TAG
features3
មន្ទិលជុំវិញមូលហេតុរដ្ឋាភិបាលសម្រេចផ្អាកពិធីបុណ្យអុំទូក
យោងតាមសារាចរណែនាំមួយដែលចេញកាលពីថ្ងៃសៅរ៍បានឲ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូកដែលធ្វើឡើងប្រចាំឆ្នាំនៅក្នុងរាជធានីភ្នំពេញត្រូវបានផ្អាកជាលើកទី៤ក្នុងរយៈពេលប្រាំឆ្នាំ ដោយរដ្ឋាភិបាលលើកឡើងពីកម្រិតទឹកទាបនិងគ្រោះរាំងស្ងួតជាមូលហេតុនៃការផ្អាកនេះ។
ទោះជាយ៉ាងណា តំណាងរាស្ត្រជាន់ខ្ពស់គណបក្សប្រឆាំង និងអ្នកវិភាគនយោបាយមានមន្ទិលសង្ស័យចំពោះហេតុផលនៃការសម្រេចនេះ ដោយលើកឡើងថា រដ្ឋាភិបាលមិនចង់ឲ្យមានមនុស្សរាប់ម៉ឺននាក់ធ្វើដំណើរមករាជធានីអំឡុងពេលមានភាពតានតឹងផ្នែកនយោបាយ។
សារាចរស្តីពីការផ្អាកពិធីនេះ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានលើកឡើងថា ការសម្រេចផ្អាកព្រះរាជពិធីដែលមានរយៈពេលបីថ្ងៃនេះ គឺដោយសារតែកង្វះខាតទឹកនៅទូទាំងប្រទេស និងទឹកទន្លេមានកម្រិតទាប។
សារាចរណែនាំនេះ មានខ្លឹមសារដូច្នេះថា "ដោយឆ្នាំនេះ ទឹកទន្លេមានកម្រិតទាបហើយចំពោះមុខ ព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងជួបប្រទះគ្រោះរាំងស្ងួត ដែលទាមទារឲ្យយើងត្រូវប្រមូលផ្ដុំកម្លាំងសរុប មធ្យោបាយសរុប ក្នុងការដោះស្រាយបញ្ហាកង្វះខាតទឹកសម្រាប់ស្រូវប្រាំងជូនប្រជាកសិករនៅតាមខេត្ត"។
សារាចរណែនាំនេះមានខ្លឹមសារបន្តថា ខណៈពេលគ្មានការប្រណាំងទូក គ្មានការប្រគំតន្ត្រី ឬគ្មានអ្នកលក់ដូរនៅតាមផ្លូវក្នុងរាជធានីភ្នំពេញនោះ ការឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត កម្មករ ចំនួនបីថ្ងៃក្នុងព្រះរាជពិធីនេះនៅរក្សាដដែល។
អំឡុងពេលថ្លែងសុន្ទរកថានៅក្នុងខេត្តកំពត កាលពីម្សិលមិញ លោក ហ៊ុន សែន បានលើកឡើងថា ព្រះរាជពិធីនេះត្រូវបានផ្អាក ដោយសារគេគិតថា កម្រិតទឹកទន្លេសាបនឹងស្រកចុះនៅត្រឹម៤,២ម៉ែត្រ ពេលដល់់ថ្ងៃទី២៤ខែវិច្ឆិកា ជាពេលដែលព្រះរាជពិធីនេះគ្រោងនឹងចាប់ប្រារព្ធឡើង ពោលគឺទាបជាងកម្រិតទឹកជាធម្មតាដែលមានជម្រៅ៧ទៅ៨ម៉ែត្រ។
លោកមានប្រសាសន៍ទៅកាន់ទាហានចូលនិវត្តន៍ថា "ឆ្នាំនេះ ទឹកទាបខ្លាំងណាស់ ហើយមិនមែនតែកើតឡើងនៅកម្ពុជាយើងទេ សូម្បីតែនៅ ចិន ភូមា ឡាវ ថៃ ក៏ទឹកមានកម្រិតទាបអ៊ីចឹងដែរ។ អ៊ីចឹងហើយទឹក វាមិនអាចហូរមកកាន់តំបន់ទាបបានទេ ហើយប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ កំពុងតែជួបប្រទះនូវការខ្វះខាតទឹកធ្វើស្រែនៅរដូវប្រាំង"។
