26 C
Phnom Penh

ក្រសួង​មហាផ្ទៃដំឡើង​ឋានន្តរស័ក្តិ​មន្ត្រីនគរបាល​បីរូប​ទៀតជា​ អគ្គស្នងការ​រង​នគរបាល​ជាត​ិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​​​មហាផ្ទៃ​​​បាន​​​ដំឡើង​​​ឋានន្តរ​ស័ក្ដិ​​​មន្ត្រី​​​នគរ​​​បាល​​​​​​ជាន់​​​ខ្ពស់​​​បី​​​រូប​​​ទៅ​​​ជា​​​អគ្គ​​​ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ជាតិ​​​នៅ​​​ក្នុង​​​ពិធី​​​មួយ​​​កាល​​​ពីរសៀក​​​ម្សិល​​​មិញ ដោយ​​​ធ្វើ​​​ឲ្យ​​​ឋានន្តរស័ក្ដិ​​​អគ្គស្នងការ​​​រង​​​ឡើង​​​ដល់​​​១៥​​​នាក់​​​នៅ​​​ក្នុង​​​ការ​រៀបចំច្បាស់ក្រឡែត​សម្រាប់​​​អគ្គស្នង​​​ការ​​​រងបី​​​រូបផ្សេងទៀត​​​ដែល​​​នឹង​ចូល​​​និវត្ត។police

ដោយ​​​អវត្ត​​​មាន​​​លោក ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ ដែល​​​ត្រូវ​​​ចូល​​​រួ​​​ម​​​ជា​​​អធិបតី​​​ក្នុង​​​ពិធី​​​ដែល​​​មាន​​​រយៈ​​​ពេល​​​បី​​​ម៉ោង​​​នៅ​​​ទី​​​ស្តីការ​​​ក្រសួង​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ លោក ឯម សំអាន ​​​​​​​​​រដ្ឋលេខាធិការ​​​ក្រសួង​​​មហាផ្ទៃ​​​ បាន​​​ប្រកាស​​​ពី​​​ការ​​​ដំឡើង​​​ឋានន្តរស័ក្ដិ​​​​​​មន្ត្រី​​​ទាំង​​​បី​​​រូប​​​នេះ​​​ និង​មន្ត្រីក្នុង​ចំណោម​មន្ត្រីជាន់ទាប​៧៨រូប។

លោក ឯម សំអាន បានបង្ហាញ​អត្តសញ្ញាណ​​​អគ្គស្នង​​​ការ​​​រង​​​ថ្មី​​​បី​​​រូប​​​របស់​​​លោក​​​ នេត សាវឿន អគ្គ​​​ស្នង​​​ការ​​​នគរ​​​បាល​​​ជាតិ​​​ ដូច​​​ជា​​​លោក ម៉ក់ ជីតូ ប្រធាន​​​នាយក​​​ដ្ឋាន​​​កណ្តាល​​​យុត្តិធម៌​​​ក្រសួង​​​មហាផ្ទៃ​​​ លោក ហឹុម យ៉ាន ប្រធាន​​​នាយក​​​ដ្ឋាន​​​កណ្តាល​សណ្តាប់​​​ធ្នាប់​​​​​​សាធារណៈ និង​​​លោក ទូច ណារ៉ុថ ប្រធាន​​​កង​អង្គរក្ស។

នៅក្នុង​​​សុន្ទរកថា ឧត្តម​​​សេនីយ៍​​​ឯក ម៉ក់ ជីតូ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​រីក​​​រាយ​​​ណាស់​​​ដោយ​​​ទទួល​​​បាន​​​ការ​​​ដំឡើង​​​ឋានន្តរស័ក្ដិ​​​នេះ​​​ ហើយនឹង​​​បន្ត​​​បំពេញ​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​ក្នុង​​​នាម​​​ជា​មន្ត្រី​​​អនុវត្ត​​​ច្បាប់។

លោក​​​បាន​​​ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​ចូល​​​រួម​​​ថា “ថ្ងៃ​​​នេះ​​​គឺ​​​ជា​​​ថ្ងៃ​​​ដ៏អស្ចា​​​​​រ្យបំផុត​​​ដែល​​​យើង​​​ទទួល​​​បាន​​​ការ​​​ដំឡើង​​​ឋានន្តរស័ក្ដិនេះ​​​​​​ពី​​​ព្រះ​​​មហាក្សត្រ និង​​​រដ្ឋាភិបាល​​​”។

ឧត្តម​​​សេនីយ៍​​​ឯក ម៉ក់ ជីតូ ក៏បាន​​​សន្យា “ទប់ស្កាត់​​​ និង​​​បង្ក្រាប​​​រាល់​​​សកម្មភាព​​​ទាំង​​​ឡាយ​​​ណា ដែល​​​ប៉ះពាល់​​​ដល់​​​សន្តិសុខ​​​ជាតិ និង​​​សុវត្ថិភាព​​​សង្គម”។

ឧត្តម​​​សេនីយ៍​​​ឯក ទូច ណារ៉ុថ បាន​​​មាន​​​ប្រសាសន៍​​​តាមទូរស័ព្ទ​​​បន្ទាប់​​​ពី​​​ចប់​​​ពិធីថា មន្ត្រី​​​បី​​​រូប​​​ទៀត​​​​ក្នុង​​​ចំណោម​​​អគ្គ​​​ស្នង​​​ការរង​​​នគរ​​​បាន​​​ជាតិក្នុង​ប្រទេសកម្ពុជា ដែល​​​ឥឡូវ​​​នេះ​​​មាន​​១៥​​​រូប​​​នោះ នឹង​​​ចូល​​​និវត្ត​​​​​​នា​​​ពេល​​​ឆាប់​​​ៗ​​​នេះ ប៉ុន្តែ លោក​​​បាន​​​លើកឡើង​ថា លោក​​​មិន​​​ច្បាស់​​​ថា មន្ត្រី​​​រូប​​​ណា​​​ឡើយ​​​៕សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស