32.5 C
Phnom Penh

TAG

features2

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គូស​​​​​​បញ្ជាក់​​​ថា មិន​ត្រូវ​ការ​ “មន្ត្រី​​​​​​មុខ​ថ្មី​” នៅ​ក្នុង​​ជួរ​គណៈរដ្ឋមន្ត្រី​

កាលពី​ម្សិលមិញ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​វាយ​បក​​​​ទៅ​​​លើ​​​អ្នក​ដែល​​​​​រិះ​គន់​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​របស់​លោក​កាលពី​ពេល​ថ្មីៗ​​​នេះ​​​​​​​ចំពោះ​​​​​​ការ​​​​​​​​គ្មាន​​​​​​​​​សេចក្តី​​​​​​ក្លាហាន​​​គ្រប់គ្រាន់​ ហើយ​​​បាន​​​​​​​ចោទ​ក្រុម​​អ្នក​ធ្វើ​អត្ថា​ធិប្បាយ​​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​​ថា "​មុខ​​​ដដែលៗ" ខ្លួន​​​​​​​​ឯង។ លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​កាលពី​សប្ដាហ៍​មុន​ថា ក្រសួង​ចំនួន​ប្រាំបី​នឹង​​ប្ដូរ​ដៃ​គ្នា​ ប៉ុន្តែ​ខណៈ​ចំណាត់​ការ​នេះ​ត្រូវ​បាន​ចាត់​ទុក​​ជា​វិធី​មួយ​​ដើម្បីធ្វើ​​​​​​ឲ្យ​​​​​​​ស្ថាប័ន​រដ្ឋ​ដែល​គ្មាន​ប្រសិទ្ធភាព​​​​​​ក្លាយ​​​ជា​​​មាន​​​ប្រសិទ្ធ​​​ភាព​​​ឡើង​​​​​​​​​​​​វិញ​​​ អ្នក​សង្កេត​ការណ៍​ និង​ឥស្សរជនគណ​​​​បក្ស​​​​ប្រឆាំង​មួយ​ចំនួន​បញ្ជាក់​​​​ថា មន្ត្រី​ជាច្រើន​ដែល​ជាប់​ពាក់​ព័ន្ធ​គ្រាន់​តែប្ដូរ​កន្លែង​​​គ្នា​  ហើយ​​​​​​រក្សា​តំណែង​រដ្ឋមន្ត្រី​​​​​​ដដែល​ប៉ុណ្ណោះ​។ ​នៅ​ឯ​​​សន្និសីទ​ស្ដីពី​ហិរញ្ញវត្ថុ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​​​​​កាល​​​ពី​​​​​​ម្សិល​​​មិញ លោក ហ៊ុន សែន ​បាន​រិះគន់​ឥរិយាបថ​នេះ​ថាខ្វះ​ការ​គិត​គូរ​វែង​ឆ្ងាយ​។ ​​​លោក​មាន​ប្រសាសន៍​​ថា “ខ្ញុំ​សុំ​​ផ្ញើ​​សារ​​​ទៅ​​​អ្នក​​​​ធ្វើ​​អត្ថា​ធិប្បាយ​​​​​ខ្លះ​ដែល​និយាយ​​ថា​​​មុខ​ដដែលៗ។ ខ្ញុំ​គ្រាន់​តែ​​ផ្តាំ​​​​​ទៅ​អ្នក​ អ្នក​​ក៏​មុខ​ដដែលៗ​​​ដែរ​អា​អ្នក​និយាយ​​ណុង។ ម៉េច​ក៏​ចាំ​បាច់​​ថា​គេ​មុខ​​ដដែលៗ​? ឱ្យ​គ្នា​​​​យក​មុខ​​ទៅ​​​​​ទុក​​នៅ​​​​​ឯណា ​បើ​មុខ​​វា​នៅ​​ហ្នឹង ​​ហើ​​យ​លោក​​​ឯង​​អា​​អ្នក​និយាយ​​ហ្នឹង​ អាខ្លះ​​ប្រឆាំង​ មេបក្ស​​​​ប្រឆាំង​​​ស្អី​ហ្នឹង​​ វា​​ក៏​មុខ​​​ដដែល​ហ្នឹង ​វា​​​និយាយ​​​ហ្អាស អ្នក​​​ធ្វើ​អត្ថា​​ធិប្បាយ​ហ្នឹង​​ក៏​មុខ​​ដដែល​ ​វា​និយាយ​​ដដែល​ ​វា​តែ​​ប៉ុណ្ណឹង...

នាយក​រដ្ឋមន្ត្រី​អួត​ពី​រូប​ថត​​​និង​ព័ត៌មាន​ឯកជន​​​របស់​លោក កឹម សុខា

កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ឲ្យ​ដឹង​ថា លោក​ទទួល​​​បាន​ព័ត៌មាន​​បុគ្គល​យ៉ាង​ច្រើន​ទាក់ទិន​នឹង​ស្រី​​កំណាន់​​ ដែល​គេ​ថា​ជា​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង ក្នុង​នោះ​មាន​ព័ត៌មាន​លម្អិត​នៃ​លិខិត​ឆ្លង​ដែន​របស់​នាង​​ រូប​ថត​នៃ​ការ​ធ្វើ​ដំណើរ​របស់​នាង​ជាមួយ​លោក កឹម សុខា និង​ភ័ស្តុតាង​ផ្សេង​ទៀត​នៃ​រឿង​ស្នេហា​របស់​ពួកគេ។ ក្នុង​សុន្ទរកថា​នៅ​ពិធី​ចែក​សញ្ញាបត្រ​​​​មួយ​នៅ​​​រាជធានី​​ភ្នំពេញ លោក ហ៊ុន សែន បាន​សំដៅ​លើ​​ស្ត្រី​ម្នាក់​​ គឺ​ ខឹម ចាន់ដារ៉ាទី ​​អាយុ​២៥​ឆ្នាំ ជា​អ្នក​កាត់​សក់ ដែល​បាន​បដិសេធ​​ថា នាង​មិន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​លោក​ កឹម សុខា...

សាលាក្តីដាក់​ តា អាន​ ឲ្យ​​ស្ថិត​ក្រោមការ​ពិនិត្យ​បទ​ប្រល័យ​ពូជសាសន៍

ជិត​មួយ​ឆ្នាំបន្ទាប់ពី​អង្គជំនុំជម្រះ​វិសា​មញ្ញ​ក្នុង​តុលាការ​កម្ពុជាបាន​ចោទ​ប្រកាន់​ អោ អាន អតីត​កម្មាភិ​បាល​ខ្មែរក្រហម ដែលមាន​​​ឈ្មោះបដិវត្តន៍ថា តា អាន បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​នោះ សាលា​ក្តីនេះ កាលពី​ម្សិលមិញ​បានដាក់ជន​សង្ស័យ​វ័យ​ចំណាស់រូបនេះ​ឱ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ​​ឧក្រិដ្ឋ​ថ្មី​មួយ​ចំនួនទៀត​ រួមមាន​ដូចជា​អំពើ​ប្រល័យ​ពូជសាសន៍​ជាដើម។ តា អាន អាយុ​៨៣ឆ្នាំ​ត្រូវ​បាន​លោក​ ម៉ៃ​ឃើល បូឡែនឌ័រ (Michael Bohlander) សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ដាក់​ឱ្យ​ស្ថិត​នៅ​​​​ក្រោម​ការ​ពិនិត្យ​ពីបទ​ប្រព្រឹត្ត​អំពើ​ប្រលួ័យ​ពូជាសាសន៍​លើ​ជនជាតិ​ចាម​ជាមួយ​នឹង​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​នៅ​តំបន់​ជាច្រើន​អំឡុង​គាត់​មាន​តំណែង​ជា​លេខារង​នៃភូមិ​​ភាគ​​​កណ្តាល​របស់​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​។ បទឧក្រិដ្ឋ​ប្រឆាំងមនុស្ស​ជាតិ​នេះ​រួមមាន​កា​រ​ធ្វើទុក្ខ​​បុកម្នេញ​អតីត​ទាហាន​ លន់ នល់ និង​​​​ការបោស​សម្អាត​ខ្មាំង​ផ្ទៃក្នុង ព្រមទាំង​គ្រួសារ​​​​របស់​ពួកគេ​នៅភូមិភាគ​កណ្តាល​និង​បូពា៌។ គាត់​​​ក៏ប្រឈម​នឹងការ​ចោទ​ប្រកាន់​ពី​បទ​​ប្រព្រឹត្ត​​អំពើ​​អមនុស្ស​ធម៌ដទៃទៀត​រួមមាន​អាពាហ៍​ពិពាហ៍​​​ដោយ​បង្ខំ ការ​រំលោភ​ផ្លូវ​ភេទ​ និង​ការ​បាត់​​ខ្លួនដោយ​បង្ខំ​ជាដើម​ផងដែរ​។ ការ​ចោទ​ប្រកាន់​ថ្មីបំផុត​នេះ​ នឹងត្រូវ​បន្ថែម​​​ពីលើ​ការ​ចោទប្រកាន់ដែលមាន​ស្រាប់​ពីបទ​មនុស្ស​ឃាតមានផែនការទុកជាមុន​ និង​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​រួមមាន​ការ​ធ្វើ​មនុស្ស​​​​​ឃាត ការ​សម្លាប់​រង្គាល និងការ​ធ្វើទុក្ខ​បុក​ម្នេញ​​​​ផ្នែក​នយោបាយ​និង​សាសនា​ជាដើម​។ តំបន់​ដែលកើតមាន​បទឧក្រិដ្ឋ​ទាំងនេះ​​ រួម​មាន​មន្ទីរសន្តិសុខ​វត្ត​អូរ​ត្រកួន ជាកន្លែង​ដែលគេគិតថា​  មាន​មនុស្ស​ប្រហែល​៣០.០០០​​​នាក់​​ត្រូវ​បាន​សម្លាប់ចោល​។...

