TAG
paywall
ក្រសួងមហាផ្ទៃដំឡើងឋានន្តរស័ក្តិមន្ត្រីនគរបាលបីរូបទៀតជា អគ្គស្នងការរងនគរបាលជាតិ
ក្រសួងមហាផ្ទៃបានដំឡើងឋានន្តរស័ក្ដិមន្ត្រីនគរបាលជាន់ខ្ពស់បីរូបទៅជាអគ្គស្នងការរងនគរបាលជាតិនៅក្នុងពិធីមួយកាលពីរសៀកម្សិលមិញ ដោយធ្វើឲ្យឋានន្តរស័ក្ដិអគ្គស្នងការរងឡើងដល់១៥នាក់នៅក្នុងការរៀបចំច្បាស់ក្រឡែតសម្រាប់អគ្គស្នងការរងបីរូបផ្សេងទៀតដែលនឹងចូលនិវត្ត។
ដោយអវត្តមានលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលត្រូវចូលរួមជាអធិបតីក្នុងពិធីដែលមានរយៈពេលបីម៉ោងនៅទីស្តីការក្រសួងក្នុងរាជធានីភ្នំពេញ លោក ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានប្រកាសពីការដំឡើងឋានន្តរស័ក្ដិមន្ត្រីទាំងបីរូបនេះ និងមន្ត្រីក្នុងចំណោមមន្ត្រីជាន់ទាប៧៨រូប។
លោក ឯម សំអាន បានបង្ហាញអត្តសញ្ញាណអគ្គស្នងការរងថ្មីបីរូបរបស់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដូចជាលោក ម៉ក់ ជីតូ ប្រធាននាយកដ្ឋានកណ្តាលយុត្តិធម៌ក្រសួងមហាផ្ទៃ លោក ហឹុម យ៉ាន ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ និងលោក ទូច ណារ៉ុថ ប្រធានកងអង្គរក្ស។
នៅក្នុងសុន្ទរកថា ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានមានប្រសាសន៍ថា លោករីករាយណាស់ដោយទទួលបានការដំឡើងឋានន្តរស័ក្ដិនេះ ហើយនឹងបន្តបំពេញការងាររបស់ខ្លួនក្នុងនាមជាមន្ត្រីអនុវត្តច្បាប់។
លោកបានថ្លែងទៅកាន់អ្នកចូលរួមថា "ថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យបំផុតដែលយើងទទួលបានការដំឡើងឋានន្តរស័ក្ដិនេះពីព្រះមហាក្សត្រ និងរដ្ឋាភិបាល"។
ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ក៏បានសន្យា "ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពទាំងឡាយណា ដែលប៉ះពាល់ដល់សន្តិសុខជាតិ និងសុវត្ថិភាពសង្គម"។
ឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ បានមានប្រសាសន៍តាមទូរស័ព្ទបន្ទាប់ពីចប់ពិធីថា មន្ត្រីបីរូបទៀតក្នុងចំណោមអគ្គស្នងការរងនគរបានជាតិក្នុងប្រទេសកម្ពុជា ដែលឥឡូវនេះមាន១៥រូបនោះ នឹងចូលនិវត្តនាពេលឆាប់ៗនេះ ប៉ុន្តែ លោកបានលើកឡើងថា លោកមិនច្បាស់ថា មន្ត្រីរូបណាឡើយ៕សារុន
