31 C
Phnom Penh

TAG

អាស៊ាន

ក្រុម​អ្នកវិភាគ​ថា​អាស៊ាន​នឹង​បែកបាក់ បើ​មេដឹកនាំ​កម្ពុជា​ប្រើ​ល្បិច​កោះហៅ​តំណាង​របប​សឹក​ភូមា

ក្រុម​អ្នក​សង្កេតការណ៍​ព្រមាន​ថា ប្រសិនបើ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ប្រើ​ល្បិច​រៀបចំ​សេណារីយូ​ដាក់​លិខិត​កោះហៅ​តំណាង​របប​សឹក​ខុស​ច្បាប់​ភូមា ឱ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​មុន​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​នៃ​កិច្ចប្រជុំ ដោយ​មិន​ជូនដំណឹង​ឱ្យ​តំណាង​ប្រទេស​ផ្សេងៗ​ដឹង​ជា​មុន ដើម្បី​បញ្ចៀស​ការ​មិន​ចូលរួម​របស់​តំណាង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងនោះ វា​ប្រាកដ​ណាស់​សម្ពន្ធភាព​អាស៊ាន​នឹង​បែកបាក់​ដោយ​ចៀស​មិន​ផុត​នោះ​ឡើយ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily...

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បារម្ភ​ថា​អាស៊ាន​នឹង​ជួប​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ការ​រក្សា​ឯកភាព​គ្នា​ក្រោយ​ឆ្នាំ​២០២២

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា សម្ដែង​ក្តី​បារម្ភ​ថា ក្រោយ​ឆ្នាំ​២០២២ អាស៊ាន​នឹង​ជួប​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ការ​រក្សា​ឯកភាព និង​ភាព​ស្អិតល្មួត​របស់​អាស៊ាន​ទាំង​១០ ប្រសិនបើ​មិន​អាច​ដោះស្រាយ​បញ្ហា​ដែល​កំពុងតែ​លេចឡើង​ឱ្យ​បាន​ល្អ​ទេ​នោះ ហើយ​កម្ពុជា​ក៏​មិន​ឯកភាព​នូវ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​នាម​សមាជិក​ទាំង​១០​ក្នុង​តំបន់​នេះ​ដែរ។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​មួយ​ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន ISEAS-Yusof Ishak ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ថា កម្ពុជា​មើល​ឃើញ​ថា​អាស៊ាន​ត្រូវតែ​មាន​ការ​ឯកភាព និង​សាមគ្គី​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់​ឱ្យ​ល្អ ដើម្បី​រក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ប្រកប​ដោយ​ចីរភាព។ លោក ប្រាក់ សុខុន...

ពលរដ្ឋ​ខ្មែរ​និង​ភូមា​នៅ​អាមេរិក​គ្រោង​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន ពេល​ប្រជុំ​អាស៊ាន​នៅ​អាមេរិក

ក្រុម​អ្នក​សង្កេតការណ៍​កម្ពុជា អះអាង​ថា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង និង​ពលរដ្ឋ​ភូមា​អាមេរិកាំង ព្រមទាំង​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​ជាច្រើន​ទៀត គ្រោង​នាំគ្នា​បាតុកម្ម​ក្នុង​រដ្ឋធានី Washington ដើម្បី​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន សែន ដែល​នឹង​មក​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​នៅ​សហរដ្ឋ​អាមេរិក ក្នុង​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ ខាងមុខ​នេះ។ ប្រធាន​អង្គការ​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ (CAHRAD) លោក យ៉ាប់ គឹមទឹង បាន​លើកឡើង​នៅ​ក្នុង​កិច្ចពិភាក្សា​របស់​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ពុធ...

IDEA TALK៖ តើ​គោលការណ៍​ប្រាំ​ចំណុច​របស់​អាស៊ាន នឹង​ត្រូវ​បាន​អនុវត្ត ឬ​ត្រូវ​ទុក​ចោល?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​គោលការណ៍​ប្រាំ​ចំណុច​របស់​អាស៊ាន នឹង​ត្រូវ​បាន​អនុវត្ត ឬ​ត្រូវ​ទុក​ចោល?»។

IDEA TALK៖ តើ​អាស៊ាន​អាច​បែក​ជា​ពីរ​ដែរ​ទេ ប្រសិនបើ​ដំណោះស្រាយ​លើ​ករណី​ភូមា​ត្រូវ​បរាជ័យ?

កម្មវិធី Idea Talk សម្រាប់​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​អាស៊ាន​អាច​បែក​ជា​ពីរ​ដែរ​ទេ ប្រសិនបើ​ដំណោះស្រាយ​លើ​ករណី​ភូមា​ត្រូវ​បរាជ័យ?»។

លោក ហ៊ុន សែន ថា​បើ​អាស៊ាន​មិន​គ្រប់ ១០​ប្រទេស គឺជា​អាស៊ាន​មិន​គ្រប់​ទឹក

បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន រិះគន់​ថា បើ​អាស៊ាន​មិន​គ្រប់ ១០​ប្រទេស​ទេ​នោះ គឺជា​អាស៊ាន​មិន​គ្រប់​ទឹក ដូច្នេះ​គ្មាន​នរណា​អាច​ហាមឃាត់​រូបលោក​មិន​ឱ្យ​ទៅ​ជួប​មេដឹកនាំ​រដ្ឋប្រហារ​បង្ហូរ​ឈាម​ភូមា លោក មីន អ៊ុងឡាំង បាន​ទេ គឺ​មាន​តែ​ទុក​ឱកាស​ឱ្យ​លោក​ធ្វើ​កិច្ចការ​នេះ​សិន ដើម្បី​ធ្វើ​ឱ្យ​អាស៊ាន​គ្រប់​ទឹក​ឡើងវិញ។ មេដឹកនាំ​ដែល​ប្ដេជ្ញា​កាន់​អំណាច​ត​វង្ស​ត្រកូល​រូប​នេះ អះអាង​ថា មុន​នឹង​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា កម្ពុជា​ត្រូវតែ​សង្គ្រោះ​អាស៊ាន​ពី​អាស៊ាន ៩ ទៅ​ជា​អាស៊ាន ១០ ជា​មុន​សិន ដែល​ជា​រឿង​ចាំបាច់​បំផុត​សម្រាប់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២ ខាងមុខ​នេះ។ មេដឹកនាំ​កម្ពុជា​ដែល​ឧស្សាហ៍​ប្រើ​កណ្ដាប់ដៃ​ដែក...

លោក ហ៊ុន សែន ប្រាប់​មូលហេតុ​កម្ពុជា​មិន​អាច​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​អាស៊ាន​ឆ្នាំ​២០១២

លោក ហ៊ុន សែន អះអាង​ថា មូលហេតុ​ដែល​កម្ពុជា​មិន​អាច​ចូលរួម​ចេញ​សេចក្តី​ថ្លែងការណ៍​ក្នុង​នាម​អាស៊ាន ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា Code of Conduct ឬ COC ឬ​ជា​ក្រមសីលធម៌​សម្រាប់​ដោះស្រាយ​វិបត្តិ​ឈូងសមុទ្រ​ចិន​ខាង​ត្បូង (South China Sea) កាលពី​ឆ្នាំ​២០១២ មិនមែន​មកពី​កម្ពុជា​ការពារ​មហាអំណាច​កុម្មុយនីស្ត​ចិន​ទេ ប៉ុន្តែ​ដោយសារ​ប្រទេស​មួយ​ចំនួន​ដែល​ដណ្តើម​គ្រប់គ្រង​សមុទ្រ​ចិន​ខាងត្បូង ទាមទារ​ឱ្យ​ប្រធាន​អាស៊ាន គឺ​កម្ពុជា​នៅ​ពេល​នោះ​ចេញ​សេចក្តី​ប្រកាស​កាត់​សេចក្តី​រឿង​ដែន​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ទៅ​តាម​ការ​ចង់បាន​របស់​ពួកគេ។ ការ​អះអាង​របស់​លោក ហ៊ុន សែន ធ្វើឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​សណ្ឋាគារ...

មេដឹកនាំ​ចិន​ថា​មិន​ធ្វើ​ទុក្ខបុកម្នេញ​ប្រទេស​តូចៗ​ក្នុង​តំបន់ ប៉ុន្តែ​គេច​មុខ​ពេល​មេដឹកនាំ​ហ្វីលីពីន​លើក​ករណី​សមុទ្រ​ចិន​ខាងត្បូង

បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន បាន​ក្លាយ​ជា​ប្រធានបទ​ក្តៅ​ជាងគេ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ចិន-អាស៊ាន កាលពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ដែល​មាន​វត្តមាន​ប្រធានាធិបតី​ចិន។ ក្នុង​កិច្ចប្រជុំ​តាមរយៈ​វីដេអូ​អនឡាញ ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បាន​ថ្លែង​ថា ចិន​មិន​ដែល​ស្វែងរក​អនុត្តរភាព ឬ​ភាព​ជា​កំពូល និង​មិន​ធ្វើ​ទុក្ខបុកម្នេញ​លើ​ប្រទេស​តូចៗ​ក្នុង​តំបន់​នេះ​ទេ។ ប៉ុន្តែ​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីងហ្គូ ឌូទើតេ បាន​ថ្កោលទោស​ចិន ករណី​ប៉ះទង្គិច​គ្នា​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង រវាង​នាវា​ចិន និង​នាវា​ហ្វីលីពីន ហើយ​ពេល​នោះ​បែរជា​គេ​រក​ពុំ​ឃើញ​លោក ស៊ី នៅ​លើ​កញ្ចក់​វីដេអូ​អនឡាញ​ទៅវិញ។ បណ្ដាញ​ផ្សាយ​ព័ត៌មាន...

ជំនួប​កំពូល​ចិន-អាស៊ាន​ដែល​មាន​វត្តមាន​លោក ស៊ី ជីនពីង ប្រព្រឹត្ត​ទៅ​ដោយ​ពុំ​មាន​មេ​រដ្ឋប្រហារ​ភូមា

មេ​រដ្ឋប្រហារ​នៅ​ភូមា កាន់តែ​ភ្ញាក់​ខ្លួន​ថា​ត្រូវ​គេ​ផាត់​ចោល​គ្រប់​វេទិកា​អាស៊ាន-អន្តរជាតិ បើ​សូម្បី​សំណើ​របស់​ចិន ត្រូវ​គេ​ទាត់​ចោល​ទៅ​ហើយ​នោះ បើ​ទោះ​ជា​សំណើ​របស់​ប្រទេស​ណា​ទៀត​ក៏​អាស៊ាន​ទាត់​ចោល​ដូចនេះ​ដែរ។ នៅទីបំផុត មេដឹកនាំ​ចិន លោក ស៊ី ជីនពីង សម្រេច​ចូលរួម​ប្រជុំ​ជាមួយ​មេដឹកនាំ​អាស៊ាន​ដែល​គេ​ហៅ​ថា​កិច្ចប្រជុំ​កំពូល​ចិន-អាស៊ាន ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ទោះ​ជា​សំណើ​របស់​ចិន សុំ​ឱ្យ​មេដឹកនាំ​យោធា​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង មក​ចូលរួម​ប្រជុំ​ត្រូវ​បាន​ទាត់​ចោល។ កិច្ចប្រជុំ​នេះ បាន​ធ្វើឡើង​ដោយ​ពុំ​មាន​តំណាង​យោធា​ភូមា​ណា​ម្នាក់​ចូលរួម​ប្រជុំ​នោះ​ទេ។ អវត្តមាន​របស់​មេដឹកនាំ​ភូមា គឺ​មកពី​អាស៊ាន ជាពិសេស​សមាជិក​ខ្លាំង ៤​ប្រទេស​បាន​ទាត់​ចោល​សំណើ​របស់​ចិន ដែល​សុំ​ឱ្យ​ឧត្តមសេនីយ៍...

ក្ដី​សង្ឃឹម​ចុងក្រោយ​នៃ​សន្តិសុខ​តំបន់​អាស៊ាន​លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២

កិច្ចព្រមព្រៀង​រវាង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និង​ចិន ចង​ភ្ជាប់​ភាព​រឹងមាំ​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង បាន​ក្លាយ​ជា​ការ​ធ្វើ​តេស្ដ​អំណាច​នៃ​កម្លាំង​សាមគ្គី​គ្នា​នៃ​សមាគម​អាស៊ាន និង​លទ្ធភាព​នៃ​ការ​គ្រប់គ្រង​សន្តិសុខ​ក្នុង​តំបន់។ មាន​ការ​លើកឡើង​ថា ក្រម​ប្រតិបត្តិ​នេះ​វា​គួរ​ចេញ​ជា​រូបរាង​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​បែរជា​មិន​ងាយ​កើត​រូបរាង​ទៅវិញ។ មជ្ឈដ្ឋាន​ខ្លះ​ថា​នេះ​ជា​ក្ដី​សង្ឃឹម​ចុងក្រោយ​ហើយ​របស់​អាស៊ាន ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​នៃ​ការ​ដោះស្រាយ​ជម្លោះ ប៉ុន្តែ​មាន​រឿង​ជាច្រើន​ទៀត​ដែល​កិច្ចព្រមព្រៀង​នេះ​មិន​អាច​កើត​ចេញ​រូបរាង​មក​ទល់​នឹង​ពេលនេះ។ អាស៊ាន​បាន​តស៊ូ​អស់​រយៈពេល ២០​ឆ្នាំ​មក​ហើយ ដើម្បី​ទាញ​ចិន​ឱ្យ​មក​ចូល​ក្នុង​ក្រម​ប្រតិបត្តិ​មួយ​នេះ ហើយ​ការ​ចរចា​ចេះ​តែ​ជាប់​គាំង។ កាលពី​សប្ដាហ៍​មុន ប្រធាន​អាស៊ាន​ប្រចាំ​ឆ្នាំ​២០២១ គឺ​ប្រទេស​ព្រុយណេ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​សង្កត់​ធ្ងន់​ទៅលើ​តម្រូវការ​នៃ​ការ​លើក​កម្ពស់​ការ​ប្រព្រឹត្ត​ទៅ​នៃ​បរិយាកាស​នៃ​ការ​ចរចា​អំពី​ក្រម​ប្រតិបត្តិ​សមុទ្រ។ នេះ​ជា​ការ​ចង្អុល​បង្ហាញ​ពី​ការ​កើន​ឡើង​នូវ​ការ​មិន​ពេញចិត្ត​លើ​ការ​ពន្យារ​ពេល ខណៈ​មាន​ការ​លុកលុយ​ពី​មហាអំណាច​មួយ​ក្នុង​តំបន់​ដែល​ចង់​សំដៅ​ទៅលើ​ប្រទេស​ចិន។ គេ​ដឹង​ថា​មាន​ឧបសគ្គ​គួរ​ឱ្យ​ខ្លាច​ដែល​ធ្វើ​ក្រម​ប្រតិបត្តិ​សមុទ្រ​មួយ​ចេញ​មិន​រួច ដោយសារ​វិសាលភាព​ភូមិសាស្ត្រ​តំបន់​នៃ​ការ​ដោះស្រាយ​ជម្លោះ​ដែនទឹក​ដោយ​ផ្អែក​លើ​លក្ខន្តិកៈ​ច្បាប់ ឬ​ដោយ​តួអង្គ​ទី​បី ដែល​បញ្ហា​នេះ​នៅតែ​នៅ​ឆ្ងាយ និង​ទៅ​មិន​ដល់ ព្រោះ​តែ​សមាជិក​អាស៊ាន​ខ្លះ​ពុំ​មាន​ឆន្ទៈ ខណៈ​សមាជិក​អាស៊ាន​ខ្លះ​ទៀត​មាន​ឆន្ទៈ...

Latest news