បន្ទាប់​​​ពី​​​​​​សាក​​​សួរ​​​ស្ត្រី​​​​​​​​​ដែល​​​គេ​​​ចោទ​​​ថា​​​ជា​​​​​​ស្រី​​​កំណាន់​​​​​​លោក សុខា នគរបាល​​​​​​ថា​​​នឹង​​​ពង្រីក​​​ការ​​​ស៊ើប​​​អង្កេត

បន្ទាប់​​​ពី​​​​​​សាក​​​សួរ​​​ស្ត្រី​​​ដែល​​​គេ​​​ចោទ​​​ថា​​​ជា​​​ស្រី​​​​​​ស្នេហ៍​​​​​​​​​របស់​​​លោក  កឹម  សុខា ​​​អនុប្រធាន​​​គណបក្ស​​​ប្រឆាំង​​​ អស់​​​រយៈ​​​ពេល​​​៤​​​ម៉ោង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ នគរបាល​​​ប្រឆាំង​​​ភេរវកម្ម​​​​​​និយាយ​​​ថា ខ្លួន​​​​​​អាច​​​នឹង​​​​​​កោះ​​​ហៅ​​​លោក  សុខា ក្នុង​​​ពេល​​​ដែល​​​នគរ​​​បាល​​​ជំរុញ​​​ការ​​​ស៊ើប​​​អង្កេត​​​លើ​​​​​​សំឡេង​​​ខ្សែ​​​អាត់​​​​​​ជា​​​ចំណុច​​​នៃ​​​​​​ពាក្យ​​​បណ្តឹង​​​បរិហារ​​​កេរ្តិ៍។​​​ សំឡេង​​​ខ្សែ​​​អាត់​​​ដែល​​​គេ​​​បង្ហោះ​​​តាម​​​ហ្វេស​​​ប៊ុក​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ត្រូវ​​​គេ​​​អះ​​​អាង​​​ថា​​​ជា​​​ការ​​​សន្ទនា​​​រវាង​​​លោក សុខា និង​​​ ខឹម ចាន់​​​ដារា​​​ទី​​​ ដែល​​​គេ​​​ស្គាល់​​​ជា​​​ទូទៅ​​​តាម​​​ហ្វេស​​​ប៊ុក​​​ថា ម៉ុន​​​ស្រី ដែល​​​នៅ​​​ក្នុង​​​​​សំឡេង​​​​នោះ អ្នក​​​ទាំង​​​ពីរ​​​​​​​​​ពិភាក្សា​​​គ្នា​​​អំពី​​​ការ​​​មាន​​​ផ្ទៃ​​​ពោះ និង​​​និយាយ​​​សំដៅ​​​លើ​​​ការ​​​រួម​​​សង្វាស។​​​ និយាយ​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌មានបន្ទាប់​​​ពី​​​សាក​​​សួរ​​​នៅ​​​​​​ឯ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ កញ្ញា ចាន់​​​ដារា​​​ទី​​​ បាន​​​និយាយ​​​ថា នគរ​​​បាល​​​បាន​​​​​​ចាក់​​​សំឡេង​​​ខ្សែ​​​អាត់​​​ដែល​​​មាន​​​មួយ​​​​ចំនួន​​​​​​បាន​​​បង្ហោះ​​​​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​នាង ហើយ​​​បាន​​​សួរ​​​នាង​​​​​​អំពី​​​ទំនាក់​​​ទំនង​​​​​​ជា​​​មួយ​​​​​​លោក សុខា។ កញ្ញា​​​រូប​​​នេះ​​​បាន​​​និយាយ​​​នៅ​​​ឯ​​​ការិយាល័យ​​​​​​គណៈកម្មា​​​ធិការ​​​​​​ប្រព្រឹត្តិ​​​កម្ម​​​នៃ​​​អង្គការ-សមា​​​គម​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា​​​ក្នុង​​​ក្រុង​​​ភ្នំពេញថា "ខ្ញុំ​​​បាន​​​ប្រាប់​​​ប៉ូលិស​​​ថា ខ្ញុំ​​​សូម​​​បដិសេធ​​​ថា​​​មិន​​​មាន​​​ទំនាក់​​​ទំនង​​​ស្នេហា​​​ជាមួយ​​​គាត់​​​ទេ ហើយ​​​​​សំឡេង​​​ខ្សែ​​​អាត់​​​​​​ទាំង​​​នោះ​​​មិន​​​មែន​​​ជា​​​សំឡេង​​​ខ្ញុំ​​​ទេ"។ កញ្ញា​​​ ចាន់​​​ដារា​​​ទី បាន​​​និយាយ​​​បន្ថែម​​​ថា នាង​​​​​​បាន​​​និយាយ​​​ជាមួយ​​​លោក សុខា ​​​តែ​​​ម្តង​​​ប៉ុណ្ណោះ​​​​​​​​​​​គឺ​​​​​​នៅ​​​ពេល​​​ដែល​​​​​​គាត់​​​បាន​​​ហៅ​​​ទូរ​​​ស័ព្ទ​​​មក​​​ហាង​​​កាត់​​​សក់​​​ ដែល​​​នៅ​​​ទី​​​នោះ​​​នាង​​​បាន​​​​​​ធ្វើការ​​​ ដោយ​​​សួរ​​​ថា​​​​​​ជាង​​​កាត់​​​សក់​​​ទំនេរ​​​ឬ​​​ទេ។​​​​​​​​​​​​​​​ កញ្ញា​​​ ចាន់​​​ដារា​​​ទី បាន​​​និយាយ​​​ថា នគរ​​​បាល​​​ក៏​​​បាន​​​សួរ​​​​​​នាង​​​អំពី​​​​​​​​​កញ្ញា​​​ ធី សុវណ្ណថា សកម្ម​​​ជន​​​ប្រឆាំង​​​រដ្ឋា​​​ភិបាល​​​ដ៏​​​លេច​​​ធ្លោ ដែល​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​​​​បរិហារកេរ្តិ៍​​​ ដែល​​​នាំ​​​ឲ្យ​​​នគរ​​​បាល​​​បើក​​​ការ​​​ស៊ើប​​​អង្កេត​​​លើ​​​ខ្សែ​​​អាត់​​​សំឡេង​​​នោះ។​​​ ក្នុង​​​ខ្សែ​​​អាត់​​​សំឡេង ស្ត្រី​​​នោះ​​​បាន​​​សួរ​​​បុរស​​​​​​ដែល​​​គេ​​​អះអាង​​​ថា​​​ជា​​​លោក សុខា ទាក់​​​ទង​​​នឹង​​​ពាក្យ​​​ចចាម​​​អារ៉ាម​​​ថា លោក​​​មាន​​​ស្នេហា​​​ជា​​​មួយ​​​កញ្ញា សុវណ្ណ​​​ថា ដែល​​​លោក​​​បដិសេធ​​​ ដោយ​​​​​​អះអាង​​​ថា​​​សកម្មជន​​​រូប​​​នោះ​​​ពី​​​មុន​​​បាន​​​ប្រើ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដើម្បី​​​រក​​​ប្រាក់​​​កាស់។​​​​​​។ កញ្ញា​​​ ចាន់​​​ដារា​​​ទី បាន​​​និយាយ​​​ថា "​​​ប៉ូលិស​​​ក៏​​​បាន​​​ចាក់​​​សំឡេង​​​​​​ខ្សែ​​​អាត់​​​​​​ទាក់​​​ទង​​​នឹង​​​ការ​​​ចោទ​​​ថា ខ្ញុំ​​​បរិហារ​​​កេរ្តិ៍កញ្ញា ធី សុវណ្ណ​​​ថា។ បន្ទាប់​​​មក​​​ខ្ញុំ​​​ប្រាប់​​​ប៉ូលិស​​​ថា៖ តើ​​​ខ្ញុំ​​​បរិហារ​​​កេរ្តិ៍​​​នាង​​​យ៉ាង​​​ម៉េចកើត​​​​​​ បើ​​​ខ្ញុំ​​​​​​​​​មិន​​​ស្គាល់​​​ថា ​​​​​​ធី សុវណ្ណថា​​​ ជា​​​នរណា​​​ផង​​​នោះ ហើយ​​​ខ្ញុំ​​​ក៏​​​មិន​​​ដែល​​​ជួប​​​នាង​​​ដែរ?” កញ្ញា​​​ ចាន់​​​ដារា​​​ទី ដែល​​​និយាយ​​​ថាគណនី​​​ហ្វេស​​​ប៊ុក​​​​​នាង​​​​​​ត្រូវ​​​គេ​​​លួច​​​ចូល​​​មើល​​​ បាន​​​ស្វែង​​​រក​​​ការ​​​ជួយ​​​ពី​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​​​​កាល​​​ពី​​​ដើម​​​សប្តាហ៍​​​នេះ ដោយសារ​​​តែ​​​នាង​​​ព្រួ​​​យ​​​បារម្ភ​​​អំពី​​​​​​ការ​​​កោះ​​​ហៅ​​​ដោយ​​​នគរ​​​បាល។កញ្ញា​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា នាង​​​បាន​​​ស្នើ​​​សុំ​​​​​​ឲ្យ​​​នគរ​​​បាល​​​​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ដើម្បី​​​ស្វែង​​​រក​​​អ្នក​​​ដែល​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះរឿង​​​​​​នេះ។​​​​​​​​​​​​​​​​​​​​​ កញ្ញា​​​ ចាន់​​​ដារា​​​ទី បាន​​​និយាយ​​​ថា "​​​ខ្ញុំ​​​ស្នើ​​​សុំ​​​​​​ឲ្យ​​​ប៉ូលិស​​​​​​ជួយ​​​ធានា​​​សន្តិសុខ​​​​​​​​​ខ្ញុំ​​​ ហើយ​​​សុំ​​​ជួយ​​​​​​រក​​​យុត្តិធម៌​​​ឲ្យ​​​ខ្ញុំ ហើយ​​​​​សុំ​​​ស្វែង​​​រក​​​អ្នក​​​ដែល​​​លួច​​​ចូល​​​​​​គណនី​​​ខ្ញុំ​​​ ហើយ​​​បង្ហោះ​​​លើ​​​ហ្វេស​​​ប៊ុក"។ លោក អ៊ី សុខ​​​ឃី ប្រធាន​​​នាយក​​​ដ្ឋាន​​​​​​ប្រឆាំង​​​ភេរវកម្ម និង​​​ឧក្រិដ្ឋកម្ម​​​ឆ្លង​​​ដែន​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ពេញ​​​ចិត្ត​​​នឹង​​​ការ​​​សហការ​​​របស់​​​កញ្ញា​​​ ចាន់​​​ដារា​​​ទី ក្នុង​​​ពេល​​​សាក​​​សួរនោះ។ លោក សុខ​​​ឃី បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​ប៉ុន្តែ​​​ ខ្ញុំ​​​សូម​​​រក្សា​​​សិទ្ធិ​​​​​​មិន​​​ឆ្លើយ​​​​​​សំណួរ ពីព្រោះ​​​ការ​​​ស៊ើប​​​អង្កេត​​​កំពុង​​​បន្ត"។ លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា វាអាច​​​ថា​​​នគរ​​​បាល​​​នឹង​​​កោះ​​​ហៅ​​​លោក សុខា ទាក់​​​ទង​​​នឹង​​​សំឡេង​​​ខ្សែ​​​អាត់​​​។​​​ លោក សុខ​​​ឃី បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​ខ្ញុំ​​​គិត​​​ថា យើង​​​ត្រូវ​​​ការ​​​ចម្លើយ​​​ ប្រសិន​​​បើ​​​ចាំបាច់។ យើង​​​នឹង​​​ស្រាវ​​​ជ្រាវ​​​ និង​​​ស៊ើប​​​អង្កេត​​​​​​បញ្ហា​​​ទាំង​​​អស់"។​​​ សួរ​​​ថា​​​ហេតុ​​​អ្វី​​​​​​បាន​​​ជា​​​នាយក​​​ដ្ឋាន​​​របស់​​​លោក​​​ធ្វើ​​​ការ​​​ស៊ើប​​​អង្កេត​​​​​​សំឡេង​​​ខ្សែ​​​អាត់​​​នោះ ឧត្តម​​​សេនីយ៍​​​ឯក សុខឃី បាន​​​មាន​​​ប្រសាសន៍​​​ត្រឹម​​​តែ​​​ថា មាន​​​ការ​​​ចាត់​​​ឲ្យ​​​ធ្វើ​​​ដោយ​​​​​​អគ្គ​​​ស្នងការ​​​នគរ​​​បាល​​​ជាតិ​​​ បន្ទាប់​​​ពី​​​មាន​​​បទបញ្ជា​​​ឲ្យ​​​ស៊ើប​​​អង្កេត​​​ដោយ​​​​​​ព្រះ​​​រាជអាជ្ញា​​​​​​រង​​​​​​​​​​​​តុលាការ​​​​​​ក្រុង​​​ភ្នំ​​​ពេញ​​​មួយ​​​រូប​​​៕​​​

