TAG
paywall
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងអំពីឱកាសរបស់អាស៊ានអំឡុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស
កាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទៅកាន់វេទិកាពិភាក្សាមួយអំឡុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលប្រព្រឹត្តឡើងនៅក្នុងទីក្រុងដាវ៉ូស ប្រទេសស្វ៊ីសថា លោកមានសង្ឃឹមយ៉ាងមុតមាំចំពោះសមាហរណកម្មសេដ្ឋកិច្ចនៃប្រទេសសមាជិកអាស៊ាន ដែលគ្រោងនឹងបញ្ចូលគ្នានៅក្នុងឆ្នាំនេះ។
ពេលមានវត្តមានជាមួយលោក Pham Binh Minh រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pridiyathorn Devakula ឧបនាយកដ្ឋមន្ត្រីថៃ និងលោក Abdul Wahid Omar រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកផែនការសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី លោក ហ៊ុន...
កងរាជអាវុធហត្ថចាប់ខ្លួនជនសង្ស័យប៉ុនប៉ងប្លន់សម្លៀកបំពាក់ពីកុងតឺន័រនៅខេត្តកំពង់ស្ពឺ
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកាលពីថ្ងៃសុក្រ បានចាប់ខ្លួនបុរសប្រាំបីនាក់ពីបទប៉ុងប៉ងប្លន់រថយន្តកុងតឺន័រចតចោលមួយគ្រឿងដឹកសម្លៀកបំពាក់ឈុតក្នុងពេញពីរោងចក្រកាត់ដេរមួយក្នុងរាជធានីភ្នំពេញ ប៉ុន្តែបានដោះលែងជនសង្ស័យប្រាំមួយនាក់វិញនៅថ្ងៃដដែលនោះ។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍កាលពីម្សិលមិញថា "កងរាជអាវុធហត្ថបានចាប់ខ្លួនមនុស្សប្រាំបីនាក់កាលពីយប់ថ្ងៃសុក្រ។ ពួកគេទាំងអស់គឺជាជនសង្ស័យ ប៉ុន្តែឥឡូវនេះមានតែពីរនាក់ប៉ុណ្ណោះត្រូវបានឃុំខ្លួន ពីព្រោះអ្នកផ្សេងទៀតមិនជាប់ពាក់ព័ន្ធឡើយ"។
លោក ហុង វិបុល ប្រធាននាយកដ្ឋានព័ត៌មាន និងសន្តិសុខនៃកងរាជអាវុធហត្ថបានមានប្រសាសន៍ថា ជនដែលគេសង្ស័យថាជាចោរទាំងនោះត្រូវចាប់ខ្លួនបានមុនពេលគាស់កុងតឺន័រដែលបានចតចោលនៅក្នុងដីឡូត៍ទំនេរមួយ។
លោកបានមានប្រសាសន៍ថា "ពួកគេហៀបនឹងកាត់សោរថយន្តកុងតឺន័រនោះទៅហើយ។ ពួកគេមានម៉ូទ័រកាត់ រណារដែក និងឧបករណ៍ផ្សេងៗទៀត"។
លោក ទិត វណ្ណៈ នាយការិយាល័យនគរបាលព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់អត្តសញ្ញាណបុរសទាំងពីរនាក់នេះដែលស្ថិតក្នុងការឃុំខ្លួននៅឡើយថា ឈ្មោះ...