យោងតាមតួលេខពីគណៈកម្មការទន្លេមេគង្គបានឲ្យដឹងថា ទឹកទន្លេសាបមានជម្រៅ៤,៣១ម៉ែត្រក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ។ នៅក្នុងថ្ងៃ ទីមួយនៃព្រះរាជពិធីនេះកាលពីឆ្នាំមុន ទឹកមានជម្រៅ៦,១១ម៉ែត្រ។
កាលពីម្សិលមិញ មន្ត្រីរដ្ឋាភិបាលបានលើកឡើងដូចគ្នានឹងការអះអាងរបស់លោក ហ៊ុន សែន ដែលថា ទឹកទន្លេមានកម្រិតទាបពេកមិនអាចប្រណាំងទូកបាន។
លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ទឹករាក់មានន័យថា ទូកមិនអាចនាំយកមករាជធានីភ្នំពេញតាមទឹកបានឡើយ ដែលជាធម្មតាគេតែងតែធ្វើដូច្នេះពេលព្រះរាជពិធីបុណ្យអុំទូកមកដល់។
លោកបានមានប្រសាសន៍ថា " វាមានការលំបាកចំពោះយើងក្នុងការនាំទូកចូលមកទន្លេដើម្បីរៀបចំពិធីអុំទូក ដោយសារតែទឹកវាមានកម្រិតទាបនៅក្នុងតំបន់មួយចំនួន"។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា "លោកមិនមែនជាអ្នកជំនាញ" ខាងកម្រិតទឹក ឬការប្រណាំងទូកទេ ប៉ុន្តែថា វាមិនសមហេតុសមផលទេដែលប្រារព្ធព្រះរាជពិធីនេះនៅក្នុងរាជធានីភ្នំពេញ ខណៈកសិករនៅតាមបណ្ដាខេត្តកំពុងជួបការលំបាកដោយសារកម្រិតទឹកភ្លៀងតិចនោះ។
លោកបានមានប្រសាសន៍ថា"យើងមិនគួរបង្កើតភាពសប្បាយរីករាយច្រើនពេកទេ នៅ ពេលដែលប្រជាពលរដ្ឋ កំពុងជួបប្រទះភាពរាំងស្ងួតទូទាំងប្រទេស ហើយខ្វះទឹកបង្កបង្កើនផល"។
កាលពីឆ្នាំមុន មានការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកដែលជាការអបអរប្រចាំឆ្នាំឡើងវិញក្រោយពេលផ្អាករយៈពេលបីឆ្នាំបន្ទាប់ពីមានការផ្អើលរត់ជាន់គ្នានៅថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអំទូកឆ្នាំ២០១០ ដែលបានបណ្តាលឲ្យស្លាប់មនុស្សអស់៣៥៣នាក់ដែលភាគច្រើនជាយុវជន នៅលើស្ពានដែលតភ្ជាប់រាជធានីភ្នំពេញទៅកោះពេជ្រ។
ពិធីបុណ្យនេះត្រូវបានផ្អាកដោយសារគ្រោះទឹកជំនន់ក្នុងឆ្នាំ២០១១ និងឆ្នាំ២០១៣ ហើយដោយសារការយាងចូលទិវង្គតរបស់សម្តេចឪ នរោត្តម សីហនុ ក្នុងខែតុលា ឆ្នាំ២០១២។
លឹម ស្រីអូន ដែលឪពុករបស់គាត់កាន់កាប់ទូក ចន្ទរស្មីសារាយ មកពីខេត្តកំពង់ឆ្នាំងរហូតដល់ពេលគាត់ស្លាប់ក្នុងឆ្នាំ២០១៣ បានសម្តែងការខកចិត្តចំពោះសេចក្តីសម្រេចផ្អាកព្រះរាជពិធីបុណ្យអំុទូកនៅឆ្នាំនេះ ហើយបាននិយាយថា កម្រិតទឹកគឺខ្ពស់ល្មមសម្រាប់ធ្វើការប្រណាំងទូកបាន។
ស្រីអូន និយាយថា...