រឿង​អាស្រូវ​លោក កឹម សុខា រាល​ដាល​​ធំ​​​ ដោយ​តំណាង​​​​រាស្ត្រ ​​មួយ​​រូប​ទៀត​​​របស់ CNRP រង​ការ​គំរាម​

តំណាង​រាស្ត្រ​​ជាន់​ខ្ពស់​មួយ​រូប​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​​បាន​មាន​ប្រសាសន៍​​កាលពី​ម្សិលមិញ​ថា ​លោក​បាន​រង​ការ​គំរាម​​ហែក​កេរ្តិ៍​ទាក់​ទិន​រឿង​អាស្រូវ​ផ្លូវ​ភេទ​​ ​ពោល​គឺ​មួយ​​​​សប្ដាហ៍​បន្ទាប់ពី​​បែក​ធ្លាយ​​​ខ្សែអាត់​សំឡេង​ជា​បន្តបន្ទាប់​​​ដែល​គេ​អះអាង​ថា ​ជា​ការ​សន្ទនា​​​​គ្នា​រវាង​លោក​ កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង និង​​ស្រី​កំណាន់​របស់​លោក​។ លោក អេង ឆៃអ៊ាង ​អតីត​​អគ្គ​លេខា​ធិការ​​​​​នៃ​​គណបក្ស​ សម​ រង្ស៊ី ​បាន​មាន​ប្រសាសន៍​ថា ​លោក​ទទួល​ការ​គំរាម​នេះ​​តាម​រយៈ​កញ្ចប់​មួយ​​​​ដែល​គេ​យក​ទៅ​ប្រគល់​​ឲ្យ​ដល់​ផ្ទះ​របស់​លោក​​​​នៅ​ជិត​ពហុកីឡាដ្ឋាន​អូឡាំពិក​ ក្នុង​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ច័ន្ទ​។ លោក​បាន​លើក​ឡើង​ថា "​ខ្ញុំ​បាន​សួរ​សមា​ជិក​គ្រួសារ​​ខ្ញុំ​ថា​តើ​​មានរឿង​អី​កើត​ឡើង ​ហើយ​គេ​ប្រាប់​ខ្ញុំ​ថា ​មាន​ក្មេង​ជំទង់​ម្នាក់​​​យក​ស្រោម​សំបុត្រ​បិទ​ជិត​​មួយ​​មក​ដល់​​គេហដ្ឋាន​របស់​ខ្ញុំ​នៅ​ម៉ោង​​៧យប់ ហើយ​ប្រគល់​វា​ឲ្យ​ទៅ​​​ម្ដាយ​ក្មេក​ខ្ញុំ​ដែល​គេ​ប្រាប់​ថា ស្រោម​សំបុត្រ​នេះ​សំខាន់​ណាស់​ ហើយ​ត្រូវ​តែ​ប្រគល់​ឲ្យ​ខ្ញុំ​​ភ្លាម​ពេល​ខ្ញុំ​មក​ដល់​ផ្ទះ​។ ខ្ញុំ​​មិន​ដឹង​ថា មាន​​រឿង​​​​អី​​កើត​ឡើង​ទេ ដូច្នេះ​​ហើយ​ខ្ញុំ​ក៏​បើក​កញ្ចប់​នោះ ​ពេល​នោះ​ខ្ញុំ​ឃើញ​ស៊ីឌី​មួយ​​ និង​លិខិត​ពីរ​ច្បាប់​ ដោយ​លិខិត​មួយ​​​ច្បាប់​ជា​ការ​ព្រមាន​​​​ខ្ញុំ​ដែល​ខ្ញុំ​បង្ហោះ​សារ​តាម​​ទំព័រ​ហ្វេស​ប៊ុក​ ហើយ​​​លិខិត​ទី២​​ជា​បញ្ជី​រាយ​នាម​ពី​អ្វី​ដែល​គេ​ចោទ​ថា​​ខ្ញុំ​បាន​និយាយ​ជាមួយ​ស្រី​កំណាន់"។ លិខិត​ទី​១ ​ដែលតំណាង​រាស្ត្រ​​​​​រូប​នេះ​​​បាន​​បង្ហោះ​​លើ​​​ទំព័រ​ហ្វេស​ប៊ុក​​របស់​​ខ្លួន​​​​កាល​​ពី​​​យប់​​​ថ្ងៃ​​ច័ន្ទ​​​​ ​បាន​​ទាម​ទារ​​​​លក្ខ​ខណ្ឌ​​មួយ​​ចំនួន​ពី​ លោក អេង ឆៃអ៊ាង...

