26.9 C
Phnom Penh

TAG

រុស្ស៊ី-អ៊ុយក្រែន

IDEA TALK៖ តើ​សង្គ្រាម​នៅ​អ៊ុយក្រែន​អាច​ពញ្ញាក់​ស្មារតី​ពលរដ្ឋ​ខ្មែរ​បែប​ណា​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​សង្គ្រាម​នៅ​អ៊ុយក្រែន​អាច​ពញ្ញាក់​ស្មារតី​ពលរដ្ឋ​ខ្មែរ​បែប​ណា​ខ្លះ?»។

វិភាគ៖ តំបន់ Donbas ក្លាយ​ជា​ចំណុច​ស្លាប់​រស់​នៃ​ការ​ចរចា​រវាង​រុស្ស៊ី និង​អ៊ុយក្រែន

សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន បាន​ប្រើ​ពេលវេលា ៣៦​ថ្ងៃ​មក​ហើយ។ សង្គ្រាម​ដែល​អ្នក​ជំនាញ​កិច្ចការ​សន្តិសុខ​ពិភពលោក ព្រមាន​ថា​ជា​ហានិភ័យ​ដ៏​ផុយ​ស្រួយ​ទៅ​រក​សង្គ្រាម​លោក​លើក​ទី​៣ បើ​អង្គការ​យោធា​ណាតូ (NATO) បញ្ជូន​ទ័ព​ជួយ​កងទ័ព​អ៊ុយក្រែន ឬ​ក៏​កងទ័ព​រុស្ស៊ី បាញ់​ផ្លោង​ទៅលើ​ប្រទេស​ណា​មួយ​ជា​សមាជិក​ណាតូ។ ក្នុង​រយៈពេល ៣៦​ថ្ងៃ​មក​នេះ ភាគី​ច្បាំង​គ្នា​ទាំង​ពីរ​ក៏​បាន​សម្រេច​ទៅ​រក​តុ​ចរចា​ផង​ដែរ ដោយ​បាន​ធ្វើឡើង ៧​លើក​មក​ហើយ​ចាប់តាំង​ពី​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន បញ្ជា​ទ័ព​ឱ្យ​លុកលុយ​ប្រទេស​អ៊ុយក្រែន ដើម្បី​បញ្ចប់​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Volodymyr Zelenskiy ដែល​ក្រុង​មូស្គូ ចាត់ទុក​ជា​មេដឹកនាំ​និយម​ពួក​បស្ចិម​ប្រទេស។ ដើមហេតុ​ដែល​នាំ​ឱ្យ​មាន​សង្គ្រាម គឺ​មាន​ចំណុច​ពីរ​ដ៏​សំខាន់...

ទីក្រុង​មួយ​របស់​អ៊ុយក្រែន​ក្លាយ​ជា​វាល​ពិឃាត​ស្លាប់​មនុស្ស​៥​ពាន់​នាក់ ខណៈ UN ថា​ការ​ស្លាប់​រង្គាល​មាន​ពាសពេញ​ប្រទេស

គិត​មក​ដល់​ថ្ងៃ​នេះ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​មាន​រយៈពេល ៣៤​ថ្ងៃ​ហើយ។ ការ​វាយ​ប្រយុទ្ធ​គ្នា​កើត​មាន​ពាសពេញ​ប្រទេស ទោះបីជា​ទីក្រុង​ខ្លះ​ធ្លាក់​នៅ​ក្រោម​ការ​កាន់កាប់​ដោយ​កងទ័ព​រុស្ស៊ី​ក៏ដោយ។ នៅ​ទីក្រុង​កំពង់ផែ Mariupol អង្គការ​សហប្រជាជាតិ​បាន​រក​ឃើញ​រណ្ដៅ​សាកសព​រួម​មាន​មនុស្ស​ស្លាប់​ជាង ១​ពាន់​នាក់ (១០៨១​នាក់)។ ប្រធាន​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​អ៊ុយក្រែន អ្នកស្រី Matilda Bogner បាន​បញ្ជាក់​បន្ថែម​ថា អ្នកស្រី​បាន​ទទួល​ដំណឹង​អំពី​រណ្តៅ​សាកសព​រួម​នៅ​ទីក្រុង​កំពង់ផែ Mariupol គឺ​មនុស្ស​ស្លាប់ ១០៨១​នាក់ ក្នុង​នោះ​មាន​ទាំង​កុមារ​ផង​ដែរ។ តែ​ដំណឹង​ចុងក្រោយ​មក​នេះ​ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែ​មីនា...

មន្ត្រី​អ៊ុយក្រែន​ថា​រុស្ស៊ី​មាន​ផែនការ​បំបែក​ដែនដី​អ៊ុយក្រែន​ជា​ពីរ​ដូច​នឹង​ឧបទ្វីប​កូរ៉េ

ចាប់តាំង​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ មក​ដល់​ថ្ងៃ​ទី​២៨ មីនា គឺ​មាន​រយៈពេល ៣៣​ថ្ងៃ​ហើយ​ដែល​រុស្ស៊ី​បង្ក​ភ្លក់​ភ្លើង​សង្គ្រាម​យ៉ាង​សន្ធោសន្ធៅ​នៅ​លើ​ទឹកដី​អ៊ុយក្រែន ដែល​ជា​ប្រទេស​មួយ​ជាប់​នឹង​ព្រំដែន​របស់​ខ្លួន ហើយ​មាន​ប្រពៃណី និង​មាន​ភាសា​ប្រហាក់ប្រហែល​គ្នា។ ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែល​ជា​ជន​ផ្ដាច់ការ​ដ៏​មាន​អំណាច និង​មាន​ឥទ្ធិពល​នៅ​លើ​ទឹកដី​រុស្ស៊ី បាន​បញ្ជា​ឱ្យ​លើក​កងទ័ព​ជិត ២០​ម៉ឺន​នាក់ រួម​នឹង​សព្វាវុធ​ទំនើបៗ មាន​រថពាសដែក រថក្រោះ កាំភ្លើងធំ មីស៊ីល យន្តហោះ​ចម្បាំង ឧទ្ធម្ភាគចក្រ និង​នាវាចម្បាំង​រាប់​រយ​គ្រឿង...

លោក ហ៊ុន សែន ទាត់ចោល​ការ​អត្ថាធិប្បាយ​របស់​បណ្ឌិត សុខ ទូច រឿង​នយោបាយ​ការបរទេស

លោក ហ៊ុន សែន ប្រកាស​ទាត់ចោល​ចំពោះ​ការ​អត្ថាធិប្បាយ​របស់​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច ដោយ​លោក​អះអាង​ថា​ជា​ការ​អត្ថាធិប្បាយ​មិន​តំណាង​ឱ្យ​នយោបាយ​ការបរទេស​កម្ពុជា​នោះ​ទេ។ លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​អនុវត្ត​នយោបាយ​ការបរទេស​ផ្អែក​លើ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ដោយ​មិន​អនុវត្ត​នយោបាយ​ការបរទេស​ផ្អែក​លើ​កម្លាំង​នោះ​ឡើយ។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​ព្យាបាល​ជំងឺ​ត្រចៀក ច្រមុះ បំពង់ក​នៃ​មន្ទីរពេទ្យ​ព្រះអង្គ ឌួង នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ មីនា បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន...

អគ្គលេខាធិការ​ណាតូ​ព្រមាន​វាយបក​រុស្ស៊ី​ភ្លាមៗ​បើ​ដែនដី​សមាជិក​ខ្លួន​រង​ការ​វាយប្រហារ

អគ្គលេខាធិការ​អង្គការ​យោធា​ណាតូ (NATO) លោក Jens Stoltenberg ទទូច​ទៅ​មេដឹកនាំ​ណាតូ ថា​ត្រូវ​ដោះស្រាយ​វិបត្តិ​សន្តិសុខ​ដ៏​ធ្ងន់ធ្ងរ​បំផុត ជាពិសេស​ណាតូ​ត្រូវតែ​សម្រេច​វាយបក​ភ្លាមៗ ប្រសិនបើ​សមាជិក​របស់​ខ្លួន​រង​ការ​វាយប្រហារ​ពី​សំណាក់​គ្រាប់កាំភ្លើង​របស់​រុស្ស៊ី។ ក្នុង​កិច្ចប្រជុំ​កំពូល​វិសាមញ្ញ​របស់​អង្គការ​យោធា​ណាតូ ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​មីនា ឆ្នាំ​២០២២ ដែល​ធ្វើឡើង​នៅ​ចំពោះ​មេដឹកនាំ​កំពូលៗ​របស់​ណាតូ លោក Jens Stoltenberg បាន​បញ្ជាក់​ថា ប្រទេស​ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​អ៊ុយក្រែន និង​ប្រទេស​ជាប់​នឹង​ព្រំដែន​នៃ​ប្រទេស​រុស្ស៊ី ដូចជា​ប្រទេស​ប៉ូឡូញ ហុងគ្រី...

