34 C
Phnom Penh

TAG

features3

លោក ទេព នីថា នៅ​​​តែ​​​ជា​​​អគ្គលេខាធិការ ​​​គ.ជ.ប.​​​ ដដែល

កាល​​​ពី​​​ថ្ងៃ​​​សុក្រ បន្ទាប់​​​ពី​​​ការ​​​ប្រជុំ​​​បិទ​​​ទ្វារ​​​រយៈ​​​ពេល​​​៣​​​ម៉ោង​មក គណៈកម្មាធិការ​​​ជាត​ិ​​​រៀបចំ​ការ​​​បោះឆ្នោត​​​បាន​​​តែងតាំង​​​លោក ទេព​ នីថា ជា​​​ថ្មី​​​ឲ្យ​​​ធ្វើ​​​ជា​​​អគ្គលេខាធិការ​​​នៃ​​​ស្ថាប័ន​​​ ​​​​​​​​​ដែល​​​​​កែ​​​ទម្រង់​​​ថ្មី​នេះ បើ​​​ទោះ​​​ជា​​​យ៉ាង​​​ហោច​​​ណាស់​​​មាន​សមាជិក​​​ម្នាក់​​​ក្នុង​​​ចំណោម​​​សមាជិក​​​៩​​​នាក់​​​របស់​​​ខ្លួន​​​មិន​​​យល់​​​ព្រម​​​​​​ដោយ​​​ផ្ទាល់​​​នឹង​​​សេចក្ដី​​​សម្រេច​​​នេះ​​​ក៏​​​ដោយ។ ការ​ដែល ឈ្មោះ​​​របស់​​​លោក ទេព នីថា ​​​មាន​​​ក្នុង​​​បញ្ជី​​​ក្នុង​​​ចំណោម​​​បេក្ខជន​​​ជ្រើស​​​រើស​​​​​​សម្រាប់​​​តំណែង​​​អគ្គលេខាធិការ​នោះ បាន​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ភ្ញាក់​​​ផ្អើល​​​ដល់​​​អ្នក​​​ដែល​​​សន្មត​​​ជា​​​មុន​​​ថា មុខ​​​មាត់​​​ថ្មី​​​ នឹង​​​កាន់​​​តំណែង​​​ដ៏​​​សំខាន់​​​នេះ​​​ បន្ទាប់​​​ពី​​​មាន​កិច្ច​​​ព្រមព្រៀង​​​ឆ្នាំ​​​២០១៤​​​ដើម្បី​កែ​​​ទម្រង់​​​គណៈកម្មការ​​​ជាតិ​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត​នេះ។ ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌មាន​​​នៅ​​​ទីស្នាក់ការ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ខាង​​​ក្នុង​​​ក្រសួង​​​មហាផ្ទៃ​​​ លោក ស៊ិក ប៊ុនហុក ប្រធាន​គ.ជ.ប. បាន​​​មាន​​​ប្រសាសន៍​ថា សេចក្តី​​​សម្រេច​​​នេះ​​​មាន​​​ការ​​​គាំទ្រ​​​ភាគ​​​ច្រើន​​​ពី​​​គណៈកម្មាធិការ​​​នេះ។ តាម​​​បទ​​​បញ្ជា​​​ផ្ទៃ​​​ក្នុង​​​របស់​​​គណៈកម្មាធិការ​​​ជាតិ​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត ប្រធាន​​​បង្ហាញ​​​ការ​​​ជ្រើស​​​រើស​​​របស់​​​ខ្លួន​​​ទៅ​​​គណៈកម្មាធិការ​​​ ដែល​​​ត្រូវ​​​យល់​​​ព្រម​​​តាម​សំឡេង​​​ភាគច្រើន​​​៥០​​​បូក​​​១។ លោក​​​ ប៊ុនហុក ដែល​​​បាន​​​លាលែង​​​តំណែង​​​ជា​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​មុន បាន​​​និយាយ​​​ថា "ព្រឹក​​​នេះ​​​ការ​​​ជ្រើស​​​រើស​​​មិន​​​បាន​​​ធ្វើ​​​ដោយ​​​ការ​​​បោះ​​​ឆ្នោត​​​ទេ ប៉ុន្តែ បាន​​​ធ្វើ​​​ដោយ​​​​​​ធ្វើ​​​ការ​​​ពិភាក្សា​​​​​​​​​ជា​​​មួយ​​​សមាជិក​​​៩​​​រូប​​​របស់​​​ គ.ជ.ប.”។ បន្ទាប់ពី​​​ចំណាយ​​​ពេល​​​ពេញ​​​មួយ​​​ព្រឹក​​​ពិភាក្សា​​​ដ៏​ហ្មត់ចត់​​​​​​អំពី​​​បេក្ខជន​​​នីមួយៗ​រួច​មក គ.ជ.ប.​បាន​​​យល់​​​ស្រប​​​តាម​​​សំណើ​​​របស់​​​ខ្ញុំ"។ គ.ជ.ប.​​ដែល​​​​​កែ​​​ទម្រង់​​​គឺ​​​ជា​​​មូលដ្ឋាន​​​នៃ​​​កិច្ច​​​ព្រមព្រៀង​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៤​​​ ដែល​​​​​​គេ​​​ឃើញ​​​គណបក្ស​​​ប្រឆាំង​​​ចូល​​​រួម​នឹង​​​រដ្ឋាភិបាល​​​បន្ទាប់ពី​​​ការ​​​ធ្វើ​​​ពហិការ​​មិន​​​ចូល​​​​សភា​១០​​​ខែ​​​ ជា​​​ការ​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​​​​ឆ្នាំ​​​២០១៣​​​​​​ដ៏​​​ចម្រូង​​​ចម្រាស។ នៅ​​​ពេល​​​ដែល​​​សមាសភាព​​​ដដែល​​​ពី​​​មុន​​​របស់​​​ស្ថាប័ន​​​នេះ​មាន​​​ចំនួន​​​លើស​​​លប់​​​ដោយ​​​​​​អ្នក​​​មាន​​​ទំនាក់​​​ទំនង​​​​​​ជា​​​មួយ​​​នឹង​​​គណបក្ស​​​ប្រជាជន​កម្ពុជា​​​នោះ ស្ថាប័ន​​​ថ្មី​​​នេះ​​​មាន​​​សមាជិក​​​៤​​​រូប​​​​​​ដែល​​​ជ្រើសរើស​​​​​​ដោយ​​​គណបក្ស​​​នីមួយៗ ហើយ​​​សមាជិក​​​ទី​​​៩​​​"អព្យាក្រឹត្យ"។ សមាជិក​​​នៃ​​​គណៈកម្មាធិការ​​​នេះ​​​បាន​​​បដិសេធ​​​មិន​​​បញ្ចេញ​​​ឲ្យ​​​ដឹង​​​ថា នរណា​​​ក្នុង​​​ចំណោម​​​ពួក​​​គេ​​​​​​បាន​​​ជំទាស់​​​នឹង​ការ​​​តែងតាំង​​​លោក ទេព នីថា ទេ ប៉ុន្តែ យ៉ាង​​​ហោច​​​ណាស់​​​មាន​សមាជិក​​​ម្នាក់​​​បាន​​​ប្រឆាំង​នឹង​​​ការ​​​​​​ជ្រើស​​​រើស​​​នេះ។ លោក​​​ រ៉ុង​​​ ឈុន អតីត​​​សមាជិក​​​សហជីព​​​ និង​​​ជា​​​អ្នក​​​​​​ដែល​​​គេ​​​តែងតាំង​​​ម្នាក់​​​ក្នុង​​​ចំណោម​​​​​​អ្នក​​ទទួល​ការ​តែង​​​តាំង​​​៤​​​រូប​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​និយាយ​​​ថា លោក​​​មិន​​​សប្បាយ​​​ចិត្ត​​​​​​នឹង​​​សេចក្តី​​​​​សម្រេច​​​នេះ​​​ទេ។ លោក​​​បាន​​​និយាយ​​​ថា "និយាយ​​​ដោយ​​​ស្មោះ​​​ត្រង់​​​ ខ្ញុំ​​​ជា​​​មនុស្ស​​​ម្នាក់​​​ដែល​​​បាន​​​ប្រឆាំង​នឹង​​បេក្ខជន​​​សម្រាប់​​​តំណែង​​​ជា​​​អគ្គលេខាធិការ"។ "មូល​​​ហេតុ​​​​​​ដែល​​​ខ្ញុំ​​​ប្រឆាំង​​​បេក្ខភាព​​​របស់​​​គាត់​​​ពីព្រោះ​​​ខ្ញុំ​​​បាន​​​កត់​​​សម្គាល់​​​ឃើញ​​​ថា សាធារណជន​​​មិន​​​គាំទ្រ​​​គាត់​​​ទេ"។ លោក រ៉ុង ឈុន បាន​​​និយាយ​​​ថា លោក​​​ជឿ​​​ថា លោក ទេព នី​​​ថា សម្បូរ​​​ដោយ​​​បទ​​​ពិសោធន៍​​​​​និង​​​ចំណោះ​​​ដឹង​​​ ប៉ុន្តែ ខ្ញុំ​​​បារម្ភ​​​ថា កេរ្តិ៍​​​ឈ្មោះ​​​របស់​​​គាត់​​​ជា​​​មនុស្ស​​​ម្នាក់​​​ដែល​​​បាន​​​​​​មើល​​​ខុស​​​ត្រូវ​​​ការ​​​បោះ​​​ឆ្នោត​​​ឆ្នាំ​​​២០០៣​​​ ឆ្នាំ​​​២០០៨​​​ និង​​​ឆ្នាំ​​​២០១៣​ដ៏​​​ចម្រូង​​​ចម្រាស​នោះ អាច​​​​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ការ​​​យល់​​​ឃើញ​​​ជា​​​សាធារណៈ​​​លើ​ស្ថាប័ន​​​ថ្មី​​​នេះ។ គ.ជ.ប.​​​​​​ថ្មី​​​មាន​​​ភារកិច្ច​​​មើល​​​ខុស​​​ត្រូវ​​​លើ​ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​សង្កាត់​​​​​​ឆ្នាំ​​​២០១៧​​​ និង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ឆ្នាំ​​​២០១៨​​​ ហើយ​​​បាន​​​ចាប់​​​ផ្តើម​​​ការងារ​​​សំខាន់ៗ​​​រួច​​​ហើយ​​​ ដូច​​​ជា​​​ការ​​​ធ្វើ​​​តេស្ត​​​ប្រព័ន្ធ​​​ចុះ​​​ឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​ដែល​​​ប្រើ​​​អត្ត​​​សញ្ញាណ​​​កម្ម​​​ជីវមាត្រ​​​ជាដើម។ លោក​​​ រ៉ុង ឈុន បាន​​​និយាយ​​​ថា លោក​​​​​​បាន​​ទទួល​​​យក​​​សេចក្តី​​​សម្រេច​​​របស់​​​សហការី​​​របស់​​​លោក ហើយ​​​សង្ឃឹម​​​ថា ការ​​​ងារ​​​​​​ជាក់​​​ស្តែង​​​របស់​​​គណៈកម្មាធិការ​​​នេះ និង​​​​​​​​​វិធាន​​​​ដ៏​​​ខ្លាំង​​​ដែល​​​គ្រប់​​​គ្រង​​​តួនាទី​​​របស់​​​ខ្លួន​​​​​​​​​នឹង​​​ធ្វើ​​​ឲ្យ​​​ការ​​​តែងតាំង​​​លោក​​​ ទេព នីថា មិន​​​សំខាន់​​​នៅ​ក្នុង​គម្រោង​ការងារ​ដ៏​ធំ​នេះ​ទេ។ ប៉ុន្តែ នៅ​​​ពេល​​​វិធាន​​​​​​ថ្មី​​​តម្រូវ​​​ឲ្យ​​​គ.ជ.ប.​​​​​​ព្រមព្រៀង​​​តាម​​​សេចក្តី​​​សម្រេច​​​​​​ដែល​ពេល​​​នោះ​​​ចាត់ចែង​​​ដោយ​​​អគ្គលេខាធិការ​​​រូប​េនះ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​និយាយ​​​ថា ការ​​​ដាក់​​​លោក ទេព នីថា មក​​​វិញ​​​ក្នុង​​​តួនាទី​​​មុន​​របស់​​​គាត់ បាន​ធ្វើ​ឲ្យ​ខូច​​​កិច្ច​​​ការ​​​របស់​​​ស្ថាប័ន​​​នេះ។ គណបក្ស​​​ប្រឆាំង​​​នេះ​​​បាន​​​និយាយ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​ថា "ការ​​​តែង​​​តាំង​​​លោក ទេព នីថា ដែល​ជា​​​អគ្គលេខាធិការ​​​ គ.ជ.ប. ចាស់​​​ឲ្យ​​​ទទួល​​​តួនាទី​​​ជា​​​អគ្គលេខាធិការ​​​ថ្មី​​​ អាច​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​មិន​​​ទុក​​​ចិត្ត​​​លើ​​​ការ​​​បោះឆ្នោត​​​នា​​​ពេល​​​ខាង​​​មុខ។ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មាន​​​ការ​​​សោក​​​ស្តាយ​​​និង​​​ខក​​​ចិត្ត​​​យ៉ាង​​​ខ្លាំង​​​ចំពោះ​​​សេចក្តី​​​សម្រេច​​​េនះ"។ លោក គុយ ប៊ុនរឿន អនុប្រធាន​​​គ.ជ.ប. ជា​​​បេក្ខជន​​​តែ​ង​​​តាំង​​​ដោយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​និយាយ​​​ថា លោក​​​បាន​​​ដឹង​​​អំពី​​​ការ​​​រិះ​​​គន់​​​នេះ ប៉ុន្តែ បាន​​​បញ្ជាក់​​​ថា ការ​​​ងារ​​​នេះ​​​កើត​​​ចេញ​​​​​​ពី​​​ការ​​​ពិនិត្យ​​ពិច័យ​ និង​​​តុល្យភាព​​​គ្រប់​​​គ្រាន់។ លោក គុយ ប៊ុនរឿន បាន​​​និយាយ​​​ថា "ខ្ញុំ​​​ចង់​​​បំភ្លឺ​​​សាធារណជន​​​កុំ​​​ឲ្យ​​​មាន​​​ការ​​​យល់​​​ច្រឡំ ដោយ​គិត​​​ថា ការ​​​គ្រប់​​​គ្រង​​​អគ្គលេខាធិការ​​​ដ្ឋាន​​​នេះ​​​គឺ​​​ដឹក​​​នាំ​​​ដោយ​​​អគ្គលេខាធិការ​​​តែ​​​ម្នាក់​​​នោះ។...

នាយក​រដ្ឋមន្ត្រី​លុបចោល​បម្រាម​​លើ​ប្រធាន​​គណបក្ស​នយោបាយ​ដែល​មាន​សញ្ជាតិ​ពីរ​

នៅ​ក្នុង​ការ​​ផ្លាស់​ប្ដូរ​គោល​នយោបាយ​ភ្លាមៗ​​​មួយ​រំពេច​​​ដូច​ផ្លេក​បន្ទោរ​​លើក​ចុង​ក្រោយ​របស់​ខ្លួន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ​បាន​ឆ្លៀត​ឱកាស​ក្នុងពិធី​​ថ្លែង​​សុន្ទរកថា​​​របស់​លោក​កាលពី​ម្សិលមិញ​ ដើម្បី​លុប​ចោល​​​​​​គម្រោង​ដាក់​បម្រាម​​​​លើ​អ្នក​​មាន​សញ្ជាតិ​ពីរ​មិន​ឲ្យ​ធ្វើ​ជា​​ប្រធាន​គណបក្ស​នយោបាយ​​ដែល​​​ត្រូវ​បាន​​ប្រកាស​កាល​ពីពេល​ថ្មីៗ​នេះ ជា​កិច្ច​ប្រឹង​ប្រែង​​មួយ​ដែល​​​ទំនង​ជា​​បាញ់​ឆ្ពោះ​​ទៅ​រក​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​​និរទេស​ខ្លួន​។ កាលពី​ថ្ងៃទី​២៨ ខែ​ធ្នូ ​លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​​ "ត្រូវ​តែ​ចែង​ថា ប្រធាន​គណ​បក្ស​​​នយោបាយ​ត្រូវ​​មាន​សញ្ជាតិ​កម្ពុជា​តែ​មួយ" ​ហើយ​​​គូស​បញ្ជាក់​ថា លោក សម រង្ស៊ី ​បាន​ភៀស​ខ្លួន​ទៅ​ផ្ទះ​របស់​លោក​នៅ​ក្នុង​ទីក្រុង​​ប៉ារីស​ជា​ថ្មី​ម្ដង​ទៀត​​ បន្ទាប់ពី​​ត្រូវ​តុលាការ​បង្គាប់​ឲ្យ​ចាប់​ខ្លួននៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ ទោះ​ជា​យ៉ាង​ណា ​ក្នុង​​ពិធី​មួយ​នៅ​ទីស្នាក់​ការ​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា...

នគរ​បាល​​និយាយ​ថា ផ្លូវ​វេង​ស្រេង​មិន​មែន​ជា​កន្លែង​សម្រាប់​​​​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ទេ​

​​​នគរ​បាល​​​បង្ក្រាប​កុប​​​កម្ម និង​​​សន្តិសុខ​​​​​​​​ក្រុង ​​បាន​​​​​​​​​​​​​​​​បង្វែរ​​​​​​​​​ទិស​​​ដៅ​​​របស់​​​​​អ្នក​កាន់​ទុក្ខ​មួយ​ក្រុម​​​នៅ​ជុំវិញ​​​​​តំបន់​ឧស្សាហកម្ម​ប៉ែក​ខាង​ត្បូង​​​​​​រាជ​​​ធានី​​​​​​ភ្នំ​​​ពេញ ​​​កាលពី​​ព្រឹកម្សិលមិញ ខណៈ​​ពេល​​​ពួក​​​​​​គាត់​​​ព្យាយាម​ប្រារព្ធ​ខួប​លើក​ទី២​ នៃ​ថ្ងៃ​​​​កង​រាជអាវុធ​ហត្ថ​​ហែក្បួន​​តាម​​ផ្លូវ​​វេងស្រេង​​និង​បាញ់​កាំភ្លើង​​​​​វែង​​​ស្រោច​​​​​​ទៅ​​​លើ​​​​ក្រុម​​កម្មករ​​​កាត់​ដេរ​ដែល​ធ្វើ​​កុបកម្ម​។​ រយៈ​​​ពេល​​​ពីរ​ឆ្នាំ​បន្ទាប់ពី​​​​​យុវជន​​​​​​​យ៉ាង​ហោច​​​ណាស់​​ប្រាំនាក់​​​ត្រូវ​បាន​​​​​​​​​​កង​កម្លាំង​របស់​​​រដ្ឋា​​​ភិបាល​​​បាញ់​​​ស្លាប​់​​​ដើម្បី​​​បញ្ចប់​កុបកម្ម​​​ដែល​​​មាន​​​​​​រយៈ​ពេល​ពីរ​ថ្ងៃ​មក ព្រះសង្ឃ​​ជាង​​​​២០​អង្គ​​​​​ អ្នក​ការ​​ពារ​សិទ្ធិ​មនុស្ស​​ ក្រុមគ្រួសារ និង​មិត្តភក្ដិ​របស់​ជន​រងគ្រោះ​​បាន​​​នាំ​​​​​​គ្នា​​​​មក​អុជធូប​​​​​​ និង​​​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​ពួកគេ។ ​ទោះ​ជា​យ៉ាង​ណា ដោយ​​​​សាលា​រាជធានី​​​​បាន​​​ព្រមាន​​​នៅ​មួយ​ថ្ងៃ​មុន​នោះ​​​​ថានឹង​​​មិន​​​លើក​​​លែង​​​​​​​​​ឲ្យ​​​​​​​​ចំពោះ​​​ការ​ប្រមូល​ផ្ដុំគ្នា​​លើ​ផ្លូវ​វេង​ស្រេង ពួក​​​គាត់ក៏​​​​​​បាន​​​ជួប​​​​ប្រទះ​​​​​នឹង​​​ស្នៀត​​​​​​បង្ក្រាប​​​​​​​​​​​​​​​​​​​​​ដែល​​​​​​ងាយ​​​ស្រួល​​​ចំណាំ​​​របស់​រដ្ឋាភិបាល​​​​លោក ហ៊ុន សែន។ ​​ នៅ​ពេល​​ក្រុម​​​​អ្នកកាន់​​​ទុក្ខ​​​​​​​​ប្រមូល​ផ្ដុំគ្នា​ដោយ​​​សន្តិវិធី​នៅ​ពីរ​ទីតាំង​ផ្សេង​គ្នា​​​តាម​បណ្ដោយ​​​ផ្លូវ​​​ឧស្សាហកម្ម​នេះ ​នគរ​បាល​​ និង​សន្តិសុខ​​បាន​​ប្រចាំ​ការ​​នៅ​​ទីនោះ​​​រួច​​​ជា​​​ស្រេច​​​​។ ​​​​​​នៅម៉ោង​៨​ព្រឹក កង​កម្លាំង​របស់​​​រដ្ឋាភិបាល​​​​​​​​បាន​​​​​​ទាញ​​​​​យក​​​មួក​ការ​ពារ​​សុវត្ថិភាព លើក​ខែល​​​បង្ក្រាប​កុបកម្ម ហើយ​ចាប់​ផ្ដើម​​​​​​​យក​​​ដំបង​​​គោះ​​​​​វា​​​ ​​​​​ខណៈ​ពួកគេ​ហែក្បួនឆ្ពោះ​ទៅ​រក​​ក្រុម​អ្នក​កាន់​ទុក្ខ។ នៅ​​​​ខាង​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ​​​ដែល​​​ជា​ចំណុច​​​​កណ្តាល​​​​នៃ​​​​ការ​​​ផ្ទុះ​​​កូដកម្ម​កាលពី​ឆ្នាំ​២០១៤ ដែល​​​​​​ក្រុម​​​​​​កម្ម​​​ករ​​​បាន​ចាប់​ផ្ដើម​​ធ្វើ​កុបកម្ម​ហិង្សា ​បិទ​ផ្លូវ ដុត​​​សម្បក​​​កង់​​​រថ​​​យន្ត និង​​​គប់​​​​​​​​គ្រាប់បែក​សាំង​​​នៅ​​​ពេល​​​​​​​នោះ ​​​អ្នក​​​កាន់​​​ទុក្ខ​​​មួយ​ក្រុម​ដែល​រួម​មាន​ទាំង​លោក វន់ ពៅ ប្រធាន​សហជីព​ផង​​​​​​​​​​​ បាន​​ធ្វើ​​​តាម​​​ការ​ព្រមាន​​​ ហើយ​បាន​​​ដើរ​ចេញ​​ នៅ​​ពេល​នគរ​បាល​ដើរ​ចូល។ ​ប៉ុន្តែ​​​​​​​នៅ​​​ចម្ងាយ​ប្រហែល៥០០​​​​ម៉ែត្រ​​​​​​​​​​តាម​​​​​​បណ្តោយ​​​ផ្លូវ​​​នេះ​​​នៅ​​ខាង​មុខ​សួន​ឧស្សា​ហ​​កម្ម​​វឌ្ឍនៈ​ អ្នក​​​​​​កាន់​​​ទុក្ខ​​​មួយ​ក្រុម​​​ដែល​​​​​ដឹកនាំ​ដោយ​​​លោកស្រី ណាលី ពីឡូក ​ប្រធាន​អង្គការ​​សិទ្ធិ​មនុស្ស​លីកាដូ និង​​​លោកស្រី អ៊ូ ទេពផល្លីន ​​​​​​​​អនុ​​​ប្រធាន​​​​​សហ​​​ព័ន្ធ​​​​​សហជីព​​​​​​ចំណី​​​អាហារ​​​ និង​​​​​​សេវា​​​កម្ម​​​កម្ពុជា មិន​​​ព្រម​​ចាក​ចេញ​​​​តាម​​​បញ្ជា​​​ឡើយ។ សន្តិសុខ​ម្នាក់​​បាន​​​​ចាប់​​​កន្ត្រាក់​​​​​​លោក​​​ស្រី...

ឧ​​​កញ៉ា ​​​និង​​​អតីត​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​បន្ត​​​ឡើង​​​សវនា​​​ការ​​​ពាក់​​​ព័ន្ធ​​​ផែន​​​ការ​​​រំលោភ​​​សម្លាប់

លោក ខូវ ផល្លា​​​បុត្រ ដែល​​​បានរួម​​​គ្នា​​​​បង្កើត​​​​​​​ក្រុមហ៊ុន​​​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​សំណង់​​​ដ៏​​​ធំ​​​បំផុត​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​ត្រូវ​​​បាន​​​បើក​​​សវនាការជំនុំជម្រះ​​​​កាល​​​ពី​​​ម្សិលមិញ​​​ជា​​​មួយ​​​អ្នកស្រី ឡាយ​​​ ហួង អតីត​​​ភរិយា​​​របស់​​​លោក​​​​​​ជុំវិញ​​​ការ​​​ចោទ​​​ប្រកាន់​​​ថា ពួក​​​គេ​​​បាន​រៀប​ផែន​​​ការ​​​រំលោភ​​​ ហើយ​​​សម្លាប់​​​ប្រពន្ធ និង​​​កូន​​​ស្រី​​​របស់​​​លោក ស៊ុន​​​ ចាន់​​​ថុល រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ ពាណិជ្ជកម្ម​​​​កាល​​​ពី​​​ឆ្នាំ​​​២០១០​​​។ លោក ខូវ ផល្លា​​​បុត្រ មិន​​​មាន​​​វត្ត​​​មាន​​​នៅ​​​សាលា​​​ដំបូង​រាជធានី​​​ភ្នំពេញ​​​ទេ​​​ ហើយ​​​លោក ​​​ លឹម វណ្ណា មេធាវី​​​របស់​​​លោក​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​រឿង​​​ក្តី​​​នេះឡើយ​​​​​​។ ​​​អ្នក​​​ស្រី ឡាយ ហួង ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​​​​ ប្រទេស​​​ថៃ​​​កាល​​​ពី​​​ខែ​​​ធ្នូ​​​ ឆ្នាំ​​​មុន ហើយ​​​ត្រូវ​​​បាន​​​ធ្វើ​​​បត្យា​ប័ន​​​​​​​​មក​​​ប្រទេស​​​កម្ពុជា​​​នោះ​​​បាន​​​បដិសេធ​​​ដាច់អហង្ការ​​​​​​ចំពោះ​ការ​ចោទ​​​ប្រកាន់​​​មក​​​លើ​​​អ្នក​​​ស្រី​​​ថា "មាន​គំនិត​​​ផ្តួច​​​ផ្តើម​​​ក្នុង​​​ការ​​​រំលោភ​​​ និង​​​ប៉ុន​​​ប៉ង​​​មនុស្ស​​​ឃាត​​​ដោយ​​​ គិត​​​ទុក​​​ជា​​​មុន​​​"។ គេ​​​នៅ​​​មិន​​​ទាន់​​​ច្បាស់​​​ថា តើ​​​ការ​​​ចោទ​​​ប្រកាន់ ​​​លើ​​​​​​លោក ខូវ ផល្លា​​​បុត្រ​​​ ធ្វើឡើង​នៅពេល​ណា​​​​នោះ​​​ទេ។...