យុវជន​​​តវ៉ា​​​​​​នៅ​​​ទី​​​ស្នាក់​​​ការ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ទាក់​​​ទិន​​​នឹង​​​រឿង​​​អាស្រូវ​​​ស្រី​​​ស្នេហ៍​​​

និស្សិត​​​ និង​​​យុវជន​​​រាប់​​​សិប​​​នាក់​​​បាន​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​ទី​​​ស្នាក់​​​ការ​​​គណបក្សប្រឆាំង​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ស្នើ​​​សុំ​​​ឲ្យ​​​លោក កឹម  សុខា អនុប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចេញ​​​មុខ​​​បក​​​ស្រាយ​​​​​​ឲ្យ​​​ច្បាស់​​​ទាក់​​​ទិន​​​នឹង​​​សារ​​​សំឡេង​​​ដែល​​​បាន​​​ផ្សព្វ​​​ផ្សាយ​​​តាម​​​អីុនធឺណិត​​​នៅ​​​សប្តាហ៍​​​នេះ​​​ ដែល​​​គេ​​​អះ​​​អាង​​​ថា ជា​​​សំឡេង​​​របស់​​​លោក​​​និយាយ​​​ជាមួយ​​​ស្រី​​​ស្នេហ៍​​​អំពី​​​រឿង​​​ស្នេហា​​​ និង​​​ការ​​​មាន​​​ផ្ទៃ​​​ពោះ​​​ដែរ​​​។ យុវជន​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​ប្រហែល​​​៦០​​​នាក់​​​​​​​​​ ដែល​​​បាន​​​អះ​​​អាង​​​ថា មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​គណបក្ស​​​នយោបាយ​​​ណា​​​មួយ​​​នោះ​​​ បាន​​​ដាក់​​​ញត្តិ​​​ស្នើ​​​សុំ​​​ឲ្យ​​​លោក កឹម សុខា ដោះ​​​ស្រាយ​​​កង្វល់​​​របស់​​​ពួក​​​គេ​​​ បើ​​​ពុំ​​​នោះ​​​ទេ​​​នឹង​​​មាន​​​ការ​​​តវ៉ា​​​ទៀត​​​។ និស្សិត​​​ ប៉េង ភីរេន អាយុ​​​២៤​​​ឆ្នាំ​​​នៅ​​​សាកល​​​វិទ្យាល័យ​​​ច្បាប់​​​ និង​​​សេដ្ឋកិច្ច​​​ ដែល​​​ស្ថិត​​​ក្នុង​​​ចំណោម​​​មេដឹក​​​នាំ​​​តវ៉ា​​​ដែរ​​​ បាន​​​និយាយ​​​ថា "យើង​​​មិន​​​ដឹង​​​ថា តើ​​​វា​​​ពិត​​​ជា​​​សំឡេង​​​របស់​​​ឯកឧត្តម​​​ កឹម សុខា ឬ​​​មិន​​​មែន​​​នោះ​​​ទេ​​​។  ដូច្នេះ​​​ហើយ​​​យើង​​​មក​​​ទី​​​នេះ​​​ដើម្បី​​​ស្វែង​​​រក​​​ការ​​​ពិត​​​"។ និស្សិត​​​រូបនេះ​​​បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា "យើង​​​ ជា​​​និស្សិត​​​ មាន​​​ចម្ងល់​​​អំពី​​​រឿង​​​នេះ​​​ ដូច្នេះ​​​យើង​​​ត្រូវ​​​ការ​​​ចម្លើយ​​​"។ លោក​​​ ភីរេន បាន​​​បដិសេធ​​​ថា យុវជន​​​​​​មិន​​​ធ្វើ​​​ជា​​​ប្រយោជន៍​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​កាន់​​​អំណាច​​​ ឬ​​​មាន​​​ការ​​​ពាក់​​​ព័ន្ធ​​​នយោបាយ​​​ណា​​​មួយ​​​ទេ​​​ ដោយ​​​លោក​​​ពន្យល់​​​ថា ពួក​​​គេ​​​​​​​​​គ្រាន់​​​តែ​​​ចង់​​​ដឹង​​​ការ​​​ពិត​​​។ លោក​​​បាន​​​និយាយ​​​ថា "បំណង​​​ដាក់​​​ញត្តិ​​​គឺ​​​ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​ឯក​​​ឧត្តម  កឹម សុខា ពន្យល់​​​អំពី​​​ទំនាក់​​​ទំនង​​​របស់​​​គាត់​​​ទៅ​​​នឹង​​​សារ​​​សំឡេង​​​​​លេច​​​ធ្លាយ​​​នា​​​ពេល​​​ថ្មី​​​ៗ​​​ពាក់​​​ព័ន្ធ​​​នឹង​​​រឿង​​​អាស្រូវ​​​ស្នេហា​​​របស់​​​គាត់​​​ជា​​​មួយ​​​នឹង​​​​​​​​​​ស្រី​​​ស្នេហ៍"។ បន្ទាប់​​​ពី​​​មក​​​ដល់​​ខាង​​​ក្រៅ​​​ស្នាក់​​​ការ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ខណ្ឌ​​​មាន​​​ជ័យ​​​​​​ភ្លាម​​​ តំណាង​​​បី​​​នាក់​​​របស់​​​សកម្ម​​​ជន​​​និស្សិត​​​ត្រូវ​​​បាន​​​អញ្ជើញ​​​ឲ្យ​​​ចូល​​​ក្នុង​​​ដើម្បី​​​ជួប​​​លោក ហួរ វ៉ាន់ សមាជិក​​​សភា​​​គណបក្ស​​​ប្រឆាំង​​​ ដើម្បី​​​ដាក់​​​ញត្តិ​​​របស់​​​ពួក​​​គេ​​​។ និស្សិត​​​ ស៊ុន សំបួ​​​៊ អាយុ​​​២១​​​ឆ្នាំ​​​ មក​​​ពីវិទ្យាស្ថាន​​​ពាណិជ្ជកម្ម​​​អន្តរជាតិ​​​ បាន​​​ស្នើ​​​ឲ្យ​​​លោក កឹម សុខា​​​ ជួប​​​ជាមួយ​​​អ្នក​​​តវ៉ា​​​ និង​​​និយាយ​​​ដោយ​​​ផ្ទាល់​​​​​​អំពី​​​សារ​​​សំឡេង​​​នេះ​​​។ លោក​​​បាន​​​បន្ថែម​​​ថា " ពីព្រោះ​​​វា​​​ធ្វើ​​​ឲ្យ​​​ខូច​​​កេរ្តិ៍​​​ឈ្មោះ និង​​​សីលធម៌​​​របស់​​​គាត់​​​ក្នុ​​​ងនាម​​​​​​ជា​​​មេដឹក​​​នាំ​​​ម្នាក់​​​របស់​​​គណបក្ស​​​នយោបាយ​​​មួយ​​​ ហើយ​​​គាត់​​​ជា​​​មនុស្ស​​​គំរូ​​​​​​សម្រាប់​​​យុវជន​​​។ បើ​​​គាត់​​​ធ្វើ​​​រឿង​​​នេះ​​​ វា​​​នឹង​​​ប៉ះពាល់​​​ដល់​​​យើង​​​ និង​​​ធ្វើ​​​ឲ្យ​​​យើង​​​បាត់​​​បង់​​​ការ​​​ជឿ​​​ទុក​​​ចិត្ត​​​លើ​​​​​​គាត់​​​"។ លោក​​​ សំប៊ួ បាន​​​និយាយ​​​អំពី​​​គម្រោង​​​ប្រជុំ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ក្នុង​​​ខេត្ត​​​​​​ថ្ងៃ​​​េនះ​​​​​​ថា ​​​​​​"គាត់​​​ត្រូវ​​​និយាយ​​​​​​ពន្យល់​​​រឿង​​​នេះ​​​ បើ​​​មិន​​​ដូច្នេះ​​​ទេ​​​យើង​​​នឹង​​​តាម​​​គាត់​​​ដល​​​់​​​វេទិកា​​​សាធារណៈ​​​របស់​​​គាត់​​​ក្នុង​​​ខេត្ត​​​ព្រះ​​​សីហនុ​​​"។ លោក កឹម សុខា មិន​​​បាន​​​​​​បង្ហាញ​​​មុខ​​​នៅ​​​ទី​​​ស្នាក់​​​ការ​​​នោះ​​​ទេ​​​ ហើយ​​​លោក ហូរ វ៉ាន់ បាន​​​បដិសេធ​​​មិន​​​និយាយ​​​ជាមួយ​​​អ្នក​​​កាសែត​​​ទេ​​​។ ថ្លែង​​​តាម​​​ទូរស័ព្ទ​​​ក្រោយ​​​ពី​​​ការ​​​តវ៉ា​​​ ដែល​​​មាន​​​រយៈ​​​ពេល​​​ជាង​​​១​​​ម៉ោង​​​ លោក​​​ ភីរេន បាន​​​និយាយ​​​ថា យុវជន​​​ប្រហែល​​​១០០នាក់​​​នឹង​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ស្រុក​​​ព្រៃ​​​នប់​​​​​​ខេត្ត​​​ព្រះសីហនុ​​​នៅ​​​ថ្ងៃ​​​នេះ​​​ដើម្បី បន្ត​​​ទាម​​​ទារ​​​រក​​​ចម្លើយ​​​ពីលោក កឹម សុខា​​​។ លោក​​​បាន​​​និយាយ​​​ថា "គាត់​​​មិន​​​អាច​​​គេច​​​មិន​​​ប្រាប់​​​យើង​​​នូវ​​​ការ​​​ពិត​​​បាន​​​ទេ ​​​ពីព្រោះ​​​យើង​​​នឹង​​​សួរ​​​គាត់​​​នៅ​​​វេទិកា​​​សាធារណៈ​​​របស់​​​គាត់​​​ដើម្បី​​​បញ្ជាក់​​​​​​ថា តើ​​​សារ​​​សំឡេង​​​អំពី​​​រឿង​​​អាស្រូវ​​​ស្នេហា​​​នេះ​​​ជា​​​របស់​​​គាត់​​​ ឬមិន​​​មែន​​​ ពីព្រោះ​​​យើង​​​ក៏​​​ជា​​​ពល​​​រដ្ឋ​​​ដែរ​​​​​​គឺ​​​មាន​​​សិទ្ធិ​​​លើក​​​សំណួរ​​​នៅ​​​ឯ​​​វេទិកា​​​របស់​​​គាត់​​​"។ លោក​​​ យ៉ែម បុញ្ញឫទ្ធិ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ញត្តិ​​​របស់​​​យុវជន​​​​​​នោះ​​​នឹង​​​​​​ត្រូវ​​​ប្រគល់​​​ទៅ​​​ថ្នាក់​​​ដឹក​​​នាំ​​បក្ស​​​ដើម្បី​​​ពិនិត្យ​​​។ លោក​​​បាន​​​និយាយ​​​ថា " មន្ត្រី​​​របស់​​​យើង​​​បាន​​​ទទួល​​​ញត្តិ​​​នោះ​​​រួច​​​ហើយ​​​ ហើយ​​​នឹង​​​បញ្ជូន​​​វាទៅ​​​ថ្នាក់​​​ដឹក​​​នាំ​​​​​​​​​ដើម្បី​​​ពិនិត្យ​​​ពិចារណា" ។លោក​​​បាន​​​បន្ថែម​​​ថា​​​​​​ លោក​​​មិន​​​ចង់​​​គិត​​​ស្មាន​​​អំពី​​​ការ​​​ពាក់​​​ព័ន្ធ​​​នយោបាយ​​​​​​របស់​​​ក្រុម​​​អ្នក​​​តវ៉ា​​​ទេ​​​។ ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី លោក​​​បាន​​​និយាយ​​​ថា ពួក​​​គេ​​​នឹង​​​មិន​​​​​​ទទួល​​​បាន​​​ការ​​​ស្វាគមន៍​​​នៅ​​​វេទិកា​​​ថ្ងៃ​​​នេះ​​​ឡើយ​​​។ លោក​​​បាន​​​និយាយ​​​ថា "វា​​​ជា​​​ការ​​​ប្រជុំ​​​ផ្ទៃ​​​ក្នុង​​​របស់​​​គណបក្ស​​​ដើម្បី​​​បញ្ជូន​​​សារ​​​នយោបាយ​​​ទៅ​​​ថ្នាក់​​​ដឹក​​​នាំ​​​បក្ស​​​ និង​​​ពិនិត្យ​​​រចនា​​​សម្ព័ន្ធ​​​ ដូច្នេះ​​​អ្នក​​​ខាង​​​ក្រៅ​​​មិន​​​អាច​​​ចូល​រួម​​​​បាន​​​ឡើយ​​​"។ លោក​​​ កឹម សុខា មិន​​​បាន​​​ឆ្លើយ​​​តប​​​ជា​​​សាធារណៈ​​​ទៅ​​​នឹង​​​សារ​​​សំឡេង​​​ ដែល​​​វគ្គ​​​ដំបូង​​​បាន​​​​​​បង្ហោះ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​លើ​​​ទំព័រ​​​ហ្វេសប៊ុក​​​ទើបបង្កើតថ្មី របស់​​​ស្រី​​​ស្នេហ៍របស់​​​គាត់​​​ឈ្មោះ "ស្រី ម៉ុន " ។ តាំង​​​ពី​​​​​ថ្ងៃ​​​នោះ​​​មក​​​​​​វគ្គ​​​ជា​​​ច្រើន​​​ទៀត​​​ត្រូវ​​​បាន​​​បង្ហោះ​​​តាម​​​រយៈ​​​គណនី​​​ហ្វេសប៊ុក​​​ឈ្មោះ "រឿង​​​ពិត CNRP” ។ បន្ទាប់​​​ពី​​​ការ​​​ជួប​​​ជាមួយ​​​សកម្ម​​​ជន​​​គណបក្ស​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ លោក​​​ កឹម សុខា បាន​​​និយាយ​​​ថា អ្នក​​​គាំទ្រ​​​គួរ​​​ផ្តោត​​​លើ​​​គោល​​​ដៅ​​​នយោបាយ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ហើយ​​​កុំ​​​ខ្វល់​​​នឹង​​​ការ​​​បង្ក​​​ហេតុ​​​។ នៅ​​​ពេល​​​ដែល​​​ក្រុម​​​មន្ត្រី​​​គណបក្ស​​​ប្រឆាំង​​​បាន​​​និយាយ​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​​​​ថា ពួក​​​គេ​​​មិន​​​ខ្វល់​​​នឹង​​​សារ​​​សំឡេង​​​នោះ​​​ ក្រុម​​​អ្នក​​​តាម​​​ដាន​​​បាន​​​​​​លើក​​​ឡើង​​​នូវ​​​ការ​​​ព្រួយ​​​បារម្ភ​​​អំពី​​​របៀប​​​ និង​​​មូល​​​ហេតុ​​​ដែល​​​ការ​​​សន្ទនា​​​ជា​​​លក្ខណៈ​​​ឯកជន​​​ត្រូវ​​​បាន​​​គេ​​​ថត និង​​​ផ្សព្វ​​​ផ្សាយ​​​បែប​​​នេះ​​​។ លោក​​​ អំ សំអាត អ្នក​​​គ្រប់គ្រង​​​បច្ចេកទេស​​​នៅ​​​​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​ ដែល​​​បាន​​​ចូល​​​រួម​​​ឃ្លាំ​​​មើល​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ បាន​​​និយាយ​​​ថា  ក្រៅ​​​តែ​​​ពី​​​បន្លប់​​​មនុស្ស​​​ឲ្យ​​​ងាក​​​ចេញ​​​ពី​​​បញ្ហា​​​នយោបាយ​​​សំខាន់​​ៗ​នោះ​​​ ការ​​​បញ្ចេញ​​​សំឡេង​​​បែប​​​នេះ​​​គឺ​​​ខុស​​​ច្បាប់។ លោក​​​ អំ សំអាត បាន​​​និយាយ​​​ថា "ទី​​​១​​​ចំពោះ​​​ការ​​​លេច​​​ធ្លាយ​​​សារ​​​សំឡេង​​​ វា​​​ក៏​​​មាន​​​សរសេរ​​​ក្នុង​​​ច្បាប់​​​ព្រហ្មទណ្ឌ​​​ត្រង់​​​មាត្រា​​​៣០១​​​ ដែល​​​ចែង​​​ថា អំពើ​​​លួច​​​ស្តាប់ និង​​​ថត​​​ការ​​​និយាយ​​​ជា​​​ឯកជន​​​​​​ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត​​​ គឺ​​​មាន​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​ពី​​​១ខែ​​​ដល់​​​១ឆ្នាំ​​​"។ លោក​​​បាន​​​និយាយ​​​ថា "ម្យ៉ាង​​​វិញ​​​ទៀត​​​ បើ​​​សារ​​​សំឡេង​​​នេះ​​​បញ្ចេញ​​​ដោយ​​​ក្រុម​​​ហ៊ុន​​​ទូរស័ព្ទ​​​ ក្រុម​​​ហ៊ុន​​​ទូរស័ព្ទ​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​រឿង​​​នេះ​​​ ពីព្រោះ​​​វា​​​ធ្វើ​​​ឲ្យ​​​អតិថិជន​​​​​​បាត់​​​សេចក្តី​​​ទុក​​​ចិត្ត​​​​​​​​​ ព្រោះ​​​​​​បញ្ហា​​​សម្ងាត់​​​របស់​​​ពួក​​​គេ​​​លេច​​​ធ្លាយ​​​ដោយ​​​ងាយៗ​​​"។ ទោះ​​​ជាយ៉ាង​​​នេះ​​​ក្តី​​​ អ្នក​​​ប្រើ​​​នៅ​​​ពី​​​ក្រោយ​​​គណនី​​​ហ្វេសប៊ុក​​​ រឿង​​​ពិត CNRP ទំនង​​​ជា​​​​​​​​​មិន​​​ញញើត​​​ទេ​​​​​​ ដោយ​​​បង្ហោះ​​​សារ​​​មួយ​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​នៅ​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ សន្យា​​​ថា នឹង​​​បញ្ចេញ​​​​​​ឃ្លីប​​​អាត់​​​សំឡេង​​ច្រើន​​​ទៀត​​​របស់​​​មេដឹក​​​នាំ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ផ្សេង​​​ទៀត​​​ដែល​​​និយាយ​​​ទៅ​​​កាន់​​​ស្រី​​​កំណាន់​​​របស់​​​ពួក​​​គេ​​​។ ដោយ​​​ជួន​​​កាល​​​ប្រើ​​​ពាក្យ​​​​​​ប្រមាថ​​​លើ​​​វៀតណាម​​​ សារ​​​នោះ​​​សរសេរ​​​ថា "ខ្ញុំ​​​សូម​​​ជម្រាប​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​មួយ​​​ចំនួន​​​ផ្សេង​​​ទៀត​​​ក្នុង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ថា ទាក់​​​ទង​​​នឹង​​​រឿង​​​អាស្រូវ​​​ស្នេហា​​​របស់​​​លោក កឹម សុខា ដែល​​​មាន​​​សហាយ​​​ជាមួយ​​​​​​ទាំង​​​ប្រពន្ធ​​​ចុង​​​ខ្មែរ​​​ ទាំង​​​​​​យួន​​​​​​ក៏​​​ដូច​​​ជា​​​ស្រី​​​កំណាន់​​​ជា​​​ច្រើន​​​នាក់​​​ផ្សេង​​​ទៀត​​​ ខ្ញុំ​​​មាន​​​ខ្សែអាត់​​​សំឡេង​​​ និង​​​ឯកសារ​​​ជា​​​ច្រើន​​​"។ “ហេតុ​​​ដូច្នេះ​​​​​​គួរ​​​នៅ​​​ឲ្យ​​​ស្ងៀម​​​ ហើយ​​​ទុក​​​ឲ្យ​​​លោក កឹម សុខា ​​​​ទទួល​​​ខុស​​​ត្រូវ​​​តែ​​​ម្នាក់​​​ឯង​​​​​​ ពីព្រោះ​​​មេដឹកនាំ​​​ជាន់​​​ខ្ពស់​​​ផ្សេង​​​ទៀត​​​​​​ក្នុង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ក៏​​​មាន​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​រឿង​​​អាស្រូវ​​​ជា​​​ច្រើន​​​​​​ ដែល​​​ខ្ញុំ​​​ (រឿង​​​ពិត​​​ CNRP) មិន​​​ទាន់​​​បាន​​​បញ្ចេញ​​​ឲ្យ​​​ដឹង​​​នៅ​​​ឡើយ​​​ទេ​​​!”៕និត

ឯក​​​អគ្គ​​​រដ្ឋ​​​ទូត​​​ចុះ​​​ទៅ​​​​​​កន្លែង​​​កើត​​​ហេតុ​​​នៃ​​​ការ​​​​​​ចាប់​​​រំលោភ​​​លើ​​​កោះ​​​ថៃ​​​

យោង​​​តាម​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​ឲ្យ​​​ដឹង​​​ថា ​​​ឯក​​​អគ្គ​​​រដ្ឋ​​​ទូត​​​ខ្មែរ​​​ប្រចាំ​​​ប្រទេស​​​ថៃ​​​បាន​​​​​ធ្វើ​​​ដំណើរ​​​តាម​​​​​​ឧទ្ធម្ភាគចក្រ​​​ទៅ​​​កាន់​​​កោះគុត​​​​​​កាល​​​ពី​​​ថ្ងៃ​​​ចន្ទ ដើម្បី​​​ស៊ើប​​​អង្កេត​​​​​​ករ​​​ណី​​​​​​ចាប់​​​រំលោភ​​​ស្ត្រី​​​ជនជាតិ​​​បារាំង​​​ម្នាក់​​​ និង​​​​​កូន​​​ស្រី​​​គាត់​​​ដោយ​​​អ្នក​​​នេសាទ​​​ជន​​​ជាតិ​​​ខ្មែរ​​​ចំនួន​​​៥​​​នាក់​​​​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​សៅរ៍ ហើយ​​​រំពឹង​​​ថា ​​​នឹងបញ្ជូន​​​​​​របាយការណ៍​​​​​​លម្អិត​​​​​​មក​​​ក្រសួង​​​ការ​​​បរទេស​​​​​​នៅ​​​ថ្ងៃ​​​នេះ។​​​​​​ សារព័ត៌មាន​​​ Associated Press បាន​​​រាយការណ៍​​​ថា បុរស​​​អ្នក​​​នេសាទ​​​ទាំង​​​ប្រាំ​​​នាក់​​​​​​ត្រូវ​​​នគរ​​​បាល​​​ចាប់​​​ខ្លួន​​​​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ បន្ទាប់​​​ពី​​​​​​វាយ​​​ប្រហារ​​​​​​​​​​​​ទេសចរ​​​​​​ជន​​​ជាតិ​​​បារាំង​​​បួន​​​នាក់​​​នឹង​​​កាំបិត​​​​​​នៅ​​​លើ​​​កោះ​​​រមណីយដ្ឋាន​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​ត្រាត​​​ភាគ​​​ខាង​​​កើត​​​ប្រទេស​​​ថៃ ហើយ​​​​​​ក៏​​​ចាប់​​​រំលោភ​​​​​​ស្ត្រី​​​ទេសចរ​​​ពីរ​​​នាក់។ ​​​យោង​​​តាម​​​លោក ជុំ សុន្ទរី ឲ្យ​​​ដឹង​​​ថា ​​​តាម​​​បទ​​​បញ្ជា​​​​​​របស់​​​លោក ហោ ណាំហុង រដ្ឋ​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស ឯកអគ្គ​​​រដ្ឋ​​​ទូត លោកស្រី​​​ អ៊ាត សុភា​​​​​​ បាន​​​ធ្វើ​​​ដំណើរ​​​កាល​​​ពី​​​ថ្ងៃ​​​ចន្ទពី​​​ក្រុង​​​បាងកក​​​ទៅ​​​កាន់កោះ​​​គុត​​​ក្នុង​​​បេសកកម្ម​​​សែ្វង​​​រក​​​ការណ៍​​​ពិត​​​រយៈ​​​ពេល​​​មួយ​​​ថ្ងៃ​​​។​​​​​​ លោក ជុំ សុន្ទរី បាន​​​មាន​​​ប្រសាសន៍​​​ "​​​ឯកឧត្តម​​​បាន​​​ប្រាប់​​​ឯកអគ្គ​​​រដ្ឋ​​​ទូត​​​​​​ខ្មែរ​​​ប្រចាំ​​​ប្រទេស​​​ថៃ​​​ឲ្យ​​​ស៊ើប​​​អង្កេត​​​រឿង​​​នោះ ហើយ​​​ព្រឹក​​​មិញ គាត់​​​បាន​​​ធ្វើ​​​ដំណើរ​​​តាម​​​ឧទ្ធម្ភាគចក្រ​​​​​​ជា​​​មួយ​​​អាជ្ញា​​​ធរថៃ​​​"។ លោក​​​បាន​​​ពន្យល់​​​ថា ក្រសួង​​​ការ​​​បរទេស​​​បាន​​​ដឹង​​​អំពី​​​ករណី​​​រំលោភ​​​ពី​​​របាយការណ៍​​​ប្រព័ន្ធ​​​ផ្សព្វ​​​​​​​​​​​​ផ្សាយ​​​ថៃ​​​ប៉ុណ្ណោះ។ អ្នក​​​នាំពាក្យ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​​​​ព័ត៌មាន​​​ពិស្តារ​​​​​​ស្តី​​​ពី​​​ការ​​​ស៊ើប​​​អង្កេត​​​​​​របស់​​​លោកស្រី​​​ សុភា ទេ ប៉ុន្តែ​​​​​​លោក​​​ស្រី​​​​​​នឹង​​​បញ្ជូន​​​​​​របាយការណ៍​​​មក​​​ក្រសួង​​​នៅ​​​ព្រឹក​​​នេះ។ ដក​​​ស្រង់​​​សម្តី​​​​​​ស្នងការ​​​នគរ​​​បាល​​​ខេត្ត​​​ត្រាត លោក ណុបផារ៉ាត រិនតា​​​ផល កាសែត​​​បាងកក​​​ ប៉ុស្ត៍ បាន​​​រាយការណ៍​​​កាល​​​ពី​​​ថ្ងៃ​​​ចន្ទ​​​ថា បុរស​​​ទាំង​​​ប្រាំ​​​នាក់​​​​​​បាន​​​ធ្វើការ​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​ឈ្មោះ ចុក កាំម៉ុលវ៉ាន ដែល​​​ចត​​​​​​នៅ​​​កោះ​​​គុត​​​​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ ដោយ​​​សារ​​​តែ​​​រលក​​​​​​សមុទ្ទ​​​ធំៗ​​​ពេក​​​។​​​​​​​​​ កាសែត​​​បាន​​​សរសេរ​​​ថា ក្រោយ​​​ពី​​​​​​ផឹក​​​ស្រា​​​ស្រវឹង​​​នៅ​​​លើ​​​ទូក អ្នក​​​នេសាទ​​​ជនជាតិ​​​ខ្មែរ​​​ទាំង​​​ប្រាំ​​​នាក់​​​​​​បាន​​​ពាក់​​​អាវ​​​ហែល​​​ទឹក​​​ ហើយ​​​ក៏​​​ហែល​​​​​​មក​​​រក​​​គោក ដើម្បី​​​​​​រក​​​​​​ទិញ​​​ស្រា​​​បន្ថែម​​​ទៀត​​​ បន្ទាប់​​​មក​​​ក៏​​​​​​បាន​​​ប្រទះ​​​នឹង​​​ទេសចរ​​​ជន​​​ជាតិ​​​បារាំង​​​។​​​ តាម​​​សេចក្តី​​​រាយ​​​ការណ៍​​​ បុរស​​​ជន​​​ជាតិ​​​បារាំង​​​ម្នាក់​​​​​​បាន​​​ប្រាប់​​​នគរ​​​បាល​​​ថា ក្រោយ​​​ពី​​​វាយ​​​ប្រហារ​​​ជន​​​ជាតិ​​​បារាំង​​​៤​​​នាក់​​​​​​នឹង​​​កាំបិត​​​ និង​​​​​​ដំបង​​​រួច​​​មក អ្ន​​​ក​​​នេសាទ​​​ក៏​​​បាន​​​​​​ចាប់​​​​​​រំលោភ​​​ស្ត្រី​​​​​​ម្នាក់​​​មា​​​ន​​​អាយុ​​​២៨​​​ឆ្នាំ និង​​​ម្នាក់​​​ទៀត​​​​​​អាយុ​​​៥៧​​​ឆ្នាំ ​​​រហូត​​​​​​ដល់​​​​​​​​​បុរស​​​ជន​​​ជាតិ​​​បារាំង​​​ម្នាក់​​​បានប្រាប់​​​ឲ្យ​​​ដឹង​​​អំពី​​​​​​គ្រោះ​​​ថ្នាក់​​​​​​​​​នៅ​​​​​​​​​​​​​​​ឯ​​​រមណីយដ្ឋាន​​​នោះ។​​​​​​​​​ កាសែត​​​បាង​​​កក ប៉ុស្ត៍​​​ បាន​​​បង្ហាញ​​​អត្តសញ្ញាណ​​​ជន​​​សង្ស័យ​​​បី​​​នាក់​​​មាន​​​ឈ្មោះ​​​ថា យីម អាយុ​​​២៥​​​ឆ្នាំ ផៃ អាយុ​​​២២​​​ឆ្នាំ​​​ និង​​​ចឺន អាយុ​​​២៥​​​ឆ្នាំ ដែល​​​ត្រូវ​​​នគរ​​​បាល​​​​​​ចាប់​​​ខ្លួន​​​​​​ពេល​​​កំពុង​​​លាក់​​​ខ្លួន​​​​​​ក្នុង​​​ព្រៃ​​​​​​នៅ​​​លើ​​​កោះ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៥​​​ព្រឹក​​​ ចំណែក​​​ឯ​​​ជន​​​សង្ស័យ​​​ពីរ​​​នាក់​​​ទៀត​​​​​​ឈ្មោះ ធី និង​​​ប៊ុត ម៉ាន ទាំងពីរ​​​នាក់​​​មាន​​​អាយុ​​​២០​​​ឆ្នាំ ត្រូវ​​​នគរ​​​បាល​​​ចាប់​​​ខ្លួន​​​​​​ពេល​​​ព្យាយាម​​​​​​ឆ្លង​​​ចូល​​​ប្រទេស​​​កម្ពុជា​​​វិញ​​​នៅ​​​ឯ​​​ច្រក​​​ព្រំដែន​​​​​​ចាំយាម ដែល​​​បាន​​​ចាក​​​ចេញ​​​ពី​​​ទូក​​​នេសាទ​​​​​​​​​​​​មក​​​​​​គោក​​​។ កាសែត​​​បាន​​​សរសរ​​​ថា ក្នុង​​​ពេល​​​ធ្វើត្រាប់​​​ឡើង​​​វិញ​​​កាល​​​ពី​​​ថ្ងៃ​​​ចន្ទ អ្នក​​​នេសាទ​​​បាន​​​បង្ហាញ​​​ប្រាប់​​​នគរ​​​បាល​​​​​​ថា​​​ពួក​​​គេ​​​បាន​​​បែង​​​ចែក​​​គ្នា​​​ជា​​​ពីរ​​​ក្រុម​​​ ​​​វាយ​​​ប្រហារ ហើយ​​​ក៏​​​​​​ចាប់​​​រំលោភ​​​ស្ត្រី​​​ពីរ​​​នាក់​​​ដាច់​​​ដោយ​​​ឡែក​​​ពីរ​​​គ្នា។ កាសែត​​​បាន​​​សរសេរ​​​បន្ត​​​ថា ទោះ​​​បី​​​ជា​​​​​​មាន​​​វត្ត​​​មាន​​​​​​នគរ​​​បាល និង​​​សន្តិសុខ​​​ផ្សេង​​​ទៀត​​​​​​ក៏​​​ដោយ ក៏​​​​​​មាន​​​អ្នក​​​ស្រុក​​​ម្នាក់​​​ដែល​​​ផ្ទុះ​​​កំហឹង​​​បាន​​​ដាល់​​​​​​ត្រូវ​​​ជន​​​សង្ស័យ​​​ម្នាក់។ ក្នុង​​​អត្ថបទ​​​មួយ​​​ផ្សាយ​​​កាល​​​ពី​​​យប់​​​​​​មិញ សារព័ត៌មាន អេភី បាន​​​រាយការណ៍​​​ថា នគរ​​​បាល​​​ថៃ​​​បាន​​​ចោទ​​​ពួក​​​គេ​​​ពី​​​បទ​​​រំលោភ និង​​​រួម​​​គំនិត​​​​​​ប្រព្រឹត្ត​​​ការ​​​វាយ​​​ប្រហារ​​​ ហើយ​​​ពួកគេ​​​ក៏​​​បាន​​​សារភាព​​​ថា​​​បាន​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​ដែរ​​​។ អត្ថបទ​​​ក៏​​​រៀប​​​រាប់​​​អំពី​​​​​​របួស​​​​​​របស់​​​ជន​​​រងគ្រោះ ពោលគឺ​​​ស្ត្រី​​​ជា​​​ម្តាយ​​​ កូន​​​ស្រី សាច់ញាតិប្រុស និង​​​មិត្ត​​​ភក្តិដែល​​​​​​បាន​​​ចូល​​​​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​ក្នុង​​​ខេត្ត​​​ត្រាត​​​នៅ​​​យប់​​​ថ្ងៃ​​​វាយ​​​ប្រហារ​​​នោះ។ ដក​​​ស្រង់​​​សម្តី​​​មន្ត្រី​​​មន្ទីរ​​​ពេទ្យ​​​ សារព័ត៌មាន​​​សរសេរ​​​ថា មាន​​​ម្នាក់​​​របួស​​​បាក់​​​ក្តោង​​​ច្រមុះ និង​​​ម្នាក់​​​ទៀត​​​​​​បាក់​​​ដៃ​​​ម្ខាង។​​​ សារព័ត៌មាន​​​សរសេរ​​​ថា សមាជិក​​​ទី​​​៣​​​នៃ​​​​​​ទេសចរ​​​​​​កំពុង​​​ទទួល​​​រង​​​ការ​​​ហូរ​​​ឈាម​​​ខួរ​​​ក្បាល​​​​​​ដោយ​​​សារ​​​តែ​​​ការ​​​វាយ​​​ចំក្បាល។​​​​​​ កាល​​​ពី​​​ខែ​​​កញ្ញា ឆ្នាំ​​​២០១៤ មាន​​​ទេសចរ​​​ជន​​​ជាតិ​​​អង់គ្លេស​​​ពីរ​​​នាក់​​​​​​ត្រូវ​​​គេ​​​ធ្វើ​​​ឃាត​​​យ៉ាង​​​ឃោរឃៅ​​​ ពេល​​​កំពុង​​​ដើរ​​​លំហែ​​​តាម​​​ឆ្នេរ​​​ខ្សាច់​​​​​​នៅ​​​លើ​​​​​​កោះ​​​ថៃ​​​មួយ​​​ទៀត​​​​​​គឺ កោះ​​​តាវ​​​។ មាន​​​ទេសចរ​​​ម្នាក់​​​គឺ​​​ឈ្មោះ ហាន់ណា វិដឺរីត អាយុ​​​២៣​​​ឆ្នាំក៏​​​​​​ត្រូវ​​​គេ​​​រំលោភ​​​​​​ដែរ។ ក្នុង​​​ពេល​​​ដែល​​​​​​បុគ្គលិក​​​បារ​​​​​​ជន​​​ជាតិ​​​ភូមា​​​ពីរ​​​នាក់​​​​​​ត្រូវ​​​តុលាការ​​​ផ្តន្ទាទោស​​​​​​ពី​​​បទ​​​ឧក្រិដ្ឋ​​​កម្ម​​​​​​ក្នុង​​​ខែ​​​ធ្នូ ហើយ​​​ក៏​​​កាត់​​​ទោស​​​ប្រហារ​​​ជីវិត​​​នោះ​​​ ក្រុម​​​សិទ្ធិ​​​មនុស្ស​​​អន្តរជាតិ​​​​​​បាន​​​រិះ​​​គន់​​​ចំពោះ​​​សាល​​​ក្រម​​​នោះ ដោយ​​​​​​មាន​​​ការ​​​ចោទ​​​ប្រកាន់​​​ថា ចម្លើយសារ​​​ភាព​​​របស់​​​ពួកគេ​​​​​​​​​ទទួល​​​បាន​​​ដោយ​​​សារ​​​តែ​​​ធ្វើ​​​ទារុណ​​​កម្ម៕​​​រើន​​​​​​    

ព្រះ​អង្គម្ចាស់ក្សត្រីយ៍ថៃយាង​ទៅកាន់​ខេត្ត​រតនគិរី​ដើម្បី​ចូលរួម​ពិធី​​​សម្ពោធ​មណ្ឌល​សុខភាព​

ព្រះ​អង្គម្ចាស់ក្សត្រីយ៍ថៃ មហាចក្រី សិរិន្ទថន បាន​យាង​ចេញ​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​រតនគិរី និង​យាងទៅ​​ជាថ្មី​ម្តង​ទៀត​​​​កាលពី​ម្សិលមិញ​ ដោយទ្រង់​សោយ​ព្រះ​ក្រយា​ថ្ងៃត្រង់ក្បែរ​​​មាត់​​​បឹង​​​​ និង​​យាង​ចូលរួម​សម្ពោធ​​មណ្ឌល​សុខភាព​នៅ​ថ្ងៃដំបូង​នៃ​ព្រះរាជដំណើរ​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​​បីថ្ងៃមក​កាន់ប្រទេស​កម្ពុជា។ បន្ទាប់ពី​ជួប​ពិភាក្សាការ​ងារ​រយៈពេល​​​មួយ​ម៉ោង​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​នៅ​អគារ​ការិយាល័យ​របស់លោក​ ព្រះ​អង្គម្ចាស់​ក្សត្រីយ៍ សិរិន្ទថន​ បាន​យាង​តាម​ឧទ្ធម្ភាគ​ចក្រ​ទៅ​កាន់បឹង​យក្ខឡោម​ដ៏ពេញ​និយមស្ថិត​ក្នុង​ក្រុង​បាន​លុង​ ទីដែល​បង្គន់​អនាម័យ​​ដ៏​ទំនើប​​មួយ​​ត្រូវ​បាន​សាងសង់​​តាម​​​សំណើរបស់​ព្រះ​អង្គ ហើយ​តាម​ការ​ប៉ាន់​ប្រមាណគឺ​​ចំណាយ​ទឹក​ប្រាក់អស់ចំនួន​​​​​ជាង​ ៤០.០០០​​​ដុល្លារ​។ ប៉ុន្តែ​ ព្រះ​អង្គម្ចាស់​​​ក្សត្រីយ៍​អង្គនេះ​មិន​បានប្រើ​ប្រាស់​​​បង្គន់​អនាម័យ​នេះឡើយអំឡុង​ដំណើរ​ឈប់​សំចត​រយៈពេល​ខ្លី​របស់​ព្រះ​អង្គ។ លោក ញ៉ែម សំអឿន អភិបាល​រង​ខេត្ត​បានមាន​ប្រសាសន៍​ថា "​ព្រះ​អង្គម្ចាស់ក្សត្រីយ៍​ មិន​បាន​ប្រើ​បង្គន់អនាម័យ​នេះទេ...​ ប៉ុន្តែ​​ព្រះ​អង្គបាន​យាង​ទៅ​ទត​​បង្គន់​អនាម័យ​នេះ។ នៅ​ពេល​ព្រះ​អង្គយាង​ត្រឡប់ទៅ​រាជធានី​ភ្នំពេញ​វិញ ពួកគេ​បាន​រុះបង្គន់អនាម័យ​ដ៏​ទំនើប​នេះ​"។ បង្គន់អនាម័យ​ដែល​សាងសង់​ឡើង​ប្រើ​ពេល​១៩ថ្ងៃ​ដោយ​កម្មករ​ថៃ​មួយ​ក្រុម​​ដែល​ជួល​ដោយ​​ក្រុមហ៊ុន Siam...

អតីត​ប្រធាន​តុលាការ​អបយស​​ជាប់​គុក​២​ឆ្នាំ​ រួច​ផុត​ពី​បទ​ចោទ​កេង​បន្លំ​

ក្រុងតាខ្មៅ, ខេត្ត​កណ្ដាល​- ​កាលពី​ថ្ងៃ​សុក្រ អតីត​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​​លោក អាំង​ មាលតី ​ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​​២ឆ្នាំ ​ពីបទ​យក​មក​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​នូវ​រថយន្ត​ Audi SUV ​ដែល​រឹបអូស​បាន​​ពី​ឈ្មួញចែក​ចាយ​គ្រឿង​ញៀន​​​ម្នាក់​នៅ​​ក្នុង​ឆ្នាំ​២០១៤ ដោយ​បាន​​រួច​ផុត​ពី​បទ​ចោទ​​កេង​បន្លំ​ដ៏ធ្ងន់​ គឺ​ជា​ករណី​មួយ​ដែល​អ្នក​នាំពាក្យ​រដ្ឋាភិបាល​​បាន​ចាត់​ទុក​ថា ពោរពេញ​ទៅ​ដោយ​​ "​ភាព​មិន​ប្រក្រតី​ជាច្រើន​"។ លោក អាំង មាលតី ដែល​​​ត្រូវ​បាន​ដក​ចេញពី​តំណែង​ជា​ប្រធាន​សាលា​ដំបូង​រាជធានី​​ភ្នំពេញ​កាលពី​ឆ្នាំ​មុន​ក្នុង​ពេល​មាន​ការ​ចោទ​​ប្រកាន់​​ពីបទ​ពុក​រលួយ​ធ្ងន់ធ្ងរ​​នៅ​តុលាការ​ក្រុង​ ដែល​រិះគន់​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សារភាព​អំឡុង​សវនាការ​​​របស់​លោក​ថា បាន​ប្រើ​​រថយន្ត​នោះ​ដើម្បី​​ធ្វើដំណើរ​ទៅ​មក​ធ្វើ​ការ​ និង​ដឹក​គ្រួសារ​របស់​​គាត់​នៅ​ថ្ងៃ​ឈប់​សម្រាក...

​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​ឃាត់​​​ខ្លួន​​​អ្នក​​​កាសែត​​​​​​​​ពាក់​​​ព័ន្ធ​​​ការ​​​ផ្សាយ​​​រឿង​​​កាប់​​​ឈើ​​​

អ្នកកាសែត​​​ម្នាក់​​​ដែល​​​ចោទ​​​ប្រកាន់​​​មេបញ្ជាការ​​​កង​​​រាជអាវុធហត្ថ​​​មួយ​​​រូប​​​ថា បាន​​​ទទួល​​​​​​សំណូក​​​ពី​​​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​នៅក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ត្រូវ​​​បាន​​ចាប់​​​និង​​​ឃុំ​​​ខ្លួន​​​ក្នុង​​​រយៈ​​​ពេល​​​ខ្លី​​​កាល​​​ពី​​​ម្សិលមិញ តាម​​​បទ​​​បញ្ជា​​​របស់​​​មេបញ្ជាការ​​​រូប​​​នេះ​​​ ជា​​​ចំណាត់​​​ការមួយ​​​ដែល​​​ត្រូវ​​​បាន​​​រិះ​​​គន់​​​ដោយ​​​ក្រសួង​​​ព័ត៌មាន​​​។ អ្នកកាសែត​​​រូប​​​នេះ​​​ដែល​​​មាន​​​ឈ្មោះ ​​​វ៉ាន់ ទិត្យ​​​ គឺជា​​​អ្នក​​​ឆ្លើយ​​​ឆ្លង​​​ព័ត៌មាន​​​ប្រចាំ​ខេត្ត​នេះ​ឲ្យ​​​ស្ថាន​​​ីយ​​​ទូរទស្សន៍ខ្មែរ​​​​ប៉ុស្តិ៍​​​លេខ៩  ​​​(TV9)។​ កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​ពុធ​​​ អំឡុង​ម៉ោង​ព័ត៌មាន​ស្ថានីយ​​​ទូរទស្សន៍​​​នេះ បាន​​​​ផ្សាយ​​អត្ថ​​​បទព័ត៌មាន​មួយ​​​​ដែល​​​អ្នក​​​កាសែត​​​រូប​​​នេះ​​​ជា​​​អ្នក​​​សរសេរដោយ​​​អះ​​​អាង​​​ថា លោក ​​​សាក់ ​​​សារ៉ាង​​​ មេបញ្ជាការ​​​កង​​​រាជអាវុធហត្ថ​​​ខេត្ត​​​យក​​​ប្រាក់​​​ពី​​​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ដើម្បី​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​គេ​​​ធ្វើ​​​ការ​​​​​​នៅ​​​ក្នុង​​​​​​​​​តំបន់​​​អភិ​​​រក្ស​​​ជីវចម្រុះ​​​សីមា។ លុះ​​​ដល់​​​ព្រឹក​​​ឡើង​​​ មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត​​​្ថ​​​បួន​​​នាក់​​​បាន​​​មក​​​ដល់​​​ផ្ទះ​​​របស់​​​លោក វ៉ាន់​​​ ទិត្យ​​​ក្នុង​​​ស្រុក​​​កែវ​​​សីមា ហើយ​​​បាន​​​បញ្ជា​​​ឲ្យ​​​គាត់​​​ចូល​​​រថយន្ត​​​យោធា ដែល​​​ដឹក​​​គាត់​​​ទៅ​​​កាន់​​​ទីបញ្ជាការ​​​ដ្ឋាន​​​កង​​​រាជអាវុធហត្ថ​​​​​​ស្រុក ហើយ​​​បន្ទាប់​​​មក​​​បញ្ជូន​​​បន្ត​​​ទៅ​​​កាន់​​​ទី​​​បញ្ជាការ​​​ ដ្ឋាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​ខេត្ត​​​​​​ នេះ​​​បើ​​​តាម​​​លោក ​​​​​​វង្ស រចនា នាយការិយាល័យ​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ព្រហ្មទណ្ឌ​​​ខេត្ត​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា "យើង​​​​​​បាន​​​ឃាត់​​​ខ្លួន​​​គាត់​​​ ព្រោះ​​​គាត់​​​សរសេរ​​​រឿង​​​ដោយ​​​​​​គ្មាន​​​ការ​​​ពិត​​​។ វា​​​ប៉ះពាល់​​​ដល់​​​កិត្តិយស​​​របស់​​​មេបញ្ជាការ​​​យើង​​​។ មេបញ្ជាការ​​​បាន​​​បញ្ជា​​​ឲ្យ​​​យើង​​​នាំ​​​គាត់​​​មក​​​ដើម្បី​​​បញ្ជាក់​​​ថា តើ​​​គាត់​​​បាន​​​សរសេរ​​​អ្វី​​​ខ្ល​ះ​​​"។ ទោះ​​​បី​​​ជា​​​លោក វង្ស រចនា ទទួល​​​ស្គាល់​​​ថា កង​​​រាជ​​​អាវុធ​​​ហត្ថ​​​គ្មាន​​​ដីកា​​​ចាប់​​​ខ្លួន​​​អ្នក​​​កាសែត​​​រូបនេះ​​​ក៏​​​ដោយ​​​ ក៏​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា បទ​​​បញ្ជា​​​ឲ្យ​​​ឃាត់​​​ខ្លួន​​​លោក វ៉ាន់​​​ ទិត្យ​​​ គឺ​​​ចេញ​​​ពី​​​ឧត្តម​​​សេនីយ៍​​​ សាក់ សារ៉ាង ដោយ​​​ផ្ទាល់​​​ដែរ​​​។ លោក​​​បាន​​​ថ្លែង​​​ថា "ថ្នាក់​​​លើ​​​របស់​​​ខ្ញុំ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ពួកគេ​​​ធ្វើ​​​សេចក្តីរាយការណ៍​​​ព័ត៌​​​មាន​​​ ប៉ុន្តែ ត្រូវ​​​តែ​​​ច្បាស់​​​លាស់​​​។...

Latest news