34.7 C
Phnom Penh

អាជ្ញាធរ​​​អប្សរា​​​ថ្កោល​​​ទោស​​ចំពោះ​​​ការ​​​បង្ហាញ​​​រូប​​​ថត​​​​​​អាស​​​អាភាស​​​​​​ថត​​​​​ស្ត្រី​​​ម្នាក់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​សៅរ៍ អាជ្ញាធរ​អប្សរា​បាន​​​គំរាម​ចាត់​វិធានការ​លើ​បុគ្គល​ដែល​នៅ​ពីក្រោយ​ការ​បង្ហាញ​រូប​ភាព​ស្ត្រី​​​អាក្រាត​មួយ​កំណាត់​លើ​​​ម្នាក់​​​​ ដែល​បាន​​​ថត​នៅ​ឧទ្យាន​បុរាណ​វត្ថុ​អង្គរ ក្នុង​ក្រុង​សៀមរាប ដោយ​ហៅ​រូប​​ថត​នោះ​​ថា “គ្មាន​ការ​ពិចារណា និង​អាសអាភាស​”។apsara

រូប​ថត​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ហ្វេស​​​ប៊ុក​ជនជាតិ​ខ្មែរ​ជាច្រើន​មាន​កំហឹង ដែល​បាន​ចែក​រំលែក​ត​​​គ្នា​កាលពី​ចុង​សប្ដាហ៍ ​បង្ហាញ​ស្ត្រី​​អាស៊ី​ម្នាក់​ដែល​ឈរ​ថត​តាម​ប្រាសាទនៅក្នុង​​​ឧទ្យាន​​​បុរាណ​​​វត្ថុ​​​អង្គរ​ ដោយមាន​​​​ពាក់​ឆ្នួត​​​​ក្បាលផង​។

ដំបូង​រូប​ថត​នោះ​ត្រូវ​បាន​គេ​បង្ហោះ​ក្នុង​ប្លុក “Wanimal” ដែល​បង្ហាញ​រូប​ថត​ស្ត្រី​អាក្រាត​ឬ​​​អាក្រាត​មួយ​​​កំណាត់​​​ខ្លួន ដែល​ជារឿយៗ​ថត​ក្នុង​ទី​​​សាធារណៈ កាលពី​ខែ​តុលា ឆ្នាំ​២០១៣ ដោយ​​​​មាន​សរសេរ​អក្ស​រថា “ស្ត្រី​ខ្មែរ”។ អ្នក​ផ្ដល់​យោបល់​​តាម​ហ្វេស​​​ប៊ុក​ម្នាក់​បាន​​និយាយ​​កាលពី​ថ្ងៃ​សៅរ៍​ថា ” ខ្ញុំ​ចង់​តែ​សម្លាប់​នាង​ពី​​​ឥឡូវ​នេះ​​​ទេ”។

បើ​តាម​លក្ខណៈ​​​បែប​​​​​​ការទូត​ អាជ្ញាធរ​អប្សរា​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល​ ដែល​គ្រប់​គ្រង​ឧទ្យាន​បុរាណ​​វត្ថុ​អង្គរ​ក៏​បាន​ថ្កោល​ទោស​រូប​ថត​នេះ​នៅ​ថ្ងៃ​ដដែល​នោះ​ដែរ​។

អាជ្ញាធរ​អប្សរា​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា “អាជ្ញាធរ​អប្សរា​សូម​​​ថ្កោល​ទោស​រូប​ថត​អាក្រាត​មួយ​កំណាត់​ខ្លួន​របស់​ស្ត្រី​នេះ​ដែល​ឈរ​ថត​នៅ​មុខ​​ប្រាសាទ​ ពីព្រោះ​ការ​ថត​រូប​អាក្រាត​បែប​នេះ​​​គឺ​​ជា​ទង្វើ​ផ្ទុយ​នឹង​​ក្រម​សីលធម៌​ និង​វប្បធម៌​ខ្មែរ​។ អាជ្ញា​​​ធរ​អប្សរា​…​បាន​សម្រេច​ចាត់​វិធានការ​ផ្លូវ​ច្បាប់​តាម​​​គ្រប់​មធ្យោបាយ​ដើម្បី​ដាក់​ទោស​ទង្វើ​ដែល​គ្មាន​ការ​ពិចារណា និង​អាសអាភាស​បែប​​​នេះ​។

អាជ្ញាធរ​អប្សរា​ដែល​សរសេរ​​អក្ស​រ​​​កាត់​ថា “APSARA” ដោយ​សំដៅ​ដល់​ទេព​អប្សរ​​តាម​ជំនឿ​ហិណ្ឌូ និង​ពុទ្ធសាសនា។ ជា​រឿយៗ​អប្សរា​ត្រូវ​គេ​ពិពណ៌នា​តាម​រយៈ​ផ្ទាំង​គំនូរ ចម្លាក់ សិលាចារឹក​​​ជា​រូប​ស្ត្រី​មាន​សុដន់​នៅ​កណ្ដាល​វាល។ អាជ្ញាធរ​អប្សរា​បាន​បង្ហាញ​រូប​ថត​អប្សរា​​ដែល​មាន​សុដន់​កណ្ដាល​វាល​នេះ​នៅ​លើ​គេហ​​​ទំព័រ​របស់​ខ្លួន​។

លោក ឡុង កុសល អនុប្រធាន​នាយកដ្ឋាន​ទំនាក់​ទំនង​របស់​អាជ្ញាធរ​អប្សរា​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា រូប​ថត​នេះ​ទំនង​ជា​ថត​នៅ​ប្រាសាទ​ព្រះ​​​ខ័ន​ និង​ប្រាសាទ​​បន្ទាយ​​​ក្ដី។

លោក​បាន​មាន​ប្រសាសន៍​ថា “បើ​តាម​ការ​ស្រាវ​ជ្រាវ​បឋម​របស់​យើង យើង​រក​ឃើញ​ថា ក្រុម​នេះ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន ហើយ​មាន​ជំនាញ​ខាង​ផលិត​រូប​អាសអាភាស​”។

លោក កុសល បាន​​​មាន​ប្រសាសន៍​ថា ​អាជ្ញាធរ​អប្សរា​មិន​ទាន់​បាន​កំណត់​អត្តសញ្ញាណ​អ្នក​ថតរូប​ឬ​​​ម៉ូដែលនោះទេ ដែល​លោក​អះអាង​ថា មិន​មែន​ជា​​​ជ​​ន​ជាតិ​ខ្មែរ​​ឡើយ​។

លោក រី អញ្ជលី អនុប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​​​សិល្បៈ​ខេត្ត​ បាន​មាន​ប្រសាសន៍​​​ថា រូប​ថត និង​ការ​ពិពណ៌នា​ផ្សេង​ៗ​អំពី​ស្ត្រី​ដែល​អាក្រាត​មួយ​កំណាត់​ខ្លួន​នៅ​តាម​ប្រាសាទ​នានា​ គឺ​មិន​សមរម្យ​ឡើយ​ ដោយ​មិន​គិត​ដល់​ការ​​​ពិត​ដែល​ថា ប្រាសាទ​ជាច្រើន​​ពោរពេញ​ទៅ​ដោយ​រូប​ចម្លាក់​ស្ត្រី​ដែល​អាក្រាត​មួយ​កំណាត់​ខ្លួន​​​នោះ​​។

លោក​បាន​បន្ថែម​ថា “រឿង​នោះ​វា​កើត​ឡើង​១.០០០​ឆ្នាំ​មក​ហើយ ដូច្នេះ​យើង​មិន​ចង់​​ធ្វើ​អត្ថាធិប្បាយ​ទេ ប៉ុន្តែ​អ្នក​កំពុង​សួរ​ខ្ញុំ​ក្នុង​ឆ្នាំ​២០១៥ ដូច្នេះ​រឿង​នេះ​វា​ជា​បញ្ហា​ផ្សេង​គ្នា…។ វា​​​ជា​ការ​ខុស​ឆ្គង”៕ សារុន (រាយការណ៍​បន្ថែម​ដោយ Ben Woods)​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស