31.8 C
Phnom Penh

ប្រជាជន​កម្ពុជា​​កាន់តែច្រើន​ឡើង​​ងាកទៅប្រើ​ហ្វេសប៊ុក​ដើម្បី​ទទួលបាន​ព័ត៌មាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​​របាយ​ការណ៍​ដែលគ្រោង​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​​បើក​ទូលាយ ជា​អង្គការ​មិន​មែន​រដ្ឋាភិបាលផ្នែក​​បច្ចេកវិទ្យា ក្នុងស្រុក​​បាន​ឲ្យ​ដឹង​ថា ប្រជាជន​កម្ពុជា​កាន់​តែ​កើនឡើង​​កំពុង​ងាក​ទៅប្រើ​ប្រព័ន្ធ​អុីន ធឺណិត​ និង​ហ្វេសប៊ុក​​សម្រាប់ការ​​ទទួលបាន​ព័ត៌​មាន។

ការ​សិក្សា​ស្រាវ​ជ្រាវ​ប្រចាំឆ្នាំ​លើ​ប្រធានបទ​ “ទូរស័ព្ទចល័ត​ និង​អីុនធឺណិត​​ក្នុង​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៥” ដែលផ្តល់​មូលនិធិដោយ​​កម្មវិធី Development Innovations របស់​​អង្គការ​ USAID និង​មូលនិធិ​អាស៊ី លើកឡើង​ថា ខណៈ ដែល​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​​នៅ​តែ​មើល​​ទូរទស្សន៍​សម្រាប់​បច្ចុប្បន្ន​ភាព​នៃ​ហេតុ ការណ៍​ ថ្មីៗប្រព័ន្ធអីុនធឺណិត និង​ហ្វេសប៊ុក ផ្តល់​​​​ព័ត៌​​​មាន​​​​​ឆាប់​រហ័សជាង។នៅក្នុង​ការ​ស្ទង់​មតិ​​ទូទាំង​ប្រទេស​ពី​សំណាក់​អ្នក​ចូលរួម​២.០៦៤នាក់​​ដែលមាន​អាយុ​ពី​១៥ទៅ​៦៥ឆ្នាំ ២៤,៩ ភាគរយ​នៃ​អ្នក​ផ្តល់​បទ​សម្ភាសន៍​ទាំងនោះ​បាន​ប្រាប់​ក្រុម​អ្នកស្រាវ​ជ្រាវ​ថា ហ្វេសប៊ុក/អីុនធឺណិត​គឺជា​ប្រភពព័ត៌មានដ៏”សំខាន់​បំផុត” ចំណែក ៣១,៨ ភាគរយ​​លើក​ឡើង​ថា ពួកគាត់​ពឹង​ផ្អែក​ជា​សំខាន់​លើ​ទូរទស្សន៍។​មាន​អ្នក​ផ្តល់​បទសម្ភាសន៍តែ​១៧,៨​ភាគ​រយ​ប៉ុណ្ណោះ​​លើកឡើង​ថា ពួកគាត់​​ស្តាប់​តាម​វិទ្យុ។

លោក ហ្សាវីយេ សូឡា (Javier Sola) ប្រធានកម្មវិធី​នៅ​វិទ្យាស្ថាន​បើក​ទូលាយ​​ និង​ជាអ្នកសរសេរ​របាយការណ៍​ម្នាក់​បាន​និយាយ​ ថា “​វាជាការ​ផ្លាស់ប្តូរ​ដ៏​ធំ…​ពី​របៀប​​ដែល​មនុស្ស​​​ទំនាក់​ទំនង​គ្នា​ និង​ពី​របៀប​ដែល​ពួក​​​គាត់​ទទួល​បាន​ព័ត៌មាន”។

cam-photo-facebook-jensនៅក្នុង​របាយការណ៍​ឆ្នាំ​២០១៣​របស់​​អង្គការ​នេះ ទូរទស្សន៍ (៣៨,៩ភាគរយ) និង​វិទ្យុ (៣៨,៨ភាគរយ) ត្រូវ​បាន​ចាត់​ទុកថា មាន​ប្រជាប្រិយភាព​ជាង​ប្រព័ន្ធអីុនធឺណិត និង​ហ្វេស​ប៊ុក (១៥,២ភាគរយ)។

លោក សូឡា បាន​និយាយ​ថា “ ប្រព័ន្ធអីុន​​​ធឺណិត​ “​នៅពេល​ឆាប់ៗនេះ ឬ​ប្រហែលជា​ឆ្នាំ​ក្រោយ នឹង​សំខាន់​​ដូច​ទូរទស្សន៍ដែរ”។

