26.6 C
Phnom Penh

TAG

paywall

លោក ស ខេង ​លើក​ឡើង​ថា ​គណបក្ស​​​​​ទាំង​ពីរ​​​ត្រូវ​តែ​​ “ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ឡើង​វិញ​”

លោក ស ខេង ​រដ្ឋមន្ត្រ​ី​ក្រសួង​មហាផ្ទៃ​ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​តែ​ "ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ឡើង​វិញ" ​និង​ជួប​​ពិភាក្សា​​គ្នា​ជា​ប្រចាំ​​ដើម្បីធានា​ថា គណបក្ស​ទាំងពីរ​មិន​ងាក​រេ​ចេញ​ពី​លក្ខខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​នយោបាយ​​ថ្ងៃ២២ កក្កដា កាលពី​ឆ្នាំ​មុន​។ ​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​​ក្រោយ​ពី​ជំនួប​​ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​​នៅ​ឯ​រដ្ឋសភា ដែល​ជា​ជំនួប​លើក​ដំបូង​​ចាប់​តាំង​ពី​លោក​ទាំងពីរ​​ត្រូវ​បាន​​តែង​តាំង​ជា​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​របស់​គណបក្ស​ទាំង​ពីរ​ លោក ស ខេង បាន​​មាន​ប្រសាសន៍​ថា វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​គណបក្ស​ទាំង​ពីរ​បន្ត​ការ​ចរចា​។ លោក​បានមាន​ប្រសាសន៍​ទៀត​ថា "រឿង​សំខាន់​គឺ​ថា ជំនួប​នេះ​សម្រាប់​យើង​ពិភាក្សា​អំពី​របៀប​ដែល​យើង​ត្រូវ​ធ្វើ​ការ​នៅ​ពេល​អនាគតឆ្ពោះ​ទៅ​រក​អ្វី​ដែល​ឯកឧត្ដម​...

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រឹត​បន្តឹង​វិន័យ​លើ​មន្ត្រី​ក្នុង​ការ​ទទួល​ជំនូន អំណោយ

យោងតាម​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ម្នាក់​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ប្រគល់​អំណោយ​ដែល​ខ្លួន​ទទួល​បាន​មួយ​មុខ គឺ​ស្រា​វីស្គី​មួយ​ដប​តម្លៃ​៣០០​ដុល្លារ​មក​ឲ្យ​ក្រុម​ប្រឹក្សា​វិន័យ​និង​ត្រួត​ពិនិត្យ​ផ្ទៃ​ក្នុង ក្រោម​វិន័យ​ថ្មី​ពាក់ព័ន្ធ​នឹង​ការ​ហូប​អាហារ​ខាងក្រៅ​និង​ការ​ទទួល​ជំនូន អំណោយ ដែល​នេះ​សំដៅ​ធ្វើ​ឲ្យ​បុគ្គលិក​របស់​អង្គភាព​នេះ​រួចផុត​ពី​ការ​ជាប់​សង្ស័យ។ យោងតាម​សេចក្តី​ជូនដំណឹង​ដែល​បង្ហោះ​លើ​វិបសាយ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កាលពី​ថ្ងៃ​ច័ន្ទ​ស្តីពី​កិច្ច​ប្រជុំ​ថ្មី​បំផុត​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ ដែល​មើល​ខុសត្រូវ​អង្គភាព​នេះ​បាន​ឲ្យ​ដឹង​ថា ឥឡូវ​នេះ រាល់​ជំនូន អំណោយ ដែល​មាន​តម្លៃ​លើសពី​២៥​ដុល្លារ​ត្រូវតែ​ប្រគល់​និង​រក្សា​ទុក​នៅ​ក្នុង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ រីឯ​ការ​ចេញ​ទៅហូប​បាយ​ពាក់ព័ន្ធ​នឹង​ការងារ​ទាំងអស់​នៅ​ខាង​ក្រៅ​អង្គភាព​ត្រូវតែ​សុំ​ច្បាប់​អនុញ្ញាត​ជាមុនសិន។ សេចក្តី​ជូនដំណឹង​នេះ​និយាយ​ថា "ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​បាន​វាយ​តម្លៃ​ខ្ពស់​នូវ​វិធានការ​ថ្មីៗ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ជាពិសេស​ក្នុង​ការ​ពង្រឹង​វិន័យ​ផ្ទៃ​ក្នុង"។ សេចក្តី​ជូនដំណឹង​នេះ​មាន​ការ​ពិនិត្យ​លើ​ការ​អនុវត្ត​របស់​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទាក់ទិន​នឹង​វិន័យ​ថ្មី​នេះ​ក្នុង​រយៈ​ពេល​ពីរ​ខែ។ បន្ថែម​ទៅ​នឹង​ស្រា Chivas Regal ២៥​ឆ្នាំ​ដ៏​ថ្លៃ​ដែល​ឲ្យ​ជា​អំណោយ​ទៅ​មន្ត្រី​ម្នាក់​នោះ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ក៏​ប្រគល់​អំណោយ​ប្រាំ​មុខ​ក្នុង​ចំណោម​អំណោយ​ប្រាំបី​មុខ​ដែល​លោក​បាន​ទទួល ដែល​មាន​តម្លៃ​លើស​កម្រិត​តម្លៃ​ថ្មី និង​បាន​រាយការណ៍​អំពី​ការ​ទទួល​ហូបបាយ​ខាង​ក្រៅ​មួយ​ដង។...