ការជំនុំជម្រះពេទ្យដែលបង្កឲ្យការឆ្លងមេរោគអេដស៍បញ្ចប់
ក្រុងបាត់ដំបង-សវនាការ ជំនុំជម្រះគ្រូពេទ្យគ្មានអាជ្ញាប័ណ្ណដែលចោទប្រកាន់ពីបទធ្វើ ឲ្យអ្នកភូមិជាង២៧០នាក់ឆ្លងមេរោគអេដស៍បានបញ្ចប់កាលពីល្ងាចថ្ងៃពុធ បន្ទាប់ពីមានសវនាការរយៈពេលប្រាំថ្ងៃនៅតុលាការខេត្តបាត់ដំបង ហើយសាលក្រមនឹងប្រកាសនៅដើមខែធ្នូ។
អាជ្ញាធរ និយាយថា លោក យ៉ែម ជ្រិន អាយុ៥៦ឆ្នាំ ទទួលខុសត្រូវចំពោះការផ្ទុះមេរោគអេដស៍នៅក្នុងឃុំរកា ស្រុកសង្កែ ដែលត្រូវរាយការណ៍ឲ្យដឹងដំបូងកាលពីខែធ្នូឆ្នាំមុន។ រហូតមកដល់ពេលនេះមានអ្នកភូមិដែលកើតជំងឺអេដស៍ដប់នាក់បានស្លាប់។
សវនាការ បានផ្តល់ទឡ្ហីករណ៍ថា លោក ជ្រិន ដែលត្រូវបានចោទពីបទឃាតកម្មមានស្ថានទម្ងន់ទោស ការចម្លងរីរុសហ៊ីវដោយចេតនា និងបើកការព្យាបាលដោយគ្មានអាជ្ញាប័ណ្ណ បានបង្កឲ្យមានការរីករាយដាលជំងឺនេះ ព្រោះមិនបានដូរឧបករណ៍ពេទ្យពេលព្យាបាលដោយចាក់ថ្នាំ និងព្យួរសេរ៉ូម...
នាយករដ្ឋមន្ត្រីព្រមានថា កងកម្លាំងប្រដាប់អាវុធអាចធ្វើឲ្យគណបក្សសង្គ្រោះជាតិមានបញ្ហា
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា រដ្ឋាភិបាលអនាគតដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ នឹងប្រឈមប្រតិកម្មយ៉ាងខ្លាំងក្លា ប្រសិនបើខ្លួនព្យាយាមជំនួសមុខតំណែងលោក ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធលពលខេរមភូមិន្ទ និងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលសុទ្ធតែជាមន្ត្រីស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជា។
នៅក្នុងការគំរាមថ្មីបំផុតរបស់លោកអំពីសង្គ្រាមស៊ីវិល ឬសង្គ្រាមពេញទំហឹង ប្រសិនបើគណបក្សប្រឆាំងឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ លោក ហ៊ុន សែន បានថ្លែងអំឡុងពិធីប្រគល់សញ្ញាបត្រមួយក្នុងរាជធានីភ្នំពេញថា គណបក្សសង្គ្រោះជាតិមានភាពមិនស្មោះត្រង់ឡើយក្នុងការសន្យាមិនដកមន្ត្រីណាម្នាក់ចេញ ប្រសិនបើខ្លួនឡើងកាន់អំណាច។
លោកលើកឡើងថា "សារគោលនយោបាយរបស់ពួកគេគឺ 'ទុកមន្ត្រីចាស់ ហើយដំឡើងប្រាក់ខែឲ្យពួកគេ'។ អញ្ចឹងអ្នកគាំទ្រ ...
គ្រិស្តសាសនទូតនាំយកកីឡាស្គីលើទឹក វ៉េកបតឌីង លើកដំបូងមកកាន់កម្ពុជា
លោក ស្សន មឺរី (Shaun Murray) ដែលជាជើងឯកពិភពលោក៤ជំនាន់នៃកីឡាស្គីលើទឹក វ៉េកបតឌីង (Wakeboarding-ជាកីឡាស្គីលើទឹកដែលអ្នកលេងត្រូវតោងខ្សែអូសដោយអូប័រ) និងជាតួអង្គក្នុងវីដេអូហ្គេមដែលមានចំណងជើងថា “Wakeboarding Unleashed featuring Shaun Murray” បានចំណាយពេលប្រហែល២០នាទីកាលពីថ្ងៃសៅរ៍ ដើម្បីបញ្ចេញស្នៀតពិសេសៗនៃកីឡានេះនៅស្រះទឹកមួយស្ថិតនៅជាយរាជធានីភ្នំពេញ។
ឈរជ្រកម្លប់តង់នៅទីលានប្រកួត Kam-air Wakepark ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា លោក ស្សន មឺរី មានប្រសាសន៍ថា...