របាយការណ៍​នៅ​ឆ្នាំនេះ​​បាន​កត់​សម្គាល់​ថា ភាគច្រើន​នៃ​អ្នក​ផ្តល់​បទ​សម្ភាសន៍​ ៣៤,៤​ ភាគរយ​​ដែលបាន​រាយ​ការណ៍​ថា បាន​ប្រើ​ប្រាស់​​ហ្វេស​ប៊ុកនោះ​ ​លើកឡើង​ថា ​ពួកគាត់​​ក៏បាន​ប្រើ​ប្រាស់​បណ្តាញ​សង្គម “ដើម្បី​ទំនាក់​ទំនង​ជាមួយ​មិត្ត​ភក្តិដែរ (៣៩,២ភាគ​​​រយ)”។

សំណួរ​បន្ត​ក៏បាន​សួរ​​ថា តើ​ហេតុអ្វី​បាន​ជា​ហ្វេសប៊ុកមាន​តម្លៃសម្រាប់​ពួកគាត់នោះ ៣១,៣​ភាគរយ​​ឆ្លើត​តប​ថា វាគឺ​ដោយសារ​​ពួកគាត់​​ប្រើ​ប្រាស់​ “ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​​ហេតុការណ៍កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា” ចំណែក​២៩,៥ភាគរយ​​បាន​លើក​ឡើង​ពី​ទំនាក់​ទំនង​ជាមួយ​អ្នក​ស្គាល់​គ្នា។

លោក ជេសេ អនដហ្ស (Jesse Orndorff) ​អ្នកគ្រប់គ្រង​កម្មវិធី​គំនិតថ្មី​នៅ​​ Development Innovations បាន​និយាយថា ការ​ងាកទៅប្រើ​ប្រព័ន្ធអីុនធឺណិត​បាន​ឆ្លុះ​បញ្ចាំង​ពី​វិធីរបស់​​​ស្ថាប័ន​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ក្នុង​​​ស្រុក​​​ដើម្បី​​​ទាក់​​​ទាញ​​​ក្មេងៗ​​​ឲ្យ​​​ចាប់​​​អារម្មណ៍​​​លើ​​​ព័ត៌​​​មាន​​​ផ្សេង​​​ៗ​តាម​ប្រព័ន្ធ​​​អីុនធឺណិត។

​លោក អនដហ្ស បាន​លើកឡើង​ថា “ខ្ញុំគិត​​​ថា អ្វីដែល​យើង​កំពុង​ឃើញនេះ​គឺថា ការផ្សព្វ​ផ្សាយ​ព័ត៌មាន​ជា​ភាសាខ្មែរ​កាន់តែ​​​ច្រើន​​ចុះ​ផ្សាយ​តាម​ប្រព័ន្ធអីុនធឺណិត និង​ការ​ប្រើ​ប្រាស់​​បណ្តាញ​សង្គម​ជា​ផ្នែកមួយ​នៃអ្វី​​​ដែល​​ពួកគេ​កំពុង​ធ្វើ​ជា​យុទ្ធសាស្ត្រ​ដូច​ព័ត៌​​​មាន​ទាន់​ហេតុ​ការណ៍​របស់ VOD ជាដើម”។

លោក​បាន​ថ្លែង​ថា “គេហទំព័រដូចនេះគឺ​ពិត​ជាភ្ជាក់​​ទំនាក់​ទំនង​មនុស្ស​តាម​បណ្តាញ​សង្គម​មែន ហើយ​​អាច​ផ្តល់​ព័ត៌មាន​ដែល​អាច ​

ជា​វិធី​ក្នុងការ​ចែក​រំលែក​​ព័ត៌មាន​​​ផង​​​ដែរ”។

យោង​តាម​របាយ​ការណ៍ដដែលនេះ​បាន​ឲ្យ​ដឹង​ថា ៣៩,៥​ភាគរយ​នៃ​ប្រជាជន​នៅ​ក្នុង​ប្រទេស​​ ឥឡូវនេះ​មាន​ទូរស័ព្ទស្មាតហ្វូន​​​យ៉ាង​​​​​​​តិចក៏​មួយគ្រឿងដែរ​ ចំណែក​​២៨,៦​ភាគរយ​​ប្រើ​ប្រាស់​​ប្រព័ន្ធអីុនធឺណិត​​តាម​រយៈ​ទូរស័ព្ទ។

លោក រេម៉ុន លីអូស (Raymond Leos) ព្រឹទ្ធបុរសនៃ​មហាវិទ្យាល័យ​ទំនាក់ទំនង​និង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​បាន​និយាយថា ឥទ្ធិពល​របស់​យុវជន​​ដែល​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដើម្បី​ទទួល​​​បាន​ព័ត៌មាន​នោះ គឺ​ជា​រឿង​ជាក់ស្តែង​​​។

