TAG
សៀវ វិសុទ្ធ
ប្អូនប្រុសបណ្ឌិត កែម ឡី និងមនុស្ស១១នាក់ទៀតត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល
ព្រះមហាក្សត្រតែងតាំងលោក កែម រិទ្ធសិត ដែលត្រូវជាប្អូនលោក កែម ឡី និងអតីតប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ លោក ជីវ កត្តា ព្រមទាំងមន្ត្រីចំនួន ១០នាក់ផ្សេងទៀតជាទីប្រឹក្សារាជរដ្ឋាភិបាលដែលមានឋានៈស្មើនឹងរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងជាអនុរដ្ឋលេខាធិការតាមសំណើរបស់លោក ហ៊ុន សែន បន្ទាប់ពីបានចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា។
យោងតាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចំនួនពីរដាច់ដោយឡែកពីគ្នា ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២...
មន្ត្រីជាន់ខ្ពស់បក្សខ្មែរស្រឡាញ់ជាតិប្រកាសរំសាយបក្សតាមលិខិតក្រសួងមហាផ្ទៃ
មន្ត្រីជាន់ខ្ពស់នៃគណបក្សខ្មែរស្រឡាញ់ជាតិមួយរូបទៀតហើយបានប្រកាសរំសាយគណបក្សខ្មែរស្រឡាញ់ជាតិ ចាប់ពីពេលនេះតទៅ។
អគ្គហេរញ្ញិកនៃគណបក្សខ្មែរស្រឡាញ់ជាតិ លោក សៀវ វិសុទ្ធ បានសរសេរលើហ្វេសប៊ុករបស់លោកថា ការសម្រេចប្រកាសរំលាយគណបក្សខ្មែរស្រឡាញ់ជាតិនេះ គឺធ្វើឡើងដើម្បីគោរពតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។
សេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ បានប្រកាសមិនទទួលស្គាល់លោក សៀវ វិសុទ្ធ ធ្វើជាប្រធានស្ដីទី និងមិនឲ្យគណបក្សខ្មែរស្រឡាញ់ជាតិរៀបចំធ្វើសមាជវិសាមញ្ញឡើយ ដោយថាគណបក្សនេះបំពានលក្ខន្តិកៈដែលតម្កល់នៅក្រសួងមហាផ្ទៃ។
ក្រសួងអះអាងថា ប្រសិនបើគណបក្សនេះហ៊ានធ្វើសមាជវិសាមញ្ញជ្រើសរើសមេដឹកនាំថ្មីមែន...
បក្សខ្មែរស្រឡាញ់ជាតិបដិសេធការចោទថាបំពានលក្ខន្តិកៈដែលតម្កល់នៅក្រសួងមហាផ្ទៃ
ប្រធានស្តីទីគណបក្សខ្មែរស្រឡាញ់ជាតិ បដិសេធទៅនឹងលិខិតរបស់ក្រសួងមហាផ្ទៃទាំងស្រុងលើករណីដែលចោទថា គណបក្សនេះបានបំពានទៅលើប្រការមួយចំនួននៃលក្ខន្តិកៈដែលបានតម្កល់នៅក្រសួងមហាផ្ទៃ ដោយមិនអនុញ្ញាតឱ្យមានការរៀបចំពិធីសមាជដើម្បីជ្រើសរើសសមាភាពអ្នកដឹកនាំគណបក្សថ្មី។
ប្រធានស្តីទីគណបក្សខ្មែរស្រឡាញ់ជាតិ លោក សៀវ វិសុទ្ធ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ កញ្ញា នេះថា លោកនឹងតស៊ូស្វែងរកយុត្តិធម៌ឱ្យគណបក្សរបស់ខ្លួនឱ្យដល់ទីបំផុត ដើម្បីឱ្យប្រាកដថា តើគណបក្សរបស់លោកមានកំហុសផ្លូវច្បាប់ត្រង់ចំណុចណាដែលមិនអាចដំណើរការការងាររបស់ខ្លួនបាននៅពេលនេះ ខណៈក្រុមរបស់លោកបានពិនិត្យលើប្រការទាំងនោះរួចរាល់ហើយ ដោយរកឃើញថា ពួកគេមិនមានកំហុសត្រង់ចំណុចណាមួយឡើយចំពោះលក្ខន្តិកៈរបស់ខ្លួន។
លោក សៀវ វិសុទ្ធ អះអាងថា លោកកំពុងស្វែងរកការពន្យល់បកស្រាយពីក្រសួងមហាផ្ទៃត្រង់ប្រការមួយចំនួន...
គណបក្សខ្មែរស្រឡាញ់ជាតិប្ដេជ្ញាចូលរួមការបោះឆ្នោតឃុំ-សង្កាត់នៅពេលខាងមុខ
មន្ត្រីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាលមួយ អំពាវនាវឱ្យពលរដ្ឋនៅទូទាំងប្រទេស រួមគ្នាឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលមួយដែលដឹកនាំតាមលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ខុសពីការដឹកនាំរបស់បក្សកាន់អំណាចបច្ចុប្បន្ន។
ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ លោក ជីវ កត្តា បានប្ដេជ្ញាក្នុងពិធីសន្និបាតចលនាយុវជនទូទាំងប្រទេសរបស់ខ្លួននៅទីស្នាក់ការកណ្តាលគណបក្សក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី២៨ វិច្ឆិកា ថា គណបក្សរបស់លោកនឹងដឹកនាំយុវជន និងពលរដ្ឋឆ្ពោះទៅរកការផ្លាស់ប្ដូរមួយជាវិជ្ជមាន ដើម្បីដណ្តើមកៅអីសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ឱ្យប្រជាពលរដ្ឋ។
លោក ជីវ កត្តា បញ្ជាក់ថា ចលនាយុវជនគឺជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការដឹកនាំ និងបន្តវេនដើម្បីផ្លាស់ប្ដូរការអភិវឌ្ឍសង្គមជាតិ ដូច្នេះគណបក្សខ្មែរស្រឡាញ់ជាតិ បានរៀបចំគោលនយោបាយរបស់ខ្លួន ដែលផ្តល់ឱកាសដល់យុវជនក្នុងការចូលរួមជីវភាពនយោបាយគ្រប់លំដាប់ថ្នាក់ទាំងអស់ ទាំងនៅថ្នាក់ជាតិ...
អង្គការជិត៧០ស្ថាប័នថាសិទ្ធិមនុស្សនៅកម្ពុជាបន្តស្ថិតក្រោមការគំរាមកំហែងឥតឈប់ឈរពីប្រព័ន្ធតុលាការ
ក្រុមអង្គការសង្គមស៊ីវិលជិត ៧០ស្ថាប័នដែលធ្វើការលើវិស័យសិទ្ធិមនុស្ស និងបរិស្ថាននៅកម្ពុជា បានលើកឡើងថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជានៅតែបន្តស្ថិតក្រោមការគំរាមកំហែងឥតឈប់ឈរពីប្រព័ន្ធតុលាការ ដែលបានលម្អៀងទៅខាងនិន្នាការនយោបាយបក្សកាន់អំណាច។
អង្គការសមាគមការពារសិទ្ធិពលរដ្ឋនៅកម្ពុជា រួមមានសមាគមដីធ្លីខេត្តកោះកុង សហព័ន្ធសហជីព CATU និងសហភាពការងារ CLC ជាដើម បានចេញសេចក្តីថ្លែងការណ៍រួមគ្នានៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ដោយទាមទារឱ្យរដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន ធ្វើកំណែទម្រង់ដឹកនាំរបស់ខ្លួន ដើម្បីដោះលែងសកម្មជននានាដែលកំពុងត្រូវឃុំខ្លួនសព្វថ្ងៃនេះឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ ចៀសវាងការដោះលែងឱ្យនៅក្រៅឃុំដែលសិទ្ធិសេរីភាពពួកគេនៅតែរងការរឹតត្បិតដដែលនោះ។
ប្រភពដដែលលើកឡើងថា ដើម្បីបើកលំហសេរីភាពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ...
មន្ត្រីគណបក្សខ្មែរស្រឡាញ់ជាតិមួយរូបរងការគំរាមពីអាជ្ញាធរមូលដ្ឋានមិនឲ្យធ្វើសកម្មភាពនយោបាយ
ប្រធានគណៈកម្មាធិការគណបក្សខ្មែរស្រឡាញ់ជាតិ ខេត្តបន្ទាយមានជ័យ រងការគំរាមកំហែងពីអាជ្ញាធរភូមិ ដោយការគំរាមឱ្យធ្វើកិច្ចសន្យាឈប់ចូលរួមសកម្មភាពនយោបាយជាមួយគណបក្សខ្មែរស្រឡាញ់ជាតិបន្តទៀត។
ប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយចេក លោក សឿម សារឿម បានទម្លាយនូវកិច្ចសន្យារបស់ខ្លួនដែលធ្វើឡើងក្រោមការគំរាមកំហែងរបស់ប្រធានភូមិនៃបក្សកាន់អំណាច លោក ចេង ណេង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ដែលស្ថិតនៅភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ប្រភពដដែលបានបង្ហាញកិច្ចសន្យារបស់ខ្លួនដែលបានសរសេរថា ខ្លួនមានកំហុសឆ្គងទៅនឹងផ្លូវច្បាប់ដែលបានចូលរួមប្រជុំជាមួយសមាជិកមូលដ្ឋានរបស់គណបក្សនេះ ដូច្នេះចាប់ពីពេលចុះកិច្ចសន្យានេះទៅ លោកនឹងមិនចូលរួមប្រជុំទៀតទេ បើមានការចូលរួមប្រជុំជាមួយគណបក្សនេះទៀត លោកនឹងទទួលខុសត្រូវចំពោះមុខច្បាប់។
កិច្ចសន្យានេះ ធ្វើឡើងក្រោមការគំរាមកំហែងរបស់មេភូមិបក្សកាន់អំណាច...
លោក ស ខេង៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ជាផ្នែកមួយនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ
ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក ស ខេង អះអាងថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាផ្នែកមួយនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងជាការកសាងអំណាចរដ្ឋបាលនៅមូលដ្ឋានផងដែរ ប៉ុន្តែមានមន្ត្រីគណបក្សក្រៅរដ្ឋាភិបាលខ្លះបានរិះគន់ពីការលើកឡើងនេះទាំងស្រុង។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងក្នុងពិធីប្រកាសផ្ទេរភារកិច្ចអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ តុលា ឆ្នាំ២០២១ នេះថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាផ្នែកមួយនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងពង្រឹងការកសាងអំណាចរដ្ឋបាលនៅមូលដ្ឋាន ដើម្បីធានាប្រសិទ្ធភាពនៃការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន តាមរយៈគោលនយោបាយកំណែទម្រង់តាមប្រព័ន្ធវិមជ្ឈការ និងសហវិមជ្ឈការរបស់កម្ពុជាសព្វថ្ងៃនេះ។
មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចរូបនេះជំរុញឱ្យថ្នាក់ដឹកនាំ...
មន្ត្រីបក្សក្រៅរដ្ឋាភិបាលថាការផ្លាស់ប្ដូរអភិបាលខេត្តគ្រាន់តែជារូបភាពធ្វើឱ្យល្អមើលប៉ុណ្ណោះ
មន្ត្រីជាន់ខ្ពស់របស់គណបក្សក្រៅរដ្ឋាភិបាលមួយរិះគន់ថា ការផ្លាស់ប្ដូរអភិបាលខេត្តពីខេត្តមួយទៅខេត្តមួយផ្សេងទៀត គ្រាន់តែជារូបភាពធ្វើឱ្យល្អមើលតែប៉ុណ្ណោះ ហើយការផ្ទេរភារកិច្ចរបស់អភិបាលខេត្តទាំងនោះនឹងមានផលប្រយោជន៍សម្រាប់បក្សកាន់អំណាចក្នុងការរកសំឡេងឆ្នោត ប៉ុន្តែមិនមែនដើម្បីភាពរីកចម្រើនដល់ជាតិ និងពលរដ្ឋនោះទេ។
អគ្គហេរញ្ញិកគណបក្សខ្មែរស្រឡាញ់ជាតិ លោក សៀវ វិសុទ្ធ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការដោះដូរអភិបាលខេត្តនីមួយៗរបស់រដ្ឋាភិបាល ហាក់រកមិនឃើញនូវផលចំណេញដល់ជាតិនោះទេ ព្រោះថាបើក្បាលម៉ាស៊ីនដឹកនាំប្រទេសខាងលើសុទ្ធសឹងតែជាមន្ត្រីដែលមិនស្អាតស្អំទៅហើយនោះ ទោះបីជាមានការដោះដូរអភិបាលខេត្តច្រើនប៉ុនណា ក៏នៅតែមិនមានការរីកចម្រើនដល់ជាតិដដែល។
លោកអះអាងថា ការផ្ទេរភារកិច្ចរបស់មន្ត្រីថ្នាក់ក្រោមដោយមិនបោសសម្អាតមន្ត្រីខិលខូចនៅក្បាលម៉ាស៊ីនខាងលើបែបនេះ គ្រាន់តែជាចេតនាអាក្រក់ដើម្បីបំភ័ន្តភ្នែកពលរដ្ឋក្នុងការរកសំឡេងឆ្នោតនៅអាណត្តិបន្ទាប់ទៀតប៉ុណ្ណោះ។
លោកថា ការដោះដូរជាច្រើនអាណត្តិកន្លងមកដែលធ្វើឡើងដោយរដ្ឋាភិបាលឯកបក្សសព្វថ្ងៃនេះ នៅតែគ្មានកំណែទម្រង់អ្វីដែលចេញជាលទ្ធផលវិជ្ជមានសម្រាប់ពលរដ្ឋដដែល។
លោក សៀវ...
គណបក្សខ្មែរស្រឡាញ់ជាតិថាអាជ្ញាធរនៅតែធ្វើទុក្ខបុកម្នេញលើមន្ត្រីនិងសកម្មជនរបស់ខ្លួន
គណបក្សក្រៅរដ្ឋាភិបាលមួយបានលើកឡើងថា អាជ្ញាធរមូលដ្ឋានរបស់រដ្ឋាភិបាលកម្ពុជានៅតែបន្តធ្វើទុក្ខបុកម្នេញលើមន្ត្រីជាន់ខ្ពស់របស់ខ្លួន ក្រោមរូបភាពថ្មីមួយទៀត ក្នុងចេតនាបំភិតបំភ័យ និងគំរាមកំហែងលើមន្ត្រីគណបក្ស និងសកម្មជននយោបាយរបស់ខ្លួនជាបន្តបន្ទាប់។
អគ្គហេរញ្ញិកគណបក្សខ្មែរស្រឡាញ់ជាតិ លោក សៀវ វិសុទ្ធ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ ខែកញ្ញា ថា សកម្មជនការពារបរិស្ថាន និងជាមន្ត្រីរបស់គណបក្សខ្មែរស្រឡាញ់ជាតិ លោក ជុំ ហួត ត្រូវបានអាជ្ញាធរគំរាមកំហែងដោយការដកហូតទូរស័ព្ទរបស់លោក ក្រោមលេសថា ដោយសារតែលោកបានថតសកម្មភាពសមត្ថកិច្ចចុះបង្ក្រាបបទល្មើសក្បែរទីតាំងដែលលោករស់នៅនោះ។
លោករិះគន់ថា...
អ្នកឃ្លាំមើល៖ បក្សនយោបាយទាំងអស់ត្រូវជ្រើសរើសបេក្ខជនមេឃុំជាមនុស្សមានសមត្ថភាពអាចបម្រើពលរដ្ឋបាន
អ្នកឃ្លាំមើលសង្គម លើកឡើងថា ដើម្បីឲ្យមានយុត្តិធម៌ក្នុងការរៀបចំបេក្ខជនរបស់ខ្លួន គណបក្សនយោបាយទាំងអស់ត្រូវតែជ្រើសរើស និងតែងតាំងបេក្ខជនក្រុមប្រឹក្សាទាំងនោះជាមនុស្សដែលមានសមត្ថភាពបរិបូណ៌អាចបម្រើពលរដ្ឋបានពេញលេញនៅមូលដ្ឋាន។
អ្នកវិភាគនយោបាយនិងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២០ ខែសីហា ថា បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់គ្រប់គណបក្សនយោបាយ ត្រូវតែស្គាល់សក្ដានុពលរបស់ពលរដ្ឋរស់នៅក្នុងឃុំ-សង្កាត់ និងសក្ដានុពលនៃតំបន់របស់ខ្លួនឲ្យបានច្បាស់លាស់ មុននឹងឈរឈ្មោះឲ្យពលរដ្ឋបោះឆ្នោតគាំទ្រ។
លោកអះអាងថា បេក្ខជនក្រុមប្រឹក្សាឃុំមកពីគ្រប់គណបក្សនីមួយៗ ត្រូវតែផ្សារភ្ជាប់ទំនាក់ទំនងឲ្យបានល្អជាមួយប្រជាជននៅក្នុងឃុំដែលខ្លួនឈរឈ្មោះឲ្យបានកាន់តែច្រើន ដើម្បីងាយស្រួលនៅពេលដែលខ្លួនជាប់ឆ្នោតជាមេឃុំ ឬក្រុមប្រឹក្សា ដែលនឹងត្រូវសហការជាមួយពលរដ្ឋក្នុងឃុំនោះក្នុងការដោះស្រាយបញ្ហានានា និងរៀបចំឃុំ-សង្កាត់ដែលខ្លួនត្រូវគ្រប់គ្រងនោះឲ្យបានល្អជូនប្រជាពលរដ្ឋរបស់ខ្លួន។
បណ្ឌិត ឡៅ...