កំពង់ផែស្វយ័តភ្នំពេញ ទទួលបានភ្លើងខៀវក្នុងការចុះបញ្ចីក្នុងទីផ្សារមូលបត្រ
គណៈកម្មការមូលបត្រកម្ពុជាបានផ្តល់ការអនុញ្ញាតយល់ព្រមជាលើកដំបូងដល់កំពង់ផែស្វយ័តកម្ពុជាក្នុងការលក់ភាគហ៊ុនជាសាធារណៈជាលើកដំបូង (IPO) នៅក្នុងទីផ្សារមូលបត្រថ្មោងថ្មីរបស់កម្ពុជា ដែលក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋនេះរំពឹងថា នឹងចូលរួមក្នុងដើមខែធ្នូ។
បើយោគជ័យ កំពង់ផែនេះនឹងក្លាយជាក្រុមហ៊ុនទី៣ហើយ ដែលចុះបញ្ជីនៅក្នុងទីផ្សារមូលបត្រដែលបើកដំណើរការបានរយៈពេលបីឆ្នាំកន្លះមកហើយ។
ការអនុញ្ញាតយល់ព្រមរបស់គណៈកម្មការមូលបត្រកម្ពុជាដែលធ្វើឡើងនៅថ្ងៃទី៧ ខែតុលា មានន័យថា ក្រុមហ៊ុននេះអាចចាប់ផ្តើមកត់ត្រាពីតម្រូវការអតិថិជនរបស់ខ្លួនដែលចង់ទិញភាគហ៊ុន ដើម្បីកំណត់ចំនួនភាគហ៊ុនឲ្យបានជាក់លាក់សម្រាប់លក់នៅលើទីផ្សារភាគហ៊ុន និងតម្លៃដំបូង។
សេចក្តីថ្លែងការណ៍របស់គណៈកម្មការនេះមានខ្លឹមសារដូច្នេះថា " មានការរៀបចំកិច្ចប្រជុំមួយដើម្បីអនុញ្ញាតជាគោលការណ៍នូវសំណើសុំលក់ភាគហ៊ុនជាសាធារណៈរបស់កំពង់ផែស្វយ័ត បន្ទាប់ពីទទួលបានឯកសារពាក់ព័ន្ធ ការផ្តល់មតិយោបល់ និងរបាយការណ៍ផ្លូវការ"។
លោក ហ៊ី បាវី ប្រធានកំពង់ផែនេះបានលើកឡើងថា ការកត់ត្រាពីតម្រូវការរបស់អតិថិជនដែលចង់ទិញភាគហ៊ុនអាចធ្វើឡើងចន្លោះពីថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី២២ ខែតុលា...
មនុស្សបីនាក់ស្លាប់បន្ទាប់ពី រថយន្តក្រុងបុករថយន្ត SUV
យោងតាមអាជ្ញាធរបានឲ្យដឹងថា មនុស្សបីនាក់បានបាត់បង់ជីវិតនិងប្រាំនាក់ទទួលរងរបួសនៅខេត្តតាកែវកាលពីថ្ងៃអាទិត្យ នៅពេលដែលរថយន្ត SUV របស់ពួកគេបានបុកចំពីមុខរថយន្តទេសចរណ៍មានមនុស្សជិះពេញ ដែលប្រហែលបានព្យាយាមបើកវ៉ារថយន្តមួយគ្រឿងផ្សេងទៀត។
លោក ប៉ុក ពលរិទ្ធ នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត បាននិយាយកាលពីថ្ងៃច័ន្ទថា រថយន្តក្រុងនោះ ដែលជារបស់ក្រុមហ៊ុនដឹកជញ្ជូន ភ្នំពេញសុរិយា កំពុងធ្វើដំណើរពីក្រុងភ្នំពេញទៅខេត្តកែប នៅពេលដែលវាបុករថយន្ត ហុងដា ស៊ីអាវី លើផ្លូវជាតិលេខ៣១ នៅវេលាម៉ោងប្រហែល១២និង៣០នាទីរសៀល។
លោក ពលរិទ្ធ បាននិយាយថា "សាក្សីជាច្រើននាក់បានប្រាប់សមត្ថកិច្ចរបស់យើងថា រថយន្តក្រុងនេះកំពុងបើកបរពីភ្នំពេញទៅខេត្តកែប ហើយបានព្យាយាមបើកវ៉ារថយន្តមួយគ្រឿងផ្សេងទៀត...
នៅទីបំផុត ក្រុមហ៊ុនរបស់ចិន បានចាប់ផ្ដើមសាងសង់គម្រោងអភិវឌ្ឍន៍លើតំបន់បឹងកក់ហើយ
៨ឆ្នាំបន្ទាប់ពីលោក ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា បានចុះកិច្ចសន្យាជួលបឹងកក់រយៈពេល៩៩ឆ្នាំនៅក្នុងកិច្ចព្រមព្រៀងអចលនទ្រព្យដ៏ចម្រូងចម្រាសបំផុតមួយក្នុងប្រវត្តិសាស្ត្រថ្មីៗនេះរបស់រាជធានីភ្នំពេញ ក្រុមហ៊ុនមួយរបស់ចិន បានចាប់ផ្ដើមសាងសង់គម្រោងអភិវឌ្ឍន៍ដ៏ធំដំបូងលើបឹងដែលបូមខ្សាច់លុបពេញនេះហើយ។
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Graticity Real Estate Development ដែលមានមូលដ្ឋាននៅក្រុងប៉េកាំង បានចាប់ផ្ដើមសាងសង់កាលពីខែមុននូវគម្រោង "វ័ន ផាក" (One Park) ជាគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្ម និងលំនៅដ្ឋានដែលត្រូវបានផ្សព្វផ្សាយថា "ការរស់នៅក្នុងទីក្រុងជឿនលឿន" (Sophisticated Urban Living) បន្ទាប់ពីទិញដីទំហំ២០ហិកតាពីក្រុមហ៊ុនស៊ូកាគុ របស់លោក...
លោក ហ៊ុន សែន អំពាវនាវឲ្យប្រទេសអ្នកមានអនុវត្តកិច្ចសន្យាផ្តល់ជំនួយ
កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិដោយអំពាវនាវឲ្យបណ្តាប្រទេសអភិវឌ្ឍន៍អនុវត្តកិច្ចសន្យារបស់ខ្លួនក្នុងការផ្តល់ជំនួយបរទេសក្នុងទំហំយ៉ាងតិច០,៧ភាគរយនៃចំណូលជាតិសរុបរបស់ពួកគេ។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលស្តីអំពីគោលដៅអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិលោក ហ៊ុន សែន បានមានប្រសាសន៍ថា វាមានសារៈសំខាន់ដែលបណ្តាប្រទេសអ្នកមានគោរពកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ។
លោកបានមានប្រសាសន៍ថា "ការសម្រេចបាននូវកុងសង់សុីសលើរបៀបវារៈអភិវឌ្ឍន៍ ក្រោយឆ្នាំ២០១៥ គឺជាសមិទ្ធផលដ៏សំខាន់របស់មេដឹកនាំពិភពលោកនាពេលនេះ។ ក៏ប៉ុន្តែការធានាឲ្យបានថា របៀបវារៈដែលត្រូវបានដាក់ចេញមកនេះពិតជានឹងសម្រេចបានជាលទ្ធផលជាក់ស្តែងតាមការរំពឹងទុកនោះ គឺកំពុងតែស្ថិតជាបញ្ហាប្រឈមរបស់យើងទាំងអស់គ្នានៅឡើយ"។
លោកបានមានប្រសាសន៍បន្ថែមថា "ហេតុនេះខ្ញុំយល់ឃើញថា មានកិច្ចការជាគន្លឹះមួយចំនួនដែលយើងទាំងអស់គ្នាត្រូវខិតខំរួមគ្នាធ្វើគឺ១ធានាសម្រេចឲ្យបាននូវការអនុវត្តកិច្ចសន្យាបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការពីសំណាក់ប្រទេសអ្នកផ្តល់ជំនួយក្នុងទំហំ០,៧ភាគរយនៃចំណូលជាតិសរុបទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងក្នុងទំហំ០,១៥ ដល់ ០,២០ភាគរយនៃចំណូលជាតិសរុប ទៅដល់ប្រទេសមានការអភិវឌ្ឍតិចតួច"។
មានប្រទេសតែបន្តិចបន្តួចប៉ុណ្ណោះដែលសម្រេចនូវគោលដៅសម្រាប់ជំនួយដែលត្រូវបានយល់ព្រមផ្តល់ជាលើកដំបូងដោយមហាសន្និបាតនេះក្នុងឆ្នាំ១៩៧០។ ប៉ុន្តែ លោក ហ៊ុន សែន បានលើកឡើងថា ប្រទេសកម្ពុជាមានការវិវឌ្ឍជាមួយនឹងជំនួយដែលខ្លួនបានទទួលចាប់តាំងពីសន្តិភាពត្រូវបានស្តារឡើងវិញក្នុងទសវត្សរ៍ឆ្នាំ១៩៩០មក។
លោកបានមានប្រសាសន៍ថា "ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ កម្ពុជាសម្រេច បាននូវការវិវឌ្ឍប្រែប្រួលគួរជាទីមោទនៈ ពិសេសការរក្សាបាននូវសន្តិភាពពេញលេញ ស្ថិរភាពនយោបាយរឹងមាំ សន្តិសុខ និងសណ្តាប់ ធ្នាប់សាធារណៈល្អប្រសើរ ព្រមទាំងកំណើន សេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧,៧ភាគរយក្នុងមួយឆ្នាំ"។
លោកបានមានប្រសាសន៍បន្ថែមថា "អត្រានៃភាពក្រីក្របានធ្លាក់ចុះយ៉ាងលឿនពីជាង៥៣ភាគរយក្នុងឆ្នាំ២០០៤ មកត្រឹម១៦ភាគរយនៅឆ្នាំ២០១៣...
ប្រេសិត UN បញ្ចប់បេសកកម្មដោយសុំឲ្យពង្រឹងនីតិរដ្ឋនៅកម្ពុជា
លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានលើកឡើងនៅក្នុងសន្និសីទកាសែតមួយកាលពីម្សិលមិញថា លោកស្រីយល់ស្របចំពោះការអំពាវនាវរបស់អ្នកកាន់តំណែងមុនលោកស្រីឲ្យមានការពង្រឹងនីតិរដ្ឋនៅកម្ពុជា ប៉ុន្តែ លោកស្រីបានបន្ថែមថា លោកស្រីមានការស្ញប់ស្ញែង អំឡុងពេលបំពេញការងារលើកដំបូងរបស់លោកស្រី ដោយសារឆន្ទៈរបស់រដ្ឋាភិបាលក្នុងការចូលរួមធ្វើកំណែទម្រង់។
ទោះជាយ៉ាងណា សកម្មជនការពារសិទ្ធិមនុស្សក្នុងស្រុកបានបង្ហាញមន្ទិលថា ការសន្យាគាំទ្ររបស់រដ្ឋាភិបាលចំពោះលោកស្រី រ៉ូណា ស្មីត និងការងារការពារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ គឺគ្រាន់តែជាការធ្វើឲ្យតែល្អមើលប៉ុណ្ណោះ ដោយមានសកម្មជនម្នាក់ចាត់ទុកការបំពេញការងាររបស់លោកស្រីថា ជា"ការចាប់ផ្តើមការងារដំបូង"។
ការលើកឡើងរបស់លោកស្រី រ៉ូណា ស្មីត ធ្វើឡើងនៅពេលលោកស្រីបញ្ចប់ការបំពេញការងាររយៈពេល៩ថ្ងៃ ដែលជាបេសកកម្មលើកដំបូងបន្ទាប់ពីលោកស្រីត្រូវបានជ្រើសរើសកាលពីខែមីនាឲ្យធ្វើជាប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា។ លោកស្រីគ្រោងធ្វើសេចក្តីរាយការណ៍អំពីអ្វីដែលលោកស្រីទទួលបានជាលើកដំបូងទៅកាន់សម័យប្រជុំលើកទី៣០របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅថ្ងៃអង្គារ ។
លោកស្រីបានមានប្រសាសន៍ថា "ខ្ញុំមានគម្រោងធ្វើការងារបន្ថែមទៀតលើការងាររបស់អ្នកកាន់តំណែងមុនខ្ញុំចំនួនប្រាំរូប។ ខ្ញុំយល់ស្របចំពោះទស្សនៈដែលថា ការពង្រឹងច្បាប់បន្ថែម ការអភិវឌ្ឍ និងការធានាឯករាជ្យនៃស្ថាប័នទាំងនោះដែលមានតួនាទីជាក់លាក់ក្នុងការការពារសិទ្ធិមនុស្ស ជាពិសេសប្រព័ន្ធតុលាការ គឺមានសារៈសំខាន់សម្រាប់កសាងប្រទេសប្រជាធិបតេយ្យឲ្យមានស្ថិរភាពដែលប្រជាពលរដ្ឋខ្មែរចង់បាន"។
កាលពីខែវិច្ឆិកា ក្រោយការចាប់ខ្លួនសមាជិកគណបក្សសង្គ្រោះជាតិនិងសកម្មជនការងារសិទ្ធិដីធ្លីមួយចំនួន លោក សុរិយា ស៊ូបេឌីអ្នកកាន់តំណែងមុន លោកស្រី រ៉ូណា ស្មីតបានចេញសេចក្តីថ្លែងការណ៍មួយដោយរិះគន់ចំពោះកង្វះឯករាជភាពរបស់ប្រព័ន្ធតុលាការកម្ពុជា។
លោក សុរិយា ស៊ូបេឌី ថ្លែងអំឡុងពេលនោះថា "អ្នកដែលព្យាយាមប្រើសេរីភាពមូលដ្ឋានអាចត្រូវបានចាប់ខ្លួន ចោទប្រកាន់និងផ្តន្ទាទោស ដោយផ្អែកលើមូលហេតុតិចតួចឬគ្មានសោះ។ចំពោះករណីបែបនេះយុត្តិធម៌នៅក្នុងប្រព័ន្ធតុលាការដែលមានការងារជាច្រើនត្រូវដោះស្រាយអាចនឹងមានការសម្រេចយ៉ាងលឿនគួរឲ្យកត់សម្គាល់"។