ម៉ុងតាញ៉ា​១៨​នាក់​ទៀត​ឆ្លងចូល​ខេត្ត​រតនគិរី

យោងតាម​ក្រុម​សិទ្ធិ​មនុស្ស​និង​អ្នក​ភូមិ​ម្នាក់​បាន​ឲ្យ​ដឹង​ថា ជន​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ម៉ុងតាញ៉ា​១៨​នាក់​ទៀត​បាន​ឆ្លង​ពី​ប្រទេស​វៀតណាម​ចូល​មក​ខេត្ត​រតនគិរី​កាលពី​ព្រឹក​ថ្ងៃ​ពុធ ដែល​ជា​ក្រុម​ទី​៤​បាន​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ខែ​នេះ។ លោក ឆាយ ធី អ្នក​សម្រប​សម្រួល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខេត្ត​រតនគិរី បាន​និយាយ​ថា មនុស្ស​១៨​នាក់​នេះ​កំពុង​ជ្រក​ក្នុង​តំបន់​ព្រៃ​មួយ​កន្លែង នៅ​ស្រុក​អូរយ៉ាដាវ​ក្នុង​ខេត្ត​រតនគិរី។ លោក ធី បាន​និយាយ​ថា "មនុស្ស​ទាំង​នេះ​បាន​មក​ដល់​នៅ​ម៉ោង​ប្រហែល​១០​ព្រឹក​ ប៉ុន្តែ​យើង​ទើប​បាន​ទទួល​ព័ត៌មាន​នៅ​ម៉ោង​៨​និង​២០​យប់។ ពួកគេ​ឥឡូវ​នេះ​កំពុង​ស្នាក់​នៅ​ក្នុង​តំបន់​សុវត្ថិភាព​មួយ​ក្នុង​ព្រៃ​នោះ"។ អ្នក​ភូមិ​ចារ៉ាយ​ម្នាក់ ដែល​បាន​ជួយ​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​ម៉ុងតាញ៉ា​២៧​នាក់​ផ្សេង​ទៀត​ដែល​បាន​ចូល​ប្រទេស​កម្ពុជា​ក្នុង​ពេល​ជាង​បី​ខែ​កន្លង​មក​នេះ បាន​និយាយ​ដែរ​ថា ក្រុម​នេះ​បាន​មក​ដល់​កាលពី​ថ្ងៃ​ពុធ។ អ្នក​ភូមិ​រូប​នេះ ដែល​បាន​សុំ​លាក់​ឈ្មោះ​ព្រោះ​ខ្លាច​ការ​សងសឹក​ពី​អាជ្ញាធរ បាន​និយាយ​ថា "មាន​ពួកគេ​ម្នាក់​ធ្លាប់​មក​ខេត្ត​រតនគិរី​ពីមុន ហើយ​គាត់​បាន​នាំ​អ្នក​ទាំង​នេះ​មក​ទី​នេះ"។ អ្នក​ភូមិ​រូប​នេះ​និយាយ​ថា “អាជ្ញាធរ​វៀតណាម​បាន​ធ្វើ​បាប​រូប​គាត់​ជា​ខ្លាំង...

តុលាការ​ផ្ត​ល់​ពេល​​បន្ថែម​ទៀត​​ឲ្យ​នគរបាល​ឃុំខ្លួន​ជន​សង្ស័យ ជុំវិញ​ការ​ធ្វើគត​ព្រះសង្ឃ