រថយន្តម៉ាកសឺដេសទំនើបពីរគ្រឿងបង្កគ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃសៅរ៍ដូចគ្នា
មានគ្រោះថ្នាក់ចរាចរណ៍ពីរលើកកាលពីថ្ងៃសៅរ៍ជាប់ៗគ្នា ដែលក្នុងនោះរថយន្តម៉ាកសឺដេសពណ៌សមួយគ្រឿងម៉ាក SLS AMG ដែលមានតម្លៃជាង២០០.០០០ដុល្លារបានជាប់ពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមួយនៅក្នុងរាជធានីភ្នំពេញ ខណៈដែលបើកបរក្នុងល្បឿនលឿន ដោយបុករះរបាំងផ្លូវអស់១៣ផ្ទាំងនៅតាមមហាវិថីព្រះសីហនុ។
លោក សែម គន្ធា នាយរងនគរបាលចរាចររាជធានីភ្នំពេញបានមានប្រសាសន៍កាលពីម្សិលមិញថា នគរបាលបានទៅដល់កន្លែងកើតហេតុនៅម៉ោង១និង២០នាទីរំលងអធ្រាត្រថ្ងៃសៅរ៍ តាមរយៈការផ្តល់ព័ត៌មានពីអ្នកដែលបានឃើញគ្រោះថ្នាក់ចរាចរណ៍រថយន្តនោះ។
លោកបានមានប្រសាសន៍ថា "មុនពេលគ្រោះថ្នាក់កើតឡើង សាក្សីបានឃើញរថយន្តម៉ាកសឺដេសពណ៌សនេះដែលឥតមានស្លាកលេខបានបើកក្នុងល្បឿនយ៉ាងលឿនតាមបណ្ដោយមហាវិថីព្រះសីហនុ។ នៅពេលរថយន្តនោះមកដល់កន្លែងកើតហេតុ វាបានរេចង្កូត ហើយជ្រុលទៅបុករបាំងផ្លូវអស់១៣ផ្ទាំង"។
លោក គន្ធា បានបន្ថែមថា បន្ទាប់មកអ្នកបើកបរបានរត់គេចពីកន្លែងកើតហេតុ ហើយឥឡូវនេះនគរបាលកំពុងតាមរកចាប់ខ្លួន។
លោកបានមានប្រសាសន៍ថា "រថយន្តនេះបានបង្កគ្រោះថ្នាក់ចរាចរណ៍ រហូតបែកកង់ខាងឆ្វេង បន្ទាប់មកនៅតែបន្តបើកទៅមុខ ហើយសាក្សីបានឃើញអ្នកបើកបរ...
រដ្ឋមន្ត្រីក្រសួងសុខាភិបាលត្រូវបានកោះហៅទៅឆ្លើយបំភ្លឺនៅរដ្ឋសភានាសប្តាហ៍ក្រោយជំុវិញករណីផ្ទុះមេរោគអេដស៍នៅឃុំរកា
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រូវបានគណៈកម្មការសុខាភិបាលនៃរដ្ឋសភា កោះហៅទៅឆ្លើយបំភ្លឺនៅសប្តាហ៍ក្រោយជុំវិញករណីផ្ទុះមេរោគអេដស៍ក្នុងចំណោមអ្នកភូមិនៅក្នុងឃុំរកាខេត្តបាត់ដំបង នេះបើយោងតាមអគ្គលេខាធិការនៃគណៈកម្មការនេះបានបញ្ជាក់កាលពីថ្ងៃសុក្រ។
ប្រធានគណៈកម្មការនេះដែលជាតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា លោក ម៉ម ប៊ុនហេង ត្រូវបានអញ្ជើញឲ្យបង្ហាញវត្តមាននៅចំពោះមុខគណៈកម្មការនេះនៅថ្ងៃអង្គារ ដើម្បីជជែកអំពីវិបត្តិសុខាភិបាលនៅក្នុងឃុំរកា ស្រុកសង្កែ។
ប្រធានគណៈកម្មការនេះបានលើកឡើងបន្ថែមទៀតថា លោកស្រីទទួលបានរបាយការណ៍មួយពីក្រសួងសុខាភិបាលកាលពីថ្ងៃព្រហស្បតិ៍ ដែលបញ្ជាក់ថា ចន្លោះពីថ្ងៃទី៨ ខែធ្នូ ដល់ថ្ងៃទី៣១ ខែធ្នូ ប្រជាពលរដ្ឋសរុបចំនួន២១២នាក់ត្រូវបានកត់ត្រាថា បានឆ្លងមេរោគអេដស៍ ដោយក្នុងនោះរួមមានកុមារចំនួន៣៩នាក់ដែលមានអាយុក្រោម១៤ឆ្នាំ។