នៅឯសន្និសីកាសែតកាលពីម្សិលមិញ លោកស្រី រ៉ូណា ស្មីតក៏បានលើកឡើងពីការរើសអើងជាតិសាសន៍ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យអ្នករាយការណ៍ពិសេសរូបនេះផ្តោតការយកចិត្តទុក ពេលជួបពិភាក្សាគ្នាកាលពីថ្ងៃច័ន្ទផងដែរ។ លោកស្រីបានគូសបញ្ជាក់ថា លោក សុរិយា ស៊ូបេឌី បានលើកឡើងពីបញ្ហាដូចគ្នានេះនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់លោកក្នុងនាមជាអ្នករាយការណ៍ពិសេស។
លោកស្រីបានអានសេចក្តីថ្លែងការណ៍របស់អ្នកកាន់តំណែងមុនលោកស្រីដែលលោកស្រីយល់ស្របនោះថា "នៅក្នុងឆាកនយោបាយកម្ពុជា គួរតែគ្មានការរើសអើងជាតិសាសន៍ ការស្អប់ខ្ពើមជនបរទេស និងការរើសអើងគ្រប់រូបភាពណាមួយ"។
មន្ត្រីរដ្ឋាភិបាល និងបណ្តាអង្គការសិទ្ធិមនុស្សធ្លាប់បានចោទប្រកាន់ជាច្រើនលើកច្រើនសារួចមកហើយចំពោះការរើសអើងជាតិសាសន៍ពីសំណាក់គណបក្សសង្គ្រោះជាតិ ដែលមេដឹកនាំ គណបក្សនេះជារឿយៗតែងតែប្រើភាសារើសអើងជាតិសាសន៍ នៅពេលសំដៅលើពលរដ្ឋវៀតណាម។
ទោះជាយ៉ាងណា នៅពេលថ្លែងកាលពីម្សិលមិញ លោកស្រី រ៉ូណា ស្មីត បានគូសបញ្ជាក់ថា ការដែលអាចមានការរើសអើងជាតិសាសន៍ដែលប៉ះពាល់ដល់សិទ្ធិមនុស្សមិនត្រូវបានរឹតបន្តឹងឡើយនៅក្នុងឆាកនយោបាយ។
លោកស្រីបានមានប្រសាសន៍ថា "មិនថាពលរដ្ឋក្រីក្រ និងសិទ្ធិដីធ្លី ស្ត្រីនិងការទទួលបានយុត្តិធម៌ អ្នកស្វែងរកសិទ្ធិជ្រកកោន និងការទទួលស្គាល់ឋានៈជនភៀសខ្លួន កម្មករ និងសិទ្ធិការងារទេ ការដែលអាចមានការរើសអើងពូជសាសន៍ដែលធ្វើឲ្យប៉ះពាល់ដល់ការគោរពសិទ្ធិមនុស្ស កើតមានយ៉ាងច្រើន"។
លោកស្រី រ៉ូណា ស្មីត បានបញ្ចប់ដោយលើកឡើងថា លោកស្រីត្រូវបានលើកទឹកចិត្តដោយការទទួលយ៉ាងរាក់ទាក់អំឡុងពេលលោកស្រីជួបជាមួយមេដឹកនាំកម្ពុជាដូចជាលោកនាយករដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងការងារជាដើម។
លោកស្រីបានមានប្រសាសន៍ថា "ខ្ញុំមានការភ្ញាក់ផ្អើលនៅក្នុងកិច្ចប្រជុំ បន្ទាប់ពីបានជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដោយសារការលើកសរសើរ និងការសន្យារបស់ពួកគេក្នុងការសហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស"។
