36.7 C
Phnom Penh

TAG

សិទ្ធិមនុស្ស

លោក អ៊ុំ សំអាន៖ អាជ្ញាធរ​វៀតណាម​បណ្តេញ​ព្រះ​ភិក្ខុ ជួន កក្កដា ចេញពី​ទឹកដី​កម្ពុជា​ក្រោម​បង្ហាញ​ពី​ការ​បាត់បង់​សិទ្ធិ​សេរីភាព​ធ្ងន់ធ្ងរ​របស់​ពលរដ្ឋ​ខ្មែរក្រោម

មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កណ្តាល​ប្រមាណ​ជា ១៧​លាន​នាក់ ប្រុង​ប្រយ័ត្ន​កុំ​ឱ្យ​បាត់បង់​ប្រទេស​ទៅ​ក្នុង​កណ្ដាប់ដៃ​វៀតណាម ដោយសារតែ​អាជ្ញាធរ​វៀតណាម បាន​បណ្តេញ​ព្រះ​ភិក្ខុ ជួន កក្កដា មិន​ឱ្យ​សម្ដែង​ធម្ម​ទេសនា​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម។ តំណាងរាស្ត្រ​អតីត​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ នេះ​ថា សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​លើ​ទឹកដី​កម្ពុជា​ក្រោម​មាន​ភាព​ខុស​គ្នា​ស្រឡះ​ពី​សិទ្ធិ​សេរីភាព​របស់​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា ព្រោះ​ថា​ជនជាតិ​វៀតណាម​ទាំងនោះ​មាន​សិទ្ធិ​សេរីភាព​គ្រប់​យ៉ាង ដូចជា ការ​បើក​សមាគម​វៀតណាម ទាំង ២៥​រាជធានី-ខេត្ត​ក្នុង​ប្រទេស​កម្ពុជា ការ​បើក​សាលារៀន​វៀតណាម ការ​សាងសង់​ស្តូប​អនុស្សាវរីយ៍ និង​ការ​បង្កើត​វត្ត​អារាម​វៀតណាម...

សង្គម​ស៊ីវិល​អំពាវនាវ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​លក្ខខណ្ឌ​អប្បបរមា​ស្ដីពី​សិទ្ធិ​លំនៅឋាន​ដែល​កំណត់​ដោយ​អង្គការ​សហប្រជាជាតិ​ដល់​អាជ្ញាធរ​មូលដ្ឋាន

មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) អំពាវនាវ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ផ្សព្វផ្សាយ​ពី​សិទ្ធិ​លំនៅឋាន​សមរម្យ និង​លក្ខខណ្ឌ​អប្បបរមា​ស្ដីពី​សិទ្ធិ​លំនៅឋាន​ដែល​កំណត់​ដោយ​អង្គការ​សហប្រជាជាតិ ឱ្យ​បាន​ទូលំទូលាយ​ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​ធានា​ការ​រស់នៅ​របស់​ពលរដ្ឋ​ប្រកប​ដោយ​សុវត្ថិភាព។ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា លោក នី សុខា លើកឡើង​ពី​ដំណោះស្រាយ​សិទ្ធិ​លំនៅឋាន​នៅ​ថ្ងៃទី​២៦ ធ្នូ នេះ​ថា រយៈពេល​ជាង ៣០​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​មិន​ដែល​បាន​ផ្សព្វផ្សាយ​ពី​សិទ្ធិ​លំនៅឋាន​ទៅ​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការ​យល់ដឹង​នោះ​ទេ ដែល​នេះ​គឺជា​បញ្ហា​មួយ​ក្នុង​ការ​ធានា​នូវ​សិទ្ធិ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ដោយ​សមរម្យ ខណៈ​ការ​បណ្តេញ​ពី​លំនៅឋាន​ក្រោម​វិធានការ​របស់​អាជ្ញាធរ តែងតែ​កើត​មាន​ជា​បន្តបន្ទាប់។ លោក នី...

បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​នឹង​ត្រឡប់​ទៅ​ប្រមូល​របាយការណ៍​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ម្តង​ទៀត​នៅ​ដើម​ឆ្នាំ​ក្រោយ

អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់​សម្រាប់​គណៈកម្មការ​ស្វែងរក​ការពិត​អំពី​កម្ពុជា អះអាង​ថា អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក វីទិត មុនតាប៊ន នឹង​ត្រឡប់​ទៅ​ប្រមូល​របាយការណ៍​ស្ដីពី​ការ​អនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ម្តង​ទៀត​នៅ​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​ក្រោយ​នេះ។ អតីត​ប្រធាន​ក្រុមប្រឹក្សា​ផ្នែក​ច្បាប់​ដែល​ទទួល​ជោគជ័យ​លើ​បណ្តឹង​ប្រឆាំង​លោក ហ៊ុន សែន ក្នុង​ឆ្នាំ​២០០៥ ករណី​គប់​គ្រាប់បែក​ដៃ​នៅ​មុខ​រដ្ឋសភា​ជាតិ​កាលពី​ឆ្នាំ​១៩៩៧ លោក​មេធាវី ម៉តថុន សក្លា (Morton Sklar) បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia...