លោក សឿម ឆុំ អាយុ៦៣ឆ្នាំ ដែលជាជំទប់ឃុំរកា បានមានប្រសាសន៍ថា លោកដឹងថា មានប្រជាពលរដ្ឋចំនួន២៣៩នាក់បានធ្វើតេស្តឃើញមេរោគអេដស៍នៅមណ្ឌលសុខភាពក្នុងមូលដ្ឋានគិតរហូតមកទល់ដំណាច់សប្តាហ៍មុន។
ទោះជាយ៉ាងណា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីថ្ងៃសុក្រ៕សុខុម
ក្រុមហ៊ុនចែកចាយស្រាបៀរមានជម្លោះទាក់ទិននឹងសិទ្ធិលក់ស្រាបៀរហេណឺកេន
ការលក់ចែកចាយជាផ្លូវការនូវស្រាបៀរហេណឺកេន (Heineken) បានបង្កជាជម្លោះរវាងក្រុមហ៊ុនក្នុងស្រុកចំនួនពីរ ហើយថែមទាំងមានការផ្សាយពាណិជ្ជកម្មពេញទំព័រចុះក្នុងកាសែតក្នុងស្រុកដើម្បីផ្សព្វផ្សាយជម្លោះនេះទៀតផង។
បន្ទាប់ពីក្រុមហ៊ុន អ៊ែតវ៉ូដ (Attwood Import Export, AIE) បានចុះផ្សាយពាណិជ្ជកម្មជាច្រើនលេខនៅខែនេះ អមដោយសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលប្រកាសថា ក្រុមហ៊ុនស្រាបៀរកម្ពុជា Cambodia Brewery Ltd. (CBL) បានទទួលសិទ្ធិបន្តពី ក្រុមហ៊ុនAIE ជាអ្នកចែកចាយផ្លូវការក្នុងស្រុកនូវស្រាបៀរហូឡង់នេះហើយនោះ ក្រុមហ៊ុននេះបាននិយាយថា ខ្លួនកើតទុក្ខមិនសុខចិត្ត ដោយសារគេមិនបានពិភាក្សាជាមួយខ្លួនទាក់ទិននឹងការប្រគល់សិទ្ធិឲ្យនេះ។
ក្រុមហ៊ុននេះបាននិយាយក្នុងសេចក្តីប្រកាសថា "AIE...
ក្រុមហ៊ុនចិនបំផ្លាញផ្ទះអ្នកភូមិ១១ខ្នងនៅក្នុងខេត្តកោះកុង
សន្តិសុខក្រុមហ៊ុនចិនដែលសាងសង់អាកាសយានដ្ឋាន ដើម្បីបម្រើដល់គម្រោងរមណីយដ្ឋានមួយក្នុងខេត្តកោះកុងនោះ កាលពីម្សិលមិញបានបំផ្លាញផ្ទះរបស់អ្នកភូមិ១១គ្រួសារ ហើយបានឈូសឆាយដីស្រែចម្ការទំហំ៣០ហិកតានៅក្នុងតំបន់ដែលអះអាងសិទ្ធិកាន់កាប់ដោយអ្នកភូមិ។
ក្រុមហ៊ុន Union Development Group (UDG) បានបណ្ដេញអ្នកភូមិជាង១.០០០គ្រួសាររួចហើយដែលពួកគាត់បានរស់នៅលើដីទំហំ៤៥.០០០ហិកតា នៅក្នុងឧទ្យានជាតិបទុមសាគរ ដែលក្រុមហ៊ុននេះបានប្រែក្លាយឲ្យទៅជាកន្លែងទេសចរណ៍ដែលចំណាយទឹកប្រាក់អស់៣,៨ពាន់លានដុល្លារចាប់តាំងពីឆ្នាំ២០១០មក។
លោក សោម ធី អាយុ៣៩ឆ្នាំបាននិយាយថា ក្រុមគ្រួសាររបស់លោកស្ថិតក្នុងចំណោមគ្រួសារដែលផ្ទះសំបែងរបស់ពួកគាត់ត្រូវបានបំផ្លាញកាលពីម្សិលមិញ បានកាន់កាប់ដីទំហំ៨ហិកតា នៅក្នុងតំបន់ដែលមានវិវាទនេះចាប់តាំងពីឆ្នាំ១៩៧៩មក។
លោក សោម ធី បាននិយាយថា សន្តិសុខក្រុមហ៊ុន UDG ១៩នាក់ និងបុគ្គលិកជនជាតិចិនបួននាក់បានមកដល់កាលពីព្រឹកម្សិលមិញជាមួយត្រាក់ទ័រមួយគ្រឿង...