អតីតព្រះសង្ឃម្នាក់ជាប់ឃុំទាក់ទិននឹងការធ្វើគត់ព្រះសង្ឃកំពុងសម្ដែងធម៌ទេសនា
មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃច័ន្ទថា ប៉ូលិសនៅខេត្តកំពង់ស្ពឺកំពុងស៊ើបអង្កេតអតីតព្រះសង្ឃម្នាក់ទាក់ទិននឹងការធ្វើគត់ព្រះសង្ឃមានព្រះជន្ម៧៦ព្រះវស្សា ដែលត្រូវបានបាញ់សុគតកាលពីថ្ងៃសៅរ៍ ក្នុងពេលកំពុងសម្ដែងធម៌ទេសនានៅក្នុងពិធីបុណ្យមួយ។
យោងតាមប៉ូលិសបានឲ្យដឹងថា ព្រះតេជគុណ ម៉ឹង អ៊ុំ គ្រូសូត្រស្ដាំនៅវត្តអង្គស្នៀត ក្នុងស្រុកសំរោងទង បានសុគតដោយសារត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំក ក្នុងពេលដែលព្រះតេជគុណចាប់ផ្តើមសម្ដែងធម៌ទេសនានៅក្នុងពិធីបុណ្យខួប១ឆ្នាំនៅឃុំតាំងក្រូចកាលពីយប់ថ្ងៃសៅរ៍។
ប៉ូលិសបាននិយាយថា ព្រះតេជគុណបានគង់តែអង្គឯងនៅលើគ្រែទេសនានៅចំពោះមុខពុទ្ធបរិស័ទរាប់សិបនាក់ ហើយត្រូវបានគេបាញ់ទម្លុះវាំងនននៅពីក្រោយព្រះអង្គ។
លោក សោម បូរ៉ា ស្នងការរងនគរបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា កាលពីថ្ងៃសៅរ៍ ប៉ូលិសបានចាប់ខ្លួនអតីតព្រះសង្ឃម្នាក់ ឈ្មោះ ជា សារ៉ាន់ អាយុ៣៣ឆ្នាំ ដែលគេសង្ស័យថាជាអ្នកបាញ់។
លោកបានឲ្យដឹងទៀតថា "យើងមិនអាចស្វែងរកឃើញអាវុធ...
កំណើនភ្ញៀវទេសចរបង្អង់ល្បឿនមកនៅកម្រិតទាបសម្រាប់រយៈពេលប្រាំឆ្នាំ
យោងតាមតួលេខបឋមដែលក្រសួងទេសចរណ៍បានផ្តល់ឲ្យកាលពីម្សិលមិញ បង្ហាញថាកំណើនភ្ញៀវទេសចរបានបង្អង់ល្បឿនកាលពីឆ្នាំមុនមកនៅកម្រិតទាបបំផុត ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុពិភពលោកមក។
លោក គង់ សុភារៈ ប្រធាននាយកដ្ឋានស្ថិតិនៃក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ចំនួនភ្ញៀវទេសចរ ដែលមកដល់ប្រទេសកម្ពុជាតាមគ្រប់មធ្យោបាយនៃការធ្វើដំណើរ បានឈានដល់៤,៥លាននាក់កាលពីឆ្នាំមុនដោយកើនឡើងតែ៦,៨ភាគរយប៉ុណ្ណោះពីចំនួន៤,២លាននាក់ក្នុងឆ្នាំ២០១៣។