មន្ត្រី​​​ម្នាក់​​​បាន​​ឲ្យ​ដឹង​​​ថា​​​ កាល​​​ពីម្សិលមិញ សាលា​​​ដំបូង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​បាន​​​សម្រេច​​​អនុញ្ញាត​​​​​​ឲ្យ​​​នគរ​​​បាល​​​ខេត្ត​​​បន្ត​​​ឃុំខ្លួន​​​ជន​​​សង្ស័យក្នុង​​​ករណី​​​ធ្វើ​​​គត​​​ព្រះ​​​សង្ឃ​​​ព្រះ​​​ជន្ម​​​៧៦​​​ព្រះវស្សាមួយ​អង្គ​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ បន្ទាប់​​​ពី​​​មន្ត្រី​​​ទាំងនោះ​​​​​​​មិន​​អាច​​​​រក​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ចោទ​​​ប្រកាន់​​​ជន​​​នេះ​​​។ នគរ​​​បាល​​​បាន​​​ចាប់ខ្លួន​​​ ជា សារ៉ាន់ អាយុ​​​៣៣​​​ឆ្នាំ ជា​​​អតីត​​​ព្រះ​​​សង្ឃ​​​នៅ​​​វត្ត​​​អង្គ​​​ស្នៀត​​​ក្នុង​​​ស្រុក​​​សំរោង​​​ទង​​​​​​ កាល​​​ពី​​ព្រឹក​​​ថ្ងៃ​​​អាទិត្យ​​​ដោយ​​​សង្ស័យ​​​ថា​​​ជា​​​អ្នក​​​ធ្វើ​​​គត​​​ព្រះ​​​តេជ​គុណ​ មឿង អ៊ំុ គ្រូ​​​សូត្រ​​​ស្តាំ​​​គង់​​​នៅ​​​វត្ត​​​នេះ ខណៈ​​​ដែល​​​ព្រះ​​​អង្គ​​​កំពុង​​​សម្ដែង​​​ធម៌​​​ទេស​​​នា។ លោក សោម បូរ៉ា ស្នង​​​ការ​​​រង​​​នគរបាល​​​ខេត្ត​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ព្រះ​​​​​​រាជ​​​អាជ្ញា​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​មន្ត្រី​​​របស់​​​លោក​​​បន្ត​​​ឃុំខ្លួន​​​ ជា​​​ សារ៉ាន់ រហូត​​​ដល់​​​ម៉ោង​​​៣​​​រសៀល​​​ថ្ងៃ​​​សុក្រ។ លោក បូរ៉ា បានមាន​​​ប្រសាសន៍​​​ថា "នេះ​​​ជា​​​ករណីដ៏ធំ​​​​​  ដូច្នេះ​​​យើង​​​ត្រូវ​​​ការ​​​ពេល​​​វេលា​​​បន្ថែម​​​ទៀត​​​"។ លោក​​​បាន​​​បន្ថែម​​​ថា អាជ្ញាធរ​​​​​​បាន​​រក​​​​​មូល​​​ហេតុជា​​​ច្រើនដែលអាច​កើត​​មាន​​​​​​​ចំពោះ​ការ​​​ធ្វើ​​​គត​​​នេះ​​​ ប៉ុន្តែ នៅ​​​តែ​​​ខ្វះ​​​ភ័ស្តុ​​​តាង​​​ក្នុង​ការ​ដាក់បន្ទុក​​​ដដែល​​​។ លោក​​​បាន​​​សន្និដ្ឋាន​​​ថា "ជន​​​រង​​​គ្រោះ​​​ប្រហែល​​​ជា​​​ជាប់​​​ពាក់​​​ព័ន្ធ​​​​​​នឹង​អំពើ​​អាបធ្មប់"។ ព្រះ​​​តេជគុណ ពេជ្រ ប៉ុន ​​​ ព្រះ​​​ចៅអធិការ​​​វត្ត​​​អង្គ​​​ស្នៀត​​​បាន​​​មាន​​​សង្ឃដីកា​​​ថា ព្រះ​​​អង្គ​​​ជឿ​​​ថា ជា​​​ សារ៉ាន់ គឺ​​​ជា​​​មនុស្ស​​​ស្លូត​​​ត្រង់ ពីព្រោះ​​​អតីត​​​សង្ឃ​​​រូប​​​នេះ​​​ ដែលបាន​ចេញ​​​ពី​​​វត្ត​​​កាល​​​ពី​​​ដើម​​​ខែ​​​ធ្នូ​​​ គឺនៅ​​ផ្ទះ​​​ញោម​​​ស្រី​​​របស់​​​ខ្លួន​នៅ​​​ពេល​​​មាន​​​ការ​​​ធ្វើ​​​គត​​​នោះ។ ព្រះ​​​គ្រូ​​​ចៅអធិការ​​​មាន​​​សង្ឃដីកា​​​បន្ថែម​​​ថា ជា សារ៉ាន់ និង​​​បង​​​ប្អូន​​​ជីដូន​​​មួយ​​​របស់​​​ខ្លួន​​​នៅ​​​ភ្នំពេញ​​​​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ប៉ុន្តែ បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ស្រុក​​​ភ្នំស្រួច ខេត្ត​កំពង់​ស្ពឺ​​​ នៅ​​ពេល​​រសៀល​​​ បន្ទាប់​​​ពី​​​ញោម​​​ស្រី​​​របស់​​​ខ្លួន​​​បាន​​ដួល​​​​រង​​​របួស។ ព្រះ​​​តេជគុណ ពេជ្រ ប៉ុន បាន​​​មាន​​​សង្ឃដីកាថា "អាត្មា​​​ទទួល​​​បាន​​​ការ​​​ហៅ​ទូរស័ព្ទ​​​ពី ជា សារ៉ាន់ នៅម៉ោង​​​៩ និង​​​៤នាទី​​​យប់​​​ថ្ងៃ​​​សៅរ៍ ទូលអាត្មា​​​ថា ព្រះ​​​សង្ឃ​​​របស់​​​យើង​​​ត្រូវ​​​បាន​​​គេ​​​ធ្វើ​​​គត​​​។ អាត្មា​​​បាន​​​សុំ​​​ឲ្យ​​​គាត់​​​ទៅ​​​វត្ត​​​អង្គ​​​ស្នៀត​​​...ដើម្បី​​​រៀប​​​ចំ​​​កន្លែង​​​ដាក់​​​​ព្រះ​​​សព​​​"។ ព្រះ​​​តេជគុណ ពេជ្រ ប៉ុន បាន​​​មាន​​​សង្ឃ​​​ដីកា​​​ថា តំណាងវត្ត​​​ និង​​​មេគណ​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​នឹង​​​ជួប​​​ប្រជុំជាមួយ​​​នគរ​​​បាល​​​បន្ទាប់​​​ពីពិធីបុណ្យ​​​សពប្រាំ​​ពីរថ្ងៃរបស់​ព្រះ​តេជគុណ មឿង អ៊ុំ ​​​រួច​​​ ដែល​​​ចាប់​​​ផ្តើម​​​នៅ​​​ថ្ងៃ​​​នេះ​​​។ ព្រះ​​​តេជគុណ​​​បាន​​​មាន​​​​​​សង្ឃដីកា​​​ថា "យើង​​​នឹង​​​ពិភាក្សា​​​រក​​​មូល​​​ហេតុ​​​ថា តើ​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​ ជា​​​ សារ៉ាន់ ត្រូវ​​​បាន​ឃាត់ខ្លួន​​​លើស​​​ពី​​​៤៨​​​ម៉ោង ដោយ​​​គ្មាន​​​ភ័ស្តុ​​​តាង​​​ណា​​​មួយ​​​ដាក់​​​បន្ទុក​​​លើ​គាត​់​ដូចនេះ​​"៕សារុន​​​  

​បុរស​បីនាក់​​ប្តឹង​សាទុក្ខចំពោះ​ការ​ផ្តន្ទាទោស​របស់តុលាការ​ពី​បទ​ដឹក​​អាវយឺត

​​​បុរស​​​បី​​​នាក់​​​ដែលត្រូវ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ផ្ដន្ទា​​​ទោសកាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ពី​​​បទ​​​ ដឹក​​​អាវ​​​យឺត​​​ដែល​​​មាន​​​បោះ​​​ពុម្ព​​​សារ​​​ជំរុញ​​​ប្រជា​​​ពល​​​រដ្ឋ​​​កុំ​​​ឲ្យទៅ​​​បោះ​​​ឆ្នោត​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​​​​ជាតិ​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​នោះ បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​សាលា​​​ឧទ្ធរណ៍​​​ពិនិត្យ​​​សេចក្ដី​​​សម្រេច​​​នេះ​​​ឡើង​​​វិញ នេះ​​​បើ​​​តាម​​​​​​សម្ដី​​​មេធាវី​​​របស់​​​ពួក​​​គេ​​​បាន​​​​​​លើក​​​ឡើង​​​កាល​​​ពី​​​​​​ម្សិលមិញ។ ពួក​​​គេ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​រារាំង​​​ការ​​​បោះ​​​ឆ្នោត​​​ និង​​​មាន​​​គម្រោង​​​វាយ​​​ប្រហារ​​​មក​​​លើ​​​រដ្ឋាភិបាល​​​ ហើយ​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​ ពី​​​ប្រាំ​​​ឆ្នាំ​​​ទៅ​​​ប្រាំ​​​មួយ​​​ឆ្នាំ។ លោក សុក សំអឿន ដែល​​​បាន​ការ​​​ពារ​​​ក្ត​ីបុរស​​​ទាំង​​​បី​​​នាក់​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍ថា បណ្តឹង​​​សាទុក​្ខ​​​នេះ ត្រូវ​​​បាន​​​ប្តឹ​​​ង​​​កាល​​​ពី​​​​​ថ្ងៃ​​​ច័ន្ទ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ពួក​​​គេ​​​បាន​​​ដាក់​​​បណ្តឹង​​​សាទុក្ខ​​​ ពីព្រោះ​​​ពួក​​​គេ​​​មិន​​​ពេញ​​​ចិត្ត​​​នឹង​​​សេចក្តី​​​សម្រេច​​​នេះ​​​ ហើយ​​​ពួក​​​គេ​​​ដឹង​​​ថា ពួក​​​គេ​​​​​​គ្រាន់់តែ​​​ចែក​​អាវ​​​យឺ​​​ត​​​ប៉ុណ្ណោះ​​​"។ រដ្ឋាភិបាល​​​​​​បាន​​​ចោទ​​​ប្រកាន់​​​បុរស​​​ ទាំង​​​បី​​​នាក​​​់នេះ​​​ថា ជា​​​សមាជិក​​​របស់​​​ចលនា​​​អំណាច​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ ជា​​​ក្រុម​​​ប្រឆាំង​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​សហរដ្ឋ​​​អាមេរិកដែល​​​​​​ញុះ​​​ញង់​​​ឲ្យ​​​មាន​​​ការបះបោរម​​​បណ្តេញ​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន​​​ ចេញ​​​ពី​​​អំណាច​​​ ហើយ​​​បាន​​​រៀប​​​ចំ​​​បោះ​​​ពុម្ព​​​អាវ​​​យឺ​​​តទាំង​​​នេះ​​​ពី ក្រៅ​ប្រទេស​​​។ បុរស​​​ពីរ​​​នាក់​​​ក្នុង​​​ចំណោម​​​បុរស​​​ទាំង​​​បី​​​បាន​​​សារ​​​ភាព​​​ថា ពួកគេ​ត្រូវ​​​បាន​​​គេ​​​ជួល​​​ឲ្យ​​​ដឹក​​​អាវ​​​យឺត​​​ទាំង​​​នេះ ប៉ុន្តែ ពួក​​​គេ​​​ទាំង​​​អស់​​​គ្នា​​​មិន​​​មែន​​​ជា​​​សមាជិក​​​របស់​​​ចលនា​​​នេះ​ទេ ហើយ​​​មិន​​​បាន​​​ប្រព្រឹត្តខុស​​​ឆ្គង​​​អ្វីឡើយ​​​។ ជាមួយ​​​បុរស​​​ទាំង​​​បី​​​នាក់​​​នេះ​​​ដែរ​​​ សាលា​​​ដំបូង​​​ក៏​​​បាន​​​ផ្ត​ន្ទាទោស​លោក សួន សេរី​​​រដ្ឋា ប្រធាន​​​ចលនា​​​នេះ​​​ដែល​​​និរទេស​​​ខ្លួន​​​ឯង​​​នេះ  កំបាំង​​​មុខ​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​ប្រាំ​​​ពីរ​​​ឆ្នាំ ដោយ​​​ចោទ​​​ប្រកាន់​​​​​​ពី​​​បទ​​​ញុះញង់។ លោក សុក សំអឿន ដែលក៏​​​តំណាង​​​ឲ្យ​​​លោក សួន សេរីរដ្ឋា ដែរបាន​​​មាន​​​ប្រសាសន៍​​​ថា បន្តឹង​​​សាទុក្ខ​​​របស់​​​គាត់​​​នឹង​​​ត្រូវ​​​ដាក់​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មា​​​ន​​​ថ្ងៃ​​​ខាង​​​មុខ​​​នេះ​​​៕សារុន​​​  

ត​ុលាការ​រារាំង​មិន​ឲ្យ​មាន​កា​រលក់​ឆ្នេរ​ពាក់​ព័ន្ធ​ជម្លោះ​រវាង​ លោក ប៉ូលុនស្គី និង​លោក ដូរ៉ូសិនកូ

ក្រុម​​​មន្ត្រី​​​តុលាការ​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា មន្ត្រី​​​ខេត្ត​​​ព្រះសីហនុ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​បាន​​​ចាត់​ចំណាត់​​​ការ​​​រារាំង​​​លោក នីកូឡៃ ដូរ៉ូ​​​សិនកូ ពាណិជ្ជករ​​​ជន​​​ជាតិ​​​រុស្ស៊ី មិន​​​ឲ្យ​​​លក់​​​ឆ្នេរ​​​ជ័យ​​​ជម្នះ​​​ក្នុង​​​ខេត្ត​​​ព្រះ​​​សីហនុ បន្ទាប់​​​ពី​​​សាលាឧទ្ធរណ៍​​​បាន​​​សម្រេច​​​ថា គាត់​​​បាន​​​រំលោភ​​​កិច្ច​​​សន្យា​​​ផ្ទេរ​​​អចលនទ្រព្យ​​​នេះ​​​ទៅ​​​ឲ្យ​​​លោក សេរហ្គេ ប៉ូលុនស្គី ។  លោក ស៊ុន វិសាល ចៅក្រម​​​សាលា​​​ឧទ្ធរណ៍​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​តុលាការ​​​កាល​​​ពីម្សិល​មិញ​​​ថា "យើង​​​បាន​​​ចេញ​​​សេចក្តីបង្គាប់រារាំង​​​លោក នីកូឡៃ មិន​​​ឲ្យលក់​​​ឆ្នេរ​​​នេះ ព្រោះ​​​គាត់​​​បាន​​​លក់​​​គម្រោង​​​វិនិយោគ​​​ទៅ​​​ឲ្យ​​​ លោក ប៉ូលុនស្គីទៅហើយ ហើយ​​​ទទួល​​​បាន​​​ប្រាក់​​​កក់​​​ចំនួន​​​២០០.០០០ដុល្លារ​​​  ប៉ុន្តែ បាន​​​កាន់​​​កាប់​​​គម្រោង​​​នេះ​​​វិញ ហើយ​​​ព្យាយាម​​​​​​លក់​​​ទៅ ឲ្យ​​​អ្នក​​​ផ្សេង​​​ទៀត​​​" ដោយលោក​បាន​បដិសេធមិនធ្វើអត្ថាធិប្បាយ​បន្ថែមឡើយ។ មេធាវី​​​តំណាង​​​លោក ដូរ៉ូសិនកូ អាយុ​​​៥៤​​​ឆ្នាំ​​​ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា​លោក​​​នឹង​​​ស្នើ​​​ឲ្យ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​​​របស់​​​រដ្ឋាភិបាល​​​សើុបអង្កេត​​​ការ​ដោះ​ស្រាយ​រឿងក្តី​​​ខុស​​​ប្រក្រតី​​​របស់​​​សាលាឧទ្ធរណ៍​​​។ លោក ម៉ុង មុនី​​​ចរិយា ប្រធាន​​​សាលា​​​ដំបូង​​​ខេត្ត​​​ព្រះ​​​សីហនុ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​របស់​​​លោក​​​បាន​​​អនុវត្ត​​សេចក្តីបង្គាប់​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២ ខែ​​​មករា​​​ ប៉ុន្តែ បាន​​​បដិសេធ​​​មិន​​​និយាយ​​​លម្អិត​​​ ឬ​​​ឆ្លើយ​​​សំណួរ​​​បន្ថែម​​​ឡើយ​​​។ នគរ​​​បាល​​​ខេត្ត​​​ព្រះ​​​សីហនុ​​​បាន​​​លើក​​​ឡើង​​​ថា ពួកគេ​​​មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ករណី​​​នេះ​​​ទេ។ យោង​​​តាម​​​លោក បែនសុន សម័យ មេធាវី​​​របស់​​​លោក ប៉ូលុន​​​ស្គី បាន​​​ឲ្យដ​​​ឹង​​​ថា ​​​សេចក្តីបង្គាប់​នេះ​​​ក៏​​​មាន​​​វិសាល​​​ភាព​​​ចំពោះ​​​អគារ​​​ និង​​​អូប័រ​​​នៅ​​​ឆ្នេរ​​​ជ័យ​​​ជម្នះ​​​ផង​​​ដែរ​​​។ លោក ស៊ុន សំអុល មេធាវី​​​របស់​​​លោក ដូរ៉ូសិន​​​កូ​​​ បាន​​​បដិសេធ​​​ថា កូន​​​ក្តី​​​របស់​​​លោក​​​មិន​​​បាន​​​រំលោភ​​​កិច្ច​​​សន្យា​​​ណា​​​មួយ​​​ជា​​​មួយ​​​លោក ប៉ូលុន​​​ស្គី​​​ទេ​​​ ហើយ​​​បាន​​​ត្អូញ​​​ត្អែរ​​​ថា លោកត្រូវ​បាន​ជូនដំណឹង​អំពី​​​​សេចក្តីបង្គាប់​​​​របស់​​​សាលាឧទ្ធរណ៍​​​រយៈ​​​ពេល​​​តែ​​​មួយ​​ថ្ងៃមុន​​​ប៉ុណ្ណោះ​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា "យើង​​​មាន​​​គម្រោង​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ  ពីព្រោះ យើង​​​ចង់​​​ឲ្យ​​​សមាជិក​​​សភា​​​បាន​​​ដឹង​​​អំពី​​​ចំណាត់ការ​​​​របស់​​​សាលា​​​ឧទ្ធរណ៍ ពីព្រោះ​​​វា​​​ហាក់​​​ដូច​​​ជា​​​ខុស​​​ប្រក្រតី​​​"។ លោក​​​បាន​​​បន្ថែម​​​ថា "ខ្ញុំ​​​មិន​​​​​ចោទ​​​ប្រកាន់​​​មន្ត្រី​​​ទាំង​​​នោះ​​​នៅ​​​សាលា​​​ឧទ្ធរណ៍​​​ថា ពុក​​​រលួយ​​​ទេ ប៉ុន្តែ​​​យើង​​​អាច​​​មើល​​​ឃើញ​​​ថា​​ ករណី​​​នេះ​​​ត្រូវ​​​បាន​​​ចាត់​​​ការ​​​រហ័ស​​​ពេក​​​"។ កាល​​​ពី​​​ដើម​​​ខែ​​​ធ្នូ​​​ ជន​​​ជាតិ​​​រុស្ស៊ី​​​ដែលជា​​​គូ​​​ប្រជែង​​​នេះ​​​បាន​​​ប្តឹង​​​តប​​​ត​​​គ្នា​​​ជុំ​​​វិញ​​​ការ​​​អះ​​​អាង​​​របស់​​​លោក​​​ ដូរ៉ូ​​​សិនកូ ដែល​ថា លោក ប៉ូលុន​​​ស្គី អាយុ​​​៤២​​​ឆ្នាំ ​​​បាន​​​បញ្ជា​​​ឲ្យ​​​គេ​​​វាយ​​​រូប​​​លោក​​​ ដែល​​​ទី​​​បំផុត​​​បាន​​​ធ្វើ​​​ឲ្យ​​​កូន​​​ប្រុស​​​របស់​​​លោក​​​ឈ្មោះ អូស​​​ថេប បាក់​​​ឆ្អឹង​​​ថ្គាម​​​។ នៅ​​​ក្នុង​​​ខែ​​​ដដែល​​​នោះ សាលា​​​ដំបូង​​​ខេត្ត​​​ព្រះ​​​សីហនុ ​​​បាន​​​ចេញ​​​សេចក្តី​​​ជូន​​​ដំណឹង​​​បង្គាប់​ឲ្យ​​​លោក ប៉ូលុន​​​ស្គី អាយុ​​​៤២​​​ឆ្នាំ ដែល​​​គេ​​​ចង់​​​ចាប់ខ្លួន​​​ក្នុង​​​​​​ទីក្រុង​​​មូស្គូ ជុំវិញ​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​កិប​​​កេង​​​ប្រាក់​​​រាប់​​​លាន​​​ដុល្លារ​​​  ​​​ចាក​​​ចេញ​​​ពី​​​កោះ​​​​​​ឯកជន​​​របស់​​​លោក​​​នៅ​​​ក្នុង​​​សមុទ្រ​ក្រុង​​​​ព្រះ​​​សីហនុ​​​ គឺ​​​កោះ​​​ដែក​​​គោល​​​។ កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៣​​​ ខែ​​​ធ្នូ តុលាការ​​​បាន​​​ចោទ​​​ប្រកាន់​​​លោក ដូរ៉ូសិនកូ អាយុ​​​៥៤​​​ឆ្នាំ ពីបទ​​​រំលោភ​​​សេចក្តី​​​ទុក​​​ចិត្ត​​​ដោយ​​​មិន​​​បាន​​​ប្រគល់​​​អាជ្ញាប័ណ្ណ​​​វិនិយោគ​​​សម្រាប់​​​កោះ​​​បួន​​​ផ្សេង​​​ទៀត​​​ទៅ​​​ឲ្យលោក ប៉ូលុន​​​ស្គី។ តុលាការ​​​មិន​​​បាន​​​ចាត់​​​វិធាន​​​ការ​​​អនុវត្ត​​​សេចក្តី​​​សម្រេច​​​ឡើយ​​​៕សារុន (រាយការណ៍​​​បន្ថែម​​​ដោយ Ben Woods)​​​  

កងរាជ​អាវុធ​ហត​្ថ​ដោះលែង​​បុរស​ម្នាក់ដែល​ពាក់​ព័ន្ធ​ការ​ផ្សព្វផ្សាយ​ ពាក្យ​ចចាម​អារ៉ាមក្នុង​ក្រុង​ប៉ោយ​ប៉ែត​

កាល​​​ពី​​​ម្សិល​​​មិញ​​​ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​​​ដោះ​​​លែង​​​មន្ត្រី​​​កង​​​យោធ​ពល​​​ខេមរភូមិន្ទ​​​ម្នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទចំពោះការដែលលោក​​​​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ករណី​​​ដែល​​​ស្ត្រី​​​ម្នាក់​​​បាន​​​ផ្សព្វ​​​ផ្សាយ​​​ពាក្យ​​​ចចាម​​​អារ៉ាម​​​ដែល​​​ថា នៅ​​​ពេល​​​ឆាប់​​​ៗ​​​នេះ​​​លោក​​​នឹង​​​ក្លាយ​​​ជា​​​អភិបាល​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​បន្ទាប់​​​។ អ្នកស្រី ទ្រី ណាត​​​បារាំង​​​ អាយុ​​​៤៥​​​ឆ្នាំ​​​កំពុង​​​ត្រូវ​​​ឃុំ​​​ខ្លួន​​​​ដោយ​​​កង​​​រាជ​​​អាវុធ​​​ហត្ថនៅឡើយ​​​​ចំពោះ​​​ការ​​​ចុះតាម​​​ភោជនីយដ្ឋាន​​​ និង​​​ហាង​​​មួយ​​​ចំនួន​​​នៅ​​​ក្នុង​​​ក្រុង​​​ ហើយ​​​បង្ក​​​ភាព​​​ចលាចល​​​ដោយ​​​ប្រាប់​​​អ្នកស្រុក​​​ថា លោក ឱក សុផាន អាយុ​​​៥៣​​​ឆ្នាំ​​​ជា​​​អ្នក​​​រក​​ស៊ី​​​ខាង​​​ដី​​​ធ្លី និង​​​ជា​​​វរសេនីយ៍​ទោ​​​​​​កង​​​យោធ​ពល​ខេមរ​ភូមិន្ទ នៅពេលឆាប់ៗនេះ​នឹង​​​កាន់​​​តួ​​​នាទីជំនួស​​​​​​លោក ង៉ោ ម៉េង​​​ជ្រួន អភិបាល​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​។ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​ឲ្យដឹងថា អ្នកស្រី ណាតបារាំង​​​ ដែល​​​ក៏​​​ជា​​​អ្នក​​​រក​​​ស៊ី​​​ខាង​​​ដីធ្លី​​​ដែរ​​​នោះ​​​ក៏​​​បាន​​​អះ​​​អាង​​​ផង​​​ដែរ​​​ថា ត្រូវជា​​​បង​​​ប្អូន​​​ជីទួត​​​មួយ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន។ លោក ជុំ សុឃឿន ប្រធាន​​​ការិយាល័យ​​​បង្ក្រាប​​​បទ​​​ល្មើស​​​ខេត្ត​​​នៃ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក សុផាន ត្រូវ​​​បាន​​​ដោះ​​​លែង​​​ ពីព្រោះ​​​គាត់មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​ផ្សព្វ​​​ផ្សាយ​​​ពាក្យ​​​ចចាម​​​អារា៉ាម​​​នោះ​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​ដោះលែង​​​គាត់​​​ ពីព្រោះ​​​បន្ទាប់​​​ពី​​​បាន​​​សាក​​​សួរ​​​រួច​​​មក​​​ យើង​​​រក​​​ឃើញ​​​ថា គាត់​​​មិន​​​មែន​​​ជា​​​អ្នក​​​ដែល​​​បាន​​​បង្ក​​​ភាព​​​ចលាចល​​​ទេ​​​ ប៉ុន្តែ គាត់​​​ជា​​​អ្នក​​​ចាញ់​​​បោក​​​អ្នក​​​ស្រី ទ្រី ណាតបារាំង​​​ តែ​​​ប៉ុណ្ណោះ​​​"។ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​​​​ឲ្យដ​​​ឹង​​​ថា លោក សុផាន​​​ បាន​​​ប្រាប់​​​ពួក​​​គេ​​​ថា គាត់​​​ជឿ​​​អ្នក​​​ស្រី ណាត​​​បារាំង​​​។ លោក​​​ សុឃឿន បាន​​​មាន​​​ប្រសាសន៍​​​ថា ស្ត្រី​​​រូប​​​នេះ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​ដើម្បី​​​ធ្វើ​​​ការ​​​សាក​​​សួរ​​​នៅ​​​ថ្ងៃ​​​នេះ​​​៕សារុន​​​​​​  

មន្ត្រី​កម្ពុជា​ការពារ​ការ​ដាក់​ពន្ធនាគារ​សកម្មជន​ចំពោះមុខ​ប្រេសិត​អាមេរិក

កាលពី​ថ្ងៃ​អង្គារ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​បាន​ការពារ​រដ្ឋាភិបាល​ក្នុង​ការ​ដាក់​ពន្ធនាគារ​សកម្មជន​១១​នាក់​និង​មន្ត្រី​ក្រុម​ប្រឆាំង​ម្នាក់​ ដែល​ទង្វើ​នេះ​ត្រូវ​បាន​គេ​រិះគន់​ជា​ទូទៅ​ អំឡុង​កិច្ច​ប្រជុំ​បិទ​ទ្វារ​ជាមួយ​អ្នក​ការទូត​អាមេរិក​ដែល​កំពុង​ធ្វើ​ទស្សនកិច្ច។​​​ លោក ដានីញ៉ែល រ៉ូស្សែល (Daniel Russel) ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីកហ្វិក បាន​មក​ធ្វើ​ទស្សនកិច្ច​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ និង​បាន​ជួប​ជាមួយ​លោក អ៊ុច បូរិទ្ធិ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ។ ថ្លែង​ទៅកាន់​អ្នក​យក​ព័ត៌មាន​បន្ទាប់ពី​ជំនួប​នៅ​ក្រសួង​នេះ​ក្នុង​ក្រុង​ភ្នំពេញ លោក បូរិទ្ធិ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ប្រាប់​លោក រ៉ូស្សែល ថា បណ្តាញ​ព័ត៌មាន​បាន​ផ្សព្វ​ផ្សាយ​លម្អៀង​អំពី​ការ​ចាប់​ខ្លួន​សកម្មជន​១១​នាក់​កាលពី​ខែ​វិច្ឆិកា។ លោក បូរិទ្ធិ បាន​មាន​ប្រសាសន៍​ថា...