សហភាពអឺរ៉ុបជួលអ្នកជំនាញឲ្យជួយរដ្ឋាភិបាលក្នុងការផ្ដល់សំណងដល់ប្រជាពលរដ្ឋដែលត្រូវបានបណ្ដេញចេញ
សហភាពអឺរ៉ុបបានលើកឡើងនៅសប្ដាហ៍នេះថា ខ្លួនបានជួលអ្នកប្រឹក្សាយោបល់ពីររូប ដើម្បីជួយរដ្ឋាភិបាលរៀបចំប្រព័ន្ធមួយសម្រាប់ផ្ដល់សំណងដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលគេជឿថា ផ្ទះឬដីស្រែចម្ការរបស់ពួកគាត់ត្រូវបានរឹបអូសខុសច្បាប់ពីសំណាក់ក្រុមហ៊ុនចម្ការអំពៅឯកជននៅក្នុងប្រទេសកម្ពុជា។
សហភាពអឺរ៉ុបដែលនាំចូលភាគច្រើននៃការនាំចេញស្ករសរបស់កម្ពុជា និងដែលសុទ្ធតែរួចកាតព្វកិច្ចពន្ធ បានចរចាជាមួយរដ្ឋាភិបាលប្រហែល១ឆ្នាំ ដោយសង្ឃឹមថា នឹងអាចបញ្ចុះបញ្ចូលរដ្ឋាភិបាលឲ្យផ្ដល់សំណងដល់គ្រួសាររងការបណ្ដេញចេញ ដែលសមនឹងទទួលបានសំណង។
ទោះជាយ៉ាងណា មិនយូរប៉ុន្មាន ភាគីទាំងពីរបានខ្វែងគំនិតគ្នាលើចំនួនគ្រួសារដែលសមទទួលបានសំណង ហើយបានដឹងតាំងពីខែកុម្ភៈថា ភាគីទាំងពីរត្រូវការជំនួយពីខាងក្រៅ។
សហភាពអឺរ៉ុបបានចាប់ផ្ដើមផ្សព្វផ្សាយជ្រើសរើសអ្នកប្រឹក្សាយោបល់ពីររូបកាលពីខែវិច្ឆិកា ហើយបានបញ្ជាក់នៅសប្ដាហ៍នេះថា អ្នកប្រឹក្សាយោបល់ទាំងនោះជ្រើសរើសបានហើយ ហើយទំនងជានឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាលើកដំបូងនៅខែក្រោយ។សហភាពអឺរ៉ុបមិនទាន់បានឆ្លើយតបនឹងសំណើសុំព័ត៌មានបន្ថែមស្ដីពីអ្នកប្រឹក្សាយោបល់ទាំងពីររូបនេះទេ។
យោងតាមច្បាប់ចម្លងនៃលក្ខខណ្ឌសំអាងក្នុងគម្រោងនេះបានឲ្យដឹងថា អ្នកប្រឹក្សាយោបល់ទាំងនេះនឹងជួយរដ្ឋាភិបាលក្នុងការវាយតម្លៃការអះអាងសិទ្ធិកាន់កាប់ដីធ្លីដែលត្រូវបានរឹបអូស និងធានាការផ្ដល់សំណង។
ច្បាប់ចម្លងនៃលក្ខខណ្ឌសំអាងនេះមានខ្លឹមសារដូច្នេះថា "យ៉ាងហោចណាស់ លទ្ធផលចុងក្រោយគួរតែជាការស្ដារឡើងវិញនូវកម្រិតជីវភាពរស់នៅ និងកម្រិតប្រាក់ចំណូលមុនគម្រោងសម្រាប់អ្នកដែលរកឃើញថា បានរងភាពអយុត្តិធម៌"។ តាមការរំពឹងទុក...