ចិន​បង្ហាញ​ចរិត​ជា​អ្នក​ការពារ​រុស្ស៊ី​ដែល​បង្ក​សង្គ្រាម​សម្លាប់​រង្គាល​នៅ​អ៊ុយក្រែន

នៅ​ទីបំផុត ចិន​ដែល​ត្រូវ​បាន​ចោទ​ជា​ប្រទេស​អនុត្តរភាព​នា​សតវត្ស​ទី​២១ ចាប់ផ្ដើម​ចេញ​មុខ​យ៉ាង​ច្បាស់​ក្រឡែត​ហើយ​នៅ​ពេលនេះ ជា​អ្នក​ការពារ​រុស្ស៊ី ដែល​បង្ក​សង្គ្រាម​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​ក្នុង​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ កាលពី​ថ្ងៃ​ទី​២៣ មីនា ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ទាត់ចោល​សំណើ​របស់​រុស្ស៊ី ដែល​សុំ​ឱ្យ​មាន​ដំណោះស្រាយ​មួយ​ជាបន្ទាន់​ជួយ​ផ្នែក​មនុស្សធម៌​ដែល​រងគ្រោះ​ដោយសារ​សង្គ្រាម​នៅ​អ៊ុយក្រែន។ សំណើ​របស់​ប្រទេស​រុស្ស៊ី ត្រូវ​បាន​ប្រទេស​១៣​ទៀត​មិន​គាំទ្រ ដោយ​ត្រូវ​ចោទ​ថា​ជា​ល្បិច​របស់​រុស្ស៊ី​ទាញ​ឲ្យ​ចេញពី​សំណើ​របស់​អាមេរិក អង់គ្លេស និង​បារាំង ដែល​ទាមទារ​ឲ្យ​រុស្ស៊ី បញ្ចប់​សង្គ្រាម និង​ដក​ទ័ព​ចេញពី​អ៊ុយក្រែន។ ក្រុម​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា រុស្ស៊ី​ចង់​ធ្វើ​ឱ្យ​រាំង​ស្ទះ​នូវ​អ្វី​ដែល​ជា​ការ​បង្ខំ​ឱ្យ​មហាអំណាច​មួយ​នេះ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​ជាបន្ទាន់ ហើយ​ប្រទេស​ទាំង​១៣ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ដែល​មិន​គាំទ្រ​សំណើ​របស់​រុស្ស៊ី យល់​ថា​រុស្ស៊ី​គិត​ថា​វិបត្តិ​ជនភៀសខ្លួន និង​មនុស្សធម៌​នៅ​អ៊ុយក្រែន គឺជា​រឿង​អាសន្ន គឺ​ត្រូវ​បញ្ចប់​សង្គ្រាម​ជាបន្ទាន់...

បើ​ផ្ទុះ​សង្គ្រាម​លោក​លើក​ទី​៣ ដោយសារ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន តើ​អាច​ស្រដៀង​នឹង​សង្គ្រាម​លោក​លើក​ទី​១ និង​ទី​២​ឬ​ទេ?

ពិភពលោក​បាន​ឆ្លងកាត់​សង្គ្រាម​លោក​ចំនួន​ពីរ​លើក​មក​ហើយ។ សង្គ្រាម​លើក​ទី​១ ផ្ទុះឡើង​នៅ​អឺរ៉ុប​នៅ​រវាង​ឆ្នាំ​១៩១៤-១៩១៨។ សង្គ្រាម​លោក​លើក​ទី​១ គឺជា​សង្គ្រាម​រវាង​មហាអំណាច​ក្នុង​ទ្វីប​អឺរ៉ុប និង​អាស៊ី​ប៉ាស៊ីហ្វិក កើតឡើង​ចាប់ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​១៩១៤ ដល់​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​១៩១៨ ទើប​បាន​បិទ​បញ្ចប់។ តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​ប្រវត្តិសាស្ត្រ គឺ​សង្គ្រាម​លោក​លើក​ទី​១ កើតឡើង​បន្ទាប់ពី​ការ​ធ្វើ​ឃាត​ព្រះអង្គម្ចាស់ Franz Ferdinand ដែល​ជា​ពូជពង្ស​ស្តេច​នៃ​អាណាចក្រ Austro-Hungary ដែល​សព្វថ្ងៃ​អាណាចក្រ​នេះ​បាន​ក្លាយ​ទៅ​ជា​ប្រទេស​អូទ្រីស និង​ប្រទេស​ហុងគ្រី។ ព្រះអង្គម្ចាស់ Franz Ferdinand...

លោក ហ៊ុន សែន បញ្ជា​ឱ្យ​មន្ត្រី​តំណាង​កម្ពុជា​បោះឆ្នោត​ប្រឆាំង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​មន្ត្រី​ទូត និង​មន្ត្រី​តំណាង​កម្ពុជា​ទាំងអស់​នាំគ្នា​បោះឆ្នោត​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី លើ​ប្រទេស​អ៊ុយក្រែន ដោយ​លោក​ចាត់ទុក​ថា​ជា​ការ​រំលោភបំពាន​ពី​សំណាក់​ប្រទេស​ខ្លាំង​ទៅ​លើ​ប្រទេស​ទន់ខ្សោយ ដែល​ធ្វើ​ឱ្យ​មាន​ទម្លាប់​មិន​ល្អ​នៅ​លើ​ពិភពលោក។ មេដឹកនាំ​ខ្មែរ​ដែល​ប្ដេជ្ញា​កាន់​អំណាច​មួយ​ជីវិត លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​២១ នៅ​ថ្ងៃ​ពុធ ទី​២៣ ខែ​មីនា ឆ្នាំ​២០២២ ថា កម្ពុជា​នឹង​ប្រកាន់​ជំហរ​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ឈ្លានពាន​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត។ លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​តែង​អនុវត្ត​នូវ​គោលការណ៍​ច្បាស់លាស់​របស់​ខ្លួន​ចំពោះ​ការ​ឈ្លានពាន​មិនមែន​បោះឆ្នោត​អនុប្បវាទ​ទេ គឺ​បោះឆ្នោត​ប្រឆាំង​តែម្តង។...

អ៊ុយក្រែន​ព្រមាន​រុស្ស៊ី​ថា​សង្គ្រាម​លោក​អាច​ជៀស​មិន​រួច​ទេ បើ​រុស្ស៊ី​មិន​បញ្ចប់​សង្គ្រាម

ប្រធានាធិបតី​អ៊ុយក្រែន ព្រមាន​ថា បើ​ការ​ចរចា​ជាមួយ​រុស្ស៊ី តែង​ជួប​នូវ​បរាជ័យ គឺជា​ហានិភ័យ​ខ្លាំង​ណាស់​ទៅ​រក​សង្គ្រាម​លោក​លើក​ទី​៣ ដែល​ទីបំផុត​វា​អាច​ផ្ទុះ​ពេញ​អឺរ៉ុប។ លោក Volodymyr Zelnskiy គឺជា​ប្រធានាធិបតី​អ៊ុយក្រែន ជំនាន់​ក្រោយ​ដែល​អ្នក​នយោបាយ​ក្លាយ​ពី​ជីវិត​ជា​តារា​កំប្លែង នៅ​ពេល​លោក​បាន​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អ៊ុយក្រែន ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩ ដោយ​បាន​សំឡេង​ជិត ៧៤%។ បុរស​វ័យ ៤៤​ឆ្នាំ​រូប​នេះ​បាន​ក្លាយ​ជា​សត្រូវ​នឹង​មេដឹកនាំ​ផ្ដាច់ការ​នៅ​រុស្ស៊ី គឺ​លោក វ៉្លាឌីមៀរ ពូទីន។ លោក​បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN ថា ក្រោយ​ពី​លោក​បាន​ឡើង​កាន់​តំណែង​ប្រធានាធិបតី​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ...

Latest news

© 2021, ដេលី. All rights reserved.