28.9 C
Phnom Penh

TAG

វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin)

អ្នក​ការទូត​រុស្ស៊ី​ចាកចេញ​ពី​ក្រុង​ហ្សឺណែវ​ក្រោយពី​មហាសន្និបាត​ព្យួរ​សមាជិកភាព​របស់​រុស្ស៊ី

នៅ​លើ​លោក​នេះ​ពុំ​មាន​អ្វី​ដែល​អាច​រារាំង​មិន​ឲ្យ​យក​ឈ្នះ​បាន​ទៅលើ​អំពើ​អាក្រក់​នោះ​ទេ ឲ្យ​តែ​យើង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ។ ចាប់តាំង​ពី​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ មក គឺ​ប្រទេស​ទាំងឡាយ​ខិតខំ​ខ្លាំង​ណាស់​ដើម្បី​ជួយ​ទប់ស្កាត់​សង្គ្រាម​កុំ​ឲ្យ​រីក​រាលដាល និង​ទប់ស្កាត់​កុំ​ឲ្យ​ប្រែ​ក្លាយ​ជា​មហា​សោកនាដកម្ម តែ​ទីបំផុត វិបត្តិ​នេះ​នៅតែ​កើតមាន​ដែល​បណ្ដាល​ឲ្យ​ជនស៊ីវិល​ស្លាប់​យ៉ាង​រង្គាល និង​ខ្លោចផ្សា។ ដោយសារតែ​សោកនាដកម្ម​នេះ បញ្ហា​ចាំបាច់​បំផុត​ដែល​ពិភពលោក​ត្រូវតែ​រួម​គ្នា​ប្រាប់​ទៅ​រុស្ស៊ី​ឲ្យ​ដឹង​ថា ពិភពលោក​មិន​អនុញ្ញាត​ឲ្យ​រុស្ស៊ី​ធ្វើ​អំពើ​ព្រៃផ្សៃ ដោយ​គ្មាន​ទទួល​ទោស​កំហុស ហើយ​ចេះ​តែ​អះអាង​ថា​ខ្លួន​កំពុង​គោរព​សិទ្ធិមនុស្ស​នោះ​ទេ។ នេះ​ជា​ប្រសាសន៍​របស់​អ្នកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ដែល​បាន​ថ្លែង​ក្រោយ​ការ​បិទ​សម័យប្រជុំ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដែល​ឈាន​ដល់​ការ​ព្យួរ​សមាជិកភាព​ប្រទេស​រុស្ស៊ី​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ធ្វើឡើង​កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា នៅ​ក្រុង​ញីវយ៉ក។ មហាសន្និបាត​អង្គការ​សហប្រជាជាតិ...

មេដឹកនាំ NATO ព្យាករ​ថា​រុស្ស៊ី​នឹង​មាន​ផែនការ​វាយ​កាន់កាប់​តំបន់ Donbas របស់​អ៊ុយក្រែន

អគ្គលេខាធិការ​អង្គការ​ណាតូ (NATO) លោក Jens Stoltenberg បាន​និយាយ​ថា រុស្ស៊ី​ទំនង​នឹង​បើក​ការ​វាយប្រហារ​សាជាថ្មី​លើ​តំបន់ Donbas ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​មេសា។ លោក​អគ្គលេខាធិការ​អង្គការ​ណាតូ (NATO) ប្រាប់​ទៅ​រដ្ឋាភិបាល​អ៊ុយក្រែន ដែល​ស្ថិតនៅ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី Volodymyr Zelenskiy ឲ្យ​ត្រៀម​ទ័ព​ឱ្យ​បាន​រឹងមាំ។ ការ​លើកឡើង​របស់​លោក Stoltenberg ធ្វើឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថ្ងៃ​មុន​នឹង​កិច្ចប្រជុំ​កំពូល​របស់​រដ្ឋមន្ត្រី​ការបរទេស NATO...

ស្ថានទូត​រុស្ស៊ី​នៅ​កម្ពុជា​បដិសេធ​ញត្តិ​ក្រុម​យុវជន​ខ្មែរ​ដែល​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​ឈ្លានពាន​អ៊ុយក្រែន

ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា បដិសេធ​មិន​ទទួល​យក​ញត្តិ​របស់​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​សកម្មជន​បរិស្ថាន ដែល​អំពាវនាវ​ឱ្យ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បញ្ឈប់​ការ​ឈ្លានពាន​លើ​ប្រទេស​អ៊ុយក្រែន។ អង្គការ​សមាគម​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស និង​បរិស្ថាន ដូចជា​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ជាដើម បាន​ដាក់​ញត្តិ​របស់​ខ្លួន​ទៅកាន់​ស្ថានទូត​រុស្ស៊ី ប្រចាំ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២២ ថា ពួកគេ​ស្នើសុំ​ឱ្យ​រុស្ស៊ី​ស្ដារ​ឡើងវិញ​នូវ​សន្តិភាព​សម្រាប់​ប្រទេស​អ៊ុយក្រែន ដើម្បី​ចៀសវាង​ទណ្ឌកម្ម​របស់​ពិភពលោក និង​បញ្ចៀស​នូវ​ការ​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​អ៊ុយក្រែន។ ថ្លែង​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​អង្គារ...

អ៊ុយក្រែន​ចោទ​រុស្ស៊ី​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍ ខណៈ​រក​ឃើញ​សាកសព​ជនស៊ីវិល​៤១០​នាក់​ក្បែរ​ក្រុង​គៀវ

ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy បាន​ចោទ​កងទ័ព​រុស្ស៊ី​ពី​បទ​ប្រល័យ​ពូជសាសន៍ បន្ទាប់ពី​ជន​ស៊ីវិល ៤១០​នាក់​បាន​ស្លាប់​តាម​ដងផ្លូវ​ក្រោម​គ្រាប់កាំភ្លើង​របស់​រុស្ស៊ី។ មនុស្ស​ទាំងនេះ​ស្លាប់​នៅ​ក្នុង​ភូមិ​របស់​ពួកគេ​នៅ​ទីក្រុង​តូចៗ​មួយ​ចំនួន​នៅ​ក្បែរ​រដ្ឋធានី​គៀវ ដែល​ចម្ងាយ​ជា ៧០​គីឡូម៉ែត្រ គឺ​ក្រុង Bucha និង​ទីក្រុង​ពីរ​ទៀត។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ធ្វើ​សេចក្តី​រាយការណ៍​មក​ថា រដ្ឋអាជ្ញា​ជាន់ខ្ពស់​ប្រទេស​អ៊ុយក្រែន បាន​រក​ឃើញ​សាកសព​ស្លាប់​ទាំងនោះ​ត្រូវ​គ្រាប់កាំភ្លើង​ដោយ​បាញ់​ចំ​ក្បាល និង​មាន​ចង​ដៃ​ទៀត​ផង។ អ្នកស្រី អ៊ីរីណា វែននីឌី-តូវ៉ា (Iryna Venedyktova) ជា​អគ្គ​រដ្ឋអាជ្ញា​អ៊ុយក្រែន ដែល​ដឹកនាំ​ការ​ប្រមូល​ភស្តុតាង...

វិភាគ៖ តំបន់ Donbas ក្លាយ​ជា​ចំណុច​ស្លាប់​រស់​នៃ​ការ​ចរចា​រវាង​រុស្ស៊ី និង​អ៊ុយក្រែន

សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន បាន​ប្រើ​ពេលវេលា ៣៦​ថ្ងៃ​មក​ហើយ។ សង្គ្រាម​ដែល​អ្នក​ជំនាញ​កិច្ចការ​សន្តិសុខ​ពិភពលោក ព្រមាន​ថា​ជា​ហានិភ័យ​ដ៏​ផុយ​ស្រួយ​ទៅ​រក​សង្គ្រាម​លោក​លើក​ទី​៣ បើ​អង្គការ​យោធា​ណាតូ (NATO) បញ្ជូន​ទ័ព​ជួយ​កងទ័ព​អ៊ុយក្រែន ឬ​ក៏​កងទ័ព​រុស្ស៊ី បាញ់​ផ្លោង​ទៅលើ​ប្រទេស​ណា​មួយ​ជា​សមាជិក​ណាតូ។ ក្នុង​រយៈពេល ៣៦​ថ្ងៃ​មក​នេះ ភាគី​ច្បាំង​គ្នា​ទាំង​ពីរ​ក៏​បាន​សម្រេច​ទៅ​រក​តុ​ចរចា​ផង​ដែរ ដោយ​បាន​ធ្វើឡើង ៧​លើក​មក​ហើយ​ចាប់តាំង​ពី​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន បញ្ជា​ទ័ព​ឱ្យ​លុកលុយ​ប្រទេស​អ៊ុយក្រែន ដើម្បី​បញ្ចប់​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Volodymyr Zelenskiy ដែល​ក្រុង​មូស្គូ ចាត់ទុក​ជា​មេដឹកនាំ​និយម​ពួក​បស្ចិម​ប្រទេស។ ដើមហេតុ​ដែល​នាំ​ឱ្យ​មាន​សង្គ្រាម គឺ​មាន​ចំណុច​ពីរ​ដ៏​សំខាន់...

មន្ត្រី​អ៊ុយក្រែន​ថា​រុស្ស៊ី​មាន​ផែនការ​បំបែក​ដែនដី​អ៊ុយក្រែន​ជា​ពីរ​ដូច​នឹង​ឧបទ្វីប​កូរ៉េ

ចាប់តាំង​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ មក​ដល់​ថ្ងៃ​ទី​២៨ មីនា គឺ​មាន​រយៈពេល ៣៣​ថ្ងៃ​ហើយ​ដែល​រុស្ស៊ី​បង្ក​ភ្លក់​ភ្លើង​សង្គ្រាម​យ៉ាង​សន្ធោសន្ធៅ​នៅ​លើ​ទឹកដី​អ៊ុយក្រែន ដែល​ជា​ប្រទេស​មួយ​ជាប់​នឹង​ព្រំដែន​របស់​ខ្លួន ហើយ​មាន​ប្រពៃណី និង​មាន​ភាសា​ប្រហាក់ប្រហែល​គ្នា។ ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែល​ជា​ជន​ផ្ដាច់ការ​ដ៏​មាន​អំណាច និង​មាន​ឥទ្ធិពល​នៅ​លើ​ទឹកដី​រុស្ស៊ី បាន​បញ្ជា​ឱ្យ​លើក​កងទ័ព​ជិត ២០​ម៉ឺន​នាក់ រួម​នឹង​សព្វាវុធ​ទំនើបៗ មាន​រថពាសដែក រថក្រោះ កាំភ្លើងធំ មីស៊ីល យន្តហោះ​ចម្បាំង ឧទ្ធម្ភាគចក្រ និង​នាវាចម្បាំង​រាប់​រយ​គ្រឿង...

អគ្គលេខាធិការ​ណាតូ​ព្រមាន​វាយបក​រុស្ស៊ី​ភ្លាមៗ​បើ​ដែនដី​សមាជិក​ខ្លួន​រង​ការ​វាយប្រហារ

អគ្គលេខាធិការ​អង្គការ​យោធា​ណាតូ (NATO) លោក Jens Stoltenberg ទទូច​ទៅ​មេដឹកនាំ​ណាតូ ថា​ត្រូវ​ដោះស្រាយ​វិបត្តិ​សន្តិសុខ​ដ៏​ធ្ងន់ធ្ងរ​បំផុត ជាពិសេស​ណាតូ​ត្រូវតែ​សម្រេច​វាយបក​ភ្លាមៗ ប្រសិនបើ​សមាជិក​របស់​ខ្លួន​រង​ការ​វាយប្រហារ​ពី​សំណាក់​គ្រាប់កាំភ្លើង​របស់​រុស្ស៊ី។ ក្នុង​កិច្ចប្រជុំ​កំពូល​វិសាមញ្ញ​របស់​អង្គការ​យោធា​ណាតូ ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​មីនា ឆ្នាំ​២០២២ ដែល​ធ្វើឡើង​នៅ​ចំពោះ​មេដឹកនាំ​កំពូលៗ​របស់​ណាតូ លោក Jens Stoltenberg បាន​បញ្ជាក់​ថា ប្រទេស​ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​អ៊ុយក្រែន និង​ប្រទេស​ជាប់​នឹង​ព្រំដែន​នៃ​ប្រទេស​រុស្ស៊ី ដូចជា​ប្រទេស​ប៉ូឡូញ ហុងគ្រី...

ចិន​បង្ហាញ​ចរិត​ជា​អ្នក​ការពារ​រុស្ស៊ី​ដែល​បង្ក​សង្គ្រាម​សម្លាប់​រង្គាល​នៅ​អ៊ុយក្រែន

នៅ​ទីបំផុត ចិន​ដែល​ត្រូវ​បាន​ចោទ​ជា​ប្រទេស​អនុត្តរភាព​នា​សតវត្ស​ទី​២១ ចាប់ផ្ដើម​ចេញ​មុខ​យ៉ាង​ច្បាស់​ក្រឡែត​ហើយ​នៅ​ពេលនេះ ជា​អ្នក​ការពារ​រុស្ស៊ី ដែល​បង្ក​សង្គ្រាម​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​ក្នុង​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ កាលពី​ថ្ងៃ​ទី​២៣ មីនា ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ទាត់ចោល​សំណើ​របស់​រុស្ស៊ី ដែល​សុំ​ឱ្យ​មាន​ដំណោះស្រាយ​មួយ​ជាបន្ទាន់​ជួយ​ផ្នែក​មនុស្សធម៌​ដែល​រងគ្រោះ​ដោយសារ​សង្គ្រាម​នៅ​អ៊ុយក្រែន។ សំណើ​របស់​ប្រទេស​រុស្ស៊ី ត្រូវ​បាន​ប្រទេស​១៣​ទៀត​មិន​គាំទ្រ ដោយ​ត្រូវ​ចោទ​ថា​ជា​ល្បិច​របស់​រុស្ស៊ី​ទាញ​ឲ្យ​ចេញពី​សំណើ​របស់​អាមេរិក អង់គ្លេស និង​បារាំង ដែល​ទាមទារ​ឲ្យ​រុស្ស៊ី បញ្ចប់​សង្គ្រាម និង​ដក​ទ័ព​ចេញពី​អ៊ុយក្រែន។ ក្រុម​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា រុស្ស៊ី​ចង់​ធ្វើ​ឱ្យ​រាំង​ស្ទះ​នូវ​អ្វី​ដែល​ជា​ការ​បង្ខំ​ឱ្យ​មហាអំណាច​មួយ​នេះ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​ជាបន្ទាន់ ហើយ​ប្រទេស​ទាំង​១៣ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ដែល​មិន​គាំទ្រ​សំណើ​របស់​រុស្ស៊ី យល់​ថា​រុស្ស៊ី​គិត​ថា​វិបត្តិ​ជនភៀសខ្លួន និង​មនុស្សធម៌​នៅ​អ៊ុយក្រែន គឺជា​រឿង​អាសន្ន គឺ​ត្រូវ​បញ្ចប់​សង្គ្រាម​ជាបន្ទាន់...

អ៊ុយក្រែន​ព្រមាន​រុស្ស៊ី​ថា​សង្គ្រាម​លោក​អាច​ជៀស​មិន​រួច​ទេ បើ​រុស្ស៊ី​មិន​បញ្ចប់​សង្គ្រាម

ប្រធានាធិបតី​អ៊ុយក្រែន ព្រមាន​ថា បើ​ការ​ចរចា​ជាមួយ​រុស្ស៊ី តែង​ជួប​នូវ​បរាជ័យ គឺជា​ហានិភ័យ​ខ្លាំង​ណាស់​ទៅ​រក​សង្គ្រាម​លោក​លើក​ទី​៣ ដែល​ទីបំផុត​វា​អាច​ផ្ទុះ​ពេញ​អឺរ៉ុប។ លោក Volodymyr Zelnskiy គឺជា​ប្រធានាធិបតី​អ៊ុយក្រែន ជំនាន់​ក្រោយ​ដែល​អ្នក​នយោបាយ​ក្លាយ​ពី​ជីវិត​ជា​តារា​កំប្លែង នៅ​ពេល​លោក​បាន​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អ៊ុយក្រែន ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩ ដោយ​បាន​សំឡេង​ជិត ៧៤%។ បុរស​វ័យ ៤៤​ឆ្នាំ​រូប​នេះ​បាន​ក្លាយ​ជា​សត្រូវ​នឹង​មេដឹកនាំ​ផ្ដាច់ការ​នៅ​រុស្ស៊ី គឺ​លោក វ៉្លាឌីមៀរ ពូទីន។ លោក​បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN ថា ក្រោយ​ពី​លោក​បាន​ឡើង​កាន់​តំណែង​ប្រធានាធិបតី​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ...

មេដឹកនាំ​ពិភពលោក​នាំគ្នា​ចោទ​ប្រធានាធិបតី​រុស្ស៊ី ពូទីន ថា​ជា​ឧក្រិដ្ឋជន​សង្គ្រាម

ចាប់តាំង​ពី​កងទ័ព​រុស្ស៊ី លើក​ទ័ព​ចូល​ឈ្លានពាន​អ៊ុយក្រែន នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ មក សោកនាដកម្ម​យ៉ាង​រន្ធត់​កើត​មាន​ទៅលើ​ជនស៊ីវិល​ដោយសារតែ​គ្រាប់កាំភ្លើង​របស់​កងទ័ព​រុស្ស៊ី។ បណ្ដាញ​ផ្សាយ​ព័ត៌មាន​ជាច្រើន​បាន​ធ្វើ​សេចក្ដី​រាយការណ៍​ពី​ប្រទេស​អ៊ុយក្រែន មក​​​ថា មិន​ថា​ឡើយ​ទីតាំង​របស់​កងទ័ព​នោះ​ទេ​ដែល​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​របស់​កងទ័ព​រុស្ស៊ី គឺ​សូម្បី​មន្ទីរពេទ្យ សាលារៀន ទីផ្សារ និង​ព្រះវិហារ ក៏​រង​ការ​វាយប្រហារ​ដោយ​គ្រាប់​កាំជ្រួច និង​កាំភ្លើងធំ​របស់​កងទ័ព​រុស្ស៊ី ដែរ។ បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN, BBC, Independent, AP, ABC បាន​បង្ហាញ​វីដេអូ​អំពី​លំនៅឋាន អគារ​របស់​ប្រជាជន មន្ទីរពេទ្យ សាលារៀន...

Latest news

© 2021, ដេលី. All rights reserved.