តុលាការដោះលែងបុគ្គលិកសណ្ឋាគារសូហ្វីតែលដែលត្រូវបានចោទប្រកាន់ពីបទលួចគ្រឿងអលង្ការឧត្តមសេនីយ៍ឯក
ចៅក្រុមស៊ើុបសួរបានឲ្យដឹងថា កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានដោះលែងបុគ្គលិកពីរនាក់របស់សណ្ឋាគារសូហ្វីតែល បន្ទាប់ពីពួកគេត្រូវបានចោទប្រកាន់កាលពីម្សិលមិញ ពីបទលួចគ្រឿងអលង្ការមានតម្លៃជាង២០០.០០០ដុល្លារពីទូដាក់សម្ភាររបស់ឧត្តមសេនីយ៍ឯកមួយរូប។
នគរបាលបានចាប់ខ្លួន អ្នកស្រី នុត សារ៉េត អាយុ៣២ និងលោក សំរិទ្ធ រស្មី អាយុ៣៤ឆ្នាំកាលពីថ្ងៃសៅរ៍ បន្ទាប់ពីឧត្តមសេនីយ៍ឯក សៀក សុជាតិ ដែលជានាយកទីចាត់ការការងារព្រំដែននៃក្រសួងការពារជាតិបានផ្អើលឆោឡោបាត់គ្រឿងអលង្ការ បន្ទាប់ពីហែលទឹកក្នុងសណ្ឋាគារដ៏ប្រណីតនៅក្នុងរាជធានីភ្នំពេញនេះរួចកាលពីថ្ងៃសុក្រ នេះបើយោងតាមព្រះរាជអាជ្ញា កែវ សុជាតិ ដែលបានចោទប្រកាន់ជនសង្ស័យទាំងពីរនាក់នេះកាលពីថ្ងៃពុធ។
លោក ឡឹក វណ្ណៈ នាយរងនគរបាលព្រហ្មទណ្ឌនៅក្រសួងមហាផ្ទៃ បានលើកឡើងកាលពីថ្ងៃពុធថា មន្ត្រីរបស់លោកបានចាប់ខ្លួនអ្នកស្រី សារ៉េត ដែលជាអ្នកទទួលភ្ញៀវ និងលោក រស្មី ដែលជាគ្រូបង្ហាត់ហែលទឹក ព្រោះនគរបាលជឿជាក់ថា អ្នកទាំងពីរនាក់នេះបានប្រើសោបម្រុងទៅបើកទូដាក់សម្ភាររបស់ឧត្តមសេនីយ៍ឯក សៀក សុជាតិ ហើយបានលួចគ្រឿងអលង្ការ បន្ទាប់ពីលោក និងអង្គរក្សបានចាកចេញពីបន្ទាប់ផ្លាស់សម្លៀកពាក់ និងរក្សាទុកសម្ភារ។
ចៅក្រម ម៉ុង មុនីសោភា បានលើកឡើងកាលពីម្សិលមិញថា លោកបានសម្រេចដោះលែងជនសង្ស័យជាបណ្តោះអាសន្ន ខណៈតុលាការកំពុងបន្តការសើុបអង្កេតរបស់ខ្លួន ព្រោះគេគិតថា ជនសង្ស័យទាំងពីរនាក់នេះនឹងមិនរត់គេចខ្លួននោះឡើយ។ លោកបានមានប្រសាសន៍ថា "ពួកគេមានផ្ទះ និងមានការងារធ្វើ ហើយយើងសង្ឃឹមថា ពួកគេនឹងមិនគេចទៅកន្លែងណាផ្សេងឡើយ"។
ចៅក្រម មុនីសោភា បានបន្ថែមថា តុលាការនឹងសាកសួរមនុស្សទាំងអស់ដែលពាក់ព័ន្ធនឹងករណីនេះ រួមទាំងអង្គរក្សរបស់ឧត្តមសេនីយ៍ឯក សៀក សុជាតិ ផងដែរ។
លោក ចាង ផាន់នី មេធាវីរបស់ជនសង្ស័យទាំងពីរបានលើកឡើងថា លោកបានស្នើឲ្យចៅក្រុមសាកសួរអង្គរក្សរបស់ឧត្តមសេនីយ៍ឯក សៀក សុជាតិ ព្រោះវីដេអូកាមេរ៉ាសុវត្ថិភាពរបស់សណ្ឋាគារសូហ្វីតែលបានបង្ហាញថា អង្គរក្សរូបនេះនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ និងដាក់សម្ភារ នៅពេលមានការបាត់បង់គ្រឿងអលង្ការ។ លោកបានមានប្រសាសន៍ថា "ខ្ញុំគិតថា ព្រះរាជអាជ្ញារងចោទប្រកាន់កូនក្តីរបស់ខ្ញុំដោយមិនដឹងអំពីមូលហេតុពិតប្រាកដ និងគ្មានភ័ស្តុតាងច្បាស់លាស់"។
