញថា តំបន់ទេសចរណ៍មួយនេះ រាជរដ្ឋាភិបាលបានជួលដីក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យទៅឲ្យក្រុមហ៊ុនចិន និងក្រុមហ៊ុនល្បែងស៊ីសងណាហ្គាខប (Naga Corp.) រយៈពេល ៥០ឆ្នាំ ហើយដាក់ឈ្មោះថាAngkor Lake of Wonder ដែលប្រែថា បឹងអង្គរអច្ឆរិយ ឬសួនទឹកអង្គរអច្ឆរិយ ក្រោមទុនវិនិយោគប្រមាណជាង ៣០០លានដុល្លារសហរដ្ឋអាមេរិក...
លោក ហ៊ុន ម៉ាណែត សម្រេចបង្កើតទីក្រុងថ្មីរុនតាឯកតេជោសែននៃខេត្តសៀមរាប
នាយករដ្ឋមន្ត្រីបន្តពូជថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត សម្រេចបង្កើតក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប ដែលមានសង្កាត់ចំនួនពីរ គឺសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក ដោយកាត់យកឃុំរុនតាឯក ចេញពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ចេញពីស្រុកប្រាសាទបាគង។
លោក ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យមួយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ស្ដីពីការបង្កើតក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី១៦ មករា ដោយសម្រេចបង្កើតក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប ដែលត្រូវបានកំណត់ទីតាំងរដ្ឋបាលថ្មី...
អង្គការអន្តរជាតិថាការមិនធានាបាននូវប្រព័ន្ធច្បាប់គ្រប់គ្រងសិទ្ធិដីធ្លីនៅកម្ពុជាគឺស្រដៀងនឹងរបបខ្មែរក្រហមដែលបានលុបចោលកម្មសិទ្ធិឯកជន
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) លើកឡើងថា កម្ពុជាកំពុងខ្វះប្រព័ន្ធច្បាប់គ្រប់គ្រងសិទ្ធិដីធ្លីច្បាស់លាស់យ៉ាងធ្ងន់ធ្ងរសព្វថ្ងៃនេះ បើទោះបីជាប្រទេសនេះបានទទួលយករបបប្រជាធិបតេយ្យកាលពីជាង ៣០ឆ្នាំមុនហើយក៏ដោយ ក៏ប្រទេសនេះនៅតែដឹកនាំស្រដៀងគ្នាទៅនឹងរបបខ្មែរក្រហម ដែលបានលុបចោលកម្មសិទ្ធិឯកជនក្រោយពួកគេកាន់កាប់ប្រទេសកម្ពុជាអំឡុងទសវត្សរ៍១៩៧០ ដូច្នោះដែរ។
អង្គការសិទ្ធិមនុស្សខាងលើបានបញ្ជាក់ថា ការបណ្ដេញពលរដ្ឋចេញពីតំបន់អង្គរដោយគ្មានសំណងច្បាស់លាស់ ក្រោមលេសពលរដ្ឋរស់នៅដោយខុសច្បាប់ និងការចាកចេញដោយស្ម័គ្រចិត្ត ខណៈអង្គការយូណេស្កូក៏បរាជ័យក្នុងការត្រួតពិនិត្យលើកិច្ចការនេះដែរ។
សារព័ត៌មានអន្តរជាតិ The Diplomat កាលពីថ្ងៃទី១៩ ខែធ្នូ បានចុះផ្សាយរបាយការណ៍របស់អង្គការសិទ្ធិមនុស្សលើកលែងទោសអន្តរជាតិ (Amnesty International) ដែលបានរៀបរាប់ពីការបណ្ដេញពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរថា ការបណ្ដេញពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរចេញដោយបង្ខំដែលមានចំនួនប្រមាណជា ១ម៉ឺនគ្រួសារ...