ជនជាប់ចោទ​​ជន​​ជាតិ​អាល្លឺម៉ង់៖ ស្ត្រី​អនាម័យ​ទម្លាក់​កំហុស​ដាក់​ខ្លួន​

​ជន​ជាតិ​អាល្លីម៉ង់​ម្នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​រំលោភបំពាន​ផ្លូវ​ភេទ​ក្មេង​ប្រុស​​​​ប្រាំ​នាក់​​ បាន​ប្រាប់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​​​កាលពី​ម្សិលមិញ​ថា ​ម្តាយ​ជន​រងគ្រោះ​ពីរ​នាក់​​​​​​បាន​ទម្លាក់​កំហុស​​មក​លើ​លោក​​​បន្ទាប់ពី​លោក​​​​​បាន​គំរាម​​រាយការ​ណ៍ថា​ ម្នាក់ក្នុង​ចំណោម​ពួក​គេ​​​​បាន​លួច​​iPadរបស់​គាត់។ លោក Udo Sabiniewicz អាយុ​៥៦ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​​នៅ​ស្ទូឌីយ៉ូ​ FX Animation របស់​គាត់​នៅក្នុង​ខណ្ឌ​ច្បារ​អំពៅ​ ហើយ​ក្រោយ​មក​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ច្រើន​​លើក​​​ពី​​បទ​ប្រព្រឹត្ត​អំពើ​អនាចារលើ​​អនីតិជន។ អំឡុង​សវនាការ​ជំនុំជម្រះ​ថ្ងៃទី​១​កាលពី​ព្រឹក​ម្សិលមិញ លោក​​បាន​ចំណាយ​ពេល​ជាង​៣​ម៉ោង​​ឆ្លើយ​សំណួរ​​ដដែល​ៗ​និងទំនង​ជា​​មិន​ទាក់​ទង​ពី​ការផ្តន្ទាទោស​នេះ ហើយ​មេធាវី​​​តំណាង​ដើម​ចោទ​​រួមទាំង​មេធាវី​ម្នាក់​មកពី​អង្គការ​សកម្មភាព​ដើម្បី​កុមារ​ ជាអង្គការ​មិន​មែន​រដ្ឋាភិបាល​ការ​ពារ​កុមារ​។ ​បន្ទាប់ពី​ឆ្លើយ​សំណួរ​​អំពី​ថា​តើ​​មាន​ម៉ាស៊ីន​​​ត្រជាក់​ប៉ុន្មាន កម្លាំង​ប៉ុន្មាន​សេះ និង​ថាតើ​​លោក​​មាន​មុង​នៅក្នុង​ស្ទូឌីយ៉ូរបស់លោក​ដែល​​​​ចាត​់ទុក​ជា​ផ្ទះ​នោះឬ​ទេ លោក Sabiniewicz បាន​ពន្យល់​ពី​របៀប​ដែល​លោក​បាន​ជួប​ម្តាយ​​​​ជន​រងគ្រោះ​ម្នាក់​​ ខណៈគាត់​អង្គុយ​ក្នុង​រង្គ​សាល​​​​​មួយ​នៅ​ផ្លូវ​លេខ​​១៧២។ លោក​​បាន​ប្រាប់​តុលាការ​ថា "​ស្ត្រី​រូប​នេះ​​បាន​​អង្គុយ​នៅ​ជាប់​ខ្ញុំ ហើយ​បាន​សុំ​ឱ្យ​ខ្ញុំ​ទិញ​ភេសជ្ជៈ​ឱ្យ​គាត់មួយ​កំប៉ុង​​ ហើយ​បាន​ប្រាប់​ខ្ញុំ​អំពី​​ស្ថាន​ភាពលំបាក​របស់​គាត់ថា ប្តីរបស់​​គាត់​​​​​​ជាជន​ជាតិ​បារាំង​ទើប​តែ​បាន​ស្លាប់ ហើយ​ ឪពុក​​​មុន​របស់​កូន​គាត់​​ក៏បាន​ស្លាប់​ដែរ" បណ្តាល​​​​​​​​​ឱ្យ​ស្ត្រី​រូបនេះ​​លូកមាត់​និយាយ​នៅ​ក្នុង​សវនា​ការ​​​​ថា "​មិនពិត​ទេ មិនពិត​ទេ"។ លោក​បាន​បន្ត​ថា "​ស្ត្រីនេះ​បាន​សួរ​ខ្ញុំ​ថា តើ​ស្គាល់​កន្លែង​ណាមានការ​ងារធ្វើទេ ហើយ​​ខ្ញុំ​បាន​ឱ្យគាត់​​ធ្វើការ​ជាមួយ​ខ្ញុំ ...

ប្រាសាទ​​​អង្គរវត្ត​​​មាន​​​ទំហំ​​ធំ និង​​​មាន​​​ភាព​​​ស្មុគស្មាញ​ជាង​​​ការ​​​​​​គិត​​​

ក្រុម​​​អ្នកស្រាវជ្រាវ​​​បុរាណ​​​វិទ្យា​​​​​​បាន​​​រក​​​ឃើញ​​​អាថ៌កំបាំង​​​ថ្មី​​​ៗ​​​មួយ​​​​​​ចំនួន​​​អំពី​​​តំបន់​​​ប្រវត្តិសាស្ត្រ​​​អង្គរ​​​ រួម​​​មាន​​​ដូច​​​ជា​​​ ភ័ស្តុ​​​តាង​​​នៃ​​​របាយ​​​ប្រជា​​​ជន​​​ដែល​​​រស់​​​នៅ​​​រង្វើល​​​ៗ​​​ពី​​​គ្នា​​​​​​របាំង​​​ការ​​​ពារ​​​ព័ទ្ធជុំវិញ​​​អង្គរ​​​វត្ត និង​​​សំណង់​​​រាង​​​ដូច​​​គូទខ្យង​​​ដ៏​​​ធំ​​​ដែល​​​ "ពិបាក​​​ពន្យល់​​​" ។ លោក​​​ រ៉ូឡែន ហ្លិត​​​ឈ័រ (Roland Fletcher)  ដែល​​​ដឹក​​​នាំ​​​ក្រុម​​​អ្នក​​​ជំនាញ​​​មក​​​ពី​​​សាកល​​​វិទ្យា​​​ល័យ​​​សីុដនី (University of Sydney) វិទ្យាស្ថាន​​​ French School of the Far East និង​​​អាជ្ញាធរ​​​អប្សរា​​​ បាន​​​លើក​​​ឡើង​​​ថា លទ្ធផល​​​នៃ​​​ការ​​​សិក្សា​​​ស្រាវ​​​ជ្រាវ​ខុស​​​ពី​​​ការ​​​សន្និដ្ឋាន​​​លើក​​​មុន​​​អំពី​​​ទំហំ​​​នៃ​​​បរិវេណ​​​ប្រសាទ​​​អង្គរវត្ត​​​ និង​​​លក្ខណៈ​​​ពិសេស​​​របស់​​​ប្រាសាទ​​​ផ្សេង​​​ៗ​​​ទៀត​​​ ក្នុង​​​តំបន់​​​នេះ​​​។ លទ្ធផល​​​នៃ​​​ការ​​​សិក្សា​​​ស្រាវជ្រាវ​​​ដែល​​​ចេញ​​​ផ្សាយ​​​តាម​​​អីុនធឺណិត​​​នៅ​​​ក្នុង​​​​​​ព្រឹត្តិបត្រ​​​របស់​​​សាកលវិទ្យាល័យ Cambridge នៅក្នុង​​​សប្តាហ៍​​​នេះ គឺ​​​​​​មានភាពលុបលើ​​​​​​លទ្ធផល​​​នៃ​​​ការ​​​សិក្សា​​​ស្រាវជ្រាវ​​​ដែល​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​កាល​​​ពី​​​៥ឆ្នាំ​​​មុន​​​ ដោយ​​​ការ​​​ធ្វើ​​​កំណាយ ការ​​​ប្រើ​​​ប្រព័ន្ធ​​​រ៉ាដា​​​ឆ្លុះ​​​ចូល​​​ក្នុង​​​ដី​​​ និង​​​បច្ចេក​​​វិទ្យា​​​ Lidar ជា​​​ប្រព័ន្ធ​​​​​​​​​​​​​​វាស់​​​វែង​​​ចម្ងាយ​​​ដោយ​​​​​​វិភាគ​​​លើ​​​ពន្លឺ​​​​​​ដែល​​​ឆ្លុះ​​​បញ្ចាំង​​​គោល​​​ដៅ​​​បួក​​​​​​រួម​​​ជាមួយ​​​កា​ំរស្មី ឡាស៊ែ...

​​​មនុស្ស​​​ជំនិត​​​របស់​​​អតី​​​ត​​​ប្រធាន​​​តុលាការ​​​ក្រុង​​​មាន​​​ទោស​​​ពី​​​បទ​​​ជ្រៀត​​​ជ្រែក​​​មុខ​​​ងារ​​​សាធារណៈ​​​

ឧត្តម​​​សេនីយ៍​​​យោធា​​​មួយ​​​រូប​​​ត្រូវ​​​តុលាការ​​​ក្រុង​​​ភ្នំពេញ​​​រក​​​ឃើញ​​​ថា មាន​​​ទោស​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ពី​​​បទ​​​ជ្រៀត​​​ជ្រែក​​​ក្នុង​​​ការ​​​សើុប​​​អង្កេត​​​នៃ​​​ឃាត​​​កម្ម​​​លើ​​​ពាណិជ្ជករ​​​ម្នាក់​​​គឺ​​​លោក​​​ អឹុង​​​ ម៉េង​​​ជឺ​​​ កាល​​​ពី​​​ខែ​​​វិច្ឆិកា ឆ្នាំមុន​​​ ប៉ុន្តែ​​​ ទោស​​​ជាប់​​​ពន្ធនាគារ​​​របស់​​​លោក​​​ត្រូ​​​វកាត់​​​បន្ថយ​​​ ហើយ​​​និង​​​រួច​​​ខ្លួន​​​ក្នុង​​​រយៈ​​​ពេល​​​មិន​​​ដល់​​​មួយ​​​ខែ​​​ទៀត​​​ផង​​​។ ឧត្តម​​​សេនីយ័​​​ត្រី ពេជ្រ ព្រហ្មមុនី ដែល​​​បម្រើ​​​ការ​​​ជា​​​អង្គរក្ស​​​របស់​​​លោក អាំង​​​ មាល​​​តី​​​ ជា​​​អតីត​​​ប្រធាន​​​តុលាការ​​​ក្រុង​​​ភ្នំពេញ​​​អប​​​យស​​​​​​​ ដែល​​​កំពុង​​​រង់​​​ចាំ​​​ការ​​​បើក​​​សវនាការ​​​ពីបទ​​​ពុក​​​រលួយ​​​ បាន​​​សារភាព​​​ថា ខ្លួន​​​បាន​​​ជ្រៀត​​​ចូល​​​គ្រួសារ​​​របស់​​​ ថោង សារ៉ាត់ ជា​​​មន្ត្រី​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​ដែល​​​ជាប់​​​ចោទ​​​ពី​​​បទ​​​រៀប​​​ចំ​​​ឃាត​​​កម្ម​​​ ប៉ុន្តែ បាន​​​អះ​​​អាង​​​ថា លោក​​​បាន​​​ធ្វើ​​​ដូច្នោះ​​​តាម​​​បញ្ជា​​​ចៅហ្វាយ​​​នាយ​​​របស់​​​លោក​​​ និង​​​អ្នក​​​មាន​​​អំណាច​​​ផ្សេង​​​ទៀត​​​ប៉ុណ្ណោះ​​​។ មន្ត្រីយោធា​​​ដូច​​​ជា​​​ឧត្តម​​​សេនីយ៍​​​ត្រី ព្រហ្មមុនី មិន​​​ទទួល​​​បាន​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​រួល​​​រួម​​​ក្នុង​​​ការ​​​សើុប​​​អង្កេត​​​បទ​​​ល្មើស​​​ព្រហ្មទណ្ឌ​​​នោះ​​​ទេ​​​។ មាត្រា​​​៦០៩​​​នៃ​​​ក្រម​​​ព្រហ្មទណ្ឌ​​​ចែង​​​ថា  ការ​​​ជ្រៀត​​​ជ្រែក​​​ដោយ​​​ខុស​​​ច្បាប់​​​​​​នៅ​​​ក្នុង​​​ការ​​​បំពេញ​​​​​​មុខ​​​ងារ​​​សាធារណៈ​​​​​​ត្រូវ​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​ពី​​​មួយ​​​ឆ្នាំ​​​ទៅ​​​បីឆ្នាំ។ ប៉ុន្តែ នៅ​​​ឯ​​​តុលាការ​​​ក្រុង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ចៅក្រម វ៉េង​​​ ហ៊ត់ បាន​​​ប្រកាស​​​ថា ទោះ​​​បី​​​ចុង​​​ចោទ​​​ត្រូវ​​​រក​​​ឃើញ​​​ថា មាន​​​ទោស​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​ក៏​​​ដោយ​​​ ក៏​​​ចុង​​​ចោទ​​​រូបនេះ​​ជាប់​​​ទោស​​​រយៈ​​​ពេល​​​ខ្លី​​​​​​ដែរ​​​​​​។ ចៅ​​​ក្រម​​​រូប​​​នេះ​​​បាន​​​ប្រកាស​​​សាល​​​ក្រម​​​ថា ​​​​​​"យើង​​​សម្រេច​​​ដាក់​​​ពន្ធនាគារ​​​ ពេជ្រ ព្រហ្មមុនី​​​ រយៈ​​​ពេល​​​១៨​​​ខែ​​​ តែ​​​អនុវត​​​្ត​​​ទោស​​​១០​​​ខែ​​​"។ ចៅ​​​ក្រម​​​រូប​​​នេះ​​​មិន​​​បាន​​​ពន្យល់​​​អំពី​​​ការ​​​កាត់​​​បន្ថយ​​​ទោស​​​នោះ​​​ទេ​​​ដែល​​​ធ្វើ​​​ឲ្យ​​​លោក​​​ឧត្តម​​​សេនីយ៍​​​ត្រី​​​រូប​​​នេះ​​​រួច​​​ខ្លួន​​​នៅ​​​ខែ​​​ក្រោយ​​​នេះ​​​ ក្នុង​​​ខណៈ​​​ដែល​​​ជាប់​​​ពន្ធនាគារ​​​ចាប់​​​តាំង​​​ពី​​​មាន​​​ការ​​​ចាប់ខ្លួន​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​។ ទាក់​​​ទង​​​តាម​​​ទូរស័ព្ទ ចៅក្រម ហ៊ត់ បាន​​​បដិសេធ​​​មិន​​​ពន្យល់​​​​​​អំពី​​​ការ​​​បន្ធូរ​​​បន្ថយ​​​ទោស​​​របស់​​​តុលាការ​​​ទេ​​​។ ចៅក្រម​​​រូ​ប​​​នេះ​​​បាន​​​និយាយ​​​ថា "មិន​​​បាច់​​​ចង់​​​ដឹង​​​ទេ ជា​​​រឿង​​​ផ្ទៃ​​​ក្នុង​​​"។ ឧត្តម​​​សេនីយ៍​​​ត្រី ព្រហ្មមុនី ដែល​​​ត្រូវ​​​ផ្ទេរ​​​ពី​​​ខេត្ត​​​ព្រះវិហារ​​​តាម​​​សំណើ​​​របស់​​​លោក មាល​​​តី​​​ ក៏​​​បាន​​​រួច​​​ខ្លួន​​​ពី​​​បទ​​​ចោទ​​​ទី​​​២​​​ ពោល​​​គឺ​​​ការ​​​ប្រើ​​​ដោយ​​​គ្មាន​​​ការអនុញ្ញាត​​​នូវ​​​រថយន្ត​​​ដែល​​​ពាក់​​​ស្លាក​​​យោធា ឬ​​​នគរ​​​បាល​​​។ ចៅក្រម ហ៊ត់ បាន​​​និយាយ​​​ថា "តុលាការ​​​សម្រេច​​​​​​ថា គ្មាន​​​ភ័ស្តុ​​​តាង​​​ដើម្បី​​​បញ្ជាក់​​​ថា គាត់​​​ប្រើ​​​រថយន្ត​​​ ខ.ម. ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត​​​នោះ​​​ទេ​​​"។ លោក​​​ឧត្តម​​​សេនីយ៍​​​ត្រី ព្រហ្មមុនី​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ភ្លាម​​​ៗ​​​ បន្ទាប់​​​ពី​​​លោក មាល​​​តី ត្រូវ​​​បាន​​​គេ​​​ដក​​​ចេញ​​​ពី​​​មុខ​​​តំណែង​​​ជា​​​ប្រធាន​​​តុលាការ​​​ក្រុង​​​ភ្នំពេញ​​​ កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ ដែល​​​ជា​​​ការ​​​ឆ្លើយ​​​​តប​​​ទៅ​​​នឹង​​​ការ​​​ណែ​​​នាំ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន មួយ​​​ថ្ងៃ​​​មុន​​​ ដែល​​​ថា​ លោក​​​នាយក​​​តុលាការ​​​រូប​​​នេះ​​​បាន​​​ទទួល​​​សំណូក​​​រាប់​​​លាន​​​ដុល្លារ​​​ ដើម្បី​​​ដោះ​​​លែង​​​ឪពុក​​​ម្តាយ​​​របស់​​​ឧត្តម​​​សេនីយ៍​​​ទោ សារ៉ាត់​​​ ដែល​​​ត្រូវ​​​នគរ​​​បាល​​​ចាប់​​​ខ្លួន​​​​​​ពី​​​បទ​​​មាន​​​អាវុធ​​​ខុស​​​ច្បាប់​​​ក្នុង​​​ពេល​​​មាន​​​ការ​​​ឆ្មក់​​​ចូល​​​ភូមិគ្រឹះ​​​របស់​​​ពួក​​​គេ​​​ កាល​​​ពី​​​ខែ​​​ធ្នូ​​​។ ឪពុកម្តាយ​​​របស់​​​លោក ថោង សារ៉ាត់ គឺ​​​អ្នក​​​ស្រី កែវ សារី និង​​​ ថោង ចំរើន​​​​​​ ត្រូវ​​​អាជ្ញាធរ​​​ចាប់​​​ខ្លួន​​​ជា​​​ថ្មី​​​ពេល​​​កំពុង​​​ព្យាយាម​​​​​​ភៀស​​​ខ្លួន​​​ទៅ​​​ប្រទេស​​​វៀតណាម​​​តាម​​​រថយន្ត​​​ដឹក​​​អ្នក​​​ជំងឺ​​​ឯកជន​​​ ហើយ​​​បច្ចុប្បន្ន​​​នេះ​​​កំពុង​​​ជាប​​​់ពន្ធនាគារ​​​​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​​​​។ នៅ​​​សវនាការ​​​ថ្ងៃ​​​ទី​​​១ កាល​​​ពី​​​ខែ​​​កញ្ញា​​​ ឧត្តម​​​សេនីយ៍ត្រី​​​ ព្រហ្មមុនី បាន​​​ប្រាប់​​​តុលាការ​​​ថា​ លោក​​​បាន​​​បើក​​​ឡាន​​​ជូន​​​លោក​​​ មាលតី​​​ និង​​​លោក ជួន ណារិន​​​ ជា​​​ស្នង​​​ការ​​​រង​​​ក្នុង​​​ភ្នំពេញ​​​នា​​​ពេល​​​នោះ​​​ទៅ​​​កាន់​​​ផ្ទះ​​​វិឡា​​​​​​ ហើយ​​​ថា ឧត្តម​​​សេនីយ៍​​​ទោ ជួន ណារិន បាន​​​ហៅ​​​លោក​​​​​​ឲ្យ​​​ចូល​​​រួម​​​ឆែក​​​ឆេរ​​​​​​ផ្ទះ​​​។ លោក​​​ ព្រហ្មមុនី បាន​​​និយាយ​​​ថា បន្ទាប់មក​​​លោក​​​បាន​​​ស្នើ​​​សុំ​​​លោក​ ឱម យិុន​​​ទៀង​​​ ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​របស់​​​រដ្ឋាភិបាល​​​ឲ្យ​​​បញ្ជាក់​​​អំពី​​​បទ​​​បញ្ជា​​​នោះ​​​ ហើយ​​​ថា លោក​​​ យិុនទៀង​​​ "បញ្ជា​​​ឲ្យ​​​ខ្ញុំ​​​ឆែក​​​ឆេរ"។ លោក​​​ មាលតី​​​ ដែល​​​ទទួល​​​បាន​​​មុខ​​​តំណែង​​​នៅ​​​ឯ​​​ក្រសួង​​​យុត្តិធម៌​​​ក្រោយ​​​ពី​​​ការ​​​បណ្តេញ​​​​​​ចេញ​​​ពី​​​តំណែង​​​របស់​​​លោក​​​ កំពុង​​​ជាប់​​គុក​​​នៅ​​​ពន្ធនាគារ​​​ខេត្ត​​​កណ្តាល​​​ចាប់​​​តាំង​​​ពី​​​ខែ​​​សីហា​​​​​​​ ដោយ​​​រង់​​​ចាំ​​​ការ​​​ជំនុំ​​​ជម្រះ​​​ពី​​​បទ​​​កេង​​​បន្លំ​​​​​​ក្នុង​​​ការ​​​រឹប​​​អូស​​​រថយន្ត​​​ អូឌី ស៊ូ ពី​​​ឈ្មួញ​​​គ្រឿង​​​ញៀន​​​ម្នាក់​​​ ហើយ​​​ក៏​​​ប្រគល់​​​រថយន្ត​​​នោះ​​​ឲ្យ​​​កូន​​​ប្រុស​​​របស់​​​ខ្លួន​​​​​​ ជា​​​អធិការ​​រង​​​ខណ្ឌ​​​​​​៧​​​មករា​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​។ នៅ​​​ឯតុលាការ​​​ក្រុង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ លោក ផេង​​​ ស៊ីដេត មេធាវីការ​​​ពារក្តី​​​ឲ្យ​​​ឧត្តម​​​សេនីយ៍​ត្រី ព្រហ្មមុនី បាន​​​អះ​​​អាង​​​ថា ទោះ​​​បី​​​​​​ការ​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស​​​រយៈ​​​ពេល​​​ខ្លី​​​ក៏​​​ដោយ​​​ ក៏​​​ការ​​​ជាប់​​​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​១០​​​ខែ​​​ គឺ​​​ជា​​​រឿង​​​អយុត្តិធម៌​​​ ពីព្រោះថា​​​លោក មាលតី សុំ​​​ឲ្យ​​​កូន​​​ក្តី​​​លោក​​​​​​​ធ្វើ​​​ការ​​​ឲ្យ​​​ ដែល​​​នៅ​​​ពេល​​​នោះ​​​លោក​​​គ្មាន​​​ជម្រើស​​​អ្វី​​​ក្រៅ​​​ពី​​​អនុវត្ត​​​តាម​​​បទ​​​បញ្ជា​​​នោះ​​​ទេ​​​។ លោក​​​ សីុដេត បាន​​​និយាយ​​​សំដៅ​​​ទៅ​​​លើ​​​អគ្គ​​​មេបញ្ជាការ​​​រង​​​​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​ និង​​​ប្រធាន​​​ក្រុ​​​ម​​​អង្គរក្ស​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ថា "​​​នេះ​​​ជា​​​សំណើ​​​ និង​​​មាន​​​ការ​​​អនុញ្ញាត​​​ពី​​​ មាស សុភា និង​​​ ហីុង​​​ ប៊ុនហៀង"។ មេធាវី​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា "គាត់​​​មាន​​​ឋានន្តរសក្ដិ​​​ផ្កាយ​​​១​​​ តើ​​​អ្នក​​​គិត​​​ថា ​​​គាត់​​​ចង់​​​ធ្វើ​​​ជា​​​អង្គរក្ស​​​ឲ្យ​​​គេ​​​ឬ​​​?”៕រើន​​​​

ប្រជាជន​កម្ពុជា​​កាន់តែច្រើន​ឡើង​​ងាកទៅប្រើ​ហ្វេសប៊ុក​ដើម្បី​ទទួលបាន​ព័ត៌មាន

យោង​តាម​​របាយ​ការណ៍​ដែលគ្រោង​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​​បើក​ទូលាយ ជា​អង្គការ​មិន​មែន​រដ្ឋាភិបាលផ្នែក​​បច្ចេកវិទ្យា ក្នុងស្រុក​​បាន​ឲ្យ​ដឹង​ថា ប្រជាជន​កម្ពុជា​កាន់​តែ​កើនឡើង​​កំពុង​ងាក​ទៅប្រើ​ប្រព័ន្ធ​អុីន ធឺណិត​ និង​ហ្វេសប៊ុក​​សម្រាប់ការ​​ទទួលបាន​ព័ត៌​មាន។ ការ​សិក្សា​ស្រាវ​ជ្រាវ​ប្រចាំឆ្នាំ​លើ​ប្រធានបទ​ "ទូរស័ព្ទចល័ត​ និង​អីុនធឺណិត​​ក្នុង​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៥" ដែលផ្តល់​មូលនិធិដោយ​​កម្មវិធី Development Innovations របស់​​អង្គការ​ USAID និង​មូលនិធិ​អាស៊ី លើកឡើង​ថា ខណៈ ដែល​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​​នៅ​តែ​មើល​​ទូរទស្សន៍​សម្រាប់​បច្ចុប្បន្ន​ភាព​នៃ​ហេតុ ការណ៍​ ថ្មីៗប្រព័ន្ធអីុនធឺណិត និង​ហ្វេសប៊ុក ផ្តល់​​​​ព័ត៌​​​មាន​​​​​ឆាប់​រហ័សជាង។នៅក្នុង​ការ​ស្ទង់​មតិ​​ទូទាំង​ប្រទេស​ពី​សំណាក់​អ្នក​ចូលរួម​២.០៦៤នាក់​​ដែលមាន​អាយុ​ពី​១៥ទៅ​៦៥ឆ្នាំ ២៤,៩ ភាគរយ​នៃ​អ្នក​ផ្តល់​បទ​សម្ភាសន៍​ទាំងនោះ​បាន​ប្រាប់​ក្រុម​អ្នកស្រាវ​ជ្រាវ​ថា ហ្វេសប៊ុក/អីុនធឺណិត​គឺជា​ប្រភពព័ត៌មានដ៏"សំខាន់​បំផុត" ចំណែក ៣១,៨ ភាគរយ​​លើក​ឡើង​ថា ពួកគាត់​ពឹង​ផ្អែក​ជា​សំខាន់​លើ​ទូរទស្សន៍។​មាន​អ្នក​ផ្តល់​បទសម្ភាសន៍តែ​១៧,៨​ភាគ​រយ​ប៉ុណ្ណោះ​​លើកឡើង​ថា ពួកគាត់​​ស្តាប់​តាម​វិទ្យុ។ លោក ហ្សាវីយេ សូឡា (Javier Sola) ប្រធានកម្មវិធី​នៅ​វិទ្យាស្ថាន​បើក​ទូលាយ​​ និង​ជាអ្នកសរសេរ​របាយការណ៍​ម្នាក់​បាន​និយាយ​ ថា...