លោក ហ៊ុន សំអាត មេធាវីរបស់ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានលើកឡើងថា វីដេអូកាមេរ៉ាសុវត្ថិភាពនោះមិនបានបង្ហាញឲ្យឃើញថា នរណាជាចោរលួចគ្រឿងអលង្ការនោះឡើយ។ លោកបានមានប្រសាសន៍ថា "ខ្ញុំនឹងរង់ចាំតុលាការធ្វើការសើុបអង្កេតបន្ថែមទៀតសិន"។
នៅពេលចៅក្រម មុនីសោភា សាកសួរជនសង្ស័យកាលពីព្រឹកម្សិលមិញ បុគ្គលិកសណ្ឋាគារប្រហែល៣០នាក់ បានរង់ចាំនៅខាងក្រៅតុលាការ រីឯ២០នាក់ផ្សេងទៀតរង់ចាំនៅខាងក្នុង។
លោក យូ វីរៈ អាយុ៤០ឆ្នាំ ប្រធានសហជីពនៅសណ្ឋាគារសូហ្វីតែល បានលើកឡើងថា បុគ្គលិកទាំងនេះបានទៅកាន់តុលាការ ព្រោះពួកគេក៏បានមើលវីដេអូកាមេរ៉ាសុវត្ថិភាពដែរ ហើយជឿជាក់ថា អ្នករួមការងាររបស់ពួកគេគ្មានទោសកំហុសឡើយ។
លោក វីរៈ បាននិយាយថា "បុគ្គលិករបស់យើងមិនបានយកគ្រឿងអលង្ការរបស់ឧត្តមសេនីយ៍ឯក សៀក សុជាតិ ដូចដែលគាត់បានចោទប្រកាន់នោះឡើយ"។
គេមិនអាចទាក់ទងឧត្តមសេនីយ៍ឯក សៀក សុជាតិ ដើម្បីសុំការធ្វើអត្ថាធិប្បាយបានឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សណ្ឋាគារសូហ្វីតែល បានលើកសរសើរចំពោះការសម្រេចរបស់តុលាការដែលដោះលែងជនសង្ស័យទាំងពីរ។
សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារដូច្នេះថា "អ្នកគ្រប់គ្រងក្លឹប និងសណ្ឋាគារនៅតែរក្សាតំណែងដដែលរបស់បុគ្គលិកទាំងពីរនាក់នេះ ព្រោះថា ភ័ស្តុតាងពីវីដេអូកាមេរ៉ាសុវត្ថិភាពបង្ហាញថា បុគ្គលិកទាំងពីរនាក់នេះគ្មានទោសកំហុសឡើយ"៕ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Chris Mueller)
បុរសជនជាតិបា៉ាគីស្ថានបដិសេធថា ខ្លួនមិនបានលួចប្រាក់ចំនួន៤៩.០០០ដុល្លារឡើយ
កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះរឿងក្តីរបស់បុរសជនជាតិប៉ាគីស្ថានម្នាក់ ដែលត្រូវបានចោទប្រកាន់កាលពីខែកក្កដា ពីបទចោរកម្ម និងប្រើប្រាស់ឯកសារខ្លែងក្លាយ បន្ទាប់ពីជននេះបានដកប្រាក់បាតដែលគិតជាដុល្លារចំនួន៤៩.០០០ដុល្លារពីកាតឥណទានរបស់បុរសម្នាក់ទៀតនៅក្នុងខេត្តបន្ទាយមានជ័យ។
តុលាការបាននិយាយថា លោក ខាន អាហ្សហា ហាមីដ (Khan Azhar Hameed) អាយុ៤៨ឆ្នាំ ជនជាតិប៉ាគីស្ថាន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែកក្កដា ពីបទសង្ស័យថា បានប្រើប្រាស់កាតឥណទានរបស់មនុស្សម្នាក់ផ្សេងទៀត ដើម្បីដកប្រាក់ពីម៉ាស៊ីនដកប្រាក់ (ATM) នៅហាង Sweet Diamond and Gold ក្នុងក្រុងប៉ោយប៉ែតចំនួនបួនលើកដាច់ដោយឡែកពីគ្នា ដោយប្រើលិខិតឆ្លងដែនខ្លែងក្លាយធ្វើជាប័ណ្ណសម្គាល់ខ្លួន។
លោក ខាន បានប្រាប់តុលាការថា ខ្លួនត្រូវមិត្តជនជាតិចិនឈ្មោះ ភេធ័រ (Peter) ដែលសន្យាថា នឹងកាត់ប្រាក់មួយចំនួនមកឲ្យខ្លួនស្នើឲ្យធ្វើដូច្នេះ។ លោក ខាន បាននិយាយថា "កាតឥណទាននេះជារបស់ ភេធ័រ ។ ភេធ័រ បានឲ្យវាមកខ្ញុំដើម្បីដកប្រាក់ឲ្យខ្លួន ហើយសន្យាថា នឹងឲ្យខ្ញុំ៥ភាគរយនៃប្រាក់ដែលដកបាន។ ខ្ញុំគ្មានប្រាក់ជាប់នឹងខ្លួនទេ ដោយសារចាញ់ល្បែងស៊ីសង ហេតុដូច្នេះទើបខ្ញុំធ្វើបែបនេះ"។
លោក ខាន បានលើកឡើងបន្ថែមទៀតថា ទោះជាយ៉ាងណា ភេធ័រមិនបានរក្សាពាក្យសន្យារបស់ខ្លួនឡើយ ហើយ ភេធ័រ បានឲ្យលិខិតឆ្លងដែនក្លែងក្លាយទៅគាត់ បន្ទាប់ពីគាត់បានបាត់លិខិតឆ្លងដែនផ្ទាល់ខ្លួន។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក វ៉ា សក្កដា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានលើកឡើងថា ការចោទប្រកាន់នេះត្រូវបានធ្វើឡើងបន្ទាប់ពីតំណាងរបស់ធនាគារថៃបានដាក់ពាក្យប្តឹងមកនគរបាល៕ស៊ុយឈាង
អ្នកអូសរទេះបិទច្រកព្រំដែនធ្វើការតវ៉ាជុំវិញការទាមទារប្រាក់សំណូកខ្ពស់
អ្នកអូសរទេះជាង១០០នាក់ដែលបានដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃបានធ្វើការតវ៉ានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតស្ថិតក្នុងខេត្តបន្ទាយមានជ័យកាលពីម្សិលមិញ ដោយចោទអភិបាលក្រុងប៉ោយប៉ែតថា មិនបានគោរពតាមការសន្យារបស់លោកក្នុងការហាមឃាត់មន្ត្រីគយកុំឲ្យទាមទារប្រាក់សំណូកខ្ពស់ហួសហេតុពីពួកគាត់។
អ្នកអូសរទេះម្នាក់ដែលបដិសេធមិនប្រាប់ឈ្មោះរបស់ខ្លួនដោយបារម្ភខ្លាចការរករឿងពីអាជ្ញាធរមូលដ្ឋានបាននិយាយថា " មន្ត្រីគយបានទាមទារតម្លៃទ្វេជាពីរតាមតែមាត់ថា ហើយបានផ្ដល់បង្កាន់ដៃមិនផ្លូវការដល់ពួកយើង"។
អ្នកអូសរទេះម្នាក់ទៀតដែលប្រាប់ពីមូលហេតុដូចគ្នានេះដែរ ដោយប្រាប់ត្រឹមតែថាឈ្មោះ ម៉ៅ បាននិយាយថា លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតកាលពីសប្ដាហ៍មុនបានសន្យារធ្វើអន្តរាគមន៍បន្ទាប់ពីមន្ត្រីគយបានផ្លាស់ទៅប៉ុស្តិ៍ត្រួតពិនិត្យថ្មីឆ្ងាយពីព្រំដែន ហើយបានបង្កើនតម្លៃភ្លាមៗដែលពួកគេបានទាមទារសម្រាប់រទេះអូសនីមួយៗដែលបានដឹកទំនិញចូលប្រទេសកម្ពុជា។
គេមិនអាចទាក់ទងលោក ង៉ោ ម៉េងជ្រួន បានទេកាលពីម្សិលមិញ។ លោក ឈួន ហៃ ប្រធានការិយាល័យគយនៅច្រកព្រំដែនបានមានប្រសាសន៍ថា ការតវ៉ាកាលពីម្សិលមិញ បានបណ្ដាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅតាមព្រំដែន។
លោកបានមានប្រសាសន៍ថា "មានរទេះចំនួន៤០ដាក់បិទច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅថ្ងៃនេះ...
Latest news
© 2021, ដេលី. All rights reserved.