កងរាជអាវុធហត​្ថ​ចាប់ខ្លួន​ស្ត្រីម្នាក់ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ពី​បទ​ផ្សព្វផ្សាយ ​ពាក្យ​ចចាម​អារ៉ាម

កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ កាល​​​ពីថ្ងៃ​​​ច័ន្ទ ចាន​​​ចាប់ខ្លួន​​​ស្ត្រី​​​​​​អាយុ​​​៤៥​​​ឆ្នាំ​​​ម្នាក់​​​ពី​​​បទ​​​បង្ក​​​​"ភាពចលាចល" ​​​ក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ ដោយ​​​អះ​​​អាង​​​ថា ត្រូវជា​​​សាច់​​​ញាតិ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ហើយ​​​បាន​​​ផ្សព្វ​​​ផ្សាយ​​​ពាក្យ​​​ចចាម​​​អារ៉ាម​​​ថា អ្នក​រកស៊ីខាង​​​ដីធ្លី​​​​ក្នុង​​​មូល​​​​​​ដ្ឋាន​​​ម្នាក់នៅ​​​ពេល​​​ឆាប់​​​ៗ​​​នេះ​​​នឹង​​​​​​ធ្វើ​​​ជា​​​អភិបាល​​​​​​ក្រុង​​​នៅ​​​តាមព្រំ​​​ដែន​​​នេះ​​​។ យោង​​​តាម​​​លោក ឱ បូរិន មេ​​​បញ្ជា​​​ការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ស្រី​​​ ទ្រី ណាត​​​បារាំង​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ភោជនីយ​​​ដ្ឋាន​​​មួយ​​​ក្នុង​​​សង្កាត់​​​ផ្សារ​​​កណ្តាល​​​ ក្រុង​​​ប៉ោយ​​​ប៉ែត​​​ ខណៈ​​​ព្យាយាម​​​បញ្ចុះ​​​បញ្ចូល​​​អ្នក​​​បរិភោគ​​​អាហារ​​​ផ្សេង​​​ទៀត​​​ថា មិត្ត​​​ភក្តិ​​​របស់​​​លោក​​​ស្រី គឺ​​​លោក ឱក​​​ សុផាន​​​ អាយុ​​​៥៣​​​ឆ្នាំ នឹង​​​​​​ជំនួស​​​​​​លោក ង៉ោ ម៉េង​​​ជ្រួន អភិបាល​​​​​ក្រុង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក សុផាន ក៏​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​ថ្ងៃ​​​ច័ន្ទ​​​ផង​​​ដែរ​​​។ លោក​​​ឧត្តម​​​សេនីយ៍​​​ត្រី ឱ បូរិន បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នកស្រី ណាតបារាំង ដែល​​​​​​ក៏​​​ជា​​​អ្នក​​​រក​​​ស៊ី​​​ខាង​​​ដី​​​ធ្លី​​​ម្នាក់​​​ដែរ​​​បាន​​​ចំណាយ​​​ពេល​​​ច្រើន​ថ្ងៃកន្លងមក​ទៅ​​​កាន់​​​ភោជនីយដ្ឋាន​​​ ហាង​​​កាហ្វេ និង​​​ហាង​​​មួយ​​​ចំនួន​​​ទៀត​នៅ​​​ក្នុង​​​ក្រុង​ ក្នុង​​ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​ដើម្បីដើរ​​​បញ្ចុះ​​​បញ្ចូល​​​ថា លោក​​​ សុផាន ​​​នឹង​​​​​កាន់​​​តួ​​​នាទីនេះ​​​ ដោយ​​​អះ​​​អាង​​​ថា គាត​់​ត្រូវ​​​ជា​​​បង​​​ប្អូន​​​ជីទួត​​​មួយ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហើយ​​​បាន​​​សំដៅ​​​​​​អ្នក​​​ស្រី​​​ខ្លួន​​​ឯង​​​ថា ជា​​​ "លោក​​​ជំទាវ"។ លោ​​​ក​​​បាន​​​មា​​​ន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​ចាប់​​​ខ្លួន​​​ស្ត្រីរូបនេះកាល​​​ពី​​​ម្សិលមិញ​​​ ពី​​​ព្រោះ​​​គាត់​​​បាន​​​ផ្សព្វ​​​ផ្សាយ​​​ពាក្យ​​​ចចាម​​​អារ៉ាម​​​ថា គាត់​​​ជា​​​សាច់ញាតិ​​​របស់​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​។ លោក​​​បាន​​​​​​បន្ថែម​​​ថា អ្នកស្រី ណាត​​​បារាំង ក៏​​​អះ​​​អាង​​​ផង​​​ដែរ​​​ថា ជា​​​សាច់​​​ញាតិ​​​របស់​​​លោក​​​ឧកញ៉ា ទ្រី ភាព ផង​​​ដែរ​​​។ លោក​​​បាន​​​បន្ថែម​​​ថា "ស្ត្រី​​​រូប​​​នេះ​​​បាន​​​បង្ក​​​ភាព​​​ចលាចល​​​នៅ​​​ក្នុង​​​ក្រុង​​​ និង​​​នៅ​​​ក្នុង​​​ខេត្ត​​​ទាំង​​​មូល​​​ដោយ​​​ព្យាយាម​​​លើកស្ទួយ​​​​នរណា​​​ម្នាក់​​​ឲ្យ​​​ក្លាយជា​​​អភិបាល​​​ក្រុង​​​ថ្មី​​​"។ ឧត្តម​​​សេនីយ៍​​​ត្រី ឱ បូរិន បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នកស្រី​​​ ណាត​​​បារាំង​​​ កំពុង​​​​​​ត្រូវ​​​ឃុំខ​​​្លួន​​​នៅ​​​ទី​​​បញ្ជាការ​​​ដ្ឋាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត ហើយ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​ដើម្បី​​​ធ្វើ​​​ការ​​​សាក​​​សួរ​​​នៅ​​​ថ្ងៃ​​​ស្អែក​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក សុផាន កំពុង​​​ត្រូវ​​​ឃុំ​​​ខ្លួន​​​នៅ​​​ទី​​​បញ្ជាការ​​​ដ្ឋាន​​​កង​​​រាជ​​​អាវុហត្ថក្រុង​​​ប៉ោយ​​​ប៉ែត ទី​​​ដែល​​​លោក​​​បាន​​​ប្រាប់​​​អ្នក​​​សើុប​​​អង្កេត​​​ថា បើ​​​ទោះ​​​ជា​​​មិន​​​មាន​​​បទ​​​ពិសោធន៍​​​នយោបាយ​​​ក៏​​​ដោយ​​​ ក៏​​​លោក​​​ត្រូវ​​​បាន​​​បញ្ចុះ​​​បញ្ចូល​​​តាមរយៈការ​​​អះ​​​​​​អាង​​​របស់​​​មិត្ត​​​ភក្តិ​​​ខ្លួន​​​ថា លោកអាចធ្វើ​​ជា​​​អភិបាល​​​​​​ក្រុង​​​បានដែរ។ ឧត្តម​​​សេនីយ៍​​​ត្រី ឱ បូរិន បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​សាក​​​សួរ​​​គាត់​​​ ហើយ​​​គាត់​​​បាន​​​និយាយ​​​ថា គាត​​​់​​​ជឿ​​​ស្ត្រី​​​រូប​​​នោះ​​​ ពី​​​ព្រោះ​​​ស្ត្រី​​​រូប​​​នោះ​​​អះ​​​អាង​​​ថា គាត់​​​នឹង​​​អញ្ជើញ​​​សម្តេច​​​តេជោ​​​ ហ៊ុន សែន មក​​​ចូលរួមក្នុង​​​​​​ពិធី​​​នេះ​​​។ លោក ម៉េង​​​ជ្រួន អភិបាល​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លោក​​​បាន​​​ឮព័ត៌​​​មាន​​​អំពី​​​ការ​​​ចាប់ខ្លួន​​​អ្នក​​​ស្រី ណាត​​​បារាំង ហើយ​​​បាន​​​គាំទ្រ​​​ការ​​​សម្រេច​​​ឃុំ​​​ខ្លួន​​​ស្ត្រី​​​រូប​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "សកម្ម​​​ភាព​​​របស់​​​គាត់​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​សណ្តាប់​​​ធ្នាប់​​​សាធារណៈ និង​​​កិត្តិយស​​​របស់​​​មន្ត្រី​​​រដ្ឋាភិបាល​​​ជាន់​​​ខ្ពស់។​​​អាជ្ញាធរ​​​មាន​​​សិទ្ធិ​​​ចាប់​​​ខ្លួន​​​ស្ត្រី​​​រូប​​​នេះ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា "ខ្ញុំ​​​មិន​​​ដែល​​​ទទួល​​​បាន​​​បទបញ្ជាណាមួយ​​​​ឲ្យ​​​ចាកចេញ​​​ពី​​​តួ​​​នាទី​​​នេះ​​​ ឬ​​​ព័ត៌​​​មាន​​​ណា​មួយ​អំពី​​​អភិបាល​​​ថ្មី​​​ឡើយ​​​"៕សារុន​​​​​​​​​​​​​​​  