អាជ្ញាធរជាតិអប្សរាថាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប ៥០% មិនទាន់មានទឹកស្អាតប្រើដូចពលរដ្ឋនៅតំបន់ពាក់ស្នែងនិងរុនតាឯក
អាជ្ញាធរជាតិអប្សរា លើកឡើងថា ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងសៀមរាបប្រមាណជា ៥០ភាគរយ មិនទាន់មានឱកាសទទួលបានទឹកស្អាតប្រើប្រាស់ដូចប្រជាពលរដ្ឋដែលត្រូវបានជម្លៀសចេញពីតំបន់អង្គរឱ្យទៅរស់នៅតំបន់ពាក់ស្នែង និងតំបន់រុនតាឯក ទេ ដែលកត្តានេះបង្ហាញថា រដ្ឋាភិបាលបានយកចិត្តទុកដាក់លើប្រជាពលរដ្ឋដែលបានជម្លៀសចេញពីតំបន់អង្គរយ៉ាងខ្លាំង។
អគ្គនាយកអាជ្ញាធរជាតិអប្សរាលោក ហង់ ពៅ បានលើកឡើងក្នុងសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋានអង្គរ ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់អង្គការយូណេស្កូ (UNESCO) ទីក្រុងប៉ារីស កាលពីសប្តាហ៍កន្លងទៅថា រចនាសម្ព័ន្ធសាធារណៈនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ត្រូវបានរដ្ឋាភិបាលផ្តល់ជូនទាំងអស់ ដូចជា ផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី...
អ្នកឃ្លាំមើល៖ ដើម្បីអភិវឌ្ឍតំបន់រុនតាឯក រដ្ឋត្រូវធ្វើប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត និងបង្កើតមុខរបរជូនពលរដ្ឋ
ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា ដើម្បីអភិវឌ្ឍតំបន់រុនតាឯក និងតំបន់ពាក់ស្នែង សម្រាប់ប្រជាពលរដ្ឋដែលរស់នៅទីនោះស្រាប់ និងប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមកពីតំបន់អង្គរ មិនមែនត្រឹមតែដាំកូនឈើនោះទេ ព្រោះតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅទីនោះ គឺពួកគេត្រូវការប្រព័ន្ធអគ្គិសនី ប្រព័ន្ធលូ និងប្រព័ន្ធទឹកស្អាត រួមទាំងការធានានូវការបង្កើតមុខរបរសម្រាប់ចិញ្ចឹមជីវិត។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១១ តុលា នេះថា ប្រជាពលរដ្ឋដែលបានផ្លាស់លំនៅឋានពីតំបន់អង្គរទៅរស់នៅតំបន់រុនតាឯក...
អង្គការអន្តរជាតិស្នើគណៈកម្មាធិការបេតិកភណ្ឌពិភពលោកពិនិត្យករណីកម្ពុជាបណ្ដេញពលរដ្ឋចេញពីតំបន់អង្គរទាំងបង្ខំ
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានស្នើទៅគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពិនិត្យ និងស្រាវជ្រាវករណីដែលរដ្ឋាភិបាលកម្ពុជាបានបណ្ដេញពលរដ្ឋចេញទាំងបង្ខំនៅតំបន់អង្គរវត្ត ក្រោមលេសថាដើម្បីអភិរក្ស។
ការស្នើនេះ បន្ទាប់ពីអង្គការលើកលែងទោសអន្តរជាតិបានដាក់បញ្ជូនលទ្ធផលស្រាវជ្រាវបឋមទៅអង្គការយូណេស្កូ (UNESCO) មុនសម័យប្រជុំនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញា ខាងមុខនេះ។
លោក Monster Ferrer អនុប្រធានប្រចាំតំបន់នៃអង្គការលើកលែងទោសអន្តរជាតិ បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ នេះថា យោងតាមរបាយការណ៍ដែលខ្លួនបានចងក្រងនោះ រដ្ឋាភិបាលកម្ពុជាកំពុងបន្តបណ្ដេញពលរដ្ឋចំនួន...