ប្រទេសកម្ពុជាទទួលបានកំណើនភ្ញៀវទេសចរប្រចាំឆ្នាំជាមធ្យម១៣,៥ភាគរយចាប់តាំងពីឆ្នាំ២០០៩មក ដែលនៅពេលនោះភ្ញៀវទេសចរបានកើនឡើងតែ១,៧ភាគរយប៉ុណ្ណោះ។
លោក ហូរ វណ្ឌី សហប្រធានក្រុមការងារទេសចរណ៍ក្នុងវិស័យរដ្ឋ និងឯកជន បានមានប្រសាសន៍ថា ឧស្សាហកម្មទេសចរណ៍បានរងផលប៉ះពាល់ខ្លាំងកាលពីដើមឆ្នាំ២០១៤ ដោយសារតែការជាប់គាំងផ្នែកនយោបាយ។
លោកបានមានប្រសាសន៍ទៀតថា "កំណើនយឺតជាងឆ្នាំមុនៗដោយសារតែមានឧបសគ្គមួយចំនួនដូចជាការជាប់គាំងផ្នែកនយោបាយក្រោយពីការបោះឆ្នោតសាកលជាដើម"។ ទោះជាយ៉ាងណា លោកបានមានប្រសាសន៍ថា លោករំពឹងទុកថា នៅឆ្នាំនេះនឹងទទួលបានកំណើនប្រហែល១៥ភាគរយ។
កាលពីខែឧសភា មន្ត្រីទេសចរបានជំរុញឲ្យឧស្សាហកម្មបដិសណ្ឋាកិច្ចមួយនេះបង្កើនការខិតខំធ្វើយុទ្ធសាស្ត្រទីផ្សាររបស់ខ្លួនដើម្បីទាក់ទាញភ្ញៀវទេសចរចិន បន្ទាប់ពីចំនួនភ្ញៀវទេសចរធ្លាក់ចុះដោយសារស្ថានភាពចលាចលផ្នែកនយោបាយនៅក្នុងប្រទេសថៃ និងបាតុកម្មប្រឆាំងចិននៅក្នុងប្រទេសវៀតណាមកាលពីដើមឆ្នាំ២០១៤។
លោក លូ ម៉េង ប្រធានសមាគមសណ្ឋាគារកម្ពុជាបានមានប្រសាសន៍ថា ថ្វីបើទីផ្សារចិនជាទីផ្សារសំខាន់ដែលក្រុមហ៊ុនអាកាសចរណ៍នានាបានបង្កើនជើងហោះហើរចូលទៅកាន់ប្រទេសនោះក្តី ក៏កម្ពុជាចាំបាច់ត្រូវផ្តោតលើការធានាឲ្យទទួលបានជើងហោះហើរផ្ទាល់ពីប្រទេសផ្សេងៗទៀត ព្រមទាំងផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍នានាក្រៅពីប្រាសាទអង្គរវត្តផងដែរ។
លោកបានមានប្រសាសន៍ទៀតថា យើងចង់ឲ្យទេសចរណ៍មិនមែនមកតែពីរយប់ទេ ប៉ុន្តែ យើងចង់ឲ្យពួកគាត់ស្នាក់នៅ១០យប់ ហើយទៅកម្សាន្តកន្លែងផ្សេងៗដូចជាក្រុងព្រះសីហនុ បាត់ដំបង និងកោះរ៉ុងជាដើម។ មានព័ត៌មានមិនគ្រប់គ្រាន់ទេស្តីពីគោលដៅទេសចរណ៍ទាំងនោះ"។
យោងតាមតួលេខរបស់ក្រសួងទេសចរណ៍បង្ហាញថា នៅក្នុងរយៈពេល១១ខែ ដើមឆ្នាំ២០១៤ ភ្ញៀវទេសចរវៀតណាមដែលចូលមកទស្សនាមកកម្ពុជា មានចំនួនច្រើនជាងគេបំផុត រហូតដល់ទៅ៨០៣.៥៩១នាក់ ឬស្មើនឹង២០,១ភាគរយនៃភ្ញៀវទេសចរសរុប។
ចំនួនច្រើនបំផុតទី២ គឺភ្ញៀវទេសចរមកពីប្រទេសចិនដែលជាទីផ្សាររីកចម្រើនលឿនបំផុតជាមួយនឹងកំណើន២១,៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕សុខុម
ជនស្វែងរកសិទ្ធិជ្រកកោនម៉ុងតាញ៉ាបីនាក់ទៀតមកដល់ក្រុងភ្នំពេញ
អង្គការសហប្រជាជាតិនិងក្រុមសិទ្ធិមនុស្សបានបញ្ជាក់កាលពីថ្ងៃច័ន្ទថា ជនស្វែងរកសិទ្ធិជ្រកកោនម៉ុងតាញ៉ាបីនាក់បានមកដល់ក្រុងភ្នំពេញកាលពីសប្តាហ៍មុន ហើយកំពុងដាក់ពាក្យសុំឋានៈជនភៀសខ្លួននៅនាយកដ្ឋានជនភៀសខ្លួនក្រសួងមហាផ្ទៃ។
លោក ឆាយ ធី អ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ខេត្ត រតនគិរី ដែលនៅខេត្តនេះអ្នកស្វែងរកសិទ្ធិជ្រកកោនម៉ុងតាញ៉ាជិត៣០នាក់បានភៀសខ្លួនក្នុងពេលបីខែកន្លងមុននេះ បាននិយាយថា មនុស្សបីនាក់បានមកដល់ភ្នំពេញកាលពីថ្ងៃពុធ។
ដោយសំដៅលើជនម៉ុងតាញ៉ា លោកបាននិយាយថា "ថ្ងៃនេះ អង្គការសហប្រជាជាតិបានបញ្ជាក់ថា គេបានទទួលចារ៉ាយវៀតណាមបីនាក់នៅក្រុងភ្នំពេញ"។
លោក ឆាយ ធី បានឲ្យដឹងទៀតថា អ្នកភូមិចារ៉ាយខ្មែរម្នាក់ ដែលជួយបកប្រែឲ្យជនម៉ុងតាញ៉ា បានប្រាប់លោកថា ក្រុមនេះមានបុរសពីរនាក់និងស្ត្រីម្នាក់។
លោកស្រី វីវៀន...
បុរសជាប្តីយកកាំបិតប៉័ងតោកាប់ប្រពន្ធរបស់ខ្លួនរហូតដល់ស្លាប់ ដោយសារការប្រចណ្ឌនៅក្នុងខេត្តកណ្ដាល
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា បុរសម្នាក់ដែលជាប់ចោទពីបទកាប់ប្រពន្ធរបស់ខ្លួនរហូតដល់ស្លាប់ ដោយការប្រចណ្ឌនៅក្នុងខេត្តកណ្ដាលនោះ កំពុងរត់គេចខ្លួននៅឡើយបន្ទាប់ពីប្រព្រឹត្តអំពើមនុស្សឃាតរួចកាលពីថ្ងៃអាទិត្យ។
យោងតាមលោក ម៉ែន សុខឃឿន អធិការនគរបាលស្រុកបានឲ្យដឹងថា លោក រិទ្ធ ជ្រឿន អាយុ៥៨ឆ្នាំត្រូវបានចោទប្រកាន់ពីបទកាប់ប្រពន្ធរបស់ខ្លួនឈ្មោះ ហ៊ីង រឿង អាយុ៥៣ឆ្នាំរហូតដល់ស្លាប់អំឡុងពេលឈ្លោះប្រកែកគ្នានៅផ្ទះរបស់ខ្លួនក្នុងស្រុកខ្សាច់កណ្ដាល នៅម៉ោងប្រហែល១០និង៣០នាទីព្រឹក។
លោកបានមានប្រសាសន៍ថា "អំឡុងជម្លោះនោះ ជនសង្ស័យបានខ្ទាស់គន្លឹះទ្វារបន្ទប់ដេក ខណៈដែលប្រពន្ធរបស់គាត់បានស្រែក ហើយយកដំបងឈើវាយទ្វារ។ នៅពេលនោះ រិទ្ធ ជ្រឿន បានបើកទ្វារ រួចយកកាំបិតប៉័ងតោកាប់ផ្ទៃមុខនិងករបស់នាងពីរកំាបិត"។លោកបានបន្ថែមថា...