លោក អ៊ូ វីរៈ ដែលជាអ្នកវិភាគនយោបាយ និងជាស្ថាបនិកអង្គការវេទិកាអនាគតដែលជាអង្គការវិភាគ និងស្រាវជ្រាវនយោបាយបានលើកឡើងថា ខណៈរដ្ឋាភិបាលមានភាពរាក់ទាក់ជាមួយ លោកស្រី រ៉ូណា ស្មីត ក្នុងពេលឥឡូវ ស្ថានភាពអាចនឹងផ្លាស់ប្តូរនៅពេលលោកស្រីរិះគន់ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែខ្លាំង។
ដោយគូសបញ្ជាក់ពីអ្វីដែលកើតឡើងដូចគ្នាចំពោះអ្នកកាន់តំណែងមុន លោកស្រី រ៉ូណា ស្មីត ដូចជាលោក សុរិយា ស៊ូបេឌី និងលោក យ៉ាស ហ្គាយ ជាដើម មុនពេលពួកគាត់មានទំនាក់ទំនងមិនល្អជាមួយមេដឹកនាំកម្ពុជា លោក អ៊ូ វីរៈ បានមានប្រសាសន៍ថា "នេះគឺជារឿងកើតឡើងដដែល។ គាត់ទើបតែចាប់ផ្តើមការងារក្នុងដំណាក់កាលដំបូង ហើយរដ្ឋាភិបាលប្រើពាក្យផ្អែមល្ហែមដើម្បីបង្ហាញថា ពួកគេចូលរួមសហការ"។
លោក នី ចរិយា ប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៅអង្គការអាដហុកបានយល់ស្របចំពោះការលើកឡើងរបស់លោក អ៊ូ វីរៈ ទាក់ទិននឹងបេសកកម្មលើកដំបូងរបស់អ្នករាយការណ៍ពិសេសរូបនេះ។
លោកបានមានប្រសាសន៍ថា "យើងរង់ចាំរហូតដល់បេសកកម្មទី២ ឬទី៣សិន។ ប្រសិនបើគាត់ចាប់ផ្តើមរិះគន់រដ្ឋាភិបាល ខ្ញុំគិតថា គាត់នឹងមានការលំបាកក្នុងការសហការជាមួយរដ្ឋាភិបាលជាមិនខាន"៕ស៊ុយឈាង
រដ្ឋាភិបាលលើកលែងទោស និងដោះលែងក្រុមភេរវកម្មបីនាក់បន្ថែមទៀត
រដ្ឋាភិបាលបានលើកលែងទោសនិងដោះលែងបុរសបីនាក់ដែលត្រូវបានកាត់ឲ្យជាប់ទោសជាមួយលោក សួន សេរីរដ្ឋា អ្នកប្រឆាំងដែលនិរទេសខ្លួនឯងកាលពីខែមករា ជុំវិញការចោទប្រកាន់ពីបទភេរវកម្មដែលត្រូវបានអង្គការសិទ្ធិមនុស្សចាត់ទុកថា គ្មានមូលដ្ឋាននិងជាហេតុផលនយោបាយ។
ចំណាត់ការនេះដែលធ្វើឡើងកាលពីសប្ដាហ៍មុន បំពេញលក្ខខណ្ឌចុងក្រោយក្នុងចំណោមលក្ខខណ្ឌបី ដែលលោក សួន សេរីរដ្ឋា បានស្នើសម្រាប់ការវិលត្រឡប់របស់លោកមកប្រទេសកម្ពុជាវិញនៅថ្ងៃទី១ ខែតុលា។ រដ្ឋាភិបាលបានលើកលែងទោសលោក សួន សេរីរដ្ឋា កាលពីខែកក្កដា ហើយបានចុះឈ្មោះគណបក្សនយោបាយរបស់លោក គឺគណបក្សអំណាចខ្មែរនៅប៉ុន្មានថ្ងៃក្រោយមក។
លោក សួន សេរីរដ្ឋា បាននិយាយកាលពីម្សិលមិញ នៅពេលលោកធ្វើដំណើរទៅទីក្រុងបាងកកវិញពីព្រំដែនកម្ពុជា-ថៃ ទីដែលលោកបានជួបជាមួយបុរសទាំងបីនាក់នេះកាលពីថ្ងៃអាទិត្យថា "ខ្ញុំរីករាយណាស់ដែលពួកគាត់ត្រូវបានដោះលែងវិញ។ ពួកគាត់ត្រូវបានចាប់ដាក់ពន្ធនាគារដោយមិនយុត្តិធម៌ ពីព្រោះពួកគាត់មិនបានប្រព្រឹត្តបទឧក្រិដ្ឋណាមួយឡើយ"។
រូបថតដែលបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោក សួន...
Latest news
© 2021, ដេលី. All rights reserved.