រដ្ឋាភិបាល​​​​​​នឹង​​​គ្រប់​​​គ្រង​​​ការ​​​លក់​​​សំបុត្រ​​​ចូល​​​ទស្សនា​​​​​​អង្គរវិញ

ចាប់​​​ពី​​​ឆ្នាំ​​​ក្រោយ​​​ទៅ​​​ រដ្ឋាភិបាល​​​នឹង​​​គ្រប់​​​គ្រង​​​ពេញ​​​លេញ​​​លើ​​​ឧទ្យានអង្គរ​​​ ដោយ​​​បញ្ចប់​​​សម្បទាន​​​ដ៏​​​ចម្រូង​​​ចម្រាស​​​ជា​​​មួយ​​​ក្រុមហ៊ុន​​​ឯកជន​​​សូគីមិុច​​​ ដែល​​​ទទួល​​​បាន​​​សិទ្ធិ​​​លក់​​​សំបុត្រ​​​ចូល​​​ទស្សនា​​​កន្លែង​​​ដ៏​​​ទាក់​​​ទាញ​​​ភ្ញៀវ​​​ទេសចរ​​​ដ៏​​​ច្រើន​​​បំផុត​​​របស់​​​ប្រទេស​​​នេះ​​​។ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ​​​បាន​​​ប្រកាស​​​អំពី​​​សេចក្តី​​​សម្រេច​​​េនះ​​​ក្នុង​​​សេចក្តី​​​ប្រកាស​​​ព័ត៌​​​មាន​​​មួួយ​​​ដែល​​​បង្ហោះ​​​នៅ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​លោក​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ដោយ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ការ​​​សម្រេច​​​នេះ​​​ធ្វើ​​​ឡើង​​​តាម​​​សំណើ​​​របស់​​​ក្រុម​​​ហ៊៊ុន​​​ សុខា អូតែល​​​ ជា​​​សាខា​​​មួយ​​​របស់​​​ក្រុមហ៊ុន​​​សូគីមិុច ដែល​​​ម្ចាស់​​​​​​របស់​​​ក្រុមហ៊ុន​​​នេះ​​​គឺ​​​លោក សុខ គង់ មាន​​​ទំនាក់​​​ទំនង​​​ជិត​​​ស្និទ្ធ​​​នឹង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​។ ក្នុង​​​សេចក្តី​​​ប្រកាស​​​ព័ត៌​​​មាន​​​បាន​​​និយាយ​​​ថា  "មាន​​​ដំណឹង​​​សំខាន់​​​មួយ​​​សម្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​ទូទាំង​​​ប្រទេស​​​ គឺ​​​ចាប់​​​ពី​​​ឆ្នាំ​​​ក្រោយ​​​២០១៦​​​ទៅ​​​ គឺ​​​រាជ​​​រដ្ឋាភិបាល​​​កម្ពុជា​​​នឹង​​​កាន​​​់កាប់​​​ចាត់​​​ចែង​​​គ្រប់​​​គ្រង​​​អង្គរ​​​វត្ត​​​ទាំង​​​មូល​​​រួម​​​ទាំង​​​បុគ្គលិក​​​ និង​​​ចំណូល​​​ចំណាយ​​​"។ សេចក្តី​​​ប្រកាស​​​ពីគណៈរដ្ឋ​មន្ត្រី​និយាយ​ថា "តាម​​​សំណើ​​​ សុខា អូតែល​​​ រាជ​​​រដ្ឋាភិបាល​​​​​​បាន​​​សម្រេច​​​បញ្ចប់​​​កិច្ច​​​សន្យា​​​ស្តី​​​ពី​​​ការ​​​ប្រមូល​​​​​​ចំណូល​​​​​​ពី​​​ការ​​​លក់​​​សំបុត្រ​​​​​ចូល​​​ទស្សនា​​​អង្គរ​​​ជាមួយ​​​ក្រុម​​​ហ៊ុន​​​ សុខា អូតែល​​​”។ សេចក្តី​​​ប្រកាស​​​នោះ​​​បាន​​​និយាយ​​​ថា បុគ្គលិក​​​ធ្វើការ​​​បច្ចុប្បន្ន​​​ក្នុង​​​​ការិយាល័យ​​​លក់​​​សំបុត្រ​​​​​​​​​​​​​នៅ​​​អង្គរ​​​ នឹង​​​ទុក​​​ការងារ​​​របស់​​​ពួក​​​គេ​​​ដដែល​​​។ លោក សុខ គង់ មិន​​​អាច​​​ទាក់ទង​​​បាន​​​ទេ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​។ លោក​​​ ហឺុ ហេង អនុប្រធាន​​​ក្រុមហ៊ុន សូគីមិុច​​​ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​។ រដ្ឋាភិបាល​​​បាន​​​ប្រគល់​​​សិទ្ធិ​​​លក់​​​សំបុត្រ​​​សម្រាប់​​​ឧទ្យាន​​​អង្គរ​​​ទៅ​​​ក្រុមហ៊ុន​​​ សូគីមិុច​​​ក្នុង​​​ឆ្នាំ​​​១៩៩៩​​​។ តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​​​​មាន​​​ការ​​​ិះ​​​គន់​​​យ៉ាង​​​ខ្លាំង​​​​​​ពី​​​អ្នក​​​នយោបាយ​​​គណបក្ស​​​ប្រឆាំង​​​ ដែល​​​និយាយ​​​ថា សិទ្ធិ​​​ចូល​​​ប្រាសាទ​​​បូរាណ​​​ដែល​​​ផ្តល់​​​ប្រាក់​​​ចំណេញ​​​ច្រើន​​​ គួរ​​​ចាត់​​​ចែង​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ​​​។ ក្រោម​​​ការ​​​ព្រម​​​ព្រៀង​​​​​​របស់​​​ខ្លួន​​​ជាមួយ​​​រដ្ឋាភិបាល​​​ ក្រុមហ៊ុន​​​ សូគីមិុច​​​ ទទួល​​​បាន​​​១៥ភាគ​​​រយ​​​នៃ​​​ប្រាក់​​​ចំណូល​​​ដែល​​​ប្រមូល​​​បាន​​​ពី​​​ការ​​​លក់​​​សំបុត្រ​​​ និង​​​១៥ភាគ​​​រយ​​​សម្រាប់​​​មូលនិធិ​​​អភិរក្ស​​​ដើម្បី​​​អភិវឌ្ឍ​​​តំបន់​​​ជុំ​​​វិញ​​​ឧទ្យាន​​​បុរាណ​​​ប្រាសាទ​​​អង្គរ​​​ ចំណែក​​​ឯ​​​១០​​​ភាគ​​​រយ​​​ទៀត​​​ជា​​​ពន្ធ​​​បន្ថែម​​​​​​​​​​​​។ នៅ​​​សល់​​​៦០ភាគ​​​រយ​​​ត្រូវ​​​ចូល​​​រតនាគារ​​​ជាតិ​​​។ យោង​​​តាម​​​អាជ្ញាធរ​​​អប្សរា​​​ជា​​​ស្ថាប័ន​​​រដ្ឋាភិបាល​​​ដែល​​​គ្រប់​​​គ្រង​​​ឧទ្យាន​​​អង្គរ​​​​​​​​​ឲ្យ​​​ដឹង​​​ថា មាន​​​ភ្ញៀវ​​​ទេសចរ​​​បរទេស​​​២.០៥៩.៧០២​​​នាក់​​​មក​​​លេង​​​អង្គរ​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​ ដោយ​​​នាំ​​​មក​​​នូវ​​​ប្រាក់​​​ចំណូល​​​សរុប​​​​​​៥៩,៣៤លាន​​​ដុល្លារ​​​ពី​​​ការ​​​លក់​​​សំបុត្រ​​​ចូល​​​ទស្សនា។ លោក ឡុង​​​ កុសល អ្នក​​​នាំ​​​ពាក្យ​​​អាជ្ញាធរ​​​នេះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ចំនួន​​​នេះ​​​បាន​​​កើន​​​ឡើង​​​បន្តិច​​​ក្នុង​​​រយៈ​​​ពេល​​​១០​​​ខែ​​​ដំបូង​​​នៃ​​​ឆ្នាំ​​​នេះ​​​។ ប្រាក់​​​ចំណូល​​​ពី​​​ប្រាសាទ​​​រំពឹង​​​ថា នឹង​​​បន្ត​​​កើន​​​ឡើង​​​ ខណៈ​​​ដែល​​​រដ្ឋាភិបាល​​​បាន​​​ចាត់​​​ទុក​​​ទេសចរណ៍​​​ជា​​​ផ្នែក​​​សំខាន់​​​នៃ​​​ផែន​​​ការ​​​សេដ្ឋកិច្ច​​​របស់​​​ខ្លួន​​​ ដោយ​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​ជា​​​ធម្មតា​​​ជាប់​​​លំដាប់​​​ក្នុង​​​ចំណោម​​​គោល​​​​​​ដៅ​​​ទេសចរណ៍​​​​​​និយម​​​បំផុត​​​លើ​​​ពិភព​​​លោក​​​។ លោក ផៃ ស៊ីផាន អ្នក​​​នាំ​​​ពាក្យ​​​ទីស្តីការ​​​គណៈរដ្ឋ​​​មន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា រដ្ឋាភិបាល​​​លែង​​​ត្រូវ​​​ការ​​​ក្រុមហ៊ុន​​​ឯកជន​​​​​​គ្រប់​​​គ្រង​​​ដំណើរ​​​ការ​​​ដ៏​​​ធំ​​​ និង​​​ចំណេញ​​​ច្រើន​​​នេះ​​​ទៀត​​​ហើយ​​​ គឺ​​​ជា​​​ការ​​​ផ្លាស់​​​ប្តូរ​​​ដ៏​​​សំខាន់​​​ពី​​​ពេល​​​ដែល​​​ខ្លួន​​​បាន​​​ធ្វើ​​​ដៃ​​​គូ​​​ដំបូង​​​ជា​​​មួ​​យ​​​ក្រុមហ៊ុន សូគីមិុច​​​១៦​​​ឆ្នាំ​​​មក​​​ហើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "តាំង​​​ពី​​​ដំបូង​​​ អង្គការ​​​ IMF និង​​​ធនាគារ​​​ពិភព​​​លោក​​​មិន​​​ចង់​​​ឲ្យ​​​រដ្ឋាភិបាល​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​ធ្វើ​​​ជំនួញ​​​​​​ទេ​​​ ពីព្រោះ​​​នៅ​​​ពេល​​​នោះ​​​រដ្ឋាភិបាល​​​​​​គ្មាន​​​ប្រាក់​​​ និង​​​គ្មាន​​​បទ​​​ពិសោធន៍​​​ ដូច្នេះ​​​ហើយ​​​រដ្ឋាភិបាល​​​បាន​​​រក​​ដៃ​​​គូ​​​ឯកជន​​​"។ លោក ផៃ ស៊ីផាន បាន​​​និយាយ​​​ថា ដោយ​​​ប្រាសាទ​​​អង្គរ​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ជា​​​ជំនួញ​​​​​​​​​​​​​​​​ដ៏​​​ចំណេញ​​​ និង​​​មាន​​​ហានិភ័យ​​​តិច​​​តួច​​​នៃ​​​ការ​​​ខាត​​​បង់​​​ប្រាក់​​​នោះ​​​ ឥឡូវ​​​នេះ​​​រដ្ឋាភិបាល​​​​​​ត្រៀម​​​យក​​​មក​​​គ្រប់​​​គ្រង​​​វិញ​​​។ លោក​​​បាន​​​បន្ត​​​ទៀត​​​ថា "ស្ថិរភាព​​​នៃ​​​ជំនួញ​​​​​​បាន​​​លើក​​​ទឹក​​​ចិត្ត​​​រដ្ឋាភិបាល​​​។ ប្រាក់​​​ចំណូល​​​ ដោយ​​​មិន​​​បែង​​​ចែក​​​ទៅ​​​វិស័យ​​​ឯកជន​​​ វា​​​នឹង​​​ហូរ​​​ចូល​​​​​​ផ្នែក​​​រដ្ឋ​​​ទាំង​​​ស្រុង​​​។ ចំនួន​​​ប៉ុន្មាន​​​នោះ​​​​​​ខ្ញុំ​​​មិន​​​ដឹង​​​ទេ​​​"។ អ្នក​​​នាំ​​​ពាក្យ​​​រូប​​​នេះ​​​ បាន​​​និយាយ​​​ថា ប្រាក់​​​ចំណូល​​​បន្ថែម​​​នឹង​​​ត្រូវ​​​ប្រើ​​​ដើម្បី​​​ដំឡើង​​​ប្រាក់​​​ខែ​​​ឲ្យ​​​បុគ្គលិក​​​រដ្ឋ​​​ ហើយ​​​ថា សេចក្តី​​​សម្រេច​​​េនះ​​​មិន​​​ទទួល​​​រង​​​សម្ពាធ​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ឲ្យ​​​លុប​​​ចោល​​​កិច្ច​​​សន្យា​​​ជាមួយ​​​ក្រុមហ៊ុន សូគីមិុច​​​ទេ។ លោក ផៃ ស៊ីផាន បាន​​​និយាយ​​​ថា "​​​រឿង​​​នេះ​​​មិន​​​ពាក់​​​ព័ន្ធ​​​នឹង​​​គណបក្ស​​​ប្រឆាំង​​​ទេ​​​។ គណបក្ស​​​ប្រឆាំង​​​គ្មាន​​​បទ​​​ពិសោធន៍​​​គ្រប់គ្រង​​​ប្រទេស​​​ទេ​​​"។ លោក ស៊ុន ឆ័យ តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​ ដែល​​​បាន​​​អះ​​​អាង​​​យូរ​​​មក​​​ហើយ​​​ថា រដ្ឋ​​​ខាត​​​បង់​​​ប្រាក់​​​ចំណូល​​​រាប់​​​លាន​​​ដុល្លារ​​​ ដោយសារ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ជា​​​មួយ​​​ក្រុមហ៊ុន សូគីមិុច​​​ ​​​សាទរ​​​សេចក្តី​​​សម្រេច​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​គ្រប់​​​គ្រង​​​ការ​​​លក់​​​សំបុត្រ​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​អប​​​អរ​​​ និង​​​ស្វាគមន៍​​​សេចក្តី​​​សម្រេច​​​េនះ បើ​​​ទោះ​​​ជា​​​រដ្ឋាភិបាល​​​ត្រូវ​​​ការ​​​ពេល​​​ដ៏​​​យូរ​​​ដើម្បី​​​ធ្វើ​​​សេចក្តី​​​សម្រេច​​​ដើម្បី​​​កាន់​​​កាប់​​​ និង​​​គ្រប់​​​គ្រង​​​ប្រាសាទ​​​នេះ​​​វិញ​​​ក៏​​​ដោយ​​​​​​។ ប៉ុន្តែ វា​​​ជា​​​សេចក្តី​​​សម្រេច​​​ត្រឹម​​​ត្រូវ​​​ ហើយ​​​ខ្ញុំ​​​ជឿ​​​យ៉ាង​​​មុត​​​មាំ​​​​​​ថា វា​​​នឹង​​​ផ្តល់​​​ប្រយោជន៍​​​​​​ច្រើន​​​ទៀត​​​ដល់​​​ប្រទេស​​​"។ ទោះ​​​យ៉ាង​​​នេះ​​​ក្តី​​​ លោក ស៊ុន ឆ័យ បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​មិន​​​គួរ​​​ឲ្យ​​​ក្រុម​​​ហ៊ុន សូគីមិុច​​​រួច​​ខ្លួន​​​ពី​​​អ្វី​​​ដែល​​​លោក​​​អះ​​​អាង​​​ថា ជា​​​ការ​​​គ្រប់​​​គ្រង​​​មិន​​​ត្រឹមត្រូវ​​​នៃ​​​ប្រាក់​​​កាស់​​​ក្នុង​​​ពេល​​​កន្លង​​​មក​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​ជឿ​​​ថា មាន​​​ការ​​​លួច​​​​​​ច្រើន​​​ ដែល​​​តម្រូវ​​​ឲ្យ​​​រដ្ឋាភិបាល​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​​​​​​​ថ្វី​​​បើ​​​រដ្ឋាភិបាល​​​បាន​​​សម្រេច​​​ដក​​​ហូត​​​វា​​​ពី​​​ក្រុម​​​ហ៊ុន​​​នេះ​​​ក៏​​​ដោយ​​​"។ “រដ្ឋាភិបាល​​​គួរ​​​រក​​​ឲ្យ​​​ឃើញ​​​​​​ថា​​​តើ​​​មាន​​​ការ​​​លួច​​​បន្លំ​​​ប៉ុន្មាន​​​ក្នុង​​​រយៈ​​​ពេល​​​១៥​​​ឆ្នាំ​​​កន្លង​​​មក​​​ក្នុង​​​ការ​​​គ្រប់​​​គ្រង​​​របស់​​ក្រុមហ៊ុន​​​នេះ​​​ និង​​​បញ្ជា​​​ឲ្យ​​​ក្រុមហ៊ុន​​​នេះ​​​សង​​​មក​​​​​​វិញ​​​"៕និត (រាយការណ៍​​​បន្ថែម​​​ដោយ Colin Meyn)​​​

​ក្រោយ​​​ពី​​​​​​​​​មាន​​​ការ​​​ផ្ទុះ​​​ជំងឺ​​​អេដស៍​​​ ជន​​​រងគ្រោះ​​​ប្រ​​​ឈម​​​មុខ​​​នឹង​​​អនាគត​​​

ឃុំ​​​រកា ខេត្ត​​​បាត់​​​ដំបង-សោម សារុន​​​​​​ ​​​មិន​​​បាន​​​ធ្វើ​​​ការ​​​​​​ចាប់​​​តាំង​​​ពី​​​​​​ធ្វើ​​​តេស្ត​​​ឈាម​​​ថា​​​មាន​​​​​​​​​​​​មេរោគ​​​អេដស៍​​​កាល​​​ពី​​​ចុង​​​ឆ្នាំ​​​មុន។ ​ចិញ្ចឹម​​​​​​ក្មួយ​​​ស្រី​​​​​​វ័យ​​​ក្មេង​​​​​​នៅ​​​ឯ​​​ផ្ទះ​​​ម្តាយ​​​​​​​​​នាង​​​នៅ​​​ឃុំ​​​រកា​​​កាល​​​ពី​​​សប្តាហ៍​​​មុន ស្ត្រី​​​មាន​​​វ័យ​​​៣៧​​​ឆ្នាំ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា ការ​​​ខ្លាច​​​គេ​​​មើល​​​ងាយ​​​ធ្វើ​​​​​ឲ្យ​​​អ្នក​​​ស្រី​​​​​​មិន​​​ហ៊ាន​​​​​​ដើរ​​​​​លក់​​​ចេក​​​ចៀន​​​​តាម​​​​​​ផ្លូវ​​​ក្រួស​​​ក្រហម​​​​​​ក្នុង​​​ភូមិ​​​នេះ ​​​ដូច​​​​​​ដែល​​​អ្នក​​​ស្រី​​​​​​ធ្លាប់​​​​​​ដើរ​​​លក់​​​​​​ជា​​​ច្រើន​​​ឆ្នាំ​​​​​​មក​​​ហើយ​​​ទេ ព្រោះ​​​តែ​​​មាន​​​ជំងឺ​​​នេះ។ ​​​​​​​​​​​​​​​​​​ស្ត្រី​​​រូប​​​នេះ​​​បាន​​​​​​និយាយ​​​ថា "ខ្ញុំ​​​ខ្លាច​​​គេ​​​រើស​​​អើង​​​ ព្រោះ​​​ខ្ញុំ​​​​​​ផ្ទុក​​​​​​​​​អេដស៍​​​។ ឥឡូវ​​​​​​ខ្ញុំ​​​ឈប់​​​ធ្វើ​​​និង​​​លក់​​​ចេក​​​ចៀន​​​ទៀត​​​ហើយ ព្រោះ​​​ខ្ញុំ​​​​​​បារម្ភ​​​ថា​​​អ្នក​​​ភូមិ​​​​​​មិន​​​ហ៊ាន​​​ហូប​​​​​​ចេក​​​ចៀន​​​​​​ខ្ញុំ​​​ទេ។ គេ​​​គិត​​​ថា​​​គេ​​​នឹង​​​ឆ្លង​​​រោគ"។​​​​​​ ​នាង សារុន​​​ បាន​​​និយាយ​​​ថា ការ​​​ព្រួយ​​​បារម្ភ​​​របស់​​​អ្នក​​​ស្រី​​​​​​​​​គឺ​​​ដោយ​​​សារ​​​តែ​​​​​​​​​ឃើញ​​​អ្នក​​​លក់​​​ចំណី​​​អាហារ​​​ផ្សេង​​​ទៀត​​​​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​ក្នុង​​​ភូមិ​​​នេះ។​​​ អ្នក​​​ភូមិ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា "​​​មាន​​​​​​ស្ត្រី​​​ម្នាក់​​​បាន​​​​​​លក់​​​ប្រហុក ប៉ុន្តែ​​​​​​ក្រោយ​​​ពី​​​គាត់​​​ឆ្លង​​​​​​ជំងឺ​​​អេដស៍​​​ អ្នក​​​ភូមិ​​​ផ្សេង​​​ទៀត​​​​​​​​​ក៏​​​ឈប់​​​ទិញ​​​​​​ប្រហុក​​​គាត់​​​ដែរ"។​​​​​​ មិន​​​មាន​​​លទ្ធ​​​ភាព​​​​​​ចិញ្ចឹម​​​ខ្លួន​​​ឯង​​​បាន នាង សារុន ដែល​​​មិន​​​ទាន់​​​មាន​​​ប្តី​​​នៅ​​​ឡើយ​​​ និយាយ​​​ថា​​​នាង​​​ពឹង​​​លើ​​​​​​ចំណូល​​​តិច​​​តួច​​​ស្តួច​​​ស្តើង​​​​​​របស់​​​​​​ប្អូន​​​​​​ស្រី​​​នាង​​​​​​ដើ​​​ម្បី​​​គ្រាន់​​​តែ​​​មួយរស់ៗ។​​​ នាង សារុន បាន​​​និយាយ​​​ថា "ឥឡូវ​​​ខ្ញុំ​​​គ្រាន់​​​តែ​​​នៅ​​​ផ្ទះ​​​ ហើយ​​​ធ្វើ​​​ការ​​​ងារ​​​ផ្ទះ​​​​​​ប៉ុណ្ណោះ។ ប្អូន​​​ស្រី​​​​​​នាង​​​​​​បាន​​​​​​ធ្វើ​​​តេស្ត​​​ឈាម​​​ថា​​​មាន​​​​​​មេរោគ​​​អេដស៍​​​​​​តាំង​​​ពី​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​មុន។ ការ​​​ផ្ទុះ​​​ជំងឺ​​​បាន​​​ធ្វើ​​​ឲ្យ​​​ឃុំ​​​នេះ​​​ស្ងាត់​​​ជ្រងំ ដែល​​​មាន​​​ចម្ងាយ​​​តែ​​​ពីរ​​​បី​​​គីឡូ​​​ម៉ែត្រ​​​ប៉ុណ្ណោះ​​​​​​ភាគ​​​ខាង​​​កើត​​​​​​នៃ​​​​​​​​​ទី​​​រួម​​​ខេត្ត។​​​​​​ អាជ្ញាធរ​​​បាន​​​បន្ទោស​​​ការផ្ទុះ​​​មេរោគនេះ​​​ទៅ​​​លើ​​​លោក​​​ ញ៉ែម ជ្រិម ជាពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ ប៉ុន្តែ មាន​​​ប្រជាប្រិយភាព​​​ក្នុង​​​ភូមិ​​​ ដែលតែង​​​តែ​​​ចាក់ថ្នាំ​​​និង​​​ព្យួរ​​​សេរ៉ូម​​​ដល់​​​ផ្ទះ​​​អ្នកភូមិ​​​នៅ​​​ឃុំ​​​រកា។ មន្ត្រី​​​ប៉ូលិស​​​និង​​​តុលាការ​​​និយាយថា លោក​​​ ជ្រិន ដែល​​​សវនាការ​​​របស់លោក​​​ពីបទ​​​ឃាតកម្ម​​​មាន​​​ស្ថាន​​​ទម្ងន់ទោស​​​ ការចម្លង​​​មេរោគ​​​អេដស៍​​​ដោយ​​​ចេតនា​​​ និង​​​បើក​​​ការព្យាបាល​​​ដោយ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​បាន​​​បញ្ចប់​​​កាលពី​​​សប្តាហ៍មុន​​​ ហើយ​​​សាលក្រម​​​នឹង​​​ប្រកាស​​​នៅដើម​​​ខែក្រោយ​​​នេះ​​​ បាន​​ខក​​​ខាន​​​មិន​​​ដូរ​​​សឺរ៉ាំង​​​ពេល​​​ចាក់ថ្នាំ​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​ឆ្លង​​​ជំងឺ​​​ពីម្នាក់​​​ទៅ​​​ម្នាក់​​។​​​ ចាត់តាំង​​​ពី​​​មាន​​​ការ​​​ផ្ទុះ​​​ជំងឺ​​​នេះដំបូង​​​ក្នុង​​​ខែ​​​ធ្នូ មាន​​​អ្នកភូមិ​​​បាន​​​ឆ្លង​​​ជំងឺ​​​នេះ​​​១០នាក់​​​ ភាគច្រើន​​​ចាស់​​​ជរា​​​បាន​​​ស្លាប់​​។ លោក ប៊ី បេងស៊ នាយក​​​មណ្ឌល​​​សុខភាព​​​ឃុំ​​​ បាន​​​និយាយថា លទ្ធផល​​​ធ្វើ​​​តេស្ត​​​ជាវិជ្ជមាន​​​ថ្មីៗ​​​បំផុត​​​នៃ​​​វីរុសនេះ​​​ បាន​​​កើត​​​ឡើង​​​ពីរសប្តាហ៍មុន​​​ប៉ុណ្ណោះ​​​។ ឥឡូវ​​​រយៈពេល​​​១០ខែ​​​ ចាប់តាំងពី​​​ការ​​​រាល​​​ដាល​​​ជំងឺ​​​ដំបូង​​​ អ្នកភូមិ​​​ដែលធ្វើ​​​តេស្ត​​​ថាមានជំងឺ​​​នេះ​​​នៅឃុំ​​​រកា​​​ និយាយថា ក្នុងពេល​​​ដែល​​​ការ​​​ភ័យ​​​តក់ស្លុត​​​ដំបូង​​​ព្រោះ​​​ឮថា ពួកគេ​​​មាន​​​ផ្ទុក​​​មេរោគ​​​អេដស៍បាន​​​ស្ងប់​​​ស្ងាត់​​​ ហើយ​​​ពួកគេ​​​ចាប់​​​ផ្តើម​​​លេប​​​ថ្នាំ​​​ពន្យារ​​​ ពួកគេ​​​នៅ​​​តែ​​​ប្រឈម​​​នឹង​​​ភាព​​​លំបាក​​​ជាច្រើន​​​។ លោក ហាន ស្រី មាន​​​អាយុ​​​៤៦​​​ឆ្នាំ​​​ មាន​​​កូន​​​បីនាក់​​​ គឺពីរនាក់​​​មាន​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​ បាន​​​និយាយ​​​ថា គាត់​​​និង​​​គ្រួសារ​​​គាត់​​​ត្រូវគេ​​​រើសអើង​​​ដោយ​​​សារ​​​តែ​​​ផ្ទុក​​​មេរោគ​​​នេះ​​​។ លោក ស្រី បាន​​​និយាយថា "អ្នកស្រុក​​​ផ្សេង​​​រើសអើង​​​យើង​​​។ ពេល​​​គេឮថា យើង​​​មក​​​ពី​​​ភូមិ​​​រកា ពួកគេ​​​ខ្លាច​​​យើង​​​"។ អ្នកភូមិ​​​រូបនេះ​​​បាន​​​និយាយថា "ឧទាហរណ៍​​​ ពេល​​​ខ្ញុំ​​​ទៅមន្ទីរពេទ្យ​​​ខេត្ត​​​ដើម្បី​​​ព្យាបាល​​​កូន​​​ខ្ញុំ​​​ អ្នកដទៃ​​​នឹង​​​មិន​​​មក​​​ក្បែរ​​​យើង​​​ទេ​​​ ពេល​​​ណា​​​គេ​​​ឮថា យើង​​​មក​​​ពី​​​រកា"។​​​​​​​​​​ ទោះជា​​​មាន​​​ការប្រឈម​​​មុខ​​​ទាំងនេះ​​​ក៏ដោយ​​​ ក៏អ្នកភូមិ​​​រូបនេះ​​​និយាយថា បញ្ហា​​​ចម្បង​​​បំផុត​​​ដែល​​​ប្រឈមមុខ​​​គ្រួសាររបស់​​​គាត់​​​ គឺ​​​ការ​​​រក​​​វិធី​​​បន្ត​​​ចិញ្ចឹម​​​ជីវិត​​​។ ​​លោក ស្រី​​​ បាន​​​និយាយថា "បញ្ហា​​​ធំ​​​គឺថា ខ្ញុំ​​​មិន​​​អាច​​​ធ្វើការ​​​ធ្ងន់​​​បាន​​​ទេ​​​ឥឡូវនេះ​​​"។ អតីត​​​កសិករ​​​រូប​​​នេះ​​​បាន​​​បញ្ជាក់​​​ថា គាត់​​​មាន​​​អារម្មណ៍​​​ទន់​​​ខ្សោយ​​​ល្ហិតល្ហៃ​​​ជាច្រើន​​​ខែ​​​​​មក​​​ហើយ​​​ បន្ទាប់​​​ពី​​​លេប​​​ថ្នាំ​​​ពន្យារ​​​។ លោក ស្រី បាន​​​និយាយបន្ថែម​​​ថា គាត់​​​និង​​​គ្រួសារ​​​គាត់​​​ឥឡូវនេះ​​​ពឹង​​​ផ្អែក​​​លើ​​​មាន់​​​​​​ទា​​​​​​ដែល​​​នៅ​​​សេស​​​សល់​​​ និង​​​ជំនួយ​​​ជា​​​អង្ក​​​ម្តង​​​ម្កាល​​​ពី​​​មន្ត្រី​​​រដ្ឋាភិបាល ​​​និងអង្គការ​​​ផ្តល់​​​ជំនួយ​​​នានា​​​។ លោក ស្រី បាន​​​និយាយ​​​ថា "ខ្ញុំ​​​​​​​​​ចិញ្ចឹម​​​ជ្រូក​​​ខ្លះ​​​នៅផ្ទះ​​​ ហើយ​​​ជួន​​​កាល​​​ក្រុម​​​ផ្តល់​​​ជំនួយ​​​មនុស្សធម៌​​​ និង​​​អ្នកនយោបាយ​​​ឧបត្ថម្ភ​​​ជាអង្ក​​​ និង​​​ម្ហូបអាហារ​​​ផ្សេងៗ​​​ទៀត​​​ ដូច្នេះ​​​ខ្ញុំ​​​អាច​​​បន្ត​​​រស់នៅ​​​។ ប៉ុន្តែ ខ្ញុំ​​​ព្រួយ​​​ថា រដ្ឋាភិបាល​​​នឹង​​​មិន​​​ផ្តល់​​​លុយកាក់​​​ ឬ​​​របស់​​​របរ​​​ផ្សេង​​​ទៀត​​​ដើម្បី​​​ជួយ​​​យើង​​​ជានិច្ចទេ"។ ​​អង្គុយ​​​ជុំវិញ​​​តុ​​​មួយ​​​នៅខាង​​​ក្រៅ​​​ការិយាល័យ​​​ព្រះពុទ្ធ​​​សាសនា​​​ដើម្បី​​​អភិវឌ្ឍ​​​ ជាអង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​​​​ក្នុង​​​ស្រុក​​​ លោក លឿម ឡម អាយុ​​​៥២​​​ឆ្នាំ បាន​​​និយាយថា ទោះបី​​​ជា​​​គាត់​​​លែង​​​ឈឺចាប់​​​ពី​​​លេប​​​ថ្នាំ​​​ពន្យារ​​​​​​ ដែល​​​ធ្វើ​​​ឲ្យ​​​គាត់​​​មិន​​​អាច​​​ហូប​​​អាហារ​​​បាន​​​​​​ក៏​​​ដោយ​​​ ក៏គាត់​​​នៅ​​​តែ​​​មាន​​​អារម្មណ៍​​​ឈឺ​​​ និង​​​ខ្សោយ​​​។ លោក ឡម បាន​​​និយាយ​​​ថា "កាលពី​​​មុន ខ្ញុំ​​​អាច​​​ទៅ​​​ស្រែ​​​ស្ទួង​​​ស្រូវ ហើយ​​​ទៅស្ទឹង​​​ដើម្បី​​​ស្ទួច​​​ត្រី​​​ ប៉ុន្តែ ពេល​​​នេះ​​​ខ្ញុំ​​​មិន​​​ទៅ​​​បាន​​​ទេ​​​។ ខ្ញុំ​​​មិន​​​មាន​​​កម្លាំង​​​គ្រប់​​​គ្រាន់​​​ទេ​​​"។ ​​ដោយ​​​មាន​​​ការ​​​ឧបត្ថម្ភ​​​ពី​​​អង្គការ​​​ព្រះពុទ្ធសាសនា​​​ដើម្បី​​​អភិវឌ្ឍ​​​ លោក ឡម បាន​​​និយាយថា លោក​​​អាច​​​រក​​​លុយកាក់​​​បាន​​​ខ្លះ​​​ដោយ​​​ជួយ​​​ធ្វើការ​​​ស្ម័គ្រចិត្ត​​​ឲ្យ​​​អង្គការ​​​នេះ ​​​ហើយ​​​បណ្តុះ​​​ផ្សិត​​​នៅក្រោយ​​​ការិយាល័យអង្គការ ដោយ​​​រក​​​ចំណូល​​​បាន​​​៤៥​​​ដុល្លារ​​​ក្នុង​​​មួយខែ​​។ ប៉ុន្តែ គាត់​​​បាន​​​និយាយ​​​ថា វា​​​មិន​​​ទាន់​​​គ្រប់គ្រាន់​​​នៅឡើយ​​​ទេ​​​។​​​ លោក ឡម បាន​​​និយាយថា "ខ្ញុំ​​​សូម​​​ឲ្យ​​​រដ្ឋាភិបាល​​​ជួយយើង​​​បង្កើត​​​មុខ​​​របរ​​​ និង​​​ផ្តល់​​​កញ្ចប់​​​លុយ​​​ខ្លះៗ​​​ដល់​​​យើង​​​។ ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​មិន​​​ជួយ​​​អ្នកភូមិ​​​ដែល​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​ទេ អ្នកភូមិ​​​មិន​​​អាច​​​រស់​​​បាន​​​ឡើយ"។ ប៉ុន្តែ មិន​​​មែន​​​អ្នក​​​ភូមិ​​​ទាំង​​​អស់​​​សុទ្ធតែ​​​យល់​​​ថា ការ​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​របស់​​​គេ​​​រារាំង​​​ពួកគេ​​​ពីការ​​​ធ្វើ​​​ការងារ​​​ទេ​​​។ អង្គុយ​​​ព័ទ្ធជុំវិញ​​​ដោយ​​​សមាជិក​​​គ្រួសារ​​​របស់គាត់​​​ គឺ​​​មាន​​​១៨​​​នាក់​​​​​​​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​នៅឯផ្ទះ​​​ឈើ​​​តូច​​​មួយ​​​របស់​​​គាត់​​​ លោកយាយ​​​ ឆាយ យ៉ាវ អាយុ៧៨ បាន​​​មាន​​​ប្រសាសន៍​​​ថា សាច់​​​ញាតិ​​​របស់​​​គាត់​​​នៅ​​​តែ​​​ប្រឹង​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​ ទោះបី​ផ្ទុក​​​មេរោគ​​​អេដស៍​​​ក៏ដោយ។​​​​​​ មាន​​​ការ​​​យល់​​​ស្រប​​​ពីសាច់​​​ញាតិ​​​របស់​​​គាត់ លោកយាយ​​​ យ៉ាវ ដែល​​​ចៅ​​​ស្រី​​​​​​អាយុ​​​ប្រាំពីរ​​​ខែ​​​របស់​​​គាត់​​​បាន​​​ស្លាប់​​​ដោយ​​​សារ​​​ជំងឺអេដស៍​​​កាលពី​​​ដើម​​​ឆ្នាំ​​​នេះ​​​ បាន​​​មាន​​​មន្ទិល​​​​​​សង្ស័យ​​​ចំពោះ​​​ការ​​​អះអាង​​​របស់​​​អ្នក​​​ជិត​​​ខាង​​​របស់​​​គាត់​​​ដែល​​​ថា ពួកគេ​​​ខ្សោយ​​​ពេក​​​មិន​​​អាច​​​ធ្វើ​​​ការ​​​ដាំដុះ​​​បាន​​​។ លោក​​​យាយ​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា ប្រហែល​​​គេ​​​ចង់​​​បាន​​​លុយកាក់​​​ពីរដ្ឋាភិបាល​​​ ឬ​​​អង្គការ​​​ផ្តល់​​​ជំនួយ​​​ដោយ​​​និយាយ​​​ថា ពួកគេ​​​ខ្សោយពេក​​​មិន​​​អាច​​​ធ្វើ​​​ការ​​​កើត​​​។ យើង​​​បន្ត​​​ធ្វើ​​​ស្រែ​​​ដូច​​​មុន​​​អ៊ីចឹង​​​ តើ​​​យើង​​​អាច​​​រស់​​​បាន​​​ទេ បើ​​​យើង​​​មិន​​​ធ្វើ​​​ស្រែ"។ លោក ជួប សុខ​​​​​​ចំរើន នាយក​​​ប្រតិបត្តិ​​​អង្គ​​​ការខាណា ជា​​​អង្គ​​​ការ​​​ក្រៅ​​​រដ្ឋា​​​ភិបាល​​​បង្ការ​​​មេរោគអេដស៍ ដែល​​​ផ្តល់​​​​​​មូលនិធិ​​​​​​ដល់​​​អង្គការ​​​ពុទ្ធ​​​សាសនា​​​ដើម្បី​​​អភិវឌ្ឍ បាន​​​និយាយ​​​ថា គេ​​​យល់​​​ថា​​​អ្នក​​​ភូមិ​​​មាន​​​ការ​​​លំបាក​​​ក្នុង​​​​​​ការ​​​វិល​​​ត្រឡប់​​​ទៅ​​​រក​​​ជីវិត​​​ធម្មតា​​​វិញ។​​​​​​​​​​​​ ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី​​​ លោក សុខចំរើន​​​ បាន​​​និយាយ​​​ថា​​​​​​បញ្ហា​​​ទំនង​​​ជា​​​ផ្អែក​​​លើ​​​ការ​​​ប៉ះ​​​ទង្គិច​​​ផ្លូវ​​​ចិត្ត​​​​​​ទាក់​​​ទិន​​​នឹង​​​ការ​​​ឆ្លង​​​​​​មេរោគ​​​អេដស៍ ជាជាង​​​ការ​​​ស្តែង​​​ចេញ​​​ផ្នែក​​​រាង​​​កាយ។ លោក សុខចំរើន​​​ បាន​​​និយាយ​​​ថា "ករណី​​​ឃុំ​​​រកា​​​ គឺ​​​ពិត​​​ជា​​​​​​ស្ថានភាព​​​ខុស​​​គ្នា ដែល​​​ក្រុម​​​គ្រួសារ​​​មួយ​​​មាន​​​ឆ្លង​​​ពីរ​​​ឬ​​​បី​​​នាក់​​​។​​​​​​ រឿង​​​នេះ​​​ធ្វើ​​​ឲ្យ​​​ពួកគេ​​​ជួប​​​បញ្ហា​​​លំបាក។ គេ​​​​​​មិន​​​មាន​​​ទឹក​​​ចិត្ត​​​ គេ​​​មិន​​​មាន​​​​​​​​​សង្ឃឹម​​​​​​​​​​​​​​​ដោយសារ​​​តែ​​​មាន​​​ជំងឺ​​​នេះ"។​​​​​​​​​​​​​​​​​​ លោក​​​នាយក​​​ប្រតិបត្តិ​​​អង្គ​​​ការខាណា បាន​​​និយាយ​​​ថា​​​ក្នុង​​​ពេល​​​ដែល​​​ការ​​​ប្រឹង​​​ប្រែង​​​​​​ផ្តល់​​​ការ​​​ពិគ្រោះ​​​​​​​​​ផ្នែក​​​ផ្លូវ​​​ចិត្ត​​​​​​ដោយ​​​អង្គ​​​ការ​​​ពុទ្ធ​​​សាសនា​​​ដើម្បី​​​អភិវឌ្ឍ​​​ រួម​​​មាន​​​​​​ការ​​​នាំ​​​អ្នក​​​ដែល​​​ឆ្លង​​​​​មេរោគ​​​អេដស៍​​​​​​​​​ពី​​​តំបន់​​​ផ្សេងៗ​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​​​​មក​​​និយាយ​​​រៀប​​​រាប់​​​ពី​​​បទ​​​ពិសោធ​​​ផ្ទាល់​​​ខ្លួន​​​​​​ដើម្បី​​​ប្រាប់​​​​​​អ្នកភូមិ​​​រកា​​​ គឺ​​​បាន​​​ជួយ​​​កាត់​​​បន្ថយ​​​អារម្មណ៍​​​ឈឺ​​​ចាប់​​​​​​របស់​​​អ្នក​​​ឆ្លង​​​មេរោគ​​​អេដស៍ តែ​​​បញ្ហា​​​នៅ​​​តែ​​​មាន​​​នៅ​​​ឡើយ។​​​ នាយក​​​ប្រតិបត្តិ​​​អង្គ​​​ការខាណា បាន​​​និយាយ​​​ថា "ស្ថានភាព​​​គឺ​​​ខុស​​​គ្នា។ នេះ​​​ជា​​​ហេតុ​​​ដែល​​​អ្នក​​​ខ្លះ​​​​​​មិន​​​អាច​​​ធ្វើ​​​ស្រែ​​​បាន​​​ពេញ​​​ដៃ​​​ពេញ​​​ជើង​​​ ពួកគេ​​​មិន​​​អាច​​​រក​​​ចំណូល​​​បាន ព្រោះ​​​ពួកគេ​​​ព្រួបារម្ភ​​​អំពី​​​ជំងឺ​​​នេះ"។​​​ លោក​​​​​​បាន​​​និយាយ​​​ថា ភាពអាម៉ាស់​​​ដែល​​​អ្នក​​​ភូមិ​​​ប្រឈម​​​មុខ​​​ក៏​​​បាន​​​រួម​​​ចំណែក​​​​​​​​​​​​ក្នុង​​​​​​ការ​​​ប៉ះ​​​ទង្គិច​​​ផ្លូវ​​​ចិត្ត។ លោក ទា ផល្លា អនុប្រធាន​​​មជ្ឈមណ្ឌល​​​ជាតិប្រយុទ្ធនឹង​​​ជំងឺអេដស៍ សើស្បែក​​​ និង​​​កាមរោគ បាន​​​និយាយថា លោកជឿជាក់​​​ថា កិច្ច​​​ប្រឹងប្រែងរបស់​​​​​​រដ្ឋាភិបាល​​​និង​​​អង្គការ​​​ក្រៅរដ្ឋាភិបាល​​​ដើម្បី​​​កាត់​​​បន្ថយ​​​ភាព​​​ខ្មាស់អៀន​​​បាន​​​ទទួល​​​ជោគជ័យ។ លោកវេជ្ជបណ្ឌិត​​​ ផល្លា បាន​​​និយាយថា "ទាក់ទង​​​នឹង​​​ភាព​​​អាម៉ាស់​​​ និងការរើសអើង​​​ ខ្ញុំគិត​​​ថា យើង​​​បាន​​​ធ្វើ​​​ច្រើន​​​រួច​​​មកហើយ​​​ ដើម្បី​​​ប្រយុទ្ធប្រឆាំង​​​នឹង​​​រឿងនេះ"។​​​​​​​​​​ លោកវេជ្ជបណ្ឌិត ផល្លា បាន​​​និយាយ​​​បន្ថែមថា "យើង​​​ធ្វើការ​​​ជាមួយ​​​សាលា​​​ យើង​​​ធ្វើ​​​ការ​​​ជាមួយ​​​អាជ្ញាធរ​​​មូលដ្ឋាន យើង​​​ធ្វើ​​​ការ​​​ជាមួយ​​​អ្នកភូមិ​​។ ពេលណា​​​យើង​​​ជួបប្រទះ​​​ភាព​​​អាម៉ាស់ និង​​​ការ​​​រើសអើង​​​ យើង​​​ត្រូវ​​​ចាត់វិធានការ​​​.... ហើយ​​​មាន​​​ដំណោះស្រាយ។ ឥឡូវនេះ ពលរដ្ឋ​​​យល់​​​ច្បាស់​​​  លោកដឹង​​​ហើយ​​​ គឺ​​​ថា ការ​​​ហូប​​​អាហារ​​​ជាមួយគ្នា​​​ ការលេង​​​ជាមួយ​​​គ្នា​​​ មិន​​​ឆ្លង​​​មេរោគ​​​អេដស៍ទេ​​​"។ លោកវេជ្ជបណ្ឌិត ផល្លា បានមាន​​​ប្រសាសន៍​​​បន្ថែមថា ក្នុងពេល​​​ដែល​​​រដ្ឋាភិបាល​​​មាន​​​ផែនការ​​​ក្នុង​​​ថវិកា​​​ឆ្នាំ​​​២០១៦ ដើម្បី​​​ជួយ​​​ឃុំរកា​​​ដោយ​​​មាន​​​គម្រោង​​​ជាច្រើន​​​ រួមមាន​​​ អនាម័យ​​​ទឹកស្អាត​​​ ការឧបត្ថម្ភ​​​ផ្នែកសង្គម​​​ និង​​​ការងារ​​​ប្រព័ន្ធ​​​ធារាសាស្ត្រ​​​ បាន​​​ផ្តល់​​​ថវិកា​​​សាងសង់​​​អគារ​​​ពីរជាន់​​​ មាន​​​គ្រែ២០​​​ បន្ថែម​​​ទៅនឹង​​​មណ្ឌល​​​សុខភាពឃុំ​​​ ហើយ​​​ជុសជុល​​​ផ្លូវថ្នល់​​​ទៅដល់​​​ឃុំនោះ​​​ គឺ​​​មាន​​​សារៈសំខាន់​​​ដែល​​​ថា អ្នកភូមិ​​​ដែល​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​នៅភូមិ​​​រការ​​​មិន​​​ពឹង​​​ផ្អែក​​​លើ​​​ជំនួយ​​។ លោកវេជ្ជបណ្ឌិត ផល្លា បាន​​​និយាយ​​​បន្ថែមថា "បញ្ហា​​​សំខាន់​​​បំផុត​​​ ថាតើ​​​អ្នក​​​​​​​​ឆ្លង​​​មេរោគអេដស៍​​​ឬអត់​​​ទេ គឺ​​​​​​ថា​​​ជាការ​​​តស៊ូ​​​ដើម្បី​​​រស់​​"។ លោកវេជ្ជបណ្ឌិត​​​រូបនេះ​​​បាន​​​បន្ថែម​​​ថា អង្គការ​​​ពុទ្ធសាសនា​​​ដើម្បី​​​អភិវឌ្ឍ​​​ បាន​​​ជួយ​​​បង្កើត​​​ក្រុម​​​ជួយ​​​ខ្លួន​​ឯង​​​ដែល​​​មាន​​​អ្នក​​​ភូមិ​​​រកា​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​ចំនួន​​​១៤​​​នាក់​​​ក្នុងការ​​​ផ្តល់​​​ប្រឹក្សា​​​នៅ​​​ក្នុង​​​ឃុំនោះ។​​​ ជាជាង​​​ពឹង​​​ផ្អែក​​​តែ​​​ទៅ​​​លើ​​​ជំនួយ​​​ឧបត្ថម្ភ​​​ លោកវេជ្ជបណ្ឌិត​​​ ផល្លា បាន​​​និយាយបន្ថែមថា "យើង​​​កំពុង​​​កសាង​​​ភាព​​​រឹងមាំ។ ផ្នែក​​​នៃ​​​រឿងនេះ​​​មិនមកពី​​​ខាង​​​ក្រៅទេ ប៉ុន្តែ ចេញ​​​មក​​​ពី​​​ខាង​​​ក្នុង​​​សហគមន៍​​​ នៅក្នុង​​​ប្រជាពលរដ្ឋ​​​ខ្លួនឯង​​​ ដូច្នេះ​​​អ្នកដែល​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​អាច​​​មាន​​​ឥទ្ធិពល​​​លើ​​​អ្នក​​​ដែល​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​"។ ត្រឡប់​​​មក​​​ឃុំរកាវិញ នាង សារុន បាន​​​និយាយថា ក្នុង​​​ពេល​​​ដែល​​​​​​នាង​​​និង​​​អ្នកភូមិ​​​ដែល​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​ដទៃ​​​ទៀត ​​​លែង​​​មាន​​​អារម្មណ៍​​​តក់ស្លុត​​​ដូច​​​ដែល​​​ពួកគេ​​​ដឹងថា​​​ឆ្លង​​​មេរោគ​​​អេដសន៍​​​ដំបូងទៀត​​​ហើយ​​​នោះ​​​ តែ​​​ការ​​​ពឹង​​​ផ្អែក​​​លើ​​​ខ្លួនឯង​​​អាច​​​ត្រឹម​​​តែ​​​ដោះស្រាយ​​​បញ្ហា​​​របស់​​​សហគមន៍​​។​​​ អតីតអ្នកលក់​​​ចេកចៀន​​​រូបនេះ​​​បាន​​​និយាយថា "ខ្ញុំច​​​ង់​​​ឲ្យ​​​អង្គការ​​​និង​​​រដ្ឋាភិបាល​​​ជួយ​​​យើង​​​នៅពេល​​​អនាគត​​​ទៀត​​​។ ខ្ញុំ​​​ខ្លាច​​​ថា ប្រសិន​​​បើ​​​គេ​​​មិន​​​ជួយ​​​យើង យើង​​​នឹង​​​ព្រួយ​​​បារម្ភ​​​អំពី​​​សុខភាព​​​របស់​​​យើង​​​​​​"៕​​​រើន    

Latest news