កងរាជអាវុធហត្ថដោះលែងបុរសពីរនាក់ដែលនៅសេសសល់ពាក់ព័ន្ធការប៉ុងប៉ងលួចសម្លៀកបំពាក់ពីកុងតឺន័រ
កាលពីម្សិលមិញ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានដោះលែងជនសង្ស័យពីរនាក់ទៀតដែលនៅសេសសល់ក្នុងចំណោមជនសង្ស័យដំបូងដែលត្រូវបានចាប់ខ្លួនទាំងអស់មានគ្នាប្រាំបីនាក់ ដែលត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងកាត់សោរថយន្តកុងតឺន័រលួចសម្លៀកបំពាក់ឈុតក្នុង។
បុរសទាំងប្រាំបីនាក់នេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រនៅក្បែររថយន្តនោះ ដែលត្រូវបើកបរមកកាន់កំពង់ផែស្វយ័តភ្នំពេញ ប៉ុន្តែបែរជាបើកទៅចតនៅក្នុងដីឡូត៍ទំនេរមួយក្នុងខេត្តកំពង់ស្ពឺទៅវិញ។
មនុស្សប្រាំមួយនាក់ក្នុងក្រុមនេះត្រូវបានដោះលែងប៉ុន្មានម៉ោងក្រោយមក ប៉ុន្តែពីរនាក់ត្រូវបានឃុំខ្លួនដើម្បីធ្វើការសាកសួរបន្ថែម។
កងរាជអាវុធហត្ថបានលើកឡើងកាលពីថ្ងៃអាទិត្យថា ជនទាំងពីរនាក់នេះត្រូវបានតាមទាន់ពេលកំពុងព្យាយាមកាត់សោកុងតឺន័រ។
ទោះជាយ៉ាងណា លោក ទិត វណ្ណៈ ប្រធានការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តបានមានប្រសាសន៍កាលពីម្សិលមិញថា ផ្អែកតាមការសាកសួរបន្ថែម នគរបាលបានកំណត់ថា ជនសង្ស័យពីរនាក់ដែលនៅសេសសល់នេះ តាមពិតគឺជាសាក្សីទេ។
លោក វណ្ណៈ បានមានប្រសាសន៍ថា កាលពីពេលមុន នៅពេលត្រូវបានសាកសួរដំបូង ពួកគេបាននិយាយថា អ្វីៗមិនច្បាស់ឡើយ ប៉ុន្តែបន្ទាប់ពីបានសាកសួរម្ដងទៀតនៅព្រឹកនេះ ពួកគេមិនបានជាប់ពាក់ព័ន្ធក្នុងការលួចនោះទេ ហើយពួកគេគ្រាន់តែជាសាក្សីប៉ុណ្ណោះ។...
តុលាការចោទប្រកាន់ស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ពីបទបើករថយន្តបុក ហើយរត់
កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ស្ត្រីជនជាតិម៉ាឡេស៊ីអាយុ២៨ឆ្នាំម្នាក់ ពីបទបង្ករបួសស្នាម ខណៈពេលបើកបររថយន្តបន្ទាប់ពីស្ត្រីរូបនេះបានបើករថយន្តទំនើបមួយគ្រឿងបុករ៉ឺម៉កម៉ូតូកង់បីដែលដឹកមនុស្សពេញ ហើយបើករត់គេចពីកន្លែងកើតហេតុ។
យោងតាមនគរបាលចរាចរបានឲ្យដឹងថា ស្ត្រីឈ្មោះ Edrea Chua Ning Wei បានបើករថយន្តម៉ាកសឺដេសបុករ៉ឺម៉កម៉ូតូកង់បីតាមតីរវិថីព្រះស៊ីសុវត្ថិស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ កាលពីយប់ថ្ងៃសុក្រ។
យោងតាមនគរបាលបានឲ្យដឹងថា លោក Victor Boyle មិត្តប្រុសរបស់នាងជាជនជាតិអាមេរិក បន្ទាប់មកបានបើករថយន្តជំនួសនាង ហើយបើកចេញបាត់ទៅ ដែលភ្លាមៗនោះត្រូវបានតាមទាន់ហើយចាប់ខ្លួនពួកគេបានតែម្តង។
លោក Boyle ជាអគ្គនាយកក្រុមហ៊ុន Soh Sei...