កម្មករ​សំណង់​ត្រូវ​ចាប់​ខ្លួន​​​ខណៈ​កំពុង​ចាប់​រំលោភ​ក្មេង​ស្រី​សិស្ស​សាលា​នៅ​តាម​ផ្លូវ​

នគរ​បាល​និយាយ​កាលពី​ម្សិលមិញ​ថា យុវជន​​អាយុ​២១​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ កាលពី​ថ្ងៃ​ច័ន្ទ​ ខណៈ​កំពុង​ធ្វើ​សកម្មភាព​រំលោភ​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​ម្នាក់ដែល​ខ្លួន​​បាន​ចាប់​ទម្លាក់​ពីលើ​កង់ ពេល​​នាង​ជិះកង់​ចេញពី​សាលា​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ក្រោយ​មក​ជននេះ​បានសារភាព​ថា ខ្លួន​ក៏​បាន​ចាប់​រំលោភ​ក្មេងស្រី​អាយុ​៩​​ឆ្នាំ​ម្នាក់​ទៀត​ដែរ​​កាលពី​ដើម​ខែ​នេះ​។ លោក េសត ឡោះ ស្នង​ការ​រង​ខេត្ត​បន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា នគរ​បាល​​មូលដ្ឋាន​​បាន​ចាប់​ខ្លួន​កម្មករ​សំណង់​ម្នាក់​ឈ្មោះ មឿន សេត នៅ​ក្នុង​ឃុំចំណោម ស្រុក​មង្គលបុរី បន្ទាប់ពី​អ្នក​ស្រុក​ម្នាក់​បាន​​​ប្ដឹង​អាជ្ញាធរ​អំពី​បទ​ល្មើស​នេះ។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា "ពេល​ក្មេងស្រី​ម្នាក់​កំពុង​ជិះកង់​តាម​ផ្លូវ ជននេះ​​បាន​​មក​ចាប់​នាង​ពីក្រោយ​ ហើយ​រំលោភ​នាង​។ យុវជន​​នេះ​គឺ​ជាជនសង្ស័យ​នៅ​ក្នុង​​ករណី​រំលោភ​ក្មេង​ស្រី​ពីរ​នាក់​នៅ​ក្នុង​ឃុំ​នេះ​នៅ​ខែ​នេះ​"។ លោក​ អុិន សំអាត នាយ​ប៉ុស្តិ៍​ឃុំ​ចំណោម​ បាន​មាន​ប្រសាសន៍​ថា...

Latest news

© 2021, ដេលី. All rights reserved.