សង្គម​ស៊ីវិល​ព្រួយបារម្ភ​ពី​ការ​ធ្លាក់​ចុះ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​និង​សេរីភាព​របស់​សហជីព​ក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា

អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ​ក្នុង​ស្រុក សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ការ​ធ្លាក់​ចុះ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ និង​សេរីភាព​របស់​សហជីព​ក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា បន្ទាប់ពី​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជាច្រើន​ករណី​ពី​សំណាក់​ថៅកែ​រោងចក្រ និង​ក្រុមហ៊ុន​លើ​កម្មករ​និយោជិត​សព្វថ្ងៃ​នេះ។ អ្នក​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ ធ្នូ នេះ​ថា ក្នុង​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​នេះ សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា សិទ្ធិ និង​សេរីភាព​របស់​កម្មករ​មាន​ការ​រំលោភ​បំពាន​គួរ​ឱ្យ​កត់សម្គាល់ ក្នុង​នោះ​ក៏​មាន​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​ទៅលើ​ក្រុម​ចលនា​សហជីព​ឯករាជ្យ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​វិស័យ​ការងារ​ផង​ដែរ។ ជាក់ស្តែង សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍...

តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រកាស​អញ្ជើញ​លោក ហេង សួរ ឱ្យ​ចូលរួម​ពិភាក្សា​អំពី​ការ​ធ្លាក់​ចុះ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​សហជីព​នៅ​ខែ​កុម្ភៈ

ក្រុម​សង្គម​ស៊ីវិល​បាន​ដាក់​សំណើ​ចំនួន ៥​ចំណុច​ជូន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជុំវិញ​កង្វល់​រួម​របស់​ពួកគេ​ទៅ​លើ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​សហជីព និង​បាន​អញ្ជើញ​លោក ហេង សួរ ឱ្យ​ចូលរួម​សន្ទនា​ពិគ្រោះ​យោបល់​អំពី​បញ្ហា​នេះ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២៤។ តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល សមាគម សហព័ន្ធ​សហជីព​ជាច្រើន​ស្ថាប័ន​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​ការងារ​នៅ​កម្ពុជា បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ ដើម្បី​ប្រគល់​សំណើ​ទាំង ៥​ចំណុច​ដែល​ជា​ក្តី​កង្វល់​រួម​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​សហជីព​ជូន​ក្រសួង​ការងារ យក​ទៅ​ដោះស្រាយ។ អង្គការ​ស្ថាប័ន​ដដែល​នេះ លើកឡើង​ថា ពិត​មែន​តែ​រដ្ឋាភិបាល​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សហជីព​កាលពី​ឆ្នាំ​២០១៩ កន្លង​ទៅ​ក៏​ពិត​មែន ប៉ុន្តែ​គេ​នៅតែ​មើល​ឃើញ​ថា...

អង្គការ​ស្ថាប័ន​ចំនួន​១២ នឹង​ដាក់​សំណើ​ជា​កង្វល់​រួម​ទៅ​ក្រសួង​ការងារ​ជុំវិញ​សិទ្ធិ​មូលដ្ឋាន​របស់​សហជីព​នៅ​ថ្ងៃ​ស្អែក

អង្គការ​ស្ថាប័ន​ដែល​ធ្វើការ​លើក​វិស័យ​សិទ្ធិមនុស្ស​ជាង ១០​ស្ថាប័ន ប្រកាស​ជួបជុំ​អ្នក​ចូលរួម​នៅ​មុខ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រមាណ​ជា ៥០​នាក់ ដើម្បី​ដាក់​សំណើ​ដែល​ជា​កង្វល់​រួម​ជុំវិញ​សិទ្ធិ​មូលដ្ឋាន​របស់​សហជីព​នៅ​ថ្ងៃ​សុក្រ ស្អែក​នេះ។ សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​នៃ​បុគ្គលិក​កម្មករ​ខ្មែរ ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល សមាគម និង​សហជីព​ចំនួន ១២​ស្ថាប័ន ដូចជា មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ ជាដើម គ្រោង​ជួបជុំ​គ្នា​នៅ​មុខ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ...

តំណាងរាស្ត្រ​អូស្ត្រាលី៖ របប​ផ្ដាច់ការ​របស់​បក្ស​ប្រជាជន​កម្ពុជា​គាបសង្កត់​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរ

តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ លើកឡើង​ថា របប​នយោបាយ​ផ្ដាច់ការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លោក ហ៊ុន សែន ជា​មេដឹកនាំ កំពុងតែ​គាប​សង្កត់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា លោក តាក់ ម៉េងហ៊ាង ត្រូវ​បាន​សារព័ត៌មាន​បរទេស The Diplomat ស្រង់​សម្ដី​កាលពី​ពេល​ថ្មីៗ​នេះ​ថា រដ្ឋាភិបាល​ខ្មែរ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ បាន​រឹតត្បិត​សិទ្ធិ​នយោបាយ និង​ចាប់​ខ្លួន​ក្រុម​ប្រឆាំង​យ៉ាង​អនាធិបតេយ្យ ដូចជា ការ​ដកហូត​សិទ្ធិ​ចូលរួម​ការ​បោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន កាលពី​ខែ​កក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ និង​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​ប្រមាណ​ជាង ១០០​នាក់​ដែល​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នេះ...

អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ទទូច​ឱ្យ​រដ្ឋាភិបាល​ថ្មី​លុប​បំបាត់​អំពើ​ហិង្សា​គ្រប់​ទម្រង់​លើ​ស្ត្រី​និង​ក្មេង​ស្រី​ជា​អាទិភាព

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ពហុ​វិស័យ​ជាច្រើន​ស្ថាប័ន ទទូច​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ជំរុញ​ក្រសួង​ចំនួន ៩ រួម​ជាមួយ​វិស័យ​ឯកជន ចាត់​វិធានការ​ឆ្លើយតប​ជា​អាទិភាព​ចំពោះ​តម្រូវការ​ចាំបាច់ និង​បន្ទាន់​របស់​ស្ត្រី ឆ្ពោះ​ទៅ​រក​ការ​លុប​បំបាត់​អំពើ​ហិង្សា​គ្រប់​ទម្រង់​លើ​ស្ត្រី និង​ក្មេង​ស្រី ដើម្បី​សេដ្ឋកិច្ច និង​យុត្តិធម៌​សង្គម​នៅ​កម្ពុជា​ទៅ​ថ្ងៃ​មុខ។ អង្គការ​សមាគម និង​សហជីព​នានា​ចំនួន ២០​ស្ថាប័ន ដូចជា សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក អង្គការ​សង់ត្រាល់ និង​អង្គការ​លីកាដូ ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​ក្នុង​យុទ្ធនាការ ១៦​ថ្ងៃ ក្រោម​ប្រធានបទ «គ្មាន​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី ដើម្បី​សេដ្ឋកិច្ច...

អង្គការ​សង្គម​ស៊ីវិល​នឹង​ជួបជុំ ៥០០​នាក់​ធ្វើ​យុទ្ធនាការ​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី

នៅ​សល់​តែ ៦​ថ្ងៃ​ទៀត មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ នឹង​ប្រារព្ធ​ទិវា​នៃ​យុទ្ធនាការ​ប្រឆាំង​អំពើ​ហិង្សា​យេនឌ័រ ឬ​ភេទ​មនុស្ស ក្រោម​ប្រធានបទ គ្មាន​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី ដើម្បី​សេដ្ឋកិច្ច និង​យុត្តិធម៌​សង្គម នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែល​មាន​ការ​ជួបជុំ​គ្នា​ប្រមាណ ៥០០​នាក់។ អង្គការ​សង់ត្រាល់ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ វិច្ឆិកា ថា អង្គការ​សមាគម​ចំនួន ២១​ស្ថាប័ន​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​ការងារ សិទ្ធិ​ស្ត្រី និង​សមភាព​ភេទ​មនុស្ស ឬ​យេនឌ័រ​នៅ​ប្រទេស​កម្ពុជា កំពុង​ធ្វើ​យុទ្ធនាការ...

CCHR៖ អ្នក​ការពារ​សិទ្ធិមនុស្ស​និង​អ្នក​សារព័ត៌មាន​នៅតែ​បន្ត​រង​ការ​គាបសង្កត់​និង​រឹតត្បិត​សេរីភាព​បញ្ចេញមតិ

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា រក​ឃើញ​ថា ស្ថានភាព​សេរីភាព​នៃ​ការ​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ទទួល​ព័ត៌មាន​សម្រាប់​សាធារណជន នៅតែ​បន្ត​រង​ការ​គាបសង្កត់ និង​រឹតត្បិត​ក្នុង​ឆ្នាំ​២០២៣ ក្នុង​នោះ​យ៉ាងហោចណាស់​អ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នក​សារព័ត៌មាន​ជាង ១០០​នាក់ ត្រូវ​បាន​រដ្ឋាភិបាល​គាបសង្កត់​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញមតិ។ យោង​តាម​របាយការណ៍​កម្រាស់ ៦៦​ទំព័រ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​២២ ខែ​វិច្ឆិកា បាន​រក​ឃើញ​ថា អ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នក​សារព័ត៌មាន​ជាង ១០០​នាក់ ត្រូវ​បាន​រដ្ឋាភិបាល​គាបសង្កត់​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញមតិ។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​កត់សម្គាល់​ថា គោលការណ៍​ច្បាប់​របស់​កម្ពុជា​បាន​ក្លាយ​ជា​ឧបសគ្គ​រារាំង​ដល់​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញមតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ...

Latest news

© 2021, ដេលី. All rights reserved.