ប៉ូលិសបញ្ជូនម៉ុងតាញ៉ាប្រាំពីរនាក់ពីខេត្តរតនគិរីទៅប្រទេសវៀតណាមវិញ
ខណៈដែលជនស្វែងរកសិទ្ធិជ្រកកោនម៉ុងតាញ៉ា១៤នាក់បន្តគេចខ្លួនពីអាជ្ញាធរក្នុងព្រៃខេត្តរតនគិរី មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា ប៉ូលិសបានបញ្ជូន"ចារ៉ាយវៀតណាម"ប្រាំពីរនាក់ចេញពីខេត្តភាគឦសានកាលពីថ្ងៃសៅរ៍។
ស្នងការប៉ូលិសខេត្តរតនគិរី លោក ងួន គឿន បានមានប្រសាសន៍ថា ប៉ូលិសព្រំដែនបានចាប់ខ្លួនមនុស្សប្រាំពីរនាក់កាលពីថ្ងៃសៅរ៍ក្នុងឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវ និងបានប្រគល់ពួកគេឲ្យអាជ្ញាធរវៀតណាមនៅជិតព្រំដែននៅថ្ងៃដដែលនោះ។
លោកបាននិយាយថា "យើងបានចាប់មនុស្សទាំងនោះពីព្រោះពួកគេបានឆ្លងព្រំដែនដោយខុសច្បាប់ និងបានធ្វើចម្ការលើដីខ្មែររបស់យើង"។
លោកបានបន្ថែមថា "ពួកគេមិនមែនជនម៉ុងតាញ៉ាទេ ពួកគេជាប្រជាជនចារ៉ាយវៀតណាម"។
ម៉ុងតាញ៉ាជាក្រុមជនជាតិដើមភាគតិចដែលរស់ផ្តុំគ្នានៅតំបន់ខ្ពង់រាបកណ្តាលរបស់ប្រទេសវៀតណាមបង្កើតបានប្រហែលជា៣០កុលសម្ព័ន្ធភ្នំ ក្នុងនោះមានទាំងក្រុមចារ៉ាយផង។ ទោះជាមានចំនួនប្រជាជនចារ៉ាយរស់នៅក្នុងខេត្តរតនគិរីក៏ដោយ ក៏សមាជិកភាគច្រើននៃក្រុមជនជាតិដើមភាគតិចនេះរស់នៅក្នុងខេត្តចា ឡាយ និងខេត្តកន ធើម របស់វៀតណាមដែរ។ ចារ៉ាយវៀតណាមទាំងអស់ត្រូវគេចាត់ទុកថា ជាជនម៉ុងតាញ៉ា។
កាលពីថ្ងៃទី៣ខែមករា ជនស្វែងរកសិទ្ធិជ្រកកោនម៉ុងតាញ៉ាប្រាំនាក់បានឆ្លងចូលខេត្តរតនគិរី...
ចាប់ខ្លួនជនជាតិស្ត្រីជនជាតិម៉ាឡេស៊ី និងបុរសជនជាតិអាមេរិកម្នាក់ បន្ទាប់ពីបើករថយន្តបុក ហើយរត់
នគរបាលបានឲ្យដឹងថា ស្ត្រីជនជាតិម៉ាឡេស៊ីអាយុ២៨ឆ្នាំម្នាក់ និងមិត្តប្រុសរបស់នាងជាជនជាតិអាមេរិកត្រូវបានចាប់ខ្លួនកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃសោរ៍ បន្ទាប់ពីពួកគេបានបើករថយន្តម៉ាកសឺដេសរបស់ខ្លួនបុករ៉ឺម៉កម៉ូតូកង់បីដឹកអ្នកដំណើរពេញមួយគ្រឿង ហើយបន្ទាប់មកបានបង្កើនល្បឿនបើករត់។
លោក សែម គន្ធា នាយរងនគរបាលចរាចររាជធានីបានមានប្រសាសន៍ថា នៅម៉ោងប្រហែល១១និង៣០នាទីយប់ថ្ងៃសុក្រ ស្ត្រីជនជាតិម៉ាឡេស៊ីរូបនេះបានបើករថយន្តទំនើបនេះបុករ៉ឺម៉កម៉ូតូកង់បីមួយគ្រឿងតាមតីរវិថីព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ បន្ទាប់ពីចេញពីពិធីមួយនៅកោះពេជ្រ។
លោកបានមានប្រសាសន៍ថា "នៅពេលស្ត្រីរូបនេះបើកមកដល់មុខព្រះបរមរាជវំាង រថយន្តនោះបានរេចង្កូតទៅបុកផ្នែកខាងឆ្វេងនៃរ៉ឺម៉កម៉ូតូនោះ បណ្ដាលឲ្យមនុស្សបួននាក់រងរបួស" ដោយលោកកត់សម្គាល់ថា របួសនោះគឺស្រាលទេ។
លោក គន្ធា បានបដិសេធមិនបង្ហាញអត្តសញ្ញាណស្ត្រីជនជាតិម៉ាឡេស៊ីរូបនោះទេ ប៉ុន្តែបានប្រាប់ឈ្មោះបុរសជនជាតិអាមេរិក ដែលអង្គុយក្នុងរថយន្តនោះថា ឈ្មោះ Vic...
អាជ្ញាធរអប្សរាថ្កោលទោសចំពោះការបង្ហាញរូបថតអាសអាភាសថតស្ត្រីម្នាក់
កាលពីថ្ងៃសៅរ៍ អាជ្ញាធរអប្សរាបានគំរាមចាត់វិធានការលើបុគ្គលដែលនៅពីក្រោយការបង្ហាញរូបភាពស្ត្រីអាក្រាតមួយកំណាត់លើម្នាក់ ដែលបានថតនៅឧទ្យានបុរាណវត្ថុអង្គរ ក្នុងក្រុងសៀមរាប ដោយហៅរូបថតនោះថា "គ្មានការពិចារណា និងអាសអាភាស"។
រូបថតដែលធ្វើឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុកជនជាតិខ្មែរជាច្រើនមានកំហឹង ដែលបានចែករំលែកតគ្នាកាលពីចុងសប្ដាហ៍ បង្ហាញស្ត្រីអាស៊ីម្នាក់ដែលឈរថតតាមប្រាសាទនៅក្នុងឧទ្យានបុរាណវត្ថុអង្គរ ដោយមានពាក់ឆ្នួតក្បាលផង។
ដំបូងរូបថតនោះត្រូវបានគេបង្ហោះក្នុងប្លុក "Wanimal” ដែលបង្ហាញរូបថតស្ត្រីអាក្រាតឬអាក្រាតមួយកំណាត់ខ្លួន ដែលជារឿយៗថតក្នុងទីសាធារណៈ កាលពីខែតុលា ឆ្នាំ២០១៣ ដោយមានសរសេរអក្សរថា "ស្ត្រីខ្មែរ"។ អ្នកផ្ដល់យោបល់តាមហ្វេសប៊ុកម្នាក់បាននិយាយកាលពីថ្ងៃសៅរ៍ថា " ខ្ញុំចង់តែសម្លាប់នាងពីឥឡូវនេះទេ"។
បើតាមលក្ខណៈបែបការទូត អាជ្ញាធរអប្សរាជាស្ថាប័នរបស់រដ្ឋាភិបាល ដែលគ្រប់គ្រងឧទ្យានបុរាណវត្ថុអង្គរក៏បានថ្កោលទោសរូបថតនេះនៅថ្ងៃដដែលនោះដែរ។
អាជ្ញាធរអប្សរាបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ថា "អាជ្ញាធរអប្សរាសូមថ្កោលទោសរូបថតអាក្រាតមួយកំណាត់ខ្លួនរបស់ស្ត្រីនេះដែលឈរថតនៅមុខប្រាសាទ ពីព្រោះការថតរូបអាក្រាតបែបនេះគឺជាទង្វើផ្ទុយនឹងក្រមសីលធម៌...
Latest news
© 2021, ដេលី. All rights reserved.