លោកបាន​បន្តថា “ខ្ញុំ​បាន​ស្នាក់​នៅក្នុង​​ប្រទេសកម្ពុជា​​១៥ឆ្នាំមក​ហើយ ហើយ​ខ្ញុំបាន​ឃើញ​និង​ប្រាប់​ប្រជាជនពី​រឿង​នេះថា ​​​យើង​មាន​ផ្លូវ​​វែង​ឆ្ងាយទៀត​ត្រូវ​ដើរ ប៉ុន្តែ​គំនិតរបស់​យុវជន​ទាំងនេះ ការដឹង​ពី​ពិភព​​​ខាង​ក្រៅ​ពួកគេ​គឺ​នៅ​វែងឆ្ងាយទៀត។ ហ្វេស​​​ ប៊ុក​​គឺ​ជា​វិធីដែល​យុវជន​ប្រើ​ដើម្បី​ទំនាក់​

ទំនង​ទៅ​កាន់​ពិភពលោក”។

ឌិន ដារ៉ាថី អ្នក​ប្រើ​ប្រាស់​ប្លក់ម្នាក់​បាន​​​និយាយ​ថា ការ​ប្រើ​ប្រាស់​​ភាសាខ្មែរកើន​​​ឡើង​​​តាម​ទូរស័ព្ទស្មាតហ្វូន​ និង​កំុព្យូទ័រ​​គឺ​ជា​​​ការ​នាំ​ប្រជាជន​ឲ្យ​ងាក​មកប្រើ​ប្រព័ន្ធ​​​អីុន​​​ធឺណិត​​ដែល​ពីមុន​បាន​ប្រឈម​ឧបសគ្គ​ក្នុង​​​ការ​ទទួលបាន​ប្រភព​ព័ត៌មាន​តាម​អីុនធឺណិត​នោះ។របាយការណ៍​ដដែល​នេះ​លើកឡើង​ថា ៣០,៤ភាគរយ​​នៃអ្នក​ផ្តល់បទ​សម្ភាសន៍​បាន​សរសេរ​ភាសាខ្មែរ​តាម​ទូរស័ព្ទស្មាតហ្វូន​ គឺ​កើនឡើង​ជិត​៥០ភាគរយ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤។

ដារ៉ាថី បាន​និយាយទៀត​ថា “នៅពេល​មនុស្ស​កាន់តែ​ច្រើន​ឡើង​ៗ​ចាប់​ផ្តើម​សរសេរ​ ភាសាខ្មែរ​ វា​បាន​ទាក់​ទាញ​មនុស្ស​ឲ្យ​ចាប់​ផ្តើម​ប្រើ​​វីធី​នេះ​ ពីព្រោះ​ពួកគាត់​អាច​អាន​ភាសា​ខ្មែរ​បាន”។

គាត់​បាន​បន្ថែមថា ចំនួន​យុវជន​កាន់​​​តែ​​​កើនឡើង​បាន​ងាក​ទៅ​ប្រើ​ហ្វេសប៊ុក​ដើម្បី​ទទួល​បាន​ព័ត៌មាន មិន​ពេញ​ចិត្ត​នឹង​ការ​ប្រើ​ជម្រើស​ផ្សេង​ឡើយ។

ដារ៉ាថី បាន​លើកឡើងទៀត​ថា “​ទូរទស្សន៍​​​​ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ស្ទើរ​​​​តែ​១០០ភាគរយ ដែល​ព័ត៌មាន​មិន​ទាន់​គ្រប់គ្រាន់ទេ។ មាន​ប្រភពព័ត៌មាន​ច្រើន​នៅក្នុង​ប្រទេស ​ដោយសារ​យុវជន​​ប្រ​​​ើប្រាស់​ហ្វេសប៊ុក​ជា​វិធី​ក្នុងការ​ផ្សព្វផ្សាយ”។

គាត់​និយាយបន្ថែម​​​ទៀត​​​ថា “​វា​ប្រសើរ​ជាង​ការ​ទទួល​​​បាន​​ព័ត៌មាន​តាម​វិធី​តែមួយ។ វាជា​ការ​ចែក​រំលែក​ជាមួយ​មិត្ត​ភក្តិ​​ ឬសរសេរ​ពីការ​បញ្ចេញ​យោបល់ (ខំមិន) និង​ចែក​រំលែក​បន្ត​​ទៅ​ប្រភព​ផ្សេង​ទៀត។ វាស្ទើរ​​​តែធ្វើឲ្យ​យុវជន​​មាន​អារម្មណ៍ដូច​ពួកគេ​ចូលរួម​ក្នុង​ព័ត៌មាន​អ៊ីចឹង”៕ សារុន